សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ចិន​គំរាម និង​ថ្កោលទោស​ជាថ្មី ក្រោយ​អាមេរិក​ប្រកាស​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់

2022/08/19 07:19:59 pm        467
​ចិន៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សហរដ្ឋអាមេរិក​នឹង​រៀបចំ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ ​ជាមួយ​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។​ ​សេចក្ដីប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​មានការ​គំរាម និង​ការ​ថ្កោលទោស​ជុំ​ថ្មី​មួយទៀត​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​ព្រមាន​ថា ក្រុង​ប៉េកាំង​នឹង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​។ ​ប្រទេស​ចិន​បាន​អះអាង​សិទ្ធិ​ជា​យូរ​មក​ហើយ​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ទោះបី​កោះ​នេះ​មាន​រដ្ឋាភិបាល​ខ្លួនឯង​ក៏ដោយ​។ ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោកស្រី Shu Jueting បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​នេះ​។ ភាព​តានតឹង​បាន​ឡើងក​ម្ដៅ​ក្នុង​តំបន់​នៅ​ឆ្នាំនេះ ខណៈ​ក្រុម​តំណាង​រាស្ត្រ​អាមេរិក​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន។ប្រធាន​សភា​ទី​៥២ ​របស់​សហរដ្ឋអាមេរិក​លោក​ស្រី Nancy Pelosi គឺជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ ជាមួយ​ប្រធាន​សភា​ទី​៥០ របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Newt Gingrich។ ​គួរ​រម្លឹក​ថា កោះ​តៃវ៉ាន់​បាន​បែក​ចេញពី​ប្រទេស​ចិន បន្ទាប់ពី​កងកម្លាំង​គាំទ្រ​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាមស៊ីវិលជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​ឆ្នាំ១៩៤៩។ កោះ​នេះ​បាន​ដឹកនាំ​ស្វ័យ​គ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នៅ​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​ចិនដីគោក​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​បិទមាត់ ក្រោយ​ស្នើសុំ​ផ្ដល់ជំនួយ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​

2022/08/19 06:22:39 pm        306
​កូរ៉េខាងជើង៖ លោកស្រី Kim Yo Jong ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​គួរតែ​បិទមាត់​ទៅ ក្រោយ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា ប្រទេស​របស់​លោក​មានបំណង​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការរំសាយ​នុយក្លេអ៊ែរ​។ ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី​មាន​ឡើងជា​លើកដំបូង ដែល​មន្ត្រី​ជាន់ខ្ពស់​រប​ស់​កូរ៉េខាងជើង​មួយ​រូប​បានធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់ លើ​អ្វីដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ហៅថា​ ជា​ផែនការ​ក្លាហាន ដែល​បាន​ស្នើ​ដំបូង​កាលពី​ខែ​ឧសភា ដែល​លោក​បាន​និយាយ​ជាថ្មី​កាល​ពី​ថ្ងៃ​ពុធនៅ​សន្និសីទ​សារព័ត៌មាន​គម្រប់​ខួប ​នៃ​ការ​ឡើង​កាន់អំណាច​ដំបូង​រយៈពេល ​១០០​ថ្ងៃ​របស់​លោក។​លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ KCNA ​ថា យក​ល្អ​លោក​គួរតែ​បិទមាត់​ខ្លួនឯង​ទៅ ដោយ​ហៅ​លោក Yoon ថា ជា​មនុស្ស​នៅ​ក្មេងខ្ចី​នៅឡើយ និង​នៅតែ​ជា​កូនក្មេង​នៅឡើយ ដែល​គិត​ថា លោក​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដោះដូរ​ជាមួយ​កិត្តិយស និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូងទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី Kim ជា​ការ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ និង​ខ្វះ​ការ​គោរព​៕ អត្ថបទ៖ សុខមាន

ការស្រាវជ្រាវ​៖ លោកខាងលិច​លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន ៥​ខែ​បន្ទាប់ពី​សង្គ្រាម

2022/08/19 06:01:19 pm        493
​អ៊ុយក្រែន៖ យោងតាម​ការស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្ដា​រដ្ឋាភិបាល​សំខាន់ៗ​របស់​អឺរ៉ុប លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ខែកក្កដា ជា​ខែ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូល​ប្រទេសជិតខាង​គាំទ្រ​ដោយ​លោកខាងលិច​មួយ​នេះ។ ​អ៊ុយ​ក្រែ​ន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​យោធា និង​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​បាន​ទទួល​កញ្ចប់​ថវិកា​ប្រហែល ​១.៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ (១.៥ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការ​សន្យា​ថ្មី​នៃ​ការ​គាំទ្រ​កាលពី​ខែ​កក្កដា ដែល​នាំ​ឲ្យ​ទំហំ​ថវិកា​សរុប​ឡើង​ដល់ ៨៤.២​ពាន់​លាន​អឺរ៉ូ​នៅ​ចន្លោះ​ពាក់កណ្ដាល​ខែ​មករា និង​ដើមខែ​សីហា​។ ​ប្រទេស​ដែល​លែង​សន្យា​ផ្ដល់​ជំនួយ​គឺ​មាន​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីតាលី ឬ​ប៉ូឡូញដែល​ជា​ក្រុម​ប្រទេស​ធំ​ៗ​បំផុត​នៅ​អឺរ៉ុប។​​លោក Christoph Trebesch ប្រធាន​វិទ្យាស្ថាន​ឃៀ​ល (Kiel) សម្រាប់​ការតាមដាន​ការគាំទ្រ​លើ​អ៊ុយ​ក្រែ​ន​របស់​សេដ្ឋកិច្ច​សកល ដែល​បាន​វិភាគ​ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កក្កដា ប្រទេស​ម្ចាស់​ជំនួយ​កាលពី​ដំបូង​ស្ទើរតែ​មិនបាន​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ។ ​លោក Trebesch និង​អ្នក​តាម​ដាន​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​បាន​បង្ហាញថា ប្រទេស​ធំៗ​របស់​សហភាព​អឺរ៉ុប​មាន​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ពុំបាន​ផ្ដល់​ការសន្យា​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ​។ ​លោក​ថា ប្រទេស​ន័​រ​វេស​ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ ​១​ពាន់​លាន​​អឺរ៉ូ​នៃ​កញ្ចប់​ថវិកា​ចំនួន ១.៥​ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​ខែ​មុន​៕អត្ថបទ៖ សុខមាន

កម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2022/08/19 05:42:53 pm        262
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ និងលោក ម៉ា នរិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោកស្រី Josephie Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទនង និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកិច្ចសន្ទនានេះធ្វេីឡេីងនៅប្រទេសសិង្ហបុរី។កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានឆ្នាំ២០២២ គឺជាកិច្ចសន្ទនាលើកទី៧ក្រោមមូលបទ« អនាគតនៃភាពធន់នឹងគ្រោះមហន្តរាយនាពេលនេះ តើយើងបានត្រៀមខ្លួនហើយឫនៅ»។ កិច្ចសន្ទនានេះ បានយកចិត្តទុកដាក់ទៅលើបច្ចុប្បន្នភាពនៃបញ្ហាពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍ពីអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្នែកជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ៕

ការដើរ​នៅលើ​ទី​អវកាស​របស់​រុស្ស៊ីត្រូវ​បញ្ឈប់​ភ្លាម​ៗមុន​ការគ្រោងទុក បន្ទាប់ពី​មាន​បញ្ហា​ថាមពល​ថ្ម​

2022/08/19 05:35:54 pm        441
​សហរដ្ឋអាមេរិក៖ ​ទីភ្នាក់ងារ​អវកាស​អាមេរិក Nasa បាន​និយាយ​ថា អវ​កាស​យានិក​រុស្ស៊ី​មួយ​រូប​បាន​បោះ​បង់ចោល​ការ​ដើរ​នៅ​លើ​ទី​អវកាស​ភ្លាមៗ ដោយសារ​បញ្ហា​ថាមពល​ថ្ម​នៅ​លើ​អាវ​អវកាស​របស់​លោក​។ ​អង្គការ Nasa និយាយ​ថា លោក Oleg Artemyev វ័យ ៥១​ឆ្នាំ​មិនដែល​ជួប​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ ​បេសកកម្ម​គ្រប់គ្រង​ខាងក្រៅ​ទីក្រុង Moscow បាន​បញ្ជា​ឲ្យ​លោក Oleg Artemyev ត្រឡប់​ចូល​ស្ថានីយ​អវកាស​អន្តរជាតិ​វិញ នៅ​ពេល​ថ្ម​របស់​លោក​បាន​អស់​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ ដែល​ថ្ម​នោះ​ប្រើ​បានតែ ២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​ដើរ​នៅ​លើ​ទី​អវកាស​។ ​លោក​បាន​ប្រញាប់​ត្រឡប់​ទៅកាន់​សោ​ខ្យល់ និង​បាន​ថ្ពក់​អាវ​អវកាស​របស់​លោក​ភ្ជាប់​ទៅ​នឹង​ស្ថានីយ​អវកាស​។ ដៃគូ​ដើរ​លើ​ទី​អវកាស​របស់​លោកគឺ​លោក Denis Matveev វ័យ ៣៩​ឆ្នាំ​នៅតែ​បន្ត​ដើរ​នៅ​ខាងក្រៅ​រយៈពេល​ ១​ម៉ោង​ទៀត មុន​ពេល​លោក​បន្ត​ដើរ លោក​ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រឡប់មកវិញ​ដែរ។​​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ដោយ​សំអាង​លើ​ការ​ផ្សាយ​ផ្ទាល់ មានការ​បកប្រែ​ជា​ភាសា​អង់គ្លេស​របស់​អង្គការ Nasa ថា លោក Matveev បាន​ប្រាប់​ថា ​លោក Artemyev បាន​ទម្លាក់​អ្វីៗ​ទាំងអស់​ចោល និង​ត្រឡប់មកវិញ​។ ​អង្គការ Nasa និយាយ​ថា អំឡុង​ការ​ដើរ​នៅ​លើ​ទី​អវកាស អវកាស​យានិក​ទាំង​២ ​បាន​ត្រៀម​បញ្ចប់​ការដំឡើង​កាមេរ៉ា ២ នៅ​លើ​ដៃ​រូបយន្ត​របស់​អឺរ៉ុប​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ៕អត្ថបទ៖ សុខមាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាមេនីចូលជួបសម្តែងការគួរសម

2022/08/19 05:28:48 pm        159
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

រុស្ស៊ី​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​នៅ​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​រង​ការបាញ់​ផ្លោង

2022/08/19 05:04:51 pm        173
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូប​បាន​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​អំពាវនាវ​ឲ្យ​ដល់​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ឲ្យ​មានដំណើរ​ចុះ​ត្រួត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បំពេញ​អាណត្តិ​របស់​ខ្លួន​ជាទី​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ។​ ​ក្នុង​អំឡុង​សន្និសីទ​ស្ដីពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ពុធ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ​បាន​និយាយ​ថា យើង​ចង់​ឲ្យ​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​កើតឡើង​ឆាប់ៗ​នេះ​។ ​ប្រទេស​រុស្ស៊ី​នឹង​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ដើម្បី​សម្របសម្រួល​ការងារ​នេះ​។ ​លោក​បាន​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ តែ​មិនមែន​ដោយ​សារ​តែ​កំហុស​របស់​យើង​ទេ​។អ្នកការទូត​រូប​នេះ​បាន​ចង្អុល​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ដោយសារតែ​មានការ​វាយ​ប្រហារ​ជា​ទៀង​ទាត់​របស់​អ៊ុយ​ក្រែ​ន ទៅលើ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះ ទើប​មិនមាន​សុវត្ថិភាព​សម្រាប់​ក្រុម​អធិការកិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​នោះ​។ ​លោក Vishnevetsky បាន​សង្កត់​ធ្ងន់​ថា មនុស្ស​មិនគួរ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​ទេ មិន​គួរ​ប្រើ​កាំភ្លើង​ធំ ឬ​អាវុធ​ផ្សេងទៀត​ដាក់​គោលដៅ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ។ ភាគី​អ៊ុយ​ក្រែ​ន​ដឹង​ច្បាស់​ហើយ​តែ​នៅតែ​ធ្វើ ដែល​ជា​ទង្វើ​នៃ​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​យ៉ា​ង​ច្បាស់​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​ស្លាប់​

2022/08/18 09:50:42 pm        561
​អាល់​ហ្សេ​រី​៖ យ៉ាងហោចណាស់​មនុស្ស ២៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​តំបន់​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​។​ ​លោក Kamel Beldjoud រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​និយាយថា ​មនុស្ស ២៤នាក់​បាន​ស្លាប់​នៅ​តំបន់ El Tarf ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទុយ​នេ​ស៊ី ព្រមទាំង​ម្តាយ ​និង​កូនស្រី​ម្នា​ក់នៅតំបន់ ​Setif។ ក្រុម​អ្នក​ពន្លត់អគ្គីភ័យដែលមាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ​នៅតែ​ព្យាយាម​ទប់ស្កាត់​ការឆាបឆេះ​ដោយ​ភ្លើង​ជាច្រើន​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ របាយការណ៍​និយាយថា ​ពលរដ្ឋ​ប្រមាណ ​៣៥០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ក្បែរ​ភ្លើង​ឆេះ​ព្រៃ​។ ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​បាន​និយាយថា ​តំបន់ El Tarf ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដែលមាន​ភ្លើង​ឆេះ​ចំនួន ១៦​កន្លែងកំពុង​ឆេះ​។​ ​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រីបាន​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ដោយ​មនុស្ស ៩០នាក់​បាន​ស្លាប់​កាលពី​ឆ្នាំមុន ហើយ​ព្រៃឈើ​ជាង ១០០,០០០ហិកតា​ត្រូវបាន​ឆេះ​បំផ្លាញ​។​ ​កាលពី​ខែសីហា​ឆ្នាំមុន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក Beldjoud បានដាក់​កំហុស​ការ​រាលដាល​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់ Kabyle ប្រទេស​អាល់​ហ្សេ​រីថា​មានការ​ដុតបំផ្លាញ​៕អត្ថបទ៖ ប៊ុនថន

មន្ត្រីជាន់ខ្ពស់​របស់​ UN បាន​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ និង​បញ្ឈប់​ការ​ប្រហារ​ជីវិត

2022/08/18 09:39:00 pm        656
​​មី​យ៉ាន់​ម៉ា៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​និយាយថា លោកស្រី​បាន​ជំរុញ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ និង​បញ្ឈប់​ការប្រហារជីវិត នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ធ្វើឡើង​ក្នុង​ពេល​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ក្នុង​ប្រទេស​។ សហភាព​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ភាព​វឹកវរ​ ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi កាលពីដើម​ឆ្នាំមុន ហើយ​បានចាប់ផ្តើម​បង្ក្រាប​បង្ហូរឈាម​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដែល​កើតឡើង​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា លោកស្រី Noeleen Heyzer បាន​មកដល់​រដ្ឋធានី Naypyidaw ហើយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ក្រសួងការបរទេស មុន​ពេល​ជួប​ជាមួយ​ប្រមុខ​យោធា​លោក Min Aung Hlaing នៅ​ថ្ងៃ​ពុធ​។ លោកស្រី Heyzer បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី ​គឺ​ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឱ្យមាន​ចំណាត់ការ​ជាក់ស្តែង​ដែល​ត្រូវការ​ដើម្បី​កាត់បន្ថយ​ជម្លោះ និង​ការរង​ទុក្ខ​របស់​ប្រជាជន​។​​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​ឆ្លើយតប ​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​អំពី​ជំនួប​នេះ​ទេ​។ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ជំនួប​នេះ​បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​រវាង​មី​យ៉ាន់​ម៉ា និង​អង្គការសហប្រជាជាតិ​។ ការ​ថ្កោលទោស​ជា​សាកល​បាន​ធ្លាក់​មកលើ​ឧ​ត្ត​ម​សេនីយ៍​ជា​ច្រើន​រូប​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​ថ្មីៗ​នេះ​ភាគច្រើន​ថ្កោលទោស​លើ​ការ​ប្រហារ​ជីវិត​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​បួន​នាក់ ​ដែល​ពួកគេ​បាន​និយាយ​ថា ​បាន​ជួយ​ក្នុង​សកម្មភាព​ភេរវកម្ម ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​កងជីវពល​ ដែល​ប្រយុទ្ធ​ប្រឆាំង​ការគ្រប់គ្រង​របស់​យោធា និង​ព្យាយាម​សងសឹក​ចំពោះ​ការ​បង្ក្រាប​លើ​ការតវ៉ា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Heyzer ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​មេ​ដឹកនាំ​ប្រទេស​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​លោកស្រី Aung San Suu Kyi ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពី​បទ​ចោទប្រកាន់​អំពើពុករលួយ៕អត្ថបទ៖ ប៊ុនថន

ចិន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​ជើងកាង ក្រោយ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​សេត​វិមាន​

2022/08/18 07:24:16 pm        586
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​វាយបក​ការ​អត្ថាធិប្បាយ​ពី​លោក Kurt Campbell អ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​ថា ប្រទេស​ចិន​ប្រតិកម្ម​ហួស​ហេតុ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លង​ទៅ​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា យោង​តាម​សំឡេង​ដែល​បាន​ថត​ទុក វា​ច្បាស់​ណាស់​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ការពារ​អ្វី​ដែល​មិន​អាច​ការពារ​បាន ដោយ​ការ​អនុវត្តន៍​ហេតុផល​បែប​ទំនើង និង​ធ្វើ​ដូចជា​ជើងកាង។​ ប្រទេស​ចិន​ទំនងជា​សងសឹក​កោះ​តៃវ៉ាន់​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​រួម​ទាំង​សមយុទ្ធ​យោធា​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បម្រាម​លើ​ការ​នាំ​ចូល​ចូល​ដ៏​សំខាន់​ពី​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​។ លោក Campbell បាន​និយាយ​អំឡុង​ពេល​ថត​សំឡេង​តាម​ទូរស័ព្ទ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ ហើយ​សកម្មភាព​ដែល​នៅតែ​បន្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​ការ​បង្ករឿង បង្ក​អស្ថិរភាព និង​ជាស​កម្ម​ភាព​មិន​ធ្លាប់​មាន​ពីមុន​មក​។​​លោក Campbell បាន​និយាយ​ថា សកម្មភាព​ថ្មីៗ​របស់​ចិន ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលបំណង​នៃ​សន្តិភាព និង​ស្ថិរភាព និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​។ ​កាលពី​ថ្ងៃ​ពុធ​លោក Wang បាន​វាយបក​ថា មិន​មែន​ជា​ចិន​ទេ​គឺ​សហរដ្ឋអាមេរិក​ទៅវិញ​ទេ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ ដោយ​ចោទប្រកាន់​ដំណើរ​របស់​លោក​ស្រី Pelosi ថា​ បាន​បំពាន​អធិបតេយ្យភាព​របស់​ចិន​។ ជំហរ​របស់​ក្រុង​ប៉េកាំង​គឺថា មាន​ចិន​តែមួយ​ប៉ុណ្ណោះ ហើយ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន​។ កោះ​តៃវ៉ាន់​បាន​ហៅ​ខ្លួនឯង​ថា​ជា​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន និង​បាន​ក្លាយ​ជា​កោះ​ស្វ័យ​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ១៩៤៩ មក​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្រីលង្កាដាក់ពង្រាយកងទ័ព ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងពន្ធនាគារដែលកំពុងកើនឡើង
08/07/2026 05:08 PM
រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន
08/07/2026 05:08 PM
ប្រទេសជប៉ុនបិទហាង និងលុបចោលជើងហោះហើរនៅកោះភាគខាងត្បូង ខណៈព្យុះទីហ្វុង Dolphin ខិតជិតដល់
08/07/2026 05:08 PM
លោក TRUMP ទទួលស្គាល់ថា កងទ័ពអាមេរិកត្រូវការបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួនឡើងវិញ
08/07/2026 05:08 PM
ប្រមុខUN ព្រមានថាការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោកំពុងរាលដាលក្នុងល្បឿនមិនធ្លាប់មានពីមុនមក
08/07/2026 05:08 PM
កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
08/07/2026 05:08 PM
ការចរចារវាងលីបង់-អ៊ីស្រាអែល បញ្ចប់ដោយគ្មានការទម្លាយភាពទាល់ច្រក ហើយជុំបន្ទាប់នឹងធ្វើនៅថ្ងៃទី១ កញ្ញា
08/07/2026 05:08 PM
សារព័ត៌មាន៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បញ្ជាឲ្យកងទ័ពបង្កើនកម្រិតត្រៀមប្រយុទ្ធ
08/07/2026 05:08 PM
ចាប់តាំងពីបទឈប់បាញ់លើកទីពីរមក JBC កម្ពុជា បានដាក់កំណត់ទូតតវ៉ា ៥៩លើកចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃក្នុងទឹកដីកម្ពុជា
08/07/2026 05:08 PM
រដ្ឋមន្ត្រីបរិស្ថាន៖តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយដោយមានទឹកពុះធម្មជាតិ
08/07/2026 05:08 PM