លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”

2022/12/23 12:17:17 am        290
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”។ ”តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។សម្តេចតេជោបានរៀបរាប់ប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។ គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និងចៅ គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើអោយគ្រួសារសប្បាយរីករាយ​និង​មានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរខ្ញុំ និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ គឺ គីមហុង ចេះអានដោយខ្លួនឯង។នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និង​ពិសោធន៍ដោយមើលតាម Internet និងYoutube ។នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការខ្ញុំលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្ត​សមត្ថភាព​ដូចជាការ​អានសារជូនពរខ្ញុំ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រ​ស្រាវជ្រាវ​ឯកសារតាម​បណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការខ្ញុំបានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀត​នៅ​ឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យា​ថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខ្ញុំបានជួប គីមហុង និងក្រុមគ្រួសារនៅផ្ទះខ្ញុំ ដោយបានអោយធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឲ្យនិយាយ អង់គ្លេសជាមួយចៅស្រីខ្ញុំ។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ ខ្ញុំនិងក្រុមគ្រួសារបានធ្វើ​អំណោយ​ផ្ទះមួយខ្នងនៅ​ស្ទឹងមានជ័យ​ដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡង​បាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។ ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់អោយសិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយ​ទទួល​បាន​ចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសា​អង់គ្លេស​ទូទៅ​របស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាព​ច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិត​នៅអាយុតិច​ជាងនេះ។ ដូចសម្តេចបានបញ្ជាក់កាលពីឆ្នាំ ២០១៧ គឺតាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ គីម ហុង ហើយតាក៏សូម​ជូនពរចៅ​ទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។ ទន្ទឹមនឹងនេះដែរ សម្តេចសូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយខ្ញុំក៏សូម​អរគុណ​លោកគ្រូអ្នកគ្រូដែល​បាន​ខិតខំយក​ចិត្ត​ទុក​ដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

ប្រទេស​ចិន​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​មនុស្ស​ចាស់ ខណៈ​ករណី​ឆ្លង​កើនឡើង​

2022/12/22 10:05:24 pm        502
​ចិន៖ អាជ្ញាធរ​ប្រទេស​ចិន​កំពុង​ធ្វើការ​ដើម្បី​ព​ន្លឿ​ន​ចំនួន​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ដែល​អូស​បន្លាយ​ក្នុង​ចំណោម​មនុស្ស​ចាស់​។ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា រលក​នៃ​ការ​ឆ្លង​កើន​ឡើង​អាច​សម្លាប់​មនុស្ស​ច្រើនជាង​ ១លាន​នាក់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​យុទ្ធនាការ​នេះ ដែល​តួលេខ​ផ្លូវការ​បាន​ដាក់​អត្រា​ចំនួន​នៃ​ការចាក់​វ៉ាក់សាំង​លើសពី ៩០%​។ ប៉ុន្តែ​ចំនួន​ប្រជាជន​មិន​ដល់​ពាក់កណ្តាល​មាន​អាយុ​លើស​ពី ៨០​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង ​៣​ដូ​ស​រួចហើយ​។​ គោលនយោបាយ​គ្មាន​វីរុស ​Covid «Zero-Covid» ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​បាន​បណ្តាល​ឱ្យ​មាន​ការតវ៉ា​រាលដាល និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ចាប់តាំងពី​វិធានការ​ត្រូវបាន​ដកចេញ មន្ត្រី​កំពុង​ជំរុញ​ឲ្យ​បុគ្គលិក​ត្រឡប់​ទៅធ្វើ​ការ​នៅ​ការិយាល័យ និង​រោងចក្រ​វិញ​។ ប៉ុន្តែ​ការព្រួយបារម្ភ​នៃ​វីរុស​ឆ្លង​កំពុង​ធ្វើឱ្យ​ប្រជាជន​ផ្អាក​។ អាជ្ញាធរ​សុខាភិបាលបាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់​តិចជាង ​១០​នាក់​ចាប់តាំងពី​វិធានការ​ត្រូវបាន​បន្ធូរបន្ថយ​។ ប៉ុន្តែ​ការតម្រង់​ជួរ​សម្រាប់​ពិធី​បូជាសព​បានបង្ហាញ​រឿងរ៉ាវ​ខុសៗ​គ្នា ហើយ​ការ​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុង​ហុងកុង​បង្ហាញថា​ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ Covid-19 កំពុង​កើន​ឡើង​។ អ្នកជំនាញ​ខាង​ជំងឺឆ្លង​ប្រទេស​ចិន​បាន​និយាយថា ចំនួន​អ្នកស្លាប់​ផ្លូវការ រាប់បញ្ចូល​ទាំង​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម ដូចជា​ជំងឺ​រលាក​សួត​។ ប្រជាជន​ជាច្រើន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមបាន​សម្តែង​ការខកចិត្ត​របស់​ពួកគេ​ ជាមួយនឹង​អ្វីដែល​ពួកគេ​ហៅថា​ជា «​ល្បិច​ចុះបញ្ជី​ក្នុង​ស្ថិតិ​»៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ចិន

2022/12/22 09:33:55 pm        490
​ចិន៖ ប្រមុខ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​សុខភាព​ពិភព​លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​រាលដាល​កើនឡើង​ការឆ្លង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន ហើយ​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាលដើម្បី​ផ្តោត​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ ក្នុង​ការចាក់​វ៉ាក់សាំង​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៅ​ទូទាំងប្រទេស​។ កាលពីពេល​ថ្មីៗ​នេះករណី​ឆ្លង​វីរុស​បាន​កើនឡើង​ នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក ហើយ​ការព្យាករណ៍​បាន​បង្ហាញថា ប្រទេស​ចិន​អាច​ប្រឈម​ការផ្ទុះ​ឡើង​ករណី​ឆ្លង និង​អ្នកស្លាប់​ជាង ១​លាន​នាក់​នៅ​ឆ្នាំក្រោយ​។​ ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក (WHO) មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​វិ​វត្ត​នៅក្នុង​ប្រទេស​ចិន ដោយ​ការកើនឡើង​នៃ​របាយការណ៍​ជំងឺ​ធ្ងន់ធ្ងរ​។ លោក Tedros និយាយថា​ ទីភ្នាក់ងារ​ត្រូវការ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​តម្រូវការ​សម្រាប់​ផ្នែក​សង្គ្រោះបន្ទាន់ ដែល​ការគាំទ្រ​សម្រាប់​ការវាយតម្លៃ​ដ៏​ទូលំទូលាយ​ចំពោះ​ស្ថាន​ភាព​។​ ​ការ​ថ្លែង​ដូចនេះបានធ្វើ​ឡើង ខណៈ​រដ្ឋាភិបាល​អាល្លឺម៉ង់បាន​បញ្ជាក់ថា អាល្លឺម៉ង់​បាន​បញ្ជូន​វ៉ាក់សាំង BioNTech បង្ការ​វីរុស COVID-19 ដំបូង​របស់ខ្លួន​ទៅកាន់​ប្រទេស​ចិន ដើម្បី​ផ្តល់​ដូ​ស​វ៉ាក់សាំង​ដល់​ជនបរទេស​ជន​ជាតិ​​អាល្លឺម៉ង់៕អត្ថបទ៖ ប៊ុនថន

លោក Zelenskiy បង្ហាញ​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដែលមាន​ស្លាកស្នាម​ប្រយុទ្ធ​ដល់​សភា​អាមេរិក

2022/12/22 07:37:16 pm        539
​អាមេរិក៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បានបង្ហាញ​ដល់​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក ជាមួយនឹង​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដែលមាន​ស្លាកស្នាម​ប្រយុទ្ធ​ពី​ទាហាន​សមរភូមិ​មុខ ខណៈ​លោក​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​។ លោក Zelenskyy បាន​ថ្លែង​ទៅកាន់​សភា​ថា អ្នកការពារ​ទីក្រុង Bakhmut បានស្នើ​សុំឱ្យ​លោក​បង្ហាញ​ទង់ជាតិ​សមរភូមិ​ប្រយុទ្ធ​របស់​ពួកគេ​ទៅកាន់​សភា​សហរដ្ឋអាមេរិក ដែល​ទង់ជាតិ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុម​ទាហាន​។​ ​លោក Zelenskiy បានបង្ហាញ​ទង់ជាតិ​ដល់​ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi និង​អនុ​ប្រធានាធិប​តី​សហរដ្ឋអាមេរិកលោកស្រី Kamala Harris ។ បន្ទាប់មក​លោកស្រី Pelosi បានផ្តល់​ឲ្យ​លោក Zelenskiy នូវ​ទង់ជាតិ​អាមេរិក​ដែលមាន​ស៊ុម ដែល​លោក​បាន​លើក​ដើម្បី​បង្ហាញ​ដល់​សភា​។​ ​លោក Zelenskyy ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើកដំបូង​ក្នុងពេល​សង្គ្រាមបាន​ប្រាប់​សភា​អាមេរិក​ថា ជំនួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​នគឺជា​ការវិនិយោគ​ក្នុង​លទ្ធិប្រជាធិបតេយ្យ និង​ពុំមែន​ជា​សប្បុរសធម៌​នោះទេ​។ ដោយ​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​ទីក្រុង Kyiv លោក Zelenskiy បាន​ជួប​ជាមួយ​ប្រធានាធិបតីលោក Joe Biden នៅ​សេត​វិមាននៅពេល​ដំបូង​។ សហរដ្ឋអាមេរិក បាន​បញ្ជូន​ជំនួយ​ប្រមាណ ៥០ពាន់​លាន​ដុល្លារ​ដល់ទី​ក្រុង Kyiv ខណៈដែល​ជម្លោះទឹកដី​ធ្លី​ដ៏​ធំ​បំផុត​របស់​អឺរ៉ុបចាប់តាំងពី​សង្គ្រាមលោក​លើក​ទី២ បានអូសបន្លាយ​មកដោយបាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់ និង​ជំរុញ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ និង​បាន​បំផ្លាញ​ទីក្រុង​ជាច្រើន៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយថា គ្មាន​ឱកាស​នៃ​កិច្ចចរចា​អ៊ុយ​ក្រែ​ន​ទេ នៅពេលដែលលោក Zelenskiy ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​

2022/12/22 07:16:23 pm        512
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា គ្មាន​រឿង​ល្អ​នឹង​កើតឡើង​ពី​ដំណើរ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​នោះទេ ហើយ​ថា​រុស្ស៊ី​មើលមិនឃើញ​ឱកាស​នៃ​កិច្ចចរចា​សន្តិភាព​ជាមួយ​ទីក្រុង Kyiv ទាល់តែសោះ។ ​​ក្នុងពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ព្រមាន​ថា ការបន្ត​ផ្គត់ផ្គង់​សព្វាវុធ​របស់លោក​ខាងលិច ​ដល់​អ៊ុយ​ក្រែ​ន​នឹង​រុញ​ឲ្យ​ជម្លោះ​កាន់​ផុង​ជ្រៅ ជា​អ្វីមួយ​ដែល​អាចធ្វើ​ឲ្យ​មានប្រតិកម្ម​តប​លើ​ទីក្រុង Kyiv ។ លោក​ Peskov ​បាន​និយាយ​ថា​ ការផ្គត់ផ្គង់​អាវុធ​នៅតែ​បន្ត ហើយ​ទំហំ​នៃ​ការផ្ដល់​អាវុធ​ដែល​បាន​ផ្គត់ផ្គង់​កំពុង​ពង្រីក​កាន់តែ​ធំ​។ ទាំងអស់នេះនឹង​នាំ​ឲ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ នេះ​មិនមាន​ផល​ល្អ​សម្រាប់​អ៊ុយ​ក្រែ​ន​ទេ។ ​នៅពេល​ត្រូវបាន​សួរថា ​តើ​ទីក្រុង Moscow មានការ​រំពឹងទុក​ទេ​ថា ​រឿង​វិជ្ជមាន​អាច​កើតចេញពី​ការធ្វើដំណើរ​របស់លោក ​Zelenskiy ទៅកាន់​សហរដ្ឋអាមេរិកនោះ លោក Peskov បាន​ឆ្លើយថា "​ទេ​"៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​សង្ឃឹមថា​ ដំណើរ​របស់​លោក Zelenskiy នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ថែមទៀត​

2022/12/22 05:48:54 pm        465
​អ៊ុយក្រែន៖ អ្នកក្រុង Kramatorsk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​នបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​សង្ឃឹមថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន នឹង​នាំមក​នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​ប្រទេស​ដែល​ត្រូវបាន​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​។ ​ខណៈ​មេដឹកនាំ​របស់ខ្លួន​បាន​ដល់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ និង​បាន​ជួប​លោក​ប្រធានាធិបតី Joe Biden ក្នុង​ដំណើរ​ទៅ​បរទេស​ជា​លើកដំបូង​ចាប់តាំងពី​រុស្ស៊ី បាន​វាយលុក​អ៊ុយ​ក្រែ​ន​រយៈពេល ​៣០០​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ​ម្នា​ក់នៅ​ទីក្រុង Kramatorsk ស្រី្ត​វ័យ ​៣១​ឆ្នាំ ឈ្មោះ Hanna បាន​ប្រាប់​ទូរទស្សន៍ Reuters ថា នាង​ជឿថា អ៊ុយ​ក្រែ​ននឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង បើសិន​លោក​ប្រធានាធិបតី Zelenskiy រ៉ាយរ៉ាប់​ពី​ទុក្ខលំបាក​នៅ​សមរភូមិ​មុខរប​ស់អ៊ុយ​ក្រែ​ន​ទៅដល់​អាមេរិក​។ ​ចំណែក​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង Kyiv ក៏បាន​បង្ហាញ​សុទ្ធ​ដ្ឋិ​និយម​ផងដែរ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​។ ​មិន​ខុសពី​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដទៃទៀត​ដែរ ​អ្នកក្រុង Kyiv ម្នាក់គឺ​អ្នកស្រី Margaryta Rymarenko បាន​និយាយថា អ្នកស្រី​សង្ឃឹមថា នឹង​ទទួលបាន​ជំនួយ​យោធា​បន្ថែមទៀតដល់​អ៊ុយ​ក្រែ​ន ដែល​កើតចេញពី​ដំណើរ​របស់លោក​ពេលនេះ​។ តាម​ការស្ទង់មតិ​រប​ស់ទូរ​ទស្សន៍ Reuters ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​សង្ឃឹមថា អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំងហិរញ្ញវត្ថុ និង​ជំនួយ​មនុស្សធម៌ពី​សហរដ្ឋ​អាមេរិក​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន សួរទៅក្រុមប្រឆាំងថា តើហ៊ានស្បថទេដែលតែងតែនិយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅៗនោះ

2022/12/22 05:10:09 pm        396
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បាន​មាន​ប្រសាសន៍​ដោយ​ចោទ​សួរ​ទៅ​ក្រុម​ប្រឆាំងថា តើហ៊ានស្បថទេដែលតែងតែនិយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅ​ៗ​នោះ​។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការហួសចិត្ត និង​ដាក់​ជា​សំណួរ​ឱ្យ​ក្រុម​អ្នក​ប្រឆាំង​ស្បថ​អំពី​ការ​ពិត​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឱ្យប្រើប្រាស់​ជាផ្លូ​វ​ការ​ផ្លូវ​២​ខ្សែ​ គឺផ្លូវលេខ១៤៦បេ(វិថីសម្តេចសង្ឃរាជ ទេព វង្ស) និងផ្លូវ១៤៨(តីរវិថីសម្តេចតេជោ ហ៊ុន សែន)ប្រវែងសរុប៤៣,០២៥គ.ម នៅខេត្តព្រះសីហនុ ដែលប្រើប្រាស់ថវិកាជាតិរបស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងពិធីដែលធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយ​សារ​តែ​ការ​រីក​ចម្រើន​តាម​រយៈ​សមិទ្ធផល​រីក​ដុះ​ដាល​ជាបន្តបន្ទាប់ សម្តេចតេជោ ក៏បានមាន​ប្រសាសន៍​ចោទ​ជា​សំណួរ​ទៅ​កាន់​ក្រុម​ប្រឆាំង​ដែល​តែង​តែ​និយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅៗនោះ តើហ៊ានស្បថដែរឬទេ។ សម្តេច​បាន​មាន​ប្រសាសន៍បន្តថា គ្មានអ្វីដែលក្រជាងកាលពីឆ្នាំ១៩៧៩ទេ ហើយ​សមិទ្ធផល​ដែល​ទទួល​បានរហូតមកដល់សព្វថ្ងៃជាការរីកចម្រើនសម្រាប់ប្រជាជន។គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធបើកឱ្យប្រើប្រាស់នៅថ្ងៃនេះ មានផ្លូវ២ខ្សែ ក្នុងនោះមួយ​ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់​ពី​ចំណុច​បំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មួយខ្សែ​ទៀត​មាន​ឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិត​នៅ​បណ្តោយ​តាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ៖ ១). កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល៕

លោក Biden ប្រា​ប់លោក Zelensky ថា អ៊ុយ​ក្រែ​ន​នឹងមិន​នៅ​ម្នាក់ឯង​ទេ

2022/12/22 05:01:18 pm        639
​អាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​ប្រា​ប់លោក​ប្រធានាធិបតី Volodymyr Zelensky ថា ​សហរដ្ឋអាមេរិកនឹង​ឈរ​នៅជាប់​អ៊ុយ​ក្រែ​ន​ជានិច្ចនៅក្នុង​សង្គ្រាម​របស់ខ្លួន​ជាមួយ​រុស្ស៊ី​។ ​លោក Biden បាន​ប្រា​ប់លោក Zelensky ខណៈ​លោក​កំពុងស្ថិត​នៅក្នុង​សេត​វិមាន ​ក្នុង​ដំណើរ​ទស្សនកិច្ចទៅកាន់​បរទេស​របស់លោក​ជា​លើកដំបូង​ ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤​ ខែកុម្ភៈ​ឆ្នាំនេះ​។​ ​លោក Biden បានបញ្ជាក់​ពី​កញ្ចប់​ជំនួយ​ថ្មីមាន​ទំហំ​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិកដល់​អ៊ុយ​ក្រែ​ន និង​បាន​សន្យាថា​នឹង​ផ្ដល់​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀតក្នុង​ទំហំ​ទឹកប្រាក់​ ៤៥​ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់​ប្រតិបត្តិការ​ទូទៅ​។​ ​លោក Zelensky បានបង្ហាញ​ការដឹងគុណ​របស់លោក​ចំពោះ​ការគាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។ ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នាកាលពី​ថ្ងៃ​ពុធ​នោះដែរ លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​មិន​បារម្ភ​ពី​ការប្រមូល​ក្រុម​អន្តរជាតិ​ឲ្យ​រួមគ្នា​ជួយ​គាំទ្រ​ដល់​​អ៊ុយ​ក្រែ​ននោះទេ។ ​លោក Biden និយាយថា លោក​ប្រធានាធិបតី Vladimir Putin មិនមាន​ចេតនា​បញ្ឈប់​សង្គ្រាម​ដ៏​សាហាវឃោរឃៅ​របស់លោក​ឡើយ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ចំអកឲ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ីថា ល្ងង់ពេករហូត​ដល់មិនដឹង​អាណត្តិ​ធម្មនុញ្ញ​អាស៊ាន

2022/12/22 04:38:39 pm        824
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចំ​អក​ដល់​ទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះ ថាជា​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​មិន​ដឹងអាណត្តិធម្មនុញ្ញអាស៊ានយ៉ាងម៉េច ហើយថាការ​លើក​ឡើង​របស់​ទណ្ឌិត​ក្បត់​ជាតិ​រូប​នេះ​កាល​ពីកន្លងទៅថាសម្តេចប្លន់ប្រធានអាស៊ាននោះ គឺប្រៀប​បាន​ដូច​ជា​ប្រមាថ​មើល​ងាយ​ដល់​ប្រធានាធិបតីបារាំង ក៏ដូចជាសហភាពអឺរ៉ុបទាំងមូលផងដែរ។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាឆ្ងល់ និងមិនយល់​ទាល់​តែ​សោះមាន​មនុស្ស​​ចង្រៃម្នាក់ គឺទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបាន​ចោទ​សម្តេច​ថា​បាន​ប្លន់​ជា​ប្រធាន​អាស៊ាន ដើម្បីទៅបោកប្រធានធិ បតីបារាំង និងសហភាពអឺរ៉ុបនោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានកំពុងតែឆ្ងល់ផងដែរ ចំពោះ​បង​ប្អូនប្រ​ជាពលរដ្ឋ​ខ្មែរ​ មួយ​ក្តាប់​តូច​ដែល​បាន​លង់លក់​ក្នុង​ការ​ជឿការ​បោក​ប្រាស់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​រូប​នេះ ដែលម្តង ហើយម្តងទៀតតែងតែធ្វើការភួតភរកុហក និងបោក​ប្រាស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​នៅ​ក្រៅប្រទេសនោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យ​ជន​ក្បត់​ជាតិ​បីជំនាន់​រូបនេះថា ធ្វើប្រជាពលរដ្ឋកម្ពុជាមិនសាកសមនោះទេ ហើយធ្វើជា​ប្រជាពលរដ្ឋ​បារាំង​កាន់​តែ​មិនសាកសមទៅទៀត ខណៈបុគ្គល នេះបានប្រមាថប្រធានធិបតីបារាំង រូបទាំងប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេសទាំង១៧ ក្នុងតំបន់អឺរ៉ុប និងប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាននេះ៕អត្ថបទ៖ បាន ចក់

លោក Biden​ និង Zelensky ពិភាក្សា​ពី​មធ្យោបាយ​ដែល​អាច​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ការបន្ត​ផ្ដល់​ជំនួយ​

2022/12/22 04:32:22 pm        707
​អាមេរិក៖ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Vladimir Zelensky បាន​ពិភាក្សា​ពី​ការបន្ត​ផ្ដល់ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​នេះ ព្រមទាំង​មធ្យោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​ខាង​យោធា​រវាង​ទីក្រុង Kiev និង​ទីក្រុង Moscow។ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​រូបនេះ​បាន​ថ្លែង​បែបនេះ ខណៈ​លោក​ចូលរួម​ក្នុង​កម្មវិធី CNN This Morning កាលពី​ថ្ងៃ​ពុធ មុន​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក Zelensky ទៅកាន់​ទីក្រុង Washington, DC​។ ​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​ចំនួន ១.៨៥​ពាន់​លាន​ដុល្លារ​អាមេរិក។ រួមទាំង​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប៉ា​ទ្រី​យ៉ូ​ត (Patriot Air Defense System)​។ ​លោក Kirby និយាយថា ខ្ញុំ​ពុំបាន​មើល​ឃើញ​ពី​ការពិភាក្សា​អំពី​ចេតនា​របស់​លោក Zelensky ក្នុង​ការ​ចរចា​សន្តិភាព​នោះ​ទេ។ ​យើង​ពិភាក្សា​ពី​មធ្យោបាយ​ថា ​តើ​ត្រូវ​ជួយ​អ៊ុយ​ក្រែ​ន​បញ្ចប់​ជម្លោះ​ដោយ​របៀប​ណា​។​ លោក​ថា នេះ​ជា​ពេលវេលា​ល្អ​ដែល​មេដឹកនាំ​ទាំង​២ ​បាន​អង្គុយ​ពិភាក្សា​ទល់មុខ​គ្នា​ដោយ​ផ្ទាល់​។ ​លោក​អះអាង​ថា ទោះយ៉ាងណា​ក៏ដោយ​ពេលនេះ​ទីក្រុង Moscow មិន​ចាប់អារម្មណ៍​ផ្នែក​ការទូត​ទេ​។ លោក Volodymyr Zelenskiy និយាយថា ការចរចា​ជាមួយ​រុស្ស៊ី​មិន​មែន​ជា​ការ​ផ្សះផ្សា​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​លោក​ទេ ហើយ​លោក​បាន​ចោទសួរ​ តើ​វា​អាច​មាន​សន្តិភាព​ទេ សម្រាប់​ឪពុក​-​ម្ដាយ​ដែល​បាន​បាត់បង់​កូនចៅ​របស់​ពួកគេ​ទៅហើយនោះ​?៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM