គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​កូរ៉េខាងត្បូង​បាន​កើន​ឡើង​ដល់​ ៩​នាក់

2022/08/10 07:52:05 pm        666
​កូរ៉េខាងត្បូង៖ ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ចំនួន ​៩​នាក់​បាន​ស្លាប់​ និង ​៧​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ជន់​លិច​ផ្លូវ​សំខាន់ៗ ស្ថានីយ​រថភ្លើង​ក្រោម​ដី និង​លំនៅឋាន​ជាច្រើន​ខ្នង​។ ​យោង​តាម​លោក​ប្រធានាធិបតី ​Yoon Suk-yeol ដែល​បាន​សូម​អភ័យទោស​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នេះ​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​បាន​ចាប់ផ្ដើម​ធ្លាក់​កាលពី​ថ្ងៃ​ចន្ទ​គឺ​ខ្លាំងក្លា​បំផុត ចាប់​តាំង​ពី​មានការ​ព្យាករណ៍​អាកាសធាតុ​របស់​កូរ៉េខាងត្បូង​បាន​ចាប់ផ្ដើម ១១៥​ឆ្នាំ​កន្លង​មក​នេះ​។ ​ស្រុក Gangnam របស់​កូរ៉េខាងត្បូង​ត្រូវ​បាន​រងគ្រោះ​ខ្លាំង​ដោយ​ផ្នែក ដោយ​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច​ពាក់កណ្ដាល​រថយន្ត​។​រូបភាព​ចែករំលែក​តាម​បណ្ដាញ​សង្គម​កាលពីដើម​សប្ដាហ៍​នេះ បាន​បង្ហាញ​ពី​ប្រជាពលរដ្ឋ​ដើរ​លុយ​ទឹក​ត្រឹម​ចង្កេះ និង​ទឹក​ហូរ​កួច​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​ចំនួន​។ ​មនុស្ស​យ៉ាងហោចណាស់ ១៧​នាក់​បាន​រង​របួស​ផង​ដែរ៕​អត្ថបទ៖ សុខមាន

ក្រុម​មន្ត្រី​អាមេរិក​ព្រួយបារម្ភ ខណៈ​រុស្ស៊ី​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់​ដោយ​ជោគជ័យ​

2022/08/10 07:28:24 pm        603
​សហរដ្ឋអាមេរិក៖ រុស្ស៊ី​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់ ​ដោយ​ជោគជ័យចូល​ទៅ​ក្នុង​គន្លង​តារាវិថី ស្រប​ពេល​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជុំវិញ​គោលបំណង​នាពេល​អនាគត​របស់​ខ្លួន​។ ​ផ្កាយ​រណប​ដែល​មាន​ឈ្មោះថា Khayyam ត្រូវ​បាន​បាញ់​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Baikonur របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ ​ប្រទេស​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ផ្កាយរណប​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​ត្រួតពិនិត្យ​បរិស្ថាន និង​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​តេ​អេ​រ៉ង់​ដដែល​។ ​ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​សារព័ត៌មាន Washington Post ថា ពួកគេ​បារម្ភ​ថា ​ក្រុង Moscow អាច​ប្រើប្រាស់​ផ្កាយរណប​នេះ ដើម្បី​ឈ្លប​យកការណ៍​លើ​សកម្មភាព​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​រុស្ស៊ី​បាន​ព្យាយាម​សម្រេច​គោលបំណង​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​អវកាស Roscosmos របស់​ក្រុង Moscow ថា​ បាន​ប្រាប់​ទីក្រុង​តេ​អេ​រ៉ង់​ថា ខ្លួន​គ្រោង​រក្សា​ការគ្រប់គ្រង​លើ​ផ្កាយរណប​នេះ​រយៈពេល​ជាច្រើន​ខែ ឬ​យូរ​ជាង​នេះ​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​ប្រភព​នានា​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែម​ថា ​ផ្កាយរណប​នេះ​អាច​ផ្ដល់​សមត្ថភាព​ខ្ពស់​មិន​ធ្លាប់​មាន​ដល់​រុស្ស៊ី និង​អ៊ីរ៉ង់ក្នុង​ការ​តាមដាន​ស្ទើរ​ជាប់​ជាប្រចាំ​លើ​ចលនា​ និង​មូលដ្ឋាន​នានា​របស់​កងទ័ព​។ ​ប៉ុន្តែ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​កាត​ចោទប្រកាន់​ទាំងនោះដោយ​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​គ្រប់គ្រង​ទាំងស្រុង និង​ធ្វើ​ប្រតិបត្តិការ​ផ្កាយ​រណប​នោះ​ចាប់​ពី​ថ្ងៃ​ទី​មួយ។ ​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ពាក្យ​ចចាមអារ៉ាម​អំពី​ការប្រើប្រាស់​រូបថត​របស់​ផ្កាយ​រណប ​សម្រាប់​គោលបំណង​ខាង​យោធា​គឺ​ខុស​ទាំងស្រុង​៕អត្ថបទ៖ សុខមាន

UN៖ ​ការនាំចេញ​របស់​អ៊ុយ​ក្រែ​ន​មាន​សារៈសំខាន់​ចំពោះ​ការផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​

2022/08/10 06:51:26 pm        518
UN៖ អង្គការសហប្រជាជាតិ​និយាយ​ថា សកម្មភាព​ដឹកជញ្ជូន ​នាំចូល និង​នាំ​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នគឺជា​ជំហាន​សំខាន់ ​ក្នុង​ការ​ជួយ​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដែល​ត្រូវការ​ខ្លាំង​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​មាន​សារៈសំខាន់​ខ្លាំង​ដែល​នាវា​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន ដោយ​មិន​គិត​ពី​ទិសដៅ​ទៅ​ទីណា​នោះ​ទេ ព្រោះ​ការពិត​វា​កំពុង​ផ្លាស់ប្តូរ​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​។​នាវា​មួយ​គ្រឿង​ក្នុងចំណោម​នាវា​ដែល​បាន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ​ក្រោម​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ និង​ទប់ទល់​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​បានមក​ដល់​ប្រទេស​ទួរគី ជា​នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​បាន​ទៅដល់​គោលដៅ​របស់ខ្លួន​។ ​ពេលនេះនាវា​ចំនួន 12គ្រឿង​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ តាម​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ទួរគី និង​អង្គការសហប្រជាជាតិ​ដោយ ​10​គ្រឿង​នាំចេញ និង​ពីរ​គ្រឿង​នាំចូល​។ ផលិតផល​កសិកម្ម​ប្រហែល 322,000តោន​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នភាគច្រើន​ជា​ផលិតផល​ពោត ប៉ុន្តែ​ក៏មាន​ប្រេង​ផ្កាឈូករ័ត្ន និង​សណ្តែក​ផងដែរ​។​ទោះជា​យ៉ាងណា នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​ចាក​ចេញពី​អ៊ុយ​ក្រែ​ន បានចាក​ចេញពី​កំពង់ផែ Odesa កាលពី​ថ្ងៃទី1 ខែសីហាបាន​ជាប់គាំង​ក្នុងការ​ចែកចាយ​ ដែល​ស្ថានទូត​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ Beirut បាន​និយាយថា នាវា​ដឹកទំនិញ​ទៅកាន់​ប្រទេស​លី​បង់​ដោយមាន​ផ្ទុក​ពោត​ចំនួន 26,000តោន អ្នកទិញ​បាន​បដិសេធ​មិន​ទទួលយក​ទំនិញ​នោះទេ ដោយសារ​វា​ត្រូវបាន​ដឹកជញ្ជូន​យឺត​ជាង​កិច្ចសន្យា​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

លោក Trump ប្រើ​ការចូល​ឆែកឆេរ​គេហដ្ឋាន Mar-a-Lago របស់លោក​ពី​សំណាក់​ FBI ដើម្បី​សុំ​ការ​បរិច្ចាគ​សម្រាប់​យុទ្ធនាការ

2022/08/10 06:12:59 pm        404
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាយាម​បង្វែរ​ព័ត៌មាន​ដែល​ទីភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋ Florida ទៅជា​ផលប្រយោជន៍​របស់​លោក ដោយ​សំអាង​ដល់​ការស៊ើបអង្កេត​ទៅលើ​សារ​ជា​អត្ថបទ និង​សារ​អេឡិចត្រូនិក ដោយ​ការ​សុំ​ការ​បរិច្ចាគ​សម្រាប់​កិច្ចការ​នយោបាយ​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​ការ​ឆែកឆេរ​គេហដ្ឋាន​មិន​ធ្លាប់​មាន​នេះ​ បាន​ក្លាយ​ជាការ​រីក​កាន់តែ​ធំ​នៃ​ការស៊ើបអង្កេត​សហព័ន្ធ​ថា ​តើ​លោក Trump បាន​លុបចោល​ ឬ​ដក​ចោល​ឯកសារ​នានា​ពី​សេត​វិមាន ​ឬ​អត់ ខណៈ​លោក​ចុះ​ចេញ​ពី​តំណែង​កាលពី​ខែ​មករា​ ឆ្នាំ​2021​។ ​លោក​ Trump ​នៅតែ​បន្ត​បញ្ចើច​សាធារណជន​ តាមរយៈ​ការ​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ2024 ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ថា ​តើ​លោក​នឹង​ធ្វើ​បែប​នោះ​មែន​ ឬ​យ៉ាងណា​។ ​យោងតាម​មនុស្ស​ម្នាក់​ដែល​បាន​ដឹង​បញ្ហា​នេះ ដីកា​នេះ​ទាក់ទង​នឹង​រដ្ឋ​បាល​បណ្ណាសារជាតិ ​និង​ឯកសារ ដែល​ទទួលខុសត្រូវ​លើ​ការ​រក្សា​ទុក​ឯកសារ​នា​នា​ របស់​ប្រធានាធិបតី ​ដែល​ជា​ឯកសារ​សាធារណៈ និង​ថា ​តើ​មាន​ឯកសារ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួចរាល់​នៅ​រមណីយដ្ឋាន Mar-a-Lago របស់​លោក Trump នៅ​ឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ដែរ ឬអត់។​បុគ្គលិក​ខាងលើ​បាន​និយាយ​ថា ទីភ្នាក់ងារ FBI បាន​រក​ឃើញ​កេស​ដាក់​ឯកសារ ​10 និង​ទូដែក​មួយ ប៉ុន្តែ​ទូដែក​មួយ​ត្រូវ​បាន​ឆែកឆេរ​ទៅ​ពុំ​មាន​អ្វី​នៅ​ខាងក្នុង​នោះ​ទេ​។ ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​កាន់​ទង់ជាតិ ​និង​ផ្ទាំង​បដា​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ ចំពោះ​សកម្មភាព​ចូល​ឆែកឆេរ​របស់ FBI នៅ​គេហដ្ឋាន Mar-a-Lago របស់លោក Trump​។ ជាមួយគ្នា​នោះ​ដែរ គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​ទីភ្នាក់​ងារ FBI ចំពោះ​ការ​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់លោក Trump៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​បាន​ស្លាប់ ខណៈ​ការ​ផ្ទុះ​បាន​ធ្វើ​ឲ្យ​កក្រើក​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​នៅ​តំបន់ Crimea

2022/08/10 05:37:58 pm        757
​អ៊ុយក្រែន៖ មនុស្សម្នា​ក់​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ​នៅ​ពេល​មូលដ្ឋាន​ទ័ពអាកាស​មួយ​កន្លែង​របស់​រុស្ស៊ី​ជិត​រមណីយដ្ឋាន​មាត់សមុទ្រ​ក្នុង​ឧបទ្វីប Crimea ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ ត្រូវ​បាន​ធ្វើ​ឲ្យ​កក្រើក​ដោយសារតែ​ការ​ផ្ទុះ​ជាច្រើន​គ្រាប់ ដែល​ក្រុង Moscow បាន​និយាយ​ថា ​ជា​ការ​ផ្ទុះ​នៅ​ឃ្លាំង​ស្តុក​អាវុធ មិន​មែន​ជា​ការ​វាយ​ប្រហារណា​មួយ​ទេ។ ​សាក្សី​និយាយ​ថា ពួកគេ​បាន​លឺ​សំឡេង​ផ្ទុះ ​១២​លើក​នៅ​ម៉ោង​ប្រហែល ​៣:២០​នាទី​រសៀល​ម៉ោង​ក្នុងស្រុក​ពី​មូលដ្ឋាន​ទ័ពអាកាស Saky ជិត​មូលដ្ឋាន​ទ័ពអាកាស Novofedorivka នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ឧបទ្វីប​នេះ​ ដែល​ត្រូវ​បាន​រុស្ស៊ី​កាត់​យក​ពី​អ៊ុយក្រែន​ដាក់​ចូល​ក្នុង​ឧប​សម្ព័ន្ធ​កាល​ពីឆ្នាំ២០១៤ និង​ត្រូវ​បាន​ប្រើប្រាស់​កាលពី​ខែ​កុម្ភៈ ជា​ចំណត​មួយ​ក្នុងចំណោម​ចំណត​យន្តហោះ​សម្រាប់​ការ​វាយ​លុក​របស់​ខ្លួន​។​ ​តំបន់ Crimea ជា​គោលដៅ​វិស្សមកាល​សម្រាប់​ជនជាតិ​រុស្ស៊ី​ជាច្រើន កន្លងមក​បាន​រួច​ផុត​ពី​ការ​វាយ​ហារ​ដោយ​ទម្លាក់​គ្រាប់បែក និង​កាំភ្លើង​ផ្លោង ដូចដែល​កើតមាន​នៅ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​​ពេល​សួរ​ថា ​តើ​អ៊ុយ​ក្រែ​ន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​ទាំង​នោះ​ទេ មនុស្ស​ជំនិត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Dozhd online ថា មិន​អាច​ទេ តើ​យើង​មានអី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទៅ​។ ទីក្រុង Moscow អាច​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​ឆ្លងកាត់​បន្ទាត់​ក្រហម បើ​អ៊ុយ​ក្រែ​ន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​វាយប្រហារ​ទៅលើ​ដែនដី​ដែល​រុស្ស៊ី​ចាត់ទុកថា ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន​នោះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយ​ថា សកម្មភាព​របស់​សម្ព័ន្ធ​យោធា​ណា​តូ​បង្កើន​ហា​និ​ភ័យ​នៃ​ការផ្ទុះ​ជម្លោះ​នុយក្លេអ៊ែរ

2022/08/10 05:22:20 pm        1196
​រុស្ស៊ី៖ ក្រសួងការបរទេស​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Moscow បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ដាក់​ពង្រាយ​អាវុធ​បរមាណូ​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ដែនដី​ នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​ណា​តូដែល​គ្មាន​នុយក្លេអ៊ែរ ប្រឆាំង​នឹង​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធបាន​បង្កើន​ហា​នី​ភ័យ​កាន់​តែ​ខ្លាំងនៃ​ការផ្ទុះ​ជម្លោះ​ និង​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដកហូត​។ នេះ​គឺជា​សារ​របស់​គណៈប្រតិភូ​រុស្ស៊ី​ផ្ញើ​ទៅកាន់​សន្និសីទ ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​មិន​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ទីក្រុង New York​។ លោក Igor Vishnevetsky អនុប្រធាន​សម្រាប់​ការ​មិន​រីក​សាយភាយ​អាវុធ និង​ការគ្រប់គ្រង​អាវុធ​នៅ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ថា សម្ព័ន្ធ​យោធា​ណា​តូ​បាន​ប្រកាស​ខ្លួនឯង​ដោយ​បើក​ចំហ​រថា​ជា​សម្ព័ន្ធ​ភាព​នុយក្លេអ៊ែរ។​ មាន​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ជាច្រើន នៅ​លើ​ដែនដី​របស់​រដ្ឋ​ជា​សមាជិក​ដែល​គ្មាន​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្លុក​នេះ​។​ ​លោក Vishnevetsky បាន​បន្ថែម​ថា ផ្ទុយ​ទៅ​នឹង​មាត្រា​ទី​១​ និង​ទី​២ នៃ​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ សមាជិក​មួយ​ចំនួនរ​បស់​សម្ព័ន្ធ​យោធា​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ កំពុង​ចូលរួម​ក្នុង​ការ​សាក​ល្បង​សមត្ថភាព​នៃ​ការប្រើប្រាស់​អាវុធ​បរមាណូ។សកម្មភាព​ទាំងនោះ​មិន​ត្រឹមតែ​បន្ត​ក្លាយ​ជា​កត្តា​ដ៏​សំខាន់​ ដែល​កំពុង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សន្តិសុខ​អន្តរជាតិ និង​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើន​ហា​នី​ភ័យ​ខ្ពស់​នៃ​ការ​ផ្ទុះ​ជម្លោះ​នុយក្លេអ៊ែរ និង​បន្ទច់​បង្អាក់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ក្នុង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​។ បច្ចុប្បន្ន​កងកម្លាំង​អាកាស​របស់​សហរដ្ឋអាមេរិកមាន​គ្រាប់​បែក​នុយក្លេអ៊ែរ​ប្រមាណ ១៥០​គ្រាប់​នៅ​តាម​មូលដ្ឋាន​នានា​របស់​សម្ព័ន្ធ​ណា​តូ ដូចជា​នៅ​អ៊ីតាលី អាល្លឺម៉ង់ ទួរគី បែលហ្ស៊ិក និង​ហូ​ឡង់​៕ អត្ថបទ៖ សុខមាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Gaza

2022/08/09 09:31:27 pm        587
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​រៀប​ចំ​ជំនួប​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព​ក្នុង​តំបន់ Gaza ដោយមាន​សមាជិក​មួយ​ចំនួន​បង្កើន​ក្ដី​បារម្ភ ស្រប​ពេល​មាន​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ជី​ហាដ​អ៊ីស្លាមដែល​ជា​ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​ការ​វាយឆ្មក់​តាម​អាកាស​រយៈពេល​ ៣​ថ្ងៃ​របស់​អ៊ីស្រាអែល​លើ​តំបន់​នេះ​។ ​ថ្លែង​តាម​វីដេអូ​នៅ​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ ប្រេសិត​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​របស់​អង្គការសហប្រជាជាតិលោក Tor Wennesland បាន​ព្រមាន​ថា បទ​ឈប់​បាញ់​នេះ​ផុយ​ស្រួយ​ណាស់​។ ​អរិភាព​នានា​ដែល​បាន​ផ្ទុះឡើង​ជាថ្មី​នឹង​បង្ក​ផលវិបាក​ដល់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល និង​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​ខាង​នយោបាយ​លើ​បញ្ហា​សំខាន់ៗ​ស្មុគស្មាញ​។​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Vassily Nebenzia បាន​សង្កត់​ធ្ងន់​ថា ​ក្រុមប្រឹក្សា​នេះ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការប្រែប្រួល​ស្ថានការណ៍​នេះ ដែល​អាច​នាំទៅ​ការ​បន្ត​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ពេញបន្ទុក និង​បង្ក​ឲ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ថែមទៀត​នៅ​ក្នុង​តំបន់ Gaza​។​យោង​តាម​អាជ្ញាធរ​សុខាភិបាល​របស់​តំបន់ Gaza ឲ្យដឹងថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​ ៤៤​នាក់​ជិត​ពាក់​កណ្ដាល​នៃ​ពួកគេ​ជា​ជន​ស៊ីវិលរួម​ទាំង​កុមារ​ ១៥​នាក់​បាន​ស្លាប់ ក្រោយ​អ៊ីស្រាអែល​ចាប់ផ្ដើម​ការ​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ ទៅលើ​ទីតាំង​ក្រុម​ជី​ហាដ​អ៊ីស្លាម​ក្នុង​តំបន់ Gaza កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។​ មនុស្ស​រាប់​រយ​នាក់​ក្នុង​តំបន់​នោះ​បាន​រង​របួស​៕អត្ថបទ៖ សុខមាន

UN និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង​មួយ​ភាគ​បួន​នឹងត្រូវ​ការ​ជំនួយ

2022/08/09 07:07:58 pm        548
​UN៖ អង្គការសហប្រជាជាតិ​បានចេញ​ការអំពាវនាវ​មនុស្សធម៌​ ដែល​បាន​សម្របសម្រួល​សម្រាប់​មូលនិធិ​បន្ថែម​ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ លោក Stéphane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​ថា តម្រូវការ​ហិរញ្ញវត្ថុ​បាន​កើនឡើង​ពី 2.25ពាន់​ដុល្លារ​ដល់ 4.3ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង​មួយ​ភាគ​បួន​នឹង​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ចុងឆ្នាំ​នេះ​។ លោក​និយាយថា ​ក្នុងអំឡុងពេល​សង្គ្រាម​ 5​ខែ​ដំបូងយ៉ាងហោចណាស់​ប្រជាជន​អ៊ុយ​ក្រែ​ន 2.3លាន​នាក់​បានទទួល​ជំនួយ​ជា​សាច់ប្រាក់​។​ លោក Dujarric បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បុគ្គលិក​ផ្នែក​មនុស្សធម៌​របស់​យើង​បាន​ព្រមាន​ថា នៅ​ក្នុង​រដូវរងា​ខាងមុខ​ស្ថានភាព​អាច​កាន់តែ​លំបាក​ជាង​នេះ ខណៈ​មនុស្ស​កាន់តែច្រើន​នឹងត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន ​នៅ​តំបន់​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ឧស្ម័ន ប្រេងឥន្ធនៈ ឬ​អគ្គិសនី​មាន​កម្រិត​កំណត់​។​កាលពី​ថ្ងៃ​ចន្ទទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានចេញ​ផ្សាយ​វីដេអូ​ នូវ​អ្វីដែល​ពួកគេ​និយាយថា​ ជាការ​បាញ់​ផ្លោង​របស់​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Donetsk​។ យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍​បាន​ឲ្យ​ដឹងថា កង​ទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ធុន​ធ្ងន់ និង​បាន​វាយប្រហារ​ទីក្រុង​នេះ​ចំនួន​ 8​គ្រាប់​ក្នុង​រយៈពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​។ អាជ្ញាធរ​ផ្តាច់ខ្លួន​បាន​អះអាងថា​ មនុស្ស​ 2​នាក់​បាន​ស្លាប់ ​និង​ 5​នាក់​រង​របួស​។ ដោយសារតែ​ការបំផ្លាញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា មនុស្ស​ជាង 3​ម៉ឺន​នាក់​ត្រូវ​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​តំបន់​នេះ៕អត្ថបទ៖ ប៊ុនថន

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ

2022/08/09 06:31:54 pm        494
ភ្នំពេញ៖ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ ។ទន្ទឹមនឹងនោះ ឯកឧត្តម ជៀប សួរ អគ្គនាយក អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាកំពុងមានចំណុចវិជ្ជមាន ក្នុងដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

កម្ពុជាផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ប្រមូលពន្ធសួយសារបានជិត ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ

2022/08/09 06:05:04 pm        701
ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានរោចក្រស៊ីម៉ងត៍ចំនួន៥ នៅខេត្តកំពតចំនួន៤ និងខេត្តបាត់ដំបងចំនួន១ ដែលមួយឆ្នាំៗ ផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ដោយប្រមូលព័ន្ធសួយសារបានចំណូល ជិត៧លានដុល្លារក្នុងមួយឆ្នាំ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM