គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

យោធា​ស្រីលង្កា​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​នៅ​វិមាន​នាយករដ្ឋមន្ត្រី

2022/07/13 10:16:31 pm        1018
​ស្រី​លង្កា៖ ប្រធានាធិបតី​ស្រីលង្កា​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នកតវ៉ា​បាន​សម្រុកចូល​លំនៅឋាន និង​ការិយាល័យ​របស់​លោក និង​លំនៅឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ ៣ខែ​បណ្តាល​ឱ្យ​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ និង​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ​។​ ​យោង​តាម​មន្ត្រី​អន្តោប្រវេសន៍​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ប្រធានាធិបតី​លោក Gotabaya Rajapaksa ភរិយា​របស់​លោក និង​អង្គរក្ស​ពីរ​នាក់​បាន​ចាកចេញ​តាម​យន្តហោះ​កង​ទ័ព​អាកាស​ប្រទេស​ស្រីលង្កា​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ Male រដ្ឋធានី​ប្រទេស​ម៉ា​ល់​ឌី​វ​។ លោក Rajapaksa បាន​យល់ព្រម​ចុះ​ចេញពី​តំណែង​ក្រោម​សម្ពាធ ហើយ​សភា​​ស្រីលង្កា​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ខាងមុខនេះ​។​ ​ការិយាល័យ​នាយករដ្ឋមន្ត្រី​និយាយ​ថា បន្ទាប់ពី​ប្រធានាធិបតី​ភៀសខ្លួន​ចេញ​ ប្រទេស​ស្រីលង្កា​បាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​។ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ ដែល​សម្រុក​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​កូ​ឡំ​បូ​នៅ​ថ្ងៃ​ពុធ​នេះ​។​ក្រុម​បាតុករ​កំពុង​ទាមទារ​ឲ្យ​លោក Ranil Wickremesinghe លាលែង​ពី​តំណែង​រួម​ជាមួយ​ប្រធានាធិបតី​លោក Gotabaya Rajapaksa ដែល​បាន​សន្យា​លាលែង​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​បាន​ភៀស​ខ្លួន​តាម​យន្តហោះ​ទ័ពអាកាស​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​។ នាយករដ្ឋមន្ត្រី​លោក Ranil Wickremesinghe​ បាន​និយាយ​ថា ​លោក​នឹង​ចាកចេញ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។ សមាជិកសភា​បាន​ព្រមព្រៀង​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ ប៉ុន្តែ​បាន​ព្យាយាម​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​ ដើម្បី​ទប់​ប្រទេស​ដែល​ក្ស័យធន​មួយ​នេះ​មិន​ឲ្យ​ដួល​រលំ​សេដ្ឋកិច្ច និង​នយោបាយ​។​ ការលាលែង​ពី​តំណែង​ដែល​បាន​សន្យា​មិន​បាន​បញ្ចប់​វិបត្តិ​នោះ​ទេ ហើយ​ក្រុម​បាតុករ​បាន​ប្តេជ្ញា​ថា​នឹង​កាន់កាប់​អគារ​ជាច្រើន ​រហូតដល់​មេដឹកនាំ​កំពូល​របស់​ពួកគេ​ចាកចេញ​ពី​តំណែង​៕អត្ថបទ៖ ប៊ុនថន

អង្គការ​ NASA ​បង្ហាញ​រូបភាព​ជាច្រើន​ពី​កែវ​យឺត Webb នៃ​ចក្រ​វា​ឡ​

2022/07/13 09:43:21 pm        4338
​ពិភពលោក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ​បានឃើញ​ទិដ្ឋភាព​ក្រហមឆ្អិនឆ្អៅ​ចាំងនៃ​ចក្រ​វា​ឡ​មិន​ធ្លាប់​បានឃើញ​ដែល​គេ​ថត​បាន ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​រូបភាព​លម្អិត​ ដែល​ថតដោយ​កែវ​យឺត​អវកាស James Webb។​ ​អង្គការ NASA បាន​និយាយថា រូបភាព​ពី​កែវយឺត Webb ជា​កិច្ចសហការ​រួមគ្នា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​កាណាដា ហើយ​កែវ​យឺត​អវកាស​ធំ និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក បាន​នាំមក​នៅពេល​ថ្ងៃ​ចាប់​រះក្នុង​យុគសម័យ​ថ្មី​នៃ​វិស័យ​តារាសាស្ត្រ​។​ ​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ពពក​លម្អងធូលី និង​រស្មី​នៃ​ពន្លឺ​នៅ​ជុំវិញ​ផ្កាយ​ងាប់ដែល​គេ​ឲ្យ​ឈ្មោះថា Southern Ring Nebula មាន​អាយុកាលប្រហែល 2,500ឆ្នាំ​ពន្លឺ​ពី​ផែនដី​។​​ទីភ្នាក់ងារ​បាន​និយាយ​អំពី​រូបភាព Southern Ring Nebula ថា​ ផ្កាយ​ដែល​លែងមាន​ពន្លឺ​នៅ​កណ្តាល​នៃ​ទីតាំង​នេះ​បាន​បញ្ចេញ​ឧស្ម័ន និង​ធូលី​អស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​ទៅ​គ្រប់ទិសទី​។ កែវ​យឺត Webb បាន​បង្ហាញ​ជា​លើកដំបូង​ថា ផ្កាយ​នេះ​ត្រូវបាន​បិទបាំង​ដោយ​ធូលី​។​ ​អង្គការ​ NASA បាន​និយាយថា ព័ត៌មាន​លម្អិត​ថ្មី​ដូចនេះចាប់ពី​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ ​នឹង​ជួយ​យើង​ឱ្យ​យល់​កាន់តែច្បាស់​អំពី​របៀប​ដែល​ផ្កាយ​វិវត្តន៍ និង​ផ្លាស់ប្តូរ​បរិស្ថាន​របស់​វា​៕អត្ថបទ៖ ប៊ុនថន

UN៖ ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ជាង ​៨​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០២២ ​នេះ ខណៈ​អត្រា​បង្ក​កំណើត​មាន​ល្បឿន​យឺត

2022/07/13 07:45:16 pm        587
​UN៖ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ព្យាករណ៍​ថា ចំនួន​ប្រជាជន​លើ​ពិភពលោក​នឹង​កើន​ឡើង​ដល់​ជាង ​៨​ពាន់​លាន​នាក់​នៅ​ខែ​វិច្ឆិកា​នេះ ដោយមាន​ត្រឹមតែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ​៨​ប៉ុណ្ណោះក្នុង​នោះ​មាន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌា នី​ហ្ស៊េ​រី​យ៉ា ប៉ា​គី​ស្ថាន ​ហ្វីលីពីន និង​តង់​ហ្សា​នី​ដែល​មាន​ចំនួន​សរុប​ជាង​ពាក់កណ្ដាល​នៃ​ប្រទេស​ទាំងអស់​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ចំនួន​ដ៏​ខ្ពស់​នេះ​គឺជា​ការ​រម្លឹក​ដល់​ទំនួល​ខុសត្រូវ​ដែល​ត្រូវ​បាន​ចែករំលែក​របស់​យើង ក្នុង​ការ​ថែទាំ​ភព​ដែនដី​របស់​យើង ខណៈ​ដែល​ជំងឺ​រាតត្បាត​សកល វិបត្តិ​អាកាសធាតុ សង្គ្រាម និង​គ្រោះ​មហន្តរាយ​មនុស្សធម៌ដែល​ធ្វើ​ឲ្យ​ភព​ផែនដី​នេះ​ជួប​គ្រោះថ្នាក់​។ ក្ដី​រំពឹង​ពី​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​រយៈពេល​ជិត​ ៩​ឆ្នាំ​ធៀប​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​កើន​ឡើង ដែល​នឹង​មើល​ឃើញ​ចំនួន​ប្រជាជន​ពិភពលោក​កើន​ឡើង​ដល់ ១០​.៤​ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២១០០​ ប៉ុន្តែ​អត្រា​នេះ​ត្រូវបាន​ធ្លាក់​ចុះ​វិញ​។​​ការ​ប៉ាន់ប្រមាណ​ពី​កំណើន​ប្រជាជន​នេះ​មាន​ឡើង ខណៈ​អត្រាកំណើត​ជា​មធ្យម​របស់​ពិភពលោក​បន្ត​ធ្លាក់​ចុះ។ កាល​ពី​ឆ្នាំ២០២០ អត្រា​កំណើន​ប្រជាជន​សកល​បាន​ធ្លាក់​ចុះ​ ១% ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៥០ មក​។ ​បច្ចុប្បន្ន​អត្រា​បង្កើត​កូន​ចន្លោះ​ពី ​២​ទៅ ​៣​នាក់​ក្នុង​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ចុះ​នៃ​ការ​បង្កើត​កូន​ជា​មធ្យម ​៥​នាក់​ក្នុង​ស្ត្រី​ម្នាក់​ក្នុង​ឆ្នាំ១៩៥០​។ នៅ​ត្រឹម​ឆ្នាំ២០៥០ គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​បន្តិច​ពី ​១​ទៅ ​២​នាក់​ក្នុង​ស្ត្រី​ម្នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​រាតត្បាត​សកល​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ

2022/07/13 07:11:13 pm        680
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​រាតត្បាត​កូ​រ៉ូ​ណា​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ​ ដោយ​សំអាង​ដល់​រលក​ថ្មី​នៅ​ជុំវិញ​ពិភពលោក​ និង​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​វីរុស​នេះ​កំពុង​ចម្លង​ដោយ​គ្មាន​ការទប់ស្កាត់។ ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា លោក​បារម្ភ​ថា ចំនួន​ករណី​ឆ្លង​កំពុង​បន្ត​ហក់​ឡើង និង​កំពុង​ដាក់​សម្ពាធ​ថែមទៀត​លើ​ប្រព័ន្ធ​សុខាភិបាល និង​បុគ្គលិក​សុខាភិបាល​សកល​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​អង្គារ​ថា ខណៈ​ដែល​វីរុស​នេះ​វាយ​ប្រហារ​មក​លើ​យើង យើង​ត្រូវ​វាយប្រហារ​តប​។ យើង​កំពុង​ស្ថិតនៅ​ចំណុច​ប្រសើរ​ច្រើនជាង​ការ​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ។ ​លោក​ថា ជា​ការ​ពិត​ពេលនេះ​យើង​មានការ​រីកចម្រើន​ច្រើន។យើង​មាន​សុវត្ថិភាព និង​ឧបករណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ទប់ស្កាត់​ការ​ឆ្លង ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អត្រា​អ្នក​ស្លាប់។ ទោះ​យ៉ាង​នេះ​ក្ដី យើង​មិន​គួរ​ទទួលយក​ត្រឹម​ចំណុច​នេះ​នោះ​ទេ​។ ​ស្រប​ពេល​ការ​ឆ្លង​វីរុស COVID-19 នៅតែ​កើន​ឡើង ហើយ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​កំពុង​ហក់​ឡើង លោក Tedros បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​បង្កើន​ការ​ព្យាយាម និង​វិធានការ​ធ្វើតេស្ត​ដូចជា​ការ​ពាក់​ម៉ាស់ និង​បង្កើន​ចំនួន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម និង​ការ​ធ្វើ​តេស្ត និង​វិធី​ព្យាបាល​៕​​អត្ថបទ៖ សុខមាន

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

2022/07/13 06:25:31 pm        568
ភ្នំពេញ៖  ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕

សាធារណជនជាច្រើនចូលរួមរំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

2022/07/13 06:08:44 pm        322
ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕

អង្គការសហប្រជាជាតិនិយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ជាង ៥​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម

2022/07/13 05:59:28 pm        802
អ៊ុយក្រែន៖ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ីវិលជាង ៥​ពាន់​នាក់បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​។ ​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សបាន​និយាយថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ៥,០២៤​នាក់រួម​ទាំង​កុមារ ៣៤៣​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ​យោធា​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​សន្ធាប់​ដោយ​កាំភ្លើង​ធំ និង​មី​ស៊ី​ល​នៅក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​។ ​អង្គភាព​សង្គ្រោះ​បន្ទាន់​រដ្ឋ​របស់​អ៊ុយ​ក្រែ​ននិយាយថា អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​កម្ពស់ ​៥​ជាន់ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ីកាលពី​ថ្ងៃ​សៅរ៍ ហើយ​មនុស្ស ​៣១​នាក់​បាន​ស្លាប់​។ ​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ីបាន​រាយការណ៍​ថា ជន​ស៊ីវិល ៧​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​នលើ​ទីក្រុង Kherson ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

2022/07/13 05:37:29 pm        251
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃ១៣ ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ២០២២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្ដែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ផងដែរ។កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។ 

កំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិច និងផ្អាកចរាចរណ៍រយៈពេលខ្លី បានបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយ

2022/07/13 02:49:00 pm        663
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍​ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់​។

ជនដៃដល់​បាញ់សម្លាប់​លោក​ Abe និយាយ​ថា​ បាន​ស្វែងរក​ឱកាស​ចូល​ជិត​ និង​សម្រេចចិត្ត​មួយ​ឆ្នាំ​មក​ហើយ

2022/07/12 07:31:05 pm        1917
​ជប៉ុន៖ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​នៅក្នុង​ការបាញ់សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe បាន​ប្រាប់​មន្ត្រី​ថា ជននេះ​បាន​ទន្ទឹង​រងចាំ​ឱកាស​ដើម្បី​ចូលទៅ​ជិត​លោក Abe។ នគរបាល​ជឿថា ខ្មាន់កាំភ្លើង ​Yamagami បាន​ចូល​ទៅជិត​លោក Abe ពី​ចំហៀង​ខាងក្រោយ នៅពេល​អតីត​នាយករដ្ឋមន្ត្រីកំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​នៅ​ទីក្រុង Nara កាលពី​ថ្ងៃទី8 ខែកក្កដា​។ Yamagami ស្ថិតក្នុង​ចម្ងាយ​តែប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​លោក Abe នៅពេល​បានចាប់ផ្តើម​បាញ់ប្រហារ​។​ ​ប្រភពពី​ការស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​បាន​ប្រាប់​មន្ត្រី​ថា ខ្លួន​បានសម្រេច​ចិត្ត​សម្លាប់​លោក Abe តាំង​ពីមួយ​ឆ្នាំមុន​។ Yamagami មាន​អាយុ 41ឆ្នាំបាន​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​ថា ​ហេតុផល​របស់ខ្លួន​គឺជា​ការខឹង​សម្បារ​ចំពោះ​អង្គការ​សាសនា​មួយ ​ដែល​បាន​ជឿថាលោក Abe មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​សាសនា​នេះ​។​Yamagami បាន​និយាយថា ដំបូង​ឡើយ​ខ្លួន​មាន​ផែន​ការប្រើ​គ្រឿងផ្ទុះ ប៉ុន្តែ​នៅ​ទីបំផុត​បានជ្រើសរើស​យក​ការប្រើប្រាស់​អាវុធ ដោយបាន​និយាយថា ​នេះ​គឺ​ដោយសារតែ​គោលដៅ​តែមួយគត់​របស់ខ្លួនគឺ​លោក Abe។ នគរបាល​ដក​ហូត​បា​ន​កាំភ្លើង​កែច្នៃ​ផ្សេងទៀត​ពី​លំនៅឋាន​របស់​ជនដៃដល់ ហើយ​ក្រុមមន្ត្រី​បាន​រកឃើញថា ខ្មាន់កាំភ្លើង​Yamagami បានសាកល្បង​បាញ់កាំភ្លើង​នៅ​តំបន់ភ្នំ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM