លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ក្រសួងការបរទេស​អាមេរិក​និយាយថា ចំនួន​អ្នកស្លាប់​ដោយ​ជំងឺ COVID-19 នៅ​ចិន​គឺជា​ក្តីបារម្ភ​សម្រាប់​ពិភពលោក

2022/12/20 09:27:34 pm        296
​អាមេរិក៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា ប្រទេស​ចិន​អាច​ដោះស្រាយ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 នាពេល​បច្ចុប្បន្ន​នេះ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះគឺជា​ក្តីបារម្ភ​សម្រាប់​ពិភពលោក​ទាំងមូល ដោយ​សារតែ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។​ ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មានលោក Price បាន​និយាយ​ថា ភាព​ខ្លាំង​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 គឺ​ល្អប្រសើរ​សម្រាប់​ពិភពលោក​ទាំងមូល​។ ប្រទេស​ចិន​បាន​រាយ​ការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ COVID-19 លើកដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ពេល​មានការ​កើន​ឡើង​ការសង្ស័យ​លើ​ចំនួន​ផ្លូវ​ការ ដែល​កំពុង​ប្រមូល​ចំនួន​អ្នក​ឆ្លង​ជំងឺ​នៅក្នុង​ទីក្រុង បន្ទាប់ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការគ្រប់គ្រង​ប្រឆាំង​វីរុស​នេះ​យ៉ាង​តឹងរ៉ឹង​។​​ចំនួន​អ្នក​ស្លាប់​ ២នាក់​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ករណី​ដំបូង​ ដែល​ត្រូវបាន​រាយការណ៍​ដោយ​គណៈកម្មការ​សុខភាព​ជាតិ ចាប់​តាំង​ពី​ថ្ងៃទី​៣ ខែធ្នូ មាន​រយៈពេល​ជាច្រើន​ថ្ងៃ​មុនពេល​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​ដកចេញ​វិធានការ​ទប់ស្កាត់​ ដែល​បាន​ទប់ស្កាត់​ករណី​ឆ្លង​វីរុស​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល ៣​ឆ្នាំ​មកនេះ ប៉ុន្តែ​បាន​បណ្តាលឱ្យមាន​ការតវ៉ា​លើ​វិធាន​ការបិទ​ខ្ទប់​រីក​រាលដាល​កាលពី​ខែ​មុន៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ចោទ UN ថា​ បាន​បន្ទន់​តាម​ការ​គំរាម​ពី​រុស្ស៊ី​ជុំវិញ​ការស៊ើបអង្កេត​យាន​ដ្រូ​ន​អ៊ីរ៉ង់​

2022/12/20 06:56:39 pm        228
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ថា «​ទំនងជា​បន្ទន់​ទៅតាម​គំរាមកំហែង​របស់​រុស្ស៊ី​» និង​ពុំបាន​បញ្ជូន​មន្ត្រី​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​ត្រួតពិនិត្យ​យាន​ដ្រូ​ន​ប្រើប្រាស់​ដោយ​រុស្ស៊ី​នោះទេ ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ប្រទេស​ដទៃ​និយាយ​ថា ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​អ៊ីរ៉ង់​។ រុស្ស៊ី​បាន​បដិសេធថា កងកម្លាំង​របស់ខ្លួន​ពុំបាន​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​នៅ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​បាន​អះ​អាង​ថា ពុំមាន​ការចាត់តាំង​សម្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ ដើម្បី​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Kyiv ដើម្បី​ស៊ើបអង្កេត​ប្រភពដើម​នៃ​យាន​ដ្រូ​ន​នោះទេ​។ ប្រទេស​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ដល់ទី​ក្រុង​មូ​ស្គូ ប៉ុន្តែ​បាន​និយាយថា យាន​ទាំងនោះ​ត្រូវបាន​បញ្ជូន​មុន​ពេល​ប្រទេស​រុស្ស៊ី​ វាយលុក​លើ​ប្រទេសជិតខាង​របស់ខ្លួន​កាលពី​ខែកុម្ភៈ​។ ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក និង​អ៊ុយ​ក្រែ​នបាន​និយាយថា ការផ្គត់ផ្គង់​យាន​ដ្រូ​ន​ដែល​ផលិតដោយ​អ៊ីរ៉ង់ផ្តល់​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៥ ដែល​កំណត់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ប្រទេស​ទាំង​នេះ​ចង់ឱ្យ​លោក Guterres បញ្ជូន​មន្ត្រី​ទៅកាន់​​ទីក្រុង Kyiv ដើម្បី​ស៊ើបអង្កេត​។ ឯកអគ្គរដ្ឋទូត​រង​របស់​សហរដ្ឋអាមេរិក​លោក Robert Wood បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ចន្ទ​ ស្តីពី​សេចក្តីសម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ​ថា យើង​សោកស្តាយ​ដែល​អង្គការ​សហប្រជាជាតិ​ពុំបាន​ឈានទៅរក​ការអនុវត្តន៍​លើ​ការស៊ើបអង្កេត​ នៃ​ការរំលោភបំពាន​ដែល​ត្រូវបាន​រាយការណ៍​។ លោក Wood និយាយថា យើង​មានការ​ខកចិត្ត​ដែល​ស្ថាប័ន​នេះ ទំនងជា​ព្រម​ទទួល​យក​ការគំរាមកំហែង​របស់​រុស្ស៊ី មិនបាន​អនុវត្ត​ការចាត់តាំង​ដើម្បី​ស៊ើបអង្កេត​។ នៅក្នុង​របាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​កាលពី​ដើមខែ​នេះ លោក Guterres បាន​និយាយថា មន្ត្រី​អង្គការសហប្រជាជាតិ​កំពុង​ពិនិត្យមើល​ព័ត៌មាន​ដែលមាន ហើយ​ការរកឃើញ​ណាមួយ​នឹង​ត្រូវបាន​រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​ក្នុងពេល​សមស្រប​។ លោក Guterres និយាយថា ការចោទប្រកាន់​របស់​ប្រទេស​លោក​ខាង​លិច​ដែល​ថា ​អ៊ីរ៉ង់​បាន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​នូវ​យាន​ដ្រូ​ន​ប្រើ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​កំពុង​ត្រូវបាន​ពិនិត្យ​នៅក្នុង​រូបភាព​ទូលំទូលាយ​ នៃ​អ្វី​គ្រប់យ៉ាង​ដែល​យើង​កំពុង​ធ្វើ​នៅក្នុង​បរិបទ​នៃ​សង្គ្រាម ដើម្បី​កំណត់​ថា​ តើ​នៅពេលណា​ដែល​យើង​គួរតែ​បញ្ជូន​មន្ត្រី​ទៅកាន់​ទីក្រុង Kyiv៕អត្ថបទ៖ ប៊ុនថន

លោក Putin និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ដែល​បាន​ដាក់ចូល​ឧបសម្ព័ន្ធ​នៅ​អ៊ុយ​ក្រែ​ន​ជួប​ការ​លំបាក​ខ្លាំង

2022/12/20 06:16:42 pm        418
​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ទាំង​៤​ របស់​អ៊ុយ​ក្រែ​នដែល​ទីក្រុង Moscow បានប្រកាសថា​ ជា​ផ្នែក​របស់​រុស្ស៊ី​ជួប​ការលំបាក​ខ្លាំង ខណៈ​ទីក្រុង Kyiv បាន​អំពាវនាវ​ជាថ្មី​សុំ​អាវុធ​បន្ថែម ក្រោយ​យាន​ដ្រូ​ន​រុស្ស៊ី​វាយប្រហារ​ដាក់​គោលដៅ​លើ​ថាមពល​របស់​ខ្លួន​។ ​ក្នុង​ការ​អត្ថាធិប្បាយ​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នៃ​ទិវា​សេវា​សន្តិសុខ ដែល​ត្រូវបាន​ប្រារព្ធ​យ៉ាង​ទូលំ​ទូលាយ លោក Putin ក៏បាន​បញ្ជា​ឲ្យ​ពង្រឹងកម្លាំង​នៅតាម​ព្រំដែន​របស់​រុស្ស៊ី​ផងដែរ និង​បាន​ណែនាំ​អង្គភាព​សេវា​ពិសេស​ឲ្យ​បន្ត​ការគ្រប់គ្រង​សង្គម​កាន់តែ​ល្អ​ប្រសើរ និង​ធានា​សុវត្ថិភាព​ពលរដ្ឋ​ក្នុង​តំបន់​នៅ​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​គ្រប់គ្រង​។ កាលពី​ខែ​កញ្ញា លោក Putin បានដាក់​ដែនដី​មួយចំនួន​របស់​អ៊ុយ​ក្រែ​នស្មើ ​១៥% នៃ​ប្រទេស​នោះ​នៅក្នុង​ពិធី​ដ៏​ធំ​មួយ​ក្នុង​វិមាន​ក្រឹម​ឡាំង ប៉ុន្តែ​នៅ​ដើមខែ​នេះ​លោក​បាន​និយាយ​ថា សង្គ្រាម​នេះ​អាច​បន្ត​រយៈពេល​យូរ​ទៀត​។ ​លោក​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ក្នុងការ​អត្ថាធិប្បាយ​នានា​ បកប្រែ​ដោយសារ​ព័ត៌មាន Reuters ថា ចំពោះ​ក្រុមទី​ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពិតមែន​ហើយ ពេលនេះ​អ្នក​ទាំង​អស់​គ្នា​កំពុង​ជួប​ការលំបាក​។ ស្ថាន​ភាព​នៅក្នុង​តំបន់​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Luhansk ក្នុង​តំបន់ Kherson និង Zaporizhzhia ពិតជា​ជួប​ការលំបាក​ខ្លាំង​។ លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ក្នុង​សុន្ទរកថា​ពេល​ល្ងាច​របស់លោក​ថា អាវុធ គ្រាប់កាំភ្លើង​ធំ និង​សមត្ថភាព​ការពារជាតិ​ថ្មី គឺជា​អ្វី​គ្រប់យ៉ាង​ដែល​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ព​ន្លឿ​ន​ការបញ្ចប់​សង្គ្រាម​នេះ៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​និយាយថា ទណ្ឌកម្ម​នឹងមិន​អាច​រារាំង​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់ខ្លួន​បានឡើយ​

2022/12/20 05:30:46 pm        408
​កូរ៉េខាងជើង៖ សារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​និយាយថា ថ្ងៃ​អង្គារ​នេះ​កូរ៉េខាងជើង​បាន​រិះគន់​កូរ៉េខាងត្បូង ​ចំពោះ​ការបំផ្លិចបំផ្លាញ​ការអភិវឌ្ឍន៍​អាវុធ​របស់ខ្លួន ដោយ​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នឹង​មិន​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន​បានទេ​។ ​លោកស្រី Kim Yo Jong ដែល​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​ថា ​ការផ្ដួចផ្ដើម​របស់​ប្រទេស​ឯកា​មួយ​នេះ​ក្នុងការ​អភិវឌ្ឍន៍​ផ្កាយរណប​ឈ្លប​យក​ការណ៍ គឺជា​ចំណុច​អាទិភាព​ទាក់​ទង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​យើង​។ លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ ធ្វើឡើង​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន KCNA ថា កូរ៉េខាងត្បូង​នឹង​យំ​ហើម​ភ្នែក​ដោយសារតែ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មួយចំនួន និង​ព្យាយាម​ដាក់ទណ្ឌកម្ម​បន្ថែម​មកលើ​យើង​។ ប៉ុន្តែ​ដោយមាន​សិទ្ធិ​រស់​រានមានជីវិត និង​ការអភិវឌ្ឍន៍​របស់​យើង​ត្រូវ​បាន​រង​ការ​គំរាម​កំហែង ហេតុអ្វី​ត្រូវ​ខ្លាច​ទណ្ឌកម្មដែល​យើង​បាន​ឃើញ​ដដែលៗ ហើយក៏​មិន​មែន​ជា​លើក​ទី​១ ​ដែរ ដូច្នេះ​ហេតុអ្វី​នឹង​ត្រូវ​បញ្ឈប់​យើង​បាន​។ ​ការ​ថ្លែង​របស់​លោកស្រី​បាន​កើត​ឡើង ​២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង Pyongyang បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ ២​គ្រាប់​ដែល​ខ្លួន​បាន​ហៅថា​ ជា​ការ​សាកល្បង​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ផ្កាយរណប​ឈ្លប​យកការណ៍​។​ កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះក៏បាន​រិះគន់​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​របស់​ជប៉ុន​ផង​ដែរ​ថា​ ជាការ​ផ្ដាស់​ប្ដូរ​ជា​មូលដ្ឋាន​លើ​បរិស្ថាន​សន្តិសុខ​ក្នុង​តំបន់ និង​បាន​ព្រមាន​ថា ​ខ្លួន​នឹង​បង្ហាញ​ថា ជម្រើស​ដែលជា​សកម្ម​ភាព​មិនច្បាស់លាស់​របស់​ជប៉ុន ខុស និង​គ្រោះថ្នាក់​យ៉ាងណា៕អត្ថបទ៖ សុខមាន

បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ឯកភាព​លើ​ការ​ទប់​តម្លៃ​ឧស្ម័ន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល​

2022/12/20 05:07:40 pm        386
​អឺរ៉ុប៖ បណ្ដា​រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ បាន​ឯកភាព​លើ​ការ​ទប់​តម្លៃ​ឧស្ម័ន បន្ទាប់ពី​ការជជែក​ពិភាក្សា​ជាច្រើន​សប្ដាហ៍​លើ​វិធានការ​បន្ទាន់​ ដែល​បាន​ផ្ទុះ​ភាពចម្រូងចម្រាស​ទូទាំង​ប្លុក​នេះ ខណៈ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល​។ ​ការកំណត់​តម្លៃ​នេះគឺជា​ការប៉ុនប៉ង​ចុងក្រោយ​បំផុត​របស់​សហភាព​អឺរ៉ុប ​ក្នុងការ​បន្ទាប​តម្លៃ​ឧស្ម័ន​ដែល​បាន​រុញ​ដោល​ឲ្យ​មានការ​ចំណាយ​ខ្ពស់ជាង​មុខ​លើ​ថាមពល និង​រុញ​ឲ្យ​មាន​អតិផរណា​ខ្ពស់បំផុត​នៅ​ឆ្នាំនេះ បន្ទាប់ពី​ប្រទេស​រុស្ស៊ីកាត់ផ្ដាច់​ការបញ្ជូន​ឧស្ម័ន​របស់ខ្លួន​ភាគច្រើន​ទៅ​ឲ្យ​អឺរ៉ុប​។ ​រដ្ឋមន្ត្រី​បាន​ព្រមព្រៀងគ្នា​ទប់​តម្លៃ ប្រសិនបើ​តម្លៃ​លើសពី ១៨០អឺរ៉ូ (២៨៥ដុល្លារ​) ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង​សម្រាប់​រយៈពេល 3ថ្ងៃ​នៅលើ​កិច្ចសន្យា​ទើប​ផុតកំណត់​នៃ​មជ្ឈមណ្ឌល​ឧស្ម័ន​ហូ​ឡង់ (TTF) ដែល​បម្រើ​ជា​ស្តង់ដារ​អឺរ៉ុប​។​ ​តម្លៃ​របស់​មជ្ឈមណ្ឌល​ឧស្ម័ន​ហូ​ឡង់ក៏មាន​តម្លៃ ​៣៥អឺរ៉ូ​ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង​ផងដែរ​ខ្ពស់ជាង​តម្លៃ យោង​ដោយ​ផ្អែកលើ​ការវាយតម្លៃ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដែលមាន​ស្រាប់​សម្រាប់​រយៈពេល​បី​ថ្ងៃ​។​​លោក Jozef Sikela រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​សាធារណរដ្ឋ​ឆែក ដែល​កាន់តំណែង​ជា​ប្រធាន​ប្ដូរ​វេណ​សហភាព​អឺរ៉ុបបាន​និយាយថា យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​ ដែល​នឹង​ធ្វើជា​របាំង​ជួយ​ពលរដ្ឋ​គេចចេញ​ពីការ​ហក់​ឡើង​ខ្ពស់កប់ពពក​នៃ​តម្លៃ​ថាមពល​។​ ​ការកំណត់​តម្លៃ​នេះអាច​ចាប់ផ្ដើម​ពី​ថ្ង​ទី​១៥ ​ខែកុម្ភៈ ឆ្នាំ២០២៣។ កិច្ចព្រមព្រៀង​នេះនឹងត្រូវ​បានអនុម័ត​ជា​ផ្លូវការ​ ដោយ​ប្រទេស​ទាំងនោះជា​លាយលក្ខណ៍អក្ស ក្រោយ​ចូល​ជា​ធរមាន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកសហព័ន្ធសន្តិភាពសកល​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/12/20 04:31:46 pm        302
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ។

ការកើនឡើង​ជំងឺ Covid-19 នៅ​ប្រទេស​ចិន​បណ្តាល​ឲ្យ​សាលារៀន​មួយចំនួន​ត្រឡប់​ទៅ​រៀន​តាម ​Online វិញ​

2022/12/19 10:04:15 pm        628
​ចិន៖ សាលារៀន​ជាច្រើននៅក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន និង​តំបន់​ផ្សេងៗ​ទៀត​កំពុង​ប្តូរ​ត្រឡប់​ទៅ​ការបង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ ក្នុងពេល​មានការ​កើនឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ ​សាលារៀន​ជាច្រើនបាននឹងកំពុង​បន្ត​ថ្នាក់រៀន​ដោយផ្ទាល់ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ប្រយុទ្ធប្រឆាំង​ក​រ​ណី​ឆ្លង​ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែធ្នូ​។ ប៉ុន្តែ​មន្ត្រី​ទីក្រុង​សៀង​ហៃ​បាន​និយាយថា សាលារៀន​ទាំងអស់​នៅក្នុង​ទីក្រុង​គួរតែ​ត្រលប់មក​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ ដើម្បី​សុខុមាលភាព​របស់​សិស្ស និង​គ្រូបង្រៀន​របស់​ពួកគេ​។ សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យជា​ករណី​លើកលែង​។​​សាលាបង្រៀន​ភាសា​ជប៉ុន​ក្នុង​ទីក្រុង​សៀង​ហៃ បាន​ដំណើរការ​ត្រលប់​ទៅ​បង្រៀន​តាម​ប្រព័ន្ធ Online វិញ​ហើយកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់ពី​កុមារ និង​គ្រូបង្រៀន​មួយចំនួន​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​។​ ​សាលារៀន​នៅ​ទីក្រុង Nanjing ខេត្ត​Jiangsu ក៏​នឹង​ត្រលប់​ទៅ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​វិញ​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះដែរ ដោយ​លើកលែងតែ​សិស្ស​វិទ្យាល័យ​៕អត្ថបទ៖ ប៊ុនថន

ប្រតិបត្តិ​ការស្វែងរក​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ​២៤​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​នៅ​ម៉ាឡេស៊ី​

2022/12/19 09:35:35 pm        622
​​ម៉ាឡេស៊ី៖ ការស្វែងរក​ជនរងគ្រោះ​ចំនួន ​៩​នាក់​ដែល​នៅ​បាត់​ខ្លួន​ពី​សោកនាដកម្ម​បំណាក់​ដី ​នៅ​ទីតាំង​បោះជំរំ​នៅ​កសិដ្ឋាន​តំបន់ Batang Kali បន្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ផ្អាក​ប្រតិបត្តិ​ការស្វែងរក​។​ ​គ្មាន​សាកសព​ត្រូវបាន​រកឃើញ​នោះទេ​កាលពី​ថ្ងៃអាទិត្យ ហើយ​ស្នងការ​នគរបាល​ទីក្រុង Hulu Selangor លោក Suffian Abdullah បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ម៉ោង​ក្នុង​តំបន់ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​អាកាសធាតុ​។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​គ្រោះមហន្តរាយ​ថា ប្រតិបត្តិ​ការស្វែងរក​ជនរងគ្រោះ​ដោយ​បំណាក់​ដី ៩នាក់​ទៀត​ដែល​ត្រូវបាន​ពន្យារពេល​កាលពី​យប់​ថ្ងៃអាទិត្យ ​បន្ទាប់ពី​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទនេះ។​ ​អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យបានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ២១នាក់​ក្នុងចំណោម ២៤នាក់​ដោយ​បំណាក់​ដី​កាលពី​ថ្ងៃ​សុក្រ នៅ​ទីតាំង​ជំរុំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ក្រុង Batang Kali ជា​តំបន់​កូនភ្នំ​ដ៏​ពេញនិយម​នៅ​ជិត​តំបន់ Genting Highlands មាន​ចម្ងាយ​ប្រហែល ៥០គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី Kuala Lumpur ។នាយកដ្ឋាន​ពន្លត់អគ្គិភ័យ និង​ជួយសង្គ្រោះ​រដ្ឋ Selangor បាន​និយាយថា ក្នុងចំណោម​មនុស្ស ៩៤នាក់​ដែល​បាន​ជាប់​នៅក្នុង​បំណាក់​ដី​នៅ​កសិដ្ឋាន ​ជាទី​តាំង​បោះជំរំ ៦១​នាក់​មាន​សុវត្ថិភាព ហើយ ៩នាក់​នៅ​បាត់​ខ្លួន​។ ​ប្រតិបត្តិ​ការស្វែងរក​អ្នក​បោះជំរំ​ដែល​បាត់​ខ្លួនជាប់​នៅក្នុង​បំណាក់​ដី​បាន​បន្ត​អស់​រយៈពេល 3ថ្ងៃ ដោយ​នាយកដ្ឋាន​ពន្លត់អគ្គិភ័យបាន​និយាយថា ​ឱកាស​នៃ​ការស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​មាន​តិចតួច​៕អត្ថបទ៖ ប៊ុនថន

កងទ័ពជើងទឹក​ថៃ​ស្វែងរក​ទាហានជើងទឹក ​៣៣​នាក់​ដែល​បាត់​ខ្លួន ​បន្ទាប់ពី​នាវាចម្បាំង​លិច​

2022/12/19 07:40:23 pm        570
​ថៃ៖ យោធា​របស់​ប្រទេស​ថៃបានដាក់​ពង្រាយ​នាវាចម្បាំង និង​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ព្យាយាម​ស្វែងរកទាហានជើងទឹក​ចំនួន ៣៣នាក់ដែល​កំពុង​បាត់​ខ្លួន បន្ទាប់ពី​នាវាចម្បាំង​មួយគ្រឿង​បាន​លិច​កាលពី​ពេលយប់​នៅ​ឈូង​សមុទ្រ​ប្រទេស​ថៃ​។​ ​នាវា​កងទ័ពជើងទឹក​ចំនួន ៣​គ្រឿង និង​ឧទ្ធម្ភាគចក្រ ​២​គ្រឿងត្រូវបាន​បញ្ជូនទៅ​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ជិត​ខេត្ត Prachuap Khiri Khan ភាគខាងត្បូង​ទីក្រុង​បាងកក បន្ទាប់ពី​នាវាចម្បាំង HTMS Sukhothai មាន​បញ្ហា​ម៉ាស៊ីន ហើយ​បាន​លិច​នៅមុន​ពាក់កណ្តាល​អាធ្រាត្រ​ចម្ងាយ​ប្រហែល ២០ម៉ា​យ​ពី​ឆ្នេរសមុទ្រ​។​ ​កងទ័ពជើងទឹក​បាន​និយាយថា បេសកកម្ម​ជួយសង្គ្រោះ​ពេញ​មួយ​យប់​ក្នុង​អាកាសធាតុ​មិន​អំណោយផល​ បាន​ជួយសង្គ្រោះ​មនុស្ស ៧៣នាក់​ក្នុងចំណោម​មនុស្ស ១០៦នាក់​នៅលើ​នាវា​ ខណៈ ៣៣នាក់​ដែល​នៅសល់ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​នាវា​។​​ឧ​ត្ត​មនា​វី​ឯកលោក Pogkrong Monthardpalin អ្នកនាំពាក្យ​កងទ័ពជើងទឹក​បាន​និយាយថា នាវា Sukhothai ជា​នាវាចម្បាំង​ផលិត​នៅ​សហរដ្ឋអាមេរិកប្រើប្រាស់​តាំងពី​ឆ្នាំ1987 ត្រូវបាន​វាយប្រហារ​ដោយ​រលក​ខ្លាំង​កាលពី​ថ្ងៃអាទិត្យ ដោយ​បណ្តាលឱ្យ​នាវា​ផ្អៀង​ទៅ​ម្ខាង មុនពេល​លិច​ក្នុង​ទឹកសមុទ្រ​៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​បង្កើន​ការ​ប្រុងប្រយ័ត្ន​តាម​ព្រំដែន ខណៈ​លោក Putin គ្រោងទៅ​បេឡារុស​

2022/12/19 07:02:45 pm        464
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយថា ការការពារ​ព្រំដែន​នានា​របស់​អ៊ុយ​ក្រែ​ន​ជាប់​រុស្ស៊ី និង​បេឡា​រុស​គឺជា​ចំណុច​អាទិភាព​បំផុត ហើយ​ប្រទេស​របស់​លោក​បាន​ត្រៀម​រួចរាល់​ សម្រាប់​គ្រប់​ប្រភេទ​សេណា​រី​យ៉ោ​ទាំងអស់​ដែល​អាច​កើតឡើង​ជាមួយ​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​គឺ​បេឡា​រុស ដែល​ទីក្រុង Kyiv បាន​ព្រមាន​ថា សម្ព័ន្ធមិត្ត​លោក​ Putin រូប​នេះ​អាច​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ដែល​មាន​រយៈពេល ​១០​ខែ​មកនេះ​។ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់របស់លោក លោក Zelenskyy ក៏បាន​ចេញ​ការអំពាវនាវ​ថ្មី​មួយ​ផងដែរ​ ដល់​បណ្ដា​ប្រទេស​លោកខាងលិច​ឲ្យ​ផ្ដល់​ទីក្រុង Kyiv នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​បៗ​ជាង​មុន ជា​ជំហាន​ដ៏​មាន​ឥទ្ធិពល​បំផុត​ដើម្បី​បញ្ឈប់​ការវាយលុក​របស់​រុស្ស៊ី​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស៊ី​រ៉ែ​ន​ព្រមាន​ពី​ការវាយប្រហារ​តាម​អាកា​សបាន​រោទិ៍​ឡើង​ជាថ្មីទៀត​ទូទាំង​ទីក្រុង Kyiv និង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ព្រមទាំង​មាន​វីដេអូ​នៃ​ការ​ផ្ទុះ និង​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ​ការ​ថ្លែង​របស់​លោក Zelenskyy ធ្វើឡើង​នៅមុន​ការ​ដំណើរ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ទៅកាន់​ប្រទេស​បេឡា​រុស ស្របពេល​ការពិភាក្សា​ពី​ការវាយលុក​ថ្មី​របស់​រុស្ស៊ី និង​ការ​លើក​ឡើង​ថា ​អាច​ចេញពី​ក្នុងប្រទេស​បេឡា​រុស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM