លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

អាមេរិក​និយាយថា អ៊ីស្រាអែល​ទំនងជា​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​រោងចក្រ​អ៊ីរ៉ង់​

2023/01/30 10:13:27 pm        302
​អាមេរិក៖ មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ៊ីស្រាអែល​ទំនងជា​នៅ​ពី​ក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​រោងចក្រ​យោធា​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បាន​អះអាង​ថា ស្ទាក់​ចាប់​បាន​យាន​ដ្រូ​ន​ដែល​បាន​វាយប្រហារ​គោលដៅ​ លើ​ឧស្សាហកម្ម​យោធា​មួយ​កន្លែង​នៅ​ជិត​ទីក្រុង​អ៊ី​ស​ហ្វា​ហាន ​(Isfahan) ភាគ​កណ្ដាល ហើយ​បាន​និយាយ​ថា ​ពុំ​មាន​អ្នក​ស្លាប់ របួស ​ឬ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។ ទំហំ​នៃ​ការខូចខាត​មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​បានទេ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពន្លឺ​នៅ​លើ​អាកាស និង​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​កើត​ហេតុ​។ អ៊ីស្រាអែល​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ខ្លួន​នឹង​វាយប្រហារ​គោលដៅ​របស់​អ៊ីរ៉ង់ ប្រសិន​បើ​ផ្នែក​ការទូត​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​របស់​ទីក្រុង​តេ​អេ​រ៉ង់​។​ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ឧ​ត្ត​ម​សេនីយ៍ Patrick Ryder បាន​និយាយ​ថា គ្មាន​កង​កម្លាំង​យោធា​អាមេរិក​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។ មន្ត្រី​អាមេរិក​ម្នាក់​និយាយ​ថា វា​ទំនងជា​ប្រទេស​អ៊ីស្រាអែល​ជាប់​ពាក់ព័ន្ធ​។ ទីក្រុង​តេ​អេ​រ៉ង់​មិនបាន​ដាក់​កំហុស​ជា​ផ្លូវការ​ចំពោះ​អ្វីដែល​រដ្ឋមន្ត្រីការបរទេស​លោក Hossein Amirabdollahian បាន​ចាត់ទុកថា ​ជា​ការ​វាយប្រហារ​ដ៏​កំសាកក្នុង​គោលបំណង​បង្កើត​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ការ​អត្ថាធិប្បាយ​ដោយ​សមាជិក​សភា​លោក Hossein Mirzaie ដែល​បាន​និយាយ​ថា ​មានការ​សន្និដ្ឋាន​យ៉ាង​ខ្លាំង​ថា​ អ៊ីស្រាអែល​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​នេះ​។ ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​ប្រទេស​លោក​ខាង​លិច​ ជុំវិញ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ និង​ការ​ផ្គត់​ផ្គង់​អាវុធ​របស់​ខ្លួន រួម​ទាំង​យាន​ដ្រូ​ន​អត្តឃាត​រយៈ​ចម្ងាយ​ឆ្ងាយ ​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​ខែ​នៅ​ក្នុង​ប្រទេស​នេះ​។ លោក Amirabdollahian ថ្លែង​តាម​ទូរទស្សន៍​ថា សកម្ម​ភាព​បែបនេះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ប្តេជ្ញាចិត្ត​ របស់​អ្នក​ជំនាញ​របស់​យើង​ក្នុង​ការ​អភិវឌ្ឍន៍​ទៅ​មុខ​លើ​ការងារ​នុយក្លេអ៊ែរ ​ដោយ​សន្តិភាព​របស់​យើង​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ជាង ៥០​នាក់​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ចំនួន​២ ​នៅ​ប៉ា​គី​ស្ថាន​

2023/01/30 07:15:34 pm        227
​ប៉ា​គី​ស្ថាន៖ មនុស្ស​ច្រើនជាង ៥០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់ ២ផ្សេងគ្នា​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​។ យ៉ាងហោចណាស់​មនុស្ស ៤១​នាក់​បាន​ស្លាប់​ នៅពេលដែល​រថយន្តក្រុង​មួយគ្រឿង​បាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ​មួយ​ ហើយ​បាន​ឆាបឆេះ​នៅ​ភាគ​និរតី ខណៈ​កុមារ​យ៉ាង​ហោច​ណាស់ ១០​នាក់​បាន​លង់ទឹក​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ភាគ​ពាយព្យ​ប្រទេស​។ អ្នក​ស្លាប់​ទាំងអស់​ដែល​បាន​រក​ឃើញ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ មកដល់ពេលនេះ​នៅ​បឹង​មួយ​មាន​អាយុ​ចន្លោះ​ពី ៧ ទៅ ១៤ឆ្នាំ​។ ឧបទ្ទវហេតុ​ក្រឡាប់​រថយន្តក្រុង​បាន​កើត​ឡើង​នៅ​ជិត​ទីក្រុង Bela ភាគ​ខាង​ត្បូង​ខេត្ត​ ​Balochistan នៅ​ពេល​ដែល​រថយន្ត​កំពុង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កំពង់ផែ Karachi។​ ​មន្ត្រី​ក្នុង​តំបន់ Hamza Anjum បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ថា សាកសព​ចំនួន ​៤០​នាក់​ត្រូវ​បាន​គេ​រក​ឃើញ រួម​ជាមួយ​នឹង​អ្នក​រងរបួស​ចំនួន ៣​នាក់​ដែល​ម្នា​ក់​បាន​ស្លាប់​ភ្លាមៗ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទាំង ២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​របួស​ធ្ងន់​។ តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​បាន​បុក​បង្គោល​ភ្លើង​នៅ​លើ​ស្ពាន​មួយ​កន្លែង មុន​ពេល​កើត​ហេតុ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​។​ ​អាជ្ញាធរ​តំបន់​និយាយថា យើង​នឹង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ហើយ​ការធ្វើ​តេស្ត DNA នឹងត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​។ ទូក​មួយគ្រឿង​ដែល​បាន​លិច​ស្ថិតនៅ​បឹង​មួយក្នុង​ខេត្ត Khyber Pakhtunkhwa ជិត​ព្រំដែន​ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​មន្ត្រីនគរបាល​ក្នុង​តំបន់លោក Mir Rauf បាន​និយាយថា កុមារ​ ១០​នាក់​ស្លាប់ ហើយ​កុមារ ១១​នាក់​ផ្សេងទៀត​ត្រូវបាន​ជួយសង្គ្រោះ ហើយ ៦នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ ៩​នាក់ទៀត​​ត្រូវគេ​ជឿថា​បាត់​ខ្លួន​។ ទូក​ដែល​ពួកគេ​កំពុងធ្វើដំណើរ​នោះបាន​ដឹក​មនុស្ស​ជាង​ ២០​នាក់​ក្នុងការ​ធ្វើដំណើរ​ពេល​មួយថ្ងៃ​ពី​សាលារៀន​អ៊ីស្លាម​ក្នុង​តំបន់ Madrassa នៅពេល​រថយន្ត​បាន​ក្រឡាប់​៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កើនឡើង​ដល់ ​១៧០​នាក់​

2023/01/30 06:29:39 pm        316
​អាហ្វហ្គានីស្ថាន៖ ចំនួន​មនុស្ស​ដែល​ត្រជាក់​ខ្លាំង​រហូតដល់​ស្លាប់ ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានដោយសារ​ស្ថានភាព​អាកាសធាតុ ដែល​បាន​កើនឡើង​រយៈពេល​ប្រមាណ​ ៣​សប្ដាហ៍​មកនេះ​បាន​ហក់​ឡើង​ដល់ ​១៧០​នាក់​។ ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ជួបប្រទះ​អាកាសធាតុ​រដូវរងា​ត្រជាក់​បំផុត ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ ​១០​ក្រោម​សូន្យ​អង្សារ​នៅ​ពេល​យប់​ក្នុង​រដ្ឋធានី​កា​ប៊ុល និង​រហូតដល់ ​៣០​ក្រោម​សូន្យ​អង្សារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន។ លោក Shafiullah Rahimi អ្នកនាំពាក្យ​ក្រសួង​គ្រប់​គ្រង​គ្រោះមហន្តរាយធម្មជាតិ​តា​លី​បង់​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ១៧០​នាក់​បាន​បាត់​បង់ជីវិត​ដោយសារតែ​ភាព​ត្រជាក់​ទូទាំង​ប្រទេស ​ដោយ​បន្ថែមថា អ្នក​ស្លាប់​ភាគច្រើន​មាននៅ​ក្នុង​ខេត្ត Gor ខេត្ត Badahshan ខេត្ត Bamyan ខេត្ត Paktika និង​ខេត្ត Paktiya​។ ​លោក Rahimi បាន​និយាយ​ថា មាន​ភូមិ​ជាច្រើន​មិន​អាច​ចូល​ទៅ​ដល់ ពិសេស​នៅ​ក្នុង​ខេត្ត Bamyan និង​ខេត្ត Gor នៅ​លើ​ភ្នំ Hindikus។​ យើង​ត្រូវការ​ជំនួយ​អន្តរជាតិ ​១០០% សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ជំនួយ​របស់​យើង​មិន​គ្រប់គ្រាន់​ទេ។​ ស្ថានភាព​នឹង​មិន​អាច​គ្រប់គ្រង​បានទេ ប្រសិនបើ​មិន​អាច​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បានទេ​នោះ​៕​អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​នឹង​បង្ខំ​ដៃគូ​ឲ្យ​អនុវត្ត​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី

2023/01/30 05:49:36 pm        283
​អាមេរិក៖ សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​ថា មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ការដាក់ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក ​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទួរគី និង​អារ៉ាប់​រួមនៅ​សប្ដាហ៍​ក្រោយ ​ដើម្បី​ព្រមាន​ក្រុមមន្ត្រី និង​ផ្នែក​ពាណិជ្ជកម្ម​ថា​ ទីក្រុងវ៉ាស៊ីនតោននឹងដាក់​ទោស​ពួកគេ​ ប្រសិនបើ​ពួកគេ​គេចវេស​មិន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី។ ​អ្នកនាំពាក្យ​ក្រសួង​រតនាគារ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ថា លោក Brian Nelson អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ភេរវកម្ម និង​ចារកម្ម​ហិរញ្ញវត្ថុ​របស់​ក្រសួង​នេះនឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេសអូ​ម៉​ង់ (Oman) អារ៉ាប់​រួម និង​ទួរគីនៅចន្លោះថ្ងៃ​សុក្រ និងថ្ងៃអាទិត្យ។ នៅ​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល គ្រឹះ​ស្ថាន​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ លោក Nelson នឹង​ព្រមាន​ពួកគេ​ថា ពួកគេអាច​នឹង​បាត់បង់​ផ្លូវ​ចូលទៅ​កាន់​ទីផ្សារ​សហរ​ដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អង្គភាព​ដែល​ត្រូវបាន​រង​ទណ្ឌកម្ម។ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បានបញ្ជាក់​ដដែលៗ​ថា ប្រទេស​ទួរគី​គឺជា​ចំណុច​សំខាន់​នៃ​ការបំពាន​ទណ្ឌកម្ម ហើយ​ក្រុមមន្ត្រី​លោកខាងលិច​ដែល​ពុំបាន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​សារព័ត៌មាន Financial Times​ កាលពី​ខែសីហា​ថា ពួកគេ​បារម្ភ​ខ្លាំងណាស់​អំពី​ការ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​បណ្ដា​ក្រុមហ៊ុន​របស់​ប្រទេស​ទ​ទួរគី និង​អង្គភាព​របស់​រុស្ស៊ីដែល​ត្រូវបាន​រង​ទណ្ឌកម្ម​។ ​ទីក្រុង Ankara បាន​ឆ្លើយតប​ថា ​ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​បំពាន​ទណ្ឌកម្ម​ដោយ​គ្រឹះស្ថាន ឬ បុគ្គល​ណាមួយ​ឡើយ ក្រោយការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិកលោក Wally Adeyemo ដែល​ទំនងជា​បាន​គំរាមកំហែង​ដល់​ភាពជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​ទួរគី និង​ភាពស្មោះត្រង់​នៃ​វិស័យ​ធនា​គារ​របស់ខ្លួន​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​អាល្លឺម៉ង់​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ការ​ផ្ដល់​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/30 05:10:28 pm        321
​អាល្លឺម៉ង់៖ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​ជាថ្មី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ពី​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​ សម្រាប់​យន្តហោះ​ចម្បាំង​ដើម្បី​បណ្ដេញ​កងកម្លាំង​រុស្ស៊ី ដោយ​ជំរុញ​ឲ្យ​លោក​ខាង​លិច​កុំ​ចូលរួម​សង្គ្រាម​ដេញថ្លៃ ឬ​សង្គ្រាម​ប្រជែង​គ្នា​សម្រាប់​អាវុធ​ទំនើប​ៗ​។ ​កាលពី​សប្ដាហ៍​មុន​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) របស់​ខ្លួន​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ក្រោយ​ការ​រង​សម្ពាធ​ជាច្រើន​សប្ដាហ៍​ពី​សម្ព័ន្ធ​ណា​តូ និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​។​ លោក Scholz បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ តា​ហ្គេ​ស​ស្ពៀ​ហ្គេ​ល (Tagesspiegel)​ ថា​ តាម​ពិត​ទៅ យើង​បាន​សម្រេចចិត្ត​បញ្ជូន​តែ​រថក្រោះ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ការ​ជជែក​ដេញដោល​អំពី​យន្តហោះ​ចម្បាំង​ កំពុង​ផ្ទុះ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ទំនងជា​រឿង​មិន​សម​ហេតុផល​​ និង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​។ ​ខ្ញុំ​ត្រឹមតែ​អាច​ផ្ដល់​យោបល់​ប្រឆាំង​ទៅ​នឹង​ការ​ដើរ​ចូល​ក្នុង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ប្រព័ន្ធ​អាវុធ​។ ​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន​លោក Andriy Melnyk បាន​ដាក់​សម្ពាធ​អាល្លឺម៉ង់​ឲ្យ​ផ្ដល់​យន្តហោះ​ប្រយុទ្ធ Tornado រាប់​សិប​គ្រឿង​មក​ឲ្យ​អ៊ុយ​ក្រែ​ន និង​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​បង្កើត​ក្រុមចម្រុះ​ ផ្ដល់​យន្តហោះ​ឲ្យ​ប្រទេស​របស់​លោក​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ស្នើ​ជាថ្មី​ដល់​ប្រទេស​លោក​ខាង​លិច​ឲ្យ​ផ្ដល់​ប្រព័ន្ធ​អាវុធ ​កាន់តែ​ទំនើប​ថែមទៀត​មក​ឲ្យ​ប្រទេស​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ពិភពលោក​ប្រតិកម្ម​ទៅនឹង​អំពើហិង្សា​កើនឡើង​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​

2023/01/30 04:56:17 pm        323
​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​​ជាន់ខ្ពស់​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា ក្រោយ​ឧបទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​បាន​ផ្ទុះឡើង​នៅ​តំបន់ West Bank និង​ទីក្រុង Jerusalem​ ខាងកើត​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។ បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ​ស្រប​ពេល​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ទាំង​២​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ៩​នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Jenin អំឡុង​ការ​វាយឆ្មក់​មួយ​។ នៅ​ថ្ងៃ​ដដែល​នោះ​បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​អ៊ីស្រាអែល​បាញ់សម្លាប់​នៅ​ក្នុង​ទីក្រុង al-Ram ភាគ​ខាងជើង​ទីក្រុង Jerusalem ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់ West Bank​។​ ​កាលពី​ថ្ងៃ​សុក្រ ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​ម្នា​ក់​បាន​បាញ់សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ ៧​នាក់​នៅ​ជិត​សាល​ប្រជុំ​មួយ​នៅ​ក្នុង Jerusalem ខាងកើត មុន​ពេល​ខ្មាន់កាំភ្លើង​រូប​នេះ​ត្រូវ​បាន​បាញ់សម្លាប់​។​ កាលពី​ថ្ងៃ​សៅរ៍ បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់បាន​បើក​ការ​បាញ់​ប្រហារ​ បណ្ដាល​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​រង​របួស​នៅ​ក្នុង​ស្រុក Silwan របស់​ប៉ា​ឡេ​ស្ទី​ន​ជិត​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ Jerusalem​។ ​ការ​ផ្ទុះ​អំពើ​ហិង្សា​ដ៏​កក្រើក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល បាន​នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពី​ទូទាំង​ពិភពលោក​។​ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​ខាងក្រៅ​សាល​ប្រជុំ​ទីក្រុង Jerusalem ដែល​បាន​សម្លាប់​មនុស្ស​ ៧​នាក់​គឺជា​អំពើ​ស្អប់ខ្ពើម​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បានប្រកាស​កាន់​មរណទុក្ខ ​៣​ថ្ងៃ និង​និយាយ​ថា ទង់ជាតិ​គួរតែ​ទម្លាក់​ត្រឹម​ពាក់​កណ្ដាល​ដង​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​រង​ការ​សម្លាប់​រង្គាល​ពី​អ៊ីស្រាអែល​។ ​លោក Josep Borrell ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​នៃ​អំពើ​ហិង្សា​ដ៏​សាហាវ និង​ស្អប់ខ្ពើម ក្រោយ​ការវាយប្រហារ​នៅ​ខាងក្រៅ​សាល​ប្រជុំ​។ ហើយ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​ក៏បាន​បង្ហាញ​ប្រតិកម្ម​ស្រដៀង​គ្នា​ផង​ដែរ ​ជុំវិញ​អំពើ​ហិង្សា​ទាំងនោះ​៕អត្ថបទ៖ សុខមាន

ប្រជាជន​ប្រេ​ស៊ី​ល​ចេញ​ធ្វើបាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង Porto Alegre

2023/01/27 07:26:40 pm        655
​ប្រេស៊ីល៖ ក្រុម​បាតុករ​ប្រេ​ស៊ី​ល​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ជន​ជាតិ​ដើម​ភាគតិច​នៅ​ទីក្រុង Porto Alegre​។ ​ក្រុម​អ្នក​តវ៉ា​បាន​គ្រវី​ទង់​ជាតិ និង​វាយ​ស្គរ ខណៈ​ពួកគេ​បាន​សម្រុក​មកកាន់​លើផ្លូវ​ក្នុង​ទីក្រុង Porto Alegre​។ កាលពី​ថ្ងៃ​ទី​៨ ខែ​មករា អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​បំផ្លាញ​តុលាការ​កំពូល សភា និង​វិមាន​ប្រធានាធិបតី​។ លោក Bolsonaro ប្រឈម​មុខ​នឹង​ការស៊ើបអង្កេត​ជាច្រើន ​សម្រាប់​សេចក្តីថ្លែងការណ៍​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ ​ដែល​លោក​បាន​ធ្វើ​ក្នុង​តំណែង​ជា​ប្រធានាធិបតី រួម​ទាំង​ការ​អះអាង​ដដែលៗ​ថា​ ប្រព័ន្ធ​បោះឆ្នោត​បើក​ចំហ​ចំពោះ​ការ​ក្លែងបន្លំ​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បាញ់​ស្រោច​មី​ស៊ី​ល​លើ​អ៊ុយ​ក្រែ​ន ក្រោយ​ទីក្រុង Kyiv ទទួល​បាន​ការសន្យា​ផ្ដល់​រថក្រោះ​ទំនើប​ៗ​ពី​សម្ព័ន្ធមិត្ត​

2023/01/27 06:51:59 pm        878
​អ៊ុយក្រែន៖ រុស្ស៊ី​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​រយៈពេល​ ១​ម៉ោង​ទៅលើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មួយថ្ងៃ​បន្ទាប់ពី​ទីក្រុង Kyiv ទទួល​បាន​ការសន្យា​ផ្ដល់​រថក្រោះ​ប្រយុទ្ធ​ទំនើប​ៗ​រាប់សិប​គ្រឿង ​ដើម្បី​ព្យាយាម​គាំទ្រ​ទប់ទល់​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​។ ​ទីក្រុង Moscow បាន​ផ្ទុះ​កំហឹងចំពោះ​ការប្រកាស​របស់​អាល្លឺម៉ង់ ​និង​សហរដ្ឋអាមេរិក ហើយ​នឹង​ធ្លាប់​បាន​វាយបក​លើ​អ៊ុយ​ក្រែ​ន​តាមរយៈ​ការវាយប្រហារ​តាម​អាកាស​ ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​លាន​នាក់​គ្មាន​អគ្គិសនី ម៉ាស៊ីនកំដៅ ឬ​ទឹក​ប្រើប្រាស់​។ យោង​តាម​ក្រុម​មន្ត្រី ការវាយប្រហារ​ទាំង​ព្រឹកបាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​ទីក្រុង Kyiv និង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​នៃ​ទីក្រុង Odesa។ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ទាំងអស់ ​២៤​គ្រឿង​របស់​រុស្ស៊ី​កាលពី​យប់​អាធ្រាត្រ រួម​ទាំង ​១៥​គ្រឿង​នៅ​ជុំវិញ​រដ្ឋធានី​នេះ​។ ​ប៉ុន្តែ​បន្តិចក្រោយមក​ការ​ប្រកាស​អាសន្ន​ នៃ​ការវាយប្រហារ​តាម​អាកាសត្រូវ​បាន​លឺ​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​ចេញទៅ​ធ្វើការ ហើយ​មន្ត្រី​ជាន់ខ្ពស់​បាន​និយាយ​ថា ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ នៅ​ក្នុង​រដ្ឋធានី​មនុស្ស​ជាច្រើន​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ហើយ​គេ​បាន​លឺ​សំឡេង​ផ្ទុះ៕អត្ថបទ៖ សុខមាន

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់​និយាយថា គ្មាន​ការរីករាយ​ឡើយ​ចំពោះ​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 06:19:57 pm        855
​អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់លោក Boris Pistorius បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​យល់​ទាល់តែសោះ​ ចំពោះ​អ្នក​ដែល​កំពុងតែ​អបអរ​ការសម្រេចចិត្ត​របស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ក្នុងការ​បញ្ជូន​រថក្រោះ​ទំនើប​ឡេ​ភើ​ត​ជំនា​ន់ទី​២​ ទៅ​ឲ្យ​ទីក្រុង Kiev​។ លោក​ថា គ្មាន​នរណា​ត្រេក​អរ​ចំពោះ​សង្គ្រាម​នោះ​ទេ​។ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ទទួល​ស្គាល់​ថា បញ្ហា​មួយចំនួន​បាន​បង្ក​ឲ្យ​មានការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម​អាល្លឺម៉ង់​ដោយ​បន្ថែម​ថា ការ​ធ្វើ​បែបនេះ​បាន​បង្ហាញ​ថា ​វា​មានការ​លំបាក​បែប​ណា ដូចជា​ការ​សម្រេច​ចិត្ត​ជាដើម​។ លោក Pistorius បាន​និយាយ​ថា ​ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​សម្រាប់​អ្នក​ដែល​ព្រួយបារម្ភ​ អំពី​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​តំបន់​សង្គ្រាម​។​ ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើត​មាន​ឡើង ខណៈ​លោក​បាន​ប្រកាស​ថា ការប្ដេជ្ញា​របស់​ទីក្រុង​ប៊ែ​រ​ឡាំង​ក្នុង​ការ​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​ឲ្យ​ទីក្រុង Kiev កាលពីដើម​សប្ដាហ៍​នេះ​ទំនងជា​នឹង​ទៅដល់​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា​៕អត្ថបទ៖ សុខមាន

ចិន​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ប្រសិនបើ​ប្រធាន​សភា​អាមេរិក​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់​

2023/01/27 05:51:59 pm        790
​អាមេរិក៖ ប្រធាន​សភា​អាមេរិក​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មីមកពី​គណបក្ស​សាធារណរដ្ឋ​លោក ​Kevin McCarthy ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀម​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។ ព័ត៌មាន​នេះ​គួរតែ​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទេ​។ ​ដោយ​រង​សម្ពាធ​ពី​ក្រុម​ស្តាំនិយម​របស់​គណបក្ស​លោក ដែល​បាន​រារាំង​ការបោះឆ្នោត​ជ្រើសរើស​រូប​លោក​រហូតដល់ ១៥​ដង និង​មាន​ជំហរ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​ចិន គេ​រំពឹង​ថា លោក McCarthy នឹង​អាច​បង្ក​ការ​លំបាក​សម្រាប់​ជីវិត​ខ្លួនឯង​ផង និង​សម្រាប់​រដ្ឋបាល​លោក Biden ផង​ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង​ផង ដែល​អាច​ជំរុញ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​បន្ថែម​ទៀត​សម្រាប់​រូបលោក​។ នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មន្ទីរ​បញ្ច​កោណ​កំពុង​រៀបចំ​ផែនការ​បន្ទាន់​រួចហើយ​។​ នៅ​ពេល​ដែល​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​មួយ ​ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​យ៉ាង​គគ្រឹក​គគ្រេង ដោយ​បង្កើន​ការព្រមាន​អំពី​សង្គ្រាម​ដែល​អាច​កើតមាន​រវាង​សហរដ្ឋអាមេរិក និង​ចិន​ជុំវិញ​ជោគវាសនា​របស់​កោះ​នេះ​។ ​ជា​ការ​ពិត​ណាស់ គ្មាន​អ្វី​ដែល​គណបក្ស​សាធារណរដ្ឋ​ចង់​ធ្វើ ជា​ពិសេស​លើស​ពី​ការ​ដឹកនាំ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ឆ្ពោះ​ទៅរក​ជម្លោះ ​ក្នុង​គោលបំណង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រកាន់​តឹង​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង និង​ដុត​បញ្ឆេះ​បន្ថែម​សង្គ្រាមត្រជាក់​ដែល​កំពុង​កើតមាន​រួច​ទៅ​ហើយ​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM