លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

អ៊ីស្រាអែលនិយាយថា «​វិធានការ​ត្រូវបាន​សម្រេច​» បន្ទាប់ពី​ប៉ា​ឡេ​ស្ទី​ន​បាញ់សម្លាប់​ប្រជាជន​អ៊ីស្រាអែល ៧នាក់​

2023/02/06 09:54:51 pm        788
​អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ជំរុញ​ប្រជាជន​កុំ​ធ្វើ​អ្វី​ឲ្យ​ខុស​ច្បាប់​ចំពោះ​អំពើ​ហិង្សា និង​បាន​និយាយ​ថា ​វិធានការ​ត្រូវ​បាន​សម្រេច ហើយ​គណៈរដ្ឋមន្ត្រី​របស់​លោក​នឹង​ជួប​ប្រជុំគ្នា ដើម្បី​បន្ត​ការពិភាក្សា​ជុំវិញ​ការ​ឆ្លើយតប​។ ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ៧នាក់ និង​រង​របួស ៣នាក់​នៅ​ក្នុង​វិហារ​មួយ​កន្លែង​នៅ​ជាយក្រុង​ហ្សេ​រុយ​សា​ឡឹម​កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​មករា ជាការ​វាយប្រហារ​ដែល​បង្កើន​ការភ័យខ្លាច​នៃ​ការ​បង្ហូរ​ឈាម មួយថ្ងៃ​បន្ទាប់ពី​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែលដែល​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​តំបន់ West Bank ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ នគរបាល​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្មាន់កាំភ្លើង​គឺជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​អាយុ ២១ឆ្នាំ​រស់នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ដែល​ទំនងជា​បានធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ក្នុងការ​វាយប្រហារ​នៅក្នុង​តំបន់ ​ដែល​អ៊ីស្រាអែល​បាន​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅក្នុង​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ បន្ទាប់ពី​សង្គ្រាម​មជ្ឈិមបូព៌ា​ឆ្នាំ១៩៦៧​។​ ​ការវាយប្រហារ​ដែល​ន​គ​របាល​អ៊ីស្រាអែល​បានចាត់ទុក​ថា ​ជា​ឧប្បត្តិហេតុ​ភេរវកម្ម​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ការ​កើនឡើង​អំពើ​ហិង្សា បន្ទាប់ពី​មានការ​ប៉ះទង្គិច​នៅ​តំបន់ West Bank ដែល​ឈាន​ដល់​ការ​វាយឆ្មក់​នៅ​ក្រុង Jenin បណ្តាល​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច ៩​នាក់​ស្លាប់៕អត្ថបទ៖ ប៊ុនថន

គណបក្ស​សាធារណរដ្ឋ​រិះគន់​លោក Biden ជុំវិញ​បា​ឡុង​របស់​ចិន

2023/02/06 09:38:33 pm        623
​អាមេរិក៖ មួយថ្ងៃ​បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ បាន​បាញ់​ទម្លាក់​បា​ឡុង​ស៊ើបការណ៍​របស់​ចិន​ដែល​សង្ស័យ ខណៈ​ការចោទប្រកាន់​បាន​លេចចេញ​លើ​អ្វីដែល​អូសបន្លាយ​ពេល​យូរ​។ សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ បាន​រិះគន់​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​លោក Joe Biden សម្រាប់​ការ​មិន​បាញ់​ទម្លាក់​បា​ឡុង​ចារកម្ម​។ ព្រឹទ្ធសមាជិក​លោក Tom Cotton នៃ​រដ្ឋ Arkansas និយាយ​ថា យើង​គួរតែ​បាញ់​ទម្លាក់​បា​ឡុង​នេះ ដែល​យើង​មិនគួរ​អនុញ្ញាត​ឱ្យ​វា​ឆ្លងកាត់​ទ្វីប​អាមេរិក​ទាំងមូល​នោះ​ទេ​។ វត្ថុ​ហោះ​ដែល​គួរ​ឱ្យ​សង្ស័យ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ជាង​មួយ​សប្តាហ៍​មុន ដោយ​ចូល​ទៅ​ក្នុង​ដែនអាកាស​សហរដ្ឋអាមេរិក​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​។ បា​ឡុង​បាន​ហោះ​អណ្តែត​លើ​ប្រទេស​កាណាដា ហើយ​ក្រោយមក​ត្រឡប់​ទៅលើ​ទឹកដី​អាមេរិក​នៅ​រដ្ឋ​ម៉ុ​នតា​ណា បន្ទាប់មក​បន្ត​ឆ្ពោះទៅ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក ​ជា​កន្លែង​ដែល​បា​ឡុង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ South Carolina កាលពី​ថ្ងៃ​សៅរ៍​។ លោក Biden បាន​និយាយថា លោក​បានចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លងទៅនេះ ដើម្បី​បាញ់​ទម្លាក់​បា​ឡុង បន្ទាប់ពី​វា​បាន​ឆ្លង​ចូលទៅក្នុង​រដ្ឋ Montana ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​បាន​ផ្តល់យោបល់​ឱ្យ​រង់ចាំ​រហូតដល់​វា​អាច​ត្រូវបាន​បាញ់​ទម្លាក់​នៅលើ​ទឹក​ ដើម្បី​ការពារ​ជន​ស៊ីវិល​ពី​ការធ្លាក់​កម្ទេចកម្ទី​រម​កដី​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Lloyd Austin បាន​និយាយថា យោធា​អាមេរិក​អាច​ប្រមូល​ការ​ស៊ើបការណ៍​សម្ងាត់​ដ៏​មានតម្លៃ​ដោយ​សិក្សា​ពី​បា​ឡុង​។ លោកនិយាយថា បា​ឡុង​ស៊ើបការណ៍​របស់​ចិន​ចំនួន​ ៣​ផ្សេងទៀត​បាន​ឆ្លងកាត់​សហរដ្ឋអាមេរិក​ ក្នុងអំឡុងពេល​រដ្ឋបាល​របស់​ប្រធានាធិបតី​សាធារណរដ្ឋលោក Donald Trump ដែល​ការអះអាង​នេះ​បាន​ជំរុញ​ឱ្យមាន​ការបដិសេធ​យ៉ាង​ខឹងសម្បា​ពី​អតីត​ប្រធានាធិបតី​។ លោក Trump បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ប្រទេស​ចិន​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះលោក Trump សម្រាប់​រឿង​ដែល​បាន​កើតឡើង​នេះ ហើយ​វា​មិនដែល​កើតឡើង​នោះទេ​។ ប្រទេស​ចិន​អះអាងថា បា​ឡុង​នេះ​គឺជា​នាវា​អាកាស​ដែល​ប្រើប្រាស់​សម្រាប់​គោលបំណង​ឧតុនិយម និង​វិទ្យាសាស្ត្រ ដែល​បាន​រេ​ចូលទៅក្នុង​ដែនអាកាស​សហរដ្ឋអាមេរិក​ដោយ​ចៃដន្យ​។ កាលពី​ថ្ងៃអាទិត្យទីក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ថា ជាការ​ប្រតិកម្ម​ហួសហេតុ ចំពោះ​ប្រតិបត្តិការ​របស់​សហរ​ដ្ឋ​អាមេរិកដែល​បាន​បាញ់​ទម្លាក់​វា​ពីលើ​អាកាស៕អត្ថបទ៖ ប៊ុនថន

យ៉ាងហោច​មនុស្ស ២៤នាក់​ស្លាប់​ក្នុងប្រទេស​ឈី​លី ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​

2023/02/06 06:48:02 pm        632
ឈីលី៖ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ ​នៅក្នុង​ប្រទេស​ឈី​លី​កាល​ពី​ថ្ងៃអាទិត្យ ដោយ​បាន​ស្វែងរក​ការគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​បំផុត ​របស់​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​យ៉ាងហោចណាស់ ២៤នាក់ និង​ជិត ១,០០០នាក់​ផ្សេងទៀត​រងរបួស​។ ជំនួយ​អន្តរជាតិ​ត្រូវបាន​កំណត់ពេល​មកដល់​កាលពី​ថ្ងៃអាទិត្យ ​ពី​ប្រទេសមួយ​ចំនួន​ដែល​បាន​សន្យាថា​នឹង​ផ្តល់​ធន​ធាន រួមទាំង​យន្តហោះ និង​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជំនាញ ខណៈ​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​បាន​ឆេះ​បំផ្លាញ​ព្រៃឈើ និង​ដីចំការ​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​ចំនួន​បី​។ រដ្ឋាភិបាល​របស់​ប្រធានាធិបតីលោក Gabriel Boric បានចេញ​សេចក្តីប្រកាស​គ្រាអាសន្ន​សម្រាប់​តំបន់​ជនបទ​ភាគខាងត្បូង​ភាគច្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការសង្គ្រោះ​។​ ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​លើ​ផ្ទៃដី​ប្រមាណ ២៧០,០០០​ហិកតា​។ រលក​កំដៅដែល​បក់បោក​នៅក្នុង​រដូវ​ក្តៅ​នៃ​អឌ្ឍគោល​ខាងត្បូង បានធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​មាន​ភាពស្មុគស្មាញ​ក្នុងការ​ពន្លត់​អណ្តាតភ្លើង ដោយសារតែ​សីតុណ្ហភាព​នៅក្នុង​តំបន់​មួយចំនួន​ ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​មាន​លើសពី ៤០​អង្សា​សេ​។ មន្ត្រី​ក្រសួងមហាផ្ទៃ​និយាយថា អគ្គិភ័យ​ប្រហែល ២៦០​កន្លែងកំពុងមាន​សកម្មភាព​នៅ​ទូទាំង​តំបន់​ដែល​ស្ងួត​ហួត​ហែង ដោយ ២៨​កន្លែង​ត្រូវបាន​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ខ្លាំង​។​ ​មនុស្ស​ជិត ១,៥០០នាក់​បាន​ភៀសខ្លួន​ចេញទៅ​កាន់​ទីជម្រក​សុវត្ថិភាព​ក្នុង​តំបន់ ហើយយ៉ាងហោចណាស់ ២៦នាក់​ក្នុងចំណោម​អ្នករងរបួស ៩៧០នាក់​ត្រូវបាន​ចុះបញ្ជី​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​។ អាជ្ញាធរ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ជំនួយ​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​ពី​ប្រទេស​នានា រួមមាន​សហរដ្ឋអាមេរិក អា​ហ្ស​ង់​ទីន អេ​ក្វា​ឌ័​រ ប្រេ​ស៊ី​ល និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ព្រមទាំងក្រុម​បុគ្គលិក​ជំនាញ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​៕អត្ថបទ៖ ប៊ុនថន

មនុស្សរាប់រយនាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រនៅប្រទេសទួរគី និង​ស៊ីរី​

2023/02/06 06:15:20 pm        602
ស៊ីរី៖ ​សារព័ត៌មានរដ្ឋ​ និងប្រភពពីក្រុមមន្ទីរវេជ្ជសាស្ត្របាននិយាយថា មនុស្ស​រាប់រយនាក់បានស្លាប់​នៅក្នុង​​ប្រទេស​ស៊ីរី​នៅថ្ងៃចន្ទនេះ ​ខណៈអគារជាច្រើនបានដួលរលំ ​​ក្រោយការរញ្ជួយដីក​ម្រិត ៧.៨រ៉ិចទ័រ​​​​​មានចំណុចកណ្ដាលនៃការរញ្ជួយនៅក្នុង​ប្រទេសក្បែរខាង​គឺ​ទួរគី។ ក្រសួងសុខភិបាលនិយាយថា​ មនុស្សរាប់រយនាក់​បានស្លាប់ និងរាប់រយនាក់​ផ្សេងទៀតរងរបួស​នៅក្នុង​​​​តំបន់គ្រប់គ្រងដោយរដ្ឋាភិបាល​​​​នៃ​ប្រទេសស៊ីរី​ហែកហួរដោយសង្រ្គាម ខណៈ​​មន្ទីរពេទ្យ​មួយ​បានប្រាប់សារព័ត៌មាន​ AFP ថា ​មនុស្ស​ជាច្រើននាក់បានស្លាប់​នៅក្នុងភាគខាងជើងគ្រប់គ្រងដោយ​ក្រុមគាំទ្រ​​​ទួរគី​។ លោក​ប្រធានាធិបតី​ទួរគី​ Recep Tayyip Erdogan បាននិយាយក្រុមស្វែងរក និងជួយសង្រ្គោះ​ត្រូវបាន​​បញ្ជូន​ភ្លាមៗ ទៅកាន់​​តំបន់ទាំងឡាយដែល​​​រងការ​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយដី។ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​អាល្លឺម៉ង់​សម្រាប់​ការសិក្សា​ពី​ដែនដី (GFZ) បាន​និយាយ​ថា ការ​រញ្ជួយ​ដី​នេះ​បាន​អង្រួន​ជម្រៅ ​១០​គីឡូម៉ែត្រ​ជិត​ទីក្រុង Kahramanmaras ក្នុង​ប្រទេស​ទួរគី​ភាគ​ខាងត្បូង ខណៈ​ក្រុម​ឃ្លាំមើល​ការ​រញ្ជួយ​ដី​បាន​និយាយ​ថា ​លទ្ធភាព​នៃ​ហា​នី​ភ័យ​រលក​ស៊ូ​ណា​មិ​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ ​យោង​តាម​សារព័ត៌មាន Reuters ការ​រញ្ជួយ​បាន​បន្ត​ប្រហែល​មួយ​នាទី ហើយ​បង្អួច​អគារ​ជា​ច្រើន​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​តំបន់ Diyarbakir ចម្ងាយ ​៣៥០គីឡូម៉ែត្រ​រហូតដល់​ភាគ​ខាងកើត​។ ​ទូរទស្សន៍ TRT និង Haberturk បាន​បង្ហាញ​ពី​មនុស្ស​កំពុង​ប្រមូល​ផ្ដុំគ្នា ​នៅ​ជុំវិញ​អគារ​ដែល​រង​ការ​ខូច​ខាត​នៅក្នុង​ទីក្រុង Kahramanmaras កំពុង​តាម​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។​អភិបាលខេត្ត Sanliurfa ភាគ​អាគ្នេយ៍​របស់​ប្រទេស​ទួរគី​លោក Salih Ayhan បាន​និយាយ​នៅលើ​បណ្ដាញ Twitter ថា ការ​រញ្ជួយ​ដី​នេះ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាច្រើន ហើយ​យើង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា អគារ​មួយ​ចំនួន​បាន​ដួល​រលំ​នៅ​ក្នុង​ខេត្ត Aleppo ខណៈ​ដែល​ប្រភព​មួយ​នៅ​ក្នុង​ទីក្រុង Hama ប្រទេស​ស៊ី​រី​បាន​និយាយ​ថា ​នៅ​ក្នុង​ទីក្រុង​នេះ​ក៏​មាន​អគារ​មួយ​ចំនួន​បាន​បាក់​រលំ​ដែរ៕អត្ថបទ៖ សុខមាន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លើកលែងទោស​ដល់​អ្នក​ទោស​រាប់ម៉ឺន​នាក់ ក្រោយ​ការតវ៉ា​ដ៏​រំជើបរំជួល​

2023/02/06 05:28:57 pm        579
​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់បាន​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​រាប់​ម៉ឺន​នាក់ រួម​ទាំង​អ្នកមួយ​ចំនួន​ដែល​បាន​ចាប់ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋ​ថ្មីៗ​នេះ ក្រោយ​ការ​បង្ក្រាប​ដ៏​សាហាវ​ដែល​ផ្ទុះឡើង​ភាព​រំជើបរំជួល​ពេញ​ទូទាំង​ប្រទេស​។ ​យោង​តាម​ព័ត៌មាន​លម្អិត​ដែល​បាន​ប្រកាស​ នៅ​ក្នុង​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ ទោះ​យ៉ាង​ណា​ក៏ដោយ​ការ​លើក​លែង​ទោស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក Ayatollah Ali Khamenei បាន​កើតមានឡើង​ដោយមាន​លក្ខខណ្ឌ ដែល​និយាយ​ថា ​វិធានការ​នេះ​នឹង​មិន​អនុវត្តន៍​ចំពោះ​ជនជាតិ​ផ្សេងៗ ដែល​បាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​និយាយ​ថា អុ្នក​ទោស​ទាំងឡាយ​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ជា​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការខាតបង់​ទុន​វិនិយោគ ដែល​បាន​ធ្វើឡើង​ប្រឆាំង​ទៅលើ​ក្រុម​អ្នកតវ៉ា​មួយចំនួន ដែល​មនុស្ស​ ៤​នាក់​មានទោស​ត្រូវ​ប្រហារ​ជីវិតក៏​នឹង​មិន​ត្រូវ​បាន​ដោះលែង​ដែរ​។ ​សារព័ត៌មាន​ដដែល​នេះ​បាន​រាយការណ៍​ថា ហើយក៏​មិន​អនុវត្តន៍​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​ចោទប្រកាន់​ ពី​បទ​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​បរទេស ឬ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម​នេះដែរ​។ ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ជួប​ភាព​វឹកវរ​ដោយ​ការតវ៉ា ក្រោយ​ការស្លាប់​ស្ត្រី​វ័យក្មេង​ជនជាតិ​ឃើ​ដ​អ៊ីរ៉ង់​ ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​របស់​នគរបាល​សីលធម៌​កាលពី​ខែកញ្ញា​ឆ្នាំមុន។ យោងតាម​ក្រុម​សកម្មជន HRANA មនុស្ស​ប្រមាណ​ ២០.០០០​នាក់ត្រូវបាន​ចាប់ខ្លួនជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ជា​បន្តបន្ទាប់​៕​អត្ថបទ៖ សុខមាន

ចិនមើលឃើញថា​ ជម្រើស​រប​ស់​ខ្លួន​មាន​ដែន​កំណត់ ក្រោយ​អាមេរិកបាញ់​ទម្លាក់​បា​ឡុង​

2023/02/06 05:02:48 pm        717
​ចិន៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​អាមេរិក ​បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​ដែល​អណ្តែត​ពាសពេញ​សហរដ្ឋ​អាមេរិក ប្រតិកម្ម​ពី​ទីក្រុង​ប៉េកាំង​មាន​ទាំង​ការការពារ និង​ខឹងសម្បារ ប៉ុន្តែ​នៅតែ​ការពារ​ជម្រើស​របស់ខ្លួន​ដោយបាន​បង្ហាញ​ពី​ការ​ប្រឈម​នានា​ ដែល​ប្រធានាធិបតី​ចិនលោក Xi Jinping បាន​កំពុង​ជួបប្រទះ ខណៈ​លោក​ព្យាយាម​រក្សា​ស្ថិរភាព​សម្រាប់​ទំនាក់ទំនង ស្របពេល​កំពុង​រង់ចាំ​ពេលវេលា​ប្រសិនបើ​អាច​សម្របសម្រួល​បាន​។ ​ប៉ុន្មាន​ម៉ោង​ក្រោយ​បា​ឡុង​នោះ​ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល Sidewinder និង​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្បែរ​រដ្ឋ South Carolina ក្រសួងការបរទេស​ចិន​បានប្រកាស​ពី​ការមិនសប្បាយចិត្ត និង​ការតវ៉ា​យ៉ាងខ្លាំង និង​បាន​ប្រកាន់​ជំហរ​របស់ខ្លួន​ថា ​បា​ឡុង​នោះគឺជា​ការ​បង្ហោះ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​ស៊ីវិល ដែល​បាន​រសាត់​តាម​កម្លាំង​ខ្យល់​ខ្លាំង​ប៉ុណ្ណោះ​។ ក្រសួង​ខាងលើនេះនិយាយថា គឺ​ទីក្រុងវ៉ាស៊ីនតោន មិនមែន​ប៉េកាំង​ទេដែល​បាន​បំផ្លិចបំផ្លាញ​គោលការណ៍​នានា​។ ​សេចក្ដីថ្លែងការណ៍​ពី​ក្រសួង​ខាងលើ​កាលពី​ថ្ងៃអាទិត្យ ភាគី​ចិន​បានស្នើ​ចំៗ​ថា សូម​ឲ្យ​សហរដ្ឋអាមេរិក​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់ ជំនាញ និង​ឥរិយាបទ​ល្អ​។ ចំពោះ​សហរដ្ឋអាមេរិក​ដែល​ទទូច​លើ​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ កំពុង​បង្ហាញ​ពី​ការបញ្ចេញ​ប្រតិកម្ម​ហួសហេតុ​។​ ​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចំនួន​២ ​របស់ខ្លួនថា យើងតវ៉ា​យ៉ាង​ដាច់អហង្ការចំពោះ​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក និង​បន្ត​សិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​ ក្នុងការ​ដោះស្រាយ​កាលៈទេសៈ​ស្រដៀង​គ្នា ហើយ​ថា​ការបាញ់​ទម្លាក់​បា​ឡុង​នោះ​គឺជា​ប្រតិកម្ម​ខ្លាំង​ហួសហេតុ​៕អត្ថបទ៖ សុខមាន

លោកស្រី តែ ចន្ទមនោ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2023/02/06 05:00:35 pm        997
ភ្នំពេញ៖ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានដឹកនាំក្រុមការងាររួមរំលែមរណកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។តាមរយៈសារផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី តែ ចន្ទមនោ មានខ្លឹមសារថា៖ សូមគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាងខ្ញុំ តែ ចន្ទមនោ មានសេចក្តីរន្ធត់ និងសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ដែលជាប្អូនស្រីបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពដោយរោគាពាធ នារសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ នាងខ្ញុំ និងស្វាមី សូមចូលរួមរំលែកទុក្ខសោកសង្រេង ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ទាំងអស់៕

អ៊ុយ​ក្រែ​ន​នឹង​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ក្នុងការ​រុះរើ​មន្ត្រី​កំពូលៗ ​ខណៈ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ Donetsk

2023/02/06 04:35:27 pm        657
អ៊ុយក្រែន៖ យោងតាម​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskyy អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​តែង​តាំង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​របស់​ខ្លួន ​ជំនួស​រដ្ឋមន្ត្រី​ការពារជាតិ​លោក Oleksii Reznikov ក្នុងការ​រុះរើ​នៅ​សមរភូមិ​មុខ​នៃ​យុទ្ធនាការ​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន។ ​លោក David Arakhamia ជា​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ជា​ប្រធាន​សភា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា លោក Reznikov នឹងត្រូវ​ប្ដូរ​ទៅកាន់​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ផ្សេងទៀត និង​ត្រូវបាន​ជំនួស​ដោយលោក Kyrylo Budanov ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​។ លោក Arakhamia បាន​និយាយ​នៅលើ​សារ Telegram ថា សង្គ្រាម​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​គោលនយោបាយ​បុគ្គលិក​។ ​លោក Reznikov វ័យ ​៥៦​ឆ្នាំដែលជា​អតីត​មេធាវីបាន​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិកាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២១ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ​លើ​អ៊ុយ​ក្រែ​ន​កាលពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​។ ​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ទេពី​លោក Reznikov​ ក្រោយ​ការប្រកាសនេះ​។​ ​ការរុះរើ​មន្ត្រីជាន់ខ្ពស់​នេះបានកើត​ឡើង ស្រប​ពេលដែល​អ៊ុយ​ក្រែ​ន​បារម្ភ​ថា ​រុស្ស៊ីកំពុងមាន​ផែនការ​វាយប្រហារ​ថ្មី​ដ៏​ធំ​នៅ​ខែ​នេះ​។​ អ៊ុយ​ក្រែ​ន​កំពុង​គ្រោង​វាយ​ទប់ទល់ ​ប៉ុន្តែ​កំពុង​រង់ចាំ​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ និង​យាន​ប្រយុទ្ធ​ពី​លោកខាងលិច៕អត្ថបទ៖ សុខមាន

លោក​ លឺ ឡាយស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/06 01:10:47 am        671
ភ្នំពេញ៖ លោក​ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

2023/02/06 12:29:22 am        877
ភ្នំពេញ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM