លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ពលរដ្ឋ​ស៊ី​រី​ជាច្រើន​មិន​ហ៊ាន​ត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយ​ការរញ្ជួយ​ដីជាច្រើនលើក

2023/02/23 05:53:55 pm        192
​ស៊ីរី៖ មនុស្ស​រាប់សិប​គ្រួសារ​ដែល​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​ រង​ការខូចខាត​របស់​ពួកគេ​នៅ​ក្នុង​ខេត្ត Idlib ក្រោយ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​វាយប្រហារ​ប្រទេស​ស៊ី​រី និង​ទួរគី បាន​រក​ឃើញ​ជម្រក​មួ​យ​ក្នុងចំណោម​កន្លែង​ជាច្រើន​នៃ​អគារ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ និង​ក្លឹប​ហែល​ទឹក​របស់​ទីក្រុង​នេះ​។ ​ដោយ​បង្កើត​ជា​ជំរំ​តង់​មាន​ពលរដ្ឋ​ចំនួន ​២១​គ្រួសារ​បាន​ចូល​ស្នាក់នៅ ប៉ុន្តែ​ចំនួន​អ្នក​ទៅ​រស់នៅ​កាន់​តែ​ច្រើនឡើង ក្រោយ​ការរញ្ជួយ​ដី​ជាថ្មីទៀត​កាលពី​ថ្ងៃ​ចន្ទ​ ទី​២០​កុម្ភៈ​ដែល​បាន​វាយប្រហារ​តំបន់​ដដែល​។ លោក ​Mohamed Abu Fayad ជា​ពលរដ្ឋ​ស៊ី​រី​ម្នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​សង្គ្រាម​ពី​ទីក្រុង Ghouta ​ខាងកើត​ទៅកាន់​ខេត្ត​ Idlib ​បាន​និយាយ​ថា ​ដំបូង​មាន​មនុស្ស​តែ ​២១​គ្រួសារ​ទេស្មើ​នឹង ​១១០​នាក់ តែ​ដោយសារ​មានការ​រញ្ជួយ​ដី​ថ្មី​ទៀត អ្នក​ចូល​មក​រស់នៅ​ទីនេះ​បាន​ឡើង​ដល់​ ៤២គ្រួសារ​ស្មើ​នឹង ​១៨៥​នាក់។ ​លោក​ថា ពេល​មាន​មនុស្ស​កើន​ឡើង​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ខ្វះ​ខាត​។​ ​ការ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​ចំនួន ​២​លើក​ដែល​បាន​វាយប្រហារ​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ដែល​បាន​អង្រួន​ប្រទេសជិតខាង​គឺ​ស៊ី​រី​ដែល​នោះបាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១​លាន​នាក់​បាត់បង់​ផ្ទះសម្បែង និង​អ្នក​ស្លាប់​ខ្ពស់​ជាង​ចំនួន​ផ្លូវ​ការ​ដែល​បាន​បញ្ចេញ​ចុងក្រោយ​ប្រមាណ​ ៤៦.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​២​។ ២​សប្ដាហ៍​ក្រោយមក​ការ​រញ្ជួយ​តូច​ជាង​មុន​កម្រិត ​៦.៣រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​កក្រើក​តំបន់​ដដែលដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៦​នាក់​ស្លាប់​ និង​ជាង ​២០០​នាក់​រង​របួស​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​កំពុង​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ជាមួយ​ដៃ​គូរ ​ដើម្បី​ឆ្លៀត​ឱកាស​ពី​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ស៊ី​រី ​ឲ្យ​ជំនួយ​មនុស្សធម៌​អាច​ចូល​កាន់​តែ​ស្រួល​ទៅ​ក្នុង​ប្រទេស​ ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ក្រោយ​ការ​រញ្ជួយ​ដី​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា លោក Lavrov និង​លោក Wang Yi ពុំបាន​ពិភាក្សា​ពី​ផែនការ​សន្តិភាព​របស់​ចិន​ទេ​

2023/02/23 04:58:05 pm        239
​រុស្ស៊ី៖ ទីក្រុង Moscow បាន​និយាយថា ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov និង​ប្រធាន​ការិយាល័យ​កិច្ចការ​បរទេស ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​របស់​បក្ស​កុំ​ហ្មុ​យ​នី​សរ​បស់​ចិន​លោក Wang Yi ពុំបាន​ពិភាក្សា​ពី​ផែនការ​សន្តិភាព​របស់​ចិន ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ នៅ​ពេល​ប្រមុខ​ទូត​ទាំង​២ ​បាន​ជួបគ្នា​កាលពី​ថ្ងៃ​ពុធ ​ទី​២២​កុម្ភៈ​សប្ដាហ៍​នេះ​។ ​លោក Wang ជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​ចិនដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​លើកដំបូង​ ចាប់​តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​ជិត​ ១​ឆ្នាំ​មកនេះបាន​ជួប​លោក​ប្រធានាធិបតី Vladimir Putin និង​លោក Lavrov ក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា ស្រប​ពេល​ភាព​មន្ទិលសង្ស័យ​ថា ​តើ​ភាគី​ទាំង​២​ នឹង​ពិភាក្សា​ពី​ផែនការ​សន្តិភាព​របស់​ចិន​សម្រាប់​ជម្លោះ​អ៊ុយ​ក្រែ​ន ឬ​អត់​។ ​លោក Putin និយាយ​ថា ទំនាក់ទំនង​ដ៏​សំខាន់​រវាង​រុស្ស៊ី​ និង​ចិន​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​អន្តរជាតិ​មាន​ស្ថិរភាព​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា យើង​បាន​ដឹង​សេចក្ដីថ្លែងការណ៍​នានា​ ចេញ​ដោយ​ក្រុម​អ្នកនយោបាយ​លោក​ខាង​លិច​មួយ​ចំនួន និង​សារព័ត៌មាន​នានា​ទាក់ទង​នឹង​ផែនការ​សន្តិភាព​របស់​ចិន។ ​តាម​ធម្មតា​ពួកគេ​មួលបង្កាច់​រូបភាព​ពិត​។ ​លោកស្រី​បន្ថែម​ថា ដៃគូ​ចិន​បាន​ប្រាប់​យើង​អំពី​ទស្សនៈ​របស់​ពួកគេ​ទៅលើ​ឫសគល់​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន ព្រមទាំង​មធ្យោបាយ​ដោះស្រាយ​ផ្នែក​នយោបាយ​របស់​ខ្លួន។ ពុំ​មាន​ផែន​ការ​ណា​ផ្សេងទៀត​ទេ​។ ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ ខ្លួន​បាន​ស្វាគមន៍​ប្រទេស​ចិន​ដែល​ទទួលយក​តួនាទី​កាន់តែ​សកម្ម​ថែមទៀត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ​និង​និយាយ​ថា​ ខ្លួន​បាន​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​មធ្យោបាយ​ប្រកបដោយ​តុល្យភាព​របស់​ចិន ​ដែល​ក្នុង​នោះ​ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​សញ្ញា​ពី​ការ​ត្រៀម​ខ្លួន​ទទួល​តួនាទី​ស្ថាបនា​៕អត្ថបទ៖ សុខមាន

សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ពង្រឹង​ប្រព័ន្ធ​ការពារ​ ខណៈ​លោក Putin ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ចិន​

2023/02/23 04:28:41 pm        233
​ប៉ូឡូញ៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ជួប​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុបនៅ​ក្នុង​ទីក្រុង Warsaw​ កាលពី​ថ្ងៃ​ពុធ​ ទី​២២​កុម្ភៈ ស្របពេល​សម្ព័ន្ធ​យោធា​នេះ​ប្ដេជ្ញា​ពង្រឹង​ប្រព័ន្ធ​ការពារពី​តំបន់​សមុទ្រ​បាល់​ទិ​ក​រហូតដល់​សមុទ្រ​ខ្មៅ ​ខណៈ​រុស្ស៊ី​ព្យាយាម​ផ្សា​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​។​ ​លោក Biden ដែល​បច្ចុប្បន្ន​នេះ​បាន​ចាក​ចេញពី​រដ្ឋធានី​រប​ស់​ប៉ូឡូញ បាន​ចូលរួម​ជំនួប​ជាមួយ​ប្រមុខ​ណា​តូ​លោក Jens Stoltenberg និង​ប្រមុខ​ដឹកនាំ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​ទីក្រុង Kyiv ជិត​មួយ​ឆ្នាំ​ពេញ ​ក្រោយ​រុស្ស៊ី​បាន​វាយលុក​ប្រទេស​អ៊ុយ​ក្រែ​ន​។​ មេដឹកនាំ​ប៊ុលហ្គារី សាធារណរដ្ឋ​ឆែក អេ​ស្តូ​នី ហុង​គ្រី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ រ៉ូ​ម៉ា​នី និង​ស្លូ​វ៉ា​គី​បាន​ចូល​រួម​ជំនួប​នេះ​ ខណៈ​មាន​ក្ដី​បារម្ភ​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ថា ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​អាច​ហៀរ​ចូល​ដល់​។​ ​ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Stoltenberg បាន​ជំរុញ​សម្ព័ន្ធមិត្ត​ឲ្យ​បង្កើន​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា យើង​មិន​អាច​បណ្ដោយ​ឲ្យ​រុស្ស៊ី​បន្ត​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​ទៀត​ឡើយ​។ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​លោក Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ការិយាល័យ​កិច្ចការ​បរទេស​ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​របស់​បក្ស​កុំហ្មុយនីស​របស់ចិន​លោក Wang Yi ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Moscow ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធ​យោធា​ណា​តូ​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ​ចិន​អាច​ត្រៀម​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទៅ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ក្មេងស្រីវ័យជាង ១១ ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

2023/02/23 05:37:24 am        209
ភ្នំពេញ÷ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹង ថា មានការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ប្រភពដដែលឱ្យដឹងទៀតថា កុមារីចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សា C ព្រមទាំងមានក្អក និងឈឺ-ក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោ យកុមារីចាប់ផ្ដើមហត់ ក្រុមគ្រួសារក៏បានបញ្ជូនកុមារីនោះ ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំ ពេញ។នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: និងទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថា មានវិជ្ជមានមេរោ គផ្តាសាយបក្សី H5N1។ ស្ថានភាពជំងឺធ្ងន់ធ្ងររបស់កុមារី បានបណ្ដាលឱ្យកុមារីរូបនោះបាត់បង់ជីវិតទៅហើយ។ នាយកដ្ឋានជំនាញក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអ ស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥៕ ដោយ៖ គង់ ឌិន

អ្នក​ជួយសង្គ្រោះ​ប្រេ​ស៊ី​ល​ស្វែងរក​ជនរងគ្រោះ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ខណៈ​អ្នកស្លាប់​កើន​ដល់ ៤៦​នាក់

2023/02/22 09:08:53 pm        568
​ប្រេស៊ីល៖ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​តំបន់ Juquehy ទីក្រុង Sao Paulo ក្នុង​ពេល​មានការ​បំផ្លាញ​បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ លំនៅឋាន​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​ភ្លៀង​ធ្លាក់ និង​បណ្តាលឱ្យ​បាក់​ដី និង​ដើមឈើ​បាក់​រលំ​។​ ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នកស្លាប់​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បំផ្លាញ​តំបន់ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ Sao Paulo ភាគ​អាគ្នេយ៍​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើង​ដល់ ៤៦​នាក់​កាល​ពី​ថ្ងៃ​អង្គារ​។​ រដ្ឋាភិបាល​បាន​និយាយ​ថា ​មនុស្ស​ជិត ២,៥០០​នាក់​នៅ​តែ​ត្រូវបាន​ជម្លៀសចេញ ឬ​បាត់បង់​ផ្ទះសម្បែង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​។ រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​អំពី​ទំហំ​នៃ​ការខូចខាត​នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo។​ ​ទីក្រុង Sao Sebastiao បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​អ្នក​ស្លាប់​រហូតដល់ ៤៣​នាក់។​ ​នៅ​តំបន់​នោះ​គេ​បាន​ឃើញ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ដីល្បាប់ ខណៈ​ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ បន្ទាប់ពី​ការបំផ្លាញ​បណ្តាល​មកពី​បំណាក់​ដី​។ ទឹកជំនន់​ក្នុង​រដ្ឋ Sao Paulo ក្បែរ​ឆ្នេរសមុទ្រ​គឺជា​គ្រោះ​មហន្តរាយ​ចុងក្រោយបង្អស់ ​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​កន្លែង​មាន​សំណង់​តូច​ៗ​នៅ​តាម​ជើងភ្នំ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​គ្រប់គ្រង​ជួរមុខ ទោះបី​មាន​សម្ពាធ​ខ្លាំង​ក៏ដោយ

2023/02/22 07:23:59 pm        447
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រក្សា​បាន​ទីតាំង​របស់​ពួកគេនៅ​ជួរមុខ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ទោះបី​ជា​មាន​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ក៏ដោយ​។ ​លោក Zelenskyy និយាយ​ថា វា​មាន​សារៈសំខាន់​ខ្លាំង ទោះបី​ជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​កង​កម្លាំង​របស់​យើង​ក៏ដោយ សមរភូមិ​ជួរមុខ​ពុំបាន​ផ្លាស់ប្តូរ​នោះ​ទេ​។ លោក Zelenskyy អះអាង​ថា កងកម្លាំង​រុស្ស៊ី​កំពុង​រង​ការ​បាត់បង់​គួរ​ឱ្យ​ភ្ញាក់ផ្អើលនៅក្នុង​ការវាយប្រហារ​ឥត​ឈប់ឈរ​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ដែល​ជា​ចំណុច​សំខាន់​នៃ​ការ​ប្រយុទ្ធ​គ្នា​។ ​​ទន្ទឹម​នឹង​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​ទើបតែ​បាន​សន្យា​ថា​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រកាស​ជាមុន​មកកាន់​ទីក្រុង Kyiv បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញសម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​លោក​ខាងលិច ​ដើម្បី​ធានា​បាន​ថា​ទីក្រុង Kyiv នឹង​ឈ្នះ​សង្គ្រាម​៕អត្ថបទ៖ ប៊ុនថន

UN និយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ស្លាប់​ដែល​បាន​កត់ត្រា ​៨​ពាន់​នាក់ ទំនងជា​ខ្ពស់ជាង​នេះ​រាប់ពាន់នាក់

2023/02/22 06:32:51 pm        391
​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជន​ស៊ីវិល​ជាង ៨​ពាន់​នាក់ត្រូវបាន​គេ​កត់ត្រា​ថា​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ប៉ុន្តែ​មាន​ពលរដ្ឋ​រាប់ពាន់នាក់​ទៀត​ត្រូវបាន​គេ​គិតថា​បាន​ស្លាប់​។ ​អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស លោកស្រី Elizabeth Throssell និយាយថា ចំនួន​អ្នកស្លាប់​ចុងក្រោយ​បង្ហាញ​ការកើនឡើង​យ៉ាងច្រើន ​ពី​ចំនួន​សរុប​ដែល​បានចេញ​ផ្សាយ​កាលពី​ដើម​ខែ​នេះ ដែលមាន​ចំនួន ៧.១៩៩នាក់​បាន​ស្លាប់​ចាប់តាំងពី​ការវាយលុក​ពេញលេញ​របស់​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ​ឆ្នាំ២០២២ ហើយ​ភាគច្រើន​កើតឡើង​នៅតំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​។​ ​លោកស្រី Matilda Bogner ប្រធាន​បេសកកម្ម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​អ៊ុយ​ក្រែ​ននិយាយថា ​លោកស្រី​ជឿថា ជន​ស៊ីវិល​រាប់ពាន់នាក់​ដែល​បាន​ស្លាប់ពុំ​ត្រូវបាន​កត់ត្រា​ទុក​នោះទេ ភាគច្រើន​នៅ​ភាគខាងត្បូង​ទីក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ននេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ ​ការសរុប​អ្នកស្លាប់​របស់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ រួមទាំង​ជន​ស៊ីវិល​ស្លាប់​ចំនួន ២០០០​នាក់នៅ​ទីក្រុង Mariupol ជាទី​ក្រុងមាន​ប្រជាជន​រស់នៅ​ប្រមាណ ៤៥០.០០០នាក់ មុនពេល​រុស្ស៊ី​បាន​ឡោមព័ទ្ធ​រយៈពេល ៣ខែ ​និង​បាន​បំផ្លាញ​ទីក្រុង​នេះ​។ រុស្ស៊ី​បាន​បដិសេធ​ថា ​ពុំ​បានដាក់​គោលដៅ​ទៅលើ​ជន​ស៊ីវិល​នោះទេ ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស៕អត្ថបទ៖ ប៊ុនថន

ការ​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នឹង​នាំ​ឲ្យ​អាមេរិក​ធ្លាក់​ចូល​យុគសម័យ​ថ្មី​នៃ​ការគ្រប់គ្រង​អាវុធ​

2023/02/22 06:04:39 pm        449
​រុស្ស៊ី៖ ការ​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដ៏​សំខាន់​ចុងក្រោយ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជាមួយ​សហរដ្ឋអាមេរិក បាន​កែប្រែ​ប្រទេស​ទាំង២ ​ឈាន​ទៅ​រក​យុគសម័យ​ងាយ​ប្រឈម​ដាក់គ្នា​ថែមទៀត​នៃ​អាវុធ​មហា​ប្រល័យ​។ ការ​ផ្អាក​សន្ធិសញ្ញា New START នេះ​កំពុង​បង្ក​ក្ដី​បារម្ភ​ខ្លាំង​នៃ​ការ​រត់​ប្រណាំង​អាវុធ​ថ្មី​។ ​យោង​តាម​ក្រុមអ្នកវិភាគ​ផ្នែក​សន្តិសុខ​អន្តរជាតិ ការ​គំរាម​កំហែង​នៃ​ជម្លោះ​អាវុធ​នុយក្លេអ៊ែរ​នៅតែ​មាន​កម្រិត​ទាប​នៅឡើយ ទោះបី​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​នៅ​ពេល​នេះ​មានការ​ផ្អាក​សន្ធិសញ្ញា​អាវុធ​ជា​យុទ្ធសាស្ត្រ​ថ្មី​ក៏ដោយ។ ប៉ុន្តែ​ការ​គំរាម​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​ពី​វិមាន​ក្រឹម​ឡាំង​នៅ​ពេល​នេះ បាន​បង្កើន​ក្ដី​បារម្ភ ​និង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ជាថ្មី​ថា ​ភាព​តានតឹង​ទាំង​នេះ​កំពុង​រាលដាល​គ្រប់គ្រង​លែង​បាន​។ ​លោកស្រី Alicia Sanders-Zakre អ្នក​សម្របសម្រួល​គោលនយោបាយ និង​ស្រាវជ្រាវ​នៅ​ក្រុម​យុទ្ធនាការ​លុប​បំបាត់​នុយក្លេអ៊ែរ​អន្តរជាតិ​បាន​និយាយ​ថា នេះ​គឺជា​ទង្វើ​គ្រោះថ្នាក់ ​និង​ធ្វេស​ប្រហែស​ផ្ដើម​ចេញពី​លោក Putin នៅ​ពេល​ភាព​តានតឹង​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ស្រាប់​ទៅ​ហើយ​នោះ​។ ​លោកស្រី​បន្ថែម​ថា នេះ​គឺជា​ការ​ធ្វេស​ប្រហែស ទង្វើ​គ្មាន​ការទទួលខុសត្រូវ និង​គ្រោះថ្នាក់​ចុងក្រោយ​បំផុត​នៃ​ការ​ប្រើ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ពី​សំណាក់​រុស្ស៊ី ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ថ្កោលទោស​ជាស​កល​លើ​រាល់​ការ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​៕អត្ថបទ៖ សុខមាន

របាយការណ៍​៖​ លោក ​Xi Jinping គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក Putin

2023/02/22 05:18:59 pm        353
​ចិន៖ យោង​តាម​សារព័ត៌មាន Wall Street Journal ប្រធានាធិបតី​ចិន​លោក Xi Jinping កំពុង​ត្រៀម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Moscow សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។​យោង​តាម​ប្រភព​ពី​ក្រុម​មនុស្ស​ដឹង​ផែនការ​នេះ សារព័ត៌មាន​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ជំនួប​កំពូល​រវាង​លោក Xi និង​លោក Putin គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន ក្នុង​ការ​ដើរ​តួនាទី​កាន់តែ​សកម្ម​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ដែល​មាន​អាយុកាល​មួយ​ឆ្នាំ​មកនេះ និង​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការចរចា​សន្តិភាព​ចម្រុះ​ភាគី។ ប្រភព​ខាង​លើ​នេះ​បាន​បន្ថែម​ថា ចិន​ក៏​នឹង​ប្រើ​ជំនួប​កំពូល​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ការ​អំពាវនាវ​ផង​ដែរ​ថា អាវុធ​នុយក្លេអ៊ែរ​មិន​គួរ​ត្រូវ​បាន​ប្រើ​ឡើយ។សារព័ត៌មាន Journal បាន​និយាយថា ការត្រៀម​សម្រាប់​ដំណើរ​នេះ​គឺជា​ដំណាក់កាល​ដំបូង ហើយ​ពេលវេលា​ជាក់លាក់​មិនទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ ដោយ​បន្ថែម​ថា ដំណើរ​របស់​លោក Xi អាច​កើតឡើង​នៅ​ខែ​មេសា ឬ​ដើមខែ​ឧសភា នៅ​ពេល​ដែល​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​សង្គ្រាម​លោក​លើក​ទី​២ ​របស់​ខ្លួន​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​។ ​អ្នក​ការទូត​ជាន់ខ្ពស់​ចិន​លោក Wang Yi បច្ចុប្បន្ន​ស្ថិត​នៅក្នុង​ទីក្រុង Moscow ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​ពុធ​នេះ​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អឺរ៉ុប​លោក Wang​ បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ការចរចា៕អត្ថបទ៖ សុខមាន

លោក Biden កៀរគរ​សម្ព័ន្ធមិត្ត​គាំទ្រ​ក្រុង​គី​វ ខណៈ​លោក Putin ផ្អាក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​

2023/02/22 04:48:58 pm        358
​​ប៉ូឡូញ៖ លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​កៀរគរ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដោយ​អះអាង​ផ្ដល់​ការ​គាំទ្រ​ឥត​ងាករេ​សម្រាប់​ទីក្រុង Kyiv ខណៈ​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ប្រកាស​ផ្អាក​តួនាទី​របស់​ទីក្រុង Moscow ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថ្មីៗ​នេះ​ លោក ​Biden ​បាន​ប្រើ​ដំណើរ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​២ ដោយ​គ្មាន​សញ្ញា​បញ្ចប់​។ លោក Biden បាន​និយាយ​ថា ​រយៈកាល​មួយ​ឆ្នាំ​មក​នេះ ពិភពលោក​បាន​នឹង​កំពុង​ជួយ​កុំ​ឲ្យ​ទីក្រុង Kyiv ដួល​រលំ។ ខ្ញុំ​អាច​រាយការណ៍​បាន​ថា ​ទីក្រុង Kyiv នៅតែ​ខ្លាំង ទីក្រុង Kyiv នៅ​តែ​មាន​មោទនភាព ទីក្រុង​នេះ​នៅតែ​ខ្ពស់ ហើយ​សំខាន់​បំផុត​នោះទីក្រុង​នេះ​នៅ​តែ​មាន​សេរីភាព​។ ការ​ថ្លែង​បែបនេះ​របស់​លោក Biden កើតឡើង ក្រោយ​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda ដែល​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​លោក​ខាង​លិច​ចំពោះ​អ៊ុយ​ក្រែ​ន​។ លោក Biden បាន​ប្រកាស​ថា សម្ព័ន្ធ​យោធា​ណា​តូ​រឹងមាំ​ជាង​មុន។ ​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​ស្ដីពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មាន​រយៈពេល​ ១​ម៉ោង ​និង​ ៤៥​នាទី ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​នឹង​ផ្អាក​ការចូលរួម​របស់​ខ្លួន ​ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​ជាមួយ​សហរដ្ឋអាមេរិក​។ ទីក្រុង Moscow បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​នឹង​បន្ត​តាមដាន​ការកំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរដែល​ខ្លួន​ដាក់​ពង្រាយ​ក្រោម​សន្ធិសញ្ញា New START ទោះបី​មានការ​សម្រេច​ចិត្ត​ផ្អាក​កិច្ច​ព្រម​ព្រៀង​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM
គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM
សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN
08/02/2026 12:08 PM
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
08/02/2026 12:08 PM