លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ព្រឹទ្ធាចារ្យ ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារមត៌កមនុស្សរស់ ដោយព្រះករុណា ព្រះមហាក្សត្រ

2023/02/10 04:41:41 pm        488
ភ្នំពេញ៖ ព្រឹទ្ធាចារ្យចំនួន ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា៕

អាកាសធាតុ​ត្រជាក់​ខ្លាំង​បន្ថែម​លើ​ភាព​អស់សង្ឃឹម ខណៈ​អ្នក​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​ឡើងដល់​ជាង ​២​ម៉ឺន​នាក់

2023/02/10 02:42:42 pm        447
​ទួរគី៖ ពេលនេះ​មនុស្ស​ជាង ​២០.០០០​នាក់​ត្រូវគេ​ដឹងថា​បាន​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ​ទី​៦​កុម្ភៈ​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ទោះបីជា​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ វិសាល​ដ៏​ធំធេង​របស់​គ្រោះ​មហន្តរាយ​នេះ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ក៏ដោយ។ ​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​កំពុង​ជីក​កកាយ​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​កម្ទេច​ថ្មី ប៉ុន្តែ​ក្ដីសង្ឃឹម​កាន់​តែ​តិច​ទៅ​ៗ​ជិត ​១០០​ម៉ោង​ចាប់​តាំងពី​ការរញ្ជួយ​ដី​បានចាប់ផ្ដើម​។ ​អាកាសធាតុ​ត្រជាក់​ខ្លាំង​គំរាម​កំហែង​ដល់​អាយុជីវិត​អ្នក​នៅ​រស់រានមានជីវិត​រាប់ពាន់នាក់ ដែល​ពេលនេះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ទឹក ​និង​អាហារ​។ ​ប្រធានាធិបតី​ទួរគី​បាន​ហៅ​ការរញ្ជួយ​ដី​នេះ​ថា ​ជា​គ្រោះមហន្តរាយ​នៃ​សតវត្សរ៍​។​ កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់ជំនួយ​អន្តរជាតិ​ដ៏​ធំ​កំពុង​រួបរួមគ្នា​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​កុម្ភៈ​ធនាគារ​ពិភពលោក​បាន​សន្យា​ផ្ដល់​ជំនួយ​ចំនួន ១.៧៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឲ្យ​ទួរគី រួម​ទាំង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​បន្ទាន់ ​ដើម្បី​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន និង​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​។​ ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា វិសាលភាព​ដ៏​ធំធេង​នៃ​គ្រោះ​មហន្តរាយ​នៅតែ​មិនទាន់​បង្ហាញ​នៅឡើយ មុន​ពេល​យើង​បិទ​ភ្នែក ពិសេស​នៅ​ក្នុង​ប្រទេស​ស៊ី​រី ជាទី​ដែល​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជំនួយ​មនុស្ស​ដំបូង​របស់​អង្គការសហប្រជាជាតិ​ បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ​ឆ្លងកាត់​តំបន់ Bab al-Hawa ក្នុង​ខេត្ត Idlib​។ ការ​ឆ្លង​កាត់​នេះ​គឺជា​ជម្រើស​តែមួយគត់​សម្រាប់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​អាច​ចូល​ទៅដល់​តំបន់​នេះ ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នានា​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី៕ អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ទួរគី​ទទួលយក​បញ្ហា​មួយចំនួន​ជាមួយនឹង​ការឆ្លើយតប​ចំពោះ​គ្រោះ​រញ្ជួយ​ដី​

2023/02/09 10:15:38 pm        706
​ទួរគី៖ ប្រធានាធិបតី​ទួរគីលោក Recep Tayyip Erdogan បាន​ការពារ​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​លោក​ ចំពោះ​គ្រោះ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​ចំនួន​ពីរដោយនិយាយ​ថា ​វា​មិនអាច​ទៅរួច​នោះទេ​ក្នុង​ការ​ត្រៀម​សម្រាប់​ទំហំ​នៃ​គ្រោះមហន្តរាយ​បែបនេះ​។ យ៉ាងហោចណាស់​មនុស្ស​ជាង ១៥,០០០​នាក់​ត្រូវបាន​បញ្ជាក់ថា​ស្លាប់​នៅក្នុង​ប្រទេស​ទួរគី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ក្រុម​អ្នក​រិះគន់​បាន​អះអាងថា ការឆ្លើយតប​របស់​អង្គភាព​សេវា​សង្គ្រោះបន្ទាន់​យឺតយ៉ាវ​ពេក ហើយ​រដ្ឋាភិបាល​បានរៀបចំ​ពុំ​បានល្អ​ដូចជា​ទីជម្រក ការផ្គត់ផ្គង់​ផ្សេងៗ​។ លោក Erdogan បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​បាន​ជួបប្រទះ​បញ្ហា​មួយចំនួន ប៉ុន្តែ​បាន​និយាយថា ស្ថានភាព​បច្ចុប្បន្ននេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​។​ មេដឹកនាំ​គណបក្សប្រឆាំង​ធំ​របស់​ប្រទេស​ទួរគីលោក Kemal Kilicdaroglu និយាយថា មាន​មនុស្ស​ម្នាក់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​គឺ​លោក Erdogan។ លោក​ប្រធានាធិបតីបាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​បាន​និយាយថា​ ការរួបរួម​គឺជា​តម្រូវ​ការចាំបាច់បន្ទាប់ពី​គ្រោះមហន្តរាយ​។​ ​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​នៅ​ជិតគ្នា​នោះ កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​ភាពស្មុគស្មាញ​ដោយ​សារ​ជម្លោះ​ជាច្រើន​ឆ្នាំ ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​។ ច្រក​ឆ្លងកាត់ Bab al-Hawa រវាង​ប្រទេស​ទួរគី និង​ស៊ី​រីត្រូវបាន​បិទ​ចាប់តាំងពី​រញ្ជួយ​ដី​មក ខណៈ​ផ្លូវថ្នល់​ត្រូវបាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​។ ខណៈ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិបាន​និយាយថា ផ្លូវ​នេះ​អាច​ចូល​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ រដ្ឋមន្ត្រីការបរទេស​ទួរគីលោក Mevlut Cavusoglu បាន​បញ្ជាក់ថា ប្រទេស​នេះ​កំពុង​ធ្វើការ​ដើម្បី​បើក​ច្រកព្រំដែន​ពីរ​បន្ថែមទៀត ដើម្បី​ជួយ​ទទួល​ជំនួយ​ចូលមកក្នុង​ប្រទេស៕​អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​ចែករំលែក​ព័ត៌មាន​បា​ឡុង​របស់​ចិន​ជាមួយ​ប្រទេស​ចំនួន​៤០

2023/02/09 09:35:48 pm        816
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​បាន​ចែករំលែក​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ អំពី​បា​ឡុង​ចារកម្ម​របស់​ចិន​ជាមួយ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ជា​ព័ត៌មាន​ដែល​សហរដ្ឋអាមេរិក​និយាយ​ថា វា​ពុំ​មែន​ជា​បា​ឡុង​សម្រាប់​អាកាសធាតុ​ដូចដែល​ទីក្រុង​ប៉េកាំង​បាន​អះអាង​នោះ​ទេ ប៉ុន្តែ​ជា​នាវា​អាកាស​ប្រើ​សម្រាប់​ចារកម្ម​។ យើង​កំពុង​ទទួល​បាន​ព័ត៌មាន​បន្ថែម​ ខណៈ​យើង​បន្ត​ធ្វើការ​ដើម្បី​ស្រង់​យក​បា​ឡុង​។ ​យើង​នឹង​ដឹង​ពី​បា​ឡុង​នេះ ហើយ​យើង​ក៏​កំពុង​ទទួល​បាន​ពីអ្វី​ដែល​យើង​បាន​ឃើញ នៅ​ពេល​ដែល​បា​ឡុង​ឆ្លងកាត់​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បាន​ធ្វើ​សន្និសីទ​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កាលពីដើម​សប្តាហ៍​នេះ អំពី​បា​ឡុង​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​នៅ​ជិត​ឆ្នេរសមុទ្រ​រដ្ឋ South Carolina កាលពី​ចុង​សប្តាហ៍ ហើយ​បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ខ្លួន​ទៅកាន់​អ្នកការទូត​បរទេស​ប្រមាណ ១៥០នាក់​នៅ​ទូទាំង ៤០ប្រទេស​។​ លោក Blinken ដែល​បាន​ផ្អាក​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ​ដោយសារ​ឧបទ្ទវ​ហេតុនេះបាន​និយាយ​ថា បា​ឡុង​ចារកម្ម​របស់​ចិន​បាន​ហោះ​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែ​រ​។​ ​សហរដ្ឋអាមេរិក​ពុំមែន​ជា​គោលដៅ​តែមួយគត់​នៃ​កម្មវិធី​នេះ​ទេ ដែល​បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​នៃ​ប្រទេស​នានា​នៅ​ទូទាំង​ទ្វីប​ចំនួន​ប្រាំ​។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយលោក Blinken អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូលោក Jens Stoltenberg បាន​និយាយ​ថា​ ឧប្បត្តិ​ហេតុនេះ​បញ្ជាក់​ពី​គំរូ​នៃ​អាកប្បកិរិយា​ដែល​បង្ហាញ​ដោយ​ប្រទេស​ចិន​។ ដូច្នេះ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​។ យើង​ត្រូវ​ដឹង​ពី​ហានិភ័យ​នៃ​ចារកម្ម​ចិន ហើយ​បង្កើន​នូវ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ការពារ​ខ្លួន៕អត្ថបទ៖ ប៊ុនថន

អាមេរិក NATO និង​សហភាពអឺរ៉ុប​ប្តេជ្ញា​ជួយ​ប្រទេស​ទួរគី​ និង​ស៊ី​រី បន្ទាប់ពី​ការរញ្ជួយ​ដី​

2023/02/09 09:13:02 pm        603
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញលេញ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការជួយ​ប្រទេស​ទួរគី និង​ស៊ី​រី បន្ទាប់ពី​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​ទាំងពីរកាលពី​ថ្ងៃ​ចន្ទ​។ ខណៈ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​កម្មករ​នៅ​រដ្ឋ Wisconsin កាលពី​ថ្ងៃ​ពុធ លោក Biden បាន​និយាយថា​ លោក​បានសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan ដើម្បី​ផ្តល់​កិច្ចខិតខំ​ជួយសង្គ្រោះ ​និង​ផ្តល់ជំនួយ​បន្ទាន់ រួមជាមួយ​សម្ព័ន្ធ​យោធា​ណា​តូ​។ ​សម្រាប់​ប្រទេស​ស៊ី​រី លោក Biden បាន​និយាយថា ជំនួយ​កំពុង​ត្រូវបាន​បញ្ជូនទៅ​គ្រប់​តំបន់​ដោយ​មិន​គិតថា ​អ្នកណា​គ្រប់គ្រង​ទឹកដី​នោះទេ​។ ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បានធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​ទួរគី និង​ស៊ី​រីកាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដោយ​អគារ​រាប់រយ​បាន​បាក់​រលំ ហើយ​ចំនួន​អ្នកស្លាប់​រួមបញ្ចូល​គ្នា​នៅ​ទូទាំងប្រទេស​ទាំង២ បាន​កើនឡើង​លើសពី ១៥,០០០​នាក់។​ ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​ពុធ​បាន​សារភាពថា ​មាន​បញ្ហា​មួយចំនួន​ក្នុងការ​ឆ្លើយតប​ដំបូង​របស់​រដ្ឋាភិបាល​របស់លោក​ ចំពោះ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ក្នុងពេល​មានការ​ខឹងសម្បារ​ពី​អ្នក​ដែល​បាត់បង់​លំនៅឋាន និង​មានការ​ខកចិត្ត​ចំពោះ​ជំនួយ​មកដល់​យឺត​ពី​ក្រុម​ជួយសង្គ្រោះ​។ ​គណៈកម្មការ​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ស៊ី​រី​បានស្នើ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ ២​ថ្ងៃ​បន្ទាប់ពី​ការរញ្ជួយ​ដី​។ សហភាពអឺរ៉ុបនិយាយថា ខ្លួន​នឹង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​បន្ថែម​ដល់​ប្រទេស​ទាំងពីរ និង​ជំនួយ​មនុស្សធម៌​សង្គ្រោះបន្ទាន់​ដែលមាន​តម្លៃ ៦.៥លាន​អឺរ៉ូ ឬ 7លាន​ដុល្លារនៅក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​តាម រយៈ​យន្តការ​ការពារ​ជន​ស៊ីវិល​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព

2023/02/09 08:01:21 pm        142
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងនៅកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

បងស្រី​ការពារ​ប្អូនប្រុស​ពី​ធូលី​អំឡុង​រង់ចាំ​ការជួយ​សង្គ្រោះ​រយៈពេល ៣៦​ម៉ោង​ក្រោយ​ការរញ្ជួយ​ដី​នៅ​ភាគ​ខាងជើង​ស៊ី​រី

2023/02/09 07:14:36 pm        607
ស៊ីរី៖ ក្មេង ២​នាក់​ដែល​ជាប់​នៅ​ចន្លោះ​បេតុង​ក្នុង​ផ្ទះ​របស់​ពួកគេ​ នៅ​ភាគ​ខាងជើង​ស៊ី​រីត្រូវ​បាន​ជួយ​សង្គ្រោះ​ រយៈពេល​ជាង ៣៦​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួកគេ​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក។​នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ ឃើញ​បងស្រី​និយាយ​ខ្សាវៗ​ប្រាប់​ក្រុម​អ្នក​ជួយសង្គ្រោះ​ថា យក​ខ្ញុំ​ចេញពី​ទីនេះ ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នក។ នាង​បន្ត​ថា ខ្ញុំ​នឹង​ធ្វើជា​អ្នកបម្រើ​របស់​អ្នក ខណៈ​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ឆ្លើយ​ថា ទេ ទេ។​ ក្មេងស្រី​ម្នាក់នេះ​មានឈ្មោះ Mariam ហើយ​នាង​ច្បូត​សក់​របស់​នាង​គ្រប​លើ​ក្បាល​ប្អូនប្រុស ពេល​ដែល​ពួកគេ​ជាប់​ក្រោម​គំនរ​បាក់បែក។ នាង​អាច​កម្រើក​ដៃ​ម្ខាង​បាន​ដើម្បី​គ្រប​មុខ​ប្អូនប្រុស​ការពារ​ធូលី​ហុយ​ចូល។​ ក្មេង​ទាំង ២​បាន​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក​ផ្ទះ​របស់​ពួកគេ​ក្នុង​ភូមិ Besnaya-Bseineh ស្ថិតនៅ​ទីក្រុង Haram ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។លោក Mustafa Zuhir Al-Sayed​ ដែល​ជា​ឪពុក​របស់​ក្មេង​ទាំង ២​ និយាយ​ថា កូនប្រុស​ប្អូន​មានឈ្មោះ Ilaaf គឺជា​ឈ្មោះ​អ៊ីស្លាម មានន័យថា ការពារ។​ លោក Al-Sayed​ និយាយ​ថា ភរិយា​របស់​លោក និង​កូន ៣​នាក់​កំពុង​លង់លក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទពេល​ដែល​កើតមាន​ការ​រញ្ជួយ​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ ដែល​ជា​ការ​រញ្ជួយ​ដី​ខ្លាំងក្លា​បំផុត​អង្រួន​តំបន់​មួយ​នេះ ក្នុង​រយៈពេល​ជាង ១​សតវត្សរ៍។​ លោក​បន្ត​ថា ផែនដី​ចាប់ផ្ដើម​រញ្ជួយ ហើយ​គំនរ​បាក់បែក​ចាប់ផ្តើម​ធ្លា​ក់​លើ​ក្បាល​របស់​ពួក​យើង ហើយ​ពួក​យើង​បាន​ជាប់​ក្រោម​គំនរ​បាក់បែក​អស់​រយៈពេល ២​ថ្ងៃ៕អត្ថបទ៖ សារ៉ាត់

កុមារ​ពីរ​នាក់​ស្លាប់ និង ៦​នាក់​របួស ​បន្ទាប់ពី​រថយន្ត​ក្រុង​បុក​ចូល​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​កាណាដា​

2023/02/09 06:42:48 pm        575
​កាណាដា៖ នគរបាល​និយាយថា កុមារ​ពីរ​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​បាន​រង​របួស បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​បាន​បើក​បុក​ចូល ​ទៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃមួយ​កន្លែង​នៅ​ជាយក្រុង Laval ទីក្រុង​ Montreal កាលពី​ថ្ងៃ​ពុធ​។​ ​អ្នកនាំពាក្យ​នគរបាល​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ក្រុង​អាយុ ៥១​ឆ្នាំ ជា​បុគ្គលិក​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង Laval ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត និង​ការ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​។ ​នគរបាល​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ ខណៈ​កំពុង​ស៊ើបអង្កេត និង​សាកសួរ​អ្នកបើកបរ ​ដែល​នគរ​បាល​និយាយ​ថា ​អ្នកបើកបរ​បាន​បម្រើការ​ឲ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​រយៈពេល ១០​ឆ្នាំ ហើយ​ពុំ​មាន​កំណត់ត្រា​ឧក្រិដ្ឋកម្ម​នោះ​ទេ​។ ​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨:៣០​នាទី​ព្រឹកម៉ោង​ក្នុង​តំបន់​ នៅ​ពេល​ដែល​ក្មេងៗ​ជា​ធម្មតា​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួកគេ​ នាំ​យក​មក​ដាក់​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​។​ ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​ផ្សព្វផ្សាយ​កាណាដា ​(Canadian Broadcasting Corp) បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រហែល ៨០​នាក់​មាន​អាយុ​ក្រោម ​៥​ឆ្នាំ​ស្ថិតនៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​នេះ​។​ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​កុមារ​ស្លាប់ ​បន្ទាប់ពី​ឧបទ្ទវហេតុ​នេះ៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប្រាប់​មេដឹកនាំ​បារាំង​ និង​អាល្លឺម៉ង់​ឲ្យ​ផ្តល់​សព្វាវុធ​ដែល​អាច​ផ្លាស់ប្តូរ​ទិស​ដៅ​សង្គ្រាម​

2023/02/09 05:26:11 pm        490
​បារាំង៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨​កុម្ភៈ អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក្រោយ​ចាក​ចេញពី​អង់គ្លេស​ថា ប្រទេស​បារាំង និង​អាល្លឺម៉ង់​មានឱកាស​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី ដោយ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ និង​យន្តហោះ​ចម្បាំង​ទំនើបៗ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​ឲ្យ​សោះ​។ ​លោក Zelenskyy បាន​ទៅដល់​ទីក្រុង​ប៉ារីស សម្រាប់​ការ​ពិសា​អាហារ​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ក្រោយ​ការ​ពិភាក្សា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃ​ពុធ ជាទី​ដែល​លោក​បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ឲ្យ​ផ្ដល់​ស្លាប​នៃ​សេរីភាព​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ជួយ​ប្រឆាំង​នឹង​រុស្ស៊ី​។ ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង Brussels នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាទី​ដែល​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​ដឹកនាំ​អឺរ៉ុប​។ ​លោក​ Zelenskyy ​និយាយ​ថា ​យើង​មាន​ពេលវេលា​តិចតួច​ណាស់​។​ នៅ​ពេល​នេះ​ខ្ញុំ​កំពុង​និយាយ​ពី​អាវុធ​ដែល​ចាំបាច់​សម្រាប់​សន្តិភាព​ និង​បញ្ឈប់​សង្គ្រាម​ដែល​បង្កឡើង​ដោយ​រុស្ស៊ី​។ ​បារាំង ​និង​អាល្លឺម៉ង់​មាន​ឥទ្ធិពល​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​។ មិន​យូរ​ទៀត​ទេ យើង​នឹង​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​អ្នកបើកបរ​យន្តហោះ​របស់​យើង​នឹង​ទទួល​បាន​យន្តហោះ​ទំនើប​ ដែល​នឹង​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​កាន់តែ​ឆាប់រហ័ស​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ានី សោកស្ដាយចំពោះជនអាក្រក់គ្មានសាសនានៅក្រៅប្រទេស ឆ្លៀតឱកាសគ្រួសារឯកឧត្តមកំពុងមានទុក្ខមកប្រមាថដើម្បីកេងចំណេញនយោបាយ

2023/02/09 04:24:23 pm        649
ភ្នំពេញ៖ ៖ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការហួសចិត្ត និងសោកស្ដាយ ចំពោះក្រុមជនអាក្រក់នៅក្រៅប្រទេស ដែលគ្មានសីលធម៌ វប្បធម៌ និងសាសនា នៅក្នុងខ្លួន ឆ្លៀតឱកាសដែលគ្រួសារឯកឧត្ដមកំពុងមានទុក្ខធ្វើពិធីបុណ្យសព មកធ្វើការប្រមាថ និងកេងចំណេញនយោបាយទៅវិញ។ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៩ ខែកុម្ភៈនេះថា កាលដែលគ្រួសាររបស់ជនអាក្រក់នៅក្រៅប្រទេសមានទុក្ខ ឯកឧត្ដម បានតំណងឱ្យក្រុមគ្រួសារ ទៅចូលរួមគោរពវិញ្ញាណខន្ធ និងរំលែកទុក្ខ។ ប៉ុន្ដែក្នុងអំឡុពេលគ្រួសារឯកឧត្ដមមានទុក្ខ បែរជាក្រុមជនអាក្រក់នៅក្រៅប្រទេសបានយកឱកាសនេះប្រមាថដើម្បីតែកេញចំណេញនយោបាយទៅវិញ។  ឯកឧត្ដមបានសរសេរថា៖«ពេលគ្រួសារគេមានទុក្ខ ខ្ញុំតំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»។ទាក់ទងនឹងការប្រមាថ និងការឆ្លៀតឱកាសដោយគ្មានសីលធម៌របស់ជនអាក្រក់ នៅក្រៅប្រទេសនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានសរសេរលើហ្វេសប៊ុក ប្រាប់ទៅក្រុមជនអាក្រក់ទាំងនោះឱ្យរក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពជាជាងមករករឿងគ្រួសាររបស់សម្ដេច។ សម្ដេចតេជោបានសរសេរថា៖ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ»។   សម្ដេចតេជោ ចាត់ទុកការប្រមាថ និងឆ្លៀតឱកាសរបស់ក្រុមជនអាក្រក់ក្រៅប្រទេសនេះ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM