សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

សារព័ត៌មាន Telegraph និយាយថា លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Truss សល់​ពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​

2022/10/20 06:21:13 pm        342
​អង់គ្លេស៖ សមាជិកសភា​ជាន់ខ្ពស់​មកពី​គណបក្ស​អភិរក្សនិយម ​បាន​ប្រាប់​សារព័ត៌មាន​ Telegraph​ របស់​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​ថា ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss នឹង​នៅសល់​ពេល​មិន​យូរ​ទៀត​ទេ​សម្រាប់​វិមាន 10 Downing។ បុគ្គល​នោះ​បាន​ប្រាប់​ការី​និពន្ធ​ផ្នែក​ផ្សព្វផ្សាយ​លោក ​Christopher Hope ថា ឥឡូវនេះ ខ្ញុំ​នឹង​ហៅ​ក្រុម​សាច់ញាតិ​មក​និយាយ​ថា នៅសល់​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មិនមែន​សល់​ច្រើន​ថ្ងៃ​ទៀត​នោះ​ទេ​។ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​លោកស្រី Truss បាន​បណ្តេញ​ប្រធាន​អ្នក​គ្រប់​គ្រង​វិន័យ​ និង​បទបញ្ជាផ្ទៃក្នុង​នៅ​ក្នុង​សភា​លោកស្រី Whip Wendy Morton ចេញពី​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​រដ្ឋសភា ហើយ​បាន​នាំ​លោកស្រី​ចេញ ដែល​នាំ​ឱ្យ​អនុរដ្ឋមន្ត្រី​របស់​លោក​ស្រី​គឺ​លោក Craig Whittaker លាលែង​ពី​តំណែង ជា​ការ​តវ៉ា​ទៅនឹង​រដ្ឋាភិបាល បាន​ចេញ​ការ​បដិសេធ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​ទទូច​ថា ​អ្នក​ទាំងពីរ​នៅតែ​កាន់​តំណែង​របស់​ពួកគេ​នៅឡើយ​។ ​ការ​ប្រឈម​ដាក់​គ្នា​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ​ស្តីពី​ការ​ប្រេះឆា​គ្នា ដែល​យ៉ាង​ហោច​ណាស់​សមាជិកសភា​អភិរក្សនិយម ៤០​រូប​ត្រូវ​បាន​គេ​និយាយ​ថា​បាន​អនុប្បវាទ​។​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកស្រី Suella Braverman ក៏បាន​លាលែង​ពី​តំណែង​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​លោកស្រី​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ផ្ញើ​សា​អេឡិចត្រូនិក​អំពី​ឯកសារ​សំងាត់​មួយ​ ចេញពី​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​ទៅ​ខុស​មនុស្ស។ លោកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​ថា លោកស្រី​ព្រួយបារម្ភ​អំពី​ការដឹកនាំ​របស់​រដ្ឋាភិបាល សំដៅ​ដល់​ផែនការ​ត្រឡប់​ក្រោយ ​១៨០​អង្សា​របស់​លោក​ស្រី Truss ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បង្ខំ នៅ​ពេល​កញ្ចប់​ថវិកា​ទំហំ​តូច​ដ៏​ចម្រូងចម្រាស​របស់​លោក​ស្រី បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​លើ​ទីផ្សារ​កាលពី​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ ការចុះជួបប្រជាពលរដ្ឋ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ

2022/10/20 06:01:21 pm        283
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំពោះគម្រោងបេសកកម្ម អញ្ជើញចុះជួបពលរដ្ឋនៅជុំវិញបឹងទន្លេសាបប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ គឺជាការចុះជួប ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងមានបេសកកម្មអញ្ជើញទៅកាន់ខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាជន ជាពិសេសដោះស្រាយឆ្លើយតបទៅនឹងការរៀបចំលំនៅដ្ឋានថ្មីជូនអ្នករុនតាឯក និងពាក់ស្នែង ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ និងមួយផ្នែកទៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងដោះស្រាយចែកស្រូវពូជជូនកសិករដែលរងគ្រោះខូចដំណាំស្រូវ និងផលដំណាំដោយសារគ្រោះទឹកជំនន់ រួមទាំងកិច្ចការសំខាន់ៗជាច្រើនទៀត។សម្តេច ហ៊ុន​ សែន បានថ្លែងថា «ប្រជាពលរដ្ឋកំពុងតែវេទនា អ៊ីចឹងទុកឱ្យប្រជាជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីនៅស្ងៀមឬយ៉ាងម៉េច? ទេសរដ្ឋមន្ត្រីនានា កំពុងតែធ្វើដំណើរជុំវិញប្រទេស ដើម្បីចែកស្រូវពូជ ចែកស្បៀងអាហារដល់ពលរដ្ឋកំពុងតែជួបបញ្ហា»៕

មេដឹកនាំ​អ៊ុយ​ក្រែ​នជំរុញ​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ថាមពល​ ក្រោយ​ការវាយប្រហារ​តាម​អាកាស​ថ្មី​របស់​រុស្ស៊ី​លើ​ទីក្រុង​ និង​រោងចក្រ​ថាមពល​

2022/10/20 05:54:21 pm        301
​អ៊ុយក្រែន៖ រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​អត្តឃាត​លើ​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​នអំឡុង​សប្ដាហ៍​ទី​៣៤ នៃ​សង្គ្រាម ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ និង​បណ្ដាល​ឲ្យ​ទីក្រុង​មួយ​ចំនួន​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ៣០%​ នៃ​ស្ថានីយ​ថាម​ពល​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចាប់តាំងពី​ថ្ងៃទី​១០ ​ខែ​តុលា​មក បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ប្រទេស​។ លោក​បាន​ជំរុញ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ឲ្យ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​តិចតួច​នៅ​ពេល​ល្ងាច​។ ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​បាន​សន្យា​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​ល​បន្ថែម​ទៀត​ទៅ​ឲ្យ​ទីក្រុង Kyiv ខណៈ​រុស្ស៊ី​បើក​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​។​អភិបាលក្រុង Kyiv និយាយថា មនុស្ស ​៤​នាក់​បាន​ស្លាប់​នៅ​ពេល​យាន​ដ្រូ​ន​មួយ​គ្រឿង​ ធ្លាក់​ចំ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ។ លោក Vitali Klitschko បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចំនួន ​២៨​គ្រឿង ហើយ​ការ​ផ្ទុះ​ចំនួន ​៥​លើក​ត្រូវ​បាន​លាន់​លឺ​ក្នុង​រដ្ឋធានី​នេះ​។​ ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​ថា ​យាន​ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​ផលិត​ដោយ​អ៊ីរ៉ង់ ហើយ​ពួកគេ​បាន​ជំរុញ​ទីក្រុង​តេ​អេ​រ៉ង់​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​។ ​អ៊ីរ៉ង់​បាន​ច្រានចោល​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា ​ខ្លួន​បាន​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ទាំងនោះ ហើយ​រុស្ស៊ី​ពុំបាន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ​។ ​ទីក្រុង ​Moscow បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ​ការវាយប្រហារ​របស់​ខ្លួន​បាន​ដាក់​គោល​ដៅ​លើ​ជន​ស៊ីវិល​៕ អត្ថបទ៖ សុខមាន

លោក Putin ប្រកាស​ច្បាប់អាជ្ញាសឹក​ក្នុង​តំបន់​៤​ដែល​រុស្ស៊ី​គ្រប់គ្រង ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​បង្កើន​ការវាយលុក

2022/10/20 05:36:21 pm        450
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ក្នុង​តំបន់​ចំនួន ​៤​ របស់​អ៊ុយ​ក្រែ​ន ដែល​វិមាន​ក្រឹម​ឡាំង​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ​ជា​ការ​រំលោភច្បាប់​អន្តរជាតិ ដោយមាន​បញ្ជា​ដាច់ដោយឡែក​ពី​គ្នារឹត​បន្តឹង​លើ​សកម្មភាព​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ចំនួន ​៨ ​របស់​រុស្ស៊ី​នៅ​ជាប់​អ៊ុយ​ក្រែ​ន​។ ​​តំបន់​ទាំងនោះ​មាន Kherson Zaporizhzhia Donetsk និង Luhansk​។ រុស្ស៊ី​ពុំបាន​គ្រប់គ្រង​លើ​តំបន់​ទាំង ​៤ ​នោះ​ទាំង​ស្រុង​ទេ ហើយ​បាន​ដកទ័ព​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ក្នុង​តំបន់ Kherson បន្ទាប់​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើមយក​ដែនដី​នោះ​ត្រឡប់​ទៅវិញ​។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​បាន​ថ្កោលទោស​ក្រឹត្យ​នោះ​ថា ​ជា​រដ្ឋ​ភេរវកម្ម​ថ្មី ដែល​មាន​បំណង​ដាក់​សម្ពាធ​លើ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​។ ​ក្រឹត្យ​របស់​លោក​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ក៏ដោយ​លោក Putin បាន​និយាយ​ថា លោក​នឹង​ដាក់​ចេញ​គោលនយោបាយ​នេះ អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​រុស្ស៊ី​ដែល​បាន​គ្រោង​ទុក​។ច្បាប់អាជ្ញាសឹក​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​តំបន់​ទាំងនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍លោក Putin បាន​និយាយ​ថា ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​រម្លឹក​អ្នក​ទាំង​អស់គ្នា​ថា ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Donetsk, សាធារណរដ្ឋ​ប្រជាមានិត Luhansk ព្រមទាំង​នៅ​តំបន់ Kherson និង ​Zaporizhzhia ច្បាប់អាជ្ញាសឹក​នេះ​បាន​ចូល​ជា​ធរមាន​រួចហើយ ​មុន​ពេល​ចូលរួម​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន​ សែន ជំរុញមន្ត្រីពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ អាចឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា

2022/10/20 05:20:31 pm        665
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅមន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពលរដ្ឋដែល គ្រប់អាយុឈ្មោះបោះឆ្នោតបាន និងអាចចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា ។ ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើអត្តសញ្ញាណប័ណ្ណ មិនមែនជាបញ្ហារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ (គ.ជ.ប) ប៉ុន្តែជាការងាររបស់មន្ត្រីអត្រានុកូលដ្ឋាន ។ សម្ដេចតេជោ បានបន្តថា ដូចនេះ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានឆាប់រហ័ស ដើម្បីឲ្យពលរដ្ឋអាចចុះឈ្មោះបោះឆ្នោត ឬការផ្ទេរទីតាំងបោះឆ្នោតជាដើម ឲ្យបានទាន់ពេលតាមការកំណត់របស់ គ.ជ.ប ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេលចំនួន ៥០ថ្ងៃ ។ គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ជាង ៩លាន ២សែននាក់ ៕ (អត្ថបទ៖ បាន សុខរិទ្ធិ)

សម្តេចតេជោ​ ហ៊ុន សែន ប្រកាសគាំទ្រសាលក្រមតុលាការដែលដាក់អតិបរមាដល់បុគ្គលឈ្មោះ សម រង្ស៊ី(ជាប់គុកមួយជីវិត)

2022/10/20 04:47:58 pm        611
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រសាលក្រមតុលាការ ដែលកាត់ទោសឱ្យជនម្នាក់ ឈ្មោះ សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និងកុក សរ កាត់ដីកម្ពុជាចំនួន ៤ខេត្តឱ្យជនជាតិភាគតិចម៉ុងតាញ៉ា(វៀតណាម)។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅក្រុងតាខ្មៅខេត្តកណ្តាល សម្តេចបានប្រកាសប្រឆាំងដាច់ណាត់នឹងនយោបាយអមិត្តជាមួយបុគ្គល សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទណ្ឌិតសម រង្ស៊ី គ្មានផ្លូវដើរនៅកម្ពុជាទៀតទេ ហើយអ្នកដែលងើបប្រឆាំងជាមួយរាជរដ្ឋាភិបាល ឬអាជ្ញាធរសាធារណៈ ដោយគាំទ្របុគ្គលជាទណ្ឌិតរូបនោះ ក៏នឹងមានវិធានការដូចគ្នា«ងើបមួយ វាយមួយ, ងើបពីរ វាយពីរ»។សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា មានតែជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលខូច និងពុតត្បុតជាងគេ»។សូមបញ្ជាក់ថា តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ តុលានេះ បានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ ៣ជំនាន់ជាប់ពន្ធនាគារ អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិតផងដែរ ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ថា គ្មានផ្លូវចុះហត្ថលេខាដើម្បីស្នើទៅព្រះមហាក្សឲ្យលើកលែទោសដល់ទណ្ឌិតក្រៅច្បាប់នេះម្តងទៀតនោះឡើយ ផ្ទុយទៅវិញសម្តេចមានតែបំផុសចលនាដើម្បីនឹងកំចាត់ចោលនូវមនោគម វិជ្ជាជ្រុលនិយមរបស់ជនក្បតិជាតិបីជំនាន់នេះថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី

2022/10/20 04:29:43 pm        661
 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកស្អែកនេះ

2022/10/20 01:35:49 am        104
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕

លោក ​Zelenskyy​៖ យាន​ដ្រូ​ន​អ៊ីរ៉ង់​នឹងមិន​ជួយ​រុស្ស៊ី​បានទេ​ ខណៈ​អាមេរិក​នឹង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​

2022/10/19 09:57:49 pm        1047
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​បាន​និយាយថា​ នេះ​បាន​បង្ហាញ​ពី​ការទទួលស្គាល់​របស់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​ក្ស័យធន​ផ្នែក​យោធា និង​នយោបាយ​របស់​ខ្លួន​។ លោក Zelenskyy បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់លោក​ថា ជា​យុទ្ធសាស្ត្រ វា​នឹងមិន​ជួយ​ពួកគេ​បាន​នោះទេ​។ ​វិមាន​ក្រឹម​ឡាំងបដិសេធ​មិន​បញ្ជាក់ថា ​យោធា​រុស្ស៊ី​កំពុង​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់ ​ក្នុងការ​វាយប្រហារ​រប​ស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​នោះទេ​។ លោក Zelenskyy បាន​អរគុណ​ដល់​ប្រទេស​អេ​ស្តូ​នី សម្រាប់​ការទទួលស្គាល់​ប្រទេស​រុស្ស៊ី​ថា​ជារដ្ឋ​គាំទ្រ​ភេរវកម្ម​។​ សភា​អេ​ស្តូ​នី​បានអនុម័ត​ដោយ​មាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ ​នូវ​សេចក្តីសម្រេច​ដែល​ប្រកាសថា រុស្ស៊ី​ជា​របប​ភេរវកម្ម និង​បាន​ថ្កោល​ទោស​ការដាក់បញ្ចូល​ដែនដី​អ៊ុយ​ក្រែ​ន ​ជា​ឧបសម្ព័ន្ធ​របស់​ទីក្រុង​មូ​ស្គូ​។ ​ទន្ទឹមនឹងនេះសេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បន្ត​អនុវត្ត​យ៉ាងខ្លាំង​ក្លា​នូវ​រាល់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ លើ​ការជួញដូរ​អាវុធ​រប​ស់​រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​​អ៊ីរ៉ង់​ក្នុង​ការលក់​អាវុធ​ទៅឱ្យ​រុស្ស៊ី​។​ការលើកឡើង​របស់​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre ធ្វើឡើង ​ខណៈ​រុស្ស៊ី​បាន​បង្កើន​ការប្រើប្រាស់​មី​ស៊ី​ល និង​យាន​ដ្រូ​នដើម្បី​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ថាមពល និង​ទឹក​ដល់​ប្រជា​ជន​អ៊ុយ​ក្រែ​ន​រាប់សែន​នាក់​។ អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​កំពុង​ទទួលបាន​អាវុធ​ប្រភេទ​នេះ​រាប់ពាន់​គ្រឿង​ពី​ប្រទេស​អ៊ីរ៉ង់​។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ លោកស្រី Jean-Pierre បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ដៃគូ​របស់ខ្លួន​នៅ​ទូទាំង​តំបន់ ​ប្រឆាំង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ ហើយនឹង​បន្ត​បង្កើន​ជំនួយ​សន្តិសុខ​ដែល​មិន​ធ្លាប់មាន​ពីមុនមក៕អត្ថបទ៖ ប៊ុនថន

កាតា​ព្រមាន​ថា សហភាព​អឺរ៉ុប​ប្រឈម​នឹង​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំក្រោយ​

2022/10/19 09:38:03 pm        975
​កាតា​៖ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​កាតា​បាន​ព្រមាន​ថា ខណៈ​លោកខាងលិច​គួរតែមាន​ឧស្ម័ន​គ្រប់​គ្រាន់​សម្រាប់​ថាមពល និង​កម្ដៅ​ខ្លួន​នៅ​រដូវរងា​នេះ បញ្ហា​ប្រឈម​កាន់តែ​យ៉ាប់យ៉ឺន​នឹង​កើតឡើង​នៅ​ក្នុង​ឆ្នាំ២០២៣​ ស្របពេល​ថាមពល​បម្រុង​នឹង​ត្រូវ​ប្រើប្រាស់​អស់​។ ​បណ្ដា​រដ្ឋាភិបាល​អឺរ៉ុប​ឈឺក្បាល​ដោយសារ​ការ​បរាជ័យ​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ថាមពល​ដែល​ចេះ​តែ​កើនឡើង​។ ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុបប្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឲ្យ​អត់ធ្មត់ ខណៈ​តម្លៃ​ថាម​ពល​បន្ត​ហក់​ឡើង​ឥត​ឈប់ ស្រប​ពេល​បរាជ័យ​ដោះស្រាយ​គោលនយោបាយ​សេដ្ឋកិច្ច​ទូទាំង​ប្លុក​នេះ​។ លោក Saad al-Kaabi និយាយ​ថា ស្ថានភាព​នឹង​រឹតតែ​ធ្ងន់ធ្ងរ​ខ្លាំង​ថែមទៀត​នៅ​ឆ្នាំក្រោយ ប្រសិន​បើ​មាន​រដូវរងា​ខ្លាំង ដោយ​បន្ថែម​ថា វិបត្តិ​ថាមពល​រដ្ឋ​អាច​នឹង​បន្ត​ដល់​កន្លះ​ទសវត្សរ៍​ទៀត បើ​សង្គ្រាម​របស់​លោក Vladimir Putin ក្នុង​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត និង​មិន​ព្រម​ចាប់ផ្ដើម​បង្ហូរ​ឧស្ម័ន​មកវិញ​ទៀត​ពី​រុស្ស៊ី​នោះ​។ ​លោក Kaabi ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧស្ម័ន​រដ្ឋ QatarEnergy បាន​និយាយ​ថា រដូវរងា​នៅ​ឆ្នាំ​នេះ​គ្មាន​បញ្ហា​ទេ ព្រោះ​សមត្ថភាព​ផ្ទុក​ពេញ​នៅឡើយ។ ​ការ​បម្រុង​ទុក​ ឬ​ការ​ស្តុក​ទុក​មាន​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​ឆ្នាំក្រោយ​នឹង​ជួប​បញ្ហា​មិន​ខាន​។ ដូច្នេះ​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​ខាង​មុខៗ​ទៀត​រហូតដល់​ឆ្នាំ២០២៥ នឹង​ជួប​បញ្ហា​។​​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​ជួបពិភាក្សា​ជាមួយ​ប្រទេស​កាតា ដែល​ជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​បំផុត​របស់​ពិភពលោក ​ខណៈ​ពួកគេ​ព្យាយាម​កាត់ផ្ដាច់​ការនាំចេញ​ឥន្ធនៈ​ហ្វូ​ស៊ី​លពី​រុស្ស៊ី​។ ​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ​លោក​មិន​អាច​ស្រមៃ​ទេពី​អនាគត​ ជាទី​ដែល​គ្មាន​ការ​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​។​ ​រុស្ស៊ី​បាន​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ១៥៥​ពាន់​លាន​ម៉ែត្រ​ត្រី​គុណ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន ប្រមាណ​ ៤០% ​នៃ​ការប្រើប្រាស់​ឧស្ម័ន​សរុប​របស់​ប្លុក​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កុងហ្គោជំរុញឱ្យបង្កើនល្បឿនឆ្លើយតបជំងឺអេបូឡា ខណៈចំនួនអ្នកស្លាប់លើសពី ១.៧៥០​នាក់
08/05/2026 07:08 PM
ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់ពីការគាំទ្រដល់ប៉ាឡេស្ទីន និងការសម្រេចចិត្តចរចាដឹកនាំដោយក្រុម​ហាម៉ាស
08/05/2026 07:08 PM
ក្រសួងការបរទេស៖ ​ចិន​តវ៉ាជាមួយ​ជប៉ុន ពាក់​ព័ន្ធ​នឹង​សៀវភៅសការពារជាតិ
08/05/2026 06:08 PM
ក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
08/05/2026 06:08 PM
អ្នកមានឥទ្ធិពលម៉ិកស៊ិកម្នាក់ ត្រូវបានសម្លាប់នៅទីសាធារណៈ អំឡុងពេលផ្សាយផ្ទាល់
08/05/2026 06:08 PM
UN៖ ជនភៀសសឹកលីបង់ជាង ៨០០.០០០នាក់ បាន​ត្រឡប់ទៅ​ផ្ទះសម្បែងវិញ ក្រោយ​សង្គ្រាម
08/05/2026 06:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំពាក់ព័ន្ធ
08/05/2026 06:08 PM
ក្រសួងបរិស្ថានបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ
08/05/2026 05:08 PM
ម៉ាឡេស៊ី៖ ជនជាតិរ៉ូហ៊ីងយ៉ា ៥.០០០នាក់ នឹងមិនត្រូវបានបញ្ជូនទៅមីយ៉ាន់ម៉ាវិញទេ បើមិនមាន​​សុវត្ថិភាព
08/05/2026 05:08 PM
ឥណ្ឌាដាក់ពង្រាយក្រុមឆ្លើយតបជាតិ ខណៈវីរុស Chandipura សម្លាប់កុមារយ៉ាងតិច​ ២២នាក់
08/05/2026 05:08 PM