លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ទីក្រុង Kyiv និយាយថា ចិន​គួរតែ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/03/21 03:52:37 pm        562
​អ៊ុយក្រែន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​លោក Oleg Nikolenko បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង Kyiv រំពឹង​ថា​ ប្រទេស​ចិន​នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​​លោក Nikolenko បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​សារព័ត៌មាន Reuters ភ្លាម​ៗ បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅដល់​ទីក្រុង Moscow សម្រាប់​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Vladimir Putin​។ ​គេ​រំពឹង​ទុក​ថា ​លោក Xi នឹង​ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង ជា​អ្នក​សម្របសម្រួល​សន្តិភាព​ដ៏​សំខាន់​ក្នុង​ជម្លោះ ​ក្រោយ​ការ​បញ្ចេញ​ផែនការ​សន្តិភាព ​១២​ចំណុច​។ ទីក្រុង Kyiv និយាយ​ថា ​សកម្មភាព​ឈាន​ទៅ​រក​សន្តិភាព​ណាមួយ ត្រូវតែ​ទាក់ទង​នឹង​ការដក​កងទ័ព​រុស្ស៊ី​ទាំងស្រុង និង​គោរព​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ចូល​រួមការ​សន្ទនា​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​ចិន ដើម្បី​ស្ដារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ស្របតាម​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​សេចក្ដីសម្រេច​ចុងក្រោយ​លើ​បញ្ហា​នេះ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​៕​អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ាអំពាវនាវឲ្យប្រទេសបារាំងដកខ្លួនចេញពីសម្ព័ន្ធយោធាណាតូ

2023/03/20 08:36:11 pm        386
បារាំង៖ ក្រុមបាតុកររាប់ពាន់នាក់ បានអំពាវនាវកាលពីចុងសប្ដាហ៍នេះឲ្យប្រទេសបារាំងដកខ្លួនចេញពីអង្គការសន្ធិសញ្ញាអាតាល្លង់ទិកខាងជើង កាត់ថា NATO និងបញ្ឈប់ការដឹកជញ្ជូនអាវុធឲ្យអ៊ុយក្រែនជាបន្ទាន់។ យោងតាមសារព័ត៌មាន RIA Novosti យុទ្ធនាការក្បួនតវ៉ាសម្រាប់សន្តិភាព "March for Peace" បានចាប់ផ្ដើមជិតព្រឹទ្ធសភាបារាំង ។ក្រុមបាតុករបានក្រវីផ្ទាំងបដាសរសេរថាបញ្ឈប់សង្គ្រាមដែលត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ និងពាក្យថាសេរីភាព ការពិត និងការតស៊ូ ។

មេដឹកនាំ​ចិន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព​

2023/03/20 07:11:24 pm        383
​រុស្ស៊ី៖ ប្រធានាធិបតី​ចិនលោក Xi Jinping ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព ខណៈ​ខ្លួន​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​សង្គ្រាម​របស់លោក Vladimir Putin នៅ​អ៊ុយ​ក្រែ​ន​។​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់លោក Xi ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ទៅ​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ចិន​ដ៏​សំខាន់​មួយសម្រាប់​រយៈពេល​ជិត​បួន​ឆ្នាំ​មកនេះ ហើយ​ត្រូវបាន​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ បាន​ឈាន​ជើង​ចូលក្នុង​យុគសម័យ​ថ្មី​នៃ​ទំនាក់ទំនង​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​អឺរ៉ុប ដែល​បានធ្វើ​ឲ្យ​ទីក្រុង​មូ​ស្គូ​មាន​ភាព​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​លោកខាងលិច​ផងដែរ សម្រាប់​សញ្ញា​ដែលថា​លោក Xi អាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាពរ​វា​ង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង Kyiv​។ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា លោក Xi ក៏​អាចមាន​ផែនការ​សន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។​ ​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​ជាន់ខ្ពស់​របស់​លោកពូ​ទីន លោក Yuri Ushakov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ថា លោក Xi និង​លោក Putin នឹងមាន​ជំនួប​ទល់មុខ​ក្រៅផ្លូវការ និង​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ចន្ទ​នេះ មុនពេល​កិច្ច​ពិ​ភាក្សា​នៅ​ថ្ងៃ​អង្គារ​។ វិមាន​ក្រឹម​ឡាំងនិយាយថា មេដឹកនាំ​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការពង្រឹង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំងពីរ និង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ដែល​ឈានចូល​ក្នុង​យុគសម័យ​ថ្មី ព្រមទាំង​សេចក្តីប្រកាស​រួមស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រុស្ស៊ី​-​ចិនរហូតដល់​ឆ្នាំ​២០៣០​៕អត្ថបទ៖ ប៊ុនថន

ក្រុម​ធនាគារ​កណ្ដាល​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​លើ​ទីផ្សារ ​ក្រោយ​ធនាគារ​ស្វី​ស ​UBS គ្រោង​ទិញធនាគារ Credit Suisse

2023/03/20 05:49:00 pm        416
អឺរ៉ុប៖ ​ធនាគារ​ខ្នាត​យក្ស UBS នឹង​ទិញ​ធនាគារ​គូប្រជែង Credit Suisse ដែល​កំពុង​ជួប​បញ្ហា​ក្នុង​តម្លៃ​ជិត​ ៣.២៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ធ្វើឡើង​ដោយ​ក្រុម​និយ័ត​ករ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចៀស​ភាព​រំជើបរំជួល​បន្ថែម​នៅ​លើ​ទីផ្សារ​ក្នុង​ប្រព័ន្ធ​ធនាគារ​សកល​។ ​ក្រុម​អាជ្ញាធរ​ស្វី​ស​បាន​ជំរុញ​ឲ្យ​ធន​គារ UBS ទិញ​គូប្រជែង​របស់​ខ្លួន ក្រោយ​ផែនការ​មួយ​សម្រាប់​ធនាគារ Credit Suisse ក្នុង​ការ​ខ្ចី​ប្រាក់​ចំនួន​ ៥០​ពាន់​លាន​ប្រង់​ស្មើ​នឹង ​៥៤​ពាន់​លាន​ដុល្លារ​អាមេរិកបាន​បរាជ័យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​វិនិយោគិន និង​អតិថិជន​ធនា​គារ​។ ភាគហ៊ុន​ធនាគារ Credit Suisse និង​ធនាគារ​ផ្សេងទៀត​បាន​ដាំ​ក្បាល​ចុះ​នៅ​សប្ដាហ៍​នេះ ក្រោយ​ការ​ដួល​រលំ​ធនាគារ​ចំនួន​២​ នៅ​សហរដ្ឋអាមេរិក បាន​បង្ក​ក្ដី​បារម្ភ​ចំពោះ​ភាព​រង្គោះរង្គើ​ស្ថាប័ន​ធំៗ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល។ ​ធនាគារ Credit Suisse ស្ថិត​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាង​ ៣០ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​សេវា​ធនាគារ​សកល​ដ៏​សំខាន់ ហើយ​ក្រុម​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​អំពី​ការ​ដួល​រលំ ប្រសិន​បើ​ធនាគារ​នេះ​បរាជ័យ​។ ខណៈ​ប្រកាស​​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ការ​ដួល​រលំ​មិន​អាច​គ្រប់គ្រង​បាន​នៃ​ធនាគារ Credit Suisse នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​មិន​អាច​គណនា​បាន​សម្រាប់​ប្រទេស​នេះ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រធាន​ធនាគារ​ស្វី​ស​លោក Alain Berset បាន​និយាយថា នេះ​គឺជា​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ថិរភាព​នៃ​ហិរញ្ញវត្ថុ​អន្តរជាតិ៕​អត្ថបទ៖ សុខមាន

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

2023/03/20 05:24:32 am        671
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) ។កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ នឹងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី" នឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីថ្ងៃស្អែកនេះតទៅ

2023/03/20 12:21:38 am        625
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីបានប្រកាសជាថ្មីថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃស្អែកនេះតទៅ។តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជូនបងប្អូនជនរួមជាតិថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ តាមកញ្ចក់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបន្តថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចបាននិយាយថាឆាណែលតេលេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់២ ឬ៣ម៉ោង។ អាស្រ័យដោយទូរទស្សន៍បាយ័នត្រូវចាក់ផ្សាយបន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញ ដូចនេះឆាណែលតេឡេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយរយៈពេល ១០ម៉ោងយ៉ាងតិចក្រោយការផ្សាយរបស់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង៕

លោក Vladimir Putin ធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Mariupol ជាដំណើរលើកដំបូងរបស់លោកទៅកាន់តំបន់ Donbas ក្នុងប្រទេសអ៊ុយក្រែន

2023/03/19 09:28:13 pm        753
សារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Mariupol ជាដំណើរលើកដំបូងរបស់មេដឹកនាំវិមានក្រឹមឡាំងទៅកាន់ដែនដីរបស់អ៊ុយក្រែនដែលរុស្ស៊ី បានគ្រប់គ្រង ចាប់តាំងពីសង្រ្គាមចាប់ផ្ដើម។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់រុស្ស៊ី ក្នុងក្ដីរំពឹងថានឹងដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន

2023/03/19 09:21:00 pm        490
លោកប្រធានាធិបតីចិន Xi Jinping នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទស្អែកនេះ ក្នុងក្ដីរំពឹងថានឹងទម្លាយភាពទាល់ច្រកលើសង្រ្គាមអ៊ុយក្រែន ខណៈដែលប្រទេសចិនព្យាយាមប្រកាន់ជំហរក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព។ ក្រោយលោកត្រូវបានជ្រើសរើសឲ្យបន្តតំណែងអាណត្តិទី៣ ថ្មីៗនេះ លោក Xi កំពុងជំរុញតួនាទីកាន់តែខ្លាំងថែមទៀតសម្រាប់ប្រទេសចិននៅលើឆាកអន្តរជាតិ និងជាប្រទេសសំខាន់ដែលជួយសម្របសម្រួលទំនាក់ទំនងគួរឲ្យភ្ញាក់ផ្អើលរវាងគូប្រជែងនៅតំបន់មជ្ឈិមបូព៌ាគឺ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ខណៈអាមេរិក និងកូរ៉េខាងត្បូងបន្តសមយុទ្ធយោធារួមគ្នា

2023/03/19 09:08:49 pm        471
យោធាទីក្រុងសេអ៊ូលនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី មួយគ្រាប់នៅថ្ងៃអាទិត្យនេះ ជាការបង្ហាញកម្លាំងលើកទី៤ ក្នុងរយៈពេលមួយសប្ដាហ៍នេះ ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តសមយុទ្ធយោធាដ៏ធំ។

ក្រុមនគរបាលបារាំង ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅទីក្រុងបារីស

2023/03/19 05:14:20 pm        227
ក្រុមនគរបាលបារាំង បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅយប់ទី ៣ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានដង្ហែក្បួននៅទូទាំងប្រទេស ដើម្បីតវ៉ានឹងការអនុម័តសេចក្តីព្រាងច្បាប់សោធន៍និវត្ត៍ដោយគ្មានការបោះឆ្នោតនៅសភា ។ ភាពរំជើបរំជួល និងបាតុកម្មកើនលើង បានធ្វើឲ្យលោកប្រធានាធិបតី Emmanuel Macron ប្រឈមនឹងការលំបាកបំផុត ចាប់តាំងពីបាតុកម្មអាវលឿង កាលពីរយៈពេល ៤ឆ្នាំមុន ។ នៅក្នុងទីក្រុងប៉ារីស ក្រុមនគរបាលបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាយករដ្ឋមន្រ្តីបារាំងលោកស្រី Elisabeth Borne បាននិយាយប្រាប់សភាថា លោកស្រីពុំចាំបាច់ឲ្យមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់សោធននិវត្តន៍នោះទេ ហើយនិងសម្រេចឲ្យវាឆ្លងផុតតែម្តង ។ យោងតាមការស្ទង់មតិបង្ហាញថា កំណែទម្រង់ការចូលនិវត្តន៍របស់រដ្ឋាភិបាលលោកប្រធានាធិបតី Emmanuel Macron មិនពេញនិយមនោះទេនៅក្នុងចំណោមប្រជាពលរដ្ឋបារាំង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM