លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ការតវ៉ា​ដោយ​ហិង្សា​ជាច្រើន​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​ ៣​នាក់​

2022/12/24 07:04:49 pm        616
​បារាំង៖ នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ​ដើម្បី​បំបែក​ក្រុមមនុស្ស​ដែលមាន​កំហឹង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស ​៣​នាក់​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ និង​ហាង​កាហ្វេ​មួយកន្លែង​នៅក្បែរនោះ​ក្នុង​រដ្ឋធានី​ប្រទេស​បារាំង​។​ ​ការបង្ក​អគ្គិភ័យ​បាន​កើតឡើង​នៅតាម​ផ្លូវ​មួយកន្លែង ​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​នៃ​ការ​បាញ់​ប្រហារ ខណៈ​វត្ថុ​ជាច្រើន​ត្រូវ​បាន​គប់​មក​លើ​មន្ត្រី​នគរបាល​។ មេធាវី​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ​និយាយថា មនុស្ស​បីនាក់​ដែល​បាន​ស្លាប់​គឺជា​ជនជាតិ​ឃឺ​ដ ហើយ​ ៣​នាក់​ផ្សេងទៀត​បាន​រង​របួស ក្នុង​នោះ​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវ​ឲ្យ​មានការ​ការពារ​ប្រសើរ​ជាង​នេះ​ សម្រាប់​សហគមន៍​របស់​ពួកគេ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​និយាយថា នគរបាល​កំពុង​បន្ថែម​កម្លាំង​សន្តិសុខ​នៅ​ទីតាំង​សហគមន៍​ជនជាតិ​ឃឺ​ដ​។ លោក​បាន​ស្នើ​ឱ្យ​អង្គភាព​សេវា​នគរបាល​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​ការពារ​កន្លែង​ដែល​សហគមន៍​ជនជាតិ​ឃឺ​ដ​រស់នៅ​។ ​ឃាតករ​គឺជា​ជនជាតិ​បារាំង​មាន​អាយុ 69ឆ្នាំ​ដែល​បុរស​រូបនេះ​ពុំ​ត្រូវបាន​ចាត់ទុកថា​ ជា​ជន​ជ្រុល​និយម​ដោយ​អង្គភាព​សេវា​ស៊ើបការណ៍​សម្ងាត់ មានដូចជា​អគ្គនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ឬ​អង្គភាព​សេវា​ចារកម្ម​ជាតិ​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវនាវ​ជា​យូរ​មកហើយ ​ឱ្យមាន​ការការពារ​ប្រសើរ​ជាង​មុន​នៅ​សហគមន៍​របស់​ពួកគេ ចាប់តាំងពី​ការសម្លាប់​ស្ត្រី​ជនជាតិ​ឃឺ​ដ ​៣នាក់​កាល​ពីមួយ​ទសវត្សរ៍​មុន៕អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង​វីរុស Covid-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុងប្រទេស​ចិន​កើន​ដល់ ៣៧​លាន​នាក់​

2022/12/24 06:44:51 pm        973
​ចិន៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែល​ដកស្រង់​កំណត់ហេតុ​ពី​កិច្ចប្រជុំ​ផ្ទៃក្នុង​ របស់​គណៈកម្មកា​រ​សុខា​ភិបា​ល​ជាតិ​របស់​ប្រទេស​បាន​ឲ្យ​ដឹងថា ​មនុស្ស​ជិត ៣៧លាន​នាក់​នៅក្នុង​ប្រទេស​ចិនប្រហែលជា​បាន​ឆ្លង​វីរុស COVID-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​។ ជា​សរុបរបាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ប្រហែល ១៨ភាគរយ​នៃ​ចំនួន​ប្រជា​ជន​របស់​ប្រទេស ២៤៨​លាន​នាក់ទំនងជា​បាន​ឆ្លង​វីរុស​ Covid-19 ក្នុង​រយៈពេល ២០ថ្ងៃ​ដំបូង​ក្នុង​ខែធ្នូ​នេះ​។ ក្រោម​គោលនយោបាយ​គ្មាន​កូ​វីដ អាជ្ញាធរ​របស់​ប្រទេស​បានដាក់​ទីក្រុង និង​ទីប្រជុំជន​នានា​ឱ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់ ប្រសិនបើ​ត្រូវបាន​រាយការណ៍​ករណី​ឆ្លង​មួយចំនួន​។ បច្ចុប្បន្ននេះដោយ​វិធានការ​រឹតត្បិត​ភាគច្រើន​ត្រូវបាន​ដកចេញ ប្រទេស​ចិន​បាន​បញ្ឈប់​គោលនយោបាយ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​លែង​រាយការណ៍​ករណី​ដែល​គ្មាន​រោគសញ្ញា​ទៀតហើយ​។ នេះ​បាន​បណ្តាលឱ្យមាន​ការព្រួយបារម្ភអំពី​ការឆ្លង​រាលដាល​ ក្នុងចំណោម​ប្រជាជនដែល​ភាគច្រើន​មិនបាន​បង្ហាញ​វីរុស​ពិតប្រាកដ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទិន្នន័យ​សុខភាព​របស់​ក្រុមហ៊ុន Airfinity បាន​និយាយថា ការវិភាគ​ហានិភ័យ​នៃ​ករណី​ស្លាប់​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា មនុស្ស​ចន្លោះ​ពី ១.៣លាន​នាក់​ទៅ ២.១លាន​នាក់​អាច​ស្លាប់​នៅក្នុង​ការផ្ទុះ​ឡើង​វីរុស COVID-19 បច្ចុប្បន្ននេះ​នៅ​ប្រទេស​ចិន​។ ទោះជា​យ៉ាងណានៅ​ថ្ងៃ​ដដែល​នោះ ប្រទេស​ចិន​បាន​រាយការណ៍​ជា​ផ្លូវការ​ថា ​មាន​តិចជាង ៤,០០០ករណី​ថ្មីនៃ​ករណី​ឆ្លង​វីរុស Covid-19 ដែលមាន​រោគសញ្ញានៅ​ទូទាំងប្រទេស ហើយ​ពុំមាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ទេ​។ ទិន្នន័យ​ចម្រូងចម្រាស់​នេះបាន​បង្កើន​ការព្រួយបារម្ភ​នៅក្នុង​សហគមន៍​អន្តរជាតិ និង​បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ស្នើ​សុំឱ្យ​ប្រទេស​ចិន​មាន​តម្លាភាព​លើ​បញ្ហា​នេះ​ ក្នុងអំឡុងពេល​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi កាលពី​ថ្ងៃ​សុក្រ​។ អង្គការ​សុខភាព​ពិភពលោក (WHO) មិន​បានទទួល​ទិន្នន័យ​ពី​ប្រទេស​ចិន​ ស្តីពី​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​វីរុស COVID-19 នោះទេ ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​ដកចេញ​វិធានការ​ការ​រឹតត្បិត​។ អង្គការ​សុខភាព​ពិភពលោកនិយាយថា ​ស្ថាប័ន​នេះ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាមួយនឹង​យុទ្ធសាស្ត្រ​វីរុស COVID-19 របស់​ប្រទេស​ចិន ហើយ​បាន​ជំ​រុញឱ្យ​ទីក្រុង​ប៉េកាំងបង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​លោក Zelenskyy និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​ទទួល​បាន​លទ្ធផល​ល្អ

2022/12/23 09:57:42 pm        423
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ត្រលប់​មកពី​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​។ លោក Zelenskiy បាន​និយាយ​នៅ​ក្នុង​វីដេអូ​ថា យើង​បាន​នាំ​យក​មក​កាន់​អ៊ុយ​ក្រែ​ន​ទៅកាន់​តំបន់ Donbas ទៅកាន់​ទីក្រុង Bakhmut និង​ទៅកាន់​ភាគ​ខាង​ត្បូង​ ដែល​កងកម្លាំង​ការពារ​ប្រទេស​របស់​យើង​កំពុង​រង់ចាំ​។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​លោក Zelenskyy បាន​និយាយ​ទៅកាន់​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ថា ​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​គឺជា​ការ​វិនិយោគ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ពុំ​មែន​ជា​សប្បុរស​ធម៌​នោះ​ទេ​។ ​លោក Zelenskyy ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ពេល​សង្គ្រាម​នៅ​បរទេស​ជា​លើក​ដំបូង​របស់​លោក បាន​ជួប​ជាមួយ​ប្រធានាធិបតី​លោក Joe Biden ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​បន្ត​នៅ​ឆ្នាំ​២០២៣​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ទៅកាន់​ប៉ូឡូញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​

2022/12/23 09:32:57 pm        332
​ប៉ូឡូញ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ព្រហស្បតិ៍​ថា លោក​បាន​ជួប​សម​ភាគី​ប៉ូឡូញ​គឺ​លោក Andrzej Duda អំឡុង​ដំណើរ​របស់លោក ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​ ​លោក​Zelenskyy បាន​និយាយថា នៅ​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​បាន​នាំមក​នូវ​ការ​ប្រឈម​ជា​ប្រវត្តិសាស្ត្រ​ ដោយសារតែ​សង្គ្រាម​ពេញបន្ទុក​។ យើង​ក៏បាន​ពិភាក្សា​ផងដែរ​ពី​ផែនការ​ជា​យុទ្ធសាស្ត្រ​នានា​សម្រាប់​ថ្ងៃ​អនាគត ទំនាក់ទំនង​ទ្វេភាគី និង​អន្តរ​កម្ម​លើ​ការធ្វើដំណើរ​ជា​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២៣។ អរគុណ​សម្រាប់​ការគាំទ្រ​ដ៏​ពេញទំហឹង​ឥត​ងាករេ​។ ​យោងតាម​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជំនួប​នេះ​បានធ្វើ​ឡើង​នៅ​ទីក្រុង Rzeszów របស់​ប្រទេស​ប៉ូឡូញ​។​ ប្រធានាធិបតី​ទាំង​២ ​បាន​ពិភាក្សា​ពី​សមត្ថភាព​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន និង​បញ្ហា​មនុស្សធម៌ រួមទាំង​បញ្ហា​នានាពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​។ គួររម្លឹកថា ប្រធានាធិបតីប៉ូឡូញ​លោក Duda បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៣​ ខែសីហា ចំ​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន

2022/12/23 07:30:03 pm        382
ភ្នំពេញ៖ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត 5pc ជាពិសេសផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា រៀបចំឡើងតាមសំណុcទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច(5PC)។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការត្រួតពិនិត្យ ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗពីមីយ៉ាន់ម៉ា។

វិបត្តិ COVID-19 នៅ​ប្រទេស​ចិន ក្រុង​ប៉េកាំង​ហៅ​វេជ្ជបណ្ឌិត​ពី​តាម​ខេត្ត​ជួយ​សម្រាល​នៅតាម​មន្ទីរពេទ្យ

2022/12/23 06:58:13 pm        373
​ចិន៖ ការកើនឡើង​ករណី​ឆ្លង​វីរុស​ Covid-19 កំពុង​រាលដាល​ទូទាំងប្រទេស​ចិន​។ ការកើនឡើង​នេះ​កើតមាន​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ប្រឆាំង​ការឆ្លង​ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែធ្នូ​។ ចំនួន​ករណី​បាន​កើនឡើង​ចាប់តាំងពី​សប្តាហ៍​មុន​នៅ​ទីក្រុង​សៀង​ហៃ ដែល​កង្វះ​បុគ្គលិក​កំពុង​បណ្តាលឱ្យមាន​ការពន្យារ​ពេល​ក្នុង​សេវាកម្ម​ដឹកជញ្ជូន​។ ក្រុម​វេជ្ជបណ្ឌិត និង​គិលាន​នុប​ដ្ឋា​យិ​កាយ៉ាងហោចណាស់​ ៥០០​នាក់មកពី​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវបាន​អំពាវនាវ​ឲ្យ​មកជួយ​សម្រាល​បន្ទុក​ការងារ​នៅ​រដ្ឋធានី​ប៉េកាំង ខណៈ​មន្ទី​ពេទ្យ​ជាច្រើនកំពុង​ព្យាយាម​ព្យាបាល ​និង​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​វីរុស​។ ​ទីក្រុង​សៀង​ហៃមាន​ប្រជាជន​ជប៉ុន​ច្រើនជាងគេ​ក្នុងចំណោម​ទីក្រុង​នានា​នៅ​ប្រទេស​ចិន​។ អគ្គ​កុងស៊ុល​ជប៉ុន​នៅ​ទីក្រុង​នេះនិយាយថា វីរុស​កំពុង​រីក​រាល​ដាល​ក្នុងចំណោម​បុគ្គលិក​ជប៉ុន និង​ផ្នែក​ពាណិជ្ជកម្ម​។​ ​ប៉ុន្តែ​មន្ត្រី​បំពេញបេសកកម្ម​បាន​និយាយថា ពុំមាន​របាយការណ៍​ណាមួយ​ដែល​បង្ហាញថា​ ខ្សែ​ផលិតកម្ម ឬ​ការ​ចែកចាយបាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារ​ការកើនឡើង​ក​រ​ណី​ឆ្លង​នេះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​ដោយសារតែ​លែងមាន​វិធានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​មនុស្ស​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​រាយការណ៍​ថា ករណី​ឆ្លង​កំពុង​រាលដាល​ក្នុងចំណោម​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​មួយចំនួន រួមទាំង​ខេត្ត Henan និង Shandong​។ ពួកគេ​និយាយថា អាជ្ញាធរ​ក្នុង​តំបន់​បាន​បិទ​ការិយាល័យ ហើយ​កំពុង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម ​Online ជំនួស​វិញ​។ ​មន្ត្រី​ទីក្រុង Chengdu ក្នុង​ខេត្ត Sichuan បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​បង្កើត​គ្លីនិក ​B ​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ចំនួន ៣០០​កន្លែងនៅ​ទូទាំង​ទីក្រុង ហើយ​មាន​មនុស្ស​រហូតដល់ ៤២,០០០នាក់​ក្នុង​មួយថ្ងៃ​កំពុង​មកកាន់​ទីតាំង​ទាំងនេះ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយថា កូរ៉េខាងជើង​បាន​លក់​អាវុធ​ឲ្យ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner របស់​រុស្ស៊ី​

2022/12/23 06:26:09 pm        388
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កូរ៉េខាងជើង​បាន​បញ្ជូន​អាវុធ​ឲ្យ​ទៅ​ក្រុម​យោធា​ឯកជន​របស់​រុស្ស៊ី ដោយ​ហៅ​ក្រុម​នេះ​ថា​ជា​គូប្រជែង​សម្រាប់​ឥទ្ធិពល​ក្នុងការ​ការពារជាតិ និង​មន្ត្រី​ផ្សេងទៀត​ក្នុង​វិមាន​ក្រឹម​ឡាំង​។ ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឯកជន​របស់​រុស្ស៊ី Wagner group ក្រោយ​ការលក់រ៉ូ​កែ​តបាញ់​លើ​ស្មា និង​មី​ស៊ី​ល របស់​កូរ៉េខាងជើង​ទៅ​ឲ្យ​ក្រុម​នេះកាលពី​ខែ​មុន ដែលជា​ការរំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​។ ​លោក Kirby បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុម​ទាហាន​ស៊ី​ឈ្នូ​រ​ឯកជន​របស់​រុស្ស៊ីកំពុង​ស្វែងរក​ជុំវិញ​ពិភពលោក​ សម្រាប់​ការផ្គត់ផ្គង់​អាវុធ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ថា យើង​អាច​បញ្ជាក់បាន​ថា កូរ៉េខាងជើងបានបញ្ចប់​ការផ្គត់ផ្គង់​អាវុធ​ដំណាក់កាល​ដំបូងទៅ​ឲ្យ​ក្រុម​នេះ ដែល​ត្រូវបាន​ចំណាយ​សម្រាប់​គ្រឿងយុទ្ធោបករណ៍​នេះ​។​ ​លោក Kirby​ និយាយថា​ ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ដែលជា​ក្រុម​ឯករាជ្យ​នៃ​ក្រុមហ៊ុន​ការពារជាតិ​រុស្ស៊ី និង​កំពុង​ដឹកនាំ​ការឡោមព័ទ្ធ​ទីក្រុង Bakhmut របស់​អ៊ុយ​ក្រែ​នកំពុង​ចំណាយ​ប្រា​ក់ជាង ​១០០​លាន​ដុល្លារ​អាមេរិកជា​រៀងរាល់​ខែ​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ប៉ុន្តែ​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះបាន​ច្រានចោល​ ការចោទប្រកាន់រ​បស់​សហរដ្ឋអាមេរិក​ដែលថា ​ខ្លួន​បាន​ផ្គត់ផ្គង់​អាវុធ​ឲ្យ​រុស្ស៊ីថា​ជា​របាយការណ៍​គ្មាន​មូលដ្ឋាន​៕អត្ថបទ៖ សុខមាន

រុស្ស៊ីរិះគន់ដំណើរ​ទស្សនកិច្ច​រប​ស់លោក Zelenskyy ថា​ ទាំង​អ៊ុយ​ក្រែ​ន​ ទាំង​អាមេរិក​មិន​ចង់បាន​សន្តិភាព​ទេ​

2022/12/23 05:51:44 pm        379
​រុស្ស៊ី៖ រុស្ស៊ី​បាន​រិះគន់​យ៉ាងខ្លាំង​លើ​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ ពី​បទ​កំពុង​ប្រយុទ្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​។ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ផ្ដល់​ជំនួយ​ខាង​យោធា​ទំហំ​ទឹកប្រាក់ ​១.៨៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន រួមមាន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប Patriot ដើម្បី​ជួយ​ទប់ទល់​ការវាយប្រហារ​ពី​រុស្ស៊ី​ដ៏​សន្ធាប់ ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​។ ​នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមតំណាងរាស្ត្រ​អាមេរិក លោក Zelensky បាន​ស្វាគមន៍​ចំពោះ​ការផ្ដល់​ជំនួយ​នេះ​។ ​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​របស់​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេ​រិក​បាន​និយាយ​ថា ​សកម្មភាព​បង្កហេតុ​ទាំងនេះ​នឹង​រុញ​ដោល​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ​ និង​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ជាច្រើន​។ ​លោក Anatoly Antonov បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ថា​ ទីក្រុង Moscow កំពុង​ព្យាយាម​ឲ្យ​មាន​សុភ​វិនិច្ឆ័យ​គ្រប់​កម្រិត ប៉ុន្តែ​ការ​ពិភាក្សា​ពី​ការ​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Patriot ដល់​ទី​ក្រុង Kyiv កំពុង​ជួប​ការ​រំខាន​យ៉ាង​ខ្លាំង​។ ​ទីក្រុង Moscow បាន​ត្អូញត្អែរ​ថា ​គ្មាន​ការ​អំពាវនាវ​សម្រាប់​សន្តិភាព​ត្រូវ​បាន​លើកឡើង​ទេ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Zelensky ទៅកាន់​ទីក្រុង Washington ខណៈ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក ​Dmitry Peskov បាន​ហៅ​ជំនួប​នេះ​ថា​ជា​ភស្តុតាង​បង្ហាញ​ថា អាមេរិក​កំពុង​ប្រយុទ្ធ​សង្គ្រាម​តំណាង​ជាមួយ​រុស្ស៊ី​។​ វិមាន​ក្រឹម​ឡាំង​និយាយ​ថា លោក Biden និង​លោក Zelenskyy មិន​យកចិត្តទុកដាក់​ចំពោះ​ក្ដី​បារម្ភ​របស់​រុស្ស៊ី​ទេ​៕អត្ថបទ៖ សុខមាន

ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​លុបចោល​ជើងហោះហើរ​រាប់ពាន់​ ខណៈ​ព្យុះ​រដូវរងា​រំខាន​ដល់​ដំណើរ​រដូវ​ឈប់សម្រាក​

2022/12/23 05:36:33 pm        329
​អាមេរិក៖ ជើងហោះហើរ​ជាង ​៤.៤០០ ​ត្រូវ​បាន​លុបចោល​រយៈពេល​ជាង ​២​ថ្ងៃ ខណៈ​ព្យុះ​រដូវរងា​ដ៏​ខ្លាំងក្លា​វាយប្រហារ​សហរដ្ឋអាមេរិក ស្រប​ពេល​រដូវ​ឈប់សម្រាក​ដែល​ខ្លះ​បាន​ព្យាករណ៍​ថា​ អាច​នឹង​ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​មិន​ធ្លាប់​មាន​។ ​យោង​តាម​គេហទំព័រ FlightAware ជើងហោះហើរ​ជាង ២.៣៥០ របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​លុប​ចោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការ​ពន្យារពេល​ហោះហើរ ចំណែក​ឯ​រថភ្លើង Amtrak បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​រាប់​សិប​រហូតដល់​ថ្ងៃបុណ្យ​ណូអែល ដែល​អាក់ខាន​ដល់​ការ​ធ្វើ​ដំណើរ​រដូវ​កាល​ឈប់​សម្រាក​ សម្រាប់​ម​នុស្ស​រាប់ម៉ឺន​នាក់​។ ​ជើងហោះហើរ​ចំនួន ៨.៤៥០ ផ្សេងទៀតត្រូវបាន​ពន្យារពេល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ រួមទាំង​ជាង ​១​ភាគ​៣ ​នៃ​ជើងហោះហើរដែល​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines, United Airlines និង​Southwest Airlines​។ ​ក្រុមហ៊ុន​អាកាសចរណ៍ Southwest បាន​លុបចោល​ជើងហោះហើរ​ចំនួន​ ៨៦៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះដែរ ក្នុងនោះ​ប្រហែល​ ១​ភាគ​៥ នៃ​ជើងហោះហើរ​ដែល​បានគ្រោង​ធ្វើដំណើរ និង​បាន​ផ្អាក​ជើងហោះហើរ​ចំនួន​ ៥៥០ ​រួចទៅហើយ​សម្រាប់​ថ្ងៃ​សុក្រ​នេះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់សិស្សប្រឡងជាប់បាក់ឌុប

2022/12/23 12:24:50 am        1334
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារចូលរួមអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ។គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ទើបប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ដោយមានសិស្សប្រឡងជាប់ចំនួន ៩០.៩៥០នាក់ ក្នងនោះនិទ្ទេស A (១.០៤៩ នាក់) B (៧.២៣២ នាក់) C (១៩.០៥៣ នាក់) D (៣១.១៦៦ នាក់) និង E (៣២.៤៥០ នាក់)។សម្តេចតេជោ ហ៊ុន សែន សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅ​ទូទាំងប្រទេស​ដែលបាន​យកចិត្តទុកដាក់​ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM