គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

ការសិក្សា​បង្ហាញ​ថា ​មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​នឹង​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​

2022/08/16 07:00:15 pm        919
​អ៊ុយក្រែន៖ យោង​តាម​​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​នៅ​លើ​ទស្សនាវដ្ដី Nature Food ក្រោយ​សង្គ្រាម​នុយក្លេអ៊ែរ​រ​វាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​អាច​ដាច់ពោះ​ស្លាប់ ខណៈ​កម្ទេច​ផេះ និង​ធូលី​ចេញពី​ទីក្រុង​នានា​ ដែល​រង​ការ​ឆេះ​បំផ្លាញ​បាន​រសាត់​ចូល​ក្នុង​បរិយាកាស និង​បាំង​ពន្លឺ​ព្រះអាទិត្យ​បញ្ចេញ​មក​លើ​ភព​ផែន​ដី​។ ​ស្រប​ពេល​មាន​មន្ទិល​កាន់​តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​អំពី​សង្គ្រាម​នុយក្លេអ៊ែរ ផ្ដោត​លើ​ភាព​ភ័យ​ខ្លាច​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក ការសិក្សា​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវនៅ​សាកលវិទ្យាល័យ Rutgers នៅ​សហរដ្ឋអាមេរិកបាន​លើក​ឡើង​ថា ការ​រង​ទុក្ខវេទនា​ពិតប្រាកដ​នឹង​កើតមាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ជម្លោះ​នេះ នៅ​ពេល​ការ​កាត់ផ្ដាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ហើយ​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នឹង​កើតឡើង ដោយសារតែ​ឥទ្ធិពល​នៃ​ផលវិបាក​សង្គ្រាម​នុយក្លេអ៊ែរ​មក​លើ​ដំណាំ​ស្បៀង​។​យោង​តាម​គំរូ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ ការ​ប៉ះពាល់​ដោយ​សារភាព​ត្រជាក់​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​កម្ទេច​ផេះ​ចេញពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​នុយក្លេអ៊ែរ ​បាន​រសាត់អណ្ដែត​ចូល​បរិយាកាស​នឹង​បន្ត​មាន​រយៈពេល​ ១ឆ្នាំ ​ឬ ២​ឆ្នាំ ប៉ុន្តែ​ការកាត់បន្ថយ​សីតុណ្ហភាព​នឹង​បន្ត​រយៈ​ពេល​ជាង ​១០​ឆ្នាំ ហើយក៏​នឹង​កាត់បន្ថយ​ចំនួន​ទឹកភ្លៀង​ផង​ដែរ​។ ភាព​ប្រែប្រួល​ក្នុង​ប្រភព​ស្បៀង​អាហារ​សំខាន់ៗ​រួម​ទាំង​ពោត, ស្រូវ, ស្រូវ​សាលី​និទាឃៈរដូវ និង​សណ្ដែកសៀង​ជាដើម ព្រមទាំង​វាលស្មៅ​សម្រាប់​សត្វ​ពាហនៈ និង​របរ​នេសាទសុទ្ធតែ​ត្រូវ​បាន​ប្រើ​ជា​កត្តា​ក្នុង​គំរូ​នេះ​ទាំងអស់​៕អត្ថបទ៖ សុខមាន

UN អាច​សម្របសម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ទៅ​កាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​

2022/08/16 06:20:30 pm        626
​UN៖ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អង្គការ​នេះ​មាន​សមត្ថភាព​ផ្នែក​ភស្តុភារ និង​សន្តិសុខ ដើម្បី​ជួយ​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អ្នកការទូត​រុស្ស៊ី​បាន​ដាក់​លក្ខខណ្ឌ​ដោយ​លើក​ឡើង​ថា ​ផ្លូវ​សម្រាប់​បេសកកម្ម​ទាំងឡាយ​ឆ្លងកាត់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន​គ្រោះថ្នាក់​បំផុត​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ក៏បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពុំ​មាន​សិទ្ធិ​អំណាច​ហាមឃាត់ ឬ​លុបចោល​សកម្មភាព​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ទេ​។ ​លោក Dujarric កំពុង​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ពី​រុស្ស៊ី​ថា​ ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​រារាំង​ដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ដែល​រុស្ស៊ី​ដណ្ដើម​បាន​កាលពី​ខែ​មីនា ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​​លោក​ថា ទាំង​រុស្ស៊ី​ទាំង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀងគ្នា​ហើយ។ ប្រទេស​ទាំង​២ បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អធិការកិច្ច​ទី​ភ្នា​ក់ងារ​នេះ។ ប្រមុខ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​លោក Rafael Grossi ​បាន​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ដឹកនាំ​បេសកកម្ម និង​អំពាវនាវ​ឲ្យ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ចូលរួម​សហការ​៕អត្ថបទ៖ សុខមាន

ទីក្រុង​ព្យុងយ៉ាង​និយាយថា ​អង្គការសហប្រជាជាតិ​កំពុង​ចាក់​សាំង​លើ​ភ្លើង​លើ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

2022/08/16 05:45:21 pm        488
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​រិះគន់​ប្រមុខ​អង្គការសហប្រជាជាតិ ​ចំពោះ​ការ​គាំទ្រ​លើ​ការរំសាយ​នុយក្លេអ៊ែរ​ពេញ​លេញ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​ត្រឡប់​ឡើងវិញ​នៅ​ឧបទ្វីប​កូរ៉េ សំខាន់​ជាង​នេះទៀត​បាន​លើកឡើង​ចំៗ​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​ចោទប្រកាន់​លោក Guterres ពី​បទ​ប្រើ​គំនិត​លំអៀង និង​គ្មាន​យុត្តិធម៌​។ ​អនុរដ្ឋមន្ត្រី​កិច្ចការបរទេស​កូរ៉េខាងជើង​លោក Kim Son Gyong បាន​និយាយ​ថា កូរ៉េខាងជើង​អះ​អាង​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ជម្រើស​ជៀស​មិន​អាច​កែ​ប្រែ​បាន ក្នុង​ការធានា​សន្តិសុខ​រដ្ឋ និងប្រជាពលរដ្ឋ​របស់​ខ្លួន និង​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយ​ឯករាជ្យ​របស់​ខ្លួន​គេច​ផុត​ពី​គោល​នយោបាយ​អរិភាព ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ និង​ការ​គំរាម​កំហែង​ពី​សហរដ្ឋអាមេរិក​។លោក Kim បាន​បន្ថែម​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មិន​គួរ​ស្នើ ឬ​ទទួលយក​បញ្ជា​នានា​ ពី​រដ្ឋាភិបាល​របស់​ប្រទេស​ជាក់លាក់​ណាមួយ​ឡើយ តែ​ក៏​មិន​អាច​ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​តួនាទី​របស់​ខ្លួន​ ក្នុងនាម​ជាម​ន្ត្រី​អន្តរជាតិ​ដែល​ជា​ការ​ជឿ​ទុក​ចិត្ត​តែមួយគត់ ​របស់​អង្គការសហប្រជាជាតិ​។​ ​គួរ​រម្លឹក​ថា កូរ៉េខាងជើង​បាន​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នៅ​ឆ្នាំនេះ ហើយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​ក្រុងវ៉ាស៊ីនតោន​និយាយ​ថា កូរ៉េខាងជើង​ទំនងជា​កំពុង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ស្រប​ពេល​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាប់​គាំង​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ ​FBI ព្រមាន​ពី​ការគំរាមកំហែង​ដែល​បាន​កើនឡើង ក្រោយ​ឆែកឆេរ​លំនៅឋាន​របស់​លោក​Trump

2022/08/16 05:25:28 pm        637
​សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​ការកើនឡើង ​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​ការ​អនុវត្តន៍​ច្បាប់ ក្រោយ​ការចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ក្នុង​រដ្ឋ Florida របស់ Donald Trump អតីត​ប្រធានាធិបតី​។ ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ចេញ​សេចក្ដីប្រកាស ​ទៅកាន់​អង្គភាព​អនុវត្តន៍​ច្បាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ ​សេចក្ដីប្រកាស​នេះ​និយាយ​ថា មានការ​កើន​ឡើង​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ក្រុមមន្ត្រី​សហព័ន្ធ​។ ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន គឺជា​លើកដំបូង​ដែល​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី ត្រូវ​បាន​ឆែកឆេរ​ក្នុង​ករណី​ស៊ើបអង្កេត​លើ​បទ​ឧក្រិដ្ឋ​កម្ម​។ ​យោង​តាម​ដីកា​ដែល​ត្រូវ​បាន​ចេញ ​ក្រោយ​មកឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ហើយ​ចំនួន ​១១​ឈុតត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach យ៉ាងណាក៏ដោយ​លោក Trump បាន​ទាត់ចោល​ការប្រព្រឹត្ត​ខុស​នោះ​។ ​សេចក្ដីប្រកាស​ដែល​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​ទទួល​បាន រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​របស់​ទូរទស្សន៍ BBC បាន​អាន​ថា ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ធានា​អះ​អាង​ថា អង្គភាព​អនុវត្តន៍​ច្បាប់​ តុលាការ និង​បុគ្គលិក​រដ្ឋាភិបាល​បាន​ដឹង​ពី​ការកើនឡើង​នៃ​ការ​គំរាម​កំហែង និង​ឧបទ្ទវហេតុ​ឧក្រិដ្ឋ​កម្ម និង​អំពើ​ហិង្សា​ជាច្រើន​។​​សេចក្ដីប្រកាស​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ម្នាក់​ពាក់អាវ​ក្រោះ​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់ ក្រោយ​ប៉ុនប៉ង​ចូល​ក្នុង​ការិយាល័យ​ទុក​ឯកសារ​ក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio​។ ​ប៉ុន្មាន​ម៉ោង​មុន​ឧបទ្ទវហេតុ​កាលពី​សប្ដាហ៍​មុន ជន​សង្ស័យ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក Trump ពី​ចេតនា​ចង់​សម្លាប់​ក្រុម​ទីភ្នាក់ងារ​សហព័ន្ធ​៕អត្ថបទ៖ សុខមាន

ចិន​ធ្វើ​សម​យុទ្ធ​បន្ថែម​ទៀត​ជិត​កោះ​តៃវ៉ាន់ ខណៈ​ក្រុម​តំណាងរាស្ត្រ​អាមេរិក​បន្ត​ទៅ​កាន់​កោះ​នេះ

2022/08/15 09:44:57 pm        820
​ចិន៖ យោធា​ចិន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សម​យុទ្ធ​បន្ថែមទៀត​ជិត​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកតំណាង​រាស្ត្រ​អាមេរិក​បាន​ធ្វើ​ដំណើរ​ ទៅកាន់​ដែន​កោះ​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន និង​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​នេះ​គឺ​លោកស្រី Tsai Ing-wen​។ ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត ​របស់​កងកម្លាំង​រំដោះ​ប្រជាជន​ចិន​បាន​និយាយ​ថា សម​យុទ្ធ​ទាំងនេះ​គឺជា​ការរារាំង​សហរដ្ឋអាមេរិក ​និង​កោះ​តៃវ៉ាន់​ដែល​នៅតែ​បន្ត​លេងល្បិច​នយោបាយ និង​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

ផ្ទុះ​ឃ្លាំង​ស្តុក​កាំជ្រួច​នៅ​អា​មេ​នី​បណ្តាល​ឲ្យ​មនុស្ស ៥​ស្លាប់ និង​របួស ៤០​នាក់​

2022/08/15 07:36:19 pm        730
​​អា​មេ​នី៖ សំឡេង​ផ្ទុះ​ខ្លាំង​នៅ​ទីតាំង​ស្តុក​កាំជ្រួច​បាន​បំផ្លាញ​ទីផ្សារ​មួយកន្លែង ​ក្នុង​រដ្ឋធានី​ប្រទេស​អា​មេ​នី​កាលពី​ថ្ងៃអាទិត្យ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ​៥​នាក់​ស្លាប់ និង​ប្រមាណ ៤0នាក់​ផ្សេងទៀត​រងរបួស និង​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ដ៏​ធំ​។ ​ការិយាល័យ​អភិបាលក្រុង​បាន​និយាយថា មាន​មនុស្ស​មិន​ស្គាល់​អត្ត​សញ្ញា​ណមួយចំនួន​បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក​។ ការផ្ទុះ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​ផ្សារ Surmalu បាន​បញ្ចេញ​ផ្សែងហុយ​ពាសពេញ​ទីក្រុង Yerevan​។ លោក Levon Sardaryan អ្នកនាំពាក្យ​របស់​អភិបាលក្រុង Yerevan បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ ​ដើម្បី​ទាញយក​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក​។ ការផ្ទុះ​នេះ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​កាំជ្រួច​ច្រើន​ត្រូវបាន​រក្សាទុក​។ ក្រសួង​សេវា​សង្គ្រោះបន្ទាន់​ប្រទេស​អា​មេ​នីនិយាយថា យ៉ាងហោចណាស់​ ៥​នាក់​ស្លាប់ និង ៤0នាក់​ផ្សេងទៀត​បាន​រងរបួស៕​អត្ថបទ៖ ប៊ុនថន

កងកម្លាំង​រុស្ស៊ី​វាយ​សន្ធាប់​លើ​តំបន់ Donetsk ខណៈ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​បន្ត​ជិត​ ៦​ខែ​

2022/08/15 07:03:55 pm        740
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដ៏​ខ្លាំងក្លា​របស់​កងកម្លាំង​រុស្ស៊ី និង​ការព្យាយាម​វាយ​រុលទៅមុខ​លើ​ទីក្រុង​មួយចំនួន​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត ដែល​បាន​ក្លាយ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​នៃ​សង្គ្រាម​រយៈពេល​ជិត​ ៦​ខែ ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​បាន​រារាំង​ការ​វាយ​ប្រហារ​ជាច្រើន​។ ​យោង​តាម​អភិបាលក្រុង ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី​ទៅលើ​ទីក្រុង Kramatorsk បាន​សម្លាប់​មនុស្ស​ ៣​នាក់ ​និង​ ១៣​នាក់​រង​របួស​កាលពី​យប់​ថ្ងៃ​សុក្រ​។ ​ទីក្រុង Kramatorsk គឺជា​ទីស្នាក់​ការ​កណ្ដាល​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​ភាគ​ខាង​កើត​ ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​របស់​ប្រទេស​នេះ។ ​ការវាយប្រហារ​បាន​កើត​ឡើង​មិន​ដល់ ​១​ថ្ងៃ​ផង​ទេបន្ទាប់ពី​គ្រាប់​រ៉ូ​កែ​ត​ចំនួន ​១១​គ្រាប់​ផ្សេងទៀត​ត្រូវ​បាន​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នេះ ដែល​ជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​សំខាន់​ចំនួន​ ២ ​ដែល​ត្រូវ​បាន​អ៊ុយ​ក្រែ​ន​គ្រប់គ្រង​នៅ​ក្នុង​ខេត្ត Donetsk ជា​ការ​ផ្ដោត​លើ​ការ​វាយ​រុល​ទៅ​មុខ​នៅតែ​បន្ត​របស់​រុស្ស៊ី ដើម្បី​ដណ្ដើម​តំបន់ Donbas ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​របស់​ខ្លួន​បាន​ដណ្ដើមយក​ភូមិ Pisky ជា​ភូមិ​មួយ​នៅ​ជាយក្រុង Donetsk ជាទី​ក្រុង​ប្រចាំ​ខេត្ត​នេះ ដែល​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​ក្រុង Moscow បាន​អះអាង​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៤១​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆាប​ឆេះ​ព្រះវិហារ​កូប​ទិ​ក​ក្នុង​តំបន់ Giza របស់​ប្រទេស​អេ​ហ្ស៊ី​ប​

2022/08/15 06:03:30 pm        603
​អេហ្ស៊ីប៖ មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​នៅ​ព្រះវិហារ​មួយ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ភាគច្រើន​នៃ​ជនរងគ្រោះ​បាន​ប្រជ្រៀត​គ្នា​អំឡុង​ពេល​រត់គេច​ពោរពេញ​ដោយ​ភាព​ស្លន់ស្លោ​។​ ​ក្រុមមន្ត្រី​និយាយថា ​ចំនួន​អ្នក​ស្លាប់មាន​យ៉ាងហោចណាស់​ ៤១​នាក់ និង​រាប់សិប​នាក់​រងរបួស​។ ​កុមារ​ជាច្រើន​ត្រូវ​គេ​ជឿ​ថាស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ ​ប្រភព​សន្តិសុខ​នានា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ផ្ទុះ​ចរន្តអគ្គិសនី​បាន​បង្ក​ការឆាបឆេះ ខណៈ​ក្រុម​អ្នក​បួងសួង​ប្រមាណ​ ៥ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ពិធី​សាសនា​ដ៏​ធំ​នៅ​ព្រះវិហារ Coptic Abu Sifin ក្នុង​តំបន់ ​Giza​។ ​ពួកគេ​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បិទ​ច្រក​ចូល​បណ្ដាល​ឲ្យ​មនុស្ស​ភ័យ​ប្រជ្រៀត​ជាន់គ្នា​។ ​អង្គភាព​ពន្លត់​អគ្គិភ័យ​និយាយ​ថា អណ្ដាតភ្លើង​នេះ​ត្រូវ​បាន​ពន្លត់​ដោយ​ជោគជ័យ​។ ចំណែក​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។​យ៉ាងណាក៏ដោយ​លោក​ឳ Farid Fahmy មកពី​ព្រះវិហារ​នៅ​ក្បែរ​នោះ​នៅ​ក្នុង​ស្រុក​ជិតខាង Imbaba បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី​។ ​លោក​ថា ភ្លើង​បាន​ដាច់ ហើយ​ពួកគេ​ក៏​ប្រើ​ម៉ាស៊ីនភ្លើង នៅ​ពេល​មាន​អគ្គិសនី​វិញ វា​បណ្ដាល​ឲ្យ​មាន​កម្លាំង​ភ្លើង​បុក​ខ្លាំង​។ ​អ្នក​បួងសួង​លោក Yasir Munir បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា មនុស្ស​បាន​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ជាន់​ទី​៣ ​និង​ទី​៤ ហើយ​យើង​បាន​មើល​ឃើញ​ផ្សែង​ហុយ​ចេញពី​ជាន់​ទី​២​។ មនុស្ស​បាន​ប្រញាប់​ប្រញាល់​ចុះទៅ​ក្រោម និង​ចាប់ផ្ដើម​ដួល​គរ​លើ​គ្នា​៕អត្ថបទ៖ សុខមាន

ប្រទេស​ចំនួន ​៤២ អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/08/15 05:46:30 pm        704
​អ៊ុយក្រែន៖ ប្រទេស​ចំនួន ​៤២ បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​របស់ខ្លួន ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដោយ​បញ្ជាក់​ថា វត្តមាន​របស់​ពួកគេ​នៅ​ទីនោះ​បង្ក​ការ​គំរាម​ដល់​ប្រតិបត្តិការ​សុវត្ថិភាព​ នៅ​រោងចក្រ​នុយក្លេអ៊ែរ​។ ​ខណៈ​ដែល​សារព័ត៌មាន European Pravda រាយការណ៍​ ការអំពាវនាវ​នេះ​ត្រូវបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ចេញផ្សាយ​នៅលើ​គេហទំព័រ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប រហូតដល់​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​ទីក្រុង​វី​យ៉ែ​ន​ (Vienna)​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ និង​សហភាព​អឺរ៉ុប​ក្នុងនាម​ជា​ម្ចាស់​ហត្ថលេខី​ដាច់ដោយឡែកដូចជា​៖ ប្រទេស​ន័រវេស ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវ៉េហ្ស៊េឡង់ ហ្ស៊​ក​ហ្ស៊ី ម៉ូ​ល​ដូ​វ៉ា ម៉ា​សេ​ដូ​នី​ខាងជើង និង​ទួរគី​។ ​ប្រទេស​ទាំងនេះ​បាន​បញ្ជាក់​ជាថ្មី​ថា ការវាយលុក​របស់​ស​ហ​ព័ន្ធ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ការគ្រប់គ្រង​របស់​ប្រទេស​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​បង្ក​មហន្តរាយ​ដល់​គោលការណ៍​សុវត្ថិភាព​នុយក្លេអ៊ែរ​។​បណ្ដា​ប្រទេស​ទាំងនោះ​បន្ថែមថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ បាន​បង្កើន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ទាំងអស់​ភ្លាមៗ នៅ​ជិត​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប និង​ការ​បង្កើត​តំបន់​គ្មាន​កងទ័ព​ជុំវិញ​រោងចក្រ​នេះ៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចាប់ផ្តើមនៅព្រឹកថ្ងៃនេះ

2022/08/15 04:57:24 pm        565
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការអញ្ជើញចូលរួមតំណាងកម្មករ និយោជិត ភាគីសហជីព តំណាងនិយោជក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ភាគីរដ្ឋាភិបាល និងមន្រ្តីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួនប្រមាណ ៥០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះដែរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅស្រុកត្រពាំងប្រាសាទ
08/07/2026 06:08 PM
រដ្ឋាភិបាល និងគណៈប្រតិភូគណបក្សប្រឆាំង នៅវ៉េណេស៊ុយអេឡា ចាប់ផ្តើមកិច្ចចរចា
08/07/2026 06:08 PM
ស្ថានទូតរិះគន់ជំហរប្រឆាំងរុស្ស៊ីថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស
08/07/2026 06:08 PM
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
08/07/2026 06:08 PM