លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងកម្ពុជា និងដូមីនីក

2023/03/24 05:47:22 pm        181
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងប្រទេសកម្ពុជា និងដូមីនីក។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រនិងផ្តល់អនុសាសន៍បែបនេះក្នុងពេល​អនុញ្ញាត​ឱ្យឯកឧត្តម Henderson រដ្ឋមន្ត្រីក្រសួងធុរកិច្ចអន្តរជាតិ ​ពាណិជ្ជកម្ម ​និងថាមពល ប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Henderson បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណា​ចក្រកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាពិសេសតាមរយៈការពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទង​នឹង​ទិដ្ឋាការដែលសម្ដេចតេជោបានចាត់ទុកថា នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេច បានស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តម Henderson ក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ។សម្ដេច ក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម Henderson ពិនិត្យមើលទៅលើលទ្ធភាពក្នុងការធ្វើកិច្ច​សហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបានដូចជាវិស័យទេសចរណ៍ជាដើម៕

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមូលនិធិសាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត

2023/03/24 05:39:18 pm        318
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ មីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យូហេសាសាកាវ៉ា ប្រធានមូលនិធិនីប៉ុង(The Nippon Foundation) ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ លោក សាសាកាវ៉ា បានគោរពជម្រាបជូនសម្ដេចតេជោអំពីសកម្មភាព​របស់មូល​និធិសាសាការ៉ានៅព្រះរាជាណាចក្រកម្ពុជា ដែលមូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិនីប៉ុង ដែលសព្វថ្ងៃនេះមូលនិធិកំពុងតែមានសកម្មភាពលើវិស័យចំ នួន៤ ដូចជាទី១.បង្កើតសាលាអវយវៈសិប្បនិម្មិតដែលមានអាយុកាលប្រមាណ៣០ឆ្នាំ មកហើយដែល​សាលានេះ បានផលិតអវយវៈសិប្បនិមិត្តមានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួល​បានការគោរព​ហើយមានប្រទេសចំនួន២៨ បានបញ្ជូនសិស្សឱ្យមកសិក្សាការផលិត​អវយវៈសិប្បនិមិត្តនៅកម្ពុជា។ទី២.ជួយសិស្សានុសិស្សនៅតាមជនបទតាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់​អាហារូបករណ៍​ចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សានៅភ្នំពេញផង និងក្រៅប្រទេសផង។ទី៣.ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ដែលលោក​បានមាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះកម្ពុជាស្ទើរតែគ្មានអ្នកកើតជំងឺឃ្លង់ហើយ។ទី៤.សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេសមីយ៉ាន់ម៉ាជួយដល់ស្ត្រី និងកុមារខាងផ្នែកមនុស្សធម៌។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការរីករាយចំពោះការរីកចម្រើន​របស់​សកម្មភាព​មូល​និធិសាសាកាវ៉ានៅកម្ពុជាដែលមិនត្រឹមតែបានជួយដល់ប្រជាជនកម្ពុជាទេ គឺជួយ​ដល់ប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិមិត្ត។សម្ដេចតេជោ ​ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ាដែលបានជួយ​ដល់កម្ពុជា​លើវិស័យអប់រំ វិស័យសុខាភិបាលប្រយុទ្ធប្រឆាំង​នឹងជំងឺឃ្លង់​ហើយមិនត្រឹមតែបានជួយ​ដល់​កម្ពុជាទេ គឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀតផង​គឺជួយដល់កុមារ​និងស្ត្រីលើវិស័យ​មនុស្សធម៌។ទន្ទឹមនេះសម្ដេចតេជោក៏បានស្នើសុំឲ្យមូលនិធិ សាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត៕

អំពើហិង្សា​រីកធំឡើង​ ខណៈ​ក្រុមបាតុករ​ផ្ទុះ​កំហឹង​ចំពោះ​កំណែទម្រង់​របស់លោក ម៉ា​ក្រុង​

2023/03/24 05:12:31 pm        280
​បារាំង៖ ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៣​មីនា នៅក្នុង​អំពើហិង្សា​ផ្សេងៗ​គ្នា​ជាច្រើន​នៃ​បដិវត្តន៍​រយៈពេល​ ៣​ខែ​ប្រឆាំង​ច្បាប់​កំណែទម្រង់​ដ៏​ចម្រូង​ចម្រាស​បំផុត​របស់​លោក​ប្រធានាធិបតី Emmanuel Macron​។​ ​រដ្ឋាភិបាល​បាន​និយាយ​ថា នគរបាល​រាប់សិប​នាក់​បាន​រងរបួស និង​ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​រយៈ​ពេល​មួយថ្ងៃ​បាន​ក្លាយ​ជា​អំពើ​ហិង្សា ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​រួម​ទាំង​ទីក្រុង​ប៉ារីស ​ជាទី​ដែល​ក្រុម​អ្នកតវ៉ា​បាន​ដុត​បំ​ពួក​ភ្លើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​នេះ​។​ ការ​ងើប​ប្រឆាំង​កំណែ​ទម្រង់ ដែល​រដ្ឋាភិបាល​បាន​រុញ​ហួស​ដោយ​គ្មាន​ការបោះឆ្នោត​នៅ​សភា បាន​ក្លាយ​ជា​វិបត្តិ​ក្នុងស្រុក​ដ៏​ធំ​បំផុត​ក្នុង​ការ​កាន់​តំណែង​អាណត្តិ​ទី​២​ របស់​លោក Macron​។ ​ភាព​រំជើបរំជួល​នេះ​ក៏​នឹង​គ្របដណ្ដប់​លើ​ដំណើរ​ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយ​ ទៅកាន់​ប្រទេស​បារាំង​ពី​សំណាក់​ព្រះមហាក្សត្រ Charles III របស់​ចក្រភព​អង់គ្លេស​ផង​ដែរ។ ​ចំនួន​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ផ្សេងទៀត​មាន​ច្រើនជាង​ការ​តវ៉ា​កាលពី​កន្លងទៅ ដែល​ការ​តវ៉ា​ថ្មីៗ​ទាំងនោះបាន​ផ្ទុះឡើង​យ៉ាង​កក្រើក ក្រោយ​ការ​បដិសេធ​ដក​កំណែទម្រង់​របស់​លោក ​Macron ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ និង​ប្រមុខ​ UN ពិភាក្សា​អំពី​សង្គ្រាម​អ៊ុយ​ក្រែ​ន សន្តិសុខ​ស្បៀង និង​ទណ្ឌកម្ម​

2023/03/24 04:17:09 pm        175
​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុបបាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមីនា ជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ស្តីពី​សន្តិសុខ​ស្បៀង​ពិភពលោក និង​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីជុំវិញ​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ​ហើយ​ក៏បាន​គាំទ្រ​ផែនការ​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​បន្ថែមទៀត​ដល់ទី​ក្រុង Kyiv។ ការចូលរួម​របស់លោក Guterres នៅក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុបបាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​ការផ្តល់​សុពលភាព​ថ្មី​ដល់​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព​តាម​សមុទ្រ​ខ្មៅ ដែល​ត្រូវបាន​គេ​មើលឃើញថា​មាន​សារៈសំខាន់​ក្នុងការ​ជំនះ​លើ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។ នាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​គណៈកម្មការលោកស្រី Ursula von der Leyen បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ណាមួយ​លើ​ប្រទេស​រុស្ស៊ី ភាគច្រើន​នឹង​ជា​វិធានការ​ទៅលើ​ការ​គេច​ពី​ទណ្ឌកម្ម​។ លោកស្រីបាន​និយាយថា សហភាព​អឺរ៉ុប​នឹងធ្វើ​ការ​ជាមួយ​អង្គការ​នានា​ ដើម្បី​ស្វែងរក​កុមារ​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​និរទេស​ទៅកាន់​ប្រទេស​រុស្ស៊ី ហើយ​នាំ​ពួកគេ​ត្រឡប់មកវិញ​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​សប្តាហ៍​មុនពីបទ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​។ អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក​បានផ្តល់​ការធ្វើ​បច្ចុប្បន្នភាព​ស្តីពី​ការពង្រឹង​សន្តិសុខ​ស្បៀង​សកល តាមរយៈ​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ និង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចេញ​ស្បៀង និង​ជីរ​បស់​រុស្ស៊ី​។ ​សហរដ្ឋអាមេរិក​មិនបាន​ព្រមព្រៀង​ចំពោះ​ការទាមទារ​របស់​រុស្ស៊ី​ ដែលថា​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ត្រូវតែ​បាន​បន្ធូរបន្ថយ មុនពេល​ទីក្រុង​មូ​ស្គូ​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅសមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន បន្ត​ហួស​ពី​ពាក់កណ្តាល​ខែឧសភា ដោយ​និយាយថា​ ពុំមាន​ការ​រឹតត្បិត​លើ​ផលិតផល​កសិកម្ម​ ឬ​ជី​របស់​រុស្ស៊ី​នោះទេ​។ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ផែនការ ដែល​បាន​ព្រមព្រៀង​ដោយ​រដ្ឋមន្ត្រីការបរទេសកាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ដើម្បី​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​មួយ​លាន​គ្រាប់​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំក្រោយ៕អត្ថបទ៖ ប៊ុនថន

លោក Macron ប្រកាន់​ជំហរ​រឹងមាំ ខណៈ​ការតវ៉ា​កំណែទម្រង់​សោធន​និវត្តន៍​ឡើងក​ម្តៅ​ខ្លាំង

2023/03/23 04:40:50 pm        341
​បារាំង៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បានធ្វើ​ឲ្យ​មានការ​ឆ្លើយតប​ទាំង​កំហឹង​ពី​សហជីព និង​គណបក្សប្រឆាំង​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​លោក​បាន​និយាយថា លោក​នឹង​បន្ត​ផែនការ​ដំឡើង​អាយុ​ចូលនិវត្តន៍ ទោះបីជា​មានការ​ខឹងសម្បា​រ​ក្នុងចំណោម​ប្រជាជន​បារាំង​ជាច្រើន​ក៏ដោយ​។​ ​នៅក្នុង​ការអត្ថាធិប្បាយ​ជា​សាធារណៈ​លើកដំបូង​របស់លោក ចាប់តាំងពី​ការជំរុញ​តាមរយៈ​សេចក្តីស្នើច្បាប់​មក លោក Macron បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា ​លោក​មិន​ត្រូវបាន​គេ​បង្អាក់​នោះទេ​។ កំណែទម្រង់​នេះ​គឺ​ចាំបាច់ ហើយ​លោក​និយាយ​បែបនេះ​ទៅកាន់​ប្រជាជន​បារាំង​ថា លោក​មិន​សប្បាយ​ចិត្តនឹង​ការធ្វើ​បែបនេះ​ទេ ប៉ុន្តែ​វា​ក៏​ដោយសារតែ​គំនិត​នៃ​ការទទួលខុសត្រូវ​ ដែល​លោក​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើបែបនេះ​នៅ​ចំពោះមុខ​អ្នក​គ្រប់គ្នា​។​ ​ការធ្វើ​អត្ថាធិប្បាយ​នានាជួយ​បាន​បន្តិចបន្តួច​ដើម្បី​ធ្វើឱ្យ​រឿងនេះ​រលូន​ទៅមុខ​។ កាលពី​ថ្ងៃ​ពុធ ក្រុមបាតុករ​បាន​បិទ​ស្ថានីយ​រថភ្លើង ហើយ​នៅ​ទីក្រុង Nice រូបសំណាក​របស់លោក Macron ត្រូវបាន​គេ​ដាក់​នៅលើ​ផ្លូវ​រថភ្លើង និង​បោះ​ឡើង​ទៅលើ​អាកាស​។ ការស្ទង់មតិ​បង្ហាញថា ជនជាតិ​បារាំង​ភាគច្រើន​ប្រឆាំង​ទៅនឹង​ច្បាប់សោធន​​និវត្តន៍ ហើយ​រយៈពេល​ប្រាំមួយ​យប់​កន្លងទៅនេះ ឃើញ​មាន​បាតុកម្ម​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​នៅ​ទូទាំងប្រទេស​បារាំង ដោយ​មានការ​ធុងសំរាម និង​ការប៉ះទង្គិច​ជាមួយ​នគរបាល​។ លោក Macron បាន​ទទូចថា កំណែទម្រង់​គឺ​ចាំបាច់ដើម្បី​ធានាបាន​ថា ​ប្រព័ន្ធ​សោធន​និវត្តន៍​មិន​ដួលរលំ​។ ប៉ុន្តែ​មេដឹកនាំ​សហជីពបាន​និយាយថា ច្បាប់​ថ្មី​ត្រូវបាន​រុញ​ហួស​សភា​ដោយ​គ្មាន​ការបោះឆ្នោតកាលពី​សប្តាហ៍​មុន ហើយ​បាន​ដំឡើង​អាយុ​សោធន​និវត្តន៍​ពីរ​ឆ្នាំ​បន្ថែមទៀត​រហូតដល់​អាយុ ៦៤​ឆ្នាំ។​ ​សមាជិកសភា​គណបក្ស​សង្គមនិយម លោក Olivier Faure បាន​និយាយថា លោក Macon កំពុង​បង្កើត​ភាពចលាចល​។ លោក Emmanuel Macron គឺជា​អ្នក​បង្កបញ្ហា លោក​កំពុង​ដុតបំផ្លាញ​ប្រទេស​នេះ លោក​ជំរុញ​មនុស្ស​ឱ្យ​ឆ្ពោះទៅរក​ការបែកបាក់ លោក​បង្កើត​កំហឹង លោក​គឺជា​អ្នក​ចាក់​ប្រេង​ដុត​ភ្លើង​នៅពេល​បច្ចុប្បន្ននេះ៕​អត្ថបទ៖ ប៊ុនថន

ថ្នាក់រៀន​បិទទ្វារ​សម្រាប់​សិស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស ស្របពេល​គ្រូបង្រៀន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍

2023/03/22 09:10:29 pm        346
​អាមេរិក៖ ថ្នាក់រៀន​សម្រាប់​សិស្ស​ជិត​កន្លះ​លាន​នាក់​បាន​បិទទ្វារ​ នៅ​ទូទាំង​ទីក្រុង​ឡូ​សអាន​ជឺ​ឡេស សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ក្រុម​គ្រូបង្រៀន​ធ្វើ​កូដកម្ម​រយៈពេល ៣​ថ្ងៃ ដោយមាន​ការ​គាំទ្រ​ពី​ក្រុម​សហជីព​គ្រូបង្រៀន​ដែល​បដិសេធ​ពុំ​ព្រម​ចូល​ធ្វើការ។​សមាជិក​សហជីព​សេវាកម្ម​និយោជិក​អន្តរជាតិ Local 99 ​ដែល​តំណាង​ឲ្យ​អ្នក​បើករថយន្ត​សាលា អ្នក​ថែទាំ បុគ្គលិក​ហាង​កាហ្វេ និង​គ្រូ​បន្ទុក​ថ្នាក់រៀន​បាន​ឈរ​ជា​ជួរ និង​ដង្ហែ​ក្បួន​នៅ​ក្រៅ​អគារសាលារៀន​នៅ​ទូទាំង​សង្កាត់​សាលា​រដ្ឋ Los Angeles Unified School District(LAUSD) ដើម្បី​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​នេះ និង​ទំហំ​ថ្នាក់រៀន​តូច​ជាង​មុន។ ​លោក Findley Bunting ដែល​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ Lincoln និយាយ​ថា ក្នុងនាម​ជា​គ្រូបង្រៀន ពួក​យើង​ចំណាយ​ពេល​ច្រើន​ជាមួយ​បុគ្គលិក​បណ្ដែត។ ពួកគេ​អស្ចារ្យ​ខ្លាំង​ណាស់ ពួកគេ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​អត់ឃ្លាន​ទៀត​ផង។ ពួកគេ​មិន​ទទួល​បាន​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ការចរចា​ចំណាយ​ពេល ១​ឆ្នាំ ប៉ុន្តែ​មិន​ទៅមុខ​ទាល់តែសោះ។ វា​គឺជា​រឿង​របស់​សង្កាត់​សលារ​ដ្ឋ LAUSD។ ពួកគេ​មិន​អាច​ចាប់ផ្តើម​ធ្វើការ​បាន​ទៀត​ទេ ហើយ​ការចរចា​ត្រូវតែ​សម្រេច​ឲ្យ​បាន។ ​ខណៈ​ពេល​នោះ​ដែរ នាយក​សង្កាត់​សាលា​រដ្ឋ​ធំ​បំផុត​ទី ២​នៅ​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​ថា បុគ្គលិក​បណ្តែត​ពុំបាន​បើកប្រាក់​បៀវត្សរ៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​និយាយ​ថា លោក​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង។ កូដកម្ម​ដែល​គេ​រំពឹង​ថា​នឹង​បន្ត​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​ចាប់ផ្តើម​ក្រោយពេល​បរាជ័យ​កិច្ចចរចា​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ បង្ខំ​ឲ្យ​គ្រូបង្រៀន​លុបចោល​ការ​បង្រៀន​សិស្ស ៤២​ម៉ឺន​នាក់៕​អត្ថបទ៖ សារ៉ាត់

វីដេអូ​បង្ហាញ​ពី​នគរបាល​ចោមរោម​សង្កត់​បុរស​ស្បែក​ខ្មៅ​អាមេរិក Irvo Otieno មុនពេល​ស្លាប់​ក្នុងការ​ឃុំខ្លួន

2023/03/22 07:02:43 pm        220
​អាមេរិក៖ ក្រុម​រដ្ឋអាជ្ញា​នៅក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ពេល​វេលា​ចុងក្រោយ​របស់​អ្នកជំងឺ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ​វិកល​ចរិត​។ ឃ្លី​ប​វីដេអូបង្ហាញ​ថា លោក Irvo Otieno ត្រូវ​បាន​ផ្ដួល​លើ​កម្រាល​ឥដ្ឋ​ដោយ​នគរបាល និង​បុគ្គលិក​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៦​មីនា ខណៈ​បញ្ជូន​រូបគេ​ពី​ពន្ធនាគារ​ទៅ​មន្ទីរពេទ្យ​វិកល​ចរិត​។ ​សមត្ថកិច្ច​ចំនួន ​៧​នាក់ និង​បុគ្គលិក​ពេទ្យ​ ៣​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​២​ ក្នុង​ករណី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ​។ ​គណៈវិនិច្ឆ័យ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​មនុស្ស ​១០​នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​នេះ​។ ​រដ្ឋអាជ្ញា​លោកស្រី Ann Cabell Baskervill បាន​បញ្ចេញ​រូបភាព​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​កាលពី​ថ្ងៃ​អង្គារ​។ រូបភាព​នេះ​ត្រូវ​បាន​យក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ Central State Hospital ក្នុង​ទីក្រុង Petersburg, រដ្ឋ Virginia​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​នគរបាល​បាន​និយាយ​ថា ជនរងគ្រោះ​លោក Otieno ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃទី​៣ ​ខែមីនា ដោយ​សង្ស័យ​ថា​អាច​ជា​ជន​លួច​ចូល​គាស់​ផ្ទះ​។ ​រូបគេ​ត្រូវ​បាន​ដាក់​ក្រោម​បញ្ជា​ឃុំខ្លួន​គ្រាអាសន្ន ដែល​បាន​ត្រូវ​ប្រើប្រាស់​នៅ​ពេល​ជឿ​ថា ​បុគ្គល​ម្នាក់​អាច​បង្ក​បញ្ហា​ដាក់​ខ្លួនឯង ឬ​អ្នកដទៃ​ដោយសារតែ​ជំងឺ​ផ្លូវចិត្ត​។ ​ឃ្លី​ប​វីដេអូ​គ្មាន​សំឡេង បង្ហាញ​ពី​បុរស​ស្បែក​ខ្មៅ​វ័យ​ ២៨ឆ្នាំ​លោក Otieno ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី​ប្រទេស​កេ​ន​យ៉ា នៅ​ពេល​គេ​មាន​អាយុ​ ៤​ឆ្នាំ​ត្រូវ​បាន​អូស​ចូល​បន្ទប់​ការិយាល័យ ទាំង​ដៃ និង​ជើង​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ដាក់​ខ្នោះ ហើយ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ដើរ​តាម​ពីក្រោយ​៕​អត្ថបទ៖ សុខមាន

មនុស្ស​ ៩​នាក់​ស្លាប់ ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​អង្រួន​ប្រទេស​ប៉ា​គី​ស្ថាន ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/03/22 05:19:19 pm        332
​ប៉ាគីស្ថាន៖ ការ​រញ្ជួយ​ដី​កម្រិត​ ៦.៥​រ៉ិ​ច​ទ័​រ​បាន​អង្រួន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​រត់ចេញ​ពី​លំនៅឋាន ​និង​ការិយាល័យ និង​បង្ក​ការភ័យខ្លាច​រហូតដល់​ភូមិ​ដាច់ស្រយាល​មួយ​ចំនួន។ មនុស្ស​យ៉ាងហោចណាស់ ​៩​នាក់​បាន​ស្លាប់​។ ​លោក Bilal Faizi អ្នកនាំពាក្យ​មន្ទីរ​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​របស់​ប៉ា​គី​ស្ថាន​បាន​ប្រាប់​សារព័ត៌មាន AP ថា​ មនុស្ស​ជាង​ ១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ស្វាត​ (Swat valley)​នៃ​ខេត្ត Khyber Pakhtunkhwa ភាគ​ពាយ័ព្យ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​មាន​ការ​រញ្ជួយ​។​ ​លោក​ថា មនុស្ស​ដែល​បាន​ភ័យខ្លាច​ទាំងនោះ​បាន​ដួល ហើយ​ពួកគេ​មួយ​ចំនួន​បាន​ដួល​ដោយសារតែ​រលក​នៃ​ការ​រញ្ជួយ។ លោក​បន្ថែម​ថា មិនយូរប៉ុន្មាន​ភាគច្រើន​នៃ​ពួកគេ​បាន​ចេញពី​មន្ទីរពេទ្យ​។ ​លោក Faizi និង​ក្រុម​មន្ត្រី​ផ្សេងទៀត​បាន​និយាយ​ថា ​មនុស្ស ​៩​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ដំបូល​ផ្ទះ​បាន​ធ្លាក់​ នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ភាគ​ពាយ័ព្យ​របស់​ប៉ា​គី​ស្ថាន​។ មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត បាន​រង​របួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ ដែល​មាន​ចំនុចកណ្ដាល​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បាន​ញ័រ​រញ្ជួយ​ដល់​ព្រំដែន​ជាមួយ​ប្រទេស​តាជី​គី​ស្ថាន​ផង​ដែរ​។​ ការ​រញ្ជួយ​ដី​នេះ​បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី​មួយ​ចំនួន​នៅ​តំបន់​ភ្នំ​ដែល​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​៕​អត្ថបទ៖ សុខមាន

រថយន្ត​ច្រើន​គ្រឿង និង​ផ្លូវ​ត្រូវ​ជន់​លិច​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2023/03/22 05:00:17 pm        331
​អាមេរិក៖ វីដេអូ​ថត​ដោយ​យាន​ដ្រូ​ន​ (Drone) ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ច្រើន​គ្រឿងត្រូវ​បាន​ជន់​លិច​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែមីនា ដែល​បណ្តាល​មក​ពី​អាកាសធាតុ​រដូវរងា​ដ៏​អាក្រក់​។ រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគខាងត្បូង និង​ភាគ​កណ្តាល ព្រមទាំង​ទីប្រជុំជន​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ភាគខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​នៅ​តែ​មាន​ទឹកជំនន់ បណ្តាល​មក​ពី​ព្យុះ​ដែល​បាន​បោកបក់​មក​លើ​ឆ្នេរ​មួយ​លើកៗ​ចាប់​តាំង​ពី​ចុងខែ​ធ្នូ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រង​ការវាយប្រហារ​ខ្លាំង​បំផុត ​ដោយ​អាកាសធាតុ​ត្រជាក់​ថ្មី​ចូល​វាយ​លុក​។ ​ការព្រមាន និង​ការណែនាំ​អំពី​ខ្យល់​បក់​ខ្លាំង ត្រូវ​បាន​ប្រកាស​យ៉ាង​ទូលំទូលាយ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​លាតសន្ធឹង​ពី​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​កឆ្លងកាត់​ទីក្រុង Los Angeles ទៅកាន់​តំបន់ San Francisco Bay។ ការព្រមាន​អំពី​ព្យុះ​រដូវរងា​បាន​ចូល​ជា​ធរមាន​សម្រាប់​ភ្នំ​ខ្ពស់​ៗ ដែល​អាច​មាន​ការ​ធ្លាក់​ព្រិល​មាន​កម្ពស់​ច្រើន​ហ្វី​ត​។​ ​ព្យុះ​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​រាលដាល​ហួស​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ឆ្លងកាត់​ភាគ​និរតី និង​ចូល​ទៅក្នុង​អាង​ធំ​ភាគ​កណ្តាល Great Basin និង Rockies នៅ​ល្ងាច​ថ្ងៃ​អង្គារដោយ​នាំមក​ជាមួយ​នូវ​ទឹកភ្លៀង ព្រិល និង​ខ្យល់​បក់​ខ្លាំង​។ ព្យុះ​នេះបាន​ត្រូវ​បានកំណត់​ជា​ព្យុះ​ទី១២ ដែល​បាន​វាយប្រហារ​មកលើ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​សហរដ្ឋអាមេរិកចាប់តាំងពី​ខែធ្នូ ជា​លទ្ធផល​នៃ​ចរន្ត​ខ្យល់​ធំ​នៃ​ចំហាយ​ទឹក​ដ៏​ក្រាស់​មកពី​មហាសមុទ្រ ហើយ​បាន​ប្រមូលផ្តុំ​មកលើ​ដីគោក ក្នុងពេល​មាន​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង​។​ ព្យុះ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ព្យុះ​ស៊ីក្លូន​ប៉ាស៊ីហ្វិក ដែល​បក់បោក​ជុំវិញ​ប្រព័ន្ធ​សម្ពាធ​ទាប​ដ៏​ខ្លាំងដោយ​បង្កើត​បរិមាណ​សំណើម​ច្រើន ហើយ​នាំមក​កាន់​ឆ្នេរសមុទ្រ៕​អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​ជប៉ុន​ផ្ដល់​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​អំឡុង​ដំណើរ​ទស្សនកិច្ច ខណៈ​ប្រធានាធិបតី​ចិន​គាំទ្រ​រុស្ស៊ី

2023/03/22 04:15:43 pm        381
​អ៊ុយក្រែន៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បានធ្វើ​ដំណើរ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ទីក្រុង Kyiv ដោយ​បាន​ទាញ​ការចាប់អារម្មណ៍​ខ្លះ​ជាស​កល​ ពី​ប្រធានាធិបតី​ចិន​ជា​គូប្រជែង​នៅ​អាស៊ីដែល​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​ទីក្រុង Moscow ដើម្បី​ពិភាក្សា​ពី​សំណើ​ផែនការ​សន្តិភាព​របស់​ទីក្រុង​ប៉េកាំង ​សម្រាប់​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​រិះគន់​រួច​ទៅ​ហើយ​នោះ​។ ​ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អ៊ុយ​ក្រែ​ន គឺជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​ចុងក្រោយ​បំផុត​នៃ​សម័យ​សង្គ្រាម​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​Volodymyr Zelensky និយាយ​ថា ​លោក​បាន​រៀប​ចំ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កើតឡើង ​ស្រប​ពេល​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ជួប​លោក​ប្រធានាធិបតី Vladimir Putin នៅ​ថ្ងៃ​ទី​២ ​សម្រាប់​ជំនួប​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង Moscow​។ ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ទាំង​២ ស្ថិតនៅ​ចម្ងាយ​ពី​គ្នា​ប្រហែល ៨០០​គីឡូម៉ែត្រ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ជិត ​១៣​ខែ​សម្រាប់​ការទូត​អន្តរជាតិ ខណៈ​ប្រទេស​ជាច្រើន​ឈរ​នៅ​ពី​ក្រោយ​ទីក្រុង Moscow ឬ​ទីក្រុង Kyiv​។ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ផែនការ​សន្តិភាព​ណាមួយ​កើត​ចេញពី​ជំនួប​រវាង​លោក Putin ​និង​លោក Xi នឹង​មិន​អាច​ទទួលយក​បាន​ឡើយ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ព្រោះ​វា​នឹង​ជា​ការ​ផ្ដល់​សច្ចាប័ន​ផ្ដល់​ការ​ដណ្តើម​យក​ដែនដី​របស់​ទីក្រុង Moscow និង​ផ្ដល់​ពេលវេលា​ឲ្យ​រុស្ស៊ី​រៀប​ផែនការ​វាយលុក​ជាថ្មី​តែប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM