គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

លោក Zelenskyy ថ្កោលទោស​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​ក្រុង ​Vinnytsia បណ្ដាល​ឲ្យ​មនុស្ស 23​នាក់​ស្លាប់​

2022/07/15 09:42:15 pm        3714
​អ៊ុយ​ក្រែ​ន​៖ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​មី​ស៊ី​លរបស់​រុស្ស៊ី​លើ​ទីក្រុង ​Vinnytsia ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 23នាក់​ស្លាប់ក្នុងនោះ​មាន​កុមារ ​3នាក់ និង​រងរបួស​ជាង 100នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​លោក Zelenskyy បាន​ចោទប្រកាន់​រុស្សី​ពី​ការបាញ់​ផ្លោង​មី​ស៊ី​ល​ទៅលើ​ជន​ស៊ីវិល​ដោយ​ចេតនា និង​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​សម្រាប់​រុស្ស៊ីឲ្យ​ត្រូវបាន​គេ​ប្រកាសថា​ ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​។ ​ក្រុមមន្ត្រី​បាន​និយាយថា មី​ស៊ី​ល ​Kalibr បំពាក់​លើ​នាវា ត្រូវបាន​បាញ់​ចេញពី​នាវាមុជទឹក​រុស្ស៊ី​នៅសមុទ្រ​ខ្មៅ ដែល​បាន​វាយប្រហារ​អគារ​លំនៅឋាន​ជន​ស៊ីវិលក្នុង​ទីក្រុង Vinnytsia ជាទី​ក្រុងមាន​ចម្ងាយ 268គីឡូម៉ែត្រភាគ​និរតី​រដ្ឋធានី Kyiv។ ​អភិបាលក្រុង Vinnytsia លោក Serhiy Borzov បាន​និយាយថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​នបាន​បាញ់​ទម្លាក់​មី​ស៊ី​ល 2​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល 4​គ្រាប់​របស់​រុស្សី​ដែល​បាញ់​ចូលមក​។​ស្នងការ​នគរបាលជាតិលោក Ihor Klymenko បាន​និយាយថា រហូតមកដល់​ពេលនេះ​មានតែ​សាកសព 6​នាក់​ប៉ុណ្ណោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ​ខណៈ​មនុស្ស 39​​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​ការវាយប្រហារ​នេះបាន​កើតឡើង ​ខណៈដែល​មន្ត្រី​រដ្ឋាភិបាល​មកពី​ប្រទេស​ប្រមាណ 40 បាន​ជួបប្រជុំគ្នា​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ដើម្បីពិភាក្សា​អំពី​ការសម្របសម្រួល​ការស៊ើបអង្កេត និង​ការកាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​កើតមាន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក ​Zelenskyy បាន​អំពាវនាវ​ឱ្យ​បង្កើត​យន្តការ​មួយ​ សម្រាប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​ជុំវិញ​ពិភពលោក ​និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​នេះ ​ដើម្បី​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ដោយ​ភេរវកម្ម​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ស្ថានភាព​នៅ​ស្រីលង្កា​ហាក់​ស្ងប់ស្ងាត់ ក្រោយ​ប្រធានាធិបតី​លាលែង​ពី​តំណែង

2022/07/15 07:10:09 pm        346
​ស្រីលង្កា៖ ក្រុមអ្នកតវ៉ា​បាន​ចាក​ចេញពី​អគារ​រដ្ឋាភិបាល​នានា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​ស្រីលង្កា ដោយ​បានស្ដារឡើងវិញ​នូវ​ភាព​ស្ងប់ស្ងាត់​ចំពោះ​ប្រទេស​ដែល​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចុងក្រោយ​ប្រធានាធិបតី​ដែល​រង​សម្ពាធ​ខ្លាំង​រូប​នេះ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​ពី​ការលាលែង​ពី​តំណែង ​ដែល​ក្រុម​បាតុករ​បាន​ស្វែងរក​អស់​ជាច្រើន​ខែ​មកនេះ​។ ​ក្រុម​អ្នកតវ៉ា​បាន​ចាក​ចេញពី​វិមាន​ប្រធានាធិបតី ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Fort ក្រោយ​ការ​ស្រែក​ពាក្យស្លោក​ខ្លាំង​ៗ​គាំទ្រ​ការ​តស៊ូ​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Gotabaya Rakapaksa​។​ ​ប្រធានាធិបតី Gotabaya Rajapaksa បាន​ភៀសខ្លួន​មួយថ្ងៃ​មុន​នេះក្រោម​សម្ពាធ​ពី​ក្រុម​បាតុករ ​ដែល​ខឹង​សម្បារ​ចំពោះ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​កោះ​មួយ​នេះ​។ យោង​តាម​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើលិខិត​លាលែងពី​តំណែង ​មួយថ្ងៃ​យឺត​ជាង​ការសន្យា​។​ប៉ុន្តែ​ដោយមាន​ការប្រឆាំង​ដ៏​ខ្លាំងក្លា និង​ភាពច្របូកច្របល់​ថា​ អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ប្រទេស​នេះ ទំនងជា​មិនទាន់​អាច​ខិត​ទៅ​ជិត​ដំណោះស្រាយ​ទម្លាយ​វិបត្តិ​នេះ​ទេ​ បន្ទាប់ពី​ការលាលែង​របស់​លោក Rajapaksa។ ​ហើយ​លោក​ប្រធានាធិបតី​បាន​ធ្វើឱ្យ​ហ្វូង​មនុស្ស​កាន់តែ​ខឹង​សម្បារ ​ដោយ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​របស់​លោក​ក្លាយជា​មេដឹកនាំ​ស្តីទី​។​ ​ក្រុម​បាតុករ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងពីរ​ចាកចេញ និង​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​ដែល​បាន​បង្កឱ្យមាន​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​តម្រូវការ​ផ្សេងៗ​ទៀត​៕អត្ថបទ៖ សុខមាន

ឯកឧត្តម លី ធុជ ៖ ខេត្តប្រវត្តិសាស្រ្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/07/15 06:14:57 pm        553
ត្បូងឃ្មុំ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងបេីកការដ្ឋានបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ខេត្តប្រវត្តិសាស្រ្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ អាជ្ញាធរមីន បានចាត់ទុកខេត្តត្បូងឃ្មុំនេះ ជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក្នុងរយៈពេល ៦ ខែ ខាងមុខនេះ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ២០២៥៕

ប្រធានាធិបតី​ស្រីលង្កា​ផ្ញើ​លិខិត​លាលែង​ពី​តំណែង ក្រោយ​គេចខ្លួន​ពី​ប្រទេស​ម៉ា​ល់​ឌី​វ​ទៅ​សិង្ហ​បុរី

2022/07/15 05:15:22 pm        709
​ស្រីលង្កា៖ ប្រធានាធិបតី​ស្រីលង្កា​លោក Gotabaya Rajapaksa បាន​ដាក់​លិខិត​លាលែង​ពី​តំណែងក្រោយ​ប្រភព​ចំនួន​២ ពី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទាប់ពី​លោក​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ក្រោយ​ការ​តវ៉ា​ធំ​ៗ​ជាច្រើន​ជុំវិញ​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​ប្រទេស​ដី​កោះ​មួយ​នេះ​។ ​គេ​ជឿ​ថា លោក​មានបំណង​ចាក​ចេញពី​ប្រទេស​ស្រីលង្កា​មុន​ការ​ចុះ​ចេញពី​តំណែង ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន​ដែល​អាច​នឹង​កើតឡើង​ក្រោម​រដ្ឋបាល​ថ្មី​។ ប្រភព ​២ បាន​និយាយ​ថា លោក Rajapaksa បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​តាម​សារ​អេឡិចត្រូនិក ទៅកាន់​ប្រធាន​សភា​របស់​ប្រទេស​នេះ​កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​។ ​ការិយាល័យ​របស់​ប្រធាន​សភា​បាន​និយាយ​ថា ខ្លួន​នឹង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​របស់​លិខិត​នេះ ពី​ភាព​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​សម្រាប់​ដំណើរការ​ស្របច្បាប់ និង​ប្រកាស​ជា​ផ្លូវការ​អំពី​ការលាលែង​ពី​តំណែង​របស់​លោក Rajapaksa នៅ​ថ្ងៃ​សុក្រ​នេះ​។ ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ Colombo ​ទាហាន​បាន​ល្បាត​តាម​ដង​ផ្លូវ​នានាដើម្បី​អនុវត្ត​ច្បាប់​បម្រាម​គោចរ​។យោង​តាម​បុគ្គល​ម្នាក់​ដែល​ដឹង​ពី​ស្ថានភាព​នេះ លោក Rajapaksa ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ថ្ងៃ​ពុធ គេច​ចេញពី​ការបះបោរ​ដ៏​ធំ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្រោម​ការដឹកនាំ​របស់​លោក បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរីតាម​ជើង​ហោះ​ហើរ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប៊ីសាអ៊ូឌីត។ ​អ្នកដំណើរ​ម្នាក់​នៅ​លើ​ជើង​ហោះហើរ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោក Rajapaksa ត្រូវ​បាន​ជួប​សន្តិសុខ​មួយ​ក្រុម និង​ត្រូវ​គេ​ឃើញ​ចាក​ចេញពី​កន្លែង​ទទួល​ភ្ញៀវ​ពិសេស​ នៅ​ព្រមាន​យន្តហោះ​តាម​ក្បួន​រថយន្ត​ពណ៌​ខ្មៅ​។​ ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​លើ​ជើង​ហោះហើរ​នោះ​បាន​ប្រាប់​សារព័ត៌មាន ​Reuters ​ថា ប្រធានាធិបតី​រូប​នេះ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពាណិជ្ជកម្ម​ជាមួយ​ភរិយា​របស់​លោក ​និង​អង្គរក្ស ​២​នាក់​ដែល​ពិពណ៌នា​ពី​រូបលោក​ថាមាន​ភាព​ស្ងប់ស្ងាត់ និង​រួសរាយ​រាក់ទាក់​៕អត្ថបទ៖ សុខមាន

UN ​មើល​ឃើញ​ភាព​រីកចម្រើន​ក្នុង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​ខណៈ​លោក Zelenskyy លើកឡើង​អំពី​វិបត្តិ​ស្បៀងអាហារ

2022/07/14 06:35:34 pm        766
​ទួរគី៖ អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ពី​ជំហាន​ឆ្ពោះទៅមុខ​ ក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​ដោយផ្ទាល់លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ស្តីពី​ផែនការ​បើក​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​។ ​មន្ត្រី​មកពី​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ទួរគី រួមទាំង​បេសកជន​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ពុធ ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី ដើម្បី​ពិភាក្សា​អំពី​ផែនការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ ទៅកាន់​ទីផ្សារ​ពិភព លោក​តាម​ច្រក​សមុទ្រ​ខ្មៅ​។ ​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ធំ​បំផុត​មួយ​របស់​ពិភពលោក​។ សង្គ្រាម​ធ្វើ​ឲ្យ​បាន​ជាប់គាំង​គ្រាប់​ធញ្ញជាតិ​ប្រមាណ​ 22​លាន​តោន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន និង​ឡើងថ្លៃ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ភាព​រីកចម្រើន​នេះដែរ​ លើ​កិច្ចពិភាក្សា​នៅក្នុង​ប្រទេស​ទួរគី​ ដើម្បី​អនុញ្ញាតឱ្យ​មានការ​នាំចេញ​ផលិតផល​កសិកម្ម​ ពី​ប្រទេស​របស់លោក​តាមរយៈ​សមុ​ទ្រ​ខ្មៅ​។ លោក​បាន​និយាយថា គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​មក​លោ​កថា ​មានការ​រីកចម្រើន​ក្នុង​កិច្ចពិភាក្សា​នេះ​។ លោក ​Zelenskyy បាន​អរគុណ​ចំពោះ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគីសម្រាប់​ការខិតខំ​ប្រឹងប្រែង​នេះ​។ ជោគជ័យ​នៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​គឺ​ចាំបាច់​មិន​ត្រឹមតែ​រដ្ឋ​របស់​យើង​នោះទេ ហើយ​ប្រសិនបើ​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ ចំពោះ​ការដឹកជញ្ជូន​នៅ​សមុទ្រ​ខ្មៅ​អាច​ត្រូវបាន​ដកចេញ នោះ​វា​នឹង​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ពិភពលោក៕អត្ថបទ៖ ប៊ុនថន

វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ស្រី​លង្កា​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​

2022/07/14 06:02:00 pm        1132
​ស្រីលង្កា៖ ប្រទេសស្រីលង្កា​ត្រូវ​បាន​ជាប់​គាំង​ក្នុង​វិបត្តិ​នយោបាយ​ និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ហើយ​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ចាក​ចេញពី​ប្រទេស ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​ដ៏​ច្រើន​បាន​សម្រុកចូល​វិមាន​របស់​លោក​។ ​ប្រទេស​កោះ​ដែល​មាន​ប្រជាជន ​២២​លាន​នាក់​មួយ​នេះ​បាន​ញាំញី​អស់​រយៈពេល​ជាច្រើន​ខែ​ ដោយ​សារ​ការ​ដាច់​ចរន្ត​ថាមពល​អគ្គិសនី កង្វះ​ស្បៀងអាហារ និង​ប្រេង​ឥន្ធនៈ​ធ្ងន់ធ្ងរ និង​អតិផរណា​ខ្ពស់​នៅ​ក្នុង​ភាព​ចលាចល​ដ៏​ធ្ងន់ធ្ងរ​បំផុត​។​ ​កាលពី​ថ្ងៃទី​១ ​ខែ​មេសា លោក​ប្រធានាធិបតី Gotabaya Rajapaksa បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​ផ្ដល់​អំណាច​ដល់​កងកម្លាំង​សន្តិសុខ​អាច​ចាប់ខ្លួន ​និង​ឃុំខ្លួន​ជនសង្ស័យ​ទាំងឡាយ​បានបន្ទាប់ពី​ការ​តវ៉ា​ដ៏​ធំ​។ កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ការ​លា​លែង​ពី​តំណែង​ស្ទើរតែ​ទាំងអស់ ​របស់​គណៈរដ្ឋមន្ត្រី​ស្រី​លង្កា​នៅ​កិច្ចប្រជុំ​ពេលយប់ បាន​ទុក​ឲ្យ​លោក​ប្រធានាធិបតី Rajapaksa និង​បងប្រុស​របស់​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី​គឺ​លោក Mahinda Rajapaksa ឯកា​។ ​នៅ​ថ្ងៃ​ទី​៥ ​ខែ​មេសា បញ្ហា​របស់​ប្រធានាធិបតី Rajapaksa កាន់តែ​ដុនដាប​ខ្លាំង ខណៈ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Ali Sabry បាន​លាលែង​ពី​តំណែង​ មួយថ្ងៃ​បន្ទាប់ពី​លោក​ត្រូវ​បាន​តែង​តាំង​។ ​កាលពី​ថ្ងៃ​ទី​១០​ ខែ​មេសា ក្រុម​វេជ្ជបណ្ឌិត​របស់​ស្រីលង្កា​និយាយថា ពួកគេ​ជិត​អស់​ឱសថ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ហើយ ដោយ​ព្រមាន​ថា ​វិបត្តិ​នោះ​អាច​សម្លាប់​មនុស្ស​កាន់តែ​ច្រើនជាង​វីរុស​កូ​រ៉ូ​ណា​ទៅទៀត។នៅ​ថ្ងៃទី​១២ ខែ​មេសា រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​ខកខាន​ការ​សង​បំណុល​បរទេស​ចំនួន ​៥១​ពាន់​លាន​ដុល្លារ​អាមេរិកជា​ដំណាក់​កាល​ចុង​ក្រោយ ​បន្ទាប់ពី​អស់​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេសក្នុង​ការ​នាំចូល​មុខទំនិញ​ចាំបាច់​។ ​នៅ​ថ្ងៃទី​១៩ ​ខែមេសា នគរបាល​បាន​សម្លាប់​អ្នក​តវ៉ា​ម្នាក់​ជា​លើកដំបូង ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រយៈពេល​ជាច្រើន​សប្ដាហ៍​។ ​មនុស្ស​ ៩​នាក់​បាន​ស្លាប់ និង​រាប់​រយ​នាក់​រង​របួស​ក្នុងការ​វាយប្រហារ​សង​សឹក ​ដែល​កើតមាន​ក្រោយ​ហ្វូង​មនុស្ស​ដាក់​គោលដៅ​អ្នក​ដែល​ទទួលខុសត្រូវ ​សម្រាប់​អំពើ​ហិង្សា​ទាំងនោះ និងដុតបំផ្លាញ​លំនៅឋាន​របស់​ក្រុម​អ្នកនយោបាយ​មួយចំនួន​។ ​លោក Mahinda Rajapaksa បាន​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ត្រូវ​បាន​ជួយ​ដោយ​ទាហាន បន្ទាប់ពី​ក្រុម​បាតុករ​រាប់​ពាន់​នាក់​សម្រុកចូល​វិមាន​របស់​លោក​នៅ​ក្នុង​ទីក្រុង Colombo​។ ​នៅ​ថ្ងៃ​ទី១០​ ខែមេសា ក្រសួងការពារជាតិ​បាន​បញ្ជា​ឲ្យ​ទាហាន​បាញ់សម្លាប់​ ជន​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​លួច​ប្លន់ ឬ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។ ​ថ្ងៃ​ទី​១០ ខែ​មិថុនា អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ស្រីលង្កា​កំពុង​ប្រឈម​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ ដែល​មនុស្ស​រាប់​លាន​នាក់​ត្រូវការ​ជំនួយ​ជា​ចាំបាច់​រួច​ទៅ​ហើយ។​ ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា រដ្ឋាភិបាល​បាន​និយាយ​ថា ស្រីលង្កាជិត​អស់​ប្រេងឥន្ធនៈ និង​ផ្អាកការលក់​ប្រេង​ទាំងអស់ លើកលែងតែ​សេវាកម្ម​ចាំបាច់​។​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា រដ្ឋាភិបាល​បាន​បញ្ចេញ​ទិន្នន័យ​បង្ហាញ​ពី​អតិផរណា​ បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែ​ទី៩ ជាប់​គ្នា មួយថ្ងៃ​បន្ទាប់ពីមូលនិធិ​រូបិយវត្ថុ​អន្តរជាតិស្នើ​ឲ្យ​ស្រីលង្កាព្យាយាម​ទប់​ការ​ឡើង​តម្លៃ​។ ​នៅ​ថ្ងៃទី​៩ ​ខែ​កក្កដា ​លោក​ប្រធានាធិបតី​ President Rajapaksa ​បាន​រត់​គេច​ខ្លួន​ពី​វិមាន​ផ្លូវការ​របស់​លោក​នៅ​ក្នុង​ទីក្រុង Colombo ដោយមាន​ការ​ជួយ​ពី​កងទ័ពភ្លាមៗមុន​ក្រុម​បាតុករ​សម្រុកចូល​វិមាន​នោះ។​ ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា លោក​ប្រធានាធិ​បតី Rajapaksa បាន​ឡើង​យន្តហោះ​យោធា​ចេញដំណើរ​ទៅ​កាន់​ប្រទេស​កោះ Maldives អម​ដំណើរ​ដោយ​ភរិយា​របស់​លោក​ និង​អង្គរក្ស​ ១នាក់​។​ ​បន្ទាប់ពី​ប្រធានាធិបតី​ស្រីលង្កា​រត់​គេច​ខ្លួន​ចេញពី​ប្រទេស​នេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ប៉ុន្មាន​ម៉ោង​មុន​ការសន្យា​លាលែង​ពី​តំណែង​របស់​លោក ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​ដែរ ​ដោយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​របស់​លោក និង​បាន​សម្រុក​ចូល​ក្នុង​បរិវេណ​នោះ ខណៈ​ពួកគេ​បាន​ចូល​ទៅ​កាន់​អគារ​ផ្លូវការ​ផ្សេងទៀត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ៕​អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​ស្រីលង្កា​ប្រាប់​ឲ្យ​យោធា​ចាត់វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ក្នុង​ការ​ស្តារ​សណ្ដាប់ធ្នាប់​

2022/07/14 04:50:54 pm        746
​ស្រីលង្កា៖ លោកនាយក​រដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe បាន​ប្រាប់​ឲ្យ​កង​កម្លាំងយោធា​ចាត់​វិធានការ​គ្រប់យ៉ាង​ដែល​ចាំបាច់​ដើម្បី​ស្ដារ​សណ្ដាប់ធ្នាប់ បន្ទាប់ពី​ក្រុម​បាតុករ​បាន​សម្រុកចូល​ការិយាល័យ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​។ ​ក្រុម​អ្នកតវ៉ា​ដែល​កំពុង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​ចុះ​ចេញពី​តំណែង​ភ្លាមៗ បាន​សម្រុកចូលបរិវេណ​ការិយា​ល័យ​របស់​លោក ដោយ​បាតុករ​មួយ​ចំនួន​បាន​ឡើង​ជញ្ជាំង​អគារ​ក្នុង​ទីក្រុង​កូឡុំបូ ខណៈ​ហ្វូង​មនុស្ស​បាន​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន និង​បាន​គប់​ដប​ទឹក​ទៅលើ​កងកម្លាំង​សន្តិសុខ​នៅ​ខាងក្នុង​បរិវេណ​នោះ​។ ​នគរបាល​បាន​ដាក់​ពង្រាយ​កាណុង​បាញ់​ទឹក និង​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ការ​តវ៉ា​នោះ​។ ​លោក Wickremesinghe ត្រូវ​បាន​តែង​តាំង​ជា​ប្រធានាធិបតី​ស្ដីទី​ដោយ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​ទៅ​ប្រទេស​កោះ​ម៉ាល់ឌីវស៍ (Maldives)​។ប៉ុន្តែ​ការសម្រេចចិត្ត​ទុក​ឲ្យ​លោក​ទទួលបន្ទុក​តំណែង​នេះ បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ជាច្រើន​បន្ថែម​ទៀត ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ត្រូវតែ​ចាកចេញ​ពី​តំណែង​ដែរ​។ ស្រីលង្កា​ត្រូវ​បាន​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ ​មានការ​ស្ដីបន្ទោស​ជាច្រើន​ទៅលើ​រដ្ឋបាល​លោក Rajapaksa ចំពោះ​វិបត្តិ​នេះ និង​មើល​ឃើញ​លោក Wickremesinghe ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ខែ​ឧសភា​ថា ​ជា​ចំនែក​មួយ​នៃ​បញ្ហា​នេះ​។ ​កាលពី​ថ្ងៃ​ពុធ​ជា​លើក​ទី​២ ​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍ ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ចូល​ទៅ​ក្នុង​អគារ​រដ្ឋ​ដែល​មាន​ធានា​សុវត្ថិភាព​ខ្ពស់​។ ពេលនេះ​គឺជា​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍

2022/07/14 04:22:01 pm        693
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ - សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩បានធូរស្រាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីផលលំបាក ដែលបណ្តាលមកពីវិត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែង និងការគំរាមគំហែង នៃការដាក់ទណ្ឌកម្មផ្សេងៗ បានជះឥទ្ធិពលដល់ដំណើរការ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា បានដើរមុនកូវីដ-១៩មួយជំហានយ៉ាងវែង ដែលជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ​អាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ក្នុងពេលវិបត្តិកូវីដ-១៩ បើមិនដោះច្នោះទេ ពិភពលោកនឹងដាច់ទំនងគ្នាជាក់ជាមិនខាន។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការជំនះប្រឹងប្រែងរៀនសូត្រលើវិស័យព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើស្មាតហ្វូនផងដែរ ដែលជាផ្នែកមួយជួយយើងច្រើនណាស់ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ,ការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីឡើងវិញ ដោយអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពអាចទៅរួច នៃសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣នាពេលខាងមុខ ដោយសារពិភពលោកនាពេលនេះ ពោរពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ និងមានការគំរាមកំហែងគ្នាជាប់មិនដាច់ ដែលជារឿងគួរឱ្យព្រួយបារម្ភបំផុត។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង១៧នាទី 

សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឲ្យបង្កើនទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ

2022/07/14 04:10:08 pm        728
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដល់​ក្រសួង​ទេសចរណ៍​ឱ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬ​ទេសចរណ៍​ផ្ទៃក្នុង ដើម្បី​ធា​នានិរន្តរភាពជីវភាពពលរដ្ឋ និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ទេសចរណ៍​នានា​​ទាំង​នោះ​ផង​ដែរ​។សម្ដេចតេជោបានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។សម្តេចបានមានប្រសាសន៍បន្តថា យ៉ាងណាក៏ដោយយើងក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុងរបស់យើងរីកចម្រើនផងដែរ។ ក្នុងវិស័យគាំទ្រនេះ រួមមានដូចជាការតភ្ជាប់ផ្លូវកសាងផ្លូវចូលទៅក្នុងតំបន់ដែលមានកន្លែងទេសចរណ៍ថ្មីៗដែលទើបនឹងកើតដែលចាំបាច់ត្រូវរៀបចំបង្កលក្ខណៈឲ្យមានផ្លូវថ្នល់ចូលទៅដល់ការដោះស្រាយទឹកស្អាតការដោះស្រាយអគ្គិសនីនិងសេវាទូរស័ព្ទជាដើម។ក្នុងអនុសាសន៍សម្តេចបានផ្តាំផ្ញើឱ្យបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

2022/07/14 03:22:50 pm        729
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ៕ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM