លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលចំនួន០២ទៀត មុនបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃនេះ

2022/11/13 03:57:57 pm        391
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ នៅថ្ងៃនេះ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានលើកឡើងថា កិច្ចសន្ទនាអាស៊ានជាសាកល មានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចបានបញ្ជាក់ថា មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់ជាដើម។តាមផេកផ្លូវការរបស់សម្តេចបានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា៕

កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ ចាប់ផ្តើមដំណើរការហើយ

2022/11/13 03:41:17 pm        342
ភ្នំពេញ៖ កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ ចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ រួមទាំងស្ថាប័នអន្តរជាតិសរុបចំនួន១៦ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាកំពូលទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកាណាដា

2022/11/13 07:41:28 am        271
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាកំពូលទ្វេភាគីជាមួយឯកឧត្តមចាស្ទីន ទ្រូដូ(Justin Trudeau) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា។ ក្នុងជំនួបកំពូលនោះ ឯកឧត្តមចាស្ទីន ទ្រូដូ មានប្រសាសន៍គោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញឯកឧត្តមមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ ឯកឧត្តម ទ្រូឌូ បានគូបញ្ជាក់ថា អាស៊ាន និងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។ សម្ដេចតេជោបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើការដោះមីនផងដែរ៕

ប្រជុំកំពូលនៅកម្ពុជា អាម៉េរិកបានដំឡើងកម្រិតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន

2022/11/13 03:17:47 am        50
ភ្នំពេញ ៖ អាស៊ាន-អាម៉េរិក បានដំឡើងកម្រិតកិច្ចសហប្រតិបត្តិការ ទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​អាស៊ាន-អាម៉េរិកជាមួយគ្នា។ នេះបើតាមឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធថ្លែងក្នុងសន្និសីទស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពា ក់ព័ន្ធនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រធានាធិបតីអាម៉េរិ ក ឯកឧត្ដម ចូ បៃដិន បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ ជាការបើកសករាជថ្មី នូវភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអាម៉េរិក។ ឯកឧត្ដម ចូ បៃដិន បន្ថែមថា អាម៉េរិកកំពុងរង់ចាំធ្វើការ ដើម្បីសហការជាមួយអាស៊ាន ដើម្បីដោះស្រា យបញ្ហាក្នុងតំបន់ ដែលមានដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។មានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃនេះដែរ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក។នៅឆ្នាំ២០២៣ ឆ្នាំក្រោយ រដ្ឋបាលឯកឧត្ដមប្រធានាធិបតី នឹងស្នើទឹកប្រាក់ក្នុងទំហំប្រមាណហាសិបលានដុល្លារ សម្រាប់ផ្ដល់ដល់តំបន់អាស៊ាន។ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃនេះដែរ ឯកឧត្ដម ចូ បៃដិន ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើជាប្រធានសម្របសម្រួលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ៕​ដោយ៖ គង់ ឌិន

សាធារណជនចាប់អារម្មណ៍ខ្លាំងលើរូបភាពចំនួនពីររបស់ ចូ បៃដិន និងសម្តេចតេជោ ហ៊ុន សែន

2022/11/13 02:55:13 am        329
ភ្នំពេញ ៖ សាធារណជនបានចាប់អារម្មណ៍យ៉ាងខ្លាំងនូវរូបភាពពីរទិដ្ឋភាព។រូបភាពបង្ហាញពីភាពជិតស្និទ្ធ រាក់ទាក់ និងស្នាមញញឹម។ ចំណែករូបភាព១សន្លឹកទៀតក៏ត្រូវបានបង្ហោះចែកចាយយ៉ាងច្រើនដែរនោះគឺ លោកប្រធានាធិបតីអាម៉េរិក ចូ បៃដិន ក្នុងទឹកមុខញញឹមពព្រាយ ថត Selfie ជាមួយមន្ត្រី ក្រុមការងារ និងអ្នកសារព័ត៌មានដែលចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាថ្ងៃទី១២ វិច្ឆិកា នេះ។

កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ចាប់ផ្តើមដំណើរការហើយ

2022/11/13 02:16:17 am        297
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ចាប់ផ្តើមដំណើរការ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ាន និងឯកឧត្តម ហ្សូសស្តាំង ទ្រុយដូ នាយករដ្ឋមន្រ្តីកាណាដា នៅសណ្ឋាគារសុខាភ្នំពេញ។

បណ្តុំរូបភាពកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០

2022/11/13 01:32:18 am        47
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០ ចាប់ផ្តើមដំណើរការ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ាន និងឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាម៉េរិក នៅសណ្ឋាគារសុខាភ្នំពេញ។ខាងក្រោមនេះជាបណ្តុំរូបភាពល្អៗ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០។

សម្ដេចតេជោ៖ អាមេរិកដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការស្ដារឡើងវិញនៃតំបន់អាស៊ាន ចេញពីវិបត្តិជំងឺកូវីដ-១៩

2022/11/13 01:23:17 am        179
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា សហរដ្ឋអាមេរិក បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការជួយស្ដារឡើងវិញ នៃប្រទេសក្នុងតំបន់អាស៊ាន ចេញពីវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងជួយដោះស្រាយបញ្ហាជាច្រើនទៀត ។ ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក លើកទី១០ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សហរដ្ឋអាមេរិក ដែលមានលោក ចូ បៃដិន ជាប្រធានាធិបតី ប្ដេជ្ញាចិត្តគាំទ្រមកលើមជ្ឈភាពអាស៊ាន និងនវាបណកម្មតំបន់ ដែលផ្អែកលើច្បាប់ ដោយសម្ដេចផ្ទាល់ចាត់ទុកថា ពិតជាមានសារសំខាន់ សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ សម្ដេចតេជោ បានបន្តថា ទន្ទឹមនឹងនេះ ការគាំទ្រ និងការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរការ នៃការកសាងសហគមន៍អាស៊ាន ពិតជាមានសារសំខាន់ ជាពិសេសក្នុងបរិការណ៍ នៃការជំរុញការស្ដារអាស៊ានឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ ការពង្រឹងភាពធន់នៅក្នុងតំបន់ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមចម្បងៗ រួមមានការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពលជាដើម ។ ប្រធានអាស៊ានឆ្នាំ២០២២ បានបន្ថែមថា ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោននាពេលកន្លងទៅ ថ្នាក់ដឹកនាំអាស៊ានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនង រវាងអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចត្រូវបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលែកខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក ។ សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០នេះ នឹងមានការផ្លាស់ប្តូរមតិយោបល់ល្អៗ ហើយជឿជាក់ថា ស្មារតីរួមគ្នាធ្វើទាំងពីរភាគី នឹងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​អាស៊ាន-អាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំទៅខាងមុខទៀត ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

ឯកឧត្ដម ចូ បៃដិន អរគុណកម្ពុជា ចំពោះសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់ ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន

2022/11/13 12:55:20 am        585
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម Joe Biden ប្រធានាធិបតីអាម៉េរិក នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនឯកឧត្តម ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕

កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០ ចាប់ផ្តើមដំណើរការហើយ

2022/11/13 12:31:01 am        554
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០ ចាប់ផ្តើមដំណើរការ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ាន និងឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាម៉េរិក នៅសណ្ឋាគារសុខាភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM