សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

ចំនួន​អ្នកស្លាប់​ដោយសារ​លិច​សាឡាង​ក្រុម​អ្នក​ធម្ម​យាត្រា​នៅ​បង់​ក្លា​ដែ​សបាន​កើនឡើង​ដល់ ​៦៦​នាក់

2022/09/28 05:53:56 pm        610
​​បង់​ក្លា​ដែ​ស៖ ក្រុមមន្ត្រី​បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ភាគ​ខាងជើង កាលពី​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​សាកសព​ជាច្រើន​នាក់​បន្ថែម​ទៀត ​ពីសា​ឡាង​ដែល​ផ្ទុក​អ្នក​ធម្ម​យាត្រា​ហិណ្ឌូ​លើស​ចំណុះ​បាន​លិច ក្នុង​មហន្តរាយ​មួយ​ក្នុងចំណោម​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​តាម​ដង​ទន្លេ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ​៦៦​នាក់។ ​លោក Dipankar Roy មន្ត្រី​ជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ក្នុងស្រុក Panchagarh ជាទី​ដែល​សាឡាង​បាន​លិច​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា មនុស្ស​ហោច​ណាស់​ ១៥​នាក់​នៅ​តែ​បាត់​ខ្លួន​នៅឡើយ​។ ​យោង​តាម​វីដេអូ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុម​អ្នក​ធម្ម​យាត្រា​ប្រមាណ​ ១០០​នាក់​បាន​ឆ្លងទន្លេ Karatoa ក្នុង​តំបន់ Boda​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សាសនា​ក្នុង​ព្រះវិហារ​មួយ​ នៅ​ពេល​ដែល​សាឡាង​របស់​ពួកគេ​បាន​ក្រឡាប់​លិច។ ​ប្រមាណ ​៨%​ នៃ​ប្រជាជន​ជាង ​១៦០​លាន​នាក់​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​កាន់សាសនា​ហិណ្ឌូ។ឧបទ្ទវហេតុ​លិច​សាឡាង​តែង​កើតឡើង​ជា​ធម្មតា ដោយសារ​ការ​បើក​នាវា​ខ្វះ​ការប្រុងប្រយ័ត្ន ការ​ផ្ទុក​មនុស្ស​លើស​ចំណុះ និង​ការ​អនុវត្តន៍​ច្បាប់​ធូរ​រលុងក្នុង​ប្រទេស​ទំនាប​ខ្វែង​ខ្វាត់​ដោយ​ទន្លេ​ប្រមាណ​ ១៣០។​ កាលពី​ឆ្នាំមុន ការ​លិច​នាវា​ចម្លង​មួយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៣៤​នាក់ ចំណែក​អគ្គិភ័យ​នៅ​លើ​សាឡាង​មួយ​ផ្សេងទៀត​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៣៩​នាក់៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​រាប់​លាន​នាក់​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ជំរុញ​ឲ្យ​ជម្លៀស​ចេញពី​លំនៅឋាន​ ខណៈ​ព្យុះសង្ឃរា​អាយ​អិន​ចូល​មក​កាន់តែ​ជិត

2022/09/28 05:30:04 pm        515
​សហរដ្ឋអាមេរិក៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida កាលពី​ថ្ងៃ​អង្គារ​បាន​បិទទ្វារ​បង្អួច​ផ្ទះ​របស់​ពួកគេ ដោយ​បាន​ចាកចេញ​តាម​រថយន្ត​ឆ្ពោះ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ខណៈ​ព្យុះ​សង្ឃរា​អាយ​អិន​ (Ian) ​ជិត​ចូល​មកដល់ ដែល​គំរាមកំហែង​កាន់​តែ​ខ្លាំង​ពី​ការ​មក​ដល់​នៃ​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត និង​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​។​ដោយ​បក់​បោក​ពាសពេញ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Florida ព្យុះសង្ឃរា​អាយ​អិនបាន​វាយប្រហារ​ចូល​ប្រទេស​គុយបា បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ជម្លៀស​ចេញពី​លំនៅឋាន កាត់ផ្ដាច់​ចរន្ត​អគ្គិសនី​សម្រាប់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ និង​ជន់​លិច​ភូមិ​នេសាទ​នានា​។​ ពលរដ្ឋ Florida ជាង​ ២​លាន​ ៥​សែន​នាក់​ស្ថិត​ក្រោម​បញ្ជា​ឲ្យ​ជម្លៀស ឬ​ព្រមាន​ពី​ការវាយប្រហារ​ដោយព្យុះនៅ​លើ​ផ្លូវ​​ព្យុះ​សង្ឃរា​កម្រិត​៣ ​ដែល​នឹង​មកដល់​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​តាម​តំបន់​ជាប់​ឆ្នេរសមុទ្រ​។​ព្យុះសង្ឃរា​កម្រិត​៣ ​នេះ​បាន​បក់​នាំ​ខ្យល់​កម្លាំង​អតិបរមា​រហូតដល់ ២០៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ យោង​តាម​មន្ទីរ​ព្យាករណ៍​អាកាសធាតុ​ជាតិ តំបន់​ខ្លះ​នៃ​ភាគ​កណ្ដាល​រដ្ឋ Florida អាច​មើល​ឃើញ​កម្រិត​ទឹកភ្លៀង ០.៦​ម៉ែត្រ​ដោយ​សារ​តែ​ព្យុះ​សង្ឃរា​អាយ​អិន​៕អត្ថបទ៖ សុខមាន

រុស្ស៊ីអះអាង​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​តំបន់​ ៤ ​របស់​អ៊ុយ​ក្រែ​ន​

2022/09/28 04:58:00 pm        632
​រុស្ស៊ី៖ ក្រុមមន្ត្រី​ដែល​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​គ្រប់គ្រង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ​បាន​រាយ​ការណ៍​ពី​ការគាំទ្រ​ដោយសំឡេង​ភាគច្រើន​លើស​លុបនៃ​ការបោះឆ្នោត​ចូលរួម​ជាមួយ​រុស្ស៊ី ខណៈ​សហរដ្ឋអាមេរិក​គ្រោង​ប្រើ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ ថ្កោលទោស​ការ​ធ្វើ​ប្រជាមតិ​នេះ​ថា ​ជា​ទង្វើ​គ្មាន​ការ​អៀនខ្មាស់ ហើយ​ទីក្រុង Moscow នៅតែ​ផ្គើន​។ ​អឺរ៉ុប​កំពុង​ស៊ើប​អង្កេត​នូវ​អ្វី​ដែល​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត និង​ដា​ណឺ​ម៉ាក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ មានការ​វាយប្រហារ​នានា​ដែល​បាន​បណ្ដាល​ឲ្យ​បែក​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន ​ចេញពី​បំពង់​បង្ហូរ​ថាមពល​របស់​រុស្ស៊ី។ ​ប៉ុន្តែ​នៅតែ​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ថា ​តើន​រណា​អាច​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ ​ការបោះឆ្នោត​ដែល​បាន​រៀប​ចំ​យ៉ាង​ប្រញាប់ប្រញាល់​បាន​កើត​ឡើង​រយៈពេល​ជាង​ ៥​ថ្ងៃ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត និង​នៅ​ក្នុង​តំបន់ Zaporizhzhia និង Kherson របស់​ប្រទេស​អ៊ុយក្រែ​ន​រហូតដល់​ភាគ​ខាង​ត្បូង ដែល​មាន​ផ្ទៃដី​ប្រមាណ ១៥% នៃ​ដែនដី​របស់​អ៊ុយ​ក្រែ​ន​។​​យោង​តាម​ក្រុម​មន្ត្រី​ដែល​តែងតាំង​ដោយ​រុស្ស៊ី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លទ្ធផល​បឋម​បាន​ពី​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទទួល​បាន​ពី ៨៧​% ដល់ ៩៨.៥% ដែល​ចង់​ចូលរួម​ជាមួយ​រុស្ស៊ី។ ប្រធាន​សភា​ជាន់​ខ្ពស់​រុស្ស៊ី​បាន​និយាយ​ថា សភា​អាច​នឹង​ពិចារណា​ដាក់បញ្ចូល​តំបន់​ទាំង​៤​ ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៤ ​ខែ​តុលា​ខាងមុខ​។ ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ Luhansk សង្ឃឹម​ថា ការបោះឆ្នោត​ប្រជាមតិ​នេះ​នឹង​នាំ​មកវិញ​នៅ​សន្តិភាព​៕អត្ថបទ៖ សុខមាន

ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតា នៅប្រទេសកម្ពុជា

2022/09/28 04:43:12 pm        803
ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។ជាមួយនឹងការរំលឹកការដែលសម្តេច និងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេច​តេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជា​ដែលសម្តេចសូមអញ្ជើញឯឧ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្ដម គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថា លើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូងមកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយឯកឧត្ដម ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្ត ចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណ សម្តេចតេជោដែលបានអញ្ជើញឯកឧត្តមពេលចូលរួម កិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមក៏បានលើក ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ ទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន ជប៉ុន ឯកឧត្តមក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហា តំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិង បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមបានគូបបញ្ជាក់ ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ ឯកឧត្តមបានគូបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន យើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕ 

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីជប៉ុន វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅព្រឹកនេះ

2022/09/28 03:25:17 pm        517
ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ ខែកញ្ញា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ៕

មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ​ខណៈ​ការបោះឆ្នោត​ចូល​ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​

2022/09/27 10:16:46 pm        1020
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ជាប់ដៃ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ធ្វើ​ប្រជាមតិ​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ចំនួន​៤​ ដែល​រុស្ស៊ី​សង្ឃឹម​ថា​នឹង​ចូល​ជា​ឧបសម្ព័ន្ធ​ជិត​បញ្ចប់​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយថា តំបន់ Donetsk ស្ថិតនៅ​ភាគ​ខាងកើត​នៅតែ​ជា​ដែនដី​របស់​ប្រទេស​លោក និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​បំផុត​របស់​រុស្ស៊ី ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ស្រប​ពេល​ទាហាន​រុស្ស៊ី​ព្យាយាម​រុល​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងលិច​។ ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ផងដែរ​នៅ​ក្នុង​តំបន់ Kharkiv ក្នុង​ភាគ​ឦសាន ដោយ​ផ្ដោត​លើ​ការ​វាយបក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​នេះ​។ ​ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​សន្ធាប់​ខ្លាំង​លើ​យុទ្ធនាការ​ ដើម្បី​កាត់ផ្ដាច់​ស្ពាន​ចំនួន​៤ និង​ផ្លូវ​ឆ្លងកាត់​ទន្លេ​ផ្សេងទៀត​ ដើម្បី​រំខាន​ដល់​ការផ្គត់ផ្គង់​ដល់​កងកម្លាំង​រុស្ស៊ី​ក្នុង​ភាគ​ខាង​ត្បូង​។​​ទីបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​បក​របស់​ខ្លួន​ក្នុង​តំបន់ Kherson បាន​បណ្ដាល​ឲ្យ​សត្រូវ​បាត់បង់​ទាហាន​ ៧៧​នាក់, រថក្រោះ​ ៦​គ្រឿង, កាំភ្លើង​ផ្លោង​ ៥​គ្រឿង, កាំភ្លើង​បាញ់​យន្តហោះ ៣​គ្រឿង និង​រថពាសដែក ​១៤​គ្រឿង។ ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀង​ផ្ទាត់​របាយការណ៍​សមរ​ភូមិ​ប្រយុទ្ធ​នេះ​បាន​ភ្លាមៗ​នៅឡើយ៕អត្ថបទ៖ សុខមាន

ជប៉ុន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ដែល​ត្រូវបាន​គេ​ធ្វើឃាត

2022/09/27 09:52:15 pm        797
​ជប៉ុន៖ នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ជប៉ុន​បាន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Shinzo Abe ដែល​ត្រូវបាន​គេធ្វើ​ឃាត ដែល​លោក​ជា​ឥស្សរជន​គ្រប់គ្រង​នយោបាយ​សម័យ​ទំនើប ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស ដោយមាន​ពិធី​បុណ្យសព​រដ្ឋ​ដ៏​កម្រ​ត្រូវបាន​រៀបចំឡើង​។​ ​ពលរដ្ឋ​ជាច្រើន​បានដាក់​ផ្កា​នៅ​កន្លែង​រៀបចំ​ពិធី​បុណ្យសព​រដ្ឋ ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្នុងពេល​មាន​សន្តិសុខ​តឹងរ៉ឹង សាធារណជន​បានដាក់​ផ្កា​នៅ​ជុំវិញសាល Nippon Budokan ក្នុង​ទីក្រុង​តូ​ក្យូ​។ ​ប្រជាជន​ជប៉ុន​បានដាក់​ផ្កា​លើ​ទី​សក្ការៈបូជា​ ដើម្បី​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Abe Shinzo តាំងពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទីសក្ការៈ​ចំនួន​ ២​កន្លែង​ត្រូវបាន​បង្កើតឡើង​នៅ​ឧទ្យាន Kudanzaka ស្ថិតនៅ​ជិតសាល Nippon Budokan ទីក្រុង​តូ​ក្យូ​។​ពិធី​បុណ្យសព​រដ្ឋ​សម្រាប់​លោក Abe នឹង​ប្រារព្ធ​ឡើង​នៅ​សាល Nippon Budokan នៅ​រសៀល​ថ្ងៃ​អង្គារ​។ ប្រជាជនបានចាប់ផ្តើម​ដាក់​ផ្កា​ចាប់តាំងពី​ម៉ោងប្រហែល 9:30ព្រឹកដែល​នោះ​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​មនុស្ស​ច្រើនជាង​ការរំពឹងទុក​បានមក​ជួបជុំគ្នា​។ អ្នក​កាន់ទុក្ខ​បាន​រង់ចាំ​ជា​ជួរ បន្ទាប់មក​ពួកគេ​បានដាក់​ផ្កា និង​បួងសួង​នៅមុខ​រូបថត​អតីត​នាយករដ្ឋមន្ត្រី​។​ ​នគរបាល​នៅក្នុង​ទីក្រុង​តូ​ក្យូស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​សព​រដ្ឋសម្រាប់​លោក ​Abe ដែល​មន្ត្រី​ប្រមាណ​ ២​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានាបាន​ថា អ្វីៗ​នឹង​ដំណើរការ​ដោយ​រលូន ខណៈ​មេដឹកនាំ មន្ត្រីជាន់ខ្ពស់​បរទេស និង​ឯកអគ្គរដ្ឋទូត​ប្រមាណ​ ៧០០​នាក់នឹង​មក​ចូលរួម​ពិធីបុណ្យ​នេះ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​ជួយសង្គ្រោះ​ ៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru វាយប្រហារ​ប្រទេស​ហ្វីលីពីន​

2022/09/27 09:34:37 pm        512
​​ហ្វីលីពីន៖ ក្រុម​អ្នក​ជួយសង្គ្រោះ ៥​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru បាន​វាយ​បោកបក់​មក​លើ​ភាគ​ខាងជើង​ប្រទេសបណ្តាលឱ្យមាន​ទឹកជំនន់ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី បង្ខំ​ឱ្យ​មន្ត្រី​ផ្អាក​ថ្នាក់រៀន និង​ការ​ងារ​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី និង​ខេត្ត​នៅ​ដាច់ស្រយាល​។ ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Burdeos ក្នុង​ខេត្ត Quezon កាល​ពី​ចុង​សប្តាហ៍ បន្ទាប់មក​បាន​ចុះខ្សោយ​ទៅវិញ ខណៈ​វា​បាន​បោកបក់​ពេញ​មួយ​យប់​នៅ​ទូទាំង​តំបន់ Luzon។ មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់ដែល​មួយចំនួន​ត្រូវ​បាន​បង្ខំ​។​ លោក Daniel Fernando អភិបាលខេត្ត Bulacan ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ ​៥​នាក់​ដែល​កំពុង​ប្រើប្រាស់​ទូកដើម្បី​ជួយ​ប្រជាជន​ជាប់​ក្នុង​ទឹក​ជំនន់បាន​បុក​ជញ្ជាំង​បាក់​រលំ បន្ទាប់មក​ទំនងជា​លង់ទឹក​ស្លាប់​នៅក្នុង​ទឹក​កំពុង​ហូរ​ខ្លាំង​។ លោក Fernando និយាយថា ពួកគេ​គឺជា​វីរបុរស​ដែល​ធ្លាប់បាន​ជួយសង្គ្រោះ​ជីវិត​ជនរួមជាតិ​របស់​យើង ​ក្នុងពេល​មាន​គ្រោះមហន្តរាយ ដែល​ការស្លាប់​របស់​ពួកគេ​ពិតជា​គួ​ឲ្យ​សោកស្តាយ​ខ្លាំង​។ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ជាង ១៧,០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់​ពី​សហគមន៍​ ដែលមាន​ហានិភ័យ​ខ្ពស់​ងាយ​នឹងមាន​ការកើនឡើង​ទឹកជំនន់ និង​បំណាក់​ដី​នៅក្នុង​ទីក្រុង Quezon។​​ទន្ទឹមនឹងនេះមនុស្ស​ជាង ៣,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ទីក្រុង​ម៉ានីល ដែល​ត្រូវបាន​បក់បោក​ដោយ​ខ្យល់​ខ្លាំង និង​ភ្លៀង​ពេញ​មួយ​យប់​។ ប្រធានាធិបតី​លោក Ferdinand Marcos Jr បាន​សរសើរ​ក្រុមមន្ត្រី​ចំពោះ​ការជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ ទៅកាន់​ទីទួល​សុវត្ថិភាព​ជាការ​ប្រុងប្រយ័ត្ន មុនពេល​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ ដែល​ទប់ស្កាត់​អ្នក​ស្លាប់​ និង​រងរបួស​ច្រើន ទោះបីជា​កម្លាំង​ដ៏​មហន្តរាយ​នៃ​ព្យុះ Noru នឹងមាន​សក្តានុពល​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នកស្លាប់​នៅ​សាលារៀន​ទីក្រុង Izhevsk កើនឡើង​ដល់ ១៧នាក់ និង ២៤នាក់​រងរបួស​

2022/09/27 07:23:30 pm        432
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា បាច់​ផ្កា ប្រដាប់ប្រដា​ក្មេង​លេង និង​ទៀន​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​សាលារៀនមួយ​កន្លែង​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​បណ្តាល​ឲ្យ​មនុស្ស ១៧​នាក់​ស្លាប់ និង ២៤​នាក់​ផ្សេងទៀត​រង​របួសមុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង​។​ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​សាលារៀន​មួយ​ក្នុង​ទីក្រុង Izhevsk ជាទី​ក្រុង​មាន​ចម្ងាយ ៩៦០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ​ក្នុង​តំបន់ Udmurtia។ គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ប្រទេស​រុស្ស៊ី​បាន​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​មានឈ្មោះ Artyom Kazantsev អាយុ ៣៤​ឆ្នាំ​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលារៀន​នេះ​។ រដ្ឋាភិបាល​តំបន់ Udmurtia និយាយ​ថា មនុស្ស ១៧​នាក់​រួមមាន​កុមារ ១១​នាក់​បាន​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​នេះ​។ យោងតាម​គណៈកម្មាធិកា​រ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា មនុស្ស ២៤​នាក់​ផ្សេងទៀត​រួមមាន​កុមារ ២២​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​។អាជ្ញាធរ​តំបន់​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​ចុះឈ្មោះ​ជា​អ្នកជំងឺ​នៅ​មណ្ឌល​ព្យាបាល​មនុស្ស​វិកលចរិត បាន​សម្លាប់​ខ្លួន​ឯង​បន្ទាប់ពី​ការវាយប្រហារ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​ចាត់​ទុក​ការ​បាញ់​ប្រហារ​នេះ​ថា​ជា «​សកម្មភាព​ភេរវកម្ម​» និង​បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ដាក់​បទ​បញ្ជា​ចាំបាច់​ទាំងអស់​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ឆ្មាំ​ជាតិ​របស់​រុស្ស៊ី​បាន​និយាយ​ថា ​ខ្មាន់កាំភ្លើង Kazantsev បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ចំនួន ២​ដើម​បាញ់​គ្រាប់​ពិត ដែល​កាំភ្លើង​ទាំងនេះ​មិនបាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

អគ្គិភ័យ​ឆេះ​ផ្សារ​ទំនើប​នៅ​កូរ៉េខាងត្បូង​បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់

2022/09/27 07:07:01 pm        331
​​កូរ៉េខាងត្បូង៖ ក្រុមមន្ត្រី​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​បន្ទប់ក្រោមដី​ផ្សារ​ទំនើប​មួយកន្លែង​ក្នុង​ទីក្រុង Daejeon ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧នាក់​ស្លាប់។​ ​លោក Go Seung-cheol មន្ត្រី​ទីស្នាក់ការ​កណ្តាល​ពន្លត់​អគ្គិភ័យទីក្រុង Daejeon បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ស្វែងរក​អ្នក​នៅរស់បន្ទាប់ពី​បាន​ពន្លត់ភ្លើង​។ វា​មិនដឹង​ទាន់​ច្បាស់​នៅឡើយ​នោះទេ​ថា​ តើ​មាន​មនុស្ស​នៅ​បាត់​ខ្លួន​ ឬ​អត់ ខណៈផ្សែង​នៅតែ​មាននៅ​ផ្នែក​ខ្លះ​ក្នុង​អគារ​។​ ​អគ្គិភ័យ​បាន​ឆាបឆេះ​នៅពេល​ព្រឹក ហើយ​បាន​រាលដាល​យ៉ាង​លឿន​ពាសពេញ​កន្លែង​ផ្ទុកទំនិញ​ក្នុង​បន្ទប់ក្រោមដី ដោយបាន​ជំរុញ​ឱ្យ​ជម្លៀស​មនុស្ស​ជាង ១១០នាក់រួមទាំង​បុគ្គលិក​ផ្សារ​ទំនើប និង​អតិថិជន​នៅ​សណ្ឋាគារ​ក្បែរ​នោះ​។ ​មន្ត្រី​អគ្គិភ័យ​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៥០០នាក់ និង​រថយន្ត ៩០គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ពន្លត់ភ្លើង​។ មនុស្ស ៦នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញ​ស្លាប់​គឺជា​បុគ្គលិក​ផ្សារ​ទំនើប ហើយ​ក្រុមមន្ត្រី​នៅ​ព្យាយាមកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ម្នាក់ទៀត​។ មន្ត្រី​ពន្លត់​អគ្គិភ័យ និង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សេចក្តីរាយការណ៍​ ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ថា អគ្គិភ័យ​អាច​បណ្តាលមកពី​ការផ្ទុះ​រថយន្ត​អគ្គិសនី​ដែលឆាបឆេះ​នៅ​ជាន់​ក្រោម​ដី​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារ៉ែនប្រាប់អ៊ីរ៉ង់ឲ្យបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងក្នុងតំបន់ និងគោរពតាមសេចក្តីសម្រេចរបស់UN
08/06/2026 02:08 PM
អ៊ីតាលី៖ អ៊ីរ៉ង់មានតួនាទីសំខាន់ណាស់ក្នុងការបញ្ឈប់សកម្មភាពយោធារបស់ក្រុមហេសបូឡា
08/06/2026 02:08 PM
ប្រទេសអារ៉ាប់ និងអ៊ិស្លាម ថ្កោលទោសវិធានការរបស់អ៊ីស្រាអែលនៅទីក្រុងហ្ស៊េរុយសាឡឹម
08/06/2026 02:08 PM
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle
08/06/2026 02:08 PM
គណៈប្រតិភូ ស.ស.យ.ក ធ្វើ​ទស្សនកិច្ច​នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​ ស្វែងយល់ពីការជួយដល់និស្សិត
08/06/2026 02:08 PM
គិតត្រឹមខែឧសភាឆ្នាំនេះ CGCC បានធានាឥណទានមានទំហំជាង ៥៧៥លានដុល្លារ គាំទ្រ​ដល់​អាជីវកម្ម និងពាណិជ្ជកម្ម
08/06/2026 02:08 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងប្រទេសអៀរឡង់ ដើរតួនាទីជា «ទូតមិត្តភាព» ដើម្បីលើកកម្ពស់មុខមាត់កម្ពុជា
08/06/2026 02:08 PM
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងយុត្តិធម៌តែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់​ពាក្យបណ្ដឹង ឬ​ពាក្យ​សុំអន្តរាគមន៍នានារបស់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ
08/06/2026 02:08 PM
ពលរដ្ឋអរគុណរាជរដ្ឋាភិបាលដែលបន្តគិតគូរសុខទុក្ខ និងការផ្តល់សេវាសាធារណៈកាន់តែប្រសើរ
08/06/2026 02:08 PM
ឯកឧត្តម កែវ រ៉េមី ចាត់ទុកការឈ្នះមេដាយ ៨គ្រឿងថ្ងៃបើកឆាកតេក្វាន់ដូ ITF ជើងឯកអាស៊ី ជាកាដូ និងសារជូនពរដ៏ថ្លៃថ្លា ជូនសម្ដេចតេជោ
08/06/2026 01:08 PM