លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

​អាមេរិក​និយាយថា ​ក្រុម​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​បាន​ពិភាក្សា​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/11/03 06:20:52 pm        478
​អាមេរិក៖ មន្ត្រី​អាមេរិក ​២​នាក់​បាន​ប្រាប់​សារព័ត៌មាន CBS ថា ក្រុម​មេដឹកនាំ​យោធា​ជាន់ខ្ពស់​រុស្ស៊ីបាន​ពិភាក្សា​គ្នា​កាលពី​ខែ​មុន​ពី​មធ្យោបាយ ​និង​ពេលវេលា​ដែល​ពួកគេ​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​មន្ត្រី​ទាំង ​២​រូប​នោះបាន​ប្រាប់​ដៃគូ​ផ្សាយ​អាមេរិក​របស់​សារព័ត៌មាន BBC ថា លោក Vladimir Putin ពុំបាន​ចូល​រួម​ក្នុងការ​ពិភាក្សា​នោះទេ​។ ​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​មាន​ឥទ្ធិពល​ប៉ុន្មាន​ខែ​មកនេះ​។ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​សហរដ្ឋអាមេរិក​មើល​មិន​ឃើញ​ពី​សញ្ញា​នៃ​ការត្រៀម​របស់​រុស្ស៊ី​ ក្នុង​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​ទេ​។ ដំណឹង​នោះ​បាន​ធ្វើ​ឲ្យ​មានការ​វាយតម្លៃ​ផ្នែក​ចារកម្ម​ពី​លោក​ខាងលិច​មុននេះ​ថា ទីក្រុង Moscow មិន​បាន​រំកិល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ចោទ​លោក​ខាង​លិច​ពី​បទ​មាន​ចេតនា​បំប៉ោង​ព័ត៌មាន ទោះ​បីជា​ពេលវេលា​នៃ​ការពិភាក្សា​កម្រិត​កំពូល​ខាង​យោធា​រុស្ស៊ី​កាលពី​ពាក់កណ្ដាល​ខែតុលា វា​ជា​រឿង​សំខាន់​យ៉ាងណាក៏ដោយ​។​ ​កាលពី​ចុង​ខែ​កញ្ញា លោក​ប្រធានាធិបតី​ Putin បាន​បង្កើន​វោហារ​សស្ត្រ​នុយក្លេអ៊ែរ​របស់​លោក ​និង​ការ​ប្រឆាំង​លោក​ខាង​លិច ដោយនិយាយ​ពី​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​ការពារ​រុស្ស៊ី និង​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​បាន​គ្រប់គ្រង ដែល​លោក​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​រួចទៅហើយ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ​លោកខាងលិច​ត្រូវតែ​បញ្ឈប់​ការជំរុញ​ឲ្យ​មាន​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​

2022/11/03 05:54:45 pm        342
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ដោយ​នុយក្លេអ៊ែរ​ រវាង​មហាអំណាច​នុយក្លេអ៊ែរ​របស់​ពិភពលោកគឺជា​ចំណុច​ចម្បង​បំផុត​របស់ខ្លួន ប៉ុន្តែ​បាន​ចោទប្រកាន់​លោកខាងលិច​ពីបទ​ជំរុញ​ឲ្យ​មានការ​បង្ករឿង​តាមរយៈ​អាវុធ​មហា​ប្រល័យ​។ ​​បណ្ដា​រដ្ឋធានី​លោកខាងលិច​បាន​និយាយថា ទីក្រុង​ Moscow ជា​អ្នក​នៅ​ពីក្រោយ​ការ​បង្កើន​វោហារ​សាស្ត្រ​នុយក្លេអ៊ែរ​ ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដោយ​ថ្មីៗ​នេះ​បាន​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​រៀប​គម្រោង​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង​ឡើយ។ ទីក្រុង Kyiv ​បាន​ច្រានចោល​ការប្រើប្រាស់​ផែនការ​ណាមួយ​ប្រភេទ​នេះ​។ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បារម្ភ​ថា ​ប្រទេស​ទាំង​៥ ​ដែល​បាន​ប្រកាស​ខ្លួនឯង​ជា​មហា​អំណាច​នុយក្លេអ៊ែរ កំពុង​រំកិល​ចូល​មាត់​ជ្រោះ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​ផ្ទាល់ ហើយ​ថា​លោក​ខាងលិច​ត្រូវតែ​បញ្ឈប់​ការ​លើក​ទឹកចិត្ត​ឲ្យ​មានការ​បង្ករឿង​ ដើម្បី​បញ្ចៀស​ពី​មហន្ត​រាយ​នុយក្លេអ៊ែរ​។ ទីក្រុង Moscow បាន​លើក​ឡើង​ថា ខ្លួន​ប្រកាន់​ភ្ជាប់​លើ​សេចក្ដីប្រកាស​រួមដែល​បាន​ចេញ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ចិន ចក្រភព​អង់គ្លេស និង​បារាំង​កាលពី​ខែ​មករា ដោយ​បញ្ជាក់​ច្បាស់​ពី​ទំនួល​ខុសត្រូវ​រួម​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ អេកម៉ិច និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍសហគមន៍និង អេកូទេសចរណ៍

2022/11/03 05:38:48 pm        292
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​អេកម៉ិច និងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ សហគមន៍ និង​អេកូទេសចរណ៍ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និង​ចីរភាព​។តាមរយៈសារលិខិតស្វាគមន៍របស់សម្តេចសម្រាប់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិច (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦​ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប​ នាព្រឹកថ្ងៃទី៣វិច្ឆិកានេះ ជាមួយនឹងបង្ហាញមោទនភាព ដែលកម្ពុជា​បាន​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់​ពី​ចុង​ឆ្នាំ២០២១ មកសម្តេច​ក៏បានយកឱកាសចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍អេកម៉ិក និង CLMV ថា៖គួរបង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ការបំពេញឲ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្រប​តាម​ការ​ប្រែប្រួល​និន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុង​ការ​បង្កើន​ផលិតភាព និងឧត្តមភាពប្រកួតប្រជែង។អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler)​ និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍​បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ សម្តេចបានគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ "ប្រទេសប្រាំ គោលដៅ​ទេសចរណ៍ តែមួយ” និង "ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។ដើម្បី​សម្រប​សម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ សម្តេចក៏បានគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយ​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុង​ការទទួលធ្វើជាម្ចាស់ផ្ទះ៕

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​រំលង​ជប៉ុន​ដែល​តម្រូវ​ឲ្យ​មានការ​ប្រកាស​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព​

2022/11/03 04:46:18 pm        406
​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​ជាច្រើន​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រួមទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ភាគ​កណ្ដាល​ និង​ខាងជើង​ប្រទេស​ជប៉ុន​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិ​ភាព ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ ១ឆ្នាំ​ដោយ​ប្រទេស​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មួយ​ក្នុងចំណោម​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាច​ជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប (ICBM)​។​ ​ចំណែក​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ​៣​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​នោះ​មួយ​គ្រាប់​ទំនងជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប​ (ICBM)​ និង​ ២​គ្រាប់​ទៀត​អាច​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។​ ការ​បាញ់​ទាំងនេះ​មាន​ឡើង​មួយថ្ងៃ​ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ​២៣​គ្រាប់​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ រួម​ទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ជា​លើកដំបូង​។​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត Miyagi, Yamagata និង​ខេត្ត Niigata ក្នុង​ភាគ​ខាងជើង​ជប៉ុន​ ត្រូវ​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការ​ប្រកាស​អាសន្ន​របស់​ជប៉ុន​។ ​ការព្រមាន​នេះ​បាន​និយាយ​ថា ​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ហោះ​រំលង​លើ​ប្រទេស​ជប៉ុន​។ ​ក្រោយមក​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​ពុំបាន​ហោះ​រំលង​ទឹកដី​របស់​ប្រទេស​ជប៉ុន​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ FNN បាន​រាយការណ៍​ដោយ​​សំអាង​ប្រភព​នានា​ពី​រដ្ឋាភិបាល​ថា រយៈពេល​ប្រមាណ ២៥​នាទី​បន្ទាប់ពី​ការ​បាញ់​លើកដំបូង​ត្រូវ​បាន​រាយការណ៍។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​មួយ​គ្រាប់​បាន​ធ្លាក់​។ មី​ស៊ី​ល​នេះ​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ ១,១០០​គីឡូ​ម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​ពិភពលោក​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​

2022/11/02 10:22:56 pm        715
​អ៊ុយក្រែន៖ មេដឹកនាំ​ពិភពលោក​កំពុង​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​ ដែល​នឹង​នាំចេញ​ស្បៀង​អាហារ​ដល់​ប្រទេស​ដែល​ត្រូវការ​ច្រើន​បំផុត​។ ក្រុម​មេដឹកនាំ​កំពុង​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ត​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឡើងវិញចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ​។ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ ដែល​សម្របសម្រួល​ដោយ​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ​។ រុស្ស៊ី​និយាយ​ថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ក្បួន​នាវា​របស់​ពួកគេ​ នៅក្នុង​កំពង់ផែ Sevastopol តំបន់​គ្រី​មៀ។ ពួកគេ​បាន​រិះគន់​អ៊ុយ​ក្រែ​ន ​ចំពោះ​ការធ្វើ​ឲ្យ​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ និង​នាវា​អម​របស់​រុស្ស៊ី​ស្ថិតក្នុង​ហានិភ័យ​។ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​ទូរស័ព្ទ​ទៅកាន់​លោក Putin កាលពី​ថ្ងៃ​អង្គារ និង​បាន​ស្នើ​ឱ្យ​លោក​ដកចេញ​ការ​សម្រេច​ចិត្ត​របស់​លោក​វិញ​។ លោក​Putin និយាយ​ថា​ លោក​នឹង​ពិចារណា​នៅ​ពេល​ដែល​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ត្រូវ​បាន​បញ្ចប់​។​​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​និយាយ បន្ទាប់ពី​រុស្ស៊ី​បាន​ផ្អាក​ការចូលរួម​របស់ខ្លួន​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​ថា ប្រទេស​ទួរគីនឹង​បន្ត​កិច្ចប្រឹងប្រែង ​សម្រាប់​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិនៅ​សមុទ្រ​ខ្មៅ​ ទោះបីជា​រុស្ស៊ី​ស្ទាក់ស្ទើរ​ក៏ដោយ​។ ក្នុងពេល​រុស្ស៊ី​មាន​អាកប្បកិរិយា​ស្ទាក់ស្ទើរ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ការ​បម្រើ​មនុស្សជាតិ​។ រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក​ Mevlut Cavusoglu និយាយ​នៅ​ទីក្រុង​អង់កា​រ៉ា​ថា ត្រូវ​តែ​មាន​ចំណាត់​ការ​ជាក់ស្តែង ដើម្បី​ដកចេញ​របាំង​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។លោក​និយាយ​ថា ​ពិភពលោក​ទាំងមូល​ត្រូវការ​ទំនិញ​ទាំងនេះ​។​ ​លោក Cavusoglu និយាយថា លោក Erdogan បាន​ធ្វើការ​អំពាវនាវ​ទៅកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ដោយ​លោក Zelenskyy បាន​ជឿជាក់​លើ​អ្នកចរចា​ពី​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ​ថា ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ​៕អត្ថបទ៖ ប៊ុនថន

អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu និយាយថា ​ក្រុម​របស់​លោក​ជិត​ឈាន​ដល់​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ហើយ​

2022/11/02 09:59:54 pm        730
​អ៊ីស្រាអែល៖ អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សម្ព័ន្ធ​ភាព​ស្ដាំនិយម​របស់​លោក​ជិត​ឈាន​ដល់​ជ័យជម្នះ​ដ៏​ធំធេង​ក្នុង​ការ​បោះឆ្នោត បន្ទាប់ពី​ការ​ស្ទង់​មតិ​ក្រោយ​ការបោះឆ្នោត​បាន​ព្យាករណ៍​ថា ក្រុមចម្រុះ​របស់​លោក​ទ​ទួល​បាន​សំឡេង​ភាគច្រើន​ស្ដួច​ស្ដើង​ក្នុង​សភា ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់មក​កាន់​តំណែង​ជាថ្មី​របស់​លោក​។​ ​លោក Netanyahu បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ទាំង​ទឹកមុខ​ញញឹម​ នៅ​ទីស្នាក់ការ​បោះឆ្នោត​របស់​លោក​នៅ​ក្នុង​ទីក្រុង Jerusalem ថា យើង​បាន​ឈ្នះ​ការបោះឆ្នោត​ផ្ដល់​ទំនុក​ចិត្ត​ដ៏​ច្រើន​សម្បើម​ពី​ប្រជាជន​អ៊ីស្រាអែល​។ លោក​បាន​ប្រាប់​ក្រុម​មនុស្ស​ដែល​កំពុង​សាទរ​រូបលោក​ថា យើង​ជិត​ឈាន​ដល់​ជ័យជម្នះ​ដ៏​ធំ​ហើយ។ ដោយមាន​ការ​គាំទ្រ​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​ស្តាំនិយម​ជ្រុល​របស់​លោក លោក Netanyahu ស្ថិត​ក្រោម​ការ​កាត់​ក្តី​ពី​បទ​ពុករលួយ​ដែល​លោក​បាន​បដិសេធ​នោះ កំពុងតែ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់អំណាច​ជាថ្មី នេះ​បើ​យោង​តាម​ការស្ទង់មតិ​ក្រោយ​ការបោះឆ្នោត​ របស់​ទូរទស្សន៍​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ថ្ងៃ​ទី១ ខែ​វិច្ឆិកា ដែល​បាន​ព្យាករណ៍​ពី​ប្លុក​របស់​លោកក្នុងចំណោម​គណ​បក្ស​ចំនួន​៤ ដែល​ទទួល​បាន​អាសនៈ​ចំនួន​ ៦២​ ក្នុងចំណោម​អាសនៈ​ចំនួន​ ១២០ ​របស់​សភា​។​​លទ្ធផល​ចុងក្រោយ​មិន​ត្រូវ​បាន​រំពឹង​ទុក​ទេ​រហូតដល់​ចុង​សប្ដាហ៍​នេះ​។​ ​ការ​កាន់អំណាច​រយៈពេល​ ១២​ឆ្នាំ​របស់​លោក Netanyahu បាន​បញ្ចប់​កាលពី​ខែ​មិថុនា ​ឆ្នាំ២០២១​ នៅ​ពេល​អ្នក​និយម​កណ្ដាល​លោក Yair Lapid បាន​គ្រប់គ្រង​សម្ព័ន្ធ​ភាព​ដ៏​ផុយ​ស្រួយ​នៃ​ប្លុក​អ្នក​សេរីនិយម ស្តាំ​និយម និង​គណបក្ស​អារ៉ាប់​ជា​លើកដំបូង និង​ដែល​បាន​ដឹកនាំ​ប្រទេស​មួយ​ឆ្នាំ​ក្នុង​ការ​គ្រប់​គ្រង​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ពិនិត្យ​ទីតាំង​បាក់​ស្ពាន និង​បាន​ជួប​ជនរងគ្រោះ​

2022/11/02 09:34:18 pm        754
​ឥណ្ឌា៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បានទាមទារ​ឲ្យ​ចងចាំ​នូវ​បទពិសោធន៍ ខណៈលោក​បាន​ចុះពិនិត្យ​កន្លែង​បាក់​ស្ពានដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ១៣៥​នាក់​ស្លាប់ និង​បាន​ជួប​ជាមួយ​អ្នករងរបួស​មួយចំនួន​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​។ ​ស្ពាន​យោល​សម័យ​អាណានិគមឆ្លងកាត់​ទន្លេ Macchchhu ត្រូវបាន​ប្រមូលផ្តុំ​ទៅដោយ​​អ្នកទស្សនា​ជាច្រើន​នៅពេលដែល​ស្ពាន​នេះ​បាន​បាក់។ មនុស្ស​ជាច្រើន​បាន​ស្ថិតក្នុង​ទីក្រុង​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Diwali និង Chhath Puja នៅ​ពេល​ដែល​ស្ពាន​បាន​បាក់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ ដោយបាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ធ្លាក់ចូល​ទឹកទន្លេរ​ប្រហែល ១០ម៉ែត្រ​។​​រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ មនុស្ស ១៥២​​នាក់​ត្រូវ​បាន​ធូ​ស្រាល​ និង​បាន​ចេញពី​មន្ទីរពេទ្យ ​ខណៈ ១៧នាក់​កំពុង​នៅ​ទទួល​ការព្យាបាល​។ នគរបាល​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស ៩នាក់​កាលពី​ថ្ងៃ​ចន្ទដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ រួមមាន​អ្នកលក់​សំបុត្រ​ដែល​ត្រូវបាន​ចោទប្រកាន់ថា បានអនុញ្ញាត​ឱ្យ​មនុស្ស​ច្រើន​ហួសហេតុ​ឡើងលើ​ស្ពាន​ និង​អ្នកម៉ៅការ​ដែល​ទទួលបន្ទុក​ជួសជុល​ស្ពាន៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​កូរ៉េខាងត្បូង​កាន់​មរណទុក្ខ​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ និង​បាន​រិះគន់​ការ​ឆ្លើយ​តប​របស់​នគរបាល

2022/11/02 07:22:37 pm        739
​កូរ៉េខាងត្បូង៖ ក្រុម​អ្នក​កាន់​មរណទុក្ខដែល​មួយចំនួន​បាន​យំ ​ខណៈ​ពួកគេ​គោរ​ពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការរត់​ជាន់គ្នា​អំឡុង​ពិធីបុណ្យ Halloween ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ​១៥៦​នាក់​ស្លាប់នៅក្នុង​សង្កាត់ Itaewon ទីក្រុង​សេ​អ៊ូ​ល​។​ជនរងគ្រោះ​ភាគច្រើន​គឺជា​ប្រជាជនមាន​វ័យ​ចន្លោះ​ ២០​ឆ្នាំ ដែល​បាន​សម្រុក​ចូលមក​តាម​ផ្លូវ​តូចចង្អៀត​មួយ ដែល​ពិ​ធិ​បុណ្យ ​Halloween ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​វិធានការ​រឹ​ត្បិត​ជំងឺ​កូ​រ៉ូ​ណា ដែល​បាន​ផ្អាក​ពិធីបុណ្យ​ជា​ប្រពៃណី​នេះ​រយៈពេល​ ២​ឆ្នាំកន្លងមក​។​ ​ប្រជាជន​មួយចំនួន​បាន​រិះគន់​នគរបាល​ សម្រាប់​ការគ្រប់គ្រង​មិនបាន​គ្រប់គ្រាន់​លើ​ប្រជាជន​ដ៏​ច្រើន មុនពេល​ហេតុការណ៍​រត់​ជាន់គ្នា​កើតឡើង​។ ​កំណើន​អ្នកស្លាប់​ដោយ​ការរត់​ជាន់គ្នាបាន​កើន​ឡើងដល់ ​១៥៦​នាក់ និង ​១៥១​នាក់​ផ្សេងទៀតបាន​រងរបួស ដែល​ក្នុងចំណោម​នេះ​ ២៩នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជាមួយគ្នានេះក៏មាន​ជនបរទេស​យ៉ាងហោចណាស់​ ២៦​នាក់មកពី ​១៤​ប្រទេសស្ថិត​ក្នុងចំណោម​អ្នកស្លាប់៕អត្ថបទ៖ ប៊ុនថន

តុលាការ​ប្រេស៊ីល​បញ្ជា​ឲ្យ​នគរបាល​បោសសម្អាត​ការ​តវ៉ា​បិទ​ផ្លូវ​ពី​សំណាក់​ក្រុម​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​គាំទ្រ​លោក Bolsonaro

2022/11/02 06:36:39 pm        631
​ប្រេស៊ីល៖ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ​លើ​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro ដែល​បាន​ចាញ់​ការបោះឆ្នោត បន្ទាប់ពី​ពួកគេ​បាន​បិទ​ផ្លូវ​សំខាន់​មួយ​ទៅកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ Guarulhos របស់​ទីក្រុង Sao Paulo កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លោក Bolsonaro បាន​បិទ​ផ្លូវ​ដោយ​បង្កើត​គំនរ​កង់​រថយន្ត​ នៅ​លើ​ផ្លូវ​ហាយវ៉េ​មួយ​នៅ​ក្នុង​តំបន់ Vrzae Grande ​នៃ​រដ្ឋ Mato Grosso state ដែល​ជា​រដ្ឋ​ផលិត​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​មួយ​។ ​នគរបាល​ប្រេ​ស៊ី​ល​បាន​ចាប់ផ្ដើម​បំបែក​ការ​តវ៉ា​រាប់​រយ​កន្លែង ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​លោក Jair Bolsonaro បោសសម្អាត​ផ្លូវ​ហាយវ៉េ និង​ផ្លូវ​ផ្សេងៗដែល​ត្រូវ​បាន​បិទ​ទូទាំង​ប្រទេស ​ក្នុង​ការ​តវ៉ា​ទៅ​នឹង​ការ​បរាជ័យ​របស់​លោក​ប្រធានាធិបតី​រូប​នេះ នៅ​ក្នុង​ការបោះឆ្នោត​សកល​ដ៏​សំខាន់​មួយ​នេះ​។​លោក Bolsonaro បាន​ចាញ់​ការបោះឆ្នោត​ដ៏​ប្រកៀក​ប្រកិត​ជាមួយ​លោក Luiz Inácio Lula da Silva ប៉ុន្តែ​លោក​ពុំ​ទាន់​ទទួលយក​ការ​បរាជ័យ ឬ​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​អំពី​ការ​បរាជ័យ ឬ​ការ​ផ្ទេរ​អំណាច​នៅឡើយ​។ ​ទោះ​យ៉ាង​ក៏ដោយក្រុម​អ្នកគាំទ្រ​របស់​លោក​បាន​តវ៉ា​ថា ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ទោះបី​មិន​អាច​ផ្ដល់​ភស្តុតាង​នៃ​ការប្រព្រឹត្ត​ខុស​ណាមួយ​ក៏ដោយ និង​បាន​ដុត​កង់​រថយន្ត និង​ចត​រថយន្ត​ពាសពេញ​ផ្លូវ​ហាយវ៉េ​កាលពី​ថ្ងៃ​ចន្ទ ​បង្ក​ឲ្យ​មាន​ភាព​ចលាចល​៕អត្ថបទ៖ សុខមាន

ក្រុមមន្ត្រី​លោកខាងលិច​៖ ​អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​អាវុធ​បន្ថែម​ឲ្យ​រុស្ស៊ី ​រួម​ទាំង​មី​ស៊ី​ល​បាលី​ស្ទីក​ដើម្បី​ប្រើ​នៅ​អ៊ុយ​ក្រែ​ន

2022/11/02 06:08:36 pm        804
​អឺរ៉ុប៖ ក្រុម​មន្ត្រី​មកពី​ប្រទេស​មួយ​នៅ​លោក​ខាង​លិច​ ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​កម្ម​វិធី​អាវុធ​របស់​អ៊ីរ៉ង់ ​បាន​ប្រាប់​សារព័ត៌មាន CNN ថា អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​អាវុធ​ប្រមាណ ១​,០០០​ប្រភេទរួម​ទាំង​មី​ស៊ី​ល​រយៈ​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​ដី​ទៅ​ដី និង​យាន​ដ្រូ​ន​វាយប្រហារ​បន្ថែម​ទៀត​ទៅ​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ​ការ​ដឹក​ជញ្ជូន​នឹង​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​នឹង​ក្លាយ​ជា​ជំហាន​ដំបូង​របស់​អ៊ីរ៉ង់​ដែល​បញ្ជូន​មី​ស៊ី​ល​បាញ់​ស៊ី​ប​គោលដៅ​ដ៏​ទំនើប​ទៅ​ឲ្យ​រុស្ស៊ី ដែល​អាច​ជួយ​បង្កើន​សមត្ថភាព​នៅ​សមរភូមិ​របស់​វិមាន​ក្រឹម​ឡាំង​។ ​ក្រុម​មន្ត្រី​ទាំងនោះ​និយាយ​ថា ការ​បញ្ជូន​អាវុធ​ចុងក្រោយ​ពី​អ៊ីរ៉ង់​ទៅ​កាន់​រុស្ស៊ី បាន​រួម​បញ្ចូល​ទាំង​យាន​ដ្រូ​ន​ចំនួន​ ៤៥០​គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​បំផ្លិចបំផ្លាញ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​រួច​ទៅ​ហើយ​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​ពួកគេ​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​អ៊ីរ៉ង់​ជាង​ ៣០០​គ្រឿង​។​​ការ​បញ្ជូន​អាវុធ​វគ្គ​ថ្មី​ដែល​ត្រូវ​គេ​រំពឹង​ទុក​នេះ នឹង​បង្ហាញ​ពី​សន្ទុះ​ខ្លាំង​នៃ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​។ ខណៈ​ពេល​មិនទាន់​ដឹង​ច្បាស់​ថា ​ពេលណា​អាវុធ​ទាំង​នោះ​នឹង​បាន​ទៅដល់​រុស្ស៊ី ក្រុម​មន្ត្រី​ជឿជាក់​ថា អាវុធ​ទាំងនោះ​ពិតជា​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មុន​ដំណាច់​ឆ្នាំនេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទាំងនេះ​ត្រូវ​បាន​ប្រើ​ប្រាស់ ​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM