គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

សហរដ្ឋអាមេរិក​ត្រូវតែ​ប្រកួតប្រជែង​ជាមួយ​មី​ស៊ី​ល​របស់​ចិន​លើ​កោះ​តៃវ៉ាន់​

2022/08/17 06:00:02 pm        725
​សហរដ្ឋអាមេរិក៖ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​មួយរូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​ចិនក្នុង​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់ត្រូវតែ​ត្រូវបាន​ប្រកួតប្រជែង។​ មេបញ្ជាការ​កង​នា​វាទី​៧ លោក​ឧត្តមនាវី​ឯក Karl Thomas បាន​និយាយ​ថា ទោះ​បី​យ៉ាងណា​ក៏ដោយសកម្មភាព​បែបនេះ​របស់​ចិន នឹង​ក្លាយ​ជា​ទម្លាប់​ដែល​គេ​ហៅថា បញ្ហា​មើល​ឃើញ​ជាក់ស្ដែង​មិន​យក​ចិត្តទុកដាក់​។ ​ក្រុង​ប៉េកាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​ស្វ័យ​គ្រប់គ្រង​កាលពី​ដើមខែ​នេះ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ថា ​តើ​មាន​មី​ស៊ី​ល​ប៉ុន្មាន​គ្រាប់​បាន​ហោះ​កាត់​ដោយ​ផ្ទាល់​រំលង​កោះ​នេះ​។​ ​ភាព​តានតឹង​បាន​ឡើងក​ម្ដៅ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​អាមេរិក​គឺ​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​កាលពី​យប់​ថ្ងៃទី​២ ​ខែសីហា​នេះ។ ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​យ៉ាង​ខ្លាំង ដែល​អះអាង​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន​។ ការអត្ថាធិប្បាយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក​ឧ​ត្ត​មនា​វី​ឯក Thomas គឺមាន​សារៈសំខាន់ ដោយមាន​មូលដ្ឋាន​នៅ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន កង​នា​វាទី​៧ គឺជា​កង​នាវា​ដែល​ដាក់​ពង្រាយ​ធំ​ជាង​គេ​នៅក្នុង​អង្គភាព​កងទ័ពជើងទឹក​សហរដ្ឋអាមេរិកដែល​មាន​នាវា និង​នាវាមុជទឹក​ប្រហែល​ពី ៥០ ទៅ ៧០​គ្រឿង ហើយ​ជា​ផ្នែក​សំខាន់​នៃ​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​។​លោក Thomas បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ប្រជែង​ជាមួយ​នឹង​បញ្ហា​ប្រភេទ​នេះ​។ ខ្ញុំ​ដឹង​ថា ការ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ជាក់ស្ដែងគឺ​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់​។ បើ​អ្នក​មិន​ប្រកួតប្រជែង​ភ្លាមៗ​ទេ បញ្ហា​ទាំងអស់​អាច​ដូចជា​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​អញ្ចឹង​ ដែល​ពេលនេះ​បាន​ក្លាយជា​ប៉ុស្តិ៍​យោធា​ជួរមុខ​។ កោះ​ទាំងនោះ​ ពេលនេះ​ពួកគេ​កំពុងតែ​ដំណើរការ​ប៉ុស្តិ៍​យោធា​ជួរមុខ​ដែល​មាន​ទាំង​មី​ស៊ី​ល​នៅ​ទីនោះ ពាស​យន្តហោះ​ដ៏​ធំ ផ្លូវ​រត់​យន្តហោះ ប្រព័ន្ធ​រ៉ា​ដា និង​ប៉ុស្តិ៍​ស្ដាប់​សភាពការណ៍​។ តៃវ៉ាន់​និយាយ​ថា មី​ស៊ី​ល​របស់​ចិន​ដែល​បាន​បាញ់​បាន​ហោះ​យ៉ាង​ខ្ពស់​ចូល​ក្នុង​បរិយាកាស​ និង​ពុំបាន​បង្ក​ការ​គំរាម​ទេ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ៖ ទោះពិភពលោកកំពុងចម្រូងចម្រាស តែកម្ពុជាអាចរៀបចំឲ្យភាគីពាក់ព័ន្ធនិយាយគ្នា និងមានសេចក្តីថ្លែងការណ៍រួម

2022/08/17 05:46:47 pm        435
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីបច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពចម្រូងចម្រាស ទាក់ទងនឹងបញ្ហាជាច្រើន ប៉ុន្តែកម្ពុជាមានភាពជោគជ័យ ដោយបានអញ្ជើញបណ្ដាប្រទេសជាមិត្តចូលកៅអីនិយាយគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត នាពេលកន្លងទៅថ្មីៗនេះ រួមទាំងមានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងល្អ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាអរគុណ និងរីករាយខ្លាំងណាស់ ចំពោះការប្រជុំអាស៊ាន ការប្រជុំជាមួយដៃគូពាក់ព័ន្ធ ដែលមានទាំងវេទិកាតំបន់អាស៊ាន និងអាស៊ីបូព៌ា ដែលប្រទេសជាច្រើនបានមកជួបជុំគ្នានៅក្នុងរាធានីភ្នំពេញ និងកោតសរសេរចំពោះអាជ្ញាធរ ដែលបានការពារភ្ញៀវប្រកបដោយសុវត្ថិភាព ។សម្ដេចបានបន្តថា សូមកោតសរសេរចំពោះរដ្ឋមន្ត្រីការបរទេស និងឧត្តមមន្ត្រីរបស់កម្ពុជា ដែលធ្វើការយ៉ាងល្អ ក្នុងការសម្របសម្រួលចេញឯកសារ ក្នុងពេលពិភលោកដ៏ចម្រូងចម្រាស ដោយបានអញ្ជើញមិត្តភក្តិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្តីថ្លែងការណ៍មួយបានយ៉ាងល្អ ។ ក្នុងនោះក៏មានប្រទេសដែលប្រឆាំងគ្នា ក៏មកចូលអង្គុយប្រជុំជាមួយគ្នា ហើយចេញសេចក្តីថ្លែងការណ៍បាន មិនមែនជារឿងងាយស្រួលទេ ជារឿងលំបាក តែយើងអាចធ្វើបាន ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេស ដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជា រាប់ទាំងប្រទេសមកចុះហត្ថលេខាសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផង និងអរគុណចំពោះកាយវិការ ដែលផ្ដល់លទ្ធភាពឲ្យកម្ពុជាធ្វើបានដោយជោគជ័យ ដែលនេះជាមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅការប្រជុំអាស៊ាន នៅខែវិច្ឆិកាខាងមុខ ក៏នឹងជាមូលដ្ឋានដើម្បីឈានឆ្ពោះទៅជោគជ័យនៃការប្រជុំប្រទេសអភិវឌ្ឍទាំង២០ នៅប្រទេសឥណ្ឌូនេស៊ី និងបង្កលក្ខណៈសម្បត្តិធ្វើឲ្យកិច្ចប្រជុំ APEC នៅប្រទេសថៃ ទទួលបានជោគជ័យដែរ ។គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយចំណុចសំខានៗត្រូវនិយាយនៃកិច្ចប្រជុំមានចំនួន៦ចំណុច ទី១. ការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់, ទី២. វិបត្តិមីយ៉ាន់ម៉ា, ទី៣. ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត, ទី៤. ការពង្រីកទំនាក់ទំនងខាងក្រៅ, ទី៥. ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងទី៦. អំណាចកោះប្រជុំរបស់អាស៊ាន ៕(ដោយ៖ បាន សុខរិទ្ធិ)

រុស្ស៊ីអះអាងថា ​មិនចាំបាច់​ប្រើប្រាស់​នុយក្លេអ៊ែរ​ទេ​សម្រាប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/08/17 05:35:23 pm        1025
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​មិនចាំបាច់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ដោយ​ហៅ​ការផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មានដែល​ថា ​ក្រុង Moscow អាច​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ឬ​អាវុធ​គីមី​នៅក្នុង​ជម្លោះ​ថា ​ជា​រឿង​កុហក​ទាំងស្រុង​។ ​​ថ្លែង​អំឡុង​សន្និសីទ​ស្ដីពី​សន្តិសុខ​អន្តរជាតិ​ក្នុង​ទីក្រុង Moscow រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​ថា តាម​ទស្សនៈ​យោធា​មិន​ចាំ​បាច់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​សម្រេច​គោលបំណង​ដែល​បាន​កំណត់​នោះ​ទេ។ បំណង​សំខាន់​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ​គឺ​ដើម្បី​រារាំង​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ ​សារព័ត៌មាន​នានា​កំពុង​ផ្សព្វ​ផ្សាយ​ការ​ទស្សន៍ទាយ​អំពី​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក ដើម្បី​សម្រេច​គោល​ដៅ​នៃ​ប្រតិបត្តិ​ការ​សឹក​ពិសេស​នេះ ឬ​អំពី​ការ​ត្រៀម​ប្រើប្រាស់​អាវុធ​គីមី។ ការ​វាយ​ប្រហារ​ខាង​ព័ត៌មាន​ទាំងអស់នេះ​គឺ​ជា​ការ​កុហក​ទាំងស្រុង​។​លោក Shoigu ក៏បាន​ចោទប្រកាន់​ប្រតិបត្តិការ​យោធា​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​ថា កំពុង​ធ្វើតាម​ផែនការ​រៀប​ចំ​ដោយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ហើយ​ថា សម្ព័ន្ធ​យោធា​ណា​តូ​បាន​បង្កើន​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​ភាគ​ខាងកើត និង​កណ្ដាល​របស់​អឺរ៉ុប​ជាច្រើន​លើក​៕អត្ថបទ៖ សុខមាន

ទីក្រុង Kiev និយាយថា បណ្ដា​ប្រទេស​លោកខាងលិច​កំពុង​រង់ចាំ​ឲ្យ​អ៊ុយ​ក្រែ​ន​ដួលរលំ​

2022/08/17 05:18:08 pm        717
​អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmitry Kuleba បាន​អះអាង​ក្នុង​កិច្ច​សម្ភាសន៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​មួយ​ចំនួន​នៅ​លោកខាងលិច​កំពុង​រង់ចាំ​ឲ្យ​ទីក្រុង Kiev ចុះចាញ់ ហើយ​គិត​ថា បញ្ហា​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​ភ្លាមៗ ​នៅ​ពេល​រឿង​នោះ​កើតឡើង​។ ​លោក Kuleba បាន​និយាយ​ថា តែងតែ​មាន​គេ​សួរ​ខ្ញុំ​ជា​ញឹកញាប់​នៅ​ក្នុង​បទសម្ភាសន៍ និង​ខណៈ​ដែល​ខ្ញុំ​និយាយ​ទៅកាន់​បណ្ដា​រដ្ឋមន្ត្រីការបរទេស​ផ្សេងទៀត​ថា ​តើ​អ្នក​នឹង​បន្តបាន​យូរ​ប៉ុណ្ណា​? ​ជំនួស​ឲ្យ​ការ​សួរ​ថា​ តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​យើង​យកឈ្នះ​លោក Putin ក្នុង​ពេល​ដ៏​ខ្លី​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​គូស​បញ្ជាក់​ថា ​សំណួរ​បែបនេះ​បង្ហាញ​ថា ​អ្នក​គ្រប់គ្នា​កំពុង​រង់ចាំ​ឲ្យ​យើង​ដួល​រលំ ហើយ​បញ្ហា​ទាំងឡាយ​របស់​ពួកគេ​នឹង​រលាយ​បាត់​ដោយ​ខ្លួនឯង​។ រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ចង់​បញ្ជាក់​ថា ​បណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​ត្រៀមខ្លួន​ ទទួលយក​ការចុះចាញ់​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​យោធា​ដែល​កំពុង​បន្ត​ជាមួយ​រុស្ស៊ី និង​យល់ព្រម​ឲ្យ​កាត់​ទឹកដី​មួយ​ចំនួន​ឲ្យ​ទៅ​រុស្ស៊ី ​ជា​អ្វីមួយ​ដែល​ក្រុង Kiev បាន​ទទូច​ដដែលៗ​ថា គ្មាន​ថ្ងៃ​ដែល​អ៊ុយ​ក្រែ​ន​យល់ព្រម​ឡើយ​។​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky បាន​ថ្កោលទោស​ដដែលៗ​ពី​សកម្មភាព​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន ​របស់​លោក​ខាងលិចលើ​ដំណោះស្រាយ​សន្តិភាព​ចំពោះ​ជម្លោះ​នេះ​ ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ក្រុង Kiev ដែល​បាន​បញ្ជាក់​កាលពី​ខែ​មិថុនា​ថា អ្នក​គ្រប់គ្នា​ចង់​ជំរុញ​យើង​ឲ្យ​ទទួល​បាន​លទ្ធផល ដែល​មិន​មែន​ជា​ក្ដី​ប្រាថ្នា​របស់​យើង​ទាល់តែសោះ ខណៈ​ដែល​ពួកគេ​ស្វែង​រកតែ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ ​និង​នយោបាយ​សម្រាប់​តែ​ខ្លួនឯង​៕អត្ថបទ៖ សុខមាន

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស UN

2022/08/17 05:04:08 pm        730
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ភាគីទាំងពីរនឹងជជែកពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការ សមិទ្ធផលរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

2022/08/17 02:40:22 pm        628
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់៕

សម្តេចតេជោ ហ៊ុន សែន៖ ព្រៃតំបន់ភ្នំតាម៉ៅនឹងក្លាយជាព្រៃអភិរក្ស ដែលត្រូវការពារជារៀងរហូតតទៅ គ្មានអ្នកណាបំផ្លាញបានឡើយ ហើយតំបន់ដាំដើមឈើឡើងវិញ នឹងក្លាយជាសួនឬចំការដាំដើមឈើប្រណិត

2022/08/17 06:54:19 am        117
ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលការអនុញ្ញាតអោយក្រុមហ៊ុនឯកជនទាំងអស់ អភិវឌ្ឍលើដីជុំវិញសួនសត្វភ្នំតាម៉ៅ បើទោះបីជាសួនសត្វនេះពុំមានប៉ះពាល់ក៏ដោយ និងចេញបទបញ្ជាអោយបញ្ឈប់ការឈូសឆាយ ដាំដើមឈើឡើងវិញលើដីដែលបានរុករាន។ សម្តេចតេជោ បានបន្តថា លើផ្ទៃដីប្រមាណ ៥០០ហិចតា ត្រូវប្រើកម្លាំងច្រើន និងត្រូវធ្វើដីអោយបានល្អ ដើម្បីដាំឡើងវិញអោយលឿនទាន់រដូវភ្លៀង សម្តេចបានដោយបញ្ជាអោយកម្លាំងអង្គរក្សជាង១០០០នាក់ធ្វើសកម្មភាពជួយឈូសឆាយដីនិងដាំដើមឈើកូនឈើ ដោយប្រើគ្រឿងចក្រ១១៣គ្រឿងធ្វើដីអោយល្អ ក្នុងនោះគិតត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា គឺដី៥៣០ហិចតាបានធ្វើរួចរាល់ និងត្រូវការពេលវេលាសំអាតបន្ថែមទៀត។ សម្តេចតេជោបញ្ជាក់ថា កម្លាំងអង្គរក្ស ១០០០នាក់ កំពុងធ្វើសកម្មភាពនៅតំបន់នោះ នឹងត្រូវយកចិត្តទុកដាក់លើការដាំដុះ ធ្វើដី និងថែរក្សានៅក្នុងពេលរដូវប្រាំង ដោយក្រុមហ៊ុន ត្រូវទទួលបន្ទុកលើការថែទាំ និងជុសជុលលើដើមឈើណាដែលខូចខាត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃនិងដីអភិរក្ស និងបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រក្សាតំបន់នេះអោយទៅជាតំបន់ព្រៃអភិរក្សការពារជារៀងរហូតទៅ និងប្រែក្លាយតំបន់ដាំដើមឈើឡើងវិញ ជាសួនឬចំការដាំដើមឈើប្រណិត។ដើម្បីជៀសវាងការភ័ន្តច្រឡំ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអោយក្រសួងកសិកម្មត្រៀមរៀបចំព្រះរាជក្រិត្យ កំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅ ដើម្បីដាក់តំបន់អភិរក្សនិងតំបន់ត្រូវការពារ។ សម្តេចក៏សង្ឃឹមថា តាមរយៈការពន្យល់នេះ ជនរួមជាតិនឹងបានយល់និងជៀសវាងការជឿលើក្រុមអគតិ ដែលតែងតែយកសភាពការណ៍មូលបង្កាច់រាជរដ្ឋាភិបាល ហើយព្រៃតំបន់ភ្នំតាម៉ៅ និងក្លាយជាតំបន់ព្រៃអភិរក្ស ដែលត្រូវការពារជារៀងរហូតតទៅ គ្មានអ្នកណាបំផ្លាញបានឡើយ៕

សម្ដេចតេជោអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

2022/08/17 02:08:50 am        110
ភ្នំពេញ​​ ៖ នៅសាលាធម្មសភាវត្តបុទុមវតីរាជវរារាម នាល្ងាចថ្ងៃទី១៦ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញគោរពវិញ្ញាក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជ ន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក។ នៅចំពោះព្រះភក្ត្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវា ចាចិត្តដោយសេចក្តីសោកសង្រេកយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។ សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទូលថ្វាយយ៉ាងដូច្នេះថា ខណៈនេះ រូបសម្តេច និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទា ល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក ក្នុងជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបសម្តេច និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បងព្រះស្វាមី ប្រកបដោយសង្គហធម៌ និងការបាត់ បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្ស ទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។ ជាមួយគ្នានេះ រូបសម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទា ល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ ក្រុមសម្ដេច

ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​

2022/08/16 10:14:25 pm        708
​អង់គ្លេស៖ ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​ដែល​អាច​ការពារ​ទាំង​វីរុស ​Covid ដើម និង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron។ ​រដ្ឋមន្ត្រី​និយាយថា វ៉ាក់សាំង​បច្ចុប្បន្ននេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ នៃ​យុទ្ធនាការ​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​។ ក្រុមហ៊ុន Moderna គិតថា ​វ៉ាក់សាំង​ថ្មី​របស់ខ្លួន​ចំនួន ១៣លាន​ដូ​សនឹង​អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំនេះ ប៉ុន្តែ​មនុស្ស ២៦លាន​នាក់​មាន​សិទ្ធិ​ទទួលបាន​តាម​រូបភាព​មួយចំនួន​ នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ មន្ត្រី​សុខាភិបាល​និយាយ​ថា ប្រជាជន​គួរតែ​ទទួលយក​វ៉ាក់សាំង​ដូ​ស​ជំរុញ​ណាមួយ​ក៏ដោយ​ដែល​គេ​ផ្តល់​ឲ្យ ខណៈ​វ៉ាក់សាំង​ទាំងអស់​សុទ្ធតែ​ផ្តល់​ការការពារ​។​ ​វ៉ាក់សាំង​ដើម​ដែល​ប្រើប្រាស់​លើ​ជំងឺ​រាតត្បាត ត្រូវបាន​រៀបចំ​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នៃ​រាងកាយ ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទម្រង់​ដំបូង​នៃ​វីរុស​ដែល​បាន​លេចឡើង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ចុងឆ្នាំ២០១៩។ចាប់តាំងពី​ពេលនោះ​មក វីរុស​ Covid បាន​ប្រែប្រួល​ខ្លាំង​បណ្តាល​ឲ្យ​មានការ​លេចចេញ​វីរុស​បំប្លែង​ខ្លួន​ថ្មីៗ ដែល​អាច​គេច​ផុតពី​ការការពារ​ភាពស៊ាំ​មួយចំនួន​របស់​យើង ដែល​វា​បាន​បង្កឱ្យមាន​ការកើនឡើង​ករណី​ឆ្លង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ វ៉ាក់សាំង​ដើម​នៅតែ​ផ្តល់​ការការពារ​យ៉ាងរឹងមាំ ​ការពារ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្លាប់​។ ​ករណី​វីរុស​កូ​រ៉ូ​ណា​បច្ចុប្បន្នកំពុង​ធ្លាក់ចុះ​នៅ​ចក្រភព​អង់គ្លេស ដែល​កាលពី​នៅ​ពាក់កណ្តាល​ខែ​រហូតដល់​ចុងខែ​កក្កដា មនុស្ស​ប្រមាណ ២.៥លាន​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​នេះ​៕អត្ថបទ៖ ប៊ុនថន

ចិន​បង្រៀន​សហរដ្ឋអាមេរិក​ជុំវិញ​ការដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2022/08/16 07:27:13 pm        738
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការដួលរលំ​រដ្ឋធានី​កា​ប៊ុល​កាល​ពីមួយ​ឆ្នាំមុនគឺជា​ការ​បរាជ័យ​នៃ​អនុត្តរភាព ឬ​ការដឹកនាំ និង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​សកល ប៉ុន្តែ​ទីក្រុង Washington ហាក់​ដូច​ជា​ពុំបាន​រៀន​សូត្រ​អ្វី​សោះ​ពី​លទ្ធិប្រជាធិបតេយ្យ​នេះ​។​ ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​កាន់​កាប់​របស់​ក្រុម​តា​លី​បង់​ លើ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​មួយ​ឆ្នាំ​មុន លោក Wang បាន​និយាយ​ថា ការ​ដួល​រលំ​រដ្ឋធានី​កា​ប៊ុល​បាន​ក្លាយ​ជា​ពាក្យ​សម្រាប់​ភាព​ទន់ខ្សោយ​ របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បន្ថែម​ថា ពាក្យ​នេះ​តំណាង​ឲ្យ​ភាព​បរាជ័យ​របស់​ជន​ជាតិ​អាមេរិក​ជាច្រើន​។ ​លោក Wang បាន​និយាយ​ថា ​ការ​ដួល​រលំ​រដ្ឋធានី​កា​ប៊ុល រំឭក​ដល់​ការ​បរាជ័យ​នៃ​ការផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ដាក់​ដោយ​សហរដ្ឋ​អាមេរិក ដោយ​គូស​បញ្ជាក់​ថា ​វិថី​ឆ្ពោះ​ទៅ​កាន់ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយនឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ បើ​សិន​ត្រូវ​បាន​ដាក់​ចេញពី​ខាងក្រៅ​។ការ​បង្ខំ​យក​គំរូ​ប្រជាធិបតេយ្យ​តាម​សហរដ្ឋអាមេរិក នៅ​លើ​ប្រទេស​មួយ​បាន​នាំ​ទៅ​រក​ភាព​រអាក់រអួល និង​បរាជ័យ​នៃ​ការ​អនុវត្តន៍​របស់​ខ្លួន។ ​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ជាង​នេះទៅ​ទៀត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏​តំណាង​ឲ្យ​ការ​បរាជ័យ នៃ​វិធីសាស្ត្រ​ផ្លូវ​កណ្ដាល​ចម្រុះ​របស់​ក្រុង Washington។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​ ២០​ឆ្នាំ តែ​រត់​យករួចខ្លួន​។ ការដឹកនាំ​ដែល​គេ​ហៅថា​ បែប​លោក​ខាងលិចបាន​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ​អសោច នៅ​ពេល​ខ្លួន​បានសម្រេច​ចិត្ត​បោះបង់ចោល​សម្ព័ន្ធមិត្ត​ ក្នុង​ការ​ដក​ថយ​យ៉ាង​ឆាប់រហ័ស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅស្រុកត្រពាំងប្រាសាទ
08/07/2026 06:08 PM
រដ្ឋាភិបាល និងគណៈប្រតិភូគណបក្សប្រឆាំង នៅវ៉េណេស៊ុយអេឡា ចាប់ផ្តើមកិច្ចចរចា
08/07/2026 06:08 PM
ស្ថានទូតរិះគន់ជំហរប្រឆាំងរុស្ស៊ីថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស
08/07/2026 06:08 PM
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
08/07/2026 06:08 PM
Meta ត្រូវបានបង្គាប់​ឱ្យបង់ ៥៦៧លានដុល្លារ ចូល​មូលនិធិសុខភាពផ្លូវចិត្តក្មេង​ជំទង់ នៅ​ក្នុង​រដ្ឋរបស់​អាមេរិក
08/07/2026 06:08 PM
​សហរដ្ឋអាមេរិក និង​អាស៊ាន អំពាវនាវ​ជាថ្មី​ឲ្យ​មីយ៉ាន់ម៉ា​ដោះលែង​លោកស្រី អ៊ុង សានស៊ូជី
08/07/2026 06:08 PM
អ្នកការទូតជាន់ខ្ពស់៖ លោកខាងលិចបរាជ័យទាំងស្រុងក្នុងការប៉ុនប៉ងផ្តួលរំលំរុស្ស៊ី
08/07/2026 06:08 PM
ប្រភព៖ អ៊ីស្រាអែលបដិសេធមិនដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់បន្ថែមទៀត អំឡុង​​ការ​ចរចា
08/07/2026 06:08 PM