សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

វិមាន​ក្រឹម​ឡាំង​និយាយ​ថា មិនទាន់មាន​ការសម្រេច​ចិត្ត​បិទ​ព្រំដែន​រុស្ស៊ី​នៅឡើយ​ទេ ខណៈ​មាន​ភាព​វឹកវរ​

2022/09/27 06:24:36 pm        783
​រុស្ស៊ី៖ មនុស្ស​រាប់ពាន់នាក់​កំពុង​រត់គេច​ចេញពី​ប្រទេស​ ដើម្បី​គេចចេញ​ពី​កោះ​ហៅចូល​សមរភូមិ​ប្រយុទ្ធ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទីក្រុង Moscow បានប្រកាស​ការកែ​ណ្ឌ​កម្លាំងយោធា​លើក​ដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ ​មក​។ ​វិមាន​ក្រម​ឡាំង​និយាយថា មិនទាន់មាន​ការសម្រេច​ចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​នៅឡើយ​ទេ ថា​តើ​ត្រូវ​បិទ​ព្រំដែន​រុស្ស៊ី ឬ​អត់​ ដើម្បី​បញ្ឈប់​ការ​ចាក​ចេញ​របស់​ក្រុម​បុរស​គ្រប់​វ័យ ​ចូល​បម្រើកងទ័ព​ដែល​កំពុង​គេច​ចេញពី​ប្រទេស បន្ទាប់ពី​ភាព​ច្របូកច្របល់​ប៉ុន្មាន​ថ្ងៃនេះ អំឡុង​ការ​កែ​ណ្ឌ​កម្លាំង​ទ័ព​ដោយ​ផ្នែក​សម្រាប់​សង្គ្រាម​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ ​ពេល​ត្រូវបាន​សួរ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ផែន​ការ​បិទ​ព្រំដែន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្ញុំ​មិន​ដឹង​ទេ​ចំពោះ​រឿង​នេះ។ ​នៅ​ពេល​នេះ​ពុំ​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។​​សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​បាន​លក់​អស់ ហើយ​រថយន្ត​តម្រង់​ជួរ​គ្នា​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ព្រំដែន ដោយមាន​សេចក្ដីរាយការណ៍​ពី​ការ​ឈរ​តម្រង់​ជួរ​គ្នា ​៤៨​ម៉ោង​នៅ​ឯ​ផ្លូវ​ព្រំដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ជា​ប្រទេសជិតខាង​គាំទ្រ​លោក​ខាង​លិច ​ដ៏​កម្រ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រុស្ស៊ី​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/27 05:50:48 pm        640
នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពី​ទទួល​ទាន​អាហារ​ការងារ​ពេល​ព្រឹក​ជា​មួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាស​ដែល​សម្ដេច​តេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។នៅ​ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និង​គណៈប្រតិភូ ។ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហា​សន្និបាត​អង្គការ​​សហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​គុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បី​ផ្លាស់​ប្ដូរ​មតិ​យោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយ​សម្ដេច​ក៏​នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាម​ការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។ ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជា​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំ​ពិគ្រោះ​យោបល់​ផ្លាស់​ប្ដូរ​មតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ជូន​ទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយ​មីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុង​នាម​ជា​ប្រធាន​អាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភព​លោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រ​ចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានី​ភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើង​ខិតខំ​ជំរុញ​ការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បាន​បញ្ជាក់​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យោបល់​ដោយមា​ន​ការ​ស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅ​ចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែល​នឹង​ទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអ​រគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេស​ចំពោះ​បញ្ហា​សមុទ្រ​ចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈ​សំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែ​យើង​មាន​ទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបាន​ចែក​រំលែក​នូវ​ទស្សនៈ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

លោក Putin​ ផ្ដល់​សញ្ជាតិ​រុស្ស៊ី​ដល់​លោក Edward Snowden

2022/09/27 05:50:33 pm        830
​រុស្ស៊ី៖ អតីតមន្ត្រី​ចារកម្ម​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​លោក Edward Snowden ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​រុស្ស៊ី​។ ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ក្រឹត្យ​មួយ​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​បាន​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ​។ ​លោក Snowden បាន​មកដល់​ប្រទេស​រុស្ស៊ី​លើកដំបូង​ក្នុង​ឆ្នាំ២០១៣ បន្ទាប់ពី​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ពី​បណ្តាញ​ដ៏​ធំ​នៃ​ការ​ឃ្លាំមើល​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ក្រោយមក​វិមាន​ក្រឹម​ឡាំង​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ឲ្យ​លោក ទោះបីជា​សហរដ្ឋអាមេរិក​បាន​បន្ត​ការចោទប្រកាន់​ពី​បទ​ចារកម្ម​ក៏ដោយ​។ ​ក្នុង​ឆ្នាំ២០២០ លោក Snowden បាន​ប្រកាស​ថា ​លោក ​និង​ភរិយា​បាន​ដាក់​លិខិត​ស្នើសុំ​សញ្ជាតិ​រុស្ស៊ី ខណៈ​ដែល​អ្នក​ទាំង​២ រំពឹង​ថា​នឹង​មាន​កូន​ដំបូង​អំឡុង​ជំងឺ​រាតត្បាត​សកល​។អ្នក​ទម្លាយ​ព័ត៌មាន​សម្ងាត់រូប​នេះ​បាន​អះអាង និង​ការពារ​ភាព​ស្ងៀម​ស្ងាត់​របស់​លោក​ជុំវិញ​សកម្មភាព​ថ្មីៗ​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​និយាយ​ថា ​ទស្សនៈ​រប​ស់​លោក​លែង​មាន​ប្រយោជន៍​ទៀតហើយ ​បន្ទាប់ពី​លោក​បាន​ទទូច​ដោយ​ខុសឆ្គង​ថា ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​មាន​កំហុស​ក្នុង​ការ​វាយតម្លៃ​ លើ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ីរ៉ង់​ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​ភាព​រំជើបរំជួល​ដែល​ចេះតែ​បន្ត​

2022/09/27 05:23:53 pm        586
​​អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ប្ដេជ្ញា​ចាត់វិធានការ​ប្រឆាំង​ក្រុមបាតុករ បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាង​ ១​សប្ដាហ៍​មកនេះ។​ លោក​ប្រធានាធិបតី​ Ebrahim Raisi ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ការ​តវ៉ា ដែល​ពេលនេះ​បាន​រីក​រាលដាល​​ស្ទើរតែ​ពាសពេញ​ទាំង ​៣១​ខេត្ត​របស់​អ៊ីរ៉ង់​។ ​ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​ចំនួន ​៣៥​នាក់​បាន​ស្លាប់​ ចាប់​តាំងពី​ការតវ៉ា​បាន​ផ្ទុះឡើង​ជុំវិញ​ការស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ Mahsa Amini ក្នុង​ពេល​ឃុំខ្លួន​របស់​នគរបាល​។ ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​នៅតែ​បន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន​។ អ្នកស្រី Amini ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្បៃ​គ្រប​ក្បាល។ ក្រុម​មន្ត្រី​ត្រូវ​គេ​រាយការណ៍​ពី​ការ​វាយ​ដុំ​ក្បាល​របស់​អ្នកស្រី​ដោយ​ប្រើ​ដំបង ​និង​បាន​បោក​ក្បាល​របស់​អ្នកស្រី​ទៅ​នឹង​រថយន្ត​របស់​ពួកគេ​។​ នគរបាល​និយាយ​ថា គ្មាន​ភស្តុតាង​នៃ​ការ​បញ្ជាក់​ពី​ការ​ធ្វើបាប​ឡើយ ហើយ​ថា​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាមៗ​ដោយសារ​គាំងបេះដូង​។​ហើយខណៈ​ដែល​លោក Raisi និយាយថា ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​នឹង​ត្រូវ​ស៊ើបអង្កេត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​លោក​គឺ​លោក Ahmad Vahidi បាន​ទទូច​ថា អ្នកស្រី Amini មិន​ត្រូវ​បាន​វាយ​ដុំ​នោះ​ទេ​។ ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ប៉ុនប៉ង​ប្រើ​ភាព​រំជើប​រំ​ជួប​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ចុះ​ខ្សោយ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បន្ត​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ការកែ​ណ្ឌ​កម្លាំង​ដែល​ចេះតែ​រីក​ធំ​ ខណៈ​ការរិះគន់​លើ​សេចក្ដី​ពង្រាង​កើនឡើង​

2022/09/27 04:57:13 pm        579
​រុស្ស៊ី៖ ចំនួន​មនុស្ស​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ ចំពោះ​ការតវ៉ា​ប្រឆាំង​ការកែ​ណ្ឌ​កម្លាំង​ទ័ព​មួយ​ចំនួន​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ជិត ២​,៥០០​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ក្រុម​អ្នកគាំទ្រ​វិមាន​ក្រឹម​ឡាំង​ដ៏​លេច​ធ្លោរ​បាន​ចាប់ផ្ដើម​ចោទសួរ​ពី​មធ្យោបាយ ដែល​សេចក្ដី​ពង្រាង​នេះ​កំពុង​ត្រូវ​បាន​អនុវត្តន៍​។ OVD-Info ជា​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្សដែល​តាមដាន​ការ​ចាប់ខ្លួន​ ផ្នែក​នយោបាយ​ក្នុង​ប្រទេស​រុស្ស៊ីបាន​និយាយ​ថា ​មនុស្ស ២,៣៥៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា និង​យ៉ាង​ហោច​ណាស់​ការ​ឃុំខ្លួន​ថ្មី​ចំនួន ១៤១​នាក់​ត្រូវ​បាន​កត់ត្រា​គិត​ត្រឹម​ថ្ងៃទី​២៦ ​ខែ​កញ្ញា​។ ​ការ​ឃុំខ្លួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃនេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២១ ​ខែកញ្ញា នៅពេល​ការតវ៉ា​ត្រូវបាន​ផ្ទុះ​ឡើង​ភ្លាមៗ​នៅ​ក្នុង​ទីក្រុង​ចំនួន​៤៣ បន្ទាប់ពី​សេចក្ដី​ពង្រាង​នេះ​ត្រូវ​បាន​ប្រកាស​។​ក្រុម​សិទ្ធិមនុស្ស​ខាងលើ​និយាយ​ថា អាច​មាន​អ្នក​ត្រូវបាន​ឃុំខ្លួន​ច្រើនជាង​ចំនួន​ត្រូវ​បាន​បញ្ចេញ​ដោយ​នគរបាល ហើយ​ថា​ វា​មាន​របាយការណ៍​ត្រឹមតែ​ឈ្មោះ​ប៉ុណ្ណោះ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​។ ​ការ​តវ៉ា​ទូទាំង​ប្រទេស​បាន​ផ្ទុះឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​ការប្រកាស​របស់​លោក​ប្រធានាធិបតី Vladimir Putin អំពី​ការ​កែ​ណ្ឌ​កម្លាំងយោធា​មួយ​ផ្នែក​កាល​ពី​ថ្ងៃទី​២១ ​ខែកញ្ញាដែល​មាន​បំណង​ពង្រឹង​កម្លាំងយោធា​រុស្ស៊ី​បន្ថែម​ទៀត ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

2022/09/27 12:06:51 am        715
នៅវេលាម៉ោង ១៨.៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី​(ម៉ោងនៅរាជ​ធានី​ភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទី​ក្រុងតូក្យូ ប្រទេសជប៉ុន ទទួល​បាន​ការ​ធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯក​អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏​ល្អយូរ​អង្វែង​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តម​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះ​រួម​ទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោត​សរសើរ​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេស​របស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕  

BREAKING NEWS !! មនុស្ស៦នាក់ស្លាប់ និង២០នាក់រងរបួស ក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុង Izhevsk របស់រុស្ស៊ី

2022/09/26 10:27:11 pm        669
វីដេអូមួយបានបង្ហាញពីរូបភាពនៅក្នុងទីក្រុងភាគខាងលិច នៃតំបន់ភ្នំ Ural ប្រទេសរុស្ស៊ីជាកន្លែង​ដែលបុរសម្នាក់​ត្រូវបាន គេរាយការណ៍ថា​ បានចូលទៅក្នុងសាលារៀនមួយកន្លែង​ហើយបានបើកការបាញ់ប្រហារ។ រូបភាពបានបង្ហាញមនុស្សច្រើននាក់រត់ចេញពីសាលារៀន។ របាយការណ៍បញ្ជាក់ថា មនុស្ស៦នាក់បានស្លាប់ និង២០នាក់រងរបួស។

កូរ៉េខាងជើងបានបាញ់មីស៊ីល ខណៈអាមេរិក និងកូរ៉េខាងត្បូងត្រៀមសម្រាប់សមយុទ្ធយោធា

2022/09/26 09:17:49 pm        657
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតកាលពីថ្ងៃអាទិត្យ ទៅកាន់សមុទ្រភាគខាងកើតរបស់ខ្លួន ដោយបន្ថែមការបង្កហេតុក្នុងការសាកល្បងអាវុធ ខណៈនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក មកកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់សមយុទ្ធយោធារួមគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបានបាញ់ចេញពីទីប្រជុំជនភាគខាងលិចទីក្រុង Taechon បានហោះក្នុងចម្ងាយ ៦០០ គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមា ៦០ គីឡូម៉ែត្រ មុនពេលធ្លាក់ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានសន្តិសុខជាតិ លោក Kim Sung-han បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ដែលសមាជិកបានថ្កោលទោសការបាញ់មីស៊ីលនេះថាជាការបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានចោទប្រកាន់កូរ៉េខាងជើងថាបានបង្កើនភាពតានតឹងនៅក្នុងតំបន់។ទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា ការបាញ់បង្ហោះនេះ មិនបង្កការគំរាមកំហែងភ្លាមៗ ដល់បុគ្គលិក ឬទឹកដីរបស់សហរដ្ឋអាមេរិក ឬចំពោះសម្ព័ន្ធមិត្តរបស់យើងនោះទេ ប៉ុន្តែនៅតែបង្ហាញពីផលប៉ះពាល់អស្ថិរភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់កូរ៉េខាងជើង។ ការបាញ់បង្ហោះនេះធ្វើឡើងនៅពេលដែលនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan និងក្រុមនាវាវាយប្រហារ បានមកដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់សមយុទ្ធយោធារួមគ្នារបស់ប្រទេសទាំងពីរដែលមានគោលបំណងបង្ហាញពីភាពរឹងមាំប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលកំពុងកើនឡើង។

សន្តិសុខ​តឹងរុឹង ខណៈមេដឹកនាំបរទេសមកចូលរួមពិធីបុណ្យសពរដ្ឋសម្រាប់លោកSHINZO ABE នៅថ្ងៃស្អែក

2022/09/26 09:10:49 pm        710
នគរបាលនៅក្នុងទីក្រុងតូក្យូ បានរឹតបន្តឹងសន្តិសុខ ខណៈមេដឹកនាំបរទេស នឹងមកចូលរួមពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកShinzo Abe នៅថ្ងៃអង្គារ។ មន្ត្រីនគរបាលប្រមាណ ២ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសម្រាប់ពិធីបុណ្យ នៅទីក្រុងតូក្យូ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅទីលាន Budokan ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូនៅថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ។រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្ស ៤៣០០ នាក់នៅក្នុងប្រទេសជប៉ុន និងប្រមាណ ៧០០ នាក់មកពីក្រៅប្រទេសនឹងមកចូលរួមពិធីបុណ្យសពរដ្ឋ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្រីKamala Harris។ ផែនការនៃការរៀបចំពិធីបុណ្យសពរដ្ឋ​បានបណ្តាលឲ្យមាន​ការ​ជជែក​ដេញដោល និង​ការ​តវ៉ា។ រដ្ឋាភិ បាលនិយាយថាព្រឹត្តិការណ៍នេះនឹងត្រូវចំណាយថវិកា 12 លានដុល្លារ ប៉ុន្តែមនុស្សជាច្រើនសង្ស័យថា នឹងចំណាយខ្ពស់ជាងនេះច្រើន។ នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី 2 របស់ប្រទេសជប៉ុន មានតែនាយករដ្ឋមន្ត្រីរូបនេះដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ពិធីបុណ្យសពដែលផ្តល់ហិរញ្ញវត្ថុដោយប្រើប្រាស់ថវិការដ្ឋ។ នគរបាលមកពីខេត្តមួយចំនួនត្រូវបាននាំយកមកកាន់ទីក្រុងតូក្យូដើម្បីពង្រឹងសន្តិ សុខ។នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida បានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោកសម្រាប់ពិធីបុណ្យសពរដ្ឋ ដោយនិយាយថា វានឹងមិនត្រឹមតែរំលឹកដល់កេរ្តិ៍ដំណែលរបស់លោក Abe ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ប្រទេសជប៉ុនអាចការពារលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំដោយគ្មានអំពើហិង្សា។ លោក Fumio Kishida បានកំណត់កាលបរិច្ឆេទ ជួបដាច់ដោយឡែកជាមួយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់បរទេសជាង៣០នាក់ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ។

យន្តហោះពិសេសសម្តេចតេជោ ហ៊ុន សែន ​បានចុះចតចាក់ប្រេងនៅរដ្ឋឡាស្ការ មុនបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/26 02:38:04 pm        788
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅដល់រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិកហើយ ដើម្បីចុះចតយន្តហោះចាក់ប្រេង នៃដំណើរចេញពីប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ស៊ិនហ្សូ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន។សម្តេចតេជោ ហ៊ុន សែន​ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបញ្ចប់ទៅដោយភាពជោគជ័យ និងសប្បាយរីករាយ ដោយរក្សាបាននូវការការពារខ្លួនពីការឆ្លងរីករាលដាល​ នៃជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីក្រសួងសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ ដែលមានក្នុងរង្វង់ ១០​ ឬក្រោម ១០នាក់ ក្នុងមួយថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ដែលនេះ​គឺជាភាពជោគជ័យមួយ នៃភាពស៊ាំសហគមន៍ បណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការការពារខ្លួន ៣ការពារ និង៣កុំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីបដិសេធមិនបាន​ប្រើប្រាស់ទាហានស៊ីឈ្នួលកូឡុំប៊ី ក្នុងសង្គ្រាមអ៊ុយក្រែន
08/06/2026 03:08 PM
រោងចក្រថាមពលនុយក្លេអ៊ែរស្លូវេនី Krsko កាត់បន្ថយទិន្នផល ២០ភាគរយ ដោយសារកម្រិតទឹកទន្លេធ្លាក់ចុះ
08/06/2026 03:08 PM
ទាហានអ៊ីស្រាអែល ២នាក់ និងជនជាតិ​លីបង់ម្នាក់ ស្លាប់ ខណៈហិង្សាផ្ទុះឡើង​នៅភាគខាងត្បូងលីបង់
08/06/2026 03:08 PM
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
08/06/2026 03:08 PM
អាកាសយានដ្ឋាន នៅក្រុង​បាងកក សូម​អភ័យ​ទោស ចំពោះការប៉ះទង្គិចជាមួយអ្នកទេសចរចិន ខណៈ​បារម្ភពី​ទំនាក់ទំនង​ទ្វេរភាគី
08/06/2026 03:08 PM
ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាន
08/06/2026 03:08 PM
ក្រុម AOT ចុះសង្កេតការណ៍នៅចំណុចភូមិស្រអែមខាងជើង ស្រុកជាំក្សាន្តដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់
08/06/2026 03:08 PM
លោក Trump នៅ​តែ​បន្ត​បង្ហាញ​រូបភាពវិជ្ជមាន អំពីការចរចា រវាងសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់
08/06/2026 03:08 PM
រុស្ស៊ី៖ ជោគវាសនារបស់ប្រជាពលរដ្ឋជាង ៣០០នាក់ នៅតំបន់ KURSK នៅមិនទាន់ដឹងនៅឡើយ
08/06/2026 03:08 PM
អ្នកជំនាញ៖ ទួរគីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន
08/06/2026 03:08 PM