សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ​ ហ៊ុន សែន៖ កត្តា២ នាំអោយផ្អាកព្រះរាជពិធីបុណ្យថ្នាក់ជាតិឆ្នាំនេះ គឺកត្តាកូវីដ-១៩មិនទាន់ចប់ និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

2022/09/15 02:39:07 pm        513
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះស្តីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅឆ្នាំ២០២២ តែអនុញ្ញតិឲ្យមានការរៀបចំនៅថ្នាក់ខេត្ត- ក្រុង និងមូលដ្ឋាននីមួយៗជាធម្មតា។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលបានរិះគន់សម្តេច និងរាជរដ្ឋាភិបាលពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិផងដែរ ដោយសម្តេចបញ្ជាក់ថា ការផ្អាកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញពីចំណុចជាច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺជាហានិភ័យខ្ពស នៃការចម្លង និងឆ្លង ជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍ប្រជាជនជាថ្មីនិងនាំផលលំបាក ដែលយើងមនអាចនឹកស្មានដល់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូរមួយទៀតនោះ អំពីការផ្អាកព្រះពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ គឺមិនចង់រំខានដល់ប្រជាពលរដ្ឋដែលត្រូវចំណាយពេលនាំទូកពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។  នេះមូលហេតុងាយយល់ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់នារយៈកាលកន្លងមក។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកព្រះរាជបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ គឺដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលចាប់ផ្តើមពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្នុងនោះ ពីថ្ងៃទី០៧,០៨,០៩​ ខែវិច្ឆិកា នឹងមានទស្សកិច្ចផ្លូវការជាបន្តបន្ទាប់រួមមាន៖ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីហ្វីលីពីនផងដែរ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់អ្នកវិភាគទាំងឡាយដែលវិភាគថា រដ្ឋាភិបាល ហ៊ុន សែន អស់លុយទើបមិនហ៊ានរៀបចំព្រះរាជពិធីបុណ្យអុំទូក សូមអោយបន្តវិភាគតទៅទៀតចុះ ។ សម្តេចជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនខ្វះលុយគ្រាន់តែរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែអ្វីដែលកម្ពុជាផ្អាកព្រះរាជពិធីអុំទូកនៅថ្នាក់ជាតិនាពេលនេះ គឺយោងលើកត្តាធំៗចំនួន២ ដែលសម្តេចបានរៀបរាប់រួមមកហើយរួមមាន៖កត្តាកូវីដ-១៩ និងកិច្ច ប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសធំៗ និងមហាអំណាចនានា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនោះ៕

ភាព​តានតឹង​ក្នុង​ប្រទេស​ហៃ​ទី ខណៈ​កើនឡើង​តម្លៃ​ឧស្ម័ន​បង្ក​ឲ្យមាន​ការតវ៉ា​

2022/09/14 10:20:51 pm        731
​ហៃទី៖ ប្រជាជន​ហៃ​ទី​រាប់ពាន់នាក់​កាលពី​ថ្ងៃ​អង្គារ​ បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​សម្រាប់​ថ្ងៃទី​ពីរ ​ដើម្បី​តវ៉ា​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ឧស្ម័ន​ដែល​រដ្ឋាភិបាល​ប្រកាស​។​ ​ក្រុម​អ្នកតវ៉ា​បាន​ចាប់ផ្តើម​បិទ​ផ្លូវធំៗ​នៅ​រដ្ឋធានី​ នៅ​ពេល​ព្រឹក​ព្រលឹម​ដោយ​ដុត​សំបក​កង់​រថយន្ត​។​​ហាង និង​ហាង​ទំនិញព្រមទាំង​ធនាគារ និង​សាលារៀន​បាន​បិទទ្វារ ប៉ុន្តែ​ហាង​មួយចំនួន​ត្រូវបាន​វាយ​បំបែក​ដោយ​ក្រុម​អ្នកតវ៉ា ដែល​បាន​នាំយក​ទំនិញ​ចេញទៅ​ជាមួយ​។ គ្មាន​អ្នករងរបួស ​ឬ​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​ទេ​។​ សេចក្តីប្រកាស​ថ្មីរបស់​រដ្ឋាភិបាល​បាន​ធ្វើឡើង​ ក្នុងពេលដែល​ប្រជាជន​ហៃ​ទី​កំពុង​ជួប​បញ្ហា​ជាមួយ​នឹង​តម្លៃ​ប្រេងឥន្ធនៈ​ខ្ពស់ ភាព​អត់​ការងារ​ធ្វើ និង​អំពើហិង្សា​រីក​រាលដាល​រួចទៅហើយ​។ ក្រុម​ជន​អន្ធពាល​កំពុង​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទឹកដី ហើយ​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នេះ និង​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវ​ភៀសខ្លួន​ចេញពី​លំនៅឋាន​ ដើម្បី​គេច​ពី​អំពើហិង្សា​។​ ក្រុម​អ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​ការ​បណ្តេញ​ចេញពី​អំណាចនាយករដ្ឋមន្ត្រីលោក Ariel Henry ដែល​បាន​គ្រប់គ្រងប្រទេស ​បន្ទាប់ពី​ការ​ធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moise កាលពី​ខែកក្កដា ​ឆ្នាំ២០២១។អ្នក​តវ៉ា​ម្នាក់​និយាយ​ថា យើង​មិន​ទទួលស្គាល់​លោក Ariel Henry ទេ​។ យើង​មិនបាន​បោះ​ឆ្នោត​ឱ្យលោក Ariel Henry ដូច្នេះ​លោក​ពុំមានអាណត្តិ​នោះទេ​។​ ​មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមព្រៀង​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​ សម្រាប់​ប្រេងឥន្ធនៈ​កាលពី​ខែកុម្ភៈ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។ កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​ផងដែរ​នូវ​ការ​បង្កើន​ការ​ចំណាយ​លើ​សេវា​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើឱ្យ​ប្រសើរឡើង​ការប្រមូល​ពន្ធ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​។ ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវបាន​បិទ ហើយ​បច្ចុប្បន្នប្រេងសាំង​ត្រូវបាន​លក់​ក្នុងតម្លៃ ១៨.០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្គា​ឡុង​នៅលើ​ទីផ្សារងងឹត៕អត្ថបទ៖ ប៊ុនថន

អា​មេ​នី និង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​ស្ដីបន្ទោស​ដាក់គ្នា​ជុំវិញ​ការប៉ះទង្គិច​គ្នា​សម្លាប់​មនុស្ស​ជិត​ ១០០​នាក់​នៅ​ព្រំដែន​

2022/09/14 09:42:29 pm        559
​​អា​មេ​នី៖ ប្រទេស​អា​មេ​នី និង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​បាន​ស្ដីបន្ទោស​ដាក់គ្នា​ ចំពោះ​ការ​ប៉ះទង្គិច​គ្នា​ជា​បន្ត​បន្ទាប់​ដែល​បាន​ផ្ទុះឡើង​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២ នូវ​អ្វី​ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​រវាង​គូប្រជែង​ប្រទេសជិតខាង​ទាំង​២ ​ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ២០២០ មក​ជុំវិញ​តំបន់​ជម្លោះ Nagorno-Karabakh។ ​យោង​តាម​ក្រសួងការពារជាតិ​របស់​ប្រទេស​អា​មេ​នី អរិភាព​ទាំង​នោះ​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​កងកម្លាំង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​បាន​វាយប្រហារ​ឆ្លង​ព្រំដែន​ដោយ​ប្រើ​កាំភ្លើង​ផ្លោង កាំភ្លើងត្បាល់ យាន​ដ្រូ​ន និង​កាំភ្លើង​វែង ដែល​បាន​សម្លាប់​ទាហាន​អា​មេ​នី​យ៉ាង​ហោចណាស់ ​៤៩​នាក់។ យោធា​បាន​និយាយ​ថា ការវាយប្រហារ​នានា​បាន​ដាក់​គោលដៅ​លើ​ទាំង​យោធា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ទាំង​ក្នុង ​និង​ក្រៅ​ទីប្រជុំជន​ និង​ភូមិឋាន​មួយ​ចំនួនរួម​ទាំង​ទីប្រជុំជន Vardenis, Sotk, Artanish, Ishkhanasar,Goris Jermuk និង Kapan ដែល​បង្ខំ​ឲ្យ​មានការ​បាញ់​តបត​វិញ​។ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ទំនងជា​ស្ងប់ស្ងាត់​បន្តិច សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​លោក Ilham Aliyev បាន​និយាយ​ថា ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ​ អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​តាម​ព្រំដែន​បាន​ហើយ ចំណែក​ក្រសួងការពារជាតិ​អា​មេ​នី​វិញ​បាន​ព្រមាន​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​មួយចំនួន​នៅតែ​តានតឹង​ខ្លាំង​នៅឡើយ​។​ ​លោកនាយក​រដ្ឋមន្ត្រី​អា​មេ​នី Nikol Pashinyan បាន​និយាយ​ថា ​ទាហាន​របស់​ខ្លួន​ចំនួន ​៤៩​នាក់​ស្លាប់ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​យប់​អធ្រាត្រ ខណៈ​ក្រសួងការពារជាតិ​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​និយាយ​ថា ទាហាន​របស់​ខ្លួន​ ៥០​នាក់​ក៏បាន​ស្លាប់​ដែរ​។ កាលពី​ថ្ង​អង្គារ​សប្ដាហ៍​នេះ​ដែរ​រុស្ស៊ី​និយាយ​ថា ខ្លួន​បាន​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់​ចំពោះ​ការ​ផ្ទុះ​អាវុធ​ចុងក្រោយ​នេះ​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង ​២​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​មូលដ្ឋាន​យោធា​ថៃ​

2022/09/14 07:42:37 pm        901
​ថៃ៖ នគរបាល​ប្រទេស​ថៃ​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្សម្នាក់ និង​បណ្តាល​ឲ្យ​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ នៅ​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ​នេះ​។ ​អ្នកនាំពាក្យ​រង​នគរបាល​ជាតិ​លោក Kissana Phathanacharoen បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ បន្ទាប់ពី​ឧប្បត្តិហេតុ​នៅ​នាយកដ្ឋាន​ទីបញ្ជាការ​ហ្វឹកហ្វឺន​កងទ័ព ជា​ផ្នែក​នៃ​អគារ​យោធា​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​រាជធានី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ជនសង្ស័យ​ជា​ទាហាន ទោះបីជា​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។​ ​អ្នកនាំពាក្យ​និយាយ​បន្ថែម​ថា ​ការបាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស ២​នាក់ ដែល​បន្ទាប់មក​នគរ​បាល​ក្នុង​តំបន់​បាន​គ្រប់គ្រង​ស្ថានការណ៍ និង​បាន​និយាយ​ថា ​យើង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​។ កាលពី​ឆ្នាំ២០២០ ទាហាន​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ២៩​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​បាន​រង​របួស មុន​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​កង​កុម្ម៉ង់ដូ​ នៅ​ក្នុង​ឧប្បត្តិហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ប្រទេស​ថៃ​៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ជាច្រើន​បើកភ្លើង​ទូរស័ព្ទ ​ខណៈ​ព្រះ​ម​ជ្ឈូ​សា​មកដល់​ព្រះរាជវាំង

2022/09/14 07:04:21 pm        646
​អង់គ្លេស៖ ព្រះ​ម​ជ្ឈូ​សារ​បស់​ម្ចាស់​ក្ស​ត្រី Elizabeth II ត្រូវបាន​ស្វាគមន៍​ដោយ​ពលរដ្ឋ​ជាច្រើន​នៅ​រាជវាំង Buckingham កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​បន្ទាប់ពី​ព្រះ​ម​ជ្ឈូ​សា​ត្រូវបាន​នាំយក​មកកាន់​រដ្ឋធានី​ចក្រភព​អង់គ្លេស​ តាម​យន្តហោះ​ពី​ដែនដី​ស្កុ​តឡែ​ន​។ ​អ្នក​កាន់ទុក្ខ​ជាច្រើន​នាក់​បាន​ប្រើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ ​ជា​ទៀន​បំភ្លឺ​ផ្លូវ​សម្រាប់​ព្រះមហាក្សត្រី​របស់​ពួកគេ​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ ​ខណៈ​ព្រះ​ម​ជ្ឈូ​សា​របស់​ម្ចាស់​ក្ស​ត្រី​ដង្ហែ​មកកាន់​រាជវាំង​។ ព្រះ​ម​ជ្ឈូ​សាត្រូវបាន​ដង្ហែ​មកកាន់​ទីក្រុង​ឡុង​ដ៍​ពី​ទីក្រុង Edinburgh ដែនដី​ស្កុ​តឡែ​ន​។​ ​ម្ចាស់​ក្ស​ត្រី Elizabeth II ជា​មហាក្សត្រ​ដែល​សោយរាជ្យ​យូ​បំផុត​នៅ​ចក្រភព​អង់គ្លេស ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃទី៨ ខែកញ្ញា នៅក្នុង​ព្រះ​ជន្មាយុ ៩៦​ព្រះវស្សា បន្ទាប់ពី​បាន​សោយរាជ្យ​រយៈពេល ៧០​ឆ្នាំ​។ ​យន្តហោះ​យោធា C-17 Globemaster ដឹក​ព្រះ​ម​ជ្ឈូ​សាបាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស RAF Northolt នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៏ ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​យន្តហោះ​បាន​ចាក​ចេញពី​ទីក្រុង Edinburgh។​នាយករដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Liz Truss, រដ្ឋមន្ត្រី​ការពារជាតិ​លោក Ben Wallace និង​ឆ្មាំ​កិត្តិយស​យោធាស្ថិតក្នុង​ចំណោម​អ្នក​ដែល​នៅ​មូលដ្ឋាន ​សម្រាប់​ការមកដល់​ព្រះ​ម​ជ្ឈូ​សា​។ ​ព្រះ​ម​ជ្ឈូ​សា​នឹងត្រូវ​នាំយក​ដាក់​នៅលើ​រាជ​រដ្ឋ​កាំភ្លើង​អូស​ដោយ​សេះ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅកាន់​សាល Westminster Hall ដើម្បី​តម្កល់ទុក​រយៈពេល ៤​ថ្ងៃ​មុនពេល​ពិធីបុណ្យ​ព្រះ​សព​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នៅ​ព្រះវិហារ Westminster Abbey៕អត្ថបទ៖ ប៊ុនថន

អ៊ុយក្រែនប្រកាស​ពី​ការដណ្ដើម​បាន​ដែនដី​បន្ថែមទៀត​ពី​រុស្ស៊ី​ក្នុងការ​វាយបក

2022/09/14 06:31:36 pm        942
អ៊ុយក្រែន៖ ​ទាហាន​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​វាយ​រុល​ទៅ​មុខ​ ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ដែនដី​គ្រប់​គ្រង​ដោយ​រុស្ស៊ីក្នុង​ការ​វាយបក​នៅតែ​បន្ត ​ដែល​បាន​ធ្វើ​ឲ្យ​ធ្លាក់ចុះ​កិត្យានុភាព​យោធា​របស់​រុស្ស៊ី​។ ​ខណៈ​ការ​វាយ​រុល​ទៅ​មុខ​នៅតែ​បន្ត​កាលពី​ថ្ងៃ​អង្គារ អង្គភាព​ឆ្មាំ​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ទាហាន​បាន​ដណ្ដើម​គ្រប់គ្រង​តំបន់ Vovchansk ​ដែល​ជា​ទីប្រជុំជន​ស្ថិត​ចម្ងាយ ៣គីឡូម៉ែត្រ​ពី​ប្រទេស​រុស្ស៊ី និង​ជា​ដែនដី​ដែល​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​យក​បាន​នៅ​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​នេះ​។ អភិបាលក្រុង​នេះ​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ក៏បាន​បោះ​បង់ចោល​ទីក្រុង Melitopol ភាគ​ខាង​ត្បូង​ផង​ដែរ និង​ឆ្ពោះ​ទៅ​ឧបទ្វីប​គ្រីម៉េ​ដែល​ទីក្រុង Moscow បាន​ដាក់​ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៤។ សារព័ត៌មាន Al Jazeera មិន​អាច​បញ្ជាក់​ឲ្យ​ឯករាជ្យ​ពី​ការ​អះអាង​របស់​យោធា​ទាំង​២​ ភាគី​បានទេ​។​​ចាប់​តាំង​ពី​ទីក្រុង Moscow បាន​បោះបង់ចោល​មូលដ្ឋានទ័ព​សំខាន់​របស់​ខ្លួន ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍ ដែល​ក្លាយ​ជា​ការ​បរាជ័យ​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម ​ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើមយក​មកវិញ​រាប់​សិប​ទីប្រជុំជន ​នៅ​ក្នុង​សន្ទុះ​ដ៏​ឆាប់រហ័ស​នៃ​ការ​ប្រែប្រួល​ក្នុង​សមរភូមិ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​និយាយថា​ ពិភពលោក​កំពុង​ដឹកនាំ​ទិសដៅ​ខុស​អំពី​បញ្ហា​អាកាសធាតុ​

2022/09/14 05:58:05 pm        903
​UN៖ ទីភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​ថា គ្រោះ​មហន្តរាយ​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ខាតបង់ ២០០​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​គ្រោះ​មហន្តរាយ​អាកាសធាតុ​មិន​អាច​កែ​ប្រែ​បាន​កំពុង​កើតមានឡើង ដែល​ពិភពលោក​កំពុង​បោះជំហាន​ទៅ​រក​ទិសដៅ​ខុស​។​ ​អង្គការ​ឧតុនិយម​ពិភពលោក​នៅ​ក្នុង​ការព្រមាន​ចុងក្រោយ ​អំពី​ការ​ឡើង​កម្តៅ​ផែនដី​បាន​និយាយ​ថា គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ​បាន​កើន​ឡើង ៥​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​លើក​ឡើង​ពី​គ្រោះ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន រលក​កម្តៅ​នៅ​អឺរ៉ុប គ្រោះ​រាំង​ស្ងួត​នៅ​ទីកន្លែង​នានា​ដូចជា​ប្រទេស​ចិន តំបន់​អាហ្វ្រិក និង​សហរដ្ឋអាមេរិក និង​បាន​ចង្អុល​បង្ហាញ​លើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​របាយការណ៍​ដែល​បាន​ដកស្រង់​ចេញពី​ទិន្នន័យ​ចងក្រង​ដោយ​ទីភ្នាក់ងារ​ និង​ដៃគូ​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​ឱកាស ៤៨% ​ដែល​បង្ហាញ​ការ​កើន​ឡើង ១.៥​អង្សា​នៃ​សីតុណ្ហភាព​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​៖ លោក Vladimir Putin និង​លោក Xi Jinping នឹង​ពិភាក្សា​ពី​បញ្ហា​អ៊ុយ​ក្រែ​ន និងកោះ​តៃវ៉ាន់​

2022/09/14 05:33:09 pm        691
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​ចិន​លោក Xi Jinping នឹង​ពិភាក្សា​បញ្ហា​អ៊ុយ​ក្រែ​ន និង​កោះ​តៃវ៉ាន់​នៅ​ឯ​ជំនួប​មួយ​ក្នុង​ប្រទេស​អ៊ូហ្សបេគីស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥ ខែ​​កញ្ញា​ស្អែក​នេះ ដែល​វិមាន​ក្រឹម​ឡាំង​និយាយ​ថា​ នឹង​មាន​អត្ថន័យ​ពិសេស​ទាក់ទង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​។​លោក Xi នឹង​ចាក​ចេញពី​ប្រទេស​ចិន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ​២​ឆ្នាំសម្រាប់​នៅ​សប្ដាហ៍​នេះទៅកាន់​តំបន់​អាស៊ី​កណ្ដាល​ ជាទី​ដែល​លោក​នឹង​ជួប​លោក Putin ត្រឹមតែ​រយៈពេល​ ១​ខែ​មុនពេល​លោក​គ្រោង​ពង្រឹង​អំណាច​របស់លោក ​ជា​មេដឹកនាំ​កំពូល​ដ៏​មាន​ឥទ្ធិពល​បំផុត​ចាប់តាំងពី​មេដឹកនាំ Mao Zedong មក។ មនុស្ស​ជំនិត​របស់​វិមាន​ក្រឹម​ឡាំងលោក Yuri Ushakov បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Moscow ​ថា លោក​ប្រធានាធិបតី​ទាំង​​២ នឹង​ពិភាក្សា​ទាំង​របៀបវារៈ​ទ្វេភាគី ទាំង​បញ្ហាសំខាន់​ក្នុង​តំបន់ និង​អន្តរជាតិ។​ជំនួប​នេះនឹង​ផ្ដល់​ឱកាស​ដល់​លោក Xi ក្នុងការគូសបញ្ជាក់ពី​អំណាច​របស់លោក ខណៈ​លោក Putin អាច​បង្ហាញ​ពី​ការ​លំអៀង​របស់​រុស្ស៊ី​ទៅរក​តំបន់​អាស៊ី ដោយ​មេដឹកនាំ​ទាំង​២ ​អាច​បង្ហាញ​ពី​ការប្រឆាំង​របស់ខ្លួន​ចំពោះ​សហរដ្ឋអាមេរិក ស្របពេល​លោកខាងលិច​ព្យាយាម​ដាក់ទណ្ឌកម្ម​រុស្ស៊ី សម្រាប់​អ្វីដែល​ទីក្រុង Moscow ហៅថា ​ជា​ប្រតិបត្តិការ​សឹកពិសេស​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

2022/09/14 05:25:19 pm        630
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយចំនួននៃកិច្ចព្រមព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង ។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ផាម ម៉ិញជិញ ដោយភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម  បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ។ ជាមួយនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងរវាងបក្សរដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើង ។ ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីវៀតណាម ស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៧ពាន់លានដុល្លារទៅហើយ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា ។ សម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី កម្ពុជា-វៀតណាម ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕ ដោយ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន​ត្រូវ​តែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ដល់ការរក្សាបានប្រព័ន្ធ​ពាណិជ្ជកម្មឈរ​លើវិធាន​ច្បាប់

2022/09/14 04:59:12 pm        497
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​ជាយោបល់​ជូន​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ផ្តល់​សារៈ​សំខាន់កាន់តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សាបាន​នូវ​ប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានច្បាប់។សម្ដេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​​ផ្តល់​ជាយោបល់​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ទឹក​ដី​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ។​ សម្ដេចបានមានប្រសាដន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយ​មូល​បទ​«អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ទាំង​អស់​គ្នា​»​ បាន​ផ្ដោត​អាទិភាព​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេស​ពន្លឿន​ការ​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់ ហើយ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ អាស៊ាន​ត្រូវ​តែ​ផ្ដល់​សារៈ​សំខាន់​កាន់​តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើវិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម។ សម្ដេចតេជោមានប្រសាសន៍ថា “ ក្នុងពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការ​ពហុភាគី​និយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំង​នឹង​ការ​គាំពារ​និយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និង​ភ័ស្តុ​ភារ​កម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្តារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។សម្ដេចបានបន្ថែមទៀតថា “ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យ​សេដ្ឋកិច្ច​ឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការ​ពង្រឹង​ភាពធន់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការ​ការពារ​ពលករ​ចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។”សម្ដេចបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ទៅវិញ​ទៅមក​ជាអតិបរមា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាស៊ាន​ និង​អាស៊ាន​បូក១​ដែល​មាន​ស្រាប់​ដោយ​ការដំ​ឡើង​កម្រិ​ត​បន្ថែម​ ជាពិសេស​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ និង​មាន​សិទ្ធភាព​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីភា​ពជា​ដៃ​គូ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប)ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ ២០២២កន្លងទៅនេះ​។​ សម្ដេច​សង្ឃឹម​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ធ្វើដំ​ណើរ​ទៅមុ​ខប្រ​កបដោ​យភាពរឹងមាំ សាមគ្គី​ភាព​ និង​មិត្តភាព ដើម្បីជំនះរា​ល់​បញ្ហា​ប្រឈម​នានា​ និង​ការ​កសាង​សហគមន៍​អាស៊ាន​ប្រកប​ដោយ​បរិយាប័ន្ន​យ៉ាង​ពិត​ប្រាកដ​ស្រប​តាម​ស្មារតី​ស្នូល​រប​ស់អា​ស៊ានគឺ"ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង សហគមន៍តែមួយ"និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ហ្នឹង​ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើង៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM