លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីនៃពិធីបួងសួងរំលឹកគុណអង្គរ

2022/12/14 02:14:08 pm        449
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាបផ្ដើមធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០២២។ នេះគឺជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ ព្រមទាំង ដើម្បីជាការអបអរខួប៣០ឆ្នាំ នៃតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នៅព្រេកនេះក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទូក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល

2022/12/14 01:58:11 pm        379
ភ្នំពេញ៖ នៅយប់ម៉ោង ១១.៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥.៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក បន្តទៀត ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែលដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយទៀតផងដែរ៕

សហភាព​អឺរ៉ុប​សង្ឃឹម​ពី​កិច្ចព្រមព្រៀង​កញ្ចប់​ទណ្ឌ​កម្ម​ថ្មី​លើ​រុស្ស៊ីនៅ​សប្តាហ៍​នេះ​

2022/12/13 10:15:51 pm        537
អឺរ៉ុប៖ ប្រធាន​គោលនយោបាយ​ការបរទេស​របស់​ប្លុក​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ពុំ​ទាន់​បាន​ព្រមព្រៀង​លើ​កញ្ចប់​ទណ្ឌកម្ម​ទី៩ លើ​ប្រទេស​រុស្ស៊ី​នៅឡើយ​ទេ​។ លោក Josep Borrell បាន​ប្រាប់​អ្នកសារព័ត៌មាន ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​សហភាព​អឺរ៉ុប​របស់​លោក​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវ​បានសម្រេច​ក្នុងចំណោម​រដ្ឋមន្ត្រី​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹមថា​ យើង​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​នៅ​សប្តាហ៍​នេះ​។ លោក Borrell បាន​អះ​អាង​ថា ដំណើរការ​នៃ​ការ​ដាក់​ទណ្ឌកម្ម វា​ជា​ទណ្ឌកម្ម​របស់​យើង ដែល​លោក Putin មិនអាច​សម្រេច​បាន​នូវ​គោលបំណង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ក្រុម​អ្នកការទូត​ប្រទេស​លោកខាងលិចបានចាប់ផ្តើម​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ ជុំវិញ​បញ្ហា​ប្រឈម​ដែល​បាន​ផ្តោតលើ​ការឆ្លងកាត់​រយៈពេល​ពេញ​មួយឆ្នាំ​។ អ្នកការទូត​កំពុង​ព្យាយាម​រក​វិធី​ល្អ​បំផុត​ដើម្បី​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​។ អ្នកការទូត​បានឃើញ​យាន​ដ្រូ​ន​របស់​រុស្ស៊ី​វាយប្រហារ​ចូល​កាលពី​ចុង​សប្តាហ៍​មុន​លើ​រោងចក្រ​អគ្គិសនី​។​ការវាយប្រហារ​បានធ្វើ​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់​ខ្វះ​ឧបករណ៍​កម្តៅ​ ខណៈ​រដូវរងា​ចូលមក​ដល់​។ អ្នកការទូត​និយាយថា ការវាយប្រហារ​បែបនេះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​ ក្នុង​ទីក្រុង​ព្រុ​ច​សែ​លដើម្បី​បង្កើន​ការ​គាំ​អ៊ុយ​ក្រែ​ន ដែល​បាន​ព្រមព្រៀង​បង្កើន​មូលនិធិ​ដែល​ប្រើ​សម្រាប់​ជំនួយ​យោធា​ ក្នុង​ជំនួយ​បន្ថែមចំនួន ២,១ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ពួកគេ​មិនទាន់បាន​ឈានដល់​ការឯកភាព​ លើ​កញ្ចប់​ទណ្ឌកម្ម​មួយ​ផ្សេងទៀត​ទៀត​លើ​រុស្ស៊ី​នៅឡើយ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ស្នើឲ្យប្រទេស ​G7 ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ និង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​

2022/12/13 09:53:54 pm        407
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​រីក​លូត​លាស់​ទាំង​ប្រាំពីរ ​(G7) ជួយ​ដល់​រដ្ឋាភិបាល​របស់លោក​ ឲ្យ​ទទួលបាន​ឧស្ម័ន​ធម្មជាតិ​បន្ថែមចំនួន​ពីរពាន់​លាន​ម៉ែត្រគូប និង​ផ្គត់ផ្គង់​រថក្រោះ​ទំនើប កងកាំភ្លើងធំ និង​គ្រាប់​ផ្លោង ព្រមទាំង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​។ ​​ថ្លែង​តាម​វីដេអូ​ទៅកាន់​សន្និសីទ G7 ដែល​រៀបចំ​ដោយ​ប្រទេស​អាល្លឺម៉ង់​លោក Zelenskiy បាន​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី​បង្កើត​ជំហាន​សំខាន់ ​ឈាន​ទៅ​រក​ដំណោះស្រាយ​ផ្នែក​ការទូត​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​បាន​ស្នើ​ឲ្យ​ទីក្រុង​មូ​ស្គូ​គួរតែ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​នៅត្រឹម​ថ្ងៃបុណ្យ Christmas។ លោក​និយាយ​ថា ប្រសិនបើ​រុស្ស៊ី​ធ្វើ​ប្រតិបត្តិ​ការ​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ននោះ​ វា​នឹង​ធានា​បាន​នូវ​ការ​បញ្ចប់​ជម្លោះ​ដែល​អាច​ទុកចិត្តបាន​។ ​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ហើយ​ការប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះឡើង​នៅ​ភាគខាងត្បូង និង​ខាងកើត ខណៈ​ទីក្រុង​មូ​ស្គូ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។ ប្រធានា ធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ​រុស្ស៊ី​មិនបាន​បោះបង់ចោល​ផែនការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​លើ​អ៊ុយក្រែ​ន​នោះទេ ហើយ​មើល​ឃើញ​ការ​ដាច់​ចរន្តអគ្គិសនី​ជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ខ្លួន​។ យើង​ត្រូវតែ​ដឹងថា ​រុស្ស៊ី​មិនបាន​បោះបង់ចោល​យុទ្ធសាស្ត្រ​ភេរវកម្ម​នេះ​ទេ​។ គ្មាន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទ្រង់ ទ្រាយ​ធំ មានន័យថា​សត្រូវ​កំពុង​ត្រៀមខ្លួន​វាយប្រហារ​ជាថ្មី ហើយ​អាច​នឹង​មាន​ការ​វាយ​ប្រហា​រ​នៅ​ពេល​ណាមួយ​ក៏បាន​។ រុស្ស៊ី​នៅតែ​ពឹង​ផ្អែកលើ​ការផ្តាច់​ចរន្តអគ្គិសនី ដែល​នេះ​គឺជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ភេរ​វករ​។ នាយសេនាធិការ​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មី​ស៊ី​ល កាំភ្លើង​ធំ និង​យាន​ដ្រូ​ន​របស់​រុស្ស៊ី​បាន​វាយប្រហារ​គោលដៅ​នៅ​ភាគ​ខាងកើត និង​ភាគ​ខាង​ត្បូង​អ៊ុយ​ក្រែ​ន ខណៈ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ បាន​សន្យា​ពង្រឹង​សមត្ថភាព​យោធា​របស់​ទីក្រុង Kyiv ដោយ​ផ្តោត​លើ​ការ​ការពារ​ដែនអាកាស៕អត្ថបទ៖ ប៊ុនថន

កងទ័ព​ឥណ្ឌា និង​ចិន​រងរបួស​ក្នុងការ​ប៉ះទង្គិច​នៅ​ព្រំដែន

2022/12/13 09:27:05 pm        618
​ឥណ្ឌា៖ ទាហាន​​ឥណ្ឌា និង​ចិន​បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​តំបន់ Tawang រដ្ឋ Arunachal Pradesh ប្រទេស​ឥណ្ឌា បណ្តាលឱ្យ​ទាហាន​មួយចំនួន​រងរបួស​ស្រាល​នៃ​ភាគី​ទាំងសងខាង​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌាពុំបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នោះ​ទេ​។ លោក Shivali Deshpande អ្នកជំនាញ​ក្រសួងការពារជាតិ និង​ជា​អតីតមន្ត្រី​កងទ័ពអាកាស​ឥណ្ឌាបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​ភាព​តានតឹង​នៅតាម​ព្រំដែន ហើយ​ភាព​តានតឹង​នេះ​ត្រូវតែ​ដោះស្រាយ បើ​ពុំ​ដូច្នេះ​ទេប្រទេស​ចិន​នឹងត្រូវ​ប្រឈម​ផលវិបាក​ជាច្រើន​។ កងទ័ព​​ឥណ្ឌា និង​ចិនកាលពី​ខែមិថុនា ឆ្នាំ២០២០ បាន​ប៉ះទង្គិច​គ្នា​នៅ​សមរភូមិ​នៅ​ជ្រលង​ភ្នំ Galwan ក្នុង​តំបន់ Ladakh នៅជាប់​គ្នា​តំបន់​ខ្ពង់រាប​ទី​បេ​គ្រប់គ្រង​ដោយ​ប្រទេស​ចិន ដែល​ការប៉ះទង្គិច​គ្នា​កាលពី​ពេលនោះ​បណ្តាលឱ្យ​ទាហាន​ឥណ្ឌា ​២០​នាក់​ស្លាប់ ខណៈ​ទាហាន​ចិន​មិនបាន​បញ្ចេញ​ចំនួន​អ្នកស្លាប់ ​ឬ​រងរបួស​។​​ប្រទេស​ឥណ្ឌា និង​ចិនមាន​ព្រំដែន​រួម​ប្រវែង ៣,៨០០គីឡូម៉ែត្រមិនបាន​កំណត់ ដែល​កងទ័ព​របស់​ពួកគេ​កាលពី​ពេលមុន​បាន​ប្រកាន់ខ្ជាប់​នូវ​ពិធីសារ​យូរអង្វែង ដើម្បី​បញ្ចៀស​ការប្រើប្រាស់​អាវុធ​ណាមួយ​នៅតាម​ព្រំដែន ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បន្ទាត់​ព្រំដែន​នៃ​ការគ្រប់គ្រង​ជាក់ស្តែង៕អត្ថបទ៖ ប៊ុនថន

ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស​រំពឹងថា ​នឹងមាន​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់ម៉ឺន​នាក់​ទៀត​ចាក​ចេញពី​ប្រទេស​

2022/12/13 07:04:58 pm        256
​ន័រវែស៖ ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស (NRC) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹង​ថា​នឹង​មាន​រលក​ថ្មី​មួយទៀត​នៃ​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់​ មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​មកកាន់​អឺរ៉ុប​នៅ​អំឡុង​រដូវរងា ដោយសារតែ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ពិបាក​ទ្រាំ​។ ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ម៉ាស៊ីនកំដៅ គ្មាន​ទឹកស្អាត ឬ​ថាមពល​អគ្គិសនី​ប្រើប្រាស់ ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​។ ទីក្រុង Moscow និយាយ​ថា ការវាយប្រហារ​នានារ​បស់​ខ្លួន​ពុំបាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​ទេ និង​ជា​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​សមត្ថភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រយុទ្ធ និង​ជំរុញ​ឲ្យ​មាន​ការចរចា។ ទីក្រុង Kyiv និយាយ​ថា ​ការវាយប្រហារ​ទាំងនោះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ​លោក Jan Egeland បាន​ប្រាប់​សារព័ត៌មាន Reuters តាម​ទូរស័ព្ទ បន្ទាប់ពី​វិលត្រឡប់​មកពី​អ៊ុយ​ក្រែ​ន​នៅ​ដើមខែ​នេះ​ថា ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា​នឹងមាន​ចំនួន​ប៉ុន្មាន ប៉ុន្តែ​នឹង​មាន​រាប់ម៉ឺន​នាក់​ទៀត​ដែល​នឹង​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​ការ​ទម្លាក់​គ្រាប់បែក​ដ៏​គួរ​ឲ្យ​ខ្លាច​ និង​ខុសច្បាប់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​នៅ​ក្នុង​តំបន់​ជាច្រើន​។​​លោ​កថា​ ហេតុនេះ​ទើប​លោក​បារម្ភ​ថា វិបត្តិ​នៅ​អឺរ៉ុប​នឹង​ផុង​កាន់តែ​ជ្រៅ​ ហើយ​ថា​នឹង​គ្របដណ្ដប់​លើ​វិបត្តិ​នានា​នៅក្នុង​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​។ ​អង្គការសហប្រជាជាតិ​និយាយ​ថា​ មនុស្ស​ប្រមាណ ​១៨​លាន​នាក់ ​ឬ ៤០% នៃ​ចំនួន​ប្រជាជន​សរុប​អ៊ុយ​ក្រែ​ន​កំពុង​ពឹង​ផ្អែកលើ​ជំនួយ។ ចំណែក​មនុស្ស​ប្រមាណ ៧​លាន ​៨​សែន​នាក់​ផ្សេងទៀត​បាន​ចាក​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​នានា​របស់​អឺរ៉ុប​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៦​នាក់​រួមទាំង​មន្ត្រីនគរបាល​ ២​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​

2022/12/13 06:32:56 pm        319
​អូស្ត្រាលី៖ មនុស្ស​ ៦​នាក់​រួមទាំង​មន្ត្រីនគរបាល ​២​នាក់​ត្រូវបាន​បាញ់សម្លាប់ ក្រោយ​ករណី​សង្ស័យ​ថា​ជាការ​វាយប្រហារ​​ភ្លាមៗ​មួយ​បានកើត​ឡើង​នៅ​តំបន់​ជនបទ​ក្នុងប្រទេស​អូស្ត្រាលី​។ ​នគរបាល​បាន​និយាយថា ពួកគេ​បាន​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅក្នុង​តំបន់ Wieambilla ចំងាយ ២៧០គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Brisbane​ រដ្ឋ Queensland នៅពេល​ពួកគេ​បាន​បាញ់​ត​គ្នា​។ ​ក្រុម​អាជ្ញាធរ​បាន​និយាយថា បន្ទាប់ពី​ការឡោមព័ទ្ធ​ដ៏​យូរជន​សង្ស័យ ​៣​នាក់ត្រូវបាន​នគរបាល​បាញ់​សម្លាប់​។ ចំណែក​មូលហេតុ​នាំ​ឲ្យ​ឈានដល់​ការបាញ់ប្រហារ​នេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី Anthony Albanese បាន​ហៅ​សកម្មភាព​នេះ​ថា ​ជា​ថ្ងៃ​ដ៏​រន្ធត់​សម្រាប់​ប្រទេស​អូស្ត្រាលី​។​ ​នគរបាល​និយាយថា ​មនុស្ស ៣​នាក់រួមទាំង​ស្ត្រី​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់ ក្រោយ​ក្រុមមន្ត្រី​ជំនាញ​ និង​ការជួយ​គាំទ្រ​ពីលើ​អាកា​សបាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ឡោមព័ទ្ធ​នេះ​។​ដំបូងមានការ​បញ្ជូន​ក្រុមមន្ត្រី​នគរបាល​រដ្ឋ Queensland ​ចំនួន ​៤​នាក់​ទៅកាន់​កន្លែងកើតហេតុ​នៅ​រសៀល​ថ្ងៃ​ចន្ទ ម៉ោង​ក្នុងស្រុក បន្ទាប់ពី​មាន​សំណើ​ពី​នគរបាល​រដ្ឋ New South Wales។ ​នគរបាល​និយាយថា មន្ត្រី​ ២​នាក់​ម្នាក់​ឈ្មោះ Constables Matthew Arnold វ័យ ២៦ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Rachel McCrow វ័យ​ ២៩​ឆ្នាំត្រូវបាន​បាញ់សម្លាប់ ខណៈ​ពួកគេ​បាន​ទៅដល់​កន្លែងកើតហេតុ។ ​មន្ត្រី​ម្នាក់ទៀតបាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង និង​មន្ត្រី​ទី​៤ បានគេច​ខ្លួន៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​ការបង្ក្រាប​ក្រុមអ្នកតវ៉ា ​និង​ការលក់​យាន​ដ្រូ​ន​ឲ្យ​រុស្ស៊ី​

2022/12/13 05:44:25 pm        324
​អឺរ៉ុប៖ ក្រុម​រដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​សហ​ភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ ក្រុម​មន្ត្រី​ជាន់ខ្ពស់ និង​បុគ្គលិក​សារព័ត៌មាន​រដ្ឋ​សំខាន់ៗ​ ជុំវិញ​ការ​បង្ក្រាប​ថ្មីៗ​លើ​ការ​តវ៉ា​នានា​ប្រឆាំង​រដ្ឋបាល និង​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ឲ្យ​រុស្ស៊ី​សម្រាប់​ការប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។​ ​បុគ្គល​ចំនួន​ ២០​នាក់ និង​អង្គភាព​មួយ​ត្រូវ​បាន​ជាប់​ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស ចំណែក​បុគ្គល ​៤​នាក់​ទៀត ​និង​អង្គភាព​ជាច្រើន​ទៀត​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​បន្ថែម​ជុំវិញ​ការ​លក់​យាន​ដ្រូ​ន។​ ទណ្ឌកម្ម​ទាំងនោះ​រាប់បញ្ចូល​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បម្រាម​ធ្វើដំណើរ​ចូល​ទៅ​សហភាព​អឺរ៉ុប​។ កាលពី​ថ្ងៃ​ចន្ទ​អ៊ីរ៉ង់​បាន​ប្រហារជីវិត​បុរស​ទី​២ ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ការ​តវ៉ា​ទូទាំង​ប្រទេស ​ដោយ​ការ​ចង​ព្យួរ​ជា​សាធារណរដ្ឋ​ពី​ដង​សន្ទូច​សំណង ​ជាការ​ព្រមាន​ដ៏​ខ្លាំងក្លា​ដល់​ក្រុម​អ្នក​តវ៉ា​ផ្សេងទៀត​។​ប្រជាជន​អ៊ីរ៉ង់​បាន​តវ៉ា​ប្រឆាំង​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ លើ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ចាប់​តាំង​ពី​ចុងខែ​កញ្ញា​មក ក្រោយ​ការ​ស្លាប់​របស់ស្ត្រី​វ័យ ​២២​ឆ្នាំ​នាង Mahsa Amini ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បំពាន​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​៕អត្ថបទ៖ សុខមាន

សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​សម្តែង​ក្តីបារម្ភ​ជា​ផ្លូវការ​ចំពោះ​បារាំង​ ជុំវិញ​ការអត្ថាធិប្បាយ​របស់លោក Macron ពាក់ព័ន្ធ​នឹង​រុស្ស៊ី​

2022/12/13 05:19:33 pm        510
​អឺរ៉ុប៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​បាល់​ទិ​ក និង​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ក្ដី​បារម្ភ ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​សំណាក់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ពាក់ព័ន្ធ​នឹង​ការធានា​សន្តិសុខ​ឲ្យ​រុស្ស៊ី និង​បាន​ពន្យល់​ពី​ជំហរ​របស់​ខ្លួន​ចំពោះ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​។​ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​បារាំង TF1 កាលពី​ថ្ងៃទី​៣​ ខែ​ធ្នូ លោក Macron បាន​និយាយ​ថា ​សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវ​ត្រៀម​ស្ថាបត្យកម្ម​សន្តិសុខ​នា​ពេល​អនាគត​របស់​ខ្លួន​ និង​គិតគូរ​ផង​ដែរ​ថា​ត្រូវ​ផ្ដល់​ការធានា​​ដល់​រុស្ស៊ី​បែប​ណា ​នៅ​ថ្ងៃ​ដែល​ប្រ​ទេស​នេះ​ត្រឡប់​ទៅកាន់​តុ​ចរចា​។ ការ​អត្ថាធិប្បាយ​ទាំងនោះ​ត្រូវ​បាន​ស្តីបន្ទោស​ភ្លាមៗ​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បណ្ដា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក ខណៈ​ដែល​ប្រធានាធិបតី និង​ក្រសួងការបរទេស​បារាំង​បាន​ព្យាយាម​និយាយ​សម្រាល​បញ្ហា​កំហឹង​ ទំនងជា​នឹង​មិន​រសាយ​នៅ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​ក្នុង​ប្លុក​នេះ​ទេ​។ ​សាធារ​ណរដ្ឋ​ឆែកដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ជួយ​រៀបចំ​ការ​គាំទ្រ​សម្រាប់​តំណាង​ការទូត​ផ្លូវ​ការ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​។​អ្នកការទូត​ពីរ​រូប​បាន​និយាយថា ក្រុម​អ្នកគាំទ្រ​នៃ​គំនិត​ផ្ដួចផ្ដើម​រួមមាន​រដ្ឋ​បាល់​ទិ​ក អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នី រួម​ជាមួយ​ប៉ូឡូញ និង​ស្លូ​វ៉ា​គី​។ សារព័ត៌មាន​មិន​អាច​កំណត់​បានទេ​ថា ​តើ​មាន​ប្រទេស​សរុប​ចំនួន​ប៉ុន្មាន​បាន​គាំទ្រ​ចលនា​នេះ ឬ​ថា​តើ​ប្រទេស​ឆែក​បាន​គាំទ្រ​គំនិត​នេះ​ដែរ ​ឬ​យ៉ាងណា​។ រដ្ឋមន្ត្រីការបរទេស​បារាំង ឆែក និង​ស្លូ​វ៉ា​គី មិន​អាច​ឆ្លើយ​តប​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ។ ចំណែក​ក្រសួងការបរទេស​ប៉ូឡូញ​វិញ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង

2022/12/13 04:36:58 pm        365
នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹក​នាំ​គណៈ​ប្រតិភូ​តាម​ជើង​យន្ត​ហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅ​ក្នុង​ទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបាំរាំងជាច្រើនរូប។តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM