សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាង២ពាន់នាក់

2022/10/11 02:54:30 pm        408
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់៕

សម្តេចតេជោអំពាវនាវឱ្យគ្រប់គ្រឹះស្ថានសិក្សាយកចិត្តទុកដាក់បង្កើតកាយរឹទ្ធិដើម្បីជាស្នូលផ្នែកសីលធម៌

2022/10/11 12:02:43 am        41
ភ្នំពេញ​ ៖ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី១០តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់យកចិត្តទុកដាក់បង្កើតកាយរឹទ្ធិ​ដើម្បីជាស្នូលផ្នែក១នៃការលើកកំពស់សីលធម៌ក្នុងសង្គម។​សម្តេចបានណែនាំឱ្យបង្កើតកាយរិទ្ធិនេះដោយមិនប្រើប្រាស់ថវិការដ្ឋទេ សូមយកចិត្តទុកដាក់​រកសប្បុរសជនជួយឧបត្ថម្ភគាំទ្រ។សម្តេចបាន អំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូល​រួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព ។សម្តេចបានសំដែងនូវមោទនភាពចំពោះការរីកចម្រើននៃចលនាកាយ-រឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះ- ស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ ម៉ឺននាក់ ។ សម្តេចបន្តថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារនិងសហគមន៍ ៕ អត្ថបទ៖ មុត​ សុទ្ធ​

សម្តេចតេជោឆ្លើយតបបែបចំអកឲ្យក្រុមប្រឆាំងក្រោយរិះគន់សម្តេចរឿងបញ្ចប់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម

2022/10/10 11:48:59 pm        63
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតប​បែបចំអក​ជាថ្មីម្តង​ទៀតដល់​ក្រុម​ប្រឆាំង​​​​​ជាពិសេស​​គឺ​​ទណ្ឌិត ​​ អេង ឆៃអៀង​ បច្ចុប្បន្ន​កំពុងនីរទេសខ្លួន​នៅ​ក្រៅ​ប្រទេស ក្រោយពី ទណ្ឌិតរូបនេះបានរិះគន់សម្តេច តាមរយៈហ្វេសបុក​ទាក់ទងនឹងការ​បញ្ចប់​មុខតំណែង​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីកន្លងទៅថ្មីៗនេះ។នៅក្នុងឱកាសអញ្ជើញបិទពិធីមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នារសៀលថ្ងៃទី១០ខែតុលា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កាលពីម្សិលមិញ​សម្តេចបានឆ្លើយ​តបម្តងហើយ​តាមរយៈហ្វេសបុកទាក់ទងក្រុមប្រឆាំងផ្កាប់មុខ ប៉ុន្តែការឆ្លើយតបរបស់សម្តេចនោះ ត្រូវបានបុគ្គលនោះ(ទណ្ឌិត អេង ឆៃអៀង)បានចោទប្រកាន់សម្តេចថាបានប្រមាថដល់គេទៅវិញ។​សូមបញ្ជាក់ថា តាមរយៈហ្វេសបុកនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់​អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រា២១ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ​បន្ទាប់ទៅ​សូមអាន​មាត្រា២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ សម្តេចបានបន្តថា ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់​ជាមួយល្បែង​ច្រើនពេក។​នេះជាបំណងល្អរបស់សម្តេចសម្រាប់ក្រុមល្ងង់។ ការលើកឡើងរបស់សម្តេចតាមរយៈហ្វេសបុកនេះគឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីអាខោនហ្វេសបុករបស់ទណ្ឌិត អេង ឆៃអៀង បានលើកឡើងថា ការបញ្ចប់មុខតំណែងរដ្ឋមន្រ្តី(ឯកឧត្តម វេង សាខុន​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដោយមិនបានឆ្លងកាត់ការអនុម័តយល់ព្រមពីរដ្ឋសភា គឺរំលោភមាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញនោះ។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំអកដល់ទណ្ឌិតនោះថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក៕ អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 10:31:50 pm        718
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ​សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរកាយឫទ្ធិជាតិកម្ពុជា​ដែល​សម្រេច​បាននូវលទ្ធផលគួរជាទីមោទនៈនៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងកាយរឹទ្ធិ​ជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញចលនាកាយឫទ្ធិជាតិកម្ពុជាឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាព​ជាមួយរាជរដ្ឋាភិបាល​ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាព​លើការពង្រឹង​សកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយឫទ្ធិកម្ពុជា​ដែល​ជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយឫទ្ធិ គឺការកសាង ពិភពលោក​មួយប្រកប​ដោយសមត្ថភាព​សម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត ។ដូច្នេះ ការពង្រឹងភាពជាអ្នកដឹកនាំនិងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅ​ថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយ​ជាតិស្តីពីការ​អភិវឌ្ឍ​យុវជនកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗចំនួនប្រាំពីរ ដើម្បីភាពរីកចម្រើននៃចលនាកាយឫទ្ធិជាតិកម្ពុជា។ ចុងបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិជាតិកម្ពុជាអាណត្តិទី ៤ ឆ្នាំ ២០២២-២០២៦ តាមស្មារតីអង្គមហាសន្និបាត និងបានអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយឫទ្ធិកម្ម រួមចំណែកលើកកម្ពស់​ការ​អប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព៕ អត្ថបទៈ មុត​ សុទ្ធ​

មេដឹកនាំ​កូរ៉េខាងជើង​ពិនិត្យ​សម​យុទ្ធ​បាញ់​មី​ស៊ី​ល​របស់​កងកម្លាំង​នុយក្លេអ៊ែរ

2022/10/10 10:09:34 pm        505
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ជិត​ចំនួន ២​គ្រាប់​ចូល​ទៅ​កាន់​ដែនទឹក​ភាគ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ជាការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ព្រមាន​ពី​ការដាក់​ពង្រាយ​ជាថ្មី​ នូវ​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​នៅ​ជិត​ឧបទ្វីប​កូរ៉េ ដែល​កំពុង​ធ្វើឱ្យមាន​ភាព​តានតឹង​នៅក្នុង​តំបន់​។​ ​នាយសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កូរ៉េខាងត្បូង​បានឃើញ​ការបាញ់​មី​ស៊ី​ល​ចំនួន ​២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ចន្លោះ​ម៉ោង ១:៤៨ ដល់​ម៉ោង ១:៥៨រំលង​អធ្រាត្រ​ម៉ោង​ក្នុង​តំបន់​ពី​ទីក្រុង​ឆ្នេរសមុទ្រ Munchon ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​។​ យោធា​របស់​​កូរ៉េខាងត្បូង​បាន​បង្កើន​ការ​ឃ្លាំមើល​របស់​ខ្លួន និង​នៅតែ​ត្រៀម​ខ្លួន​ក្នុងការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​។​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កូរ៉េខាងជើង​លើ​សមត្ថភាព​បាញ់​មី​ស៊ី​ល​ពី​នាវាមុជទឹក​ នឹង​ក្លាយ​ជា​ការ​អភិវឌ្ឍន៍​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​គូបដិបក្ខ​របស់​ខ្លួន​។ កូរ៉េខាងជើង​ត្រូវបាន​គេ​ជឿថា​ បាន​សាកល្បង​បាញ់​មី​ស៊ី​ល​លើក​ចុងក្រោយ​ចេញពី​នាវាមុជទឹក​កាលពី​ខែ​ឧសភា។ការ​បាញ់​លើក​នេះ​ជា​ការ​សាកល្បង​អាវុធ​លើក​ទី​៧ ​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដែល​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​បញ្ចប់​ការ​ធ្វើ​សម​យុទ្ធ​យោធា​រយៈពេល​ ២​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​។ សម​យុទ្ធ​នេះ​រួមមាន​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ USS Ronald Reagan និង​ក្រុម​នាវា​ប្រយុទ្ធ​ដែល​បាន​វិល​ត្រឡប់​មក​តំបន់​នោះ​វិញ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​រំលង​លើ​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន ដើម្បី​ប្រឆាំង​សម​យុទ្ធ​កាលពី​ពេលមុន​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង៕អត្ថបទ៖ ប៊ុន ថន

លោក Zelensky៖ រុស្ស៊ី​គួរតែ​ត្រូវ​បាន​កំណត់​ថា​ជា​រដ្ឋ​ភេរវករ​ ខណៈ​វាយប្រហារ​លើ​ទីក្រុង Zaporizhzhia

2022/10/10 09:49:10 pm        613
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃអាទិត្យ​បាន​បន្ត​ការ​អំពាវ​នាវ​របស់លោក​ឱ្យ​កំណត់​ប្រទេស​រុស្ស៊ី​ថា ​ជា​រដ្ឋ​ភេរវ​ករ​ បន្ទាប់ពី​ការ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង Zaporizhzhia បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​។ លោក Zelenskyy និយាយ​ថា អំពើ​ភេរវកម្ម​គឺជា​បទឧក្រិដ្ឋ​ដែល​ត្រូវតែ​ទទួល​ទណ្ឌកម្ម​។ ​អំពើ​ភេរវកម្ម​នៅ​កម្រិត​រដ្ឋ​គឺជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​ឃោរឃៅ​បំផុត​មួយ ដែល​គំរាមកំហែង​មិន​ត្រឹម​តែ​ប្រទេស​ណា​មួយ​នោះ​ទេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​បាន​គំរាម​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល​។ លោក​និយាយ​ថា រុស្ស៊ី​គួរ​តែ​ត្រូវ​បាន​ថ្កោលទោស និង​ដាក់​ឲ្យ​នៅ​ឯ​កោ​នៅ​គ្រប់​កម្រិត​ នៅមុន​ការបោះឆ្នោត​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាងមុខ ដោយសារតែ​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​ដាក់បញ្ចូល​តំបន់​នានា ​របស់​អ៊ុយ​ក្រែ​ន​ជា​ឧប​សម្ព័ន្ធ​។​ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Zaporizhzhia ពេញ​មួយ​យប់​បាន​វាយប្រហារ​លើ​អគារ​លំនៅឋាន បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​។លេខា​ក្រុមប្រឹក្សា​ទីក្រុងលោក Anatoliy Kurtev បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពេញ​មួយ​យប់ ហើយ​លំនៅឋាន​ឯកជន​យ៉ាងតិច​ ៥​ខ្នង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង និង​ប្រហែល ៤០​ខ្នង​រង​ការខូចខាត​។ បន្ទាប់ពី​ការវាយប្រហារភ្លាមៗ​នោះ​ក្រុមប្រឹក្សា​ទីក្រុង​បាន​និយាយថា មនុស្ស ១៧​នាក់​ស្លាប់ ប៉ុន្តែ​ក្រោយមក​បាន​កែប្រែ​តួលេខ​អ្នកស្លាប់​ដោយ​នគរបាល​ក្នុង​តំបន់​បាន​រាយការណ៍​ថា មនុស្ស ១៣​នាក់​ស្លាប់ និង​ជាង ៦០​នាក់​រងរបួស ដែល​យ៉ាងហោចណាស់ ១០​នាក់​ជា​កុមារ​៕អត្ថបទ៖ ប៊ុន ថន

បំណាក់​ដី​នៅ​ទូទាំង​ទីក្រុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បណ្តាល​ឲ្យ​មនុស្ស​ ២៥​ស្លាប់

2022/10/10 09:33:34 pm        408
​វ៉េ​ណេ​ស៊ុយ​អេ​ឡា៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បំណាក់​ដី​បង្កឡើង​ដោយ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំងជាច្រើន​ថ្ងៃ​ បាន​បោកបក់​ទូទាំង​ទីក្រុង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​ស្លាប់ ខណៈ​ទឹកជំនន់​បាន​ហូរ​នាំយក​ដីល្បាប់ ថ្ម និង​ដើមឈើ​ឆ្លងកាត់​សង្កាត់​នានា ហើយ​មនុស្ស​រាប់សិប​នាក់​បាន​បាត់​ខ្លួន​។​ ​ពលរដ្ឋ​តំបន់ Las Tejerías ក្រុង ​Santos Michelena ជាទី​ក្រុង​កសិឧស្សាហកម្ម​ក្នុង​រដ្ឋ Aragua ចម្ងាយ ៨៧​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង Caracas មាន​ពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​ទៅដល់​ទី​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ​កម្ទេចកម្ទី​បាន​ធ្លាក់​មកពី​លើ​ភ្នំ​មកលើ​ពួកគេ​។ អនុ​ប្រធានាធិបតី​លោកស្រី Delcy Rodríguez បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ចំនួន​អ្នកស្លាប់​ផ្លូវការ​បាន​កើនឡើង​ដល់ ២៥​នាក់ បន្ទាប់ពី​ការរកឃើញ​សាកសព​ចំនួន ២០​នាក់​កាលពី​ថ្ងៃអាទិត្យ​។​​វីដេអូ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​លំនៅឋាន និង​អគារ​ពាណិជ្ជ​មួយចំនួនរង​ការខូចខាត ខណៈ​ពលរដ្ឋ​មក​មើល​ជុំវិញ​តំបន់​នោះ​។ ទីជម្រក​ត្រូវបាន​រៀបចំឡើង​ សម្រាប់​ការពារ​អ្នក​ដែល​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បំពេញការងារ​ដើម្បី​ស្វែងរក និង​ជួយសង្គ្រោះ​ដោយមាន​ជំនួយ​ពី​សត្វ​សុនខ និង​យាន​ដ្រូ​ន​។ ​បុគ្គលិក​សង្គ្រោះ និង​គ្រឿងចក្រ​ធុន​ធ្ងន់បាន​ទាញ​យកចេញ​កម្ទេចកម្ទី ​ដើម្បី​សម្អាត​ផ្លូវ និង​ស្តារ​សេវា​អគ្គិសនី និង​ទឹក​ដើម្បី​ប្រើប្រាស់​ឡើងវិញ​៕អត្ថបទ៖ ប៊ុន ថន

នគរបាល​ថៃ​ចាប់ខ្លួន​អ្នកសារព័ត៌មាន CNN ២​នាក់​ពី​បទ​បំពាន​ចូល​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​

2022/10/10 07:28:14 pm        327
​ថៃ៖ ក្រុម​អ្នកសារព័ត៌មាន CNN ២​នាក់​ត្រូវបាន​ចាប់ខ្លួននៅក្នុង​ទីក្រុង Udon Thani ពីបទ​បំពាន​ច្បាប់​ចូល​ក្នុង​ទីតាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មនៅ​កន្លែងកើតហេតុ​សម្លាប់រ​ង្គា​ល​ក្នុង​ខេត្ត Nong Bua Lamphu ​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​។ ​អ្នកសារព័ត៌មាន​ជនជាតិ​អូស្ត្រាលី អ្នកស្រី Anna Coren វ័យ ៤៧​ឆ្នាំ​ដែល​បាន​រាយការណ៍​ពី​ខាង​ក្នុង​មណ្ឌល​ថែទាំ​កុមារ និង​កាមេរ៉ា​មែន​ជនជាតិ​អង់គ្លេស​របស់​អ្នកស្រី​គឺ​លោក Daniel Hodge​ វ័យ ៣៤ឆ្នាំត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍​នគរបាល Na Klang ដែល​មាន​មាន​សិទ្ធិ​អំណាច​លើ​កន្លែង​កើត​ហេតុ​ឧក្រិដ្ឋកម្ម​។ ​ការ​ចាប់​ខ្លួន​នេះ​មាន​ឡើងបន្ទាប់ពី​ប្រធាន​អង្គការ​រដ្ឋបាល​ឃុំ Uthai Sawan លោក Danaichoke Boonsom បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​បណ្ដាញ​សារព័ត៌មាន CNN នៅប៉ុស្តិ៍​នគរបាល ​Na Klang​។ ​លោក Danaichoke បាន​និយាយ​ថា ​សារព័ត៌មាន CNN បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​តំបន់ ពិសេស​សាច់ញាតិ​របស់​ក្រុម​ជនរងគ្រោះ​។​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​រូបភាព​ក្រាហ្វិក​ពី​មណ្ឌល​ថែទាំ​កុមារ ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ជា​សាធារណៈ និង​ការ ចោទប្រកាន់​ពី​សារព័ត៌មាន​ថៃ​ថា បាន​បំពាន​លើ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​។ ​នគរបាល​ថៃ​កំពុង​ស៊ើបអង្កេត​ពី​របាយការណ៍​មួយ​ដែល​ថា ក្រុមការងារ​សារព័ត៌មាន CNN បាន​ចូល​ទៅ​ក្នុង​ទីតាំង​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ជាទី​ដែល​សិស្ស​មត្តេយ្យ​ជាង ​២០​នាក់​បាន​ស្លាប់ ​ខណៈ​ពួកគេ​កំពុង​ឈរ​រាយការណ៍​ពី​ការវាយប្រហារ​នោះ៕អត្ថបទ៖ សុខមាន

សមាជិក​គ្រួសារ​សាច់ញាតិ​យំ​ខ្សឹក​ខ្សួល និង​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​ក្នុងពេល​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថៃ​

2022/10/10 06:55:58 pm        598
​ថៃ៖ សមាជិក​ក្រុម​គ្រួសារ​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអាទិត្យ នៅ​ខាងក្រៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ខណៈ​ពិធីបុណ្យ​មួយ​ត្រូវ​បាន​ធ្វើឡើង ​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ច្រើន​បំផុត​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​ដែល​កំពុង​មានទុក្ខ​បាន​មក​ប្រមូល​ផ្ដុំគ្នា​នៅ​វត្ត​អារាម​មួយកន្លែង ​ដើម្បី​បួងសួង និង​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ចៅ​របស់​ពួកគេ ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ពី​សំណាក់​អតីត​មន្ត្រី​នគរបាល​ម្នាក់ នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​ក្នុង​ភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ព្រហស្បតិ៍​ ទី​៦ ខែ​តុលា​សប្ដាហ៍​មុន​។ ​សារព័ត៌មាន AP បាន​រាយការណ៍​ថា សមាជិក​ក្រុម​គ្រួសារ​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅ​វត្ត Rat Samakee មួយ​ក្នុងចំណោម​វត្ត​៣​ ជាទី​ដែល​សាក​សព​ជនរងគ្រោះ​ទាំង ៣៦​នាក់​ក្នុង​នោះ​ ២៤​នាក់​ជា​កុមារ និង​ភាគច្រើន​ជា​មត្តេយ្យ​សិក្សានឹង​ត្រូវ​តម្កល់​សម្រាប់​ពិធី​បុណ្យ​សព​ ​និង​បូជា​តាម​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​​សាច់ញាតិ​បាន​អង្គុយ​នៅ​ខាង​មុខ​មឈូស​តូច​ៗ ខណៈ​ព្រះសង្ឃ​សូត្រ​ធម៌​អម​ជុំវិញ​។ ក្រោយ​មក​ពួកគេ​បាន​ដាក់​ថាស​ម្ហូប របស់របរ​ក្មេង​លេង និង​ទឹកដោះគោ​នៅ​ខាងក្រៅ​វត្ត​អារាម និង​ឧទ្ទិស​ទាន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កូនចៅ​របស់ពួកគេ​ដែល​បាន​ស្លាប់​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់​បន្ថែម​ទៀត ខណៈ​ការតវ៉ា​ទូទាំងប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៤

2022/10/10 06:19:02 pm        292
អ៊ីរ៉ង់៖ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ទីតាំង​មួយចំនួន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដ៏​ហិង្សា​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ឈាន​ចូល​សប្ដាហ៍​ទី​៤។ មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់​។ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ IranHR មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័​រ​វ៉េ​ហ្ស បាន​កំណត់​ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​រហូតដល់ ១៥៤នាក់។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ​៦០​នាក់​។ ក្រុម​អ្នកដើរ​ក្បួន​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ក្រវី​ស្បៃ​រុំ​ក្បាល ជំទាស់​ទៅ​នឹង​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម​។ នៅ​ក្នុង​តំបន់​មួយ​ចំនួន ម្ចាស់​ហាង​អាជីវ​កម្ម​បាន​បិទ​ហាង ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​ដោយ​ក្រុម​សកម្មជនជៀស​វាង​ការ​ខូច​ខាត​អាជីវកម្ម​ ឬ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ពី​ការ​ខាតបង់​។​ការ​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា បន្ទាប់ពី​ការ​ស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini ជា​ស្ត្រី​ជនជាតិភាគតិច​ឃើ​ដ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​នគរបាល​អ៊ីរ៉ង់​ឃាត់ខ្លួន​សាកសួរ។ Amini ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​លើ​ស្ត្រី​របស់​សាសនា​អ៊ីស្លាម។ ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​តវ៉ា​បាន​រាលដាល​ពាសពេញ​ប្រទេស និង​ត្រូវ​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់ និង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM