លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ ជប៉ុនជាដៃគូដ៏ស្មោះស្ម័គ្ររបស់អាស៊ាន ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ

2022/11/12 11:05:13 pm        165
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងថា ប្រទេសជប៉ុនជាដៃគូដ៏ស្មោះត្រង់របស់អាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ ខណៈនៅឆ្នាំក្រោយភាគីទាំងពីរ នឹងបើកកិច្ចប្រជុំកំពូលរំលឹក ខួប៥០ឆ្នាំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា នាទីក្រុងតូក្យូ ។ក្នុងឱកាសបើកកិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន គឺជាដៃគូមួយ ដ៏សំខាន់ រឹងមាំ និងយូរអង្វែង ភាគជាដៃគូដែលចេញពី​បេះដូងរបស់អាស៊ាន-ជប៉ុន ក្នុងរយៈជិត ៥ទសវត្ស កន្លងមកនេះ បាននាំមកនូវភាពជោគជ័យដ៏ធំធេង និងដ៏ត្រចះត្រចង់លើគ្រប់វិស័យ ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៃតំបន់ទាំងពីរ ។សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាក់ស្ដែង នៃការអនុវត្ត ការកែសម្រួល ការអនុវត្តសេចក្តី ប្រកាសចក្ខុវិស័យ ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ ។គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលអាស៊ាន ចំនួន៩ប្រទេស លើកលែងតែមីយ៉ាន់ម៉ា ហើយភាគីជប៉ុន ដឹកនាំដោយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា

2022/11/12 10:23:34 pm        141
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ផ្សេងទៀត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកជំទាវ Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់ បានមកដល់កម្ពុជាហើយ

2022/11/12 10:17:39 pm        110
ភ្នំពេញ៖ នៅរសៀលថ្ងៃទូ១២ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ Jacinda Ardern នាយករដ្ឋមន្រ្តី នូវែលសេឡង់ បានដឹកនាំគណៈប្រតិភូមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន

2022/11/12 10:07:07 pm        97
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ចាប់ផ្តើមដំណើរការហើយ

2022/11/12 07:34:56 pm        273
ភ្នំពេញ៖ នាវេលាថ្ងៃត្រង់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ចាប់ផ្តើមដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី២ ជាមួយឯកឧត្តម អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលីនាយករដ្ឋមន្រ្តី។

សម្តេចតេជោ៖ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានឹងក្លាយ​ទៅជាបង្គោលចរដ៏សំខាន់​ក្នុងការទាក់ទង​ផ្នែក​សេដ្ឋកិច្ច និងនយោបាយ

2022/11/12 06:40:53 pm        208
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​ថ្លែង​អះអាងថា កិច្ចប្រជុំកំពូលអាស៊ាន និងឥណ្ឌាលើកទី១៩ នឹង​ក្លាយ​ទៅ​ជា​បង្គោលចរ​ដ៏​សំខាន់​មួយ នៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច,នយោបាយ, និងសង្គមវប្បធម៌ របស់អាស៊ាន និងឥណ្ឌា បើ​ទោះ​​បី​ជាអស់រយៈពេល៣០ឆ្នាំ នៃទំនាក់ទំងរវាងអាស៊ាន និង​ឥណ្ឌា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏ដោយ​តែភាពរីកចំរើនរវាងភាគីទាំងពីរ នៅតែបន្តមានដដែល។ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និង​ឥណ្ឌា​កាន់​តែ​ល្អ​ប្រ​សើ​បន្ថែមទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានបញ្ជាក់ថា«ជាការពិតក្នុងបីទសវត្សន៍ កន្លងមក ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌាមានការរីកចំរើន​ឥតឈប់​ឈរ ដែល បានក្លាយទៅជាពូលសង្គម-សេដ្ឋកិច្ចសំខាន់ពីរ​នៅ​លើ​ពិភពលោក។ ជាមួយនិងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចំរើន និង​មាន​មូលដ្ឋាន​កាន់​តែទូលំទូលាយជាលំដាប់ ដោយសារការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឲ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់ តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពរួមជូនប្រជា ជនរបស់យើងទាំងបច្ចុប្បន្ន និងទៅអនាគត»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ក៏បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព,វឌ្ឍនភាព និងវិបុលភាពរួម២០២១-២០២៥។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងផងដែរថាកម្ពុជាក៏សូមស្វាគមន៍ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន-ឥណ្ឌា តាមរយៈគំនិត ផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌា ផ្នែកលើគោលការឆ្ពោះទៅទិសខាងកើតផងដែរ៕អត្ថបទ៖ បាន ចក់

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

2022/11/12 04:53:08 pm        267
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

សម្តេចតេជោ ហ៊ុន សែន៖ ចិន កូរ៉េខាងត្បូង និងជប៉ុន ជាដៃគូរមិនអាចខ្វះបានរបស់អាស៊ានលើកិច្ចសហការទាំងសេដ្ឋកិច្ច សន្តិភាព និងនយោបាយ

2022/11/12 04:23:34 pm        508
ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងថា តាមរយៈអាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់។ សម្តេចតេជោ បញ្ជាក់ថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាការពិតប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបីតេងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថ ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។ ជាការកត់សម្គាល់ យន្តការអាស៊ានបូកបីបន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព៕ 

មេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង

2022/11/12 04:20:56 pm        242
ភ្នំពេញ៖ ខណៈនេះមេដឹកនាំអាស៊ាន កំពុងដំណេីរការកិច្ចប្រជុំកំពូលអាស៊ានបូកបី លេីកទី២៥ ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កម្រងរូបភាព នៃការអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក

2022/11/12 03:57:54 pm        223
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM