សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

នគរបាល​បារាំង​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​នៅ​ទីក្រុង​ប៉ារីស​

2022/10/19 07:24:45 pm        629
​បារាំង៖ ក្រុមបាតុករ និង​នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​ប៉ះទង្គិច​គ្នា ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារបណ្តាលមកពី​កង្វះ​ប្រេងឥន្ធនៈ ​និង​ការកើនឡើង​តម្លៃ​ទំនិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស។​ ​ឧស្សាហកម្ម​នៅ​ទូទាំងប្រទេស​បារាំង​បាន​បន្តធ្វើ​កូដកម្ម ​ដើម្បី​ជំរុញ​ការដំឡើង​ប្រាក់​ឈ្នួល​ទប់ទល់​ការកើនឡើង​អតិផរណា បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​កូដកម្ម​ជាច្រើន​សប្តាហ៍ធ្វើឱ្យប៉ះពាល់​ដល់​រោងចក្រ​ចម្រាញ់​ប្រេង និង​បង្កឱ្យមាន​ការខ្វះខាត​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​។ បុគ្គលិក​បម្រើការ​ផ្នែករថភ្លើង និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងទៀត រួមជាមួយ​ក្រុមហ៊ុនរ​ថយ​ន្ត​ដឹកទំនិញ និង​រថយន្តក្រុង ព្រមទាំង​គ្រូបង្រៀន និង​បុគ្គលិក​មន្ទីរពេទ្យ​សាធារណៈ បាន​ស្តាប់​តាម​ការអំពាវនាវ​រប​ស់​សហជីព​កម្មករ​ប្រេង ​សម្រាប់​ឧស្សាហកម្មប្រទេស​បារាំង​ដើម្បី​ជំរុញ​ការដំឡើង​ប្រាក់ខែ​។​ ​មាន​របាយការណ៍​ជាច្រើន​ អំពី​ការរំខាន​ដល់​រថភ្លើង​ល្បឿន​លឿន​នៅ​ភាគ​ខាងជើង ព្រមទាំង​រថភ្លើង​អន្តរ​ទីក្រុង​ដែល​ត​ភ្ជាប់​ប្រទេស​បារាំង​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​។ការតវ៉ា​កាលពី​ថ្ងៃ​អង្គារបានកើត​ឡើង​បន្ទាប់ពី​សហជីព ​CGT ឆ្វេងនិយម​បាន​ច្រានចោល​កិច្ចព្រមព្រៀង​លើ​ការដំឡើង​ប្រាក់​ឈ្នួល ​ដែល​ក្រុមហ៊ុន​ប្រេង​យក្ស Total Energies បាន​ជាប់គាំង​ក្នុង​ដំណើរការ​ជាមួយ​សហជីព​ពីរ​ផ្សេងទៀត​។​ ​ក្រុមអ្នកតវ៉ា​បានទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ជាង​នេះ ​ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ថាមពល​ដែល​បាន​មើលឃើញ​តម្លៃ​ប្រេង និង​ឧស្ម័ន​ហក់​ឡើង​ខ្ពស់ ខណៈ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​កាន់តែខ្លាំង​ឡើង​ប៉ះពាល់​ដល់​វិបត្តិ​ថាមពល​។​ រថយន្ត​ជាច្រើន​ជួរ​ត្រូវបាន​គេ​ឃើញ​ ជាច្រើន​សប្តាហ៍​មកហើយ​នៅ​ទូទាំងប្រទេស​បារាំង​ ដែល​អ្នកបើក​បរបានរ​ង់​ចាំ​ចាក់​ប្រេង​។ ស្ថានីយ​ប្រេងឥន្ធនៈ​ជាច្រើន​កន្លែង​បាន​បិទទ្វារ​ណ្តោះ​អាសន្ន ខណៈ​កំពុង​រង់ចាំ​ការដឹកជញ្ជូន​មកដល់៕អត្ថបទ៖ ប៊ុនថន

អ្នកជំនាញ​និយាយថា លោកស្រី Truss ប្រឈមមុខ​ការព្យាយាម​ដើម្បី​បន្ត​កាន់តំណែង​

2022/10/19 06:45:48 pm        522
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Liz Truss បាន​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ដ៏​តានតឹង​មួយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការលុបចោល​ស្ទើរតែ​ទាំង​អស់នៃ​ការកាត់បន្ថយ​ពន្ធ​តាម​ផែនការ​។ សមាជិក​ជាច្រើន​នៃ​គណបក្ស​អភិរក្សនិយម​របស់លោក​ស្រីបច្ចុប្បន្ននេះ​កំពុង​និយាយថា ​ពួកគេ​នឹង​បោះឆ្នោតឱ្យលោក Rishi Sunak អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​កាលពីពេល​ថ្មីៗ​នេះ​។ ស្ថិតក្រោម​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​តានតឹង លោកស្រី Truss កាលពី​សប្តាហ៍​មុន​បាន​ដក​សម្ព័ន្ធមិត្ត​របស់លោក​ស្រីគឺ​លោក Kwasi Kwarteng ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ ដោយ​ដាក់ជំនួស​ដោយ​លោក Jeremy Hunt ជា​គណៈរដ្ឋមន្ត្រី​ជើងចាស់​មួយរូប​ដែល​ស្ថិត​នៅក្រៅ​សៃ​វៀន​តាំងពី​ឆ្នាំ២០១៩ មក​។​ ​កាលពី​ថ្ងៃ​ចន្ទលោក Jeremy Hunt បាន​លុបចោល​ផែនការ​កាត់​ពន្ធ​ស្ទើរតែ​ទាំងអស់​តាម​ផែនការ​របស់លោកស្រី​ Truss រួម​ជាមួយនឹង​គោលនយោបាយ​ថាមពល​ដ៏​លេចធ្លោ​របស់លោក​ស្រី និង​ការ​សន្យាថា​ នឹង​គ្មាន​ការ​កាត់​ការចំណាយ​សាធារណៈ​ទៀតឡើយ​។​ ​លោក Jill Rutter អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ​ស្រាវជ្រាវ​ឯករាជ្យ​ចក្រភព​អង់គ្លេសបាន​ចោទ​សួរថា ​តើ លោកស្រី ​Truss មាន​ភាព​ធន់​គ្រប់គ្រាន់​ដែ ​ឬទេ​ ដើម្បី​បន្តដំណើរ​បន្ទាប់ពី​បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពិតប្រាកដ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​លោក Rutter និយាយថា ​សំនួរ​របស់​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃស្អែក ​នឹង​ក្លាយជា​ការសាកល្បង​ដ៏​ធំ​មួយទៀត​សម្រាប់​លោកស្រី​។ ការសាកល្បង​ពី​របៀប​ដែល​លោកស្រី​អាចដឹកនាំ​គណបក្ស និង​ថា​តើ​វា​ពិតជា​អាចទៅរួច​ ឬទេ​សម្រាប់​លោកស្រី​ក្នុង​ការបន្ត​តំណែង​។ ទោះជា​យ៉ាងណា លោក ​Rutter បាន​និយាយថា ​សមាជិក​មួយចំនួន​របស់​គណបក្ស​លោកស្រី​ប្រហែលជា​ចង់ឃើញ​លោកស្រី​បន្ត​កាន់តំណែង ខណៈ​ប្រទេស​នេះ​ជួបប្រទះ​រឿង​លំបាក​ជាច្រើន​ដូចជា​តម្លៃ​ថាមពល និង​អតិផរណា​ហក់​ឡើង​ខ្ពស់៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​៖ ​រុស្ស៊ី​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ទឹក​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​

2022/10/19 06:04:32 pm        559
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​បាន​កម្ទេច​ស្ថានីយ​ថាមពល​ស្ទើរតែ ​១​ភាគ​៣ ​របស់​អ៊ុយ​ក្រែ​ន​កាលពី​សប្ដាហ៍​កន្លងទៅ ខណៈ​ទីក្រុង Moscow បាន​បាញ់​ស្រោច​មី​ស៊ី​ល​កាន់​តែច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ជា​អ្វីដែល​អ៊ុយ​ក្រែ​ន និង​លោក​ខាង​លិច​ហៅថា​ ជា​យុទ្ធនាការ​បំភិតបំភ័យ​ជន​ស៊ីវិល​។ ​មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​វាយប្រហារ​លើ​ស្ថានីយ​ថាមពល​ក្នុង​រដ្ឋធានី Kyiv សម្លាប់​មនុស្ស​ ៣​នាក់ និង​នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ខាងកើត Dnipro និង Kryvyi Rih ភាគ​ខាង​ត្បូង និង​ទីក្រុង Zhytomyr ភាគ​ខាងលិច ​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី និង​បណ្ដាញ​ផ្គត់ផ្គង់​ទឹក។ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដែល​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង Mykolaiv ភាគខាងត្បូង​។ ​រុស្ស៊ី​ទទួលស្គាល់​ដោយ​បើកចំហ ការ​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដោយ​រលក​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ចាប់​តាំងពីដើម​សប្ដាហ៍​មុន នូវ​អ្វីដែល​លោក​ប្រធានាធិបតី Vladimir Putin និយាយថា ជាការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​ស្ពាន​នៅ​ឧបទ្វីប​គ្រី​ម៉េ​។​ទីក្រុង Moscow ​បាន​ទាត់ចោល​ពី​ការ​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល ទោះបីជា​ខ្លួន​បាន​វាយប្រហារ​លើ​ភូមិឋាន ទីក្រុង​តូច​-​ធំ​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ ជា​អ្វី​ដែល​ដើម​ឡើយ​រុស្ស៊ី​បាន​ហៅថាជា​ប្រតិបត្តិការ​សឹក​ពិសេស ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​ខ្លួន​មួយ​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា​៕អត្ថបទ៖ សុខមាន

រុស្ស៊ីទទួលស្គាល់​ស្ថានភាព​លំបាក​ខ្លាំង​ក្នុង​តំបន់ Kherson ខណៈ​រង​ការ​វាយ​សន្ធាប់​ពី​អ៊ុយ​ក្រែ​ន​

2022/10/19 05:37:48 pm        668
​រុស្ស៊ី៖ មេបញ្ជាការ​កង​ទ័ពរ​បស់​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និយាយថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Kherson ភាគខាងត្បូង​លំបាក​ខ្លាំងណាស់ ហើយ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ជម្លៀស​ចេញ​។​ ​ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ លោក​ឧត្ដមសេនីយ៍ Sergei Surovikin បាន​និយាយ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រើ​រ៉ូ​កែ​ត Himars បាន​បាញ់​ចំ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​លំនៅឋាន​របស់​ទីក្រុង​នេះ។ ​លោក​ថា ទាហាន​រុស្ស៊ី​នឹង​ធានា​ការ​ជម្លៀស​ប្រកបដោយ​សុវត្ថិភាព​របស់​ប្រជាជន​នៅ​ទីក្រុង Kherson​។ ការ​ទទួល​ស្គាល់​ដ៏​កម្រ​របស់​លោក​លើ​បញ្ហា​ធំៗ ត្រូវ​បាន​បន្ទរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​តំបន់។ មន្ត្រី​ប្រចាំ​តំបន់​លើក​បន្តុប​ដោយ​រុស្ស៊ី លោក Kirill Stremousov បាន​ព្រមាន​ប្រជាជន​តំបន់ Kherson​ ថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ ទាហាន​អ៊ុយ​ក្រែ​ន​នឹង​បើក​ការវាយប្រហារ​មកលើ​ទីក្រុង​នេះ​។ ​លោក​បាន​និយាយ​នៅ​លើ​សារ Telegram ថា សូម​ស្ដាប់​សម្ដី​របស់ខ្ញុំ​ឲ្យ​បាន​ច្បាស់ ខ្ញុំ​កំពុង​និយាយ​ពី​ការ​ជម្លៀស​ចេញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។លោក​បាន​បន្ថែម​ប្រជាពលរដ្ឋ​នៅ​លើ​ច្រាំង​ខាង​លិច​នៃ​ទន្លេ Dnieper ដែល​អ៊ុយ​ក្រែ​ន​ហៅថា Dnipro ប្រឈម​ហានិ​ភ័យ​ខ្លាំង​បំផុត​។​ Kherson គឺជា​ទីក្រុង​ធំ​ដំបូង​ដែល​បាន​ធ្លាក់​ចូល​ដៃ​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើម​យក​មកវិញ​បន្តិច​ម្ដងៗ​ក្បែរ​តំបន់​នេះរយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ។ ពួកគេ​បាន​រុល​ចូល​ចម្ងាយ ៣០គីឡូ​ម៉ែត្រ​ភាគ​ខាងត្បូង​តាម​បណ្ដោយ​ទន្លេ Dnieper ដោយ​គំរាម​ឡោមព័ទ្ធ​ទាហាន​រុស្ស៊ី៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់​ព្រមព្រៀង​បញ្ជូន​មី​ស៊ី​ល និង​យាន​ដ្រូ​ន​បន្ថែម​ទៀត​ទៅ​ឲ្យ​រុស្ស៊ី ផ្គើន​នឹង​លោកខាងលិច

2022/10/19 05:14:55 pm        656
អ៊ីរ៉ង់៖ ក្រុម​មន្ត្រី​ជាន់ខ្ពស់ ២​រូប និង​អ្នកការទូត​អ៊ីរ៉ង់ ​២​រូប​បាន​ប្រាប់​សារព័ត៌មាន Reuters ថា អ៊ីរ៉ង់​បាន​សន្យា​ផ្ដល់​មី​ស៊ី​ល​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃដី​ទៅ​ឲ្យ​រុស្ស៊ី បន្ថែម​ពីលើ​ការ​ផ្គត់ផ្គង់​យាន​ដ្រូ​ន​បន្ថែម​ទៀត ជា​សកម្មភាព​មួយ​ដែល​ទំនងជា​ខឹង​សម្បា​សហរដ្ឋអាមេរិក និង​មហាអំណាច​លោក​ខាង​លិច​ផ្សេង​ទៀត​។ ​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ​ខែ​តុលា នៅ​ពេល​ដែល​អនុ​ប្រធានាធិបតី​ទី​១ ​របស់​អ៊ីរ៉ង់​លោក Mohammad Mokhber និង​មន្ត្រី​ជាន់ខ្ពស់​ ២​រូប​មកពី​ឆ្មាំ​បដិវត្ត​ដ៏​មានអំណាច​របស់​អ៊ីរ៉ង់ និង​មន្ត្រី ​១​រូប​មកពី​ឧត្ដមក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង Moscow ដើម្បី​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ការ​ដឹក​ជញ្ជូន​អាវុធ​។ អ្នកការទូត​ម្នាក់​ក្នុងចំណោម​ក្រុម​អ្នកការទូត​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​រាយការណ៍​ពី​ដំណើរ​នេះ​បាន​និយាយ​ថា រុស្ស៊ី​បាន​ស្នើ​យាន​ដ្រូ​ន និង​មី​ស៊ី​ល​បាលី​ស្ទីក​បន្ថែម​ទៀត​របស់​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​បង្កើន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ជាក់លាក់ ​ពិសេស​ប្រភេទ​មី​ស៊ី​ល Fateh និង Zolfaghar​។​ក្រុម​មន្ត្រី​លោក​ខាង​លិច​ម្នាក់​ដែល​បាន​រាយការណ៍​ លើ​បញ្ហា​ត្រូវបាន​បញ្ជាក់​នេះ​និយាយថា មាន​កិច្ចព្រមព្រៀង​មួយ​បាន​ធ្វើឡើង​រវាង​អ៊ីរ៉ង់ និង​រុស្ស៊ី ក្នុង​ការ​ផ្ដល់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​បាញ់​ពី​ផ្ទៃដី​ទៅ​ផ្ទៃ រួម​ទាំង​មី​ស៊ី​ល Zolfaghar​។ យាន​ដ្រូ​ន​មួយ​ក្នុងចំណោម​យាន​ដ្រូ​ន​ជាច្រើន ​ដែល​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ផ្គត់ផ្គង់​គឺ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ដែល​ត្រូវ​បាន​ប្រើប្រាស់​យាន​ដ្រូ​ន​អត្តឃាត ​ជា​យាន​វាយប្រហារ​ពី​អាកាស​ទៅលើ​ដី។ ​យាន​ដ្រូ​ន​ប្រភេទ​នេះ​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាត​តូច ​ដែល​មាន​វិសាលភាព​បំផ្លិច​បំផ្លាញ​ខ្លាំង​។ អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​របស់​រុស្ស៊ី ដោយ​ប្រើ​យាន​ដ្រូ​ន​អត្តឃាត Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតីទីម័រខាងកើត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 05:07:25 pm        838
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដម​ប្រធានាធិបតី នឹងចូលក្រាបបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង។ឯកឧត្ដមប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគី​ដ៏​មាន​សារៈ​សំខាន់​ចំនួន​ពីរ រួមមាន៖ កិច្ចព្រម​ព្រៀង​សេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។ឯកឧត្ដមប្រធានាធិបតីទីម័រឡេស្ដេ ក៏​នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួល​ការ​ចូល​ជួប​សម្តែងការគួរសមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញ​ធ្វើ​បាឋកថា​សាធារណៈ​នៅ​សាកល​វិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែង​សុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បី​ការ​អភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥

2022/10/19 04:53:21 pm        553
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន, តំណាងស្ថានទូតប្រចាំអាស៊ាន, តំណាងសមាគមនិយោជក សហជីព និងអង្គការសង្គមស៊ីវិលនៃអាស៊ាន, តំណាងអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន សរុបប្រមាណ១០០នាក់៕

កាកបាទក្រហមកម្ពុជា ជំរុញឱ្យសិល្បករចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍

2022/10/19 04:46:31 pm        497
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ កាកបាទក្រហម មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ បានរៀបចំកិច្ចពិភាក្សាជាមួយ សិល្បករ សិល្បការិនី និងតារាសម្តែង ស្តីពី “ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍" នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសាទរដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យោគយល់ និងអនុគ្រោះដល់អតិថិជនរងផលប៉ះពាល់ដោយសារទឹកជំនន់

2022/10/19 04:42:21 pm        445
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមរបស់ខ្លួនបានផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ការផ្ដល់ជូននេះត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២៨១៨ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន៕

ពលរដ្ឋ​ទីក្រុង Kyiv ខឹងសម្បា និង​ភ័យខ្លាច​ក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/10/18 09:59:50 pm        437
​អ៊ុយក្រែន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​បាន​បន្ត​ធ្វើការ ​និង​ការ​ទំនាក់ទំនង​ជា​ធម្មតា​នៅ​ជុំវិញ​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ចន្ទ ទោះបីជា​ពួកគេ​ភ័យខ្លាច​បន្ទាប់ពី​ការវាយប្រហារ​បន្ថែម​ទៀត​ពី​យាន​ដ្រូ​ន​ក៏ដោយ​។​ ​អគារ​ជាច្រើន​រង​ការខូចខាត ហើយ​ប្រជាពលរដ្ឋ​បាន​រត់​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នានា​របស់​រដ្ឋធានី Kyiv បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​សប្ដាហ៍​មកនេះ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​ចន្ទ ក្រោយ​យាន​ដ្រូ​ន​វាយប្រហារ​លើ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​រដ្ឋធានី​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ៤​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​ទីតាំង​ថាមពល​រដ្ឋ​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​នេះ​ក៏​ត្រូវ​បាន​រង​ការវាយប្រហារ​ដែរ​។​ ​យាន​ដ្រូ​ន​ទាំងនោះ​ទំនងជា​រាប់បញ្ចូល​ទាំង​យាន​ដ្រូ​ន​អត្តឃាត Shaheds ផលិត​ដោយ​អ៊ីរ៉ង់​។ ​ពលរដ្ឋ​ក្នុង​តំបន់​ឈ្មោះ Snizhana Kutrakova ​បាន​និយាយ​ថា ខ្ញុំ​មាន​កូន ​២​នាក់ ហើយ​រៀងរាល់​ព្រឹក​តែងតែ​លាន់​លឺ​សំឡេង​ខ្លាំង​ៗ ព្រោះ​តំបន់​ដែល​យើង​រស់នៅ​នៅ​ជិត​ស្ថានីយ​រថភ្លើង ដែល​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​នោះ។បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​បញ្ចប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​។ ខ្ញុំ​ព្យាយាម​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្ញុំ​បន្ត​នៅ​ខាងក្រៅ​។ ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ Andrii Samoilov ដែល​ទើប​មកដល់​រដ្ឋធានី​នេះ​តាម​រថភ្លើង​បាន​និយាយ​ថា យើង​មានការ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​ត្រូវតែ​ជឿជាក់​លើ​កង​កម្លាំងរ​បស់​យើង ហើយ​ថា​អ្វី​គ្រប់យ៉ាង​នឹង​ល្អ យើង​មាន​សុវត្ថិភាព​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM
គ្រួសារជនអន្តោប្រវេសន៍ម៉ារ៉ុក ស្វែងរកមនុស្សជាទីស្រលាញ់បាត់ខ្លួន ក្រោយធ្វើដំណើរឆ្លងកាត់ទៅកាន់ដែនដី Ceuta
08/05/2026 08:08 PM
ភ្លើងឆេះព្រៃនៅតំបន់ជាយក្រុង Spokaneសហរដ្ឋអាមេរិក បានបំផ្លាញអគារជាង ៧០០ខ្នង និងបង្ខំមនុស្ស ៦៤.០០០នាក់ ឲ្យជម្លៀសខ្លួន
08/05/2026 08:08 PM
ជនអន្តោប្រវេសន៍ ១៧នាក់ បានស្លាប់ ពេលព្យាយាមទៅដល់ប្រជុំកោះ Balearic របស់អេស្ប៉ាញ
08/05/2026 08:08 PM
ឆ្មាំល្បាតឆ្នេរបារាំងសង្រ្គោះមនុស្ស ១៥៧នាក់ ពីទូកអន្តោប្រវេសន៍រងការឆាបឆេះនៅផ្លូវទឹកអង់គ្លេស
08/05/2026 08:08 PM
នាវាដឹកទំនិញទួរគី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូននៅជិតកំពង់ Novorossiysk របស់រុស្ស៊ី
08/05/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ លោក Zuckerberg សូម​អភ័យ​ទោស ចំពោះ​រដ្ឋាភិបាលឥណ្ឌា ជុំវិញ​កំហុសឆ្គងរបស់ Meta
08/05/2026 08:08 PM
អ្នកស្រុករៀបរាប់ពីការបាត់បង់ក្នុងភ្លើងឆេះព្រៃនៅភូមិតំបន់ឆ្នេរ Psatha ប្រទេសក្រិក
08/05/2026 08:08 PM
ហ្កាហ្សាបញ្ចុះសពសមាជិកគ្រួសារ ១១២នាក់ ក្រោយរកឃើញនៅក្នុងគំនរបាក់បែកអគារ
08/05/2026 08:08 PM
ទីភ្នាក់ងារអាកាសធាតុ៖ កក្កដា គឺជាខែក្តៅបំផុតពុំធ្លាប់មាននៅប្រទេសបារាំង
08/05/2026 08:08 PM