លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅតំបន់អឺរ៉ុប ប្រមាណជាង២ពាន់នាក់

2022/12/13 04:26:20 pm        955
នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋខ្មែរ​រស់​នៅប​ណ្ដាប្រ​ទេស​ជាច្រើ​ននៅតំបន់អឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួប​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ក្នុង​កិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។  ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោក្នុងជំនួបសំណេះសំណាល៖ -សម្ដេចតេជោថ្លែងអំណរគុណចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរនៅអឺរ៉ុប ដែល​ឆ្លៀត​ពេល​ដ៏​មមាញឹក មកទទួលស្វាគមន៍សម្ដេច ទោះមានធាតុអាកាសត្រជាក់ខ្លាំងក្ដី។-សម្ដេចតេជោអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយពលរដ្ឋខ្មែរនៅអឺរ៉ុប ជាង​ពីរ​ពាន់នាក់។-សម្ដេចតេជោ អ្នកចង់មកជួបសម្ដេច ក៏មក មិនមកក៏បាន គឺមិនមានការគាបសង្កត់នោះទេ។ វាជា​សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ។-សម្ដេចតេជោ មានចម្ងល់ចំពោះការលើកឡើងរបស់បុគ្គលមួយចំនួនដែលថា​ អ្នក​មក​ជួប​សម្ដេច​សុទ្ធ​​តែ​ជាអាយ៉ង។-សម្ដេចតេជោចាប់អារម្មណ៍ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅស្វីស និងហុងគ្រី ដែល​លើក​ឡើង​ថា ពួកគេមកជួបសម្ដេច គឺមិនមានការគាបសង្កត់នោះទេ។-សម្ដេចតេជោថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលប្រកាសគាំទ្រ និង​ស្វាគមន៍​បេសកកម្ម​សម្ដេចអញ្ជើញទៅបំពេញបេសកកម្មនៅអឺរ៉ុប។- សម្ដេចតេជោថ្លែងអំណរគុណជាថ្មីចំពោះពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរមកពីចម្ងាយ ដែល​ស្ថិត​នៅ​ក្រោមធាតុអាកាសដ៏ត្រជាក់ ដែលមានតាំងពីពលរដ្ឋវ័យចាស់ ជនពិការ រួមទាំងកុមារផង មក​ជួប​សម្ដេច។- សម្ដេចតេជោ៖ ទោះបីពលរដ្ឋខ្មែរទៅដល់ប្រទេសណាក៏ដោយ ទីណាក៏ដោយ វិញ្ញាណជា​ខ្មែរ​នៅ​តែ​ជាខ្មែរ។-សម្ដេចតេជោសោកស្ដាយចំពោះពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស ហើយបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។-សម្ដេចតេជោ៖ ទោះកម្ពុជាក្រ តែរដ្ឋាភិបាលនៅតែចំណាយទុន ដើម្បីទិញវ៉ាក់សាំងយកមកចាក់ ដើម្បីការពារអាយុជីវិតពលរដ្ឋ។-សម្ដេចតេជោ៖ បើពឹងលើជំនួយ គឺមិនអាចចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតពលរដ្ឋ ឱ្យបានទាន់ពេលនោះទេ គឺមានតែទិញដោយថវិកាផ្ទាល់ប៉ុណ្ណោះទើបបានលឿន។-សម្ដេចតេជោ៖ អំឡុងកូវីដ មានសិស្ស និស្សិតនៅកម្ពុជាជិតបួនលាននាក់ ត្រូវសិក្សាតាមអនឡាញ។-សម្ដេចតេជោ៖ ការសិក្សាតាមអនឡាញ ជាការវិវឌ្ឍថ្មីមួយ នៃការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថលនៅកម្ពុជា។-សម្ដេចតេជោ៖ អំឡុងរងវិបត្តិកូវីដធ្ងន់ធ្ងរ រដ្ឋាភិបាលចំណាយថវិកាប្រមាណ ជាងពីរពាន់លាន ដុល្លារ ដើម្បីទប់ស្កាត់កូវីដ និងជួយដល់ពលរដ្ឋ។- សម្ដេចតេជោ៖ ខ្ញុំនៅសល់សិទ្ធិជាប្រធានអាស៊ាន ១៨ ថ្ងៃទៀត។-សម្ដេចតេជោ នឹងជួបជាមួយប្រធានាធិបតីបារាំង ឯកឧត្ដម អេម៉ាណូអែល ម៉ាក្រុង នៅថ្ងៃស្អែក។-សម្ដេចតេជោ៖ ប្រការដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនានាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាបាន គឺអាស្រ័យលើកត្តា ២៖ ទី១. គឺការគ្រប់គ្រងជំងឺកូវីដបានល្អ និងទី២.កម្ពុជាជាប្រទេសមានសុខសន្តិភាព និងមិនមានការគំរាមកំហែងពីអំពើភេរវកម្ម។-សម្ដេចតេជោ៖ កម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ ដែលអាចដាក់បានប្រមាណមួយម៉ឺនគ្រែ។-សម្ដេចតេជោ៖ វិបត្តិកូវីដ បានធ្វើឱ្យសមត្ថភាពគ្រូពេទ្យកម្ពុជា កាន់តែរីកចម្រើន។-សម្ដេចតេជោ៖ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ប្រកាសរំលាយសភាបោះឆ្នោត មុនអាណត្តិបាននោះទេ។-សម្ដេចតេជោបានរំលេចនូវបញ្ហា ៣ សំខាន់ជូនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានជ្រាបនោះគឺ ទី១.ការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទី២.ការចាត់តាំងការបោះឆ្នោតឃុំ/សង្កាត់បានល្អ។ ទី៣.គឺការប្រ ជុំអាស៊ានដែលពោរពេញទៅដោយភាពស្មុគស្មាញ តែកម្ពុជាបានបំពេញតួនាទីបានល្អជាទីបំផុត។-សម្ដេចតេជោ៖ ខ្ញុំសូមនិយាយដោយមោទកភាពថា មន្ត្រីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុង ការបំពេញការងារជាលក្ខណៈអន្តរជាតិ ដូចករណីប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាដើម។-សម្ដេចតេជោ៖ វិបត្តិនៅមីយ៉ាន់ម៉ា ចំណាយពេលតិចបំផុត ៥ ឆ្នាំទៀត ទើបអាចដោះស្រាយបាន។-សម្ដេចតេជោ៖ បញ្ហាកូវីដមិនទាន់ចប់នៅឡើយទេ យើងត្រូវត្រៀមសម្រាប់ដោះស្រាយ ទាំងបញ្ហាសុខាភិបាល និងសេដ្ឋកិច្ច។-សម្ដេចតេជោ៖ សង្គ្រាមនៅអ៊ុយក្រែន ឥឡូវនេះមិនមែនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតនោះឡើយ បច្ចុប្បន្នវាគឺជាសង្គ្រាមរវាង រុស្ស៊ី និងអឺរ៉ុប(ណាតូ) តែម្ដង។-សម្ដេចតេជោ៖ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យដំឡើងថ្លៃអគ្គិសនីជាដាច់ខាត ទោះបីតម្លៃប្រេងឡើងថ្លៃយ៉ាងណាក៏ដោយ។-សម្ដេចតេជោ៖ រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងមន្ត្រីចូលនិវត្តន៍ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ។-សម្ដេចតេជោ៖ អ្នកយកត្រកូល ហ៊ុន ជាសត្រូវ ជាការគិតខុស។ ត្រកូល ហ៊ុន សម្លាប់មិនអស់ទេ។ ត្រកូល ហ៊ុន ពោរពេញដោយបញ្ញវន្ត។ ត្រកូល ហ៊ុន ពលរដ្ឋស្រលាញ់រាប់អានខ្លាំងណាស់។-សម្ដេចតេជោ៖ ខ្ញុំស្ដាយបំផុត ដែលគណបក្សប្រឆាំងនៅស្រុកខ្មែរល្ងង់ពេក។ ប៉ុន្តែទុកឱ្យល្ងង់ចុះ ដើម្បីឱ្យចាញ់រហូត។-សម្ដេចតេជោ៖ យើងនឹងត្រូវកសាងស្ពានចំនួន ៣ ទៀតនៅពេលខាងមុខនេះ។ ស្ពានទី១ ឆ្លងកាត់ទន្លេមេគង្គទៅក្រចេះ ឬ ឆ្លងពីក្រចេះ មកកំពង់ធំ។ ស្ពានទី២ ឆ្លងពីផ្សារចាស់កាត់ទន្លេសាប ចុះនៅជ្រោយ ចង្វា ចេញពីជ្រោយចង្វា ទៅអរិយក្សត្រ។ ស្ពានទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីតភ្ជាប់ផ្លូវ ល្បឿនលឿន ទៅព្រំដែនវៀតណាម។-សម្ដេចតេជោ៖ កាលពីឆ្នាំ២០០៨ ខ្ញុំបានជួយជាថវិកា ដើម្បីឱ្យគណបក្សរបស់សម្ដេចក្រុមព្រះ បានចូលរួមបោះឆ្នោត។-សម្ដេចតេជោ៖ ហេតុអ្វីបានជាអាល្លឺម៉ង់ ដែលចាក់ឫសដោយប្រព័ន្ធប្រជាធិបតេយ្យ តាំងពីក្រោយ សង្គ្រាមលោកលើកទី២ បែរជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយមានការចាប់ខ្លួនក្រុមប៉ុនប៉ងធ្វើ រដ្ឋប្រហារនោះទៅវិញ?-សម្ដេចតេជោ៖ ការនាំចេញរបស់កម្ពុជាមកអឺរ៉ុប កើនប្រមាណ ១៨ ភាគរយ គិតជាទឹកប្រាក់មាន ទំហំជាងបួនពាន់លានដុល្លារ។-សម្ដេចតេជោ៖ សូមកុំមើលកម្ពុជា ត្រឹមជាកម្ពុជា សូមមើលកម្ពុជាឱ្យឆ្ងាយជាងហ្នឹង សូមមើលកម្ពុជាក្នុងនាមអាស៊ាន។-សម្ដេចតេជោ៖ ក្នុងចំណោមអាស៊ាន ១០ ប្រទេស មានតែស៊ុលតង់ព្រុយណេ និងសម្ដេចតេជោ ប៉ុណ្ណោះដែលកាន់ញញួរប្រធានអាស៊ាន ៣ ដង។-សម្ដេចតេជោ៖ កម្ពុជា ត្រូវខិតខំទប់ស្កាត់ឱ្យខាងតែបាននូវចលនាជ្រុលនិយម ទាំងជ្រុលនិយម ឆ្វេង និងជ្រុលនិយមស្ដាំ។-សម្ដេចតេជោនាំយកក្រមា និងប្រក្រតិទិនខ្មែរ ជាវត្ថុអនុស្សាវរីយ៍ជូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុប។

សម្តេចតេជោហួសចិត្តក្រុមប្រឆាំងដែលចោទពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបមកជួបសម្តេចថាជាការជួញដូរ

2022/12/13 03:48:48 pm        333
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានចោទប្រកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់អឺរ៉ុបមកជួបសម្តេច គឺជាការជួញដូរ ឬក៏ជួលជាដើម។ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថា ជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ឬបំពានសិទ្ធិពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន ឬក៏មកជួបសម្តេចនោះ គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។ យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទម្លាប់ដ៏អាក្រក់របស់ពួកគេទៅហើយ ហើយការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ ក៏មិនមែនជាលើកទីមួយដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅក្រុមប្រឆាំងប៉ុន្មាននាក់ដែលកំពុងរស់ នៅប្រទេសបារាំង ហើយប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះផងដែរថា ការប្រមូលផ្តុំរបស់ក្រុមប្រឆាំងទាំងនោះមានមនុស្សប៉ុន្មាននាក់ ខណៈវត្តមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍សម្តេចរហូតដល់ជិត ២០០០នាក់។ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុនផងដែរ។ ដោយសម្តេចបានលើកឡើងបែបចំអកថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីដល់សម្តេចបានផង៕(ដោយ​៖ បាន ចក់)

ក្រសួងវប្បធម៌ប្រារព្ធពិធីបួងសួងដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើទឹកដីអង្គរ

2022/12/13 03:40:47 pm        284
មហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» និងព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹង​ត្រូវ​រៀបចំ​ធ្វើនៅថ្ងៃទី ១៤-១៦ ខែធ្នូ ខាងមុខនេះ នៅបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ នៅ​មុន​មួយ​ថ្ងៃ​នៃការចាប់ផ្ដើមកម្មវិធី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង នៅ​បរិវេណ​ខាង​ក្រោយប្រាសាទអង្គរតូច ដោយមានការចូលរួមពីលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ព្រទ្ធាចារ្យផ្នែកវប្បធម៌ និងសិល្បករ សិល្បការិនី ព្រមទាំង នាដកា ជាច្រើននាក់។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអង្គារ៍ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត (អង្គរតូច) ដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប អបអរសាទរខួប ៣០ឆ្នាំនៃ​ការដាក់​បញ្ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌រូបីនៃពិភពលោក។ មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និង​អរូបី ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ព្រមទាំងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយ​មាន​ការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។ ព្រមជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំនូវពិធីរំលឹកគុណអង្គរ ក្នុង​គោល​បំណង​រំលឹក​គុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែ​រក្សា​ប្រាសាទ​ទាំង​អស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ជាតិ​មាតុ​ភូមិ​តាំង​ពីដើមរហូតដល់សព្វថ្ងៃ។ ពិធីរំលឹកគុណអង្គរលើកទី២ នាឆ្នាំ ២០២២ នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ​ធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច​ចូល​រួម​ទស្សនា​កម្សាន្ត​ដោយ​ក្ដីរីករាយ៕(អត្ថបទ៖ ចេន សុជាតា , រូបភាព៖ ប៉ាន់ បូនី)

កម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

2022/12/13 02:22:42 pm        286
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ខាងក្រោមនេះជាកម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប៖

ចាប់ពីថ្ងៃស្អែកតទៅ បណ្តាខេត្តមួយចំនួននៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត នឹងចុះត្រជាក់ដល់ ១៦°C

2022/12/13 02:15:33 pm        652
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពនឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C រីឯនៅបណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C ចំណែកនៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនិងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ។

ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ

2022/12/13 06:22:45 am        566
ភ្នំពេញ : ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួននៃតំបន់អឺរ៉ុបបានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ មតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមាណជាង២០០០នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ពិធីសំណេះសំណាលនេះធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

សម្ដេចតេជោ ហ៊ុន សែន បានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប

2022/12/13 12:37:17 am        631
ភ្នំពេញ ៖ នៅពេលនៃការអញ្ជើដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្ដាប្រទេសនានានៃតំបន់អឺរ៉ុប។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញមកកាន់តំបន់អឺរ៉ុបនេះ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ ក្រៅពីអញ្ជើញក្នុងកិច្ចប្រជុំកំពូលសំខាន់ៗ ពាក់ព័ន្ធទៅនឹងអាស៊ាន និងសហភាពអឺរ៉ុបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅតំបន់អឺរ៉ុបផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/12 10:51:28 pm        505
ភ្នំពេញ ៖ នៅម៉ោង ៩.៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣: ៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅជាទី​បំផុតពី​សំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជា​ច្រើនទៀត។ សូមជម្រាបថា ធ្វើដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំ​កំពូល​រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ បើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ៕

ប៉ា​គី​ស្ថាន​និយាយថា​ កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ជន​ស៊ីវិល ៦​នាក់​ដោយ​ការបាញ់​ផ្លោង​ឆ្លង​ព្រំដែន​

2022/12/12 09:31:24 pm        261
​ប៉ា​គី​ស្ថាន៖ កងទ័ព​​ប៉ា​គី​ស្ថាន​បាន​និយាយថា​ ការបាញ់​កាំភ្លើង​ និង​ផ្លោង​កាំភ្លើង​ធំ​ធ្វើឡើង​ដោយ​កងកម្លាំង​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល ៦នាក់​ស្លាប់​នៅក្នុង​ការបាញ់​ឆ្លង​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ​១៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។ កងទ័ព​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​ប៉ា​គី​ស្ថាន​បាន​សងសឹក​វិញ​នៅ​ព្រំដែន​ដែល​ឆ្លងកាត់​ខេត្ត Balochistan ភាគ​និរតី​។ ​លោក Noor Ahmad មន្ត្រី​អាហ្វហ្គានីស្ថាននៅ​ខេត្ត Kandahar បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ដោយ​ចៃដន្យ ​ហើយ​ស្ថានភាព​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ ​បន្ទាប់ពី​ភាគី​ទាំង​ពីរបាន​ជួបប្រជុំគ្នា​។ ​ប្រភព​សន្តិសុខ​​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ការប៉ះទង្គិច​នេះ​បានចាប់ផ្តើម​បន្ទាប់ពី​កងកម្លាំង​ប៉ា​គី​ស្ថាន បានទាមទារ​ឱ្យ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ឈប់​ការសាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្មី ​នៅលើ​ព្រំដែន​របស់​ពួកគេ​។សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​ប៉ា​គី​ស្ថាន​បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជាការ​ឈ្លានពាន​ហួស​ព្រំដែន​។ មន្ត្រី​ទាំងសងខាង​បាន​និយាយថា​ ការឆ្លងកាត់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​មមាញឹក​នៅ​តំបន់ Chaman ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពាណិជ្ជកម្ម​ និង​ច្រក​ឆ្លងកាត់ត្រូវបាន​បិទរយៈពេល​ច្រើន​ម៉ោង ​មុនពេល​បើក​ឡើងវិញ​៕អត្ថបទ៖ ប៊ុនថន

កំពង់ផែ Odesa របស់​អ៊ុយ​ក្រែ​ន​ផ្អាក​ដំណើរការ​ បន្ទាប់ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី

2022/12/12 07:35:03 pm        1104
​អ៊ុយក្រែន៖ កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយ​ក្រែ​នបាន​ផ្អាក​ដំណើរការ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការវាយប្រហារ​ចុងក្រោយ​របស់​រុស្ស៊ី​លើ​ប្រព័ន្ធ​ថាមពល​ក្នុង​តំបន់​។ យោងតាម​លោក Mykola Solsky រដ្ឋមន្ត្រី​ក្រសួងកសិកម្មបាន​និយាយថា​ ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិមិនត្រូវ​បាន​គេ​រំពឹងថា​នឹង​បញ្ឈប់​ការនាំចេញ​នោះទេ​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy និយាយថា​វា​បានកើត​ឡើង ខណៈ​ប្រជាជន​ជាង ១,៥លាននាក់​នៅ​ទីក្រុង Odesa ភាគខាងត្បូង​គ្មាន​ថាមពល​ប្រើប្រាស់​ បន្ទាប់ពី​យាន​ដ្រូ​ន​របស់​រុស្ស៊ីបាន​វាយប្រហារ​លើ​រោងចក្រ​ថាមពល​ចំនួន​ពីរ​កន្លែង​។ ​ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិបាន​បន្ត​ការដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​ពីរ​ផ្សេងទៀត​។ ចាប់តាំងពី​ខែតុលា​មក ទីក្រុង​មូ​ស្គូបានដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ​ដោយ​ការបាញ់​មី​ស៊ី​ល និង​ប្រើប្រាស់​យាន​ដ្រូ​ន​វាយប្រហារ​ជា​បន្តបន្ទាប់​។​អាជ្ញាធរ​តំបន់​ក្នុង​ទីក្រុង Odesa និយាយថា​ អគ្គិសនី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​នេះនឹង​ត្រូវបាន​ស្តារឡើងវិញ​ជា​បណ្តើរៗ ​ខណៈការស្តារ​ឡើងវិញ​បណ្តាញ​ពេញលេញ​អាច​ចំណាយពេល​ពី ២ ទៅ ៣ខែ​។ អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុងចំណោម​​ប្រទេសផលិត ​និង​នាំចេញ​ពោត​ និង​ស្រូវ​សាលី​ធំ​បំផុត​របស់​ពិភពលោក ​ប៉ុន្តែ​ការនាំចេញ​របស់​ប្រទេស​នេះបាន​ធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM