លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ក្រុមមន្ត្រី​អាមេរិក​ព្យាយាម​ឃាត់​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​តាម​សម្លាប់​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​រុស្ស៊ី​នៅ​សមរភូមិ​មុខ​

2022/12/19 06:19:45 pm        539
​អាមេរិក៖ យោងតាម​ការស៊ើបអង្កេត​ដែល​បាន​បញ្ចេញ​ កាលពី​ចុង​សប្ដាហ៍​នេះដោយសារ​ព័ត៌មាន New York Times សហរដ្ឋអាមេរិក​បាន​ព្យាយាម​ហាមឃាត់​អ៊ុយ​ក្រែ​ន មិន​ឲ្យ​សម្លាប់​មន្ត្រី​យោធា​កំពូល​មួយ​រូប​របស់​រុស្ស៊ី នៅ​ពេល​ចាប់ផ្ដើម​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោង​តាម​សារព័ត៌មាន The Times កាលពី​ខែមេសា ឧត្ដមសេនីយ៍​រុស្ស៊ី​លោក Valery Gerasimov បាន​គ្រោង​ធ្វើដំណើរ​​ទៅកាន់​សមរភូមិ​ជួរមុខ​នានា​របស់​រុស្ស៊ី។​ ក្រុម​មន្ត្រី​អាមេរិក​បាន​ដឹង​ពី​ផែនការ​របស់​លោក Gerasimov ប៉ុន្តែ​បានសម្រេច​ចិត្ត​លាក់​ព័ត៌មាន​មិន​ឲ្យ​អ៊ុយ​ក្រែ​ន​ដឹង​។ សារព័ត៌មាន New York Times បាន​រាយការណ៍​ថា ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្ដើម​កាល​ពីដើម​ឆ្នាំ​២០២២ ក្រុម​មន្ត្រី​អាមេរិក​បាន​ចាប់ផ្ដើម​ដឹង​ថា ​ពួកគេ​បាន​មើលស្រាល​ខ្លាំង​ពេក​លើ​កម្លាំង​របស់​យោធា​រុស្ស៊ី​។ ​យោងតាម​សារព័ត៌មាន The Times កងទ័ព​រុស្ស៊ី​ត្រូវបាន​ផ្ដល់​គ្រឿង​សព្វាវុធ​អន់ៗ​។ ទាហាន​ម្នា​ក់បាន​ត្អូញត្អែរ​ពី​ការប្រើ​មួកសុវត្ថិភាព​តាំងពី​ទសវត្សរ៍​ឆ្នាំ1940 ទាហាន​ម្នាក់ទៀត​បាន​សួរ​គេ​ពី​របៀប​ប្តូរ​កាំភ្លើង​របស់ខ្លួន​ ទៅជា​ស្វ័យប្រវត្តិ​ទាំង​ស្រុង​មុនពេល​រត់​ចូល​សមរភូមិ ហើយ​អ្នកខ្លះ​ត្រូវបាន​គេ​ប្រាប់ថា ​ពួកគេ​នឹង​មិនឃើញ​ការប្រយុទ្ធ​គ្នា​ទេ នៅពេលដែល​ពួកគេ​ត្រូវបាន​កែ​ណ្ឌ​ចូលក្នុង​យោធា​រុស្ស៊ីនោះ​៕អត្ថបទ៖ សុខមាន

យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ២​គ្រាប់ ក្រោយ​សាកល្បង​ម៉ាស៊ីន​ឥន្ធនៈ​រឹង​

2022/12/19 05:46:58 pm        412
​កូរ៉េខាងត្បូង៖ យោធា​ក្រុង​សេ​អ៊ូ​ល​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ ទី​១៩​ ខែធ្នូ មួយថ្ងៃ​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ប្រកាស​ការ​សាក​ល្បង​ជោគជ័យ ​នៃ​ម៉ាស៊ីន​ឥន្ធនៈ​រឹង​សម្រាប់​ប្រព័ន្ធ​អាវុធ​ថ្មី​។ ​​ភាព​តានតឹង​ខាង​យោធា​នៅ​ឧបទ្វីប​កូរ៉េបាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំនេះ ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​ដ៏​ច្រើន​មិន​ធ្លាប់មាន ​រួមទាំង​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ដ៏​ទំនើប​បំផុត​របស់ខ្លួន​ កាលពី​ខែ​មុន​។ ​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា​ ខ្លួន​បាន​តាមដាន​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​ដែល​ត្រូវបាន​បាញ់​ចេញពី​តំបន់ ​Tongchang-ri ក្នុង​ខេត្ត Pyongan ​ខាងជើង​។ ​ប្រភព​ខាងលើ​បាន​និយាយ​ដោយ​សំដៅ​ដល់​ដែនទឹក​ ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​សមុទ្រ​ជប៉ុន ថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះត្រូវបាន​បាញ់​ពី​ម៉ោង ​11.13​នាទី​ព្រឹកដល់​ម៉ោង​ 12:05​នាទី​ល្ងាច​ចូលទៅ​សមុទ្រ​ខាងកើត​។ ​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​បាញ់​លើ​គន្លង និង​ហោះ​ចម្ងាយ​ប្រហែល ​៥០០​គីឡូម៉ែត្រ ដោយ​បន្ថែមថា ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ​និង​សហរដ្ឋ​អាមេរិកកំពុង​វិភាគ​ការបាញ់​នេះ​ថា ​ជាការ​បង្ហាញ​ពី​ទំនោរ​ថ្មី​ពី​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ដ៏​សំខាន់​មួយ សម្រាប់​ការអភិវឌ្ឍន៍ផ្កាយរណប​ឈ្លបយកការណ៍នៅ​ទីលាន​បាញ់​បង្ហោះ​ផ្កាយរណប Sohae ស្ថិតនៅ​តំបន់ Tongchang-ri៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់​ឈានដល់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​អត្រា​ខ្ពស់បំផុត​

2022/12/19 05:31:50 pm        565
​អ៊ីរ៉ង់៖ លោក Mohammad Eslami ប្រធាន​អង្គការ​ថាមពល​អា​តូ​មិ​ក​អ៊ីរ៉ង់បានប្រកាស​កាលពី​ចុង​សប្ដាហ៍​នេះ​ថា ទីក្រុង​តេ​អេ​រ៉ង់​បាន​បង្កើន​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទ្វេដង​របស់ខ្លួន​។​​ដោយ​សំអាង​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន Tasnim លោក Eslami បាន​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ថា ពេលនេះខ្លួន​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ដែលជា​អត្រា​ខ្ពស់ជាង​មុនៗ​ដល់​ទៅ​ជាង ​២​ដង​។ លោក​បាន​បន្ថែមថា ​ជំនាន់​នៃ​ថាមពល​ដោយ​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ​ បានផ្ដល់​គុណសម្បត្តិ​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​អ៊ីរ៉ង់ ដោយបាន​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​ទប់ស្កាត់​ការបំផ្លិចបំផ្លាញបរិស្ថាន​។​ សេចក្ដីប្រកាស​នេះ​មាន​ឡើង មុន​ការបំពេញ​ទស្សនកិច្ច​ពី​សំណាក់​ក្រុម​អ្នកជំនាញ​ មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ IAEA ទៅកាន់​សាធារណរដ្ឋ​មួយ​នេះ​។ ដំណើរ​នេះនឹង​ផ្ដោតលើ​ភាគល្អិត​របស់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​ច្រើន​នៃ​ប្រភព​ជីវសាស្ត្រ ដែល​បាន​រាយការណ៍​ក្នុង​ទីតាំង​ ៣​កន្លែងកាលពី​ឆ្នាំ​២០១៩ ដែល​បាន​ចោទប្រកាន់ថា ​ធ្លាប់ជា​ទីតាំង​នុយក្លេអ៊ែរ​មិនបាន​ប្រកាស​ដល់ទី​ភ្នាក់ងា​រ IAEA៕អត្ថបទ៖ សុខមាន

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

2022/12/19 03:30:08 pm        636
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

2022/12/19 02:55:35 pm        758
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ នៅវិមានសន្តិភាព។ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ជាង៦០ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពូ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។វិទ្យាស្ថាន ក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី៕

អង្គការ​សហប្រជាជាតិ​សង្ឃឹមលើ​ការ​ទម្លាយ​ភាពទាល់ច្រក​នៃ​ការនាំចេញ​ជី​របស់​រុស្ស៊ី​

2022/12/16 10:18:57 pm        110
​UN៖ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​មាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្នុង​ការចរចា​ ដើម្បី​សម្រួល​ដល់​ការនាំចេញ​ផលិតផល​ជី​របស់​ប្រទេស​រុស្ស៊ី​។​កិច្ចព្រមព្រៀង​សម្រាប់​ការបន្ត​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ ត្រូវបាន​ព្រម​ព្រៀង​ក្នុង​ខែវិច្ឆិកា ទោះបីជា​រុស្ស៊ី​បាន​ត្អូញត្អែរ​ពី​ការ​ព្រួយបារម្ភ​របស់ខ្លួន ​អំពី​ការនាំចេញ​ផលិត​ផល​ជី​ពុំ​ទាន់​ត្រូវ​បាន​ដោះស្រាយ​ក៏ដោយ​។​ អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ លោកស្រី Rebeca Grynspan ដែល​ទទួលបន្ទុក​ផ្នែក​ជី​ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​និយាយថា លោកស្រី​បាន​ផ្តោតលើ​ការ​ជម្នះ​លើ​ឧបសគ្គដែល​នៅ សល់​ចាប់​តាំង​ពី​ការ​បន្ត​ថ្មី​។​ លោកស្រី​និយាយ​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា លោកស្រី​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា យើង​អាចមាន​ភាព​រីកចម្រើន​ដ៏​សំខាន់​ក្នុងពេល​ឆាប់ៗ​នេះ​។​អ្នកតំណាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាលពី​ពេលមុន​បាន​ពិភាក្សា​គ្នា ដែល​អនុញ្ញាត​ឱ្យ​រុស្ស៊ី​បន្ត​ការ​នាំចេញ​សារធាតុ​អា​ម៉ូ​ញាក់​ប្រើប្រាស់​សម្រាប់​ផលិត​ជី ​ជា​ថ្នូរ​នឹង​ការដោះដូរ​ឈ្លើយសឹក​ដែល​នឹង​ដោះ​លែង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ក្នុង​ចំនួន​ដ៏​ច្រើន​។​ ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កិច្ចព្រមព្រៀង​ដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ដ៏​សំខាន់​ គឺជា​លទ្ធភាព​អាច​កើតមានឡើង​បាន​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

លោក Biden ប្រកាស​ការគាំទ្រ​សហរដ្ឋអាមេរិក​ចំពោះ​សហភាព​អាហ្វ្រិក​ចូល​ជា​សមាជិក ​G20

2022/12/16 09:41:23 pm        871
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden កាល​ថ្ងៃ​ព្រហស្បតិ៍បានប្រកាសថា លោក​នឹង​គាំទ្រ​សហ​ភាព​អាហ្វ្រិកចូលរួម​ជា​សមាជិក​អចិន្ត្រៃយ៍ជាមួយ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ G20 ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​តំបន់​នេះ​។ លោក Biden ដែល​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាមេរិក​-​អាហ្វ្រិកបាន​និយាយថា សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​រកមើល​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។​ លោក Biden បាន​និយាយថា ទ្វីបអាហ្វ្រិក​មាន​កៅអី​នៅ​គ្រប់​បន្ទប់ ជា​កន្លែង​ដែល​បញ្ហា​ប្រឈម​ជាសកល​កំពុង​ត្រូវបាន​ពិភាក្សា និង​នៅ​គ្រប់​ស្ថាប័ន​ដែល​ការពិភា​ក្សា​​កំពុង​ប្រព្រឹត្តទៅ​។ បច្ចុប្បន្នប្រទេស​អាហ្វ្រិក​ខាងត្បូង​គឺជា​សមាជិក G20 តែមួយគត់​មកពី​ទ្វីបអាហ្វ្រិក ដែល​សហ​ភាព​អាហ្វ្រិក​មាន​សមាជិករ​ហូ​តដល់ ​៥៥​ប្រទេស។ មេដឹកនាំ​ទ្វីបអាហ្វ្រិក​មកពី​សហភាព​អាហ្វ្រិក និង​ប្រទេស​ចំនួន ៤៩ បាន​ជួប​ប្រជុំគ្នា​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សម្រាប់​កិច្ចប្រជុំ​កំពូល​រយៈពេល​ ៣​ថ្ងៃ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ផ្តោតលើ​បម្រែបម្រួល​អាកាសធាតុ សន្តិសុខ​ស្បៀង ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​។​​ការ​​លើកឡើង​របស់លោក Biden និង​កិច្ចប្រជុំ​កំពូល​នេះមាន​គោលបំណង​ដាក់​សហរដ្ឋ​អាមេរិក​ជា​ដៃគូ​ សម្រាប់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ក្នុងពេល​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន ដែល​បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។ ពាណិជ្ជកម្ម​ចិន​ជាមួយ​ទ្វីបអាហ្វ្រិក​មាន​ទំហំ​ប្រហែល​ ៤​ដង​នៃ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ទីក្រុង​ប៉េកាំង​បានក្លាយ​ជា​អ្នកផ្តល់​ប្រាក់​ដ៏​សំខាន់​ដោយបាន​ផ្តល់​ប្រាក់កម្ចី​មានតម្លៃ​ទាប​ជាង៕អត្ថបទ៖ ប៊ុនថន

គ្មាន​បទ​ឈប់​បាញ់​នោះ​ទេ ក្នុងពេល​មានការ​បាញ់​ផ្លោង​នៅ​អ៊ុយ​ក្រែ​ន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​

2022/12/16 09:24:49 pm        671
​រុស្ស៊ី៖ យោងតាម​មន្ត្រី​ដែល​ត្រូវបាន​លើក​បន្តុប​ដោយ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ការវាយលុក​ដោយ​ការបាញ់​ផ្លោង​យ៉ាងខ្លាំងបំផុត ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។ ​​ការវាយប្រហារ​បានកើត​ឡើង ខណៈ​ភាគី​ទាំងសងខាង​បាន​ច្រានចោល​បទ​ឈប់​បាញ់​នៅ​ថ្ងៃបុណ្យ Christmas ក្នុង​សង្គ្រាម​ដែល​បានអូសបន្លាយ​ជិត​ ១០​ខែ​។ អភិបាលក្រុង Donetsk ដែល​គាំទ្រ​ដោយរុស្ស៊ី​បាន​និយាយថា គ្រាប់​រ៉ុក្កែត​របស់​អ៊ុយ​ក្រែ​ន​ចំនួន ៤០​គ្រាប់ត្រូវបាន​បាញ់​ចេញពី​រ៉ុក្កែត Grad កាលពី​ពេលព្រឹក​ព្រលឹម​។​ កងកម្លាំង​រុស្ស៊ីក៏បាន​បន្ត​ការបាញ់​ផ្លោង និង​ការវាយ​ប្រហារ​តាម​អាកាស​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាងកើត​។ ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ផ្ទុះឡើង​យ៉ាងខ្លាំង​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​។ កង​ទ័ព​អ៊ុយ​ក្រែ​ន បាន​និយាយថា រុស្ស៊ី​កំពុង​ធ្វើ​ឲ្យ​កាន់តែ​ជ្រៅ​ក្នុង​សង្គ្រាម​ដ៏​យូរ និង​នៅតែ​ចង់​ដណ្តើម​យក​ប្រទេស​ទាំងមូល​។​ វិមាន​ក្រឹម​ឡាំង​ដឹងថា វា​ពុំ​អាចទៅរួច​នោះទេ​ក្នុងការ​សម្រេចបាន​ជ័យជម្នះ​ក្នុង​សង្គ្រាម ដូច្នេះហើយ​កំពុង​ស្វែងរក​ការ​បង្វែរ​ជម្លោះ​ ទៅជា​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​ដែល​អូសបន្លាយ​ពេល សំដៅ​ដល់​ភាព​ហត់នឿយ​របស់​អ៊ុយ​ក្រែ​ន និង​ដៃគូ​៕អត្ថបទ៖ ប៊ុនថន

លោក Putin និយាយថា រុស្ស៊ី​នឹង​ប្រឆាំង​ទណ្ឌកម្ម​ដោយ​ការផ្លាស់ប្តូរ​លំហូរ​ពាណិជ្ជ​កម្ម និង​ថាមពល​

2022/12/16 07:25:05 pm        616
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ថ្មីៗ រួមទាំង​ការបង្កើន​ការនាំចេញ​ឧស្ម័ន​យ៉ាងច្រើន​ទៅកាន់​ប្រទេស​ចិន ដើម្បី​ទប់ទល់​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​។ នៅពេលដែល​ការចំណាយ​លើ​អ្វីដែល​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ប្រមូលយក​មូលនិធិ​សម្រាប់​ផ្នែក​សុខភាព និង​ការសិក្សាអប់រំ លោក​Putin បាន​សន្យា​ទៅកាន់​ប្រជាជន​រុស្ស៊ី​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ស្តីពី​សេដ្ឋកិច្ច​ថា ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​បន្ត​តំឡើង​។ លោក​និយាយថា រុស្ស៊ី​នឹង​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​ដៃគូ​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន ដើម្បី​ផ្គើន​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​លោកខាងលិច​ ក្នុង​ការដាក់​រុស្ស៊ី​ឲ្យ​នៅឯ​កោ​ផ្នែក​សេដ្ឋកិច្ច​។​ ​លោក​និយាយថា យើង​នឹង​ដក​ការ​រឹតត្បិត​លើ​ផ្នែក​ភស្តុភារ និង​ហិរញ្ញវត្ថុ ហើយ​លោក​បាន​រំលឹក​ឡើង​ថា តាមរយៈ​ការដាក់ទណ្ឌកម្ម បណ្តា​ប្រទេស​លោកខាងលិច​កំពុង​ព្យាយាម​រុញច្រាន​ប្រទេស​រុស្ស៊ី​ ទៅ​ក្រៅ​ការអភិវឌ្ឍន៍ពិភពលោក​។ ការលក់​ថាមពល​រប​ស់​រុស្ស៊ី​ទៅ​ឲ្យ​សហភាព​អឺរ៉ុបបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ចាប់តាំងពី​ការចាប់ផ្តើមប្រតិបត្តិការ​សឹក​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សហភាព​អឺរ៉ុប​បាន​កាត់​ការពឹង​ផ្អែកលើ​ទីក្រុង​មូ​ស្គូ និង​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​នៅក្រោម​សមុទ្រ​បាល់​ទិ​ក​។​ ​លោក Putin និយាយថា សេដ្ឋកិច្ច​របស់​រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ ២.៥% នៅ​ឆ្នាំ២០២២ ដោយ​ទទួលស្គាល់​ការលំបាក​មួយចំនួន ប៉ុន្តែ​និយាយ​ឡើងវិញ​នូវ​ការធ្លាក់ចុះ​ដូចគ្នា​ ដែលសេដ្ឋកិច្ច​ប្រទេស​លោកខាងលិច​បានទទួល​ឥទ្ធិពល​ក្នុង​ទម្រង់​នៃ​ការកើនឡើង​អតិផរណា​ បណ្តាលមកពី​ការដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ដោយ​មិនមាន​ការបញ្ចប់​ចំពោះ​ជម្លោះ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ​បានបញ្ជាក់​ពី​ផែនការ​ចំណាយ​ជិត​មួយ​ភាគបី​នៃ​ថវិកា​ឆ្នាំក្រោយ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​ក្នុងប្រទេស ខណៈ​កាត់​ថវិកា​សម្រាប់​សាលារៀន មន្ទីរពេទ្យ និង​ផ្លូវថ្នល់៕អត្ថបទ៖ ប៊ុនថន

UPDATE៖ មនុស្ស​ជាង ​១០​នាក់​ស្លាប់ និង ៥១​នាក់​នៅ​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​នៅ​ម៉ាឡេស៊ី​

2022/12/16 06:46:03 pm        486
​​ម៉ាឡេស៊ី៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា មនុស្ស​ជាង​ ១០​នាក់​បាន​ស្លាប់ និង​ជាង ​៥០​នាក់​នៅ​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ទីតាំង​បោះ​ជំរំ​ក្បែរ​តំបន់ Genting Highlands ក្នុង​រដ្ឋ Selangor នៅ​ជាយ​រដ្ឋធានី​គូ​ឡា​ឡំ​ពួរនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​កំពុង​បន្ត​។ ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា​ មនុស្ស​សរុប​ ៧៩​នាក់​បាន​ជាប់​នៅ​ក្នុង​បំណាក់​ដី​ដែល​បាន​កើតឡើង​នៅ​ទីតាំង​បោះជំរំ។ ទីភ្នាក់ងារសារព័ត៌មាន Bernama បាន​រាយការណ៍​ថា កុមារ​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​។​ នាយក​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​រដ្ឋ Selangor លោក Norazam Khamis បាន​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ចាប់ផ្តើម​មកដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​ប្រហែល ៣​ទៀបភ្លឺ បន្ទាប់ពី​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​។ លោក​បាន​និយាយ​ថា បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​សង្គ្រោះ និង​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​ពិសេសរបស់​ប្រទេស​ម៉ាឡេស៊ី​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim និយាយ​ថា​ លោក​មានការ​តក់ស្លុត​អំពី​ឧប្បត្តិ​ហេតុនេះ​។ លោក​បាន​ស្នើ​ឲ្យ​ប្រតិបត្តិ​ការស្វែងរក​ និង​ជួយសង្គ្រោះ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ​និង​តាម​វិធិ​សាស្ត្រ​ជា​ប្រព័ន្ធធ្វើឡើង​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM