លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

មេដឹកនាំចិននិយាយថា ចិនជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន

2023/03/22 03:50:12 pm        387
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ប្រទេសចិនតែងតែជំរុញយ៉ាងសកម្មដល់កិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន។សន្និសីទសារព័ត៌មានបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ហើយបានចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់តម្រូវការក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន តាមរយៈការសន្ទនា និងកិច្ចចរចាសន្តិភាព។ កាលពីខែមុន ប្រទេសចិនបានចេញផ្សាយឯកសារមួយមានចំណងជើងថា «ជំហររបស់ចិនលើដំណោះស្រាយនយោបាយ នៃវិបត្តិនៅអ៊ុយក្រែន» ។ លោកស៊ីនិយាយថា លោកចង់បញ្ជាក់ថា ចំពោះវិបត្តិនៅអ៊ុយក្រែន ប្រទេសចិនបានគោរពតាមគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុវត្តតាមគោលបំណង និងជំហរមិនលំអៀង ជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព។ លោក Xi បានមកដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃច័ន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃមកកាន់ប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់លោកPutin។ លោក Xi Jinping បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដើរហួសពីវិសាលភាពទ្វេភាគី ហើយមានសារៈសំខាន់ជាក់ស្តែងចំពោះទិដ្ឋភាពពិភពលោក។ មេដឹកនាំទាំងពីរ ក៏បានស្នើឱ្យមានការប្តេជ្ញាចិត្តចំពោះ «ការអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-ចិន និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី»។ លោក Xi និយាយថា ដើម្បីភាពរុងរឿង ការអភិវឌ្ឍន៍ និងសុភមង្គលរបស់ប្រជាជនយើង រហូតដល់មិត្តភាពរវាងប្រជាជនពីមួយជំនាន់ទៅមួយជំនាន់។ លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីងថា សំណើរបស់ចិន អាចត្រូវបានប្រើជាមូលដ្ឋាន នៃដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច និងទីក្រុងគីវ មិនទាន់បានត្រៀមខ្លួននៅឡើយ។ លោកពូទីន បានចោទប្រកាន់មហាអំណាចលោកខាងលិច ពីការប្រយុទ្ធគ្នារហូតដល់អ៊ុយក្រែនចុងក្រោយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកស៊ី នៅ វិមានក្រឹមឡាំង ដែលលោកពូទីនបាននិយាយថា បង្ហាញពីការកើនឡើង នៃទំនាក់ទំនងពាណិជ្ជកម្ម ថាមពល និងនយោបាយរវាងចិន និងរុស្ស៊ី៕ អត្ថបទ៖ ប៊ុនថន

ក្រុមបាតុករដុតទោចក្រយានយន្ត និងធុងសំរាម ក្នុងពេលតវ៉ាប្រឆាំងកំណែទម្រង់សោធននិវត្តន៍នៅទីក្រុងប៉ារីស

2023/03/22 03:42:04 pm        348
ទោចក្រយានយន្តជាច្រើនគ្រឿង ត្រូវបានដុតជាមួយគំនរធុងសំរាម នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២១មីនា អំឡុងការតវ៉ាយប់ទី៦ជាប់គ្នា ជុំវិញច្បាប់ធ្វើកំណែទម្រង់ដ៏ចម្រូងចម្រាស។ ជាការឆ្លើយតបទៅនឹងក្រុមបាតុករដែលកំពុងដុតធុងសំរាម និងទោចក្រយានយន្ត នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកពួកគេ។ ធុងសំរាមជាច្រើន ត្រូវបានដុតនៅក្នុងទីលានចតុរង្គ Place de la Republique នៅកណ្ដាលទីក្រុងប៉ារីស ហើយក្រុមអ្នកតវ៉ាបានដុតកាំជ្រួច។ រថយន្តពន្លត់អគ្គិភ័យ បានទៅដល់ ដើម្បីពន្លត់អណ្ដាតភ្លើង ហើយនគរបាល បានប៉ះទង្គិច និងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា។ នៅក្បែរទីលានចតុរង្គ Place de la Bastille ផ្លូវនានា ត្រូវបានរាយប៉ាយដោយសំរាម ដែលបានដុត ស្របពេលទោចក្រយានយន្ត និងទោចក្រយានអគ្គិសនីមួយចំនួនរងការឆាបឆេះសន្ធោសន្ធៅ។  អ្នកមួយចំនួននៅក្នុងក្រុមអ្នកគាំទ្ររបស់លោក Macron បានព្រមានលោកទល់នឹងបន្តដំណើរការធុរកិច្ចដូចធម្មតា ខណៈការតវ៉ាដោយហិង្សា និងការធ្វើកូដកម្មជាបន្តបន្ទាប់ដែលបង្ហាញពីការប្រឈមធ្ងន់ធ្ងរបំផុត ចំពោះអំណាចរបស់ប្រធានាធិបតីនិយមកណ្ដាលរូបនេះ ចាប់តាំងពីបដិវត្តន៍អាវកាក់លឿងកាលពី៤ឆ្នាំមុន៕ អត្ថបទ៖ សុខមាន

និស្សិតបញ្ចប់ការសិក្សាជាង ៤០០០ នាក់ នឹងទទួលសញ្ញាបត្រពីសម្ដេចតេជោនៅព្រឹកស្អែក

2023/03/22 03:32:20 am        631
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។តាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន វ៉ាន់ដា បានឱ្យដឹងថានិស្សិត​ជ័យលាភីនាថ្ងៃនេះមានកម្រិត បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៤.៧០៥ នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ក្នុងនោះ​ក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ ផងដែរ។ វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរ​ការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ និងនិស្សិតកំពុងសិក្សាចំនួន ១០.៨៧៦នាក់។ គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុប​ចំនួន ៤៦.៨៨៦ នាក់។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោង​តាម​ការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៧០៥ នាក់ នេះ អ្នកមានការងារធ្វើចំនួន ៤.៤២៥ នាក់ ស្មើនឹង ៩៤,០៥%។ ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពនោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោល បំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាម​កម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារ បច្ចុប្បន្ន។ ក្រៅពីនេះ ជាមួយការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីកទីតាំងបន្ថែមទៀត ពិសេស អគារសិក្សា បណ្ណាល័យ អ៊ិនធឺណិត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, ស មាគមគណនេយ្យករ ចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុង ព្រះរាជាណាចក្រថៃ និង សាធារណៈរដ្ឋប្រជាមានិតចិន ជាដើម៕ ​ដោយ៖ គង់ ឌិន

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០នៅថ្ងៃស្អែក

2023/03/21 07:13:56 pm        571
សៀមរាប៖ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ។ព្រះអគ្គិជ័យកីឡានេះ នឹងត្រូវដង្ហែទៅកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០។

ហ្វាំ​ង​ឡង់​ជាប់​ឈ្មោះ​ជា​ប្រទេស​សប្បាយរីករាយ​ជាងគេ​បំផុត​របស់​ពិភពលោក​រយៈពេល ៦​ឆ្នាំ​ជាប់ៗ​គ្នា​

2023/03/21 07:13:04 pm        580
ហ្វាំ​ង​ឡង់​៖ ហ្វាំ​ង​ឡង់​នៅតែ​រក្សា​បាន​តំណែង​របស់​ពួកគេ​ ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​មាន​សុភមង្គល សប្បាយ​រីករាយ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​រយៈពេល ៦​ឆ្នាំ​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍ World Happiness Report បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ។​ របាយការណ៍​ដែល​បាន​ចងក្រង​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក និង​ផ្អែកលើ​ការ​ស្ទង់មតិ​ដោយ​វិទ្យាស្ថាន Gallup ដែល​បាន​សាកសួរ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ពី​ការ​ពេញ​ចិត្ត​នឹង​ជីវិត​រស់នៅ​របស់​ពួកគេ។​ ជា​មួយ​នឹង​ហ្វាំ​ង​ឡង់ ប្រទេស​ដា​ណឺ​ម៉ាក និង​អ៊ី​សឡង់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ៣​ ដែល​មាន​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក។​ ​ចំណែក​ឯ​អ៊ីស្រាអែល​បាន​ហក់​ពី​ចំណាត់ថ្នាក់​លេខ ៥​ មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ​វិញ ក្នុង​នោះ​ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​លេខ ៥។ ប្រទេស​ផ្សេងទៀត​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​កំពូល​ទាំង ១០ ​ដែរ​នោះ​រួមមាន​ប្រទេស​ស៊ុយអែត ន័​រ​វ៉េ​ស ស្វី​ស លុច​សំបួរ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ​​ទោះបីជា​យ៉ាងណាក៏ដោយអាល្លឺម៉ង់​បាន​ធ្លាក់ ២​ចំណាក់​ថ្នាក់​កាលពី​ឆ្នាំមុន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១៦​វិញ។ ដោយឡែក​សហរដ្ឋអាមេរិក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៥, ចក្រភព​អង់គ្លេស​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៩ និង​បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២១។​ ​ស្រប​ពេល​នោះ​ដែរ អា​ហ្វ​ហ្គា​នី​ស្ថាន និង​លី​បង់​នៅតែ​បន្ត​ក្លាយ​ជា​ប្រទេស​ដែល​គ្មាន​សុភមង្គល​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក៕ អត្ថបទ៖ សារ៉ាត់

លោក ​Xi និង​លោក ​Putin​ ជួបគ្នា​នៅ​ក្រុង​មូ​ស្គូ​ ខណៈ​រុស្ស៊ី​ស្វាគមន៍​ផែនការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ចិន​

2023/03/21 06:34:19 pm        372
​រុស្ស៊ី៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​មិត្ត​ជាទី​ស្រឡាញ់​លោក Vladimir Putin នៅ​ទីក្រុង​មូ​ស្គូកាលពី​ថ្ងៃ​ចន្ទ ទី​២០ ​ខែមីនា ដោយ​ជំរុញ​ចំណងមិត្តភាព​សេដ្ឋកិច្ច​ជាមួយ​សម្ព័ន្ធមិត្ត​ ដែល​លោក​មើលឃើញថា​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុងការ​ទប់​នឹង​ប្រទេស​លោកខាងលិច​ផង ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង​ជា​អ្នក​កសាង​សន្តិភាព​ដ៏​មាន​សក្តានុពល​នៅ​អ៊ុយ​ក្រែ​ន​ផង​។​ ​លោក Putin និយាយថា លោក​ស្វាគមន៍​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ដោះស្រាយ «​វិបត្តិ​ធ្ងន់ធ្ងរ​» នៅ​អ៊ុយ​ក្រែ​ន នៅពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​លោក Xi នៅ​វិមាន​ក្រឹម​ឡាំង​។ លោក Putin បាន​ប្រា​ប់លោក Xi ដែល​បានមក​ដល់ទី​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ ក្នុងការ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ ៣​ថ្ងៃ​ថា ដែល​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពិភាក្សា​អំពី​សំណើ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ប្រទេស​ចិន​។ លោក Putin បាន​ប្រា​ប់លោក Xi ថា យើង​តែងតែ​បើកចំហ​សម្រាប់​ការចរចា​។ យើង​ពិតជា​នឹង​ពិភាក្សា​អំពី​បញ្ហា​ទាំងអស់នេះ រួមទាំង​គំនិត​ផ្តួចផ្តើម​របស់លោក ដែល​យើង​អនុវត្ត​ដោយ​ការគោរព​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ដោយ​និយាយថា ពេលវេលា​បង្ហាញថា​ ទីក្រុង​ប៉េកាំង​កំពុង​ផ្តល់ឱ្យ​ទីក្រុង​មូ​ស្គូ​នូវ «​ការគាំទ្រ​ផ្នែក​ការទូត​» ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​បន្ថែមទៀត​។ លោក Xi ជា​មេដឹកនាំ​ដំបូង​គេ​ដែល​បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី ចាប់តាំងពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​លោក​កាលពី​ថ្ងៃ​សុក្រ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី​ ក្នុងអំឡុង​ពេលដែល​ខ្លួន​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ពេញ​មួយឆ្នាំ​។ ទីក្រុង​មូ​ស្គូនិយាយថា បទចោទប្រកាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ «​ការបង្ហាញ​អរិភាព​យ៉ាងច្បាស់​លាស់​» ហើយ​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​រដ្ឋអាជ្ញា និង​ចៅក្រម​របស់​តុលាការ ICC ។ រុស្ស៊ី​កំពុង​បង្ហាញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ជា​លើកដំបូង​របស់លោក​ចាប់តាំងពី​ទទួលបាន​អាណត្តិ​ទី៣ មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ខែ​នេះ ដែលជា​ភស្តុតាង​បង្ហាញថា ​ខ្លួន​មាន​មិត្ត​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រឈម​ជាមួយ​ប្រទេស​លោកខាងលិច​ក្នុង​អរិភាព​។ ទីក្រុង​មូ​ស្គូបាន​បដិសេធ​ការ​និរទេស​កុមារ​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន ​ដោយ​និយាយថា ខ្លួន​បាន​នាំយក​កុមារកំព្រា​ដើម្បី​ការពារ​ពួកគេ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក រុស្ស៊ី និង​ចិន​ប៉ះទង្គិច​គ្នា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិរឿង​មី​ស៊ី​ល​កូរ៉េខាងជើង​

2023/03/21 06:14:11 pm        477
​UN៖ កាលពី​ថ្ងៃ​ចន្ទ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រទេស​ចិន និង​រុស្ស៊ី​ថា​ បាន​លើកទឹកចិត្ត​ឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ដោយ​រារាំង​ការ​ឆ្លើយ​តប​ជា​រួម​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​នេះ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​រិះគន់​ទីក្រុង​ប៉េកាំង និង​ទីក្រុងមូស្គូ​ ចំពោះ​ការ​បដិសេធ​ក្នុង​ការ​ចូលរួម​ផ្នែក​ការទូត​ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់ និង​បាន​ចោទ​ប្រកាន់​ថា ការរារាំង​របស់​ប្រទេស​ទាំង​២ ​ក្នុង​ក្រុមប្រឹក្សា​នេះ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ដែល​ត្រូវ​បាន​ហាមប្រាម​។ ​កាលពី​ខែ​ឧសភា​ឆ្នាំទៅ ប្រទេស​ចិន និង​រុស្ស៊ី​បាន​បោះឆ្នោត​វ៉េតូ​លើ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុងព្យុងយ៉ាង​។ ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​ពុំ​បាន​ចេញ​សេចក្ដី​សម្រេច​ណាមួយ​ឡើយ​លើ​បញ្ហា​នេះ ទោះបី​ជា​មាន​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ដោយ​ប្រទេស​កូរ៉េខាងជើង ដែល​បាន​កើតឡើង​ចុងក្រោយ​កាលពី​ចុង​សប្ដាហ៍​នេះ​ក៏​ដោយ​៕​អត្ថបទ៖ សុខមាន

រដ្ឋអាជ្ញា​ជាន់ខ្ពស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៖​ ដីកាចាប់ខ្លួន​លោក Putin បាន​ក្លាយ​ជា​ពេលវេលា​សោកសៅ​

2023/03/21 05:10:33 pm        756
អង់គ្លេស៖ ​រដ្ឋអាជ្ញា​ជាន់ខ្ពស់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ បាន​និយាយ​ថា ដីកាចាប់ខ្លួន​របស់​ស្ថាប័ន​នេះ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គឺជា​ពេលវេលា​ដ៏​សោកសៅ​ជាជាង​ពេលវេលា​នៃ​ជ័យជម្នះ​។ ​លោក Karim Khan អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ជួយ​បង្កើន​ការ​ផ្ដល់​មូលនិធិ ​សម្រាប់​ការ​ស៊ើបអង្កេត​របស់ ICC ដោយ​ព្រមាន​ថា ទ្វារ​នៃ​ឱកាស​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​បិទ​។ រដ្ឋអាជ្ញា​អង់គ្លេស​រូប​នេះ​បាន​ប្រើ​សុន្ទរកថា​នៅ​ព្រឹត្តិការណ៍​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​នៃ​បណ្ដា​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​ប្រទេស​ជាង​៤០ ដើម្បី​បង្កើន​ការ​គាំទ្រ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ចៅក្រម ក្នុង​ការ​កាត់ទោស​លោក Putin ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក Putin និង​ស្នងការ​របស់​លោក​ទទួល​បន្ទុក​សិទ្ធិ​កុមារ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​ទៅកាន់​រុស្ស៊ី​។ ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ឆ្លើយតប​ទៅ​នឹង​ចំណាត់​ការ​នេះ ដោយ​បាន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទៅលើ​លោក Khan វិញ​ដោយ​និយាយ​ថា ​លោក​បាន​ចោទប្រកាន់​មនុស្ស​ម្នាក់​ដែល​គេ​ដឹង​ថា ​គ្មាន​កំហុស និង​កំពុង​រៀបចំ​ផែនការ​ការវាយប្រហារ​លើ​តំណាង​នៃ​រដ្ឋ​បរទេស​ ដែល​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​៕អត្ថបទ៖ សុខមាន

សមត្ថកិច្ច​បារាំង​បាន​ប្រឈម​ជាមួយ​ក្រុមអ្នកតវ៉ា​ទៅលើ​កំណែទម្រង់​សោធន​និវត្តន៍​

2023/03/21 04:30:58 pm        591
​បារាំង៖ អ្នក​តវ៉ា​លើ​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​នៅ​ក្រុង​រេ​ន​នេស ភាគ​ខាងលិច​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រតាយប្រតប់​ជាមួយ​នគរបាល ខណៈ​ពួកគេ​បាន​ដុត​របាំង​រាំងផ្លូវ​ដែល​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​នៅ​លើ​ផ្លូវជាតិ​។​ ​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​បាន​រុញ​ក្រុម​អ្នក​តវ៉ាឲ្យ​ដកថយ​ចេញពី​ផ្លូវ និង​នៅ​ទីវាល​ក្បែរ​ៗ​នោះ​។​ ប្រទេស​បារាំង​ត្រូវ​គេ​មើល​ឃើញ​មាន​រលក​តវ៉ា​ជាច្រើន​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ​អេ​ម៉ា​ណូអែល ម៉ា​ក្រុង បាន​បញ្ជូន​រំលង​ការបោះឆ្នោត​នៅ​សភាជាតិ​ សម្រាប់​ប្រព័ន្ធ​សោធន​និវត្ដន៍ ដែល​មិន​សូវមាន​ការ​គាំទ្រ​ក្នុង​ការ​ដំឡើង​អាយុ​ចូល​និវត្ដន៍​ចាប់ពី​ ៦២​ឆ្នាំ​ដល់​អាយុ​ ៦៤​ឆ្នាំ​។​ ​ភាព​រំជើបរំជួល​ដោយ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ជាច្រើន ក្នុង​នោះ​រួមមាន​រដ្ឋធានី​ប៉ារីស ហើយ​ក្រុម​សហជីព​បាន​ប្ដេជ្ញា​ថា​នឹង​បង្កើន​ចលនា​កូដកម្ម ដែល​ធ្វើ​អោយ​លោក ​ម៉ា​ក្រុង ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​ ចំពោះ​រដ្ឋអំណាច​របស់​លោក តាំងពី​មានការ​បះបោរ​របស់​ក្រុម ​"​អាវ​កាក់​ពណ៌​លឿង​"​ កន្លងមក​៕អត្ថបទ៖ ម៉ៅ មករា

លោក ពូទីន៖ រុស្ស៊ីនឹងផ្ដល់គ្រាប់ធញ្ញជាតិទៅអាហ្វ្រិកដោយមិនគិតថ្លៃ បើកិច្ចព្រមព្រៀងសមុទ្រខ្មៅត្រូវបានបន្ថែមរយៈពេល

2023/03/21 04:08:37 pm        588
រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ សំរាប់​ការ​យល់​ព្រម​ឲ្យ​សុពលភាព​បន្ដ​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ហើយ​លោក​ប្រធានាធិបតី ​វ្ល៉ា​ឌី​មៀ ពូ​ទីន ​បាន​និយាយ​ថា ក្រុង​ម៉ូស្គូ​អាច​បញ្ជូន​គ្រាប់​ធញ្ញជាតិ​ទៅ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ដោយ​មិន​គិត​ថ្លៃ ប្រសិនបើ​លក្ខខណ្ឌ​ខាងលើ​មិន​មាន​ឧបសគ្គ​។​ ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដោយ​សុវត្ថិភាព​ពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ត្រូវ​បាន​ចាប់ផ្ដើម​ជាថ្មី​កាលពី​ថ្ង​សៅរ៍​សំរាប់​រយៈពេល ​៦០​ថ្ងៃ ដែល​ត្រឹមតែ​ពាក់កណ្តាល​នៃ​រយៈពេល​ទាមទារ​ឲ្យ​បន្ថែម បន្ទាប់ពី​ក្រុង​ម៉ូស្គូ​បាន​និយាយថា ការ​បន្ដ​កិច្ច​ព្រមព្រៀង​ណាមួយ​ហួស​ពីថ្ងៃ​ទី​១៨ ខែ​ឧសភា នឹង​អាស្រ័យ​ទៅ​លើ​ការ​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ​របស់​បស្ចិម​ប្រទេស​។​​ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុង​ការ​បង្ហោះ​សេចក្ដីថ្លែងការណ៍​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​​បាន​សម្រេច​ថា ក្រុង​ម៉ូស្គូ​បាន​សំរេច​ដាក់​កម្រិត​ទៅលើ​ការ​បន្ដ​កិច្ចព្រមព្រៀង​ ៦០​ថ្ងៃ​ជុំវិញ​បញ្ហា​ដែល​ខ្លួន​ហៅថា កង្វះ​ភាព​រីក​ចំរើន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រក្រតីភាព​ឡើងវិញ នៃ​ការនាំចេញ​កសិផល​ក្នុង​ស្រុក​។​ ដោយឡែក​អ៊ុយ​ក្រែ​ន​រួម​ជាមួយ​ទួរគី និង​អង្គការសហប្រជាជាតិ​ចង់​ឲ្យ​បន្ដ​កិច្ចព្រមព្រៀង​នេះ​រយៈពេល​ ១២០​ថ្ងៃ​៕អត្ថបទ៖ ម៉ៅ មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM