សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 05:50:47 pm        355
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2022/10/10 05:25:44 pm        291
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Stefan Anton Messerer​ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តម Stefan Anton Messerer​ ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ។ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ និងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍកម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។គួរបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សេត​វិមាន​និយាយថា ​គ្មាន​ការបង្ហាញ​សញ្ញា​ណាមួយ​ដែល​រុស្ស៊ីនឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/10/10 05:18:48 pm        346
​អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​ប្រាប់​សារព័ត៌មាន ABC News កាលពី​ថ្ងៃអាទិត្យ​ថា សេត​វិមាន​ពុំបាន​មើល​ឃើញ​សញ្ញា​ថ្មី​ណាមួយ​ដែល​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ​លោក​ប្រធានាធិបតី Joe Biden កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ពី​ការ​គំរាម​ដោយ​ផ្ទាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​ លោក Kirby បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា យើង​ពុំបាន​មើល​ឃើញ​ពី​សុចនាករណ៍​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានសម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​បាន​ធ្វើ​អ្វី​ដែល​នាំទៅ​កាន់តែ​ជិត​ការសម្រេចចិត្ត​បង្កើត​ដំណើរ​ការណ៍​នោះ​ទេ។ លោក Putin ពុំបាន​គំរាម​លោក​ខាង​លិច ឬ​អ៊ុយ​ក្រែ​ន​ដោយ​ការវាយប្រហារ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ការពារ​ដែនដី​របស់​ខ្លួនរួម​ទាំង​អតីត​តំបន់​ទាំង​៤ ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​សហព័ន្ធ​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន ដោយ​មិន​អាច​ឲ្យ​យើង​មិន​គិត​បាន​ឡើយ​។​ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឱ្យ​មាន​រលក​នៃ​ការភ័យខ្លាច​នៅ​លោកខាងលិច អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដែល​ជំរុញ​ឲ្យ​បណ្ដា​អតីត​មេដឹកនាំ​យោធា​ពិភាក្សា​ អំពី​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​របស់​អង្គការ​ណា​តូ​លើ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Vlodimir Zelenskyy បាន​អំពាវ​នាវ​ឱ្យ​មាន​ការវាយប្រហារ​ជាមុន​លើ​ទីក្រុង Moscow ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​គំរាម​រុស្ស៊ី​ពី​ផលវិបាក​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរមែន​នោះ​៕អត្ថបទ៖ សុខមាន

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

2022/10/10 05:09:28 pm        317
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។

កងកម្លាំង​រុស្ស៊ី​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​ក្នុងអំឡុងពេល​ដកថយ​ពី​ភាគ​ខាងកើត​

2022/10/10 04:55:03 pm        1141
​អ៊ុយក្រែន៖ សាកសព​ទាហាន​រុស្ស៊ី​ដេក​ស្លាប់​រដូករណែល​នៅ​តាម​ភូមិ​នានា ​ដែល​ត្រូវ​បាន​ទាហាន​អ៊ុយ​ក្រែ​នដណ្ដើម​យក​ទៅវិញ ខណៈ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​កំពុង​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង ហើយ​កងកម្លាំង​ទីក្រុង Kyiv ព្យាយាម​សម្រុក​រុល​ចូល​ទៅ​ក្នុង​តំបន់ Luhansk​។​​ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​ដកថយ​ពី​តំបន់​សមរភូមិ​មុខ​នេះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ ដោយ​បន្សល់​នូវ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ។ រណ្ដៅ​ធំៗ​ដោយ​ការ​គ្រាប់​បែក សំណល់​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច និង​សាកសពត្រូវ​បាន​រាយប៉ាយពេញ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សមរភូមិ​ជួរមុខ​ភាគ​ខាង​កើត​។​ បន្ទាប់​ពី​ការ​ដក​ថយ​របស់​កង​កម្លាំង​រុស្ស៊ី​ចេញពី​ភូមិ Torske ក្នុង​តំបន់ Donetsk គេ​បាន​មើល​ឃើញ​ឯកសណ្ឋាន​យោធា​រុស្ស៊ី ព្យួរ​ចោល​នៅ​ក្នុង​លំនៅឋាន​បោះ​បង់​ចោល​​នានាដែល​ទាហាន​បាន​គ្រប់​គ្រង​។​ទាហាន​រុស្ស៊ី​បាន​ជីក​លេណដ្ឋាន​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ភូមិ Torske ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ប៉ុន្តែ​ពេលនេះ​លេណ​ដ្ឋាន​​ទាំងនោះត្រូវ​បាន​ជំនួស​ដោយ​ទាហាន​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​។​ ទាហាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យបាន​រាយការណ៍​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ជុំវិញទីក្រុង Bakhmut និង Avdiivka ក្នុង​តំបន់ Donetsk ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​បាន​អះអាង​ការ​ដណ្ដើម​កាន់កាប់​ដែនដី​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ៕អត្ថបទ៖ សុខមាន

ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១ ខែតុលា បើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភានីតិកាលទី៤

2022/10/10 04:51:48 pm        830
ភ្នំពេញ៖ ព្រឹទ្ធសភាសម្រេចយកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បើកសម័យប្រជុំលើកទី៩នីតិកាលទៅ៤ ដើម្បីពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៤ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនបរទេសមកធ្វើការរកស៊ីនៅកម្ពុជាកាន់តែងាយស្រួលបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះលម្ហូរអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តម ម៉ម ប៊ុននាង បញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(អត្ថបទ៖បាន ចក់)

ព្រះមហាក្សត្រ​ថៃ​ជួប​ជាមួយ​សាច់ញាតិ​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ

2022/10/08 09:02:47 pm        795
​ថៃ៖ ព្រះមហាក្សត្រ និង​ម្ចាស់​ក្ស​ត្រី​របស់​ប្រទេស​ថៃ​​បាន​យាង​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​សួរសុខទុក្ខ​ជនរងគ្រោះ​ក្នុងការ​បាញ់ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ និង​បាន​ជួប​ជាមួយ​សាច់ញាតិ​ជន​រងគ្រោះ​នៅ​ទីនោះ​។ ​​ព្រះមហាក្សត្រ Maha Vajiralongkorn និង​ព្រះ​ម្ចាស់​ក្ស​ត្រី Suthida បាន​ជួប​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ ១​ថ្ងៃ​បន្ទាប់ពី​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ដេញចេញ​ពី​កងកម្លាំង​នគរបាល បាន​សម្រុកចូលមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៣៧​នាក់​ដោយ​ប្រើ​កាំភ្លើង និង​កាំបិត​។​ យ៉ាងហោចណាស់ ​២៤​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​គឺជា​កុមារ​។ ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ និង​កាំបិត​ដ៏​ឃោរឃៅ​នេះ​គឺជា​ការសម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​។​​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ​បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​ នៃ​ការ​បាញ់​ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​កុមារ​រាប់​សិប​នាក់ និង​អ្នក​ស្លាប់​ផ្សេងទៀត​។ លោក Prayuth Chan-ocha បាន​ដាក់​ផ្កា និង​បួងសួង​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ក្នុង​ខេត្ត Nongbua Lamphu៕អត្ថបទ៖ ប៊ុនថន

អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ព្រមព្រៀង​ទទួលយក​បេសកកម្ម​ត្រួតពិនិត្យ​នៅ​ព្រំដែន ​បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​

2022/10/08 08:49:08 pm        661
​​អឺរ៉ុប​៖ ក្រុមប្រឹក្សា​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់បាន​ព្រមព្រៀង​ទទួលយក​បេសកកម្ម​ស៊ីវិល​សហភាព​អឺរ៉ុប ​នៅតាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​។ ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ​លើកដំបូង​របស់​សហគម​ន៍​នយោបាយ​អឺរ៉ុប ក្នុងជំនួប​រវាង​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់លោក ​Ilham Aliyev, នាយករដ្ឋមន្ត្រី​អា​មេ​នីលោក Nikol Pashinyan, ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោក Charles Michel​។ ​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​រវាង​ប្រទេស​ទាំង២ បណ្តាល​ឲ្យ​មនុស្សជាង 200នាក់​បាន​ស្លាប់​កាលពី​ខែ​មុន៕​អត្ថបទ៖ ប៊ុនថន

ប្រធាន​ទីភ្នាក់ងារ ​IAEA ​នឹង​ពិភាក្សា​អំពី​សុវត្ថិភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជាមួយ​រុស្ស៊ី​

2022/10/08 08:27:29 pm        668
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA)​ នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នៅ​ដើម​សប្តាហ៍​ក្រោយ​ សម្រាប់​ការពិភាក្សា​អំពី​មធ្យោបាយ​ធានា​សុវត្ថិភាព​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។​​សេចក្តីប្រកាស​របស់​អគ្គ​នាយក​ទីភ្នាក់ងារ IAEA លោក Rafael Grossi កាលពី​ថ្ងៃ​សុក្រ ធ្វើឡើង​បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​នៅ​រោងចក្រ​នេះ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​រុស្ស៊ី​។ លោក​និយាយថា ការបាញ់​ផ្លោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បានធ្វើឱ្យ​ខូច​បណ្តាញ​ថាមពល​ដែល​ផ្តល់​ចរន្តអគ្គិសនី​ ដល់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​មួយ​របស់​រោងចក្រ ហើយ​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​នេះ​ត្រូវបាន​បង្ខំ​ឱ្យ​ពឹង​ផ្អែកលើ​ម៉ាស៊ីនភ្លើង ​ដើម្បី​ផ្គត់ផ្គង់​បន្ទាន់​ជា​បណ្តោះអាសន្ន​។​​លោក Grossi បាន​បញ្ជាក់ថា ​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​ដូចគ្នានេះ​ក៏បាន​បាត់បង់​ការផ្គត់ផ្គង់​ថាមពល​ខាងក្រៅ ​ដោយសារ​ការបាញ់​ផ្លោង​កាលពី​ថ្ងៃទី21 ខែកញ្ញា ​ហើយ​បាន​ដំណើរការ​ជា​បណ្តោះអាសន្ន​ដោយ​ម៉ាស៊ីនភ្លើង​។ លោក Grossi និយាយថា មាន​តម្រូវការ​បន្ទាន់​មួយ​ ដើម្បី​បង្កើត​បរិយាកាស​ស្ថេរភាព​បន្ថែមទៀត​សម្រាប់​រោងចក្រ និង​បុគ្គលិក​រោងចក្រ ដែល​លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ការពិភាក្សា​បន្ថែម​អំពី​សំណើ​របស់​ទី​ភ្នា​ក់ងារ IAEA ដើម្បី​បង្កើត​តំបន់​ការពារ​នៅ​ជុំវិញ​ទីតាំង​រោងចក្រ​នេះ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយថា​ កងទ័ព​អ៊ុយ​ក្រែ​ន​រំដោះ​បាន​ផ្ទៃដី 776គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្តាហ៍​មុន​

2022/10/08 07:36:45 pm        910
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់លោក​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​អ៊ុយ​ក្រែ​នរំដោះ​បាន​ផ្ទៃដី 776គីឡូម៉ែត្រ​ការ៉េ​កាលពី​សប្តាហ៍​មុន​។ លោក Zelenskyy និយាយថា ជា​សរុប​ផ្ទៃដី​របស់​យើង​ចំនួន 2,434គីឡូម៉ែត្រ​ការ៉េ និង​ទីតាំង​លំនៅឋាន​ចំនួន 96​កន្លែងត្រូវបាន​រំដោះ​រួចហើយ ​ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិ​ការវាយលុក​។ ​ទន្ទឹមនឹងនេះរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ីលោក Sergey Lavrov បាន​និយាយថា ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​លោកខាងលិច ឲ្យ​បើក​ការវាយប្រហារ​នុយក្លេអ៊ែរ​ជាមុន​ទៅលើ​ប្រទេស​រុស្ស៊ី​។ លោក Lavrov បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​គណបក្សកាន់អំណាច ​សម្រាប់​ការគាំទ្រ​ជនរួមជាតិ​ដែល​រស់នៅ​ក្រៅប្រទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​​អ៊ុយ​ក្រែ​នលោក Volodymir Zelenskyy បាន​និយាយ​នៅក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ​អំពី​អ្វី​ដែលថា អង្គការ NATO គួរតែ​រារាំង​រុស្ស៊ី​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​វិទ្យាស្ថាន​មួយ​របស់​ប្រទេស​អូស្ត្រាលី ដោយបាន​និយាយថា​ អង្គការ NATO គួរតែ​ធ្វើ​អ្វីដែល​រុស្ស៊ី​មិនអាច​ធ្វើទៅបាន​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM