សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង៣០០០នាក់

2022/08/23 02:28:25 pm        221
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃព្រឹកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់៕

សម្ដេចតេជោលើកទឹកចិត្តឱ្យមានការបើកសាកលវិទ្យាល័យរបស់អង់គ្លេសនៅប្រទេសកម្ពុជា

2022/08/23 02:35:59 am        84
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តឱ្យចក្រភពអង់គ្លេសបើកសាលាជាពិសេសចង់ឱ្យបើកសាកលវិទ្យាល័យនៅប្រទេសកម្ពុជាព្រោះថាសម្តេចបានសង្កេតឃើញមាននិស្សិតកម្ពុជាមានចំណាប់អារម្មណ៍ទៅបន្តការសិក្សានៅអង់គ្លេសជាច្រើន។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះក្នុងពេលអនុញ្ញាតឱ្យលោកជំទាវ ទីណា រិដស(Tina redshaw)ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងជម្រាបលា ខណៈលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។នៅក្នុងជំនួបសំដែងការគួរសម និងជំរាបលា លោកជំទាវបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការទាំងអស់និងជូនចំពោះប្រជាជនកម្ពុជាដែលផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អធ្វើអោយបេសកកម្មរបស់លោកជំទាវនៅកម្ពុជាបានដំណើរការបានល្អប្រកបដោយអត្ថន័យនិងនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរួមមានទាំងវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាលនិងវិស័យដោះមីនជាដើម។លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវមានសុទិដ្ឋិនិយមដែលប្រទេសកម្ពុជានឹងទទួលបាននៅថ្ងៃអនាគតនូវការអភិវឌ្ឍដោយចីរភាព។ជាការឆ្លើយតប សម្ដេចបានថ្លែងអំណរគុណជូនចំពោះលោកជំទាវទីណា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មរបស់លោកជំទាវ លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេស។សម្តេចតេជោបាន ថ្លែងអំណរគុណផងដែរ ដល់ប្រជាជននិងរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលកន្លងមក តែងតែផ្ដល់ជំនួយដល់កម្ពុជាចូលរួមចំណែកទាំងការស្វែងរកសន្តិភាពនិងការអភិវឌ្ឍកម្ពុជា។ សម្ដេចបានជម្រាបជូនលោកជំទាវទីណាថា៖សម្ដេចបានសង្កេតឃើញនូវចរន្តដែលនិស្សិតកម្ពុជាកំពុងតែពេញនិយមទៅបន្តការសិក្សា នៅចក្រភពអង់គ្លេស។ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្តឱ្យមានការបើកសាលារបស់អង់គ្លេសនៅប្រទេសកម្ពុជា ជាពិសេសជំរុញឱ្យមានសកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ជាទីបញ្ចប់សម្ដេចបានជូនពរអោយលោកជំទាវទីណា រិដស ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកជំទាវទៅថ្ងៃអនាគត៕

រដ្ឋមន្ត្រី​ការពារជាតិ​និយាយថា រុស្ស៊ី​បាន​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅ​អ៊ុយ​ក្រែ​ន ៣​លើក

2022/08/22 09:49:03 pm        884
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​បាន​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ចំនួន​ ៣លើក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នដើម្បី​វាយប្រហារ​គោលដៅ​សំខាន់ៗ​។ លោក Shoigu បាន​និយាយថា វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ទា​ហា​រុស្ស៊ី​ ៣​លើក​ក្នុងអំឡុង​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ហើយ​ការប្រើប្រាស់​ ៣លើក​នេះ​បានបង្ហាញ​ពី​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​វា​។ រុស្ស៊ី​អះអាងថា ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ១០​ដងមាន​រយៈ​ចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយ​អាចធ្វើ​សមយុទ្ធ​ក្នុងអំឡុងពេល​ហោះ ដើម្បី​គេច​ពី​ការចាប់​ដោយ​រ៉ា​ដា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​ ​មី​ស៊ី​ល Kinzhal ត្រូវបាន​បង្ហាញ​ដោយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ឆ្នាំ2018 រួមជាមួយ​អាវុធ​ជាច្រើន​ប្រភេទ ដែលមាន​បំណង​ដាក់​រុស្ស៊ី​ជាមួយ​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​មួយកន្លែង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រក្សាទុក​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ចល័ត​សមត្ថភាព​ខ្ពស់​របស់​សហរដ្ឋអាមេរិក (HIMARS) ប្រើប្រាស់​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​។ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ីលោក Igor Konashenkov បាន​អះអាងថា ឃ្លាំង​អាវុធ​នេះ​ស្ថិតនៅ​ក្នុងភូមិ Maiorske ទីក្រុង​កំពង់ផែ Odesa ហើយ​វា​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល Kalibr រយៈ​ចម្ងាយ​ឆ្ងាយ​ស៊ី​ប​គោល​ដៅ​ជាក់លាក់៕អត្ថបទ៖ ប៊ុនថន

បំណាក់​ដី និងទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​ស្លាប់​នៅ​ឥណ្ឌា

2022/08/22 09:30:05 pm        720
​ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​បាន​ស្លាប់ និង​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​ដោយ​ទឹកជំនន់​ភ្លាមៗ​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំង​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ​។​ ​ការចេញផ្សាយ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា បំណាក់​ដី និង​ទឹកជំនន់​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ាឡៃនៃ​រដ្ឋ Himachal Pradesh ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៦​នាក់​ស្លាប់​។ ​នៅក្នុង​រដ្ឋ Uttarakhand ដែល​នៅ​ជិតខាង​នោះ ព្យុះភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សៅរ៍​បានបណ្តាលឱ្យ​មនុស្ស ៤នាក់​ស្លាប់ និង ១៣​នាក់​បាត់​ខ្លួន ខណៈ​ទឹកទន្លេ​បាន​បាក់​ច្រាំង និង​បាន​បំផ្លាញ​លំនៅឋាន​មួយចំនួន​។ មនុស្ស​រាប់រយ​នាក់​បាន​ស្វែងរក​ទីជម្រក​ក្នុង​ជំរុំ​សង្គ្រោះ បន្ទាប់ពី​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​ដែល​ជន់​លិច​។​​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​បំណាក់​ដី និង​ទឹកជំនន់​គឺជា​រឿង​ធម្មតា​នៅ​ភាគ​ខាងជើង​តំបន់ភ្នំ​ហិ​ម៉ាឡៃរបស់​ប្រទេស​ឥណ្ឌា​ ក្នុងអំឡុង​រដូវ​ខ្យល់មូសុង​ខែមិថុនា​ដល់​ខែកញ្ញា​។ អ្នកវិទ្យាសាស្ត្រ​និយាយថា មហន្តរាយ​កាន់តែ​កើតមាន​ញឹកញាប់ដោយសារ​ការឡើង​កំដៅ​ផែនដី​ ដែល​រួមចំណែក​ដល់​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ទីនោះ​។ កាលពី​ឆ្នាំមុន ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០០​នាក់ស្លាប់ ​និង​បាន​ជន់​លិច​លំនៅឋាន​ច្រើន​ខ្នង​នៅក្នុង​រដ្ឋ Uttarakhand​៕អត្ថបទ៖ ប៊ុនថន

ទឹកជំនន់​នៅ​ស៊ូដង់​សម្លាប់​មនុស្ស​ ៧៥​នាក់ និង​បំផ្លាញ​លំនៅឋាន​រាប់ពាន់​ខ្នង

2022/08/22 07:13:07 pm        454
​ស៊ូដង់​៖ មន្ត្រីជាន់ខ្ពស់​បាន​និយាយថា មនុស្ស​ជាង ៧៥​នាក់​បាន​ស្លាប់​ និង​លំនៅឋាន​ជាង ១២,០០០​ខ្នង​ត្រូវ​បាន​បំផ្លាញ និង​ជាង ២ម៉ឺន​ខ្នង​បាន​រង​ការខូចខាត​ដោយ​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់​តាម​រដូវ​កាល​របស់​ប្រទេស​ស៊ូដង់​។ រូបភាព​ពី​យន្តហោះ​ដ្រូ​ន​ក្នុង​ខេត្ត Al-Jazirah បានបង្ហាញ​ភូមិ​មួយ និង​តំបន់​ជុំវិញ​នោះបាន​ជន់​លិច​ដោយ​ទឹកជំនន់​។ លោក Abdul-Jalil Abdul-Rahim អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ សម្រាប់​ការពារ​ជន​ស៊ីវិល​របស់​ប្រទេស​ស៊ូដង់​បាន​និយាយ​ថា ​កំណើន​អ្នក​ស្លាប់​ចាប់​តាំង​ពី​រដូវវស្សា​ចាប់​ផ្ដើម​ក្នុង​ខែ​ឧសភា​មាន​ចំនួន ៧៧​នាក់​។​ ​កាលពី​សប្តាហ៍​មុន ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ពលរដ្ឋ​ជាង ១៣៦,០០០​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​។ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ទីភ្នាក់ងារ​រំពឹង​ថា​តួលេខ​នេះ​នឹង​កើន​ឡើង ខណៈ​ការ​រាប់​ចំនួន​នៅតែ​កំពុង​ដំណើរការ ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​ត្រូវ​បាន​ព្យាករណ៍​។​រដូវវស្សា​របស់​ប្រទេស​ស៊ូដង់​ជា​ធម្មតា​មាន​រយៈពេល​រហូតដល់​ខែ​កញ្ញា ដោយ​ទឹកជំនន់​បាន​ឡើង​ដល់​ចំណុច​ខ្ពស់​នៅមុន​ពេលនោះ​។ កាលពី​ឆ្នាំមុន ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៨០​នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​ជន់​លិច​លំនៅឋាន​រាប់​ម៉ឺន​ខ្នង​នៅ​ទូទាំង​ប្រទេស​។ ក្នុង​ឆ្នាំ២០២០ អាជ្ញាធរ​បាន​ប្រកាស​ថា ​ប្រទេស​ស៊ូដង់​ជា​តំបន់​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បាន​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ៣​ខែ​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១០០​នាក់​ស្លាប់ និង​ជន់​លិច​លំនៅឋាន​ជាង ១០ម៉ឺន​ខ្នង៕អត្ថបទ៖ ប៊ុនថន

តម្លៃលក់រាយប្រេងឥន្ធនៈ(ថ្ងៃទី២១-៣១ ខែសីហា) ប្រេងសាំងធម្មតា ៤.៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.១០០រៀល/លីត្រ

2022/08/22 06:44:40 pm        1100
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី ២១-៣១ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ឡើង ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១០០រៀល/លីត្រ(ឡើង ១០០រៀល)៕

សារព័ត៌មាន​រុស្ស៊ី​៖ កូនស្រី​របស់​អ្នកផ្ដល់យោបល់​ការវាយលុក​អ៊ុយ​ក្រែ​ន​ដល់​លោក Putin ​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​

2022/08/22 06:36:44 pm        668
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម ​ក្រោយ​កូនស្រី​របស់​ទស្សនវិទូ​ជាតិនិយម​ជ្រុល​ដ៏​មាន​ឥទ្ធិពល​គឺ​លោក Alexander Dugin បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ខាងក្រៅ​តំបន់​ជាយក្រុង Moscow នូវ​អ្វី​ដែល​ជា​ការប៉ុនប៉ង​ធ្វើឃាត​លើ​ឪពុក​របស់​នាង​។ ​មិនទាន់មាន​ការអះអាង​ទទួលខុសត្រូវ​ភ្លាមៗ​អំពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា នាង Darya Dugina​ វ័យ​ ២៩​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​គ្រឿងផ្ទុះ​បាន​ផ្ទុះ​បំផ្លាញ​រថយន្ត​ម៉ាក Toyota Land Cruiser ដែល​នាង​កំពុង​ធ្វើដំណើរ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ឪពុក​របស់​នាង Darya Dugina លោក Alexander Dugin ត្រូវ​គេ​ជឿ​ថា មាន​ឥទ្ធិពល​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​ជឿ​ថា​មាន​នរណា​ម្នាក់​បាន​រៀប​ចំ​គម្រោង និង​បញ្ជា​ឲ្យ​រថយន្ត​ផ្ទុះ​ដែល​បាន​សម្លាប់​នាង Darya Dugina ដោយ​បាន​ផ្អែកលើ​ភស្តុតាង​ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។ លោក Alexander Dugin គឺជា​អ្នកនិពន្ធ និង​មនោគមវិជ្ជា​មួយ​រូប​របស់​រុស្ស៊ីដែល​ត្រូវគេ​ស្គាល់​ថា​ជា​ស្ថាបត្យករ ឬ​អ្នក​បញ្ចេញ​គំនិត​យោបល់​ទាក់ទង​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាត UN លើកទី៧៦

2022/08/22 06:16:23 pm        484
ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ សីហានេះ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតដូចជា៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់ អាស៊ាន និងអង្គការសហប្រជាជាតិក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ។ការធ្វើឱ្យតួនាទីរបស់អង្គការសហប្រជាជាតិកាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ។សូមបញ្ជាក់ថា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២៕

មនុស្ស​ ២០​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​ដ៏​គំហុក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងកើត​

2022/08/22 05:55:45 pm        477
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត Logar ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២០​នាក់ និង​បំផ្លិចបំផ្លាញ​លំនៅឋាន​ជាង​ ៣ពាន់​ខ្នង​។​ការិយាល័យ​ខេត្ត​នេះ​បាន​និយាយ​ថា ភ្លៀង​បាន​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​របស់​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឲ្យ​មនុស្ស​ជាង ​៣០​នាក់​រង​របួស​បន្ថែម​ពីលើ​អ្នកស្លាប់​ទាំងនោះ។ សេចក្ដីថ្លែងការណ៍​និយាយ​ថា ទឹកជំនន់​នេះ​ក៏បាន​បំផ្លិចបំផ្លាញ​ប្រឡាយ​ទឹក ​និង​ដី​កសិកម្ម​ប្រមាណ​ជាង ​២​ពាន់​ហិច​តា​ផង​ដែរ​ភាគច្រើន​ដីចម្ការ ព្រមទាំង​បសុសត្វ​ប្រមាណ ២ពាន់​ក្បាល​បាន​ងាប់​។ ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​បាន​ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយសារ​ទឹក​ជំនន់ និង​ព្យុះភ្លៀងពិសេស​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ ជាទី​ដែល​លំនៅឋាន​សាងសង់​គ្មាន​គុណភាព​តែង​ប្រឈម​នឹង​ការ​បាក់​រលំ។​ចំណែក​នៅ​ក្នុង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​ជួប​គ្រោះ​ទឹក​ជំនន់​ដូចគ្នា​ដែរ។ ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។​ ​ក្រុម​សង្គ្រោះ​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ដែល​បាន​ជាប់​ក្នុង​ទឹកជំនន់​ ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ដំឡើង​ជំរំ​តង់​សម្រាប់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​។ ជា​រៀង​រាល់​ឆ្នាំ​ភាគច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថានតែង​រងគ្រោះ​ពី​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​មានការ​រិះគន់​អំពី​ផែនការ​ទន់ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​៕អត្ថបទ៖ សុខមាន

អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅតំបន់ការពារធម្មជាតិនៅស្រុកចំនួន២

2022/08/22 05:27:43 pm        494
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីឆ្វៀលសម្របសម្រួលព្រំដី នៅតំបន់ការពារធម្មជាតិនៅក្នុងស្រុកថ្មពួក និងស្រុកភ្នំស្រុក ដើម្បីចែកជូនពលរដ្ឋ ដែលបានអាស្រ័យផលជាយូរមកហើយ ។ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយមានការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិ ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ។ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ទើបរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបង្កើត ជាមួយក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងនៅស្រុកភ្នំស្រុក ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបានរួចរាល់ឆាប់រហ័ស ។ឯកឧត្តម អ៊ុំ រាត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍ ។ ជាមួយនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមថែទាំ និងការពារតំបន់ព្រៃធម្មជាតិឲ្យបានល្អ ដើម្បីក្លាយជាព្រៃឈើបៃតងស្អាត ហើយជៀសវាំងការកាប់បំផ្លាញតទៅទៀតផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងមន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតអាមេរិកប្រចាំភ្នំពេញអញ្ជើញទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា
08/07/2026 04:08 PM
រដ្ឋមន្រ្ដីក្រសួងធនធានទឹក អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបើកដំណើរ​ការគម្រោង​កសាង​ផែនការមេអាងទន្លេដែលមាន
08/07/2026 04:08 PM
ខួបលើកទី៥៩ ការបង្កើតអាស៊ាន! កម្ពុជា ប្តេជ្ញាចិត្តឥតងាករេបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន
08/07/2026 04:08 PM
មេបញ្ជាការកងទ័ពរុស្ស៊ី៖ ចំនួនអ្នកស្លាប់ និងរងរបួសសរុបរបស់យោធាអ៊ុយក្រែន មានជិត ២,៥ លាននាក់
08/07/2026 03:08 PM
នាយកវិទ្យាល័យ៖ ការលើកទឹកចិត្តសាលាចំពោះ​សិស្សជាប់និទ្ទេសA ច្រើន​ជា​ការ​ផ្ដល់​កិត្តិយស​ជូន​គ្រូ
08/07/2026 03:08 PM
អ្នកជំនាញ៖ ប្រទេសបាល់ទិកកំពុងអនុវត្តគោលនយោបាយធ្វើអត្តឃាតដោយផលិតយានដ្រូនសម្រាប់អ៊ុយក្រែន
08/07/2026 03:08 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មចិន CGCC និងសម្ព័ន្ធសហគ្រិន GBA Alliance
08/07/2026 03:08 PM
UN ថ្កោលទោសការវាយប្រហារភេរវកម្មដ៏ឃោរឃៅនិងកំសាក នៅស្រុក Swat នៃប្រទេសប៉ាគីស្ថាន
08/07/2026 03:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី
08/07/2026 03:08 PM
អាមេរិកកាត់បន្ថយការនាំចូលប្រេងពីអារ៉ាប៊ីសាអ៊ូឌីតដល់សូន្យ ជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំ
08/07/2026 03:08 PM