លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​គ្រោង​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​នៅជាប់​ព្រំដែន​រុស្ស៊ី​

2023/01/18 05:09:30 pm        355
​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​នឹង​បង្កើត​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​នៃ​សម្ភារៈ ​និង​ការផ្គត់ផ្គង់​លើកដំបូង ដែល​អាច​ផ្ដល់​ការ​ឆ្លើយ​តប​ដល់​បណ្ដា​សមាជិក​សហភាព​អឺរ៉ុប ចំពោះ​ឧបទ្ទវហេតុ​អាវុធ​គីមី ឬ​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​នៅ​ថ្ងៃ​ណាមួយ​។ ​ឃ្លាំង​ស្តុក​អាវុធ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ​ដែល​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​រដ្ឋ​នីមួយៗ​នៅ​តំបន់​បាល់​ទីក​។ ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ការគ្រប់គ្រង​វិបត្តិ​លោក Janez Lenarcic បាន​និយាយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ពី​តម្រូវការ ក្នុង​ការ​បង្កើត​ឃ្លាំង​ស្តុក​អាវុធ​ដែល​នឹង​ផ្ដល់​នូវ​សុវត្ថិ​ភាពជា​ចម្បង រហ័ស និង​ការ​ឆ្លើយ​តប​ដែល​ត្រូវ​បាន​សម្របសម្រួល​នៅ​កម្រិត​សហភាព​អឺរ៉ុប​។ ​យោង​តាម​សារព័ត៌មាន EuroNews ឃ្លាំង​ស្តុក​នេះ​នឹង​រួមមាន​វិធានការណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ ​បូក​រួម​ទាំង​វ៉ាក់សាំង និង​ថ្នាំ​ប្រឆាំង​មេរោគ ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ឆ្លើយតប​ជំនាញ​ដែល​ត្រូវការ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះថ្នាក់​ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ។ តាម​ទ្រឹស្ដី​ទីតាំង​នេះ​គួរតែ​អាច​បញ្ជូន​ការ​ផ្គត់ផ្គង់​ក្នុង​រយៈពេល ១២​ម៉ោង បន្ទាប់ពី​សមាជិក​ដែល​រង​ផល​ប៉ះពាល់​ទទួល​យក​ការ​ផ្តល់​ជូន​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ ទីក្រុង​ប្រ៊ុ​ច​សែ​ល​បាន​អនុម័ត​ថវិកា​ចំនួន ២៤២​លាន​អឺរ៉ូ​ស្មើ ២៦១​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់​កម្មវិធី​នេះ ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មាន​ការ​ត្រៀម​លក្ខ​ខណៈ​រួចរាល់ សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៤៕អត្ថបទ៖ សុខមាន

មេដឹកនាំ​យោធា​ជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន​ និង​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ជុំវិញ​តម្រូវការ​បន្ទាន់​

2023/01/18 04:45:50 pm        335
​ប៉ូឡូញ៖ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​ក្នុង​ជំនួប​ទល់មុខ​គ្នា​ជា​លើកដំបូង ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ឈានចូល​ជិត​គម្រប់​ ១​ឆ្នាំ​។​ ​អគ្គ​មេបញ្ជាការ​កងទ័ព​សហរដ្ឋអាមេរិក​លោក Mark Milley ដែល​ជា​ប្រធាន​នាយសេនាធិការ​ចម្រុះបាន​ជួប​រយៈពេល​ជាច្រើន​ម៉ោង ជាមួយ​មន្ត្រី​ប្រមុខ​យោធា​របស់​អ៊ុយ​ក្រែ​ន​លោក​ឧត្ដមសេនីយ៍ Valerii Zaluzhnyi នៅ​ក្នុង​ទីតាំង​ពុំបាន​បញ្ជា​ក់​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ​ភាគ​អាគ្នេយ៍​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ​លោក Zaluzhnyi បាន​និយាយ​ថា លោក​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់ ​សម្រាប់​កង​កម្លាំង​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​លោក Milley​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​គ្នា​ជា​ញឹក​ញាប់​អំពី​តម្រូវការ​យោធា​របស់​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​នៃ​សង្គ្រាម​កាលពី​ពី​ឆ្នាំមុន ប៉ុន្តែ​ពុំ​ដែល​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ទេ​។ ​ជំនួប​នេះ​មាន​ឡើង ខណៈ​សហគមន៍​អន្តរជាតិ​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការពង្រីក​ការ​ហ្វឹក​ហាត់​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដោយ​សហរដ្ឋអាមេរិក និង​ការ​ផ្ដល់​ខែល​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត រថក្រោះ និង​កា​របង្កើន​ការ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​អាវុធ​ផ្សេងទៀតដោយ​សហរដ្ឋ​អាមេរិក និង​កម្លាំង​ចម្រុះ​របស់​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ផ្សេងទៀត​។​ ជំនួប​នេះ​ក៏បាន​កើត​ឡើង​ផង​ដែរ ​ស្របពេល​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅក្នុង​ខេត្ត Donetsk ភាគ​ខាងកើត ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​ដែល​មាន​ជំនួយ​ ពី​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប​រាប់​ពាន់​នាក់ក្នុង​ការ​កែ​ប្រែ​ស្ថានការណ៍ ​ក្រោយ​ការ​ដើរ​ថយ​ក្រោយ​នៅ​សមរភូមិ​ប្រយុទ្ធ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

នយោបាយវៀតណាម៖ មានការផ្លាស់ប្តូរអំណាច ខណៈប្រធានាធិបតីវៀតណាម លាលែងពីតំណែង

2023/01/18 04:10:55 pm        542
ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc) បានប្រកាសថា លោក លាលែង​ចេញពីតំណែង ដែលបង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្តូ​រ​អំណាច​ដ៏​មាន​សក្តានុពល​ក្នុង​ចំណោម​មេ​ដឹកនាំ​ប្រទេស​ដែលគ្រប់គ្រងដោយរបបកុម្មុយនិស្តមួយនេះ។ការ​ផ្លាស់ប្តូរនេះត្រូវបានគេនិយាយយ៉ាងទូលំទូលាយ និងបន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ឧប​នាយក​រដ្ឋ មន្ត្រីចំនួនពីររូប ដែលបានបម្រើការនៅក្រោមការគ្រប់គ្រងរបស់លោក។ លោក Phuc ជា​អតីត​នាយករដ្ឋមន្ត្រី បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០២១។ ដំណឹង​ថា​លោក​លា​លែង​ពី​តំណែង​កើត​មានឡើងក្នុងអំឡុងពេល នៃការជំរុញការប្រឆាំងអំពើពុករលួយ ដឹកនាំ​ដោយ​ក្រុម​អ្នក​គាំទ្រដ៏រឹងរុះ ខណៈសមាជិកបក្សកុម្មុយនិស្តរាប់រយនាក់កំពុងត្រូវបានស៊ើបអង្កេត។ការ​លាលែងពីតំណែងរបស់លោកប្រធានាធិបតី តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​រដ្ឋសភា​ដែល​នឹង​រៀបចំ​ការ​បោះឆ្នោត​វិសាមញ្ញនៅថ្ងៃពុធនេះ ហើយ​ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈជាផ្លូវការ។ ការ​បញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋផ្លូវការរបស់វៀតណាមនិយាយថា លោក​ប្រធានាធិបតី​កំពុង​លាលែង​ពី​តំណែង បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍ថា លោក​នឹ​ង​ចាក​ចេញ​ពី​តំណែង​នេះ។ សេចក្តីថ្លែងការណ៍របស់គណបក្សមួយ បានកោតសរសើរការដឹកនាំរបស់លោក Phuc ប៉ុន្តែ​បាននិ​យាយថា លោកមានទំនួលខុសត្រូវផ្នែកនយោបាយ ចំពោះការរំលោភបំពាន និង​ការ​ប្រព្រឹត្ត​ខុសរ​បស់មន្ត្រីជាច្រើនរូបនៅក្រោមការគ្រប់គ្រងរបស់លោក រួម​មាន​ទាំង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​ដែលបានលាលែងពីតំណែងកាលពីដើមខែនេះ ហើយរដ្ឋមន្ត្រីពីររូប និង​មន្ត្រី​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍បាននិយាយថា ខណៈ​លោក​ដឹង​យ៉ាង​ច្បាស់​អំពី​ទំនួលខុសត្រូវរបស់លោកចំពោះបក្ស និងប្រជាជន លោក Phuc បាន​ដាក់​សំណើ​សុំលាលែងពីតំណែងរបស់លោក និងចូលនិវត្តន៍។ អគ្គលេខាធិការបក្សដ៏រឹងរូស លោក​ ង្វៀន ភូត្រុង(Nguyen Phu Trong) ដែលត្រូវបានផ្តល់អាណត្តិទី ៣ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​សមាជបក្សកាលពីឆ្នាំមុន ទំនង​ជា​កំពុង​ពង្រឹង​អំណាច​របស់​លោក​ដោយ​ការ​​បណ្តេញ​មន្ត្រី​ជាន់ខ្ពស់ដែលគេមើលឃើញថា ជាអ្នកគាំទ្រលោកខាងលិច និង​គាំទ្រ​វិស័យ​ពាណិជ្ជកម្ម​។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តន៍​មកដល់​កម្ពុជា​វិញហើយ ដោយសុវត្ថិភាព

2023/01/17 10:19:31 pm        695
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរត្រឡប់មកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញហើយដោយ​សុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់។ 

ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​ន​រងគ្រោះ​ធ្ងន់ធ្ងរ​ ខណៈ​រុស្ស៊ី និង​បេឡា​រុស​ធ្វើ​សមយុទ្ធ​យោធា

2023/01/17 09:24:49 pm        558
​អ៊ុយក្រែន៖ ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​លនៅ​ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​នបាន​កើនឡើង ខណៈសាកសព​ជាច្រើន​ត្រូវបាន​ទាញយក​ចេញពី​កម្ទេចកម្ទី​ នៃ​ការវាយប្រហារ​ដ៏​ឃោរ​ឃៅ​បំផុត​មួយ​ចាប់តាំងពី​ការវាយ​លុក​របស់​រុស្ស៊ី​ មកលើ​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​កាលពី ១១ខែ​មកនេះ​។ ប្រជាជន​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​មើល​នៅពេលដែល​រថយន្តស្ទូច​បាន​ស្ទូច​យកចេញ​ផ្នែក​ដួលរលំ​ នៃ​អគារ​លំនៅឋាន​រចនាបទ​សូ​វៀត​ដែល​ត្រូវបាន​រង​ការបំផ្លាញ​ ដោយ​ការវាយប្រហារ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី ២​ថ្ងៃមុន​។ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​របស់​​អ៊ុយ​ក្រែ​នបាន​និយាយថា មនុស្ស ៤០នាក់​បាន​ស្លាប់ក្នុងនោះ​មាន​កុមារ ៣នាក់ ហើយ​មនុស្ស ៣៤នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​ ​ទីក្រុង Kyiv បានដាក់​កំហុស​លើ​ទីក្រុង​មូ​ស្គូចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​មិន​ទទួលខុសត្រូវ និង​បាន​ចង្អុល​ទៅរក​ទ្រឹស្តី​មិនអាច​បញ្ជាក់បាន​ ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​បាន​បង្ក​ការបំផ្លាញ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ីមិនបាន​វាយប្រហារ​អគារ​លំនៅឋាន ឬ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នោះទេ​។ ពួកគេ​វាយ​ប្រហារ​គោលដៅ​យោធា និង​បាន​លើកឡើងថា ការការពារ​ដែនអាកាស​របស់​ទីក្រុង Kyiv បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​រុស្ស៊ី​។​ ​ការកើនឡើង​ការខាតបង់​ដោយសារ​ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈ​ប្រទេស​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួនគឺ​ប្រទេស​បេឡា​រុសធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ បេឡា​រុសជា​ប្រទេស​តែមួយគត់​ដែល​បាន​គាំទ្រ​រុស្ស៊ី​ ដោយបាន​អនុញ្ញាតឱ្យ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ ចាប់ផ្តើម​ការវាយលុក​របស់​ពួកគេ​ពី​ទឹកដី​ប្រទេស​បេឡា​រុស​កាលពី​ខែកុម្ភៈ​៕អត្ថបទ៖ ប៊ុនថន

អ្នកដំណើរ​អំឡុង​ចូលឆ្នាំថ្មី​របស់​ចិនមិន​បារម្ភ​ពី​វីរុស COVID-19 ទេ ទោះ​មាន​សេចក្ដីរាយការណ៍​ករណី​ស្លាប់​កើនឡើង​ក៏ដោយ​

2023/01/17 06:17:56 pm        474
​ចិន៖ ក្រុម​ជន​ចំណាកស្រុក​របស់​ចិន​រាប់ពាន់នាក់​បាន​សម្រុក​ចាក​ចេញពី​ទីក្រុង Shanghai ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៦​មករា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ស្រប​ពេល​មាន​សេចក្ដីរាយការណ៍​ពី​ការ​ស្លាប់​ដោយសារ​វីរុស COVID-19 កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ប្រទេស​។ ​លោក ចៅ នី​ង កម្មករ​ចំណាកស្រុក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters នៅ​ខាងក្រៅ​ស្ថានីយ​រថភ្លើង​ក្រុង Shanghai ថា មនុស្ស​ជាច្រើន​កំពុង​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស ហើយ​អ្នកខ្លះ​អវិជ្ជមាន។ ​យ៉ាងណា​ខ្ញុំ​មិន​បារម្ភ​ពី​វីរុស​នេះ​ទេ។ ចំនែក​អ្នក​មួយ​ចំនួន​ទៀត​បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ពួកគេ​ ដែល​មានឱកាស​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​ ក្រោយ​ការបិទ​ព្រំដែន​ ៣​ឆ្នាំ​មកនេះ​។ ​ការ​សម្រុក​ធ្វើដំណើរ​កាន់តែ​ច្រើនឡើង នៅមុន​ថ្ងៃ​សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​របស់​ចិន នៅពេលដែល​មនុស្ស​រាប់​លាន​នាក់​វិលត្រឡប់​មកពី​ទីក្រុង​តូចធំ​នានា ចូលទៅ​កាន់​ទីប្រជុំជន ​និង​តំបន់​ជនបទ​ផ្សេងៗ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​កាន់តែច្រើន​ថា សកម្មភាព​នេះនឹង​នាំ​ឲ្យ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កើនឡើង អំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​សៅរ៍ ​ទី​២១​មករា​សប្ដាហ៍​នេះ​។ ​អ្នកដំណើរ​យ៉ាងច្រើនដែលមាន​ស្ពាយ​កាបូប និង​អូស​វ៉ា​លី​គ្រប់​ដៃ​បាន​សម្រុក​ចូលទៅក្នុង​ស្ថានីយ​រថភ្លើង ​ដ៏​សំខាន់​ក្នុង​រដ្ឋធានី​ប៉េកាំងកាលពី​ថ្ងៃ​ចន្ទ ​សំដៅ​ទៅកាន់​ស្រុកកំណើត​ជួបជុំ​គ្រួសារ​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ដែល​ក្រុម​អ្នកជំនាញ​សុខភាព​បារម្ភ​ថា ​វា​អាច​រុញ​ដោល​ឲ្យមានការ​ផ្ទុះ​ឆ្លង​រាលដាល​វីរុស COVID-19 កាន់តែខ្លាំង​នៅក្នុង​តំបន់​ជនបទ​នានា​ដែលមាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​មិន​គ្រប់គ្រាន់​៕អត្ថបទ៖ សុខមាន

ចិន និង​អង្គការ​សុខភាព​ពិភពលោក​ព្រមព្រៀង​ពង្រឹង​ការផ្លាស់ប្ដូរ​បច្ចេកទេស​ក្នុង​ការ​ទប់ស្កាត់​ និង​គ្រប់គ្រង​ជំងឺឆ្លង

2023/01/17 05:27:21 pm        319
​ចិន៖ លោក Mi Feng អ្នកនាំពាក្យ​គណៈកម្មការ​សុខាភិបាល​ជាតិកាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ប្រទេស​ចិន និង​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមព្រៀងគ្នា​ពង្រឹង​ការផ្លាស់ប្ដូរ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​លើ​ការទប់ស្កាត់​ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​វីរុស និង​សន្តិសុខ​សុខភាព​សកល​រួមគ្នា​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ប៉េកាំង លោក Mi បាន​និយាយ​ថា ចិន​តែងតែ​ការពារ​ប្រជា​ពលរដ្ឋ ​និង​អាយុជីវិត​របស់​ពួកគេ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​ ចាប់​តាំងពី​ជំងឺឆ្លង​នេះ​បាន​ផ្ទុះឡើង​កាលពី ​៣​ឆ្នាំ​កន្លងទៅ និង​បាន​ជួយ​យ៉ាង​ពេញទំហឹង​ដល់​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19​។ ​លោ​កថា ​កាលពី​ថ្ងៃទី​១៤​ ខែមករា​ប្រធាន​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​លោក Ma Xiaowei ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ លោក​ TedrosAdhanom Ghebreyesus ដើម្បី​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​ការ​ឆ្លើយតប​វីរុស​រាតត្បាត​សកល​។ ​អង្គការ​សុខភាព​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បញ្ចេញ​ព័ត៌មាន​ ស្ដីពី​ជំងឺឆ្លង​នេះ​ជា​សាធារណៈ។ គណៈកម្មការ​នេះ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​ការ​ព្យាបាល​តាម​គ្លីនិក និង​សេវា​សង្គ្រោះ​បន្ទាន់​គ្រប់​ក្រុម​មនុស្ស​ទាំងអស់​៕អត្ថបទ៖ សុខមាន

មនុស្ស ​៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​លំនៅឋាន​មួយ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក​

2023/01/17 04:45:20 pm        384
​អាមេរិក៖ ក្រុម​មន្ត្រី​នគរបាល​បាន​និយាយ​ថា មនុស្ស ​៦​នាក់​រួម​ទាំង​ម្ដាយ​វ័យ​ ១៧​ឆ្នាំ និង​កូន​តូច​អាយុ​ ៦​ខែ​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​មករា នៅ​លំនៅឋាន​មួយ​ក្នុង​ភាគ​កណ្ដាល​រដ្ឋ California សហរដ្ឋ​អាមេរិក ហើយ​ក្រុម​អាជ្ញាធរ​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​យ៉ាង​ហោចណាស់​ ២​នាក់​។ ​ការិយាល័យ​ស្នងការ​តំបន់​ទូ​ល៊ែ (Tulare) បាន​និយាយ​ថា ​នគរបាល​បាន​ឆ្លើយតប​ទៅ​នឹង​របាយ​ការណ៍​នៃ​ការ​បាញ់​បោះ​ដោយ​សេរី​ជាច្រើន​គ្រាប់ ​ទៅលើ​លំនៅឋាន​មួយ​ក្នុង​តំបន់​ហ្គោ​សិន (Goshen) ​ភាគ​ខាងកើត​ទីក្រុង​វី​សាលី​យ៉ា (Visalia)។ លោក Mike Boudreaux បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពួក​លោក​ជឿ​ថា នេះ​មិន​មែន​ជា​ការប្រព្រឹត្តិ​អំពើ​ហិង្សា​ធម្មតា​ទេ។ ​ពួក​លោក​ជឿ​ថា ​ហេតុការណ៍​នេះ​គឺជា​ការ​ដាក់​គោលដៅ​លើ​ក្រុម​គ្រួសារ​មួយ​នេះ​ដែរ​ម្ដង​។ លោក​ជឿថា ពិត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជន​ទំនើងក្នុងករណីនេះ ពួកលោក​កំពុងបើក​ការស៊ើបអង្កេត​ទាក់ទង​នឹង​គ្រឿងញៀន​ផងដែរ​។ ​លោ​កថា ​មាន​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រកឃើញ​នៅ​រស់រានមានជីវិត និង​រងរបួស នៅពេល​ក្រុម​អាជ្ញាធរ​ទៅដល់​កន្លែងកើតហេតុ តែ​ក្រោយមក​ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ​នគរបាល​បាន​រកឃើញ​ជនរងគ្រោះ​ស្លាប់​ ២​នាក់នៅលើ​ផ្លូវ និង​ជនរងគ្រោះ​ទី​៣ ​នៅ​មាត់ទ្វារ​។​ ​លោក​បាន​បន្ថែមថា​ ជន​រងគ្រោះ ​៣​នាក់​ទៀតត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ រួមទាំង​បុរស​ម្នាក់​ដែល​នៅមាន​ជីវិត តែ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​៕អត្ថបទ៖ សុខមាន

ចិន​ត្រៀម​ទប់ទល់​ការ​ហក់​ឡើង​ករណី​ឆ្លង​វីរុស COVID-19 ថ្ងៃ​ឈប់សម្រាក ​ខណៈ​ពលរដ្ឋ​សម្រុក​ទៅ​ស្រុកកំណើត

2023/01/16 09:51:41 pm        711
​ចិន៖ ក្រុម​អ្នកដំណើរ​ដែល​ស្ពាយ និង​អូស​វ៉ា​លី​គ្រប់​ដៃ​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង ​និង​អាកាស​យានដ្ឋាន​នានា​នៅ​ក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ សំដៅ​ទៅ​កាន់​លំនៅឋាន​សម្រាប់​រដូវ​បុណ្យ​ឈប់សម្រាក​នៅ​សប្ដាហ៍​នេះ ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​បារម្ភ​ថា​ អាច​រុញ​ឲ្យ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ហក់​ឡើង​ខ្ពស់​ ដែល​បាន​អះអាង​ថា​មាន​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​។​ ​មុន​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​គេ​ស្គាល់​ថា​ជា​បុណ្យ​និទាឃៈរដូវ​ដែល​នឹង​ចូល​មក​ដល់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ ​ខែ​មករា​សប្ដាហ៍​នេះ សារព័ត៌មាន​រដ្ឋ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ពី​ស្ថានភាព​នៅ​មន្ទីរពេទ្យ និង​គ្លីនិក​នៅ​តាម​តំបន់​ជនបទ និង​ការ​បង្កើន​ ការ​ផ្គត់ផ្គង់​ឱសថ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​។ ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ក្នុង​ខេត្ត​សាន​ស៊ី បាន​និយាយ​នៅក្នុង​អត្ថបទ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក Red Star News ​ថា ការ​ឆ្លង​វីរុស COVID-19 ខ្ពស់​បំផុត​នៅ​ក្នុង​ភូមិ​ស្រុក​របស់​យើង​បាន​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​ពិធីបុណ្យ​និទាឃៈរដូវ​ជិត​ចូល​មក​ដល់ ហើយ​ក្រុម​អ្នក​ភូមិ​ពិសេស​មនុស្ស​ចាស់​នឹង​ប្រឈម​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស​នេះ​។ ​​រថភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​ពី​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង Hong Kong និង​ចិនដីគោក​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការ​ផ្អាក​សេវាកម្ម ​៣​ឆ្នាំ​។​ ​យោង​តាម​សារព័ត៌មាន Reuters ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​ប៉េកាំង បាន​ពេញ​ណែន​ដោយ​អ្នកដំណើរ​ដែល​កំពុង​ចាក​ចេញពី​រដ្ឋធានី​នេះ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ

2023/01/16 08:57:02 pm        383
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាប់ផ្ដើមបំពេញទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ដោយការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នៅទីក្រុងម៉ាល សាធារណរដ្ឋម៉ាល់ឌីវ។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងថតរូបអនុស្សាវរីយ៍ និងបានអញ្ជើញចូលរួមប្រជុំការងារជាមួយ ប្រធានាធិបតីម៉ាល់ឌីវ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ផងដែរ។ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ខណៈនេះដែរសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បាននឹងកំពុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាឌៀវ ផងដែរ។ https://fb.watch/i4HuuYb0zo/

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្លាប់ជនអន្តោប្រវេសន៍នៅទីក្រុងសេអ៊ូតាប្រទេសអេស្ប៉ាញឡើងដល់ជាង៧០នាក់ ក្រោយសម្រុកឆ្លងដែនពីម៉ារ៉ុក
08/03/2026 08:08 AM
[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 08:08 AM
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM