លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/01 05:49:37 pm        246
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា នៅវិមានសន្តិភាព។

លោក Netanyahu និយាយថា កុំ​ខ្វល់ខ្វាយ​ខ្លាំងពេក​ពី​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​

2023/02/01 05:16:44 pm        337
​អ៊ីស្រាអែល៖ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​Benjamin Netanyahu បាន​និយាយ​ថា ​អ្នកដទៃ​អាច​លះបង់​ដើម្បី​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​បាន តែ​រូបលោក​បាន​ជ្រើស​រើស​វិធី​ផ្សេង​ពី​នោះ​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​សម្របសម្រួល​កម្មវិធី​របស់​ទូរទស្សន៍ CNN លោក Jake Tapper កាលពី​ថ្ងៃ​អង្គារ​។ ​លោក​និយាយថា​ នៅពេល​ជម្លោះ​រវាង​អារ៉ាប់​-​អ៊ីស្រាអែល​បាន​ផ្ទុះឡើង​រហូតដល់​បញ្ចប់​ទៅវិញ ខ្ញុំ​គិត​ថា ​យើង​នឹង​វិលត្រឡប់​ទៅរក​ប៉ា​ឡេ​ស្ទី​ន និង​ទទួលយក​ដំណើរការ​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ នៅពេល​ត្រូវបាន​សួរ​ដោយ​លោក​ Tapper អំពី​ការព្រួយបារម្ភ​របស់រ​ដ្ឋ​បាល​លោក Biden ដែលថា​ ការតាំង​ទីលំនៅ​នៅ​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែលអាចធ្វើឲ្យភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ឬទេ លោក Netanyahu បានចង្អុលបង្ហាញ​ពី​ភាពជោគជ័យ​នៃ​កិច្ចព្រមព្រៀង Abraham សម័យ​អតីត​ប្រធានាធិបតី​អាមេរិកលោក Trump ដែល​ធ្វើឲ្យមាន​ទំនាក់ទំនង​ធម្មតា​រវាង​អ៊ីស្រាអែល និង​ប្រទេស​នៅ​អារ៉ាប់​មួយចំនួន​។ ខ្ញុំ​បាន​ដើរ​ជុំវិញ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ខ្ញុំ​បាន​ទៅ​រដ្ឋ​នៅ​អារ៉ាប់​ដោយផ្ទាល់ ហើយ​បាន​បង្កើត​គំនិត​ថ្មី​នៃ​សន្តិភាព​… ខ្ញុំ​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​ចំនួន​៤ គឺ​កិច្ចព្រមព្រៀង Abraham ដែលជា​កិច្ចព្រមព្រៀង​សន្តិភាព​ ២ដង​ដែល​អ្នក​កាន់តំណែង​មុន​របស់ខ្ញុំ​ទាំងអស់​រយៈពេល​ ៧០ឆ្នាំ​កន្លងទៅបាន​ឯកភាពគ្នា​។​ ​ការអធិប្បាយ​របស់លោក​កើតឡើង​ ស្របពេល​មាន​ភាព​តានតឹង​ដ៏​ក្ដៅគគុក​សម្រាប់​អ៊ីស្រាអែល​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​បាន​រង​ការ​បង្ហូរឈាម​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​កាលពី​សប្តាហ៍​មុន ហើយ​ការភ័យខ្លាច​កាន់តែខ្លាំង​ឡើង​ថា ស្ថានភាព​នឹងមិន​អាច​គ្រប់គ្រង​បាន​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន គឺជា​ថ្ងៃ​ដ៏​សាហាវ​បំផុត​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់ West Bank ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ ក្រោយ​មានការ​បាញ់ប្រហារ​នៅ​ជិត​សាលា​ប្រជុំ​ក្រុង Jerusalem កាលពី​យប់​ថ្ងៃ​សុក្រ ដែល​អ៊ីស្រាអែល​បាន​ចាត់ទុកថា​ ជាការ​វាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

ប្រមុខការទូតអាមេរិក Antony Blinken បញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាដោយគ្មានលទ្ធផល

2023/02/01 04:26:51 pm        227
អ៊ីស្រាអែល៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ាដោយគ្មានលទ្ធផល ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយនិយាយ​ថា វាអាស្រ័យទៅលើពួកគេតែប៉ុណ្ណោះក្នុងការបញ្ចប់អំពើហិង្សា ប៉ុន្មានថ្ងៃក្រោយការបង្ហូរឈាម។លោក Blinken បាននិយាយថា លោកបានស្ដាប់លឺក្ដីបារម្ភដ៏ជ្រាលជ្រៅអំពីស្ថានភាពបច្ចុប្បន្ន អំឡុងជំនួបប្រជុំនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែស្ថានភាពជ្រុលហួសពីការអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង ដែលលោកបានសំដៅដល់ការគ្មានការផ្ដួចផ្ដើមគំនិតថ្មីពីសហរដ្ឋអាមេរិក។ ថ្លែងនៅសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង​ Jerusalem លោក​ Blinken ​បាននិយាយថា លោក​​បាន​​លឺ​​គំនិត​​ជាក់លាក់មួយចំនួន​ពី​​អ៊ីស្រាអែល និង​​​ប៉ាឡេស្ទីន​ ប៉ុន្តែ​​បានបន្ថែម​ថា ​វាអាស្រ័យ​​ទៅ​លើ​រដ្ឋទាំង២​ នេះ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ពួកគេ​ត្រូវតែ​ធ្វើការរួមគ្នា​ស្វែងរក​ច្រក​ ឆ្ពោះ​ទៅ​ការ​កាត់បន្ថយ​​​ភាព​តានតឹង​​​ទាំងសងខាង​​​នៃ​អំពើ​ហិង្សា​​​​​ជាបន្ត​បន្ទាប់​ថ្មីៗនេះ ហើយលោកក៏បានសង្ឃឹមផងដែរ​ថា ​នឹង​ឈានឆ្ពោះទៅរក​​​ជំហាន​វិជ្ជមាន​ដើម្បី​កសាង​ទំនុកចិត្តលើគ្នា​ឡើងវិញ។ ​ដំណើរ​ទស្សនកិច្ច​​​​​ដែល​​​​​​​បាន​​បញ្ចប់​​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​មាន​ផែន​ការ​ជា​យូរមកហើយ ប៉ុន្តែ​លោក​បាន​ទៅដល់​មជ្ឈិមបូព៌ា​ចំ​ពេល​ស្ថានការណ៍​ក្ដៅ​គគុក​បាន​ផ្ទុះឡើង​​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​។ ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu ​​នៅក្នុង​ទីក្រុង​ Jerusalem កាលពី​ថ្ងៃ​ចន្ទ​លោក​ Blinken ​បានធ្វើដំណើរទៅ​ទីក្រុង Ramallah ​ក្នុង​តំបន់​ West Bank កាល​ពី​ថ្ងៃ​អង្គារ​ និង​បាន​ជួប​ពិភាក្សាជាមួយមេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas ​​និង​​នាយករដ្ឋមន្ត្រី​របស់​លោក​គឺ​លោក​ Mohammad Shtayyeh៕អត្ថបទ៖ សុខមាន

លោក Biden និយាយថា សហរដ្ឋអាមេរិក​នឹងមិន​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុយ​ក្រែ​ន​នោះទេ

2023/01/31 10:14:15 pm        381
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក​នឹង​មិន​ផ្តល់​យន្តហោះ​ចម្បាំង F-16 ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ពេលនេះ​លោក​នឹង​ជំរុញ​ការ​ស្នើ​សុំ​យន្តហោះ​ចម្បាំង​ជំនា​ន់​ទី​៤ របស់​ប្រទេស​លោក​ខាង​លិច​ដូចជា​យន្តហោះ F-16 របស់​សហរដ្ឋ​អា​មេរិ​ក បន្ទាប់ពី​ទទួល​បាន​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​រាប់​សិប​គ្រឿង​។​ លោក Biden កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ផងដែរ​ថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ ប៉ុន្តែ​មិន​ដឹង​ថា​ នៅ​ពេល​ណា​នោះ​ទេ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា លោក​កំពុង​ពិចារណា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទ្វីប​អឺរ៉ុប ដើម្បី​ឲ្យ​ស្រប​ពេល​នឹង​ខួប​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ​អ៊ុយ​ក្រែ​ន​ទទួល​បាន​ការ​ជំរុញ​ខ្លាំង​សម្រាប់​កងទ័ព​របស់​ខ្លួន​កាលពី​សប្តាហ៍​មុន នៅ​ពេល​ដែល​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​ផ្តល់​រថក្រោះ​ធុន​ធ្ងន់ ដោយ​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​ការទូត​ជាច្រើន​សប្តាហ៍​លើ​បញ្ហា​នេះ​។​ ​ប៉ូឡូញ​ដែលជា​ប្រទេសជិតខាង​របស់​អ៊ុយ​ក្រែ​ន​ នៅលើ​ព្រំដែន​ភាគ​ខាងលិច​របស់ខ្លួនបាន​ដាក់​ជំហរ​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​បំផុត​មួយ​របស់​រដ្ឋាភិបាល​ទីក្រុង Kyiv​៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​សម្រាប់​វីរុស COVID-19

2023/01/31 09:32:50 pm        469
​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយថា ​វីរុស Covid-19 នៅតែ​បន្ត​ជា​ភាពអាសន្ន​រួម​ផ្នែក​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​។ អង្គការ​សុខភាព​ពិភពលោក​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដែល​ខ្លួន​បានចេញ​សេចក្តីប្រកាស​​កាលពី​ចុងខែ​មករា ឆ្នាំ​២០២០ ស្របតាម​ការណែនាំ​ពី​គណៈកម្មាធិការ​នៃ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ ដែល​បាន​ជួបប្រជុំ​កាលពី​ថ្ងៃ​សុក្រ​មុន​។ ​នៅក្នុង​កិច្ចប្រជុំ​នេះ អ្នកជំនាញ​បាន​បង្ហាញ​ការព្រួយបារម្ភ​របស់​ពួកគេ​ ចំពោះ​ចំនួន​អ្នកស្លាប់​ខ្ពស់​ដោយ​សារ​ជំងឺ​ Covid-19 និង​ការទទួល​វ៉ាក់សាំង​បង្ការ​មិន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​ ​គណៈកម្មាធិការ​បាន​និយាយថា វីរុស​បំប្លែង​ថ្មី Omicron បាន​រាលដាល​យ៉ាង​ងាយស្រួល ប៉ុន្តែ​មាន​ការ​ថយចុះ​រវាង​ក​រ​ណី​ឆ្លង​វីរុស និង​ជំងឺ​ធ្ងន់ធ្ងរ បើ​ប្រៀបធៀប​ទៅនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៃ​ការ​ព្រួយ​បារម្ភ​កាលពី​ពេលមុន​។ គណៈកម្មាធិការ​បាន​និយាយថា វីរុស​នៅតែ​រក្សា​សមត្ថភាព​ក្នុង​ការវិវត្ត​ទៅជា​វីរុស​បំប្លែង​ខ្លួន​ថ្មី ដោយមាន​លក្ខណៈ​មិនអាច​ស្មាន​ទុកជាមុន​បាន​។​ ​វា​បានបង្ហាញ​ពី​តម្រូវការ​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតាមដាន និង​ការរាយការណ៍​អំពី​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ការចូល​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះបន្ទាន់ និង​ចំនួន​អ្នកស្លាប់​។ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យភាគី​រដ្ឋ​ទាំងអស់​ បង្កើន​ការចាក់​វ៉ាក់សាំង​ដុស​ជំរុញ​បង្ការ​វីរុស ប្រុងប្រយ័ត្ន​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​កំពុង​បង្ហាញខ្លួន និង​ផ្តល់ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ (WHO) នូវ​ទិន្នន័យ​តាមដាន​លម្អិត៕អត្ថបទ៖ ប៊ុនថន

អាមេរិក​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​បន្ធូរបន្ថយ​ភាព​តានតឹង

2023/01/31 09:17:02 pm        382
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ជំរុញ​ឱ្យ​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​បន្ធូរបន្ថយ​ភាព​តានតឹង​កាលពី​ថ្ងៃ​ចន្ទ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដោយ​បញ្ជាក់​សាជាថ្មី​នូវ​ចក្ខុវិស័យ​សន្តិភាព​ដែល​ជាប់​គាំង​ជា​យូរ​មក​នៃ​រដ្ឋ​ទាំងពីរ ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​។​ ​ដំណើរ​ទស្សនកិច្ច​ក្នុងពេល​មាន​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក Blinken បាន​រិះគន់​យ៉ាងខ្លាំង​លើ​ការប្រើប្រាស់​កាំភ្លើង​របស់​ដែនដី​ប៉ា​ឡេ​ស្ទី​ន ​នៅ​ខាងក្រៅ​វិហារ​មួយកន្លែងដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​ថែមទាំង​បាន​ព្រមាន​ចំពោះ​ការ​ប្រារព្ធ​ពិធី​ណាមួយ ឬ​ជាការ​សងសឹក​ចំពោះ​ការ​បង្ហូរឈាម​បែបនេះ​។ មនុស្ស ៧នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ការវាយប្រហារ​កា​ល​ពីថ្ងៃ​សុក្រ ​ដោយ​បុរស​ម្នាក់មកពី​ទៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ដែល​ត្រូវបាន​សម្លាប់​ដោយ​នគរបាល​។ កាលពី​មួយថ្ងៃ​មុន​នោះ អ៊ីស្រាអែល​បានធ្វើការ​វាយឆ្មក់​ខុសពី​ធម្មតា​លើ​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង Jenin ក្នុង​តំបន់ West Bank ដែល​ខ្លួន​បាន​ចូល​គ្រប់គ្រង ដោយបាន​សម្លាប់​មនុស្ស ១០នាក់ភាគច្រើន​ជា​ខ្មាន់កាំភ្លើង​។ ​ជាមួយគ្នានេះមន្ត្រី​ពេទ្យ​បាន​និយាយថា យ៉ាងហោចណាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣៥នាក់ រួមមាន​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ និង​ជន​ស៊ីវិលបាន​ស្លាប់​នៅក្នុង​អំពើហិង្សា​ដែល​បាន​កើនឡើង​ចាប់តាំងពី​ថ្ងៃទី១ ខែមករា​មក​។ ​ជុំ​ចុងក្រោយ​នៃ​កិច្ចចរចា​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ លើ​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​អ៊ី​ស្រាអែល​បាន​ជាប់គាំង​នៅក្នុង​ឆ្នាំ​២០១៤។ បន្ទាប់ពី​ជួបលោក Netanyahu នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម លោក Blinken បាន​រំលឹក​ឡើងវិញ​នូវ​ជំនឿ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា ដំណោះស្រាយ​រដ្ឋ​ពីរគឺជា​មធ្យោបាយ​តែមួយគត់ ​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយថា ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​លែង​មានន័យ​ទៀតហើយ​ ក្រោយ​អាមេរិក​ព្រមព្រៀង​បញ្ជូន​រថក្រោះ​

2023/01/31 06:40:28 pm        291
​រុស្ស៊ី៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA Novosti ក្នុង​បទសម្ភាសន៍​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ក្នុង​ការ​បញ្ជូន​រថក្រោះ​ទៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​ការពិភាក្សា​នានា​ក្លាយ​ជា​ឥត​ន័យ​សម្រាប់​ទីក្រុង Moscow ក្នុង​ការចរចា​ណា​មួយ​ជាមួយ​ទីក្រុង Kyiv​។ ​លោក​បាន​និយាយ​ថា ស្ថិត​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន នៅ​ពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ការ​សម្រេច​ចិត្ត​ផ្គត់ផ្គង់​រថក្រោះ និង​ប្រទេស​សម្ព័ន្ធ​របស់​ខ្លួន​រួម​ទាំង​ទីក្រុង Ottawa កំពុង​ប្រកួតប្រជែង​ជុំវិញ​បញ្ហា​ថា ​តើ​ប្រទេស​ណាមួយ​នឹង​ផ្គត់ផ្គង់​យាន​ប្រយុទ្ធ ជាពិសេស​យាន​ប្រយុទ្ធ​ចាស់ៗ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ថា​តើ​ចំនួន​ដែល​បញ្ជូន​ទៅ​នោះ​មាន​ប៉ុន្មាន។ ​វា​ពុំ​មានន័យ​អ្វី​ទៀត​ដើម្បី​ចរចា​ទេ ដោយ​ចោទប្រកាន់​ទីក្រុង​វ៉ា​ស៊ីនតោន​ពីបទ​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ ជា​មូលដ្ឋាន​សាកល្បង​អាវុធ​របស់​ខ្លួន​។​ ​លោក​បាន​បន្ថែម​ថា យើង​មានបំណង​ពិចារណា​ការ​ផ្ដួចផ្ដើម​ជាក់លាក់ ​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បញ្ជាក់​ពី​ការ​ផ្ដួចផ្ដើម​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។ អ៊ុយ​ក្រែ​ន​បាន​ទទួល​ការ​សន្យា​កាលពី​សប្ដាហ៍​មុន​ជាមួយ​អាល្លឺម៉ង់​ថា ​ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ ចំនួន​ ១៤​គ្រឿង​ឲ្យ​ទៅ​ទីក្រុង Kyiv ស្រប​ពេល​ដែល​ខ្លួន​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេងទៀត​ដែល​មាន​រថក្រោះ​ឡេ​ភើ​ត រួម​ទាំង​ប្រទេស​ន័រវេស​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​អ៊ុយ​ក្រែ​ន​ដែរ៕អត្ថបទ៖ សុខមាន

ក្រុមមន្ត្រី​ចិន​និយាយថា រលក​ឆ្លងវីរុស COVID-19 បច្ចុប្បន្នកំពុង​ឈានដល់​ទីបញ្ចប់​ហើយ​

2023/01/31 05:50:45 pm        290
​ចិន៖ ក្រុមមន្ត្រី​សុខភាព​ចិន​និយាយថា រលក​ឆ្លង​វីរុស Covid-19 នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​នេះកំពុង​ឈានដល់​ទីបញ្ចប់​ហើយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា ចំនួន​ករណី​ឆ្លង​ធ្ងន់ធ្ងរ ​និង​ស្លាប់​ដោយសារ​វីរុស Covid-19 កំពុង​ធ្លាក់ចុះ​។ ​មជ្ឈមណ្ឌល​នេះ​និយាយ​ថា គេ​ពុំបាន​មើលឃើញ​ការ​ហក់​ឡើងវិញ​នៃ​ការ​ណី​ឆ្លង​ទេ អំឡុង​ថ្ងៃ​ឈប់​សម្រាក​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនកាលពី​សប្ដាហ៍​មុន ជាទី​ដែល​មនុស្ស​រាប់លាន​នាក់​បាន​ជួបជុំ​គ្រួសារ​។ ជាមួយ​គ្នា​នេះ​មានសំណួរ​ជាច្រើន​បាន​លើក​ឡើង​ អំពី​សេចក្ដីរាយការណ៍​នៃ​ការ​ឆ្លង​រាលដាល​វីរុស Covid-19 របស់​ប្រទេស​ចិន​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​និយាយ​ថា ការ​ធ្លាក់​ចុះ​ដែល​បាន​រាយការណ៍​នៅ​ពេល​នេះ ឆ្លើយតប​ទៅ​នឹង​ពេលវេលា​ដែល​ត្រូវគេ​រំពឹងទុក​ថា រ​លកករ​ណី​ឆ្លង​ដ៏​ធំ​កំពុង​ឈាន​ទៅរក​ទីបញ្ចប់​ហើយ​។ ​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ពាសពេញ​ទីក្រុង​តូច​-​ធំរបស់​ចិន ក្រោយ​ក្រុម​អាជ្ញាធរ​បាន​ដក​វិធាន​គ្មាន​វីរុស ឬ zero-Covid ដ៏​តឹងរ៉ឹង​កាលពី​ខែធ្នូ។​ ប៉ុន្តែ​ចំនួន​អ្នកជំងឺ​ទៅ​គ្លីនិក​ពិគ្រោះ​អាការៈ​ក្ដៅខ្លួនបាន​ធ្លាក់​ចុះ​ជាង​ ៩០% រហូតដល់​ខែមករា​នេះ ហើយ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យបាន​ធ្លាក់​ចុះ​ជាង ​៨៥% ដែរ៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន៖ ការសង​សឹក​ដ៏​ខ្លាំង​ក្លា​បានចាប់ផ្តើម​ហើយ ខណៈ​រុស្ស៊ី​អះអាង​ពី​ការ​ដណ្តើម​បាន​ដែនដី​អ៊ុយ​ក្រែ​ន​

2023/01/31 05:11:57 pm        309
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី​៣០​មករា​ថា រុស្ស៊ី​បានចាប់ផ្ដើម​ការសង​សឹក​ដ៏​ខ្លាំងក្លា​ទល់នឹង​ការ​តស៊ូ​របស់​អ៊ុយ​ក្រែ​ន ​ចំពោះ​ការ​លុក​លុយ​របស់​ខ្លួន ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​អះអាង​ពី​ការ​ដណ្ដើម​ដែនដីកាន់​តែ​ច្រើន​ថែមទៀត ​នៅ​ភាគ​ខាងកើត​ប្រទេស​របស់​លោក​។ ​លោក Zelenskyy បាន​ព្រមាន​ជាច្រើន​សប្ដាហ៍​មកហើយ​ថា ទីក្រុង Moscow មានបំណង​បង្កើន​ការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ បន្ទាប់ពី​ផ្អាក​ការ​វាយ​សម្រុក​ខ្លាំង​រយៈពេល ​២​ខែ​នៅតាម​សមរភូមិ​ជួរមុខ​ដែល​លាតសន្ធឹង​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងកើត​។ ខណៈ​គ្មាន​សញ្ញា​នៃ​ការពង្រីក​ការ​វាយ​លុក​ថ្មី រដ្ឋបាល​របស់​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត Donetsk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន លោក Denis Pushilin បាន​និយាយថា ទាហាន​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់​មួយ​នៅក្នុង​ទីក្រុង Vuhledar ជាទី​ក្រុង​ផលិត​អំបិល​ដែល​រង​ការបំផ្លិចបំផ្លាញ​។ ​លោក Yan Gagin​ ទីប្រឹក្សា​របស់លោក Pushilin បាន​និយាយ​ថា ក្រុម​អ្នក​ប្រយុទ្ធ​មកពី​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប របស់​រុស្ស៊ី បាន​ដណ្ដើម​គ្រប់គ្រង​ផ្លូវ​សម្រាប់​ប្រើប្រាស់​ ក្នុងការ​ផ្គត់ផ្គង់​ជំនួយ​កងទ័ព​ចូលទៅក្នុង​ទីក្រុង Bakhmut ជាទី​ក្រុង​មួយ​ដែលជា​គោលដៅ​ចម្បង​របស់​ទីក្រុង ​Moscow រយៈពេល​ជាច្រើន​ខែ​មកនេះ​៕អត្ថបទ៖ សុខមាន

ប៉ា​គី​ស្ថាន​រៀបចំ​ពិធីបុណ្យ​សព​ដ៏​ធំ​សម្រាប់​ជនរងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​សម្លាប់​មនុស្ស​ ៥៩​នាក់​

2023/01/31 04:36:39 pm        229
​ប៉ា​គី​ស្ថាន៖ ពិធីបុណ្យ​សព​ដ៏​ធំ​មួយ​ត្រូវ​បាន​ធ្វើឡើង​ប្រមូលផ្ដុំ​ដោយ​វត្តមាន​នគរបាល ​សម្រាប់​ការ​គោរព​ដល់​ជនរងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង Peshawar របស់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។ ​មឈូស​ចំនួន​២៧ ត្រូវ​បាន​តម្រៀប​នៅ​លើ​ដី ខណៈ​ក្រុម​អ្នក​កាន់ទុក្ខ​ធ្វើ​ពិធី​បួងសួង​នៅ​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​ទីក្រុង Peshawar​។ ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង ​នៅ​ក្នុង​ព្រះវិហារ​ដែល​មាន​មនុស្ស​ណែនណាន់តាន់តាប់ ​ស្រប​ពេល​មានការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​បរិវេណ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ បាន​សម្លាប់​មនុស្ស​ ៥៩​នាក់ ដែល​ជា​ការ​វាយ​ប្រហារ​ចុងក្រោយ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​បះបោរ​អ៊ីស្លាម​ មានបំណង​ដាក់​គោលដៅ​លើ​នគរបាល​។ នគរបាល​និយាយ​ថា ខ្មាន់​វាយប្រហារ​ទំនងជា​បាន​ឆ្លងកាត់​របាំង​ការពារ​សន្តិសុខ ​ដែល​ត្រូវ​បាន​យាមកាម​ដោយ​កងកម្លាំង​សន្តិសុខ​ចូល​ទៅ​ក្នុង​តំបន់​ក្រហម ដែល​មាន​ទីស្នាក់ការ​នគរបាល និង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៅ​ទីនោះ។ ​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Shehbaz Sharif បាន​ថ្កោលទោស​ការវាយប្រហារ​នេះ។ ​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​ជាប់​ខ្លួន​របស់​គេ នៅ​ពេល​ដែល​មនុស្ស​រាប់​រយ​នាក់​ឈរ​តម្រង់​ជួរ​បួងសួង​ក្នុង​ព្រះវិហារ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM