លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

លោក Zelenskyy​ និយាយថា ​មនុស្ស​ ៣០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​

2023/01/16 06:41:23 pm        619
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​ទីក្រុង Dnipro នឹង​បន្ត​ដរាបណា​នៅតែមាន​ឱកាស​ស្វែងរក​អ្នក​នៅរស់ បន្ទាប់ពី​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​អគារ​អឺ​ផាត់​មឹន​មួយកន្លែង​។​​លោក Zelenskyy និយាយថា ​មនុស្ស ៣០នាក់​ត្រូវបាន​ចុះបញ្ជី​រួចហើយ​ថា​បាន​ស្លាប់ ​រួមមាន​ទាំង​កុមារ​ម្នាក់​ ហើយ​មនុស្ស​ជាង ​៣០​នាក់​ផ្សេងទៀត​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន​។ អភិបាលក្រុង Dnipro លោក Borys Filatov បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃអាទិត្យ​ថា ឱកាស​នៃ​ការជួយ​សង្គ្រោះ​អ្នក​នៅ​រស់រានមានជីវិត​បន្ថែមទៀត​គឺមាន​តិចតួច​។​ ​អគា​អឹ​ផាត់​មឹនរ​នេះត្រូវបាន​វាយប្រហារ​ ក្នុងអំឡុងពេល​ការវាយប្រហារ​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ទៅលើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការវាយប្រហារ​ចុង​បំផុត​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ​ដែល​បាន​បណ្តាលឱ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត និង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ច្រើន​នាក់​ស្លាប់​។រុស្ស៊ី​មាន​ផែន​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួមគ្នា​ជាមួយ​ប្រទេស​បេឡា​រុស ដែលជា​សម្ព័ន្ធមិត្ត​ជិតខាងចាប់ពី​ថ្ងៃ​ចន្ទ​នេះ ដល់​ថ្ងៃទី១ ខែកុម្ភៈ ដែល​ប្រទេស​បេឡា​រុស​មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​បាននឹងកំពុង​បង្កើត​ក្រុម​ទ័ពអាកាស​របស់ខ្លួន​ នៅក្នុង​ប្រទេស​បេឡា​រុសក្នុងការ​ដឹកនាំ​សមយុទ្ធ​រួម​។ កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ព្រមាន​ថា ការគំរាមកំហែង​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​ការវាយប្រហារ​តាម​អាកាស​ពី​ប្រទេស​បេឡា​រុស​កំពុង​កើនឡើង​៕អត្ថបទ៖ ប៊ុនថន

ចិន​រាយការណ៍​ករណី​ស្លាប់​ពាក់ព័ន្ធ​វីរុស ​COVID-19 កើនឡើង​ខ្ពស់​ ក្រោយ​ការរិះគន់​ទិន្នន័យ​អ្នក​ឆ្លង និង​ស្លាប់

2023/01/16 05:46:27 pm        554
​ចិន៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា មនុស្ស​ជិត​ ៦០.០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ចាប់​តាំង​ពី​ខ្លួន​បាន​បោះបង់ចោល​គោលនយោបាយ​គ្មាន​វីរុស​ COVID ​ឬ zero-Covid កាល​ពី​ខែ​មុន ជា​ការ​កើនឡើង​ដ៏​ច្រើន​ពី​ចំនួន​ដែល​បាន​រាយការណ៍​កា​ពី​កន្លងទៅ ហើយ​ចំនួន​នេះ​ត្រូវ​បាន​បញ្ចេញ ក្រោយ​ការរិះគន់​ពី​ការ​ផ្ដល់​ទិន្នន័យ​ស្លាប់ ​និង​ឆ្លង​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​នេះ​។ ​កាលពីដើម​ខែធ្នូ ទីក្រុង​ប៉េកាំង​បាន​បោះបង់ចោល​យ៉ាង​តក់ក្រហល់ ​នូវ​ការ​រឹតត្បិត​របស់​ខ្លួន​រយៈ​ពេល​ ៣​ឆ្នាំ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ដោយ​ការ​ធ្វើ​តេស្ត​ញឹកញាប់ ហាម​ប្រាម​ការ​ធ្វើដំណើរ និង​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំក្រោយ​ការ​តវ៉ា​កាលពី​ដើមខែ​វិច្ឆិកា ហើយ​ករណី​ឆ្លង​បាន​ហក់​ឡើង​ចាប់​តាំង​ពី​ពេលនោះ​មក ​នៅ​ទូទាំងប្រទេស​ដែលមាន​ប្រជាជន ​១.៤​ពាន់​លាន​នាក់​។ ​លោក ជី​យ៉ាវ យ៉ា​ហ៊ុយ (Jiao Yahui) ប្រធាន​ការិយាល័យ​រដ្ឋបាល​វេជ្ជសាស្ត្រ​ ក្រោម​ឱវាទ​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា នៅ​ចន្លោះ​ថ្ងៃទី​៨ ​ខែ​ធ្នូ និង​១២​ ខែ​មករា ឆ្នាំ​២០២៣ ​នេះចំនួន​អ្នក​ស្លាប់​ពាក់ព័ន្ធ​នឹង​វីរុស Covid នៅ​ក្នុង​បណ្ដា​មន្ទីរពេទ្យ​នានា​ទូទាំង​ប្រទេស​ចិន​បាន​ឡើង​ដល់ ​៥៩.៩៣៨​នាក់។ ​អង្គការ​សុខភាព​ពិភពលោក​ដែល​កាលពីដើម​សប្ដាហ៍​នេះ​បាន​និយាយថា ចិន​ពុំបាន​រាយការណ៍​ច្បាស់លាស់​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស និង​បាន​អំពាវនាវ​ឲ្យ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្វាគមន៍​ការប្រកាស​របស់​ទីក្រុង​ប៉េកាំង ខណៈ​កំពុង​បន្ត​ស្នើ​ឲ្យ​ផ្ដល់​ទិន្នន័យ​កាន់តែ​លម្អិត​ថែមទៀត​៕ អត្ថបទ​៖ សុខមាន

រញ្ជួយ​ដី​កម្រិត ៦.២​រ៉ិ​ច​ទ័​រ​ធ្វើ​ឲ្យ​រញ្ជួយ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​គ្មាន​ការ​ជូនដំណឹង​អំពី​រលក​យក្ស​ស៊ូណាមិ

2023/01/16 05:23:53 pm        521
​ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​បាតសមុទ្រ​ដ៏​ខ្លាំងបានធ្វើ​ឲ្យ​រញ្ជួយ​ នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មករា​នេះ​។ ប៉ុន្តែ​ភ្លាមៗ​នៅ​ពុំ​ទាន់​មាន​របាយការណ៍​អំពី​ការខូចខាត​ធ្ងន់ធ្ងរ ឬ​អ្នក​ស្លាប់ ​និង​របួស​នៅឡើយ​ទេ​។ ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​និយាយ​ថា ការ​រញ្ជួយ​ដី​កម្រិត ៦.២រ៉ិ​ច​ទ័​រ​បាន​កើត​ឡើង​នៅ​ចម្ងាយ ៤៨​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Singkil ជាទី​ក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្តអា​ឆេ​ (Aceh) ក្នុង​ជម្រៅ ៣៧គីឡូ​ម៉ែត្រ​។ រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៦.៣០​ព្រឹក​ម៉ោង​ក្នុង​តំបន់ ហើយ​ទីភ្នាក់ងារ USGS បាន​ពិនិត្យ​ឡើង​​វិញ​ពី​ការ​វាស់ស្ទង់​ដំបូង​នៃ​ការ​រញ្ជួយ​ដី​នៅ​ត្រឹម​កម្រិត ៦.០​រ៉ិ​ច​ទ័​រដោយមាន​ជម្រៅ ៤៨​គីឡូម៉ែត្រ​។​ ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ និង​ភូមិសាស្ត្រ​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​ដាក់​កម្រិត ៦.២​រិច​ទ័​រ និង​បាន​និយាយ​ថា ពុំ​មាន​ការ​គំរាម​កំហែង​ពី​រលក​យក្ស​ស៊ូណាមិ​នោះ​ទេ ខណៈ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​និយាយ​ថា ពុំ​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់ ឬ​ការខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោក Abdul Muhari អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការរញ្ជួយ​ដី​បានធ្វើឱ្យ​មនុស្ស​មានការ​ភ័យ​ស្លន់ស្លោ​។ វា​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​មាន​ចន្លោះ​ពី ៣ ទៅ ១០​វិនាទី​នៅ​ក្នុង​ស្រុក​ចំនួន ៤ ក្នុង​ខេត្ត​អា​ឆេ​ (Aceh) និង​ភាគ​ខាងជើង​ខេត្ត​កោះ Sumatra​។ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រជុំ​កោះ​ដ៏​ធំ​មាន​ប្រជាជន​ជាង ២៧០​លាន​នាក់ តែងតែ​រង​ការវាយប្រហារ​ដោយ​ការ​រញ្ជួយ​ដី និង​បំផ្ទុះ​ភ្នំភ្លើង ដោយសារតែ​ទីតាំង​របស់​ប្រទេស​នៅ​លើ​កង​ភ្លើង​។ រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​ឆ្នាំមុន បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៣១​នាក់​ស្លាប់ និង​របួស​ជិត ៦០០​នាក់​នៅ​ក្នុង​ទីក្រុង​ស៊ាន​ជូ​ (Cianjur) ភាគ​ខាងលិច​កោះ​ជ្វា​។ វា​ជា​គ្រោះ​មហន្តរាយ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក្នុង​ឆ្នាំ​២០១៨ នៅ​កោះ Sulawesi បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ៤,៣៤០​នាក់​ស្លាប់​៕អត្ថបទ៖ ប៊ុនថន

សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ដំណើរ​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

2023/01/16 05:15:43 pm        563
​ស៊ីហ្គេម៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់បំផ្ទុះ​ការផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ ពិសេស​ក្នុងឱកាស​នៅសល់ ១០០​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា​ខាងមុខ ដើម្បី​បំផុសស្មារតី​គាំទ្រ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​ ​ការជំរុញ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គីលើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានប្រមាណ​ជិត ៥​ពាន់​នាក់កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ នៅ​សាល​ពិ​ព័រណ៍​កោះ​ពេជ្រ។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឱ្យបាន​ផុលផុស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុង​ការប្រកួត​នាពេលខាងមុខ។​ ​គួរ​បញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា​នេះគឺ​នៅសល់​រយៈពេល ១០៩​ថ្ងៃ។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នឹង​រៀបចំ​នូវ​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា ហើយក៏​ដើម្បី​បង្ហាញថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ទទួល​រៀបចំ​ការប្រកួត​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 04:17:28 pm        1014
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

ទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយបានស្រកចុះបណ្តើរៗហើយ

2023/01/16 04:12:10 pm        473
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។

លោក Putin និយាយថា ប្រតិបត្តិការសឹករបស់រុស្ស៊ីប្រព្រឹត្តទៅយ៉ាងល្អនៅក្នុងប្រទេសអ៊ុយក្រែន

2023/01/16 03:42:38 pm        837
រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​ថា ប្រតិបត្តិការ​សឹក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទទួល​បាន​សន្ទុះ​រីកចម្រើន​ជា​វិជ្ជមាន ហើយ​ថា​លោក​សង្ឃឹមថា​កង​ទ័ពរ​បស់​លោក​នឹង​ដណ្ដើម​បាន​ជ័យជម្នះ​កាន់​តែច្រើន​ថែមទៀត បន្ទាប់ពី​រុស្ស៊ី​ប្រកាស​ពី​ការគ្រប់គ្រង​បាន​ទីក្រុង​ផលិត​អំបិល Soledar​ ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បាន​បណ្ដាល​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទី​២​ មក និង​ជា​ការ​ប្រឈម​ដាក់គ្នា​ដ៏​ធំ​បំផុត​រវាង​ទីក្រុង Moscow និង​លោក​ខាង​លិច​ចាប់​តាំង​ពី​វិបត្តិ​មី​ស៊ី​ល​របស់​គុយបា​ឆ្នាំ​១៩៦២ ​មក​។ ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​របស់​ខ្លួន​បាន​គ្រប់គ្រង​ទីក្រុង Soledar ជា​ជោគជ័យ​ដ៏​កម្រ​មួយ​សម្រាប់​ទីក្រុង Moscow បន្ទាប់ពី​ការ​ចាញ់​ប្រៀប​នៅ​សមរភូមិ​ប៉ុន្មាន​ខែ​មកនេះ​។​លោក Putin បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រ៉ូ​ស៊ី​យ៉ា ១ (Rossiya 1) នៅ​ពេល​សួរ​អំពី​ការ​វាយ​ដណ្ដើម​បាន​ទីក្រុង​ផលិត​អំបិល Soledar ថា ដំណើរការ​វិវត្តន៍​នៃ​សង្គ្រាម​គឺ​វិជ្ជមាន។ ​អ្វីៗ​កំពុង​បោះជំហាន​ទៅមុខ​តាម​ផែនការ​របស់​ក្រសួងការពារជាតិ និង​នាយអគ្គសេនាធិការ​។ ​ខ្ញុំ​សង្ឃឹមថា ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​យើង​នឹង​នាំ​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ​នៃ​ការ​ប្រយុទ្ធ​របស់​ពួកគេ​មក​ឲ្យ​យើង​៕ អត្ថបទ៖ ក្រូច សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់

2023/01/14 11:54:42 pm        670
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥.០០០នាក់ នៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមករា ឆ្នាំ២០២៣ នេះបន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ

2023/01/14 06:31:29 pm        74
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូ​ឧស្សាហកម្មកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម បណ្ឌិត អូ មីយុង បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកព្រះរាជាណាចក្រកម្ពុជា កាលពី ១០ឆ្នាំមុន ហើយនៅពេលនេះ ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អូ មីយុង ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានភាពអនុគ្រោះខ្លាំង​ណាស់​សម្រាប់ការ​វិនិយោគ​មកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អូ មីយុង ដែលបានវាយតម្លៃអំពី​ស្ថានភាពនៅ​កម្ពុជា ។ សម្ដេចតេជោបានជម្រាបជូន ឯកឧត្តម និងប្រតិភូទាំងមូលថា ជាការពិតណាស់ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ ។ អ្វីដែលឯកឧត្តម អូ បានលើកឡើង គឺជាការពិត កម្ពុជា មានស្ថានភាពអំណោយផល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យឯកឧត្តម និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផល ដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមាន​ភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ៕

អបអរសាទរខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន

2023/01/14 03:28:58 pm        147
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្លាប់ជនអន្តោប្រវេសន៍នៅទីក្រុងសេអ៊ូតាប្រទេសអេស្ប៉ាញឡើងដល់ជាង៧០នាក់ ក្រោយសម្រុកឆ្លងដែនពីម៉ារ៉ុក
08/03/2026 08:08 AM
[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 08:08 AM
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM