លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​នឹងមិន​នាំចេញ​ប្រេង​ដោយសារតែ​ការ​ទប់​តម្លៃ​ប្រេង​ពី​ប្រទេស​លោកខាងលិច​

2022/12/05 10:16:23 pm        1297
​រុស្ស៊ី៖ ប្រទេស​រុស្សី​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំជាងគេ​លំដាប់​ទី​២ ​របស់​ពិភពលោក​នឹង​មិន​លក់​ប្រេង​ដែល​ត្រូវ​កំណត់​តម្លៃ​ដោយ​ប្រទេស​លោក​ខាងលិច​នោះ​ទេ ទោះបីជា​ប្រទេស​នេះ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ក៏ដោយ​។ ​​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​ធ្វើ​សេចក្តីប្រកាស​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ក្រុម​ប្រទេស​រីក​លូត​លាស់​តាំង​៧​ ឬ ​(G7) និង​អូស្ត្រាលី​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​សុក្រ​កំណត់​តម្លៃ​ប្រេង ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល សម្រាប់​តម្លៃ​ប្រេង​ឆៅ​ពី​សមុទ្រ​រុស្ស៊ី​ដោយ​ហាមឃាត់​ក្រុមហ៊ុន​ដឹកជញ្ជូន ​និង​ធានារ៉ាប់រង​មិន​ឲ្យ​ដឹកជញ្ជូន​ប្រេង​ឆៅ​របស់​រុស្ស៊ី​លើស​ពី​តម្លៃ​កំណត់​នេះ​។ ការ​ទប់​តម្លៃ​ប្រេង​មាន​គោល​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​របស់​រុស្ស៊ី​ពី​ការ​លក់​ប្រេង និង​ទប់​ការ​កើន​ឡើង​តម្លៃ​ប្រេង​ពិភពលោក ខណៈ​កំពុង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​សង្គ្រាម​របស់​លោក​នៅ​អ៊ុយ​ក្រែ​នមាន​រយៈពេល​ជាង ៩​ខែ​ទៅ​ក្នុង​ជម្លោះ​ដ៏​ឃោរឃៅ​។​រុស្ស៊ី​បាន​ចាត់​ទុក​ការ​ទប់​តម្លៃ​ប្រេង​នេះ​ថា ​ជា​ការ​ជ្រៀតជ្រែក​ដែល​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល​ពិភព​លោក​មាន​អស្ថិរភាព​។​ លោក ពូ​ទីន កាលពី​ខែ​កញ្ញា​បាន​ព្រមាន​ប្រទេស​លោក​ខាងលិច​ថា លោក​អាច​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ថាមពល ប្រសិនបើ​ការកំណត់​តម្លៃ​ប្រេង​ត្រូវ​បាន​ដាក់ ដោយ​ប្រាប់​ប្រទេស​ទាំងនោះ​ថា​អឺរ៉ុប​នឹង​ជួប​ការ​រាំងស្ទះ​។ កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការកំណត់​តម្លៃ​ប្រេង​ត្រឹម ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​រុស្ស៊ី​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ៕អត្ថបទ៖ ប៊ុនថន

ឥណ្ឌូនេស៊ី​ជម្លៀស​ពលរដ្ឋ​ជិត ​២​ពាន់​នាក់ ខណៈ​ភ្នំភ្លើង​ផ្ទុះ​នៅលើ​កោះ​ជ្វា

2022/12/05 09:47:22 pm        451
​ឥណ្ឌូនេស៊ី៖ អាជ្ញាធរ​បាន​និយាយថា ភ្នំភ្លើង​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ដែល​បាន​បញ្ចេញ​ផ្សែង​ផេះ​ចម្ងាយ ១៥​គីឡូម៉ែត្រ​ទៅលើ​អាកាស និង​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ជិត ២,០០០នាក់ ខណៈ​មានការ​ព្រមាន​ខ្ពស់បំផុត​សម្រាប់​តំបន់​នៅ​ភាគ​ខាងកើត​កោះ​ជ្វា​។​ ​វីដេអូដែល​បាន​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ បង្ហាញ​ពី​ពលរដ្ឋ​ជម្លៀស​ខ្លួន​នាំយក​ទៅតាម​នូវ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ​តាម​ផ្លូវគោក​គ្របដណ្តប់​ដោយ​ផេះ​។​ ភ្នំភ្លើង ​Semeru ជា​ភ្នំ​ខ្ពស់បំផុត​នៅលើ​កោះ​ជ្វាបាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន បណ្តាល​ឲ្យ​មនុស្ស​ជាង ៥០​នាក់​ស្លាប់ និង​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ចេញ​។ នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នកស្លាប់ ​និង​របួស​ណាមួយ​នៅឡើយ​ពី​ការផ្ទុះ​ភ្នំភ្លើង Semeru ក្នុងឆ្នាំនេះ​។ ដោយមាន​ភ្នំភ្លើង​ចំនួន ១៤២ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​របស់​ពិភពលោក ​ដែល​រស់នៅ​តាម​ជួរ​ជិត​ភ្នំភ្លើង៕អត្ថបទ៖ ប៊ុនថន

នគរបាល​អេស្ប៉ាញ​ច្រានចោល​ការជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ការដាក់​គ្រឿងផ្ទុះ​ក្នុង​កញ្ចប់​សំបុត្រ

2022/12/05 09:29:19 pm        441
​​អេស្ប៉ាញ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ La Sexta បាន​រាយការណ៍​ថា កញ្ចប់​បង្កប់​គ្រឿងផ្ទុះ​ចំនួន ​៦ ដែល​ត្រូវបាន​ផ្ញើរទៅកាន់​គោលដៅ​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស​អេ​ស្ប៉ា​ញ​កាលពី​សប្តាហ៍​មុន ទំនងជា​ការងារ​រប​ស់​បុគ្គល​តែ​ម្នាក់​ក្នុងប្រទេស ដោយបាន​លើកឡើងថា ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​។ ប៉ុន្តែ​នគរបាល​បាន​ច្រានចោល​ការជាប់​ពាក់ព័ន្ធ​នៃ​អង្គភាព​សេវាកម្ម​ចារកម្ម​រុស្ស៊ី​។​ ​កាលពី​សប្តាហ៍​មុន កញ្ចប់​សំបុត្រ​បង្កប់​គ្រឿងផ្ទុះ​ត្រូវបាន​ផ្ញើរ​ទៅកាន់​ស្ថានទូត​អ៊ុយ​ក្រែ​ន និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ លំនៅឋាន​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញលោក​ Pedro Sanchez មជ្ឈមណ្ឌល​ផ្កាយរណប​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Torrejon de Ardoz និង​រោងចក្រ​ផលិត​អាវុធ Instalaza ក្នុង​ទីក្រុង Zaragoza។​ រុស្ស៊ី​បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណាមួយ ហើយ​ស្ថានទូត​របស់​ទីក្រុង​មូ​ស្គូ​ក្នុងប្រទេស​អេស្បាញ​បាន​បញ្ជាក់ថា ខ្លួន​ថ្កោលទោស​រាល់​ការគំរាមកំហែង ឬ​អំពើ​ភេរវកម្ម​ណាមួយ ជាពិសេស​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ប្រឆាំង​បេសកកម្ម​ការទូត៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បន្ត​វាយលុក​តំបន់​របស់​អ៊ុយ​ក្រែ​ន​ ខណៈ​លោក Zelenskyy ជំរុញ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​ក្នុង​រដូវរងា​

2022/12/05 07:11:31 pm        390
​រុស្ស៊ី៖ រុស្ស៊ី​បន្ត​ការវាយលុក​ដ៏​ខ្លាំង​របស់ខ្លួន​នៅ​តំបន់​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​នបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​នៅក្នុង​តំបន់​ទាំងនោះ​។ នៅ​ភាគ​ខាងកើតការប្រយុទ្ធ​គ្នា​ខ្លាំង​កំពុង​កើតឡើង ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​ការគ្រប់គ្រង​ទីក្រុង Bakhmut ដែលជា​បន្ទាយ​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Donetsk។អភិបាលក្រុង Donetsk លោក Pavlo Kyrylenko និយាយ​នៅលើ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។​ ​នៅ​ភាគ​ខាង​ត្បូង រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​របស់​ខ្លួន​ចូល​ទៅ​កាន់​ផ្នែក​ខាងលិច​ទន្លេ Dnipro ក្នុង​ទីក្រុង Kherson។ អភិបាលក្រុង Kherson និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​ទីក្រុង​នេះ ៤៦​លើក​កាលពី​ថ្ងៃ​សៅរ៍​តែមួយ​ថ្ងៃ​។ អភិបាលក្រុង​និយាយ​ថា មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​។ ជាមួយ​គ្នា​នេះ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​មួយ​ចំនួន​បាន​ទៅដល់​ផ្នែក​ខាងកើត​ទន្លេ Dnipro​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។​​ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ជំរុញ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​អត់ធ្មត់ និង​រឹងមាំ​ទប់​ទល់​ការ​លំបាក​ក្នុង​រដូវរងា ខណៈ​ក្រុម​មន្ត្រី​កំពុង​ប្រឹងប្រែង​ស្តារ​ឡើងវិញ​បណ្តាញ​ថាមពល និង​សេវា​ផ្សេងៗដែល​ត្រូវបាន​កាត់ផ្តាច់​ដោយ​​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​។ រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​របស់​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ដើម​ខែ​តុលា​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​កម្តៅ ខណៈ​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ពន្យារពេល​លើ​សេចក្ដីសម្រេច​ចំពោះ​អ្នកតំណាង​ឲ្យ​មី​យ៉ាន់​ម៉ា ខណៈ​មាន​ក្ដីកង្វល់​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/12/05 06:40:26 pm        254
​UN៖ អង្គការសហប្រជាជាតិ​បាន​ពន្យារពេល​ការសម្រេចចិត្ត​ថា ​តើ​បុគ្គល​ណា​ដែល​គួរតែ​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា ស្របពេល​មាន​ក្ដីបារម្ភ​ថា ​រុស្ស៊ី​ដែល​បាន​ខិតចូល​កាន់តែ​ជិត​ទៅ​នឹង​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ ​របស់​សហភាព​មី​យ៉ាន់​ម៉ាអាច​រាំងស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ឈាន​ដល់​សេចក្ដី​សម្រេច​រួម​ជា​អន្តរជាតិ​ដោះស្រាយ ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​វិបត្តិ​​មួយ​នេះ​។ ​គណៈកម្មការ​សាតាំង​របស់​អង្គការសហប្រជាជាតិមាន​រដ្ឋ​ជា​សមាជិក​ចំនួន​៩ របស់​អង្គការ​សហប្រជាជាតិរួមមាន​ប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ក្រោម​ការពិចារណា​ថា ​តើ​បុគ្គល​មកពី​ភាគី​ខាង​ណាមួយ ដែល​គួរតែ​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា​នៅ​អង្គការសហប្រជាជាតិ តើ​គួរតែ​ជា​ឯកអគ្គរដ្ឋទូត​ដែល​កំពុង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​មេដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោតលោកស្រី Aung San Suu Kyi ឬ​ជា​បុគ្គល​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុម​ឧស​ត្ដម​សេនីយ៍ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។​គណៈកម្មការ​នេះ​នឹង​ដាក់​ជូន​អនុសាសន៍​របស់​ខ្លួន ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ជា​ទូទៅ​ជា​អ្នក​បោះត្រា​ផ្ដល់​ការណែនាំ​។ សំណួរ​ជុំវិញ​អ្នកតំណាង​នៅ​អង្គការ​សហប្រជាជាតិ​របស់​សហភាព​មី​យ៉ាន់​ម៉ា ឆ្លុះបញ្ចាំង​ពី​ផលវិបាក​ដែល​ចេះតែ​កើន​ឡើង កំពុង​ប្រឈម​នឹង​សកម្មភាព​ប្រឆាំង​រដ្ឋប្រហារ ស្រប​ពេល​ដែល​ភាព​តាន​តឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​ចេះតែ​រីក​ធំ ពាក់ព័ន្ធ​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ច្រានចោលការចោទប្រកាន់ថា ស.ស.យ.ក ផ្ញើបញ្ជីសមាជិកត្រូវប្រឡងបាក់ឌុបទៅក្រសួងអប់រំ

2022/12/05 06:27:39 pm        384
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវៈនកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លំាង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។ផ្អែកលើព័ត៌មាននេះ ឯកឧត្តម សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ឯកឧត្តម ហ៊ុន ម៉ានីក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយឯកឧត្តម ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា ស.ស.យ.ក មិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕

លោក Macron និយាយថា សម្ព័ន្ធ​ណា​តូត្រូវតែ​ត្រៀម​ការធានា​សន្តិសុខសម្រាប់​ប្រទេស​រុស្ស៊ី

2022/12/05 05:59:19 pm        432
​បារាំង៖ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា សម្ព័ន្ធ​យោធា​ណា​តូ​គួរតែ​ត្រៀម​ការធានាសម្រាប់​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ដំណោះ​ស្រាយ​នៃ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Macron គឺជា​មេដឹកនាំ​ទី​២ ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ ​ក្នុង​ការ​បើក​ឲ្យ​មានការ​ពិភាក្សា​ដោយ​ចំហ​ពី​ទំនាក់ទំនង​នាពេល​អនាគត ​របស់លោក​ខាងលិច​ជាមួយ​រុស្ស៊ី​។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន TF1 និង​បណ្ដាញ​ទូរទស្សន៍ LCI របស់​បារាំង លោក Macron បាន​ហៅ​កិច្ចប្រជុំ​របស់លោក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​សប្ដាហ៍​នេះ​ថា ជា​ជោគជ័យ ដោយ​បន្ថែមថា​ មេដឹកនាំ​ទាំង​២​ បានចាប់ផ្ដើម​ពិភាក្សា​អ្វី​ដែលជា​សន្តិភាព ក្រោយ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។លោក Macron បាន​ទទួលស្គាល់ថា ក្ដីកង្វល់​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែលថា សម្ព័ន្ធ​យោធា​ណា​តូនឹងដាក់​ពង្រាយ​អាវុធដែល​នឹង​គំរាមកំហែង​ដល់​រុស្ស៊ី ដោយ​និយាយ​ថា សមាជិក​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​ត្រៀមផ្ដល់​ការធានា​សន្តិសុខ​ដល់​សហព័ន្ធរុស្ស៊ី នៅពេល​ទីក្រុង Moscow ចូល​តុ​ចរចា​ជាមួយ​ទីក្រុង Kiev និង​លោកខាងលិច​។ប៉ុន្តែ ខណៈដែល​លោក​និយាយថា សម្ព័ន្ធ​យោធា​ណា​តូ​ទំនងជា​នឹង​ក្លាយ​ជា​ចំណែក​មួយ​សម្រាប់​ប្រធានបទ​សន្តិ​ ខណៈដែល​លោក​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​សម្ព័ន្ធ​នេះ​ថា ​នឹង​មានតែ​ប្រទេស​អ៊ុយ​ក្រែ​ន​តែមួយគត់​ដែល​នឹង​សម្រេច​ថា ​តើ​នៅពេលណា​នឹង​ចូល​តុ​ចរចា​ឡើងវិញ​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ប្ដេជ្ញា​ចាត់ការ​ក្នុង​កម្រិត​អតិប្បរមា ដើម្បី​បង្កើន​ផ្នែក​យោធា​របស់​ទីក្រុង Kiev ក្នុងពេល​ជាមួយគ្នា​៕អត្ថបទ៖ សុខមាន

អភិបាលខេត្តត្បូងឃ្មុំ បើកវិញ្ញាសារប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនសួង

2022/12/05 05:36:57 pm        407
ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»។ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 05:31:36 pm        101
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចុះពិនិត្យដំណើរការប្រឡងបាក់ឌុបនៅកំពត

2022/12/05 05:26:47 pm        364
កំពត៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រួមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងបាក់ឌុប និងបើកវិញ្ញាសានៅសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោកតាក់ ហាប់ បានប្រាប់ឲ្យឲ្យដឹងថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ចំនួន១០មណ្ឌល វិទ្យាសាស្ត្រ ៣មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង៥ពាន់នាក់ ។មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការមានអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។ក្រោយពីបានពិនិត្យ និងបើកវិញ្ញារួច ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពតបានវាយតម្លៃថាការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឲ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើនជូនដល់ខេត្តកំពត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចល្អដែលជាព្រឹត្តិការណ៍អម នៃ 23rd ACCSM
08/04/2026 09:08 AM
លោក Trump និយាយថា អ៊ីរ៉ង់កំពុងប្រឈមនឹង«ឱកាសចុងក្រោយមុនពេលដួលរលំ»
08/04/2026 09:08 AM
អឺរ៉ុបអំពាវនាវឲ្យរឹតបន្តឹងព្រំដែន និងចាត់វិធានការរួមគ្នាក្រោយការឆ្លងដែនជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ពីម៉ារ៉ុកចូលអេស្ប៉ាញ
08/04/2026 08:08 AM
រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM