សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ចិន​នឹងចូលរួម​សមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី ខណៈ​ទំនាក់ទំនង​ជាមួយ​គូប្រជែង​អាមេរិក​កាន់តែ​ដុនដាប​

2022/08/18 06:51:55 pm        579
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដោយមាន​ការចូលរួម​ពី​ប្រទេស​ផ្សេងទៀត​ រួម​ទាំងឥណ្ឌា បេឡា​រុស ម៉ុង​ហ្គោ​លី និង​តា​ហ្ស៊ី​គីស្ថាន​។ ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹងចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ជា​ការ​បង្ហាញ​ចុងក្រោយ​នៃ​ភាពជា​ដៃគូ​រវាង​គូរ​ប្រជែង​ទាំង​២ ​ជាមួយ​សហរដ្ឋអាមេរិក​។ ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ថា ការចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​នេះគឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់​នាពេល​បច្ចុប្បន្ននេះ​ទេ ដែល​ទំនងជា​សំដៅ​ដល់​ការ​វាយ​លុក​របស់​រុស្ស៊ី​ដែល​នៅតែ​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​សេចក្ដីថ្លែងការណ៍​បាន​និយាយថា​ សមយុទ្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ដែល​នៅ​តែ​បន្ត​។ ​សមយុទ្ធ​រួមគ្នា​ស្រដៀង​គ្នា​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​មានការ​ចូលរួម​ពី​ចិន បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា គោលបំណង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង និង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ​ថែមទៀតជាមួយ​កងទ័ព​ដែល​ចូលរួម​ពី​ប្រទេស​ផ្សេងៗ និង​ពង្រឹង​សមត្ថភាព​ឆ្លើយតប​ការ​គំរាម​ផ្នែក​សន្តិសុខ​ផ្សេងៗ។​ចិន​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​ពុំបាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​ការវាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​។​ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken ធ្លាប់​បាន​ប្រាប់​សម​ភាគី​ចិន​របស់​លោក​កាលពី​ខែ​មុន​ថា លោក​មិន​ទទួលយក​ការ​អះ​អាង​របស់​ចិន​ដែល​ថា ​ខ្លួន​ឈរ​នៅ​កណ្ដាល​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា ទីក្រុង Washington ព្រួយបារម្ភ​ពី​ការ​រួម​ដៃ​គ្នា​របស់​ចិន​ជាមួយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំងក្លា ខណៈ​ប្រមុខ UN ទៅដល់​ទីក្រុង Lviv

2022/08/18 06:33:25 pm        668
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​បាន​រង​ការ​វាយ​សន្ធាប់​ជាថ្មី​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង Kherson ចំណែកឯ​ការ​បាញ់​ផ្លោង​ពី​សំណាក់​កងកម្លាំង​វិមាន​ក្រឹម​ឡាំង​នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស ​៧​នាក់ ខណៈ​ដែល​សមរភូមិ​ប្រយុទ្ធ​មាន​រយៈពេល​ជិត ​៦​ខែ​នៅតែ​ពុំ​ទាន់​មាន​មធ្យោបាយ​បញ្ចប់​នៅឡើយ​។ ​ក្រោយពេល​ទៅដល់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នឹង​ជួប​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy និង​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​លោក Guterres នឹង​ទៅ​កាន់​ទីក្រុង Lviv ភាគ​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​។ ​មេដឹកនាំ​ទាំង​៣ ​នឹង​ពិភាក្សា​ពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​រុស្ស៊ី និង​ដោះស្រាយ​ការ​គំរាម​កំហែង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល​ និង​ការ​ប្រឈម​គ្រោះ​មហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ​ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​គ្រប់គ្រង​។​​សង្គ្រាម​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រត់​ភៀសខ្លួន មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​រវាង​លោក​ខាង​លិច និង​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​និយាយ​ថា​ ប្រតិបត្តិការ​របស់​ខ្លួន​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ​គ្មាន​កងទ័ព និង​ការពារ​សហគមន៍​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​ចេញ​ការព្រមាន​ពី​ការឆ្លង​រាលដាល​ជំងឺ​អុត​ស្វា​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម

2022/08/18 06:11:54 pm        498
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​ការព្រមាន​ ដល់​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​អុត​ស្វា​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​សត្វ​ផ្សេងៗ បន្ទាប់ពី​ត្រូវ​បាន​គេ​ដឹង​ថាមាន​ករណី​ឆ្លង​ដំបូង​ពី​មនុស្ស​ទៅ​សត្វ​សុនខ ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ទស្សនាវដ្ដី​ឱសថ Lancet​។ ​ប្រធាន​បច្ចេកទេស​នៃ​ជំងឺ​អុត​ស្វា​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា នេះ​គឺជា​ករណី​ឆ្លង​ដំបូង​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ ហើយ​យើង​ជឿ​ថា ​នេះ​ជា​ឧទាហរណ៍​ដំបូង​នៃ​សត្វ​សុនខ​ដែល​ត្រូវ​បាន​ឆ្លង​។ ​អ្នក​ជំនាញ​ជំងឺ​រាតត្បាត​បាន​ដឹង​ថា ​ការ​ចម្លង​ជំងឺ​បែបនេះ​អាច​កើតឡើង​បាន ដោយ​ក្រុម​ទី​ភ្នាក់ងារ​សុខភាព​សាធារណៈ​មួយ​ចំនួន​ បាន​ណែនាំ​រួចទៅហើយ​ឲ្យ​នៅ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​របស់​ពួកគេ ប៉ុន្តែ​ឧទាហរណ៍​ជាក់លាក់​មិន​ត្រូវ​បាន​កត់ត្រា​ទេ​រហូតដល់​សប្ដាហ៍​មុន​។ ​របាយការណ៍​របស់​ទស្សនាវដ្ដី Lancet បានលើកឡើង​ពី​បុរស​ភេទ​ទី​៣ ចំនួន​ ២​នាក់​រស់នៅ​ជាមួយ​គ្នា​ក្នុង​អគារ​អឹ​ផាត​មិន​មួយ​ក្នុង​ទីក្រុង​ប៉ារីស ​ជាមួយ​សុនខ​ពណ៌​ប្រផេះ​ពូជ​មកពី​ប្រទេស​អ៊ីតាលី​។ ពួកគេ​បាន​រក​ឃើញ​ដំបៅ​នៅ​លើ​សុនខ ​១២​ថ្ងៃ​បន្ទាប់ពី​ចាប់ផ្ដើម​លេចចេញ​រោគសញ្ញា​ និង​បាន​បង្ហាញ​ថា ​ពួកគេ​រួមដំណេក​ជាមួយ​សត្វ​សុនខ​របស់​ពួកគេ​។ ការវិភាគ​ហ្សែ​ន​បាន​បញ្ជាក់​ថា វីរុស​ដែល​បាន​ឆ្លង​ទៅ​សត្វ​សុនខ​ គឺ​មាន​លក្ខ​ខណៈ​ដូចគ្នា​ទៅ​នឹង​ការ​ឆ្លង​ទៅ​ម្ចាស់​របស់​វា​ដែរ​។​​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ចំនួន ៣៥,០០០​នាក់​បាន​ឆ្លង​ជំងឺ​អុត​ស្វា​នៅ​ទូទាំង​ពិភពលោក ជា​វីរុស​ស្រដៀង​ទៅ​នឹង​វីរុស​អុត​មាន់​ដែល​ធម្មតា​រាតត្បាត​ឆ្លង​នៅ​ទ្វីប​អាហ្វ្រិក​ ចាប់​តាំងពី​ជំងឺ​នេះ​បាន​រាតត្បាត​កាលពី​ខែ​ឧសភា​។ ​កាលពី​សប្ដាហ៍​មុនគេ​បាន​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៧,៥០០​នាក់​កើន​ឡើង ​២០%​ លើស​កាលពី​សប្ដាហ៍​កន្លង​ទៅ​។ ​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ​៩២ ទោះបីជា​ករណី​ឆ្លង​ភាគច្រើន​ត្រូវ​បាន​កើត​មាននៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ក៏ដោយ​៕​អត្ថបទ៖ សុខមាន

មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

2022/08/18 05:04:27 pm        686
ភ្នំពេញ៖ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០នាក់ កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធី ក្រោយឃើញសន្ទុះការគាំទ្រយ៉ាងផុលផុសនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា។លោកបានមានប្រសាសន៍ថា ពិតជាសប្បាយរីករាយណាស់ ដែលឃើញយុវជន យុវនារី សម័យនេះ បានយល់ច្បាស់ពីអ្វីដែលជាសម្បត្តិវប្បធម៌ និងប្រពៃណីខ្មែរយើង។លោកបានបន្ថែមថា ដោយស្រុកមានសន្តិភាព នាំឱ្យយុវជនមានឱកាសនៅក្នុងការគិតគូរ និងថែរក្សា ការពារ សិល្បៈ វប្បធម៌ខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរ តាមរយៈការចូលរួមចំណែកជួយលើកស្ទួយទាំងអស់គ្នា ដូចកម្មវិធីមហោស្រពសិល្បៈរបាំក្បាច់បុរាណខ្មែរនេះជាដើម។ដោយសារសន្ទុះនៃការគាំទ្រកាន់តែកើនឡើងខ្លាំង ការលក់សំបុត្រក៏ដាច់អស់ច្រើនដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោក កុលបុត្រា ក៏បានអំពាវនាវផងដែរថា៖ «ដោយសារមានការគាំទ្រច្រើន សំបុត្រក៏បានលក់អស់ច្រើនដែរ ហើយកន្លែងអង្គុយទស្សនាមានកំណត់។ ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើង ប្រញាប់ទិញសំបុត្រចូលទស្សនា ដើម្បីកុំឱ្យខកខានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ»។គួរឱ្យដឹងថា ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលន្និសីទចតុម្មុខ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី កំពុងតែបន្តលក់សំបុត្រជារៀងរាល់ថ្ងៃ។សំបុត្រមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ *កន្លែងមានកំណត់!តម្លៃសំបុត្រ៖សំបុត្រពិសេស (VIP) ១០០,០០០៛តំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛តំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកលេខ ០៧៧ ៤៤៤ ៣៣៥មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!!  

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយអេស្ប៉ាញចំនួន៣០ម៉ឺនដូស(ភ្ជាប់ជាមួយសុន្ទរកថាទាំងស្រុង)

2022/08/18 03:23:15 pm        537
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ-១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ គោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។សម្តេចបានបន្តថា ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ។ ក្នុងន័យនេះ, កម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និងកុមារដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូលក្នុងការផ្តល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩។ខាងក្រោមនេះជាខ្លឹមសារ សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

លោក Zelenskyy ជួប​លោក Ban Ki-moon ខណៈ​ប្រមុខ​ UN នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង Lviv សប្ដាហ៍​នេះ​

2022/08/17 09:26:35 pm        735
​អ៊ុយក្រែន៖ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Ban Ki-moon និង​ប្រធានាធិបតី​កូ​ឡុំ​ប៊ីលោក Manuel Santos បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ក្នុង​ទីក្រុង Kyiv​។ កាលពី​ថ្ងៃ​អង្គារ លោក Ban Ki Moon និង​លោក Santos បា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Bucha ជាទី​ក្រុង​នៅ​ភាគ​ពាយព្យ​រដ្ឋធានី​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ជន​ស៊ីវិល​រាប់រយ​នាក់​ត្រូវបាន​គេ​ឃើញ​ស្លាប់​ បន្ទាប់ពី​ការដក​ទ័ព​របស់​រុស្ស៊ី​ចេញពី​ទីក្រុង​កាលពី​ចុងខែ​មីនា​។ ទីប្រជុំ​ជននេះ​បានក្លាយ​ជាទី​ឈប់​ចត​ជា​ទៀងទាត់​ សម្រាប់​មន្ត្រី​ទាំងអស់​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពួកគេ​។ លោក Ban Ki Moon ជា​អតីត​អ្នកការទូត​កូរ៉េខាងត្បូង ដែល​បាន​បម្រើការ​ជា​អគ្គលេខាធិការ​ចន្លោះ​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ បាន​អំពាវនាវ​ដល់​ពិភពលោក​ឱ្យ​គោរព​ដល់​ជន​ស៊ីវិល​ដែល​ត្រូវបាន​សម្លាប់ នៅពេលដែល​កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​វាយលុក​រដ្ឋធានី​អ៊ុយ​ក្រែ​ន ហើយ​ទីបំផុត​បាន​ដកថយ​ពី​តំបន់​ជុំវិញ​ទីក្រុង​គី​វ​។ ​ទន្ទឹមនឹងនេះអ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា អគ្គលេខាធិការលោក António Guterres នឹង​មកដល់​ទីក្រុង Lviv នៅ​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ទួរគីលោក Recep Tayyip Erdogan និង​មេដឹកនាំ​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy។​​លោក Dujarric និយាយថា លោក​ Guterres នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Odesa និង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ពិនិត្យមើល​កំពង់ផែ​មួយ​ក្នុងចំណោម​កំពង់ផែ​ដែល​ពាក់ព័ន្ធ​ នឹង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ និង​មជ្ឈមណ្ឌល​សម្របសម្រួល​រួម​ដែល​បាន​បង្កើតឡើង​ដើម្បី​អនុវត្ត​ការនាំចេញ​។ គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​ត្រូវបាន​បង្កើតឡើង​ ដើម្បី​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​នាំចេញ​ស្បៀងអាហារ​ពាណិជ្ជកម្ម ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​សំខាន់ៗ​មានកំពង់ផែ Odessa, Chernomorsk និង​កំពង់ផែ Yuzhny៕អត្ថបទ៖ ប៊ុនថន

BREAKING NEWS៖ កូរ៉េខាងជើងបាញ់មីស៊ីលតម្រង់គោលដៅ២គ្រាប់ ជាការសាកល្បងលើកដំបូងក្នុងពេលជាច្រើនសប្ដាហ៍មកនេះ

2022/08/17 08:40:59 pm        622
កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ នៅព្រឹកថ្ងៃពុធនេះ ដែលជាការបាញ់សាកល្បងអាវុធជាលើកដំបូងរបស់ទីក្រុង Pyongyang ក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។មន្ត្រីក្រសួងការពារជាតិខាងលើបានប្រាប់សារព័ត៌មាន AFP ថា  នៅព្រឹកថ្ងៃនេះ យើងបានតាមដានដឹងថាកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ ចូលទៅសមុទ្រខាងលិចចេញពីតំបន់ Onchon របស់ខេត្តព្យុងហ្គានខាងត្បូង(South Pyongan) ។ការបាញ់នេះមានឡើង ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាបឋមរយៈពេល៤ថ្ងៃ កាលពីម្សិលមិញ ជាការត្រៀមសម្រាប់ការហ្វឹកហាត់បាញ់គ្រាប់ពិតដែលបានផ្អាកជាយូរមកហើយ មានឈ្មោះថា Ulchi Freedom Shield ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២២សីហា ដល់១កញ្ញា ។ចំណែកលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា លោក មានបំណងផ្ដល់ជំនួយសេដ្ឋកិច្ចតាមដំណាក់កាល ដល់កូរ៉េខាងជើង បើប្រទេសនេះបញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងចាប់ផ្ដើមរំសាយនុយក្លេអ៊ែរ ស្របពេលលោកឆ្លើយសំនួរអំឡុង សន្និសីទសារព័ត៌មានរំម្លឹកដល់ការឡើងកាន់អំណាចរយៈពេល១០០ថ្ងៃដំបូងរបស់លោក៕ អត្ថបទ៖ សុខមាន

រលក​កម្ដៅ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល ​៦០​ឆ្នាំ​នៅ​ចិនបង្ខំ​ឲ្យ​រោងចក្រ​ជាច្រើន​បិទទ្វារ​

2022/08/17 07:12:20 pm        471
​ចិន៖ ខេត្ត​ស៊ី​ឆ័នរបស់​ចិន​បានចេញ​បញ្ជា​ដល់​រោងចក្រ​ទាំងអស់​ឲ្យ​បិទទ្វារ​រយៈពេល ​៦​ថ្ងៃដើម្បី​កាត់បន្ថយ​កង្វះ​ថាម​ពល​នៅ​ក្នុង​តំបន់ ខណៈ​រលក​កម្ដៅ​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​រាលដាល​ទូទាំង​ប្រទេស​។ ​ខេត្ត​ស៊ី​ឆ័ន​គឺជា​ទីតាំង​ផលិត​សម្រាប់​ឧស្សាហកម្ម បន្ទះ​អេឡិចត្រូនិក និង​ផ្ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ ហើយ​ការ​សន្សំសំចៃ​ថាមពល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​នានា ដែល​ជា​ផ្នែក​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​ចំនួន​ដ៏​ធំ​ៗ​បំផុត​របស់​ពិភពលោក រួមទាំង​ក្រុមហ៊ុន ​Apple, ក្រុមហ៊ុន​ផ្គត់ផ្គង់ ​Foxconn និង Intel​។​ ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ខេត្ត​នេះ​ក៏​ជា​តំបន់​រ៉ែ​លី​ទី​ញ៉ូ​ម​របស់​ចិន​ផង​ដែរ ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការផលិត​អាគុយ​រថយន្ត ហើយ​ការ​បិទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ជីក​លោហៈ​ធាតុ​កម្រ​នេះ​។​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល ​៦០​ឆ្នាំ​មកនេះដោយ​សីតុណ្ហភាព​បាន​ហក់​ឡើង​ដល់ ៤០​អង្សា​សេ​ក្នុង​ទីក្រុង​រាប់​សិប​កន្លែង។ កម្ដៅ​ដ៏​ខ្លាំង​នេះ​បាន​បណ្ដាល​ឲ្យ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ម៉ាស៊ីនត្រជាក់​នៅតាម​ការិយាល័យ​ និង​លំនៅឋាន​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​ខ្វះខាត​ថាមពល​អគ្គិសនី​។ ​គ្រោះ​រាំងស្ងួត​ក៏បាន​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ទន្លេ​នានា​ធ្លាក់​ចុះ​ផង​ដែរ ជាហេតុ​នាំ​ឲ្យ​ថយ​ចុះ​នៃ​ចំនួន​ការផលិត​អគ្គិសនីនៅ​រោងចក្រ​វារី​អគ្គិសនី​ផ្សេងៗ។ ​សេចក្ដីជូនដំណឹង​និយាយ​ថា ការសម្រេចចិត្ត​បិទ​រោងចក្រ​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​តម្រូវ​កា​រ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ស្រី​លង្កា​និយាយថា ប្រទេស​នេះ​នឹងមិន​បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ទៀត​ទេ​

2022/08/17 06:31:18 pm        452
​​ស្រី​លង្កា​៖ ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ស្រីលង្កា​នឹង​មិន​បន្ថែម​ពេលវេលា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដែល​បាន​ដាក់​ដើម្បី​គ្រប់គ្រង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទៀតទេ ខណៈ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​ស្ថិរភាព​ហើយ​។​លោក​ប្រធានាធិបតី Ranil Wickremesinghe បាន​អំពាវនាវ​ឲ្យ​រឹត​បន្តឹង​ច្បាប់​រយៈពេល​ ៤​ថ្ងៃ ក្រោយ​អ្នក​កាន់​តំណែង​មុន​របស់​លោក​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ និង​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​១៤ ​ខែ​មិថុនា បន្ទាប់ពី​ការ​តវ៉ា​ប៉ុន្មាន​ខែ​ដោយសារតែ​វិបត្តិ​ស្បៀងអាហារ ប្រេងឥន្ធនៈ​ និង​ថ្នាំ​ពេទ្យ​ដ៏​ធ្ងន់ធ្ងរ​។ ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែល​ត្រូវ​បាន​ដាក់​ដោយ​លោក Wickremesinghe គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ហើយ​លោក​មានអំណាច​ក្នុង​ការ​អនុវត្តន៍​ឡើងវិញ​ជា​រៀង​រាល់​ខែ​នៅ​ពេល​ក្រោយ​។​​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​រូប​នេះ បាន​ដកស្រង់​សម្ដី​របស់​លោក​ដោយ​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​មាន​ស្ថិរភាព​វិញ​ហើយ ពុំ​ចាំបាច់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ថ្មី​ទៀត​ទេ នៅ​ពេល​ដែល​វិធានការ​នេះ​នឹង​បញ្ចប់​នៅ​សប្ដាហ៍​នេះ​។​ ​បទបញ្ជា​នានា​ក្រោម​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន អនុញ្ញាត​ឲ្យ​កងទ័ព និង​នគរបាល​ចាប់ខ្លួន ​និង​ឃុំ​ជនសង្ស័យ​រយៈពេល​យូរ។​ ​យ៉ាង​ណាក៏ដោយ​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​ថា ​ជា​ពេលវេលា​ឃោរឃៅ​ ដែល​ផ្ដល់​អំណាច​ឲ្យ​ប្រធានាធិបតី​បង្កើត​ច្បាប់ ​និង​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដោយ​គ្មាន​ការពិនិត្យ​ឡើងវិញ​របស់​តុលាការ៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ត្រូវតែ​ប្រកួតប្រជែង​ជាមួយ​មី​ស៊ី​ល​របស់​ចិន​លើ​កោះ​តៃវ៉ាន់​

2022/08/17 06:00:02 pm        725
​សហរដ្ឋអាមេរិក៖ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​មួយរូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​ចិនក្នុង​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់ត្រូវតែ​ត្រូវបាន​ប្រកួតប្រជែង។​ មេបញ្ជាការ​កង​នា​វាទី​៧ លោក​ឧត្តមនាវី​ឯក Karl Thomas បាន​និយាយ​ថា ទោះ​បី​យ៉ាងណា​ក៏ដោយសកម្មភាព​បែបនេះ​របស់​ចិន នឹង​ក្លាយ​ជា​ទម្លាប់​ដែល​គេ​ហៅថា បញ្ហា​មើល​ឃើញ​ជាក់ស្ដែង​មិន​យក​ចិត្តទុកដាក់​។ ​ក្រុង​ប៉េកាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​ស្វ័យ​គ្រប់គ្រង​កាលពី​ដើមខែ​នេះ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ថា ​តើ​មាន​មី​ស៊ី​ល​ប៉ុន្មាន​គ្រាប់​បាន​ហោះ​កាត់​ដោយ​ផ្ទាល់​រំលង​កោះ​នេះ​។​ ​ភាព​តានតឹង​បាន​ឡើងក​ម្ដៅ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​អាមេរិក​គឺ​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​កាលពី​យប់​ថ្ងៃទី​២ ​ខែសីហា​នេះ។ ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​យ៉ាង​ខ្លាំង ដែល​អះអាង​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន​។ ការអត្ថាធិប្បាយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក​ឧ​ត្ត​មនា​វី​ឯក Thomas គឺមាន​សារៈសំខាន់ ដោយមាន​មូលដ្ឋាន​នៅ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន កង​នា​វាទី​៧ គឺជា​កង​នាវា​ដែល​ដាក់​ពង្រាយ​ធំ​ជាង​គេ​នៅក្នុង​អង្គភាព​កងទ័ពជើងទឹក​សហរដ្ឋអាមេរិកដែល​មាន​នាវា និង​នាវាមុជទឹក​ប្រហែល​ពី ៥០ ទៅ ៧០​គ្រឿង ហើយ​ជា​ផ្នែក​សំខាន់​នៃ​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​។​លោក Thomas បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ប្រជែង​ជាមួយ​នឹង​បញ្ហា​ប្រភេទ​នេះ​។ ខ្ញុំ​ដឹង​ថា ការ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ជាក់ស្ដែងគឺ​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់​។ បើ​អ្នក​មិន​ប្រកួតប្រជែង​ភ្លាមៗ​ទេ បញ្ហា​ទាំងអស់​អាច​ដូចជា​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​អញ្ចឹង​ ដែល​ពេលនេះ​បាន​ក្លាយជា​ប៉ុស្តិ៍​យោធា​ជួរមុខ​។ កោះ​ទាំងនោះ​ ពេលនេះ​ពួកគេ​កំពុងតែ​ដំណើរការ​ប៉ុស្តិ៍​យោធា​ជួរមុខ​ដែល​មាន​ទាំង​មី​ស៊ី​ល​នៅ​ទីនោះ ពាស​យន្តហោះ​ដ៏​ធំ ផ្លូវ​រត់​យន្តហោះ ប្រព័ន្ធ​រ៉ា​ដា និង​ប៉ុស្តិ៍​ស្ដាប់​សភាពការណ៍​។ តៃវ៉ាន់​និយាយ​ថា មី​ស៊ី​ល​របស់​ចិន​ដែល​បាន​បាញ់​បាន​ហោះ​យ៉ាង​ខ្ពស់​ចូល​ក្នុង​បរិយាកាស​ និង​ពុំបាន​បង្ក​ការ​គំរាម​ទេ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រ៉យទ័រ៖ ចំនួននាវាពាណិជ្ជកម្មឆ្លងកាត់តាមច្រកសមុទ្រហ័រមូស បានធ្លាក់ចុះមួយភាគបី ក្នុងសប្តាហ៍នេះ
08/07/2026 06:08 PM
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអនុព័ន្ធយោធារបស់គុយបាប្រចាំប្រទេសរុស្ស៊ី
08/07/2026 06:08 PM
ស្រីលង្កាដាក់ពង្រាយកងទ័ព ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងពន្ធនាគារដែលកំពុងកើនឡើង
08/07/2026 05:08 PM
រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន
08/07/2026 05:08 PM
ប្រទេសជប៉ុនបិទហាង និងលុបចោលជើងហោះហើរនៅកោះភាគខាងត្បូង ខណៈព្យុះទីហ្វុង Dolphin ខិតជិតដល់
08/07/2026 05:08 PM
លោក TRUMP ទទួលស្គាល់ថា កងទ័ពអាមេរិកត្រូវការបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួនឡើងវិញ
08/07/2026 05:08 PM
ប្រមុខUN ព្រមានថាការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោកំពុងរាលដាលក្នុងល្បឿនមិនធ្លាប់មានពីមុនមក
08/07/2026 05:08 PM
កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
08/07/2026 05:08 PM
ការចរចារវាងលីបង់-អ៊ីស្រាអែល បញ្ចប់ដោយគ្មានការទម្លាយភាពទាល់ច្រក ហើយជុំបន្ទាប់នឹងធ្វើនៅថ្ងៃទី១ កញ្ញា
08/07/2026 05:08 PM
សារព័ត៌មាន៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បញ្ជាឲ្យកងទ័ពបង្កើនកម្រិតត្រៀមប្រយុទ្ធ
08/07/2026 05:08 PM