សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ក្រុម​អ្នកជំនាញ ​IAEA ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

2022/09/01 07:30:58 pm        508
​អ៊ុយក្រែន៖ ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​សង្ឃឹម​ថានឹង​វាយតម្លៃ​យ៉ាង​ទូលំទូលាយ​ អំពី​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ប៉ុន្តែ​បាន​ទទួល​ស្គាល់ថា ​បេសកកម្ម​ត្រួតពិនិត្យ​រោងចក្រ​ដែល​រុស្សី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ​នឹង​ពុំមែន​គ្មាន​ហានិភ័យ​នោះទេ​។ ក្រុម​អ្នកជំនាញ​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ត្រូវបាន​គេ​រំពឹងថា ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយ​ក្រែ​នចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​អគ្គនាយក​ទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការត្រួតពិនិត្យ​នឹង​ចំណាយពេល​ពីរ​ ឬ​បី​ថ្ងៃ​។ លោក Grossi បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជាបេសកកម្ម​បច្ចេកទេសក្នុងការ​វាយតម្លៃ​ស្ថានភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ​។ លោក​និយាយថា លោក​ត្រូវការ​សម្ភាសន៍​បុគ្គលិក​រោងចក្រ ហើយ​ទីភ្នាក់ងារ IAEA មាន​គោលបំណង​បង្កើត​វត្តមាន​អចិន្ត្រៃយ៍​នៅ​ទីនោះ​។​ ​តំណាង​របស់​រុស្ស៊ី​ប្រចាំ​ទីភ្នាក់ងារ IAEA លោក Mikhail Ulyanov បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ទីភ្នាក់ងារ IAEA។រោងចក្រ​ដែល​រុស្សី​ចូលកាន់​កាប់ប្រឈម​នឹង​គ្រោះ​មហន្តរាយ ខណៈ​ការបាញ់​ផ្លោង​នៅ​ជុំវិញ​រោងចក្រ​នេះ​នៅតែ​បន្ត ដោយ​ផ្នែក​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ខូចខាត​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ជុំវិញ​រោងចក្រ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ចោទ​អ៊ុយ​ក្រែ​ន​ថា ​បាន​បន្ត​បង្កហេតុ​ដើម្បី​រារាំង​បេសកកម្ម​របស់​ទី​ភ្នា​ក់ងារ IAEA​។​ ​ទន្ទឹមនឹងនេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បើក​ការវាយលុក​ថ្មីនៅក្នុង​ទីក្រុង Kherson ដែល​កាន់កាប់ដោយ​រុស្ស៊ីនៅ​ភាគខាងត្បូង​នៃ​ប្រទេស​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ការវាយលុក​នេះ​មិនបាន​ជោគជ័យ​នោះទេ ហើយ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​បាត់​បង់ជីវិត​បុគ្គលិក​យោធា​ជាង 1,700នាក់​៕អត្ថបទ៖ ប៊ុនថន

កុមារី​ម្នាក់​ស្លាប់​ក្នុង​តំបន់​កាតា​ឡូ​នី​របស់​អេ​ស្ប៉ា​ញ ក្រោយ​ដុំ​ទឹកកក​ដ៏​ធំ​ធ្លាក់​ចំ​

2022/09/01 07:08:14 pm        765
​អេ​ស្ប៉ា​ញ៖ កុមារី​អាយុ​ ២០​ខែ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​កាតា​ឡូ​នី បន្ទាប់ពី​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ដុំ​ទឹកកក​ដ៏​ធំ ខណៈ​មាន​ព្យុះ​ខ្លាំង​បោកបក់​ទូទាំង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ពាយព្យ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ធ្លាក់​ដុំទឹក​កក​ធំ​ៗ​ដែល​គេ​មិន​ធា្លប់​ឃើញ​ក្នុង​ពេល ​២​ទសវត្សរ៍ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​។ ​ក្មេង​ស្រី​ដែល​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​ត្រូវ​បាន​ដុំ​ទឹកកក​ធ្លាក់​ចំ អំឡុង​មាន​ព្យុះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង La Bisbal d’Empordà ក្នុង​ខេត្ត Girona។ ​ក្មេង​ស្រី​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​នេះ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ​អភិបាលក្រុង​លោកស្រី Carme Vall បាន​ប្រាប់​ទូរទស្សន៍​ជាតិ RTVE របស់​អេ​ស្ប៉ា​ញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា យើង​បាន​ជួប​ករណី​គួរ​ឲ្យ​រន្ធត់​នៃ​ក្មេង​ស្រី​តូច​ម្នាក់​ដែល​បាន​ស្លាប់ ​ដោយសារ​ដុំ​ទឹកកក​ធ្លាក់​ចំ។​អភិបាលក្រុង​រូប​នេះ​បាន​ប្រាប់​វិទ្យុ RAC 1 ​របស់​តំបន់​កាតា​ឡាន់ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយមាន​ដុំ​ទឹកកក​ទំហំ​ ១១​សង់ទីម៉ែត្រ​ជាច្រើន​បាន​ធ្លាក់​។ ​ការ​ធ្លាក់​ប្រហែល ​១០​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ពេល​វេលា​ ១០​នាទី​នៃ​ភាព​រន្ធត់​។ ការិយាល័យ​មន្ទីរ​ឧតុនិយម​កាតា​ឡាន់ MeteoCat បាន​និយាយ​ថា ដុំ​ទឹកកក​មាន​វិជ្ជមាត្រ ១០​សង់ទីម៉ែត្រ​មួយ​ដុំ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្នុង​ទីក្រុង​នេះ ​ជាទី​ដែល​ក្មេង​ស្រី​រងគ្រោះ​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ការ​ធ្លាក់​ដុំ​ទឹកកក​កាលពី​ថ្ងៃ​អង្គារ ក្លាយ​ជា​ដុំ​ទឹកកក​ធំ​បំផុត​ក្នុង​តំបន់​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ​មក​៕អត្ថបទ៖ សុខមាន

អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ

2022/09/01 06:34:22 pm        73
ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB នៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាំងស្រុងហើយ ខណៈដែលទំហំ នៃការខូតខាត និងមូលហេតុ នៃការឆាបឆេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ។

អារ៉ាប៊ីសាអ៊ូឌីត​រឹបអូស​បាន​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់​ដែល​លាក់​ក្នុង​ម្សៅ​

2022/09/01 06:14:12 pm        646
​អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និយាយ​ថា ​ពួកគេ​រឹបអូស​បានថ្នាំ​ញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់ដែល​ត្រូវបាន​រត់ពន្ធ​តាម​ការដឹកជញ្ជូន​ផលិតផល​ម្សៅ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ព្រះរាជាណាចក្រ​មួយ​នេះ​។ ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​តាមដាន​ការ​ដឹក​ជញ្ជូន​តាម​នាវា ខណៈ​នាវា​នេះ​បាន​ទៅដល់​ផែ​ស្ងួត​ទីក្រុង ​Riyadh ​និង​ត្រូវ​បាន​ជញ្ជូន​ចូល​ក្នុង​ឃ្លាំង​មួយ​កន្លែង​។ ជនជាតិ​ស៊ី​រី​ ៦​នាក់ និង​ប៉ា​គី​ស្ថាន ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​ឃ្លាំង​នោះ​។ ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខាងលើ​ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ទាំង​នោះ​ទេ ប៉ុន្តែ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ថ្នាំញៀន​ទាំងនេះ​ដែល​មាន​ឡូហ្គោ​ឈ្មោះ captagon។ Captagon ដែល​ជា​ការ​លាយ​បញ្ចូល​គ្នា​នៃ​សា​ធាតុ​កាហ្វេ​អ៊ី​ន និង​សារធាតុ​បន្ថែម​ផ្សេងៗ​ទៀត​ត្រូវ​គេ​រាយការណ៍​ថា ​ជា​សារធាតុ​ញៀន​ដ៏​ពេញ​និយម​បំផុត​មួយក្នុងចំណោម​ថ្នាំ​ញៀន​ជាច្រើន ​សម្រាប់​យុវជន​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ​។ថ្នាំញៀន​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ផង​ដែរ ដែល​គេ​និយាយ​ថា វា​ជួយ​ឲ្យ​មនុស្ស​ក្លាហាន​ក្នុង​ប្រយុទ្ធ​នៅ​សមរភូមិ​។ ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន New Lines Institute ការ​ជួញដូរ​សកល​លើ​ថ្នាំញៀន​ប្រភេទ captagon កំពុង​កើន​ឡើង​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ និង​មានតម្លៃ​ប្រមាណ ៥.៧​ពាន់​លាន​ដុល្លារ​អាមេរិកកាលពី​ឆ្នាំមុន។​ អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ពុំបាន​និយាយ​ថា ថ្នាំញៀន​ដែល​រឹបអូស​ទាំង​នោះ​មាន​ប្រភព​ចេញពី​ណា​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​ថ្នាំញៀន​ប្រភេទ captagon ដែល​ត្រូវ​បាន​រឹប​អូស​ក្នុង​តំបន់​ឈូង​សមុទ្រ ត្រូវ​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី​ប្រទេស​ស៊ី​រី និង​លី​បង់​៕អត្ថបទ៖ សុខមាន

អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ យ៉ាងសន្ធោរសន្ធៅ

2022/09/01 06:10:03 pm        601
BREAKING NEWS! នៅខណៈនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB យ៉ាងសន្ធោរសន្ធៅ នៅតាមបណ្តោយផ្លូវលេខ ៤៨៤(ម្តុំវង្វង់មូលផ្សារដើមថ្កូវ) សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់។

សហភាព​អឺរ៉ុប​រឹតត្បិត​ការធ្វើដំណើរ​សម្រាប់​ពល​រដ្ឋ​រុស្ស៊ី តែ​ពុំ​ចេញ​បម្រាម​ពេញលេញ​លើ​ទិដ្ឋាការ​ធ្វើដំណើរ​ទេ​

2022/09/01 05:47:40 pm        516
​សហភាព​អឺរ៉ុប៖ កាលពី​ថ្ងៃ​ពុធបណ្ដា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប បាន​ផ្អាក​កិច្ចព្រមព្រៀង​ជួយ​សម្រប​សម្រួល​ទិដ្ឋាការ​ឆ្លងដែន​ជាមួយ​ទីក្រុង Moscow ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​រុស្ស៊ីក្នុង​ការ​ទទួលបាន​ទិដ្ឋាការធ្វើដំណើរ​ចូលទៅ​ប្លុក​មួយ​នេះ​។ ​ទោះយ៉ាងណា​ក៏ដោយ​ប្លុក​នេះ​បាន​ខ្វែងគំនិត​គ្នាពី​ការព្រមព្រៀង​ ចំពោះ​បម្រាម​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទូលំ​ទូលាយ​របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ចក្រភព​អង់គ្លេស និង​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​។ ​សហភាព​អឺរ៉ុប​ក៏​ត្រូវបាន​ខ្វែងគំនិត​គ្នា​ផងដែរ​ចំពោះ​ការព្រមព្រៀង​លើ​បញ្ហា​នេះ ​ស្ដីពី​ការ​ហាម​ប្រាម​ធ្វើដំណើរ​ចូល​ទាំងស្រុង ហើយក៏​បា​ន​បន្សល់​ទុក​នូវ​ភាព​មិនច្បាស់លាស់ ជា​អ្វីដែល​ចំណាត់​ការ​ជា​ឯកតោភាគី​របស់​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ និង​ហ្វាំ​ង​ឡង់ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី អាច​រឹតត្បិត​ការ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ចំពោះ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​។​ប្រទេស​ទាំង​៥​ នេះ​បាន​ស្វាគមន៍​ការ​ផ្អាក​កិច្ចព្រមព្រៀង​សម្របសម្រួល​ទិដ្ឋាការ​ឆ្លងដែន​របស់​រុស្ស៊ីថា​ ជា​ជំហាន​មួយ​ក្នុង​គោលដៅ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​៤ ក្នុងចំណោម​នោះ​បាន​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ ​ដើម្បី​កំណត់​ច្បាស់លាស់​ពី​ចំនួន​ទិដ្ឋាការដែល​បាន​ចេញ និង​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​រុស្ស៊ី​ទៅកាន់​ប្លុក​នេះ ចាប់​តាំងពី​ការវាយលុក​របស់​ទីក្រុង Moscow​ ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 05:41:32 pm        452
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

ពិភពលោក​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​សហភាពសូវៀត Gorbachev តែ​មាន​សោកស្ដាយ​តិចតួច​នៅ​រុស្ស៊ី​

2022/09/01 05:26:32 pm        475
​រុស្ស៊ី៖ ការ​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​នៃ​អតីត​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ​។ ​ក្នុង​ពេល​កាន់អំណាច​របស់​លោក Gorbachev បាន​មើល​ឃើញ​កំណែទម្រង់​ប្លុក​កុំ​ម្មុយ​នី​ស​មួយ​នេះ ដែល​បាន​ឈាន​ដល់​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែ​រ​ឡាំង ការ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​សហភាព​សូវៀត​។ ​ភាព​ចលាចល និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​តាម​ក្រោយ អាច​បកស្រាយ​ពី​មូលហេតុ​ដែល​ការ​លើក​សរសើរ​របស់​លោក​ខាង​លិច​ចំពោះ​លោក Gorbachev មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​។ លោក​ប្រធានាធិបតី Vladimir Putin បាន​ផ្ញើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Mikhail Gorbachev ខណៈ​វិមាន​ក្រឹម​ឡាំង​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​មរណភាព​នៃ​មេដឹកនាំ​ចុងក្រោយ​របស់​អតីត​សហភាពសូវៀត។ ប៉ុន្តែ​មិនបាន​និយាយ​ទេ​ថា តើ​លោក Gorbachev នឹង​ទទួល​បាន​ពិធីបុណ្យ​ផ្លូវរដ្ឋ ឬ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លា​ចុងក្រោយ​ ដោយ​អ្នក​ស្នង​តំណែង​ដែល​បាន​លុប​ចោល​កេរដំណែល​របស់​លោក​។លោក Vladimir Putin និយាយថា លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។ ​ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​របស់​លោក Putin បាន​និយាយ​ថា លោក Gorbachev មាន​កំហុស​ដែល​ជឿជាក់​លើ​ការ​ស្រឡាញ់​រាប់អាន​ពី​លោក​ខាងលិច​។ ​សូម​រម្លឹក​ថា លោក Gorbachev បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ មុន​សហភាពសូវៀត​ដួល​រលំ​នៅ​ឆ្នាំ១៩៩១៕អត្ថបទ៖ សុខមាន

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន...! ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក ក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស

2022/09/01 05:03:27 pm        639
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រោយទទួលបានសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅទីតាំងវីងមួយកន្លែង កំពុងធ្វើសកម្មភាពដកលុយ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យដែលបានឃាត់ខ្លួនទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថា ខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់បខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧.៥០០$ តាមរយៈវីងលេខទូរស័ព្ទ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុបជាង៩ពាន់ដុល្លារ។ ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ៖ កុម្ភៈ)

ក្រសួងការពារជាតិកម្ពុជា ទទួលបានអំណោយរថយន្ត​ និងសម្ភារៈមួយចំនួនធំ ពីក្រសួងការពារជាតិចិន

2022/09/01 03:45:19 pm        685
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើងជុំវិញការព្រួយបារម្ភអំពីផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ព្យាយាមហាមប្រាមនាវាអាមេរិក ខណៈកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ជាមួយអូម៉ង់រីកចម្រើន
08/07/2026 08:08 AM
TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM