លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ចិន​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​ទាំងឡាយ​ដែល​បាន​ហោះ​ជិត​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ខ្លួន​

2023/02/13 05:59:15 pm        262
​ចិន៖ សារព័ត៌មាន​ចិន The Paper បាន​រាយការណ៍​ថា ប្រទេស​ចិន​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ ដែល​ហោះហើរ​នៅ​លើ​ដែនទឹក​ជិត​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ (Qingdao) ដែល​ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ​សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា បុគ្គលិក​ម្នាក់​នៅ​អង្គភាព​អាជ្ញាធរ​អភិវឌ្ឍន៍​កង​ម៉ា​រី​ន​នៃ​ស្រុក​ជី​ម៉ូ​ របស់​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ​បាន​និយាយថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មួយ។ ​បុគ្គលិក​រូបនេះ​ពុំបាន​ផ្ដល់ព័ត៌មាន​ថា ​តើ​វត្ថុ​នោះ​គឺជា​អ្វី​នោះទេ​។ មូលដ្ឋាន​កងទ័ពជើងទឹក​ជាំ​ង​ជ័​ង (Jianggezhuang) ស្ថិតនៅ​ចម្ងាយ ​១៥​ម៉ា​យល៍​ភាគ​ខាងកើត​ទីក្រុង​ឈី​ង​តាវ ផ្ទុក​ទាំង​នាវាមុជទឹក​វាយ​ប្រហារ​នុយក្លេអ៊ែរ ទាំង​មី​ស៊ី​ល​បាលី​ស្ទីក និង​នាវា​ផ្ទុក​យន្តហោះ​ដំបូងបង្អស់​របស់​ប្រទេស​នេះ​គឺ​លី​អៅ​នី​ង (Liaoning)។ មូលដ្ឋាន​នេះ​គឺជា​ទីបញ្ជាការ​នៃ​កង​នាវា​ចរ​សមុទ្រ​ខាងជើង​របស់​ប្រទេស​ចិន​។​ ​សហរដ្ឋអាមេរិក និង​កាណាដា​បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​៣ ដែល​កំពុង​ហោះហើរ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​រួម​ទាំង​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ត្រូវ​បាន​បញ្ជូន​ដោយ​ចេតនា​ដោយ​ប្រទេស​ចិន​សម្រាប់​ឈ្លប​យក​ការណ៍។ ទីក្រុង​ប៉េកាំង​បាន​លើក​ឡើង​ថា បា​ឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់​នោះ​គឺជា​ឧបករណ៍​តាមដាន​សីតុណ្ហភាព​ គ្មាន​ការ​ប៉ះពាល់​ដែល​រសាត់​តាម​កម្លាំង​ខ្យល់​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

យោធា​បាន​បាញ់​ទម្លាក់​វត្ថុ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយទៀត​លើ​បឹង ​Lake Huron នៅ​អាមេរិក​

2023/02/13 05:18:56 pm        542
​អាមេរិក៖ មន្ត្រី​សហរដ្ឋអាមេរិក ​៣​រូប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ABC News ថា វត្ថ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយ​ផ្សេងទៀត ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅ​លើ​បឹង Lake Huron ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក ដែល​ក្លាយ​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​នៃ​ការ​បាញ់​ទម្លាក់​វត្ថុ​បែបនេះ​។ ​យោង​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ទាំងនោះ វត្ថុ​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​យោធា​អាមេរិក។ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយថា​ លោក​ប្រធានាធិបតី Joe Biden បាន​ណែនាំ​ថា វត្ថុ​នោះ​ត្រូវ​បាញ់​ដោយមាន​ការប្រុងប្រយ័ត្ន និង​តាម​ការណែនាំ​របស់​មេដឹកនាំ​យោធា​។​ ​មន្ត្រី​ដដែល​បាន​និយាយ​ថា វត្ថុ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នេះត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​រ៉ា​ដាលើ​រដ្ឋ Montana កាលពី​ថ្ងៃ​សៅរ៍ និង​ត្រូវ​បាន​ឃើញ​ជាថ្មី​លើ​រ៉ា​ដា​នៅ​លើ​រដ្ឋ Wisconsin និង Michigan កាលពី​ថ្ងៃអាទិត្យ​។ ​មន្ត្រី​ខាងលើ​និយាយ​ថា វត្ថុ​នោះ​មាន​រាង​អដ្ឋ​កោណ​ ឬ​​ ៨​ជ្រុង​ដែល​ហោះហើរ​គ្មាន​មនុស្ស​បើកបរ បាន​ធ្វើ​ដំណើរ​កម្ពស់​ប្រហែល ២០.០០០​ហ្វី​ត។ ​ពុំ​មាន​ការ​បញ្ជាក់​ពី​សមត្ថភាព​ឈ្លប​យកការណ៍​ទេ ប៉ុន្តែ​រដ្ឋ​បាន​នេះ​ក៏​ពុំបាន​ច្រានចោល​ដែរ។ យន្តហោះ​ចម្បាំង F-22 របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ​ដែល​បាន​ហោះ​នៅ​លើ​ប្រទេស​កាណា​ដាកាល​ពី​ថ្ងៃ​សៅរ៍​ ទី​១១​ កុម្ភៈ ជា​ការ​បាញ់​ទម្លាក់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​ថ្ងៃ​មកនេះ ខណៈ​ប្រទេស​នៅ​អាមេរិក​ខាងជើង​មួយ​នេះទំនងជា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ក្រោយ​ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិនដែល​នាំ​ឲ្យ​ពិភពលោក​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/13 02:42:12 pm        473
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយ ចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប សម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

BREAKING News!! សម្ដេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោល​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី (VOD) ចាប់ពី​ពេលនេះ​តទៅ

2023/02/13 02:24:37 am        704
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​សម្រេច​បញ្ជា​ឱ្យ​ក្រសួងព័ត៌មាន​លុបចោល​អាជ្ញាបណ្ណ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចាប់ពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹមម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត បន្ទាប់វិទ្យុនេះ​មិន​ព្រម​សូមទោសសម្តេច និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្ដេចបញ្ជាក់ថាសម្រាប់សម្ដេច មិនអាច​ទទួល​​យក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជ​រដ្ឋាភិបាល​មែន​ទេ? សម្ដេចបន្ថែមថា សម្ដេចទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព​ប្តឹង​ទៅ​តុលាការ​លើក​រណីនេះ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ ឆ្នាំ ហើយក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ ឆ្នាំ។ សម្ដេចពិតជាយល់​ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យ​ពេច​ន៍ដែល​ត្រូវ​បាន​ប្រើ​រាប់​ទាំង​ពាក្យ​សំដី​វាគ្មិន​មួយ​ចំនួន​ដែល​ចូល​មក​សម្ភាស​ក្នុង​រឿង​ផ្លូវ​ច្បាប់​ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូ ន​ដែលកូននោះគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។សម្ដេចតេជោបានចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?សម្ដេច​តេជោបានបញ្ជាក់ថា «ដើម្បីកុំឲ្យវែង​ឆ្ងាយ​សម្ដេច​សម្រេច​មិន​ទទួល​យក​ការ​សំដែង​ការ​សោក​ស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់អស់លោក (វិទ្យុ វីអូឌី) ដែល​ជា​សេចក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ»។សម្ដេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច​សម្រេច​បញ្ចប់​រឿង នេះដោយឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុ វីអូឌី ចាប់ពីពេលនេះតទៅ និងត្រូវ​បញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាកំហិត។សម្ដេចបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឱ្យបានគង់វង្ស។សម្ដេចបាន​បញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។សម្ដេចតេជោ បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់​បុគ្គលិក​ដែល​ធ្វើកា​រ​នៅ​វិទ្យុ​នេះស្វែ​ងរ​ក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​៕ អត្ថបទ៖ វ៉ន ដារ៉ា 

ទស្សនកិច្ចសម្ដេចតេជោ ទៅឡាវថ្ងៃស្អែកនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង

2023/02/13 12:32:55 am        538
តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ពីថ្ងៃទី១៣-១៤ ខែ កុម្ភៈ ឆ្នាំ២០២៣។អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ដូចជា ទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕

សម្ដេចតេជោ បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង​១០​ព្រឹកថ្ងៃស្អែក ក្នុង​ករណីមិន​បានធ្វើការសូមទោស

2023/02/12 06:06:08 pm        494
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សម្ដេច បាន​បញ្ជា​ឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង១០ ព្រឹកថ្ងៃ ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក​នេះ ក្នុងករណីមិនបានធ្វើការសូមទោស។យោងតាមសេចក្ដីទាំងស្រុងនៅលើហ្វេសប៊ុកសម្ដេចតេជោបានបញ្ជាក់ថា “មុននេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប ជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ម៉ោង​គឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។”សម្ដេចតេជោបញ្ជាក់ថា “ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុង​ករណីដែលពួកគេមិនបានធ្វើការសូមទោស។”សម្ដេចបានបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ​ខ្ញុំប្រើអំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទី​ត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹង​ទស្សនកិច្ចនៅឡាវជាមួយគ្នា"៕

សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលVOD ៧២ម៉ោងសុំទោស លើសពីគ្រប់គ្រាន់ ឬមួយចង់ឲ្យបិទវិទ្យុនេះចោលតែម្តង?

2023/02/12 05:11:49 pm        343
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើComment ក្នុងFacebook ទៅ​លើ​Facebook ឈ្មោះ «Min Pov» នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការ​ទុក​ពេល​វេលា​ ៧២​ម៉ោង​ឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលា​លើស​ពី​គ្រប់​គ្រាន់ សម្តេចបានបន្ថែមថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង?សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “តើលោកចេះអាន និងយល់ខ្លឹមសារនេះទេ? ឬមួយ​​លោក​ចង់ឲ្យខ្ញុំចេញ​បញ្ជាទៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ដក​អាជ្ញា​បណ្ណ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​នូវ​វិទ្យុ​នេះ​ក្នុង​ប៉ុន្មានខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរខ្ញុំតើទុកពេលជូន ឬ​បិទ​វិទ្យុ​ចោល​តែ​ម្តង​”។

ព្រះមហាក្សត្រ និងសម្ដេចម៉ែ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពមួយរយៈនៅប្រទេសចិន

2023/02/12 04:11:20 pm        235
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បាន​​​យាង​ចាក​​ចេញ​ពីកម្ពុជាហើយ នា​ព្រឹក​ថ្ងៃ​ទី១២ ខែកុម្ភ ឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃ​សាធារណរដ្ឋប្រជាមានិតចិន ដើម្បី​ទៅពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​មួយ​រយៈ​នៅ​ទីនោះ​។យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន​វត្ត​មាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា, សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​គូស​បញ្ជាក់​ថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ទាំង​ពីរ​គណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់​ពី​ថ្ងៃ​ទី​១២ ខែកុម្ភៈឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បី​ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»។សូមបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងរៀងរាល់ ៦ខែម្ដង របស់ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​ព្រះម​​ហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល យាងទៅកាន់រាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាពជាទៀងទាត់​តាមការកំណត់របស់ក្រុមគ្រូពេទ្យចិន។ថ្នាក់​ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្រ្ត​ខ្មែរ ជា​កូន ជា​ចៅ ចៅទួត សូមបួងសួងដល់ទស្សបារមីនៃ វត្ថុសក្តិសិទ្ធិ ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ដួ​ង​ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះបរម​រតនកោដ្ឋ សូមតាមជួយថែរក្សាគ្រង ព្រះអង្គទាំងទ្វេ មាន​ព្រះរាជ​សុខ​ភាព​ល្អ​បរិបូរណ៍ ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងនគរ៕

សម្តេចតេជោ ហ៊ុន សែន ទុកពេលឲ្យVOD ៧២ម៉ោងសុំទោសជាសាធារណៈ រឿងបំភ្លៃព័ត៌មានចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធការផ្តល់ជំនួយមនុស្សធម៌ដល់តួកគី

2023/02/12 01:55:37 am        492
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសាធារណៈនៅមុននេះបន្តិចថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិការជាតិ សម្តេចសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។សម្តេចតេជោបន្តថា ច្បាប់ និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំ អនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី ៨ កុម្ភៈ ម៉ោង6.56នាទី។ ខ្ញុំឲ្យប្រកាស ១០មុឺនដុល្លារម៉ោង 7.12នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃទី ៨កុម្ភៈ ២០២៣ ដូចគ្នា។សម្តេចបានចោទជាសំនួរថា តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? សម្តេចទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោងដោ យសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុនម៉ាណែត ផង។សម្តេចបញ្ជាអោយក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។ មិត្តភក្តិបរទេស ឬសង្គមសុីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។ចុងក្រោយសម្តេចសូមរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត) ៕

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ២ ថ្ងៃ ប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នៅចិន

2023/02/11 07:50:33 pm        386
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់កាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នៅសាធារណរដ្ឋប្រជាមានិតចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM