លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្ដេច​តេ​ជោនៅតែ​បញ្ជាក់ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ​១០០%

2023/02/22 01:25:08 am        775
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅតែ​បញ្ជាក់ជូន​ភ្ញៀវ​បរទេស​ថា ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំងណាស់​ គឺ​បានអនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយបណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​មានប្រសាសន៍​យ៉ាង​ដូច្នេះ ​ក្នុងពេល​អនុញ្ញាតឱ្យ​លោក រ៉េមី រី​យូ​(Rémy Rioux) អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២១​កុម្ភ​:​។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Rémy បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​និង​គណៈប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​ គឺ​ដើម្បី​ចូលរួម​ខួប​៣០​ឆ្នាំ នៃ​វត្តមាន​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នៅ​កម្ពុជា​ហើយ​ដែល​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​រយៈពេល​៣០​ឆ្នាំនេះ​បាន​វិនិយោគ​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​។​ ទី​១. ទៅលើ​វិស័យ​វប្បធម៌ ការងារ​ជួសជុល​អង្គរវត្ត ជួសជុល​ផ្សារ​ថ្មី វិស័យ​ទឹកស្អាត វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​។​ទី​២.​ដាក់​ឲ្យ​ដំណើរការ​ការងារ​ដូច​បាន​សន្យា​ជា​នយោបាយ​នៅ​ទីក្រុង​ប៉ារីស​និង​ទី​៣.​សុំ​ការតម្រង់ទិស​អំពី​សម្ដេច​តេ​ជោ​ថា​តើ​ចង់​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្តធ្វើ​អ្វីខ្លះ​ទៀត​នៅ​កម្ពុជា​។ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក Rémy ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ការបើក​សាខា​បច្ចេកទេស​ទៅ​កម្ពុជា​ និង​បង្កើន​ជំនួយ​ដល់​កម្ពុជា​ថែមទៀត​ជាមួយនឹង​ការជួយ​កម្ពុជា​លើ​បណ្ដាញ​អគ្គិសនី​សម្រាប់​អគ្គិសនី​កកើតឡើង​វិញ​។​​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ចំណុច​វិស័យ​អាទិភាព​ដែល​បារាំង​បាន​នឹង​កំពុង​ជួយ​កម្ពុជា​ស្រាប់ នោះ​គឺ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ផ្លូវ​និង​ភ្លើង​។​ជាមួយគ្នា​នោះដែរ​. សម្ដេច​តេ​ជោ​បាន​ជម្រាបជូន​លោក​រ៉េមី អំពី​គោ​លន​យោ បាយ​កសិកម្ម​របស់​ក​ម្ពុ​ជា​ ដែល​ក្នុងនោះ ​មានការ​ជំរុញ​ការកែច្នៃ​ស្រូវ​សម្រាប់​ការនាំចេញ ហើយ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ សម្ដេច​បាន​ជម្រាបជូន​អំពី​កង្វះខាត​នូវ​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ​សម្រាប់​ទិញ​កែច្នៃ ​និង​នាំ​អង្ករ​ចេញពី​កម្ពុជា​។​សម្តេច​បន្តថា គោលនយោបាយ​វិស័យ​កសិកម្ម​កម្ពុជា​ដែល​កម្ពុជា​ចង់បាន​គឺ​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​កែច្នៃ​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​សម្ដេច​តេ​ជោ​បាន​បន្ថែមថា​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ភាពអនុគ្រោះ​ខ្លាំង​ គឺ​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០% នៅ​កម្ពុជា​ហើយក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការបើក​ប្រាក់ខែ​ជូន​កម្មករ​ផងដែរ​។​ក្នុងន័យនេះ សម្ដេច​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ឧស្សាហ​កម្មនេះ​ផងដែរ​។​​ជាទី​បញ្ចប់ លោក​រ៉េមី​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា លោក​បាន​កត់ត្រា​ទុក​នូវ​រាល់​អ្វីដែល​សម្ដេច​បានចង្អុលបង្ហាញ​ហើយ​លោក​នឹងធ្វើ​អន្តរាគមន៍​លើ​បញ្ហា​ទាំងនេះ​៕​​

គ្រោះថ្នាក់​រថយន្តក្រុង​ដឹក​ជនអន្តោប្រវេសន៍​នៅ​ម៉ិ​ក​ស៊ិ​ក​បណ្ដាល​ឲ្យ​មនុស្ស ​១៧​នាក់​ស្លាប់​

2023/02/21 10:10:46 pm        563
​ម៉ិកស៊ិក៖ មន្ត្រី​ក្នុង​រដ្ឋ Puebla បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រថយន្តក្រុង​ដឹក​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កូ​ឡុំ​ប៊ី និង​អាមេរិក​កណ្តាល​បាន​ជួប​គ្រោះថ្នាក់​ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បណ្តាល​ឲ្យ​មនុស្ស​ ១៧​នាក់​ស្លាប់​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋ Puebla និយាយ​ថា ឧបទ្ទវ​ហេតុនេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយវ៉េ​មួយ​កន្លែង ខណៈ​រថយន្តក្រុង​មួយ​គ្រឿង​ដឹក​អ្នកដំណើរ ៤៥នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងជើង​។ លោក​និយាយ​ថា មនុស្ស ​១៧​នាក់​ស្លាប់​នៅពេល​គ្រោះថ្នាក់​ ហើយ​មនុស្ស ១៥​នាក់​ផ្សេងទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ ៥​នាក់​នៃ​អ្នករងរបួស​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ជនអន្តោប្រវេសន៍​ជារឿយៗ​ប្រើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​ ដើម្បី​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​តាមផ្លូវ​របស់​ពួកគេ​ទៅ​កាន់​ព្រំដែន​សហរដ្ឋអាមេរិក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ិ​ក​ស៊ិ​ក​បាន​រាយការណ៍​ថា ​រថយន្តក្រុង​បាន​ក្រឡាប់​នៅ​ពេល​អ្នកបើកបរ​បាត់​បង់​ការគ្រប់គ្រង​រថយន្ត៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយ​ថា ភាព​ស្ងៀមស្ងាត់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​ជា​រឿង​គ្រោះថ្នាក់

2023/02/21 09:22:19 pm        537
​អាមេរិក៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ផ្នែក​ការទូត ដោយ​ព្រមាន​ថា ​ការ​បរាជ័យ​របស់​សមាជិក​ ១៥​ប្រទេស​ក្នុង​ការ​ឆ្លើយតប​នេះ​បាន​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​។ ​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ជំទាស់​ទៅ​នឹង​ចំណាត់ការ​ណាមួយ​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ ដោយ​អះអាង​ថា ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង នឹង​មិន​នាំមក​នូវ​លទ្ធផល​លក្ខណៈ​ស្ថាបនា​ទេ។ ប្រទេស​ទាំង​២ បាន​បោះ​ឆ្នោត​វ៉េតូ​ដឹកនាំ​ដោយ​អាមេរិក ជំរុញ​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​អង្គការសហប្រជាជាតិ​ លើ​កូរ៉េខាងជើង​កាល​ពី​ខែឧសភា​ឆ្នាំមុន​។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការពិត​គឺថា​ អ្នក​ទាំងឡាយ​ដែល​យក​ខ្លួន​បាំង​កូរ៉េខាងជើង ផុត​ពី​ផលវិបាក​ផ្សេងៗ​នៃ​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​ខ្លួន បាន​ដាក់​តំបន់​អាស៊ី និង​ពិភពលោក​ទាំងមូល​ស្ថិត​ក្នុង​ហា​នី​ភ័យ​នៃ​ជម្លោះ​។ ​លោកស្រី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ការ​ខ្វះ​ចំណាត់ការ​របស់​ក្រុម​ប្រឹក្សា​គឺ​ធ្ងន់ធ្ងរ​ជាង​ភាព​អាម៉ាស់​ទៅទៀត។ វា​ជា​រឿង​គ្រោះថ្នាក់​ ដោយ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​អនុម័ត​សេចក្ដីថ្លែងការណ៍​តំណាង​ជា​ផ្លូវការ ជំហាន​មួយ​ក្រោម​សេចក្ដី​សម្រេច​ដើម្បី​ថ្កោលទោស​សកម្មភាព​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ចូលរួម​វិធានការ​ការទូត​៕អត្ថបទ៖ សុខមាន

លោក Biden មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​ជួប​លោក Zelenskyy នៅ​ក្រុង Kyiv

2023/02/21 07:17:48 pm        622
​ប៉ូឡូញ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​បានធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Biden ត្រូវបាន​ស្វាគមន៍​ដោយ​គណៈប្រតិភូ រួមមាន​រដ្ឋមន្ត្រីការបរទេស​លោក Marcin Przydacz និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប៉ូឡូញ​លោក Mark Brzezinski​។ កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ចន្ទ​លោក Biden បាន​ធ្វើ​ដំណើរ​ជុំវិញ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ពុំ​មាន​ការប្រកាស​ជាមុន ដោយ​សន្យា​ថា​នឹង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​យូរ​តាម​ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ និង​ជា​ដំណើរ​ទស្សនកិច្ច​មុន​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​លោក​ប្រធានាធិបតី​បាន​ជិះ​យន្តហោះ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Ramstein របស់​សហរដ្ឋ​អា​មេរិ​ក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​លោក​បាន​បន្ត​ដំណើរ​ទៅកាន់​ក្រុង Rzeszow ភាគ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ​។ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​មួយ​ម៉ោង លោក​បាន​ទៅដល់​ទីក្រុង Przemysl ជាទី​ក្រុង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​អ៊ុយ​ក្រែ​ន ហើយ​បន្ទាប់មក​លោក Biden បាន​ឡើងលើ​រថភ្លើង និង​បាន​ធ្វើ​ដំណើរ​ ១០​ម៉ោង​ទៅកាន់​ទីក្រុង Kiev។ លោក Joe Biden បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន​មានតម្លៃ ៥០០​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​ទៅកាន់​ទីក្រុង Kyiv​។ នៅ​ក្នុង​ដំណើរ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ទីក្រុង Kyiv លោក Biden និយាយ​ថា ទណ្ឌកម្ម​បន្ថែម​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​នេះ​លើ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី និង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ព្យាយាម​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​គាំទ្រ​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​។ កញ្ចប់​ជំនួយ​យោធា​នឹង​រួមបញ្ចូល​ទាំង​គ្រាប់កាំភ្លើង​ធំ ប្រព័ន្ធ​ប្រឆាំង​រថពាសដែក និង​រ៉ា​ដា​តាមដាន​ដែនអាកាស​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី​ Warsaw ប្រទេស​ប៉ូឡូញ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ លោក Biden គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda រួម​ជាមួយ​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​ស្លាប​ខាងកើត​របស់​សម្ព័ន្ធ​យោធា​​ណា​តូ ខណៈ​នៅ​ទីក្រុង Warsaw ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

ចិន​ផ្ទុះ​កំហឹង​ក្រោយ​អាមេរិក​ព្រមាន​ប្រឆាំង​ការ​ផ្ដល់​អាវុធ​ឲ្យ​រុស្ស៊ី ហើយ​ថា​អាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ចិន​ឡើយ

2023/02/21 06:28:59 pm        717
​ចិន៖ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​កាន់តែ​ដុន​ដាប់​ខ្លាំង​ថែមទៀត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រសួង​កិច្ចការ​បរទេស​របស់​ចិន​ទាត់ចោល​ការ​លើក​ឡើងរ​បស់​រដ្ឋបាល​លោក ​Biden ដែល​ថា ​ខ្លួន​មាន​ព័ត៌មាន​ថា ចិន​កំពុង​ពិចារណា​បញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ឲ្យ​រុស្ស៊ី​ដើម្បី​ជួយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​ដាក់​ការចោទប្រកាន់​នេះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍ CBS ជាទី​ដែល​លោក​និយាយ​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី នូវ​ជំនួយ​គ្រឿងយុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​សង្គ្រាម និង​អាច​មានការ​បញ្ជូន​ទៅ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​។ ​លោក Blinken បាន​និយាយ​ថា ​ក្ដីបារម្ភ​ដែល​យើង​មាននៅ​ពេលនេះ​គឺ​អាស្រ័យ​លើ​ព័ត៌មាន​ដែល​យើង​មាន ដែល​បញ្ជាក់​ថា ​ពួកគេ​កំពុង​ពិចារណា​ផ្ដល់​ការ​គាំទ្រ​ខាង​គ្រឿង​យុទ្ធោបករណ៍​ដែល​មិន​បម្រើ​ក្នុង​សង្គ្រាម ហើយ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទៅកាន់​ពួកគេ​ថា បញ្ហា​នោះ​នឹង​នាំ​ឲ្យ​មានរឿង​ធ្ងន់ធ្ងរ​សម្រាប់​យើង និង​ទំនាក់ទំនង​របស់​យើង​។ នៅ​ពេល​សួរ​ តើ​ជំនួយ​គ្រឿង​យុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​ការ​ធ្វើសង្គ្រាម ​ដែល​ចិន​អាច​នឹង​បញ្ជូន​ឲ្យ​នោះ​គឺជា​អ្វី លោក Blinken ឆ្លើយ​ថា​គឺ​អាវុធ​។ ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ពី​ប្រទេស​ចិន​កាលពី​ចន្ទ។ ​ទីក្រុង​ប៉េកាំង​បាន​ទាត់ចោល​ការ​អះអាង​អាមេរិក​ថា​ ជា​សម្ដី​គ្មាន​មូលដ្ឋាន​ខុស​ពី​ការពិត ដែល​ថា ​ចិន​ពិចារណា​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ីជួយ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ចិន​អំពាវនាវ​ដដែលៗ​ឲ្យ​មានការ​សន្ទនា​បញ្ចប់​ជម្លោះ​។ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា មិនមែន​ចិន​ឡើយ​គឺ​សហរដ្ឋ​អាមេរិក​ទៅវិញ​ទេ ដែល​កំពុងតែ​បញ្ជូន​អាវុធ​ហូរ​ដូច​ទឹក​ចូល​ក្នុង​សមរភូមិ​។ សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ឲ្យ​ចិន​ធ្វើ​នេះ ធ្វើ​នោះ​ឡើយ។ យើង​មិនដែល​គាំទ្រ​ឲ្យ​លើក​ចុង​អាវុធ​ដាក់គ្នា ឬ​ការ​បង្ខិត​បង្ខំ​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃក្នុងសប្តាហ៍នេះ

2023/02/21 05:56:30 pm        598
 ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសនៃព្រះរាជាណាចក្រថៃ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។

ការរញ្ជួយ​ដី​ថ្មី​នៅ​ព្រំដែន​ទួរគី​-​ស៊ី​រី​សម្លាប់​មនុស្ស​ ៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស ២​សប្ដាហ៍​ក្រោយ​គ្រោះ​មហន្តរាយ​

2023/02/21 05:46:53 pm        503
​ទួរគី៖ ក្រុម​អាជ្ញាធរ​បាន​និយាយថា ការរញ្ជួយ​ដី​ថ្មី​កម្រិត ​៦.៤​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស ​៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស​នៅ​ក្នុង​តំបន់​មួយចំនួន​នៅ​ប្រទេស​ទួរគី រយៈពេល ​២​សប្ដាហ៍​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធំ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​ អគារ​មួយ​ចំនួន​បាន​បាក់​រលំ​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ជាប់​ក្រោម​កម្ទេច​ថ្ម ខណៈ​មនុស្ស​រង​របួស​ជា​ច្រើន​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី។ ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​អង្រួន​នៅ​ចំ​កណ្ដាល​ទីក្រុង​ដេ​ហ្វ នី (Defne) ក្នុង​ខេត្ត Hatay របស់​ប្រទេស​ទួរគី ជាទី​ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បំផុត​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ ​២​សប្ដាហ៍​មុន។ ការ​រញ្ជួយ​ដី​នេះ​ក៏បាន​អង្រួន​ក្នុង​ប្រទេស​ស៊ី​រី ប្រទេស​ហ្ស៊​កដា​នី ប្រទេស​កោះ​ហ្ស៊ី​ប អ៊ីស្រាអែល និង​ជាយ​ប្រទេស​អេ​ហ្ស៊ី​ប​ផង​ដែរ ហើយ​ក្រោយមក​មានការ​រញ្ជួយ​ទី​២ ​កម្រិត ​៥.៨​រ៉ិ​ច​ទ័​រ​បាន​កើតឡើង​ទៀត​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទួរគី​លោក Suleyman Soylu បាន​និយាយ​ថា ​មនុស្ស ​៣​នាក់​បាន​ស្លាប់ និង ២១២​នាក់​បាន​រង​របួស​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​កំពុង​ធ្វើ​លើ​អគារ​៣ ​ដែល​បាន​បាក់​រលំ​ ជាទី​ដែល​មាន​មនុស្ស​ ៦​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ជាប់​នៅ​ទីនោះ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ស៊ី​រី SANA បាន​រាយការណ៍​ថា​ មនុស្ស ​៦​នាក់​រង​របួស​នៅ​ក្នុង​ទីក្រុង Aleppo ដោយសារ​បំណែក​ថ្ម​ធ្លាក់​ចំ​។ ចំណែក​ក្រុម​អ្នក​សង្គ្រោះ​មួក​.​ស​. ដែល​ជា​អង្គការ​ការពារ​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ បាន​រាយការណ៍​ថា​មាន​មនុស្ស​ជាង ​១៣០​នាក់​រង​របួស ​ភាគច្រើន​មិនបាន​គំរាម​កំហែង​ដល់​អាយុជីវិត​ទេ។ ​គួរ​រម្លឹក​ថា ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈបាន​សម្លាប់​មនុស្ស​ជាង ៤៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​២ ភាគច្រើន​នៅ​ក្នុង​ប្រទេស​ទួរគី ​ជាទី​ដែល​មាន​មនុស្ស​ជាង ​១​លាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន។ ក្រុម​អាជ្ញាធរ​ទួរគី​បាន​កត់ត្រា​រលក​រញ្ជួយ​ជាង ៦.០០០​លើក​ចាប់​តាំង​ពី​ការ​រញ្ជួយ​ដ៏​ធ្ងន់ធ្ងរ ​២សប្ដាហ៍​មុន​៕​អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយថា សណ្ដាប់ធ្នាប់​ពិភពលោក​អាស្រ័យទៅលើ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

2023/02/21 05:12:50 pm        430
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សណ្ដាប់ធ្នាប់​ពិភព​លោក​អាស្រ័យ​ទៅលើ​វិធានការ ហើយ​មនុស្សជាតិ​អាស្រ័យ​លើ​ថា​ តើ​ស្ថាន​ភាពសង្គ្រាម​នឹង​វិវឌ្ឍន៍​ទៅមុខ​បែប​ណា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក ​Zelensky បាន​និយាយ​នៅក្នុង​សន្ទរកថា​ទាំងយប់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden ទៅកាន់​ទីក្រុង Kyiv ថា នៅ​ពេលនេះ និង​នៅទីនេះ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​អនាគត​របស់​សណ្ដាប់​ធ្នាប់​ពិភពលោក​ទាំងមូល អាស្រ័យ​លើ​វិធានការ មនុស្សជាតិ និង​សមត្ថភាព​នៃ​ការ​ព្យាករណ៍​កំពុង​ត្រូវ​បាន​សម្រេចចិត្ត​។ លោក ​Zelensky បាន​និយាយ​ថា ផ្នែក​ការពារ​ជាតិ និង​តម្រូវ​ការចាំបាច់​ផ្សេងទៀត សម្រាប់​ការ​បញ្ចប់​ការវាយលុក​របស់​រុស្ស៊ី​នៅ​ឆ្នាំនេះត្រូវ​បាន​ដឹង​ច្បាស់​រួចហើយ រួម​ទាំង​ដៃគូ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​។ លោ​កថា ​បញ្ហា​ទាំង​អស់​នេះ​ត្រូវតែ​ដោះស្រាយ នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​មើល​ឃើញ​ដំណោះស្រាយ​ពី​លោក​ប្រធានាធិបតី Biden និង​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

អ្នកការទូតជាន់ខ្ពស់ចិនមកដល់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាជុំវិញបញ្ហានៅអ៊ុយក្រែន

2023/02/21 04:48:54 pm        589
រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់ចិនលោក Wang Yi កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាលើផែនការសន្តិភាពដែលអាចកើតមានសម្រាប់អ៊ុយក្រែន។ សារព័ត៌មានបានរាយការណ៍ថា គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Wang គឺដើម្បីបង្កើនតួនាទីរបស់ទីក្រុងប៉េកាំងនៅក្នុងដំណោះស្រាយសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា លោកមិនបានដាក់ចេញនូវជំនួបរវាងលោក Wang និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ។ លោកបាននិយាយថា របៀបវារៈគឺច្បាស់លាស់ និងទូលំទូលាយ ហើយមានបញ្ហាជាច្រើនដែលត្រូវពិភាក្សា។ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និយាយថា លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​គាំទ្រ​ដែល​អាច​កើតមាន​របស់​ទីក្រុង​ប៉េកាំង ​ចំពោះ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅ​ពេល​លោក​បាន​ជួប​លោក Wang Yi កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្រៅ​សន្និសីទ​សន្តិសុខ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃលទ្ធផលដ៏ប្រសើរដែល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីសម្រេចបានក្នុងឆ្នាំ២០២២

2023/02/21 04:32:15 pm        685
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពជាង៦០០នាក់។សម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគោរពរាយការណ៍ ដោយសង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ១២ រូប បានចូលក្រាបបង្គំគាល់ថ្វាយព្រះពរជ័យក្នុងឱកាស ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងទូលថ្វាយរបាយ ការណ៍លទ្ធផលការងារឆ្នាំ២០២១ និងផែនការសកម្មភាពឆ្នាំ២០២២ និងអនុសាសន៍ ១២ ចំណុច របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញឱ្យអនុវត្តឆ្នាំ២០២២ ដោយព្រះអង្គបានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយស កស.ក.ជ. ដែលបានឧបត្ថម្ភគាំទ្រដ៏រឹងមាំក្នុងការ ជំរុញសកម្មភាពការងាររបស់ ក.ជ.ក.ស ឱ្យទទួលសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទីរបស់ស្ត្រី និងមានជីវភាពរស់នៅកាន់តែប្រសើរ។របាយការណ៍ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ហើយក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។លោកជំទាវបន្តថា៖នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា៖ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ។សូមជំរាបជូនថា«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»បានបង្កើតឡើងតាំងពីឆ្នាំ២០០៦មកហើយតែងតែបានបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ៕(ដោយ៖ មុត សុទ្ធ)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM