លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ឥណ្ឌា​នៅតែ​ជា​អតិថិជន​ដ៏​ធំ​សម្រាប់​ប្រេង​រុស្ស៊ី ទោះ​ប្រទេស​លោកខាងលិច​កំណត់​តម្លៃ​ក៏ដោយ

2022/12/07 06:44:09 pm        691
​ឥណ្ឌា៖ យោងតាម​ក្រុម​អ្នកជំនាញ ​ប្រទេស​ឥណ្ឌានៅតែ​ជា​អតិថិជន​ដ៏​ធំ​ក្នុង​សន្តិសុខ​ថាមពល​របស់​ខ្លួន ហើយ​ទំនងជា​នឹង​បង្កើន​ការ​នាំ​ចូល​ពី​រុស្ស៊ី ក្រោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​កំណត់​តម្លៃ​លើ​ប្រេង​របស់​រុស្ស៊ី​។ ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្របាន​ព្រមព្រៀង​កំណត់​តម្លៃ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែលលើ​ប្រេង​ឆៅ​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​រុស្ស៊ី​។ ក្រោម​ការកំណត់​តម្លៃ​ការធានា​រ៉ាប់រង​ហិរញ្ញវត្ថុ និង​សេវាកម្ម​ផ្សេងទៀត​ សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​រុស្ស៊ី​នឹង​ត្រូវ​បាន​ហាមប្រាម ប្រសិនបើ​នោះ​លក់​ក្នុង​តម្លៃ​លើស​ពី​ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​។ ការកំណត់​តម្លៃ​នេះ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ពី​អ្វី​ដែល​ប្រទេស​ឥណ្ឌា​ដែល​ជា​អតិថិជន​ដ៏​ធំ​នៃ​ប្រេង​របស់​រុស្ស៊ី បាន​ចំណាយ​សម្រាប់​ការ​នាំ​ចូល​ពី​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​អតីត​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​លោក Ashok Sajjanhar ដែល​ពេលនេះ​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សកល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ប្រ​ទស​ទាំងឡាយ​ដែល​បន្ត​នាំចូល​ប្រេង​ពី​រុស្ស៊ី​ដូចជា ឥណ្ឌា ចិន ខ្លះ​ក្នុងចំណោម​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​លូត​លាស់​ផ្សេងទៀត ខ្ញុំ​គិត​ថា វា​អាច​ផ្ដល់​សម្ពាធ​ចរចា​បន្ថែម​ទៀត​ដល់​ពួកគេ​។ ចំណែក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក Sergei Lavrov ក៏បាន​និយាយ​ផង​ដែរ​ថា រុស្ស៊ីនឹង​បន្ត​ការចរចា​ទ្វេភាគី​។ ការ​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​របស់​ឥណ្ឌាបាន​កើន​ឡើង​ខ្ពស់​បំផុត ​រហូតដល់​មួយ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​កាលពី​ខែវិច្ឆិកា​៕​អត្ថបទ៖ សុខមាន

លោក ​Putin រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្ដីពី​សន្តិសុខ​ក្នុង​ប្រទេស ​ក្រោយ​ការ​ផ្ទុះ​មូលដ្ឋាន​ទ័ពអាកាស​ ៣​កន្លែង​

2022/12/07 06:07:52 pm        829
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​ជា​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក​ ដើម្បី​ពិភាក្សា​ពី​ការការពារ​ក្នុងស្រុក​របស់​ប្រទេស​នេះ បន្ទាប់ពី​មានការ​ផ្ទុះ​លើ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​៣ ​នៅ​សប្ដាហ៍​នេះ​។​ ​វិមាន​ក្រឹម​ឡាំងពុំបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា ក្រុមមន្ត្រី​រុស្ស៊ីបាន​សម្លឹង​រក​ការគាំទ្រ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​។ ​កិច្ចប្រជុំ​នេះទំនងជា​នឹង​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​មូលដ្ឋាន​ទ័ពអាកាស​ទី​៣ ត្រូវបាន​រង​ការវាយប្រហារ​នៅក្នុង​ទីក្រុង Kursk របស់​រុស្ស៊ីភាគ​ខាងជើង​ព្រំដែន​អ៊ុយ​ក្រែ​ន មួយថ្ងៃ​ក្រោយ​ការផ្ទុះត្រូវបាន​រាយការណ៍​នៅ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​២​ ដាច់ដោយឡែក​ពីគ្នាដែល​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ា​យល៍ក្នុង​ទឹកដី​រុស្ស៊ី​។ ​យោងតាម​សារព័ត៌មាន Reuters អភិបាល​តំបន់ Kursk បាន​និយាយថា យាន​ដ្រូ​ន​មួយគ្រឿងបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស ដែល​បណ្ដាល​ឲ្យ​ទីតាំង​ស្តុក​ប្រេង​មួយកន្លែងត្រូវបាន​ឆេះ ប៉ុន្តែ​ពុំមាន​អ្នករបួស​ ឬ​ស្លាប់​ណាមួយ​ត្រូវបាន​រាយការណ៍​ទេ​។​យ៉ាងហោចណាស់​យន្តហោះ​ទ​ម្លា​ក់​គ្រាប់បែក​ធុន​ធ្ងន់ Tu-95 BEAR ចំនួន​ ២​គ្រឿងត្រូវបាន​បំផ្លាញក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​មូលដ្ឋាន​ទ័ពអាកាស​ ២​កន្លែង​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​មនុស្ស ​៣​នាក់​បាន​ស្លាប់។ ​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​ ជា​អ្នកបើក​ការវាយប្រហារ​ទាំងនេះ​៕អត្ថបទ៖ សុខមាន

នៅ​ឯ​អង្គការសហប្រជាជាតិ អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​បទ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការចរចា​បញ្ហា​អ៊ុយ​ក្រែ​ន​

2022/12/07 05:36:43 pm        714
​UN៖ សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​អង្គារ ពីបទ​មិន​ចាប់អារម្មណ៍​ចំពោះ​ការចរចា​ស្វែងរក​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ការអំពាវនាវ​កាន់តែច្រើន​នៅឯ​អង្គការសហប្រជាជាតិឲ្យ​មាន​បទ​ឈប់​បាញ់​ និង​ផ្នែក​ការទូតដើម្បី​បញ្ចប់សង្គ្រាម ដែល​បាន​ចាប់ផ្ដើម​ដោយ​ការវាយលុក​របស់​រុស្ស៊ីរយៈកាល ​៩​ខែ​មកនេះ​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​ Vassily Nebenzia បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​មនុស្សធម៌​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow បានបង្ហាញ​ចំណាប់អារម្មណ៍​ពី​សារសំខាន់​របស់​បណ្ដា​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ ក្នុង​ដំណោះស្រាយ​ផ្នែក​ការទូត​។ ​លោក​បាន​និយាយថា យើង​កំពុង​ប្រតិកម្ម​ខ្លាំង​ចំពោះ​បញ្ហា​នេះ។ យើង​បញ្ជាក់​ពី​ឆន្ទៈ​របស់​យើងក្នុង​ការចរចា ប៉ុន្តែ​លោក​បាន​បន្ថែមថា គោលបំណង​នេះ​នឹង​ត្រូវបាន​លុបបំបាត់​ មូលហេតុ​ជា​ឬ​សគុល​ដែល​បាន​បង្ខំ​ឲ្យ​យើង​ចាប់ផ្ដើម​ប្រតិបត្តិកា​រសឹក​ពិសេស​។​ឯកអគ្គរដ្ឋទូត​រង​អាមេរិកប្រចាំ​នៅ​អង្គការសហប្រជាជាតិលោកស្រី Lisa Carty បាន​ប្រាប់​ក្រុមប្រឹក្សា​មាន​សមាជិក ​១៥​ប្រទេសថា ការបង្កើន​ការវាយប្រហារ​របស់លោក​ប្រធានាធិបតី Putin លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​នគឺជា​ភស្តុតាង​បញ្ជាក់ថា លោក​ពុំ​ចាប់អារម្មណ៍​ចំពោះ​ការចរចា ​ឬដំណោះស្រាយ​តាមផ្លូវ​ការទូត​ទេ​៕អត្ថបទ៖ សុខមាន

អាមេរិក​មើលឃើញ​ការ​ហក់​ឡើង​ករណី​ឆ្លង ស្លាប់ និង​ការ​ចូល​សម្រាក​ពេទ្យ​ដោយសារ​ជំងឺ​ផ្ដាសាយធំ

2022/12/06 07:39:00 pm        379
​អាមេរិក៖ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិកបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ទទួល​បាន​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ នៅ​មន្ទីរពេទ្យ​ខ្ពស់​បំផុត​ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​ ដែល​ប្រទេស​នេះ​បាន​មើល​ឃើញ​រយៈពេល​ ១​ទសវត្សរ៍​នៅ​ឆ្នាំនេះ ដោយ​បន្ថែម​ថា កុមារ​ចំនួន ​១៤​នាក់​បាន​ស្លាប់​ព្រោះ​ជំងឺ​នេះ​។ ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​លោកស្រី Rochelle Walensky បាន​បន្ថែម​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅ​អាមេរិកក៏បាន​បន្ត​ដោះស្រាយ ​ចំនួន​អ្នកជំងឺ​ដ៏​ច្រើន​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម ដូចជា​វីរុស​ចម្លង​តាម​ផ្លូវ​ដង្ហើម​ ឬ RSV និង​វីរុស COVID-19​។​ យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ខាងលើ មាន​អ្នកជំងឺ​យ៉ាងហោចណាស់​ ៨​លាន ​៧​សែន​នាក់ អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៧៨.០០០​នាក់ និង​ស្លាប់​ចំនួន ៤.៥០០​នាក់ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​រដូវ​កាល​នេះ​។ មជ្ឈមណ្ឌល​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​។ ​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ពិសេសជំងឺ​ចម្លង​តាម​ផ្លូវ​ដង្ហើម RSV និង​ជំងឺ​ផ្ដាសាយ​នេះមាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ដែល​គេ​បាន​មើល​ឃើញ​នៅ​ឆ្នាំនេះ​។ លោកស្រី​ថា រដូវ​ផ្ដាសាយ​បាន​ចាប់ផ្ដើម​លឿន ហើយ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយសារ​ជំងឺ​នេះនៅតែ​បន្ត​កើន​ឡើង​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​បាន​ឃើញ​ដូច​នៅ​ឆ្នាំនេះ​ក្នុង​រយៈពេល ​១០​ឆ្នាំ​មកនេះ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​អះអាងថា ការ​ទប់​តម្លៃ​ប្រេង​នឹង​មិន​អាច​បិទ​ប្រភព​ហិរញ្ញវត្ថុ​ សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បានទេ​

2022/12/06 06:59:08 pm        655
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការកំណត់​តម្លៃ​ប្រេង​នាំចេញ​របស់​រុស្ស៊ីដែល​ត្រូវ​បាន​ព្រមព្រៀង​ដោយ​សហភាព​អឺរ៉ុប ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 និង​អូស្ត្រាលី​នឹង​មិន​ប៉ះពាល់​ដល់​យុទ្ធ​ការ​យោធា​របស់​ទីក្រុង Moscow​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ ​ការកំណត់​តម្លៃ​ប្រេង​ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល ក្នុង​គោលបំណង​បិទ​កញ្ចប់​ប្រាក់ចំណូល​របស់​រុស្ស៊ី ខណៈ​កំពុង​ធ្វើ​ឲ្យ​ប្រាកដ​ថា ទីក្រុង Moscow នៅតែ​បន្ត​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​សកល​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សេដ្ឋកិច្ច​របស់​សហព័ន្ធ​រុស្ស៊ី​សុទ្ធ​តែមាន​សក្ដានុពលដ៏​ចាំបាច់​ទាំងអស់​ សម្រាប់​បំពេញតម្រូវការ និង​ភាពចាំបាច់​ពេញលេញនៃប្រតិបត្តិ​ការ​សឹក ដោយ​ប្រើប្រាស់​ពាក្យពេចន៍​របស់​ទីក្រុង Moscow ហៅ​សម្រាប់​ការវាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។ ​លោក​ថា ចំណាត់ការ​ទាំងអស់នេះមិន​ប៉ះពាល់​ដល់​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ លោក​ថា រុស្ស៊ី​នឹងមិន​ទទួលស្គាល់​ការកំណត់​តម្លៃ​ដែល​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ដល់ទី​ផ្សា​រថា​ម​ពល​សកល ​និងធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​តម្លៃ​ប្រេង​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ក្រសួងអប់រំ យុវជន និងកីឡា៖ ការប្រឡងបាក់ឌុបថ្ងៃទី២ ដំណើរការដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ

2022/12/06 06:24:39 pm        633
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕

ក្រសួងបរិស្ថាន៖ សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក

2022/12/06 06:08:55 pm        1087
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញផ្សាយអត្ថបទរបស់ខ្លួនថា សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក។គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា នៅ​កម្ពុជា​នៅ​សល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ។ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើនក្នុងតំបន់ការពារ ធម្មជាតិ គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈ​ចម្រុះ​ពិភពលោក៕(ប្រភព៖ ក្រសួងបរិស្ថាន)

បំណាក់​ដី​កប់​លើ​រថយន្តក្រុង​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៣៤​នាក់​ស្លាប់

2022/12/06 06:00:01 pm        257
​​កូ​ឡុំ​ប៊ី​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៣៤នាក់​បាន​ស្លាប់​នៅពេល​ដែលមាន​បំណាក់​ដី​បាន​កប់​លើ​រថយន្តក្រុង​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ៩នាក់​ផ្សេងទៀតត្រូវបាន​ជួយសង្គ្រោះ​។ បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បាក់​ធ្លាក់​មកលើ​រថយន្តក្រុង​នៅក្នុង​ខេត្ត Risaralda ចម្ងាយ​ប្រហែល ២៣០គីឡូម៉ែត្រភាគ​ពាយព្យ​រដ្ឋធានី Bogota​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Alfonso Prada បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​បាន​រកឃើញ​មនុស្ស ​៣៤នាក់​រួចហើយរួមមាន​អនីតិជន ៣នាក់ ហើយ​យើង​បាន​ជួយសង្គ្រោះ​មនុស្ស ៩នាក់​ផ្សេងទៀត​នៅ​រស់រានមានជីវិត ក្នុងនោះ ៤នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ប្រធានាធិបតី​កូ​ឡុំ​ប៊ីលោក Gustavo Petro បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជា​សោកនាដកម្ម​នៅក្នុង​បណ្តាញ Twitter របស់លោក​។រថយន្តក្រុង​នេះកំពុងធ្វើដំណើរ​ពី​ទីក្រុង Cali ជាទី​ក្រុង​ធំ​ទី​បី​របស់​ប្រទេស​កូ​ឡុំ​ប៊ីទៅកាន់​ក្រុង Condoto ក្នុង​ខេត្ត Choco។ ប្រទេស​កូ​ឡុំ​ប៊ី​បាន​ទទួលរង​ពី​រដូវភ្លៀង​ធ្លាក់​ខ្លាំង​ខុសពី​ធម្មតា ដែល​ត្រូវ​បានដាក់​កំហុស​លើ​បាតុភូត​អាកាសធាតុ La Nina​។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា ហេតុការណ៍​ដែល​ទាក់ទង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស ២១៦នាក់​ស្លាប់ និង​ធ្វើឱ្យ​មនុស្ស ៥៣៨,០០០នាក់​គ្មាន​លំនៅឋាន​គិត​មកដល់ពេលនេះ​ក្នុង​ឆ្នាំ២០២២ ហើយ​តួលេខ​បង្ហាញថា មនុស្ស ៤៨នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅ​ទូទាំងប្រទេស​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/12/06 05:24:44 pm        535
​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ ពីបទ​បំផ្លិចបំផ្លាញ​លំនៅឋាន​នៅក្នុង​ភាគ​អាគ្នេយ៍ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនីនៅក្នុង​តំបន់​ជាច្រើន ​ដោយ​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ទីក្រុង Moscow និយាយថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​នបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ចំនួន​២ នៅ​ទីក្រុង​ Ryazan និង​ទីក្រុង Saratov ចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មាន​ចំងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ជួរមុខ ដោយ​បាន​សម្លាប់​ទាហាន ​៣​នាក់ និង​ ៤​នាក់​រង​របួស និង​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ទាំងនោះ​។ ​ការ​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ថ្មីៗ ​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​ថ្ងៃ​ទៀត។ ហើយ​ការវាយប្រហារ​ថ្មីៗ​នេះបាន​កើតមានឡើង ខណៈ​ការ​ដាច់​អគ្គិសនី​បណ្ដោះ​អាន្ន​នេះគ្រោង​នឹង​បញ្ចប់ ក្រោយ​បាន​ជួសជុល​ការខូចខាត​។ ​ការវាយប្រហារ​ទាំងនេះបានធ្វើ​ឲ្យ​តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន ត្រឡប់​ទៅរក​ភាព​ងងឹត​ដ៏​ត្រជាក់​ឡើងវិញ ហើយ​នៅពេលនេះសីតុណ្ហភាព​បាន​ធ្លាក់​ចុះក្រោម​សូន្យ​អង្សារ​។ ប្រទេស​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដាក់​គោលដៅ​ទូទាំង​អ៊ុយ​ក្រែ​ន​លើក​ទី​៨ ក្នុង​រយៈពេល ​៨​សប្ដាហ៍​។​លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយថា មនុស្ស​យ៉ាងហោចណាស់​ ៤​នាក់បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​រុស្ស៊ី ដោយ​បន្ថែមថា​ កងកម្លាំង​រប​ស់​ខ្លួនបាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៦០​គ្រាប់​ក្នុងចំណោម ​៧០គ្រាប់ដែល​បាន​បាញ់​ដោយ​រុស្ស៊ី។ ​ចំណែក​ភាគីរុស្ស៊ីបាន​និយាយថា ខ្លួន​បាន​បាញ់​កម្ទេច​គោលដៅ​ទាំងអស់​ចំនួន ១៧​កន្លែង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ CamDX ទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល

2022/12/05 10:45:24 pm        410
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសសូមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល “ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ កាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការ កម្មវិធីអភិវឌ្ឍន៍សហ ប្រជា ជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល ។ កម្ពុជាជាប្រទេស មួយ ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortli s te d) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួម មាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧ រូប ឱ្យឈ្នះ ជ័យ លា ភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។ យោងតាមផេកfacebookផ្លូវការសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ពានរង្វាន់នេះជាមោទនភាពថ្មី​មួយទៀតរបស់​កម្ពុជាលើ​ឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា បានចាប់យកឱកាស និងបាន ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ កែ ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមាន ឱកាស កសាង ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម ឌីថល មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នរបស់ រាជរដ្ឋាភិ បាលទាំង អស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញ យកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យា​ពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈ មណ្ឌល បណ្តុះ ធុរកិច្ចថ្មី “តេជោ” នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ជាថ្នាលបច្ចេក វិទ្យា ឌីជីថលមួយឈរនៅ កណ្តាល និងជា ឆ្អឹងខ្នង ដែលអនុញ្ញា ត ឱ្យ ប្រព័ន្ធ បច្ចេកវិទ្យា ព័ត៌មាន របស់ ក្រសួង- ស្ថាប័នអាច ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី បង្កើត ជាសេ វាសាធា រណៈអនឡាញ ផ្សេងៗ ។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការ  ចុះ បញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លា រ អាមេរិក ដោយប្រើ ប្រាស់ រយៈ ពេល ជា មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុមិន​មែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាល​បានដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/ Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។ ថ្នាល CamDX កំពុងពង្រីកវិសាលភាព​របស់ខ្លួនក្នុងវិស័យ​ហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (Royal Micro Finance Plc), ក្រុមហ៊ុនធានារ៉ាប់រង FWD, ធនាគារហត្ថា ម.ក, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារវីង (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុនអិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូអិលធីឌី ផងដែរ។គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ ។​សម្រាប់ព័ត៌មានបន្ថែម៖- https://camdx.gov.kh (https://camdx.gov.kh/)/- https://futureofgovernment.com (https://futureofgovernment.com/)- https://apolitical.co/events/digital-and-open-source-driving-the-future-of-government-https://aws.amazon.com/blogs/publicsector/announcing-future-of-government-awards-recognize-leaders-digital-transformation ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM