លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/06 12:24:34 am        810
ភ្នំពេញ៖ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ គោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/06 12:21:13 am        51
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​ឥណ្ឌា​

2023/02/05 06:27:00 pm        630
ឥណ្ឌា៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី (Giridhar Aramane) អគ្គលេខាធិការ​នៃ​ក្រសួងការពារជាតិ​ឥណ្ឌា ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។​ ​ថ្លែង​នៅក្នុង​ជំនួប​នោះ​លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​មកកាន់​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ចំណង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ឥណ្ឌា​បាន​រក្សា​នូវ​ការផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ ហើយ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ក៏​កំពុងមាន​វឌ្ឍនភាព​រី​ក​ចម្រើន​ជា​លំដាប់​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ទំនាក់ទំនង​ផ្នែក​វប្បធម៌ សេដ្ឋកិច្ច និង​បន្ត​រហូតមកដល់​ផ្នែក​យោធា​។​ ឆ្លើយតប​ទៅតាម​ការលើកឡើង​រប​ស់លោក ជី​រី​ដា អា​រ៉ា​ម៉ា​នី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ពិតជា​បាន​ស្តែង​ឱ្យឃើញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​បន្ត​ថែរក្សា​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​មាន​កម្រិត​ខ្ពស់​ឡើង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា​-​ឥណ្ឌា​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។ ​​នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​យោធា​ទ្វេភាគី ដែល​បាន​បោះជំហាន​រីកចម្រើន​ទៅមុខ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ជាទី​មោទនៈ ហើយ​ក៏បាន​បង្ក​លក្ខណៈ​ដល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​មាន​កម្រិត​ខ្ពស់​ឡើង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ដូចដែល​ស្តើង​ឡើង​តាមរយៈ​គម្រោង​នៃ​ការ​ចុះហត្ថលេខា ​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូ​រមតិ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដោយបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែលជា​គោលបំណង​រួម​។​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូងបង្អស់​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ក​ម្ពុ​ជា ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អនុ​ប្រធានាធិបតី​ឥណ្ឌា និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ជាការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​៕​អត្ថបទ៖ ​បាន ចក់

ឯកឧត្តម ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយនឹង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌា

2023/02/05 03:59:32 pm        664
​នា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រងនៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយនឹង​ឯកឧត្តម វី​ក្រម មី​ស្រ៊ី (Vikram Misri) ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​ឱកាស​ដែលលោកឧ​ត្ត​ម​សេនីយ៍កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។ ​ក្នុងជំនួប​នេះ ឯកឧត្តម វី​ក្រម មី​ស្រ៊ី បាន​សម្តែង​ក្តី​រីករាយ​ស្វាគមន៍​ចំពោះ​ការមកដល់​ប្រទេស​ឥណ្ឌា របស់​គណៈ​ប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​ផ្លូវការ​នៅក្នុង​ឆ្នាំ​១៩៥២​។ ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌាបាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​បានបញ្ជាក់​ផងដែរ​អំពី​ការគាំទ្រ​របស់​ប្រទេស​ឥណ្ឌា ​ចំពោះ​ទិសដៅ​នៃ​ការបង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យសេដ្ឋកិច្ច​, វប្បធម៌​, បច្ចេកវិទ្យា​ឌីជីថល និង​ការពារជាតិ​។ ​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​រយៈកាល​កន្លងមក ជាពិសេស​ក្នុង​គ្រា​លំបាក ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​ដ៏​ស្មោះត្រង់​ដោយ​មិនអាច​បំភ្លេចបាន​។ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការគាំទ្រ​របស់ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​ជា​និយាយ​ជារួម និង​និយាយ​ដោយឡែក​ក្នុង​កម្រិត​កង​ទ័ព​ជើង​គោក ដែល​កំពុង​មាន​វឌ្ឍន​ភាពជឿនលឿន​ តាមរយៈ​ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។

ពិធីបុណ្យសព លោកជំទាវ ប៊ុន សុថា ប្រព្រឹត្តិទៅតាមប្រពៃណីសាសនា

2023/02/05 02:05:49 am        1030
ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ មានទុកជាទម្ងន់ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។សពលោកជំទាវ ប៊ុន សុថា បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៤យប់៥ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។នៅព្រឹកថ្ងៃ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាស្វាមី កូន ចៅ បង បងថ្លៃ ក្មួយៗទាំងអស់ បានមូលមតិជាឯកច្ឆន្ទ និមន្ត​សម្តេច​ព្រះសង្ឃ​នាយក​រងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និង​ព្រះសង្ឃ ៩​ព្រះអង្គ ធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែល​បាន​លាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ។នៅរសៀលថ្ងៃដដែលនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងនៅតាមក្រសួង ស្ថាប័ន​មួយ​ចំនួន បានអញ្ជើញនាំយកគោរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ប៊ុន សុថា ដោយ​ក្តី​ស្រណោះ​អាឡោះ​អាល័យ។គណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នារសៀលនេះរួមមាន សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា —លោកជំទាវសឹង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច - គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ - គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តមនិតិកោសលកិត្តិបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ - ប្រតិភូ​ក្រសួង​ព្រះបរមរាជវាំង ដឹកនាំដោយសម្តេចចៅហ្វារាំងវរវៀងជ័យអធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរម​រាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះមបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាវិររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី តំណាងកាកបាទក្រហមកម្ពុជា។ គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។គណៈ​ប្រតិភូទាំងអស់ បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ នៃសព និងឧទ្ទិស​សូម​ឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់​ខ្ពស់​តំណាង​គ្រប់​ស្ថាប័ន​នានា​រ​បស់ព្រះរាជាណាចក្រកម្ពុជា បានសរសេរលើសៀវភៅចូលរួមមរណទុក្ខ និងផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត ដោយបានចាត់ទុកថា ការទទួលមរណភាពរបស់លោកជំទាវ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ជាទី​គោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​បាត់​បង់​នូវ​ពុទ្ធ​បរិស័ទ ដែលមានសទ្ធាជ្រះថ្លាដ៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រឡាញ់ នៃញាតិមិត្តជិតឆ្ងាយ។នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ នារសៀលថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោស​ព្រះរាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ជូន​ដល់​ក្រុម​គ្រួសារ នៃសពផងដែរ។តាមជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវ​នឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែល​មាន​បិតា​នាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។ លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុង​ចំណោម​បងប្អូន​៥នាក់ ក្នុងនោះមានប្រុស២រូប និងស្រី៣រូប៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបភាព ៣សន្លឹក រួមនឹងខ្លឹមសារថា...

2023/02/04 11:49:07 pm        650
នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ៣សន្លឹក រួមនឹងខ្លឹមសារថា “ ឆ្នាំមុន បងប្រុសទីពីរមរណភាព ក្នុងពេលបងប្រុសទីមួយកំពុងឈឺធ្ងន់មិនអាចផ្តល់ដំណឹងឲ្យគាត់ដឹងបាន។ ឆ្នាំនេះ ប្អូនស្រីពៅចែកឋាន ក្នុងពេលបងស្រីទីមួយកំពុងព្យាបាលជំងឺមិនដឹងថា តើគាត់អាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬអត់?។”

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព

2023/02/04 11:10:59 pm        1243
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ទ្រង់បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព​។សូមជម្រាបជូនថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនស្រីពៅរបស់ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។ សព នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣​។

លោក Blinken និយាយថា បាឡុងចារកម្មចិនជាការបំពានយ៉ាងច្បាស់លាស់ដែលលោកត្រូវផ្អាកដំណើរទស្សនកិច្ចទៅចិន

2023/02/04 07:08:39 pm        255
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនត្រូវបានផ្អាក ជាដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថាចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈបាឡុងចារកម្មចិនដែលសង្ស័យបានហោះអណ្តែតលើសហរដ្ឋអាមេរិក។ លោក BLINKEN និយាយដោយមើលឃើញពីសកម្មភាពមិនអាចទទួលយកបានរបស់ប្រទេសចិន លោក​បានផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន។ ក្រសួង​ការពារជាតិបានប្រកាសថា ក្រសួងបានរកឃើញ និងកំពុងតាមដានបាឡុងស៊ើបការណ៍មានរយៈ​កម្ពស់ខ្ពស់ ដែលនៅតែមាននៅលើសហរដ្ឋអាមេរិក។ យើងជឿថា នេះគឺជាបាឡុងស៊ើបការណ៍របស់ ចិន។ វត្តមានបាឡុងស៊ើបការណ៍នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក គឺជាការបំពានយ៉ាងច្បាស់​លាស់លើដែនអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលវាជាទង្វើមិនទទួលខុសត្រូវ ហើយការសម្រេចចិត្តរបស់ប្រទេសចិនក្នុងចំណាត់ការនេះនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក គឺធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារសំខាន់ៗចំពោះកិច្ច​ពិភាក្សា​ដែល​យើង​បាន​ត្រៀមទុក​រួច​ហើយ។ ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំយោធាបានពិចារណាពីការបាញ់ទម្លាក់បាឡុងនេះនៅលើរដ្ឋ Montana កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធដោយសារតែហានិភ័យសុវត្ថិភាពពីការធ្លាក់កម្ទេចកម្ទី។ ប្រទេសចិន​បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​អ្វី​ដែល​ខ្លួនចាត់ទុកថា នាវា​អាកាសស៊ីវិល​បានរេចូល​ទឹកដីសហរដ្ឋ​អាមេរិក​បន្ទាប់ពី​ត្រូវបានបង្ហោះ​ចេញ​។ លោក Blinken និយាយថាលោកនឹងមិនកំណត់កាលបរិច្ឆេទថាតើលោកនឹងទៅប្រទេសចិននៅពេលណានោះទេ ហើយការផ្តោតសំខាន់គឺលើការដោះស្រាយឧប្បត្តិហេតុបច្ចុប្បន្ន។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺបាឡុងស៊ើបការណ៍នេះ ត្រូវតែយកចេញពីដែនអាកាសរបស់យើង។ ការផ្អាកនៃការធ្វើដំណើរទស្សនកិច្ចនេះគឺជាការប៉ះទង្គិចដល់ភាគីទាំងសងខាងដែលបានមើលឃើញថាវាជាឱកាសហួសពេលដើម្បីធ្វើឲ្យមានស្ថេរភាពទំនាក់ទំនងដែលកាន់តែប្រេះស្រាំជាមួយប្រទេសចិន។  

សម្តេចតេជោ ហ៊ុន សែន ៖ ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់​បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី

2023/02/04 02:06:44 am        302
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហោះសារខ្លីតាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ បង្ហាញ​ពីការ​សោកស្តាយ​ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ត្រូវ​ជា​ប្អូនថ្លៃ ដោយបញ្ជាក់ពីខ្លឹមសារថា «ក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី។» លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោ រាជធានីភ្នំពេញ។ សព នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា យើង​ចង់ឱ្យ​ជម្លោះ​អ៊ុយ​ក្រែ​ន​បញ្ចប់ ប៉ុន្តែ​កំពុង​ឆ្លើយតប​ទៅនឹង​លោកខាងលិច​

2023/02/03 09:28:39 pm        266
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​រុស្ស៊ី​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ​របស់​ប្រទេស​លោក​ខាង​លិច​ទៅកាន់​ទីក្រុង Kyiv ដោយ​ព្យាយាម​រុញច្រាន​កងកម្លាំង​អ៊ុយ​ក្រែ​ន​ឱ្យចេញ​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព​។ ​នៅក្នុង​បទសម្ភាសន៍​នៅលើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​លោក Lavrov បាន​និយាយថា មនុស្ស​គ្រប់គ្នា​ចង់​ឱ្យ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​នដែល​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» ត្រូវ​បញ្ចប់ ប៉ុន្តែ​ការ​គាំទ្រ​របស់​ប្រទេស​លោក​ខាងលិច​ចំពោះ​ទីក្រុង Kyiv កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​របៀប​ដែល​រុស្ស៊ី​ខិត​ទៅរក​យុទ្ធនាការ​មួយ​។​ ​មន្ត្រី​អាមេរិក​ពីររូប​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែលមាន​តម្លៃ ២.២​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមមាន​ទាំង​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង​ផងដែរ​។​ ​លោក Lavrov និយាយថា ​បច្ចុប្បន្ននេះ ប្រសិនបើ​យើង​ព្យាយាម​ផ្លាស់​ទី​កាំភ្លើង​ធំ​របស់​កង​កម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ត្រឡប់​ទៅ​ឆ្ងាយ មានន័យថា​ ពួកគេ​មិនអាច​គំរាមកំហែង​ដល់​ទឹកដី​របស់​យើង​បានទេ អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​កាន់​តែច្រើន​ដែល​លោកខាងលិច​ផ្គត់ផ្គង់​ដល់ទី​ក្រុង Kyiv នោះ​វា​នឹងត្រូវ​ចេញ​ឆ្ងាយ​ពី​ទឹកដី​ ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​យើង​។ គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ នឹងធ្វើ​ឱ្យ​អ៊ុយ​ក្រែ​ន​វាយលុក​ចូលកាន់​តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​រុស្ស៊ី​គ្រប់គ្រង ដែល​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​មាន​ផែនការ​ដណ្តើមយក​ទឹកដី​ទាំងអស់​របស់ខ្លួន​មកវិញ​ដោយ​កម្លាំង រួមទាំង​ឧបសម្ព័ន្ធ​តំបន់​គ្រី​មៀ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM