លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ក្រុម​ប្រទេស ​G7 រៃអង្គាស​ថវិកា​ ៣៩​ពាន់​លាន​ដុល្លារ​ជួយ​អ៊ុយ​ក្រែ​ន​សម្រាប់​ឆ្នាំ​២០២៣

2023/02/24 05:10:49 pm        284
ឥណ្ឌា៖ លោក Shunichi Suzuki រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​និយាយថា ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រៃ​អង្គាស​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ចជួយ​អ៊ុយ​ក្រែ​ន​រហូតដល់​ ៣៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៣​ នេះ និង​បាន​ជំរុញ​ឲ្យ​កម្មវិធី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ IMF ​ជួយ​ប្រទេស​នេះ​រហូតដល់​ដំណាច់​ខែ​មីនា។​កា​រសម្រេច​ចិត្ត​នេះ​បានកើត​ឡើង បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្លុក​នេះ និង​ទេសាភិបាល​ធនាគារ​កណ្ដាល ​មុន​ខួប​មួយ​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ជម្លោះ​នេះ​នៅតែ​បន្ត​រីក​រាលដាល​ ទោះបី​រង​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ដើម្បី​សម្លាប់​កញ្ចប់​លុយ​របស់​រុស្ស៊ី​សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​ក៏ដោយ​។ ​អ៊ុយ​ក្រែ​ន​កំពុង​សង្ឃឹម​ថានឹង​រួមបញ្ចូល​កម្មវិធី ​១៥​ពាន់​លាន​ដុល្លារ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដែល​នឹង​គ្រប​ដណ្តប់​ជំនួយ​ហិរញ្ញវត្ថុ​ភ្លាមៗ និង​ការ​គាំទ្រ​សម្រាប់​កំណែទម្រង់​រចនាសម្ព័ន្ធ​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​ឡើងវិញ​ក្រោយ​ជម្លោះ​។​​ប្រទេស​ជា​សមាជិក G7 រួមមាន​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋ​អាមេរិក​។ មេដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ​ទាំងនោះ​បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង Bengaluru ប្រទេស​ឥណ្ឌា មុន​ជំនួប​នៃ​បណ្ដា​ប្រមុខ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជា​សមាជិក G20៕អត្ថបទ៖ សុខមាន

UN ថ្កោលទោសការវាយលុករបស់រុស្ស៊ីនៅមុនខួប ១ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន

2023/02/24 03:37:45 pm        277
​អាមេរិក៖ មហាសន្និបាទ​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង New York បាន​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​លើ​សេចក្ដី​សម្រេច ​ថ្កោលទោស​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​មួយ​ឆ្នាំ​មកនេះ​។ សេចក្ដី​សម្រេច​នេះ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​។ ​ការសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ចំនួន​ ១៤១ ខណៈ​មាន​ប្រទេស​ ៣២​អនុបវាទ និង​ប្រទេស​ចំនួន ​៧ រួម​ទាំង​រុស្ស៊ី​ខ្លួនឯង​បោះឆ្នោត​ប្រឆាំង​។ នៅ​ក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ក្រុម​គណៈប្រតិភូ​មួយ​ចំនួន​ធំ​បាន​ដើរចេញ អំឡុង​ការ​ថ្លែង​សុន្ទរកថា​របស់​រុស្ស៊ី​នៅ​សម័យប្រជុំ​សភា​នៃ​អង្គការ​ដើម្បី​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប។ ការ​ដើរ​ចេញ​នៅ​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប (OSCE) និង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​បាន​កើត​ឡើង​មួយថ្ងៃ មុន​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​។ ​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​មាន​សន្តិសុខ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ សេចក្ដី​សម្រេច​នេះ​ក៏បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ជាថ្មី​ផង​ដែរ​ សម្រាប់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដោយ​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ចំពោះ​ការគ្រប់គ្រង​ផ្នែក​ជាច្រើន​នៅ​អ៊ុយ​ក​ក្រែ​ន​។ ប្រទេស​ចិន ឥណ្ឌា អ៊ីរ៉ង់ និង​អាហ្វ្រិក​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣២​ ដែល​បាន​បោះឆ្នោត​អនុបវាទ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

2023/02/24 02:47:29 pm        271
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត អាហារូបករណ៍ សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)៕

ថ្ងៃទី២៤កុម្ភៈនេះជាខួបលើកទី៤៤ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្ដេចតេជោនិងភរិយាជាមួយនឹងកូនប្រុស

2023/02/24 01:49:59 pm        306
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានចេញសារបញ្ជាក់ថា ថ្ងៃនេះ គឺជាខួបលើកទី៤៤ ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនិងកូនប្រុសដែលមិនដែលបានស្គាល់មុខគ្នា (២៤កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ២០២៣) បន្ទាប់ពីការជួបគ្នាចុង ក្រោយនៅថ្ងៃ១៨ មិថុនា ១៩៧៧ មុន ២ ថ្ងៃដែល សម្ដេចចេញដឹកនាំការតស៊ូវាយពួកប៉ុល ពតនៅថ្ងៃ ២០មិថុនា១៩៧៧។សម្ដេចតេជោរម្លឹកថាសម្ដេច និងភរិយា ក៏ដូចជាប្រជាជនកម្ពុជានៅទូរទាំងប្រទេស សុទ្ធតែជួបរឿងប្រហាក់ប្រហែលគ្នានៅក្នុងរបបប៉ុល ពត។សម្ដេចបញ្ជាក់ថា ដើម្បីរម្លឹកដល់រឿងអតីកាល សម្ដេចបានចេញផ្សាយចេញនូវសៀវភៅគូព្រេងមិនព្រាត់ដែលអានដោយកញ្ញា ម៉ង់ ចាន់កញ្ញា តាម channel Telegram នេះ។សម្ដេចតេជោបានបញ្ជាក់ផងដែរថា channel telegram សម្ដេច ក៏នឹងចាក់ផ្សាយផងដែរ នូវខ្សែភាពយន្តភាគរឿងកូនប្រុសក្រោម ពន្លឺព្រះចន្ទពេញបូណ៍មីចាប់ពី២០ មិនា ២០២៣ ខាងមុខគឺផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់មួយម៉ោងក្រោយ៕

សម្ដេចតេជោ៖ «រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល»

2023/02/24 12:08:21 am        48
ភ្នំពេញ ៖ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល ហើយក្រសួងមហាផ្ទៃ មានតួនាទី​ទទួល​មើលការ​ខុសត្រូវ​តែប៉ុណ្ណោះ ដូច្នេះ សម្ដេចស្នើកុំឱ្យមានការភ័ន្តច្រឡំចំពោះការផ្ទេរតួនាទីដល់មន្រ្ដីនៅថ្នាក់ក្រោមជាតិ គឺមិនមែនជា​ភារកិច្ចរបស់ក្រសួងមហាផ្ទៃឡើយ។ ​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរលើសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននាពេលកន្លងមក។ សម្ដេចបានបញ្ជាក់ថា លទ្ធផលដែលក្រសួងមហាផ្ទៃខិតខំ សម្រេចបាន គឺការចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសន្ដិភាព និងសន្ដិសុខណ្ដាប់ធ្នាប់នៅក្នុងប្រទេសជាតិបានល្អប្រសើរ។​សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរលើសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននាពេលកន្លងមក។ សម្ដេចបានបញ្ជាក់ថា លទ្ធផលដែល ក្រសួងមហាផ្ទៃខិតខំ សម្រេចបាន គឺការចូលរួមថែរក្សាស្ថេរភាពនយោបាយ និងសន្ដិភាព និងសន្ដិសុខណ្ដាប់ធ្នាប់នៅក្នុងប្រទេសជាតិបានល្អប្រសើរ។សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃ បានខិតខំរៀបចំខិតបទដ្ឋាននានា ក្នុងនោះការអនុវត្ត ការងារកែទម្រង់ មជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃបានខិតខំសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នា ផ្ដល់សេវាសាធារណៈយ៉ាងល្អដល់ប្រជាពលរដ្ឋ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា​ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍បោះឆ្នោតជាដើម ដូច្នេះសម្ដេច​បានឱ្យ​ក្រសួងមហាផ្ទៃ​ត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ៕ ដោយ ៖ ដារា

សម្ដេចតេជោឱ្យពិនិត្យការតែងតាំងស្រ្ដីជាភិបាលរងខេត្តឱ្យបានយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត

2023/02/24 12:06:25 am        42
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមាន​ប្រសាសន៍​ថា​ ដើម្បីឱ្យសមស្រប​ទៅនឹង​គោលនយោបាយ ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្ដីនៅក្នុងសង្គម សម្ដេចឱ្យ​ពិនិត្យ​ឡើងវិញ​ចំពោះការតែងតាំងមន្រ្ដីនៅថ្នាក់ក្រោមជាតិ ជាពិសេស​តួនាទីស្រ្ដីជា​អភិបាលរងខេត្ត​ គឺឱ្យ​មាន​ស្រ្ដីយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត។​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះ​ធ្វើឡើង​នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេចតេជោមានប្រសាសន៍ថា បញ្ហាការតែងតាំងមនុស្សនៅឯមូលដ្ឋាននេះ បច្ចុប្បន្នរាជរដ្ឋាភិបាល បានរុញ​ការងារ​ឱ្យទៅថ្នាក់មូលដ្ឋានកាន់តែច្រើនឡើង។ ក្របខណ្ឌថ្នាក់ជាតិ ក៏បានធ្វើវិសោធន​កម្មច្បាប់​ដើម្បីបែងចែកអាសនៈ​ដល់រាជធានី ខេត្ត និងផ្ដល់ការងាររឹតតែច្រើនដល់ថ្នាក់មូលដ្ឋានផងដែរ។សម្ដេចតេជោពិនិត្យឃើញថា បច្ចុបបន្ននេះការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចតួចណាស់ ដូច្នេះសម្ដេចឱ្យ​មានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២ទៅ៣ក្នុង១ខេត្ត។​សម្ដេចបញ្ជាក់ថា៖«រដ្ឋាភិបាលបានផ្ដល់អំណាចដើម្បីឱ្យមូលដ្ឋានអាចជ្រើសរើស ប៉ុន្ដែ ការស្នើមកនោះ មិនមានការ​ស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋានក្នុងការជ្រើសរើសជាអភិបាលរងខេត្ត ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន»។សម្ដេចតេជោ ហ៊ុន សែនបន្តថា កាជ្រើសរើសមន្រ្ដីនេះ សម្ដេចស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើក​តំកើនស្រ្ដីនៅគ្រប់​តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ សម្ដេចបញ្ជាក់ថា ការផ្ដល់តួនាទីដល់​ស្រ្ដីនេះក៏​ត្រូវផ្ដល់ការងារផងដែរ៕ ដោយ ៖ ដារា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំក្រសួងមហាផ្ទៃ

2023/02/23 10:21:05 pm        84
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។ពិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ គ្រប់លំដាប់ ថ្នាក់ របស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាលរាជធានី-ខេត ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផងដែរ៕

អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​ ១១​នាក់​នៅ​តំបន់ West Bank

2023/02/23 07:30:12 pm        267
​អ៊ីស្រាអែល៖ ទាហាន​អ៊ីស្រាអែល​បាន​ឡោមព័ទ្ធ​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង Nablus តំបន់ West Bank ដែល​ត្រូវ​បាន​ចូល​គ្រប់គ្រង ជា​ភស្តុតាង​ចំពោះ​ការបំផ្លាញ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ដែល​បាន​កើត​ឡើង​។ ក្នុងចំណោម​អ្នក​ស្លាប់​មាន​ជន​ប៉ា​ឡេ​ស្ទី​ន មាន​ខ្មាន់កាំភ្លើង​យ៉ាងហោចណាស់​ ៣​នាក់ និង​ជន​ស៊ីវិល ៣​នាក់ ជា​សរុប​យ៉ាងហោចណាស់​មនុស្ស​ ១១​នាក់​បាន​ស្លាប់​។ យោង​តាម​សាក្សី និង​ពេទ្យ​យោធា​បាន​ឲ្យ​ដឹង​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ជាង ១០០​នាក់​ផ្សេងទៀត​បាន​រង​របួស​។​ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​គ្មាន​អ្នក​ស្លាប់​ និង​របួស​ជា​ជនជាតិ​អ៊ីស្រាអែល​នោះ​ទេ​។ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បញ្ជាក់​ថា មេបញ្ជាការ​ក្រុម​ជី​ហាត​អ៊ីស្លាម ២​នាក់​ត្រូវ​បាន​ទាហាន​ឡោមព័ទ្ធ​នៅ​លំនៅឋាន ដែល​នោះ​បាន​បង្កឱ្យមាន​ការប្រយុទ្ធ​គ្នា ហើយ​មេបញ្ជាការ​ទាំងពីរ​នាក់​ត្រូវ​បាន​សម្លាប់​។​ ​អ៊ីស្រាអែល​បាន​បង្កើន​ការ​វាយឆ្មក់​នៅ​តំបន់ West Bank ជាពិសេស​ក្រុង Nablus និង​តំបន់ Jenin នៅ​ក្បែរ​នោះ​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​ការវាយប្រហារ​នៅ​តាម​ដង​ផ្លូវ​ដោយ​ជន​ប៉ា​ឡេ​ស្ទី​ន ​នៅ​ក្នុង​ក្រុង​ជាច្រើន​របស់​ខ្លួន​។​ ​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ៦០​នាក់រួម​ទាំង​ខ្មាន់កាំភ្លើង និង​ជន​ស៊ីវិល​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​អ៊ីស្រាអែល​និយាយ​ថា ជនជាតិ​អ៊ីស្រាអែល​ ១០​នាក់ និង​ភ្ញៀវ​ទេសចរ​អ៊ុយ​ក្រែ​ន​ម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ក្នុង​អំឡុង​ពេលនោះ​៕អត្ថបទ៖ ប៊ុនថន

បាញ់ប្រហារនៅរដ្ឋ Florida បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រួមទាំងបុគ្គលិកព័ត៌មានទូរទស្សន៍ម្នាក់

2023/02/23 06:37:45 pm        226
អាមេរិក៖ នគរបាលនិយាយថា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍នៅទីក្រុង Orlando ម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការបាញ់ប្រហារនៅរដ្ឋ Florida ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់កាលពីថ្ងៃពុធ ខណៈកំពុងរាយការណ៍ពីការបាញ់ប្រហារមួយ។ អាជ្ញាធរនិយាយថា បុរសឈ្មោះ Keith Melvin Moses អាយុ ១៩ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្ស​ឃាតទាក់ទងនឹងការបាញ់ប្រហារកាលពីព្រឹកថ្ងៃពុធ។ Moses ត្រូវ​បាន​គេរំពឹង​ថា​នឹង​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន ៤លើក​ផ្សេង​ទៀត រួម​ទាំង​ការ​សម្លាប់​អ្នក​សារព័ត៌មាន Spectrum News 13។ នគរបាល​និយាយ​ថា Moses មាន​ប្រវត្តិ​ឧក្រិដ្ឋ​កម្ម​ជា​យូរ​មក​ហើយ ​ដែល​រួម​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើប្រាស់​កាំភ្លើង ការ​វាយ​ប្រហារ​ដោយ​ហិង្សា និង​ការ​វាយប្រហារ​ដោយ​អាវុធ៕អត្ថបទ៖ ប៊ុនថន

ព្យុះ​ព្រិល​ដ៏​ធំ​បង្ខំ​ឲ្យ​បិទ​សាលារៀន និង​ជើងហោះហើរ​នៅក្នុង​សហរដ្ឋអាមេរិក​

2023/02/23 06:32:23 pm        269
​អាមេរិក៖ ព្យុះ​រដូវរងា​ដ៏​ធំ​បាន​បោកបក់​លើ​តំបន់​វាលទំនាប​ភាគ​ខាងជើង និង​តំបន់ Midwest ដែល​មាន​ខ្យល់​ និង​ព្រិល​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ពុធ ដោយ​បង្ខំ​ឲ្យ​បិទ​សាលារៀន​រាប់​រយ​កន្លែង ផ្អាក​ការ​ហោះ​ហើរ និង​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍នៅ​ក្នុង​តំបន់​មួយ​ចំនួន​របស់​សហរ​ដ្ឋ​អាមេរិក​។ ​មន្ទីរ​ព្យាករណ៍​អាកាសធាតុ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ពលរដ្ឋ​អាមេរិក​ជាង ​៥០​លាន​នាក់​ស្ថិត​ក្រោម​ការណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​ពាស​ពេញ​ភាគ​ខាងលិច​ និង​ខាងជើង​របស់​សហរដ្ឋ​អាមេរិក និង​ចូល​ទៅដល់​ភាគ​ខាងកើត​។ គេ​រំពឹង​ថា ព្រិល​កម្រាស់ ​៦០​សង់ទីម៉ែត្រ និង​ខ្យល់​កម្លាំង ​៩៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នឹង​កើតមាន​អំឡុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។ យោង​តាម​គេហទំព័រ Flightaware.com ព្យុះ​នេះ​បាន​រំខាន​ដល់​ការហោះហើរ​ពេលព្រឹក។ ជើង​ហោះ​ហើរ​ចំនួន ​៣.៥០០ ត្រូវ​បាន​ពន្យារពេល ឬ​លុបចោល​នៅ​ទូទាំង​ប្រទេស​។ ក្រុម​អ្នកដំណើរ​នៅ​ក្នុង​អាកាស​យានដ្ឋាន Chicago’s O’Hare ប្រឈម​នឹង​ការ​ពន្យារពេល​ជើង​ហោះហើរ ឬ​អាច​លុបចោល​តែម្ដង​។​ ​សេវា​ព្យាករណ៍​អាកាសធាតុ​និយាយថា ​ព្យុះ​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ភាគ​កណ្ដាល​នៃ​រដ្ឋ Iowa រហូតដល់​ទីក្រុង Chicago និង​ចូលដល់​ភាគខាងត្បូង​រដ្ឋ Michigan​។​ ​ផ្លូវ​នានា​ដែល​ត្រូវ​បាន​ក្រាល​គ្រប​ដោយ​ព្រិល ក៏​នឹង​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ផង​ដែរ​នៅ​ក្នុង​តំបន់ Upper Midwest ទឹកកក​បាន​គ្របដណ្ដប់​លើ​បង្គោល​ភ្លើង និង​បណ្ដាល​ឲ្យ​បាក់​រលំ​ដើមឈើ​បង្ក​ឲ្យ​ដាច់​ចរន្តអគ្គិសនី​កាលពី​ថ្ងៃ​ពុធ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM
គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM
សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN
08/02/2026 12:08 PM
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
08/02/2026 12:08 PM
JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT
08/02/2026 12:08 PM
សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
08/02/2026 11:08 AM
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
08/02/2026 11:08 AM