គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ៖ “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”

2022/07/01 04:14:59 pm        460
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសម្តេចបានបញ្ជាក់ថា តម្លៃសន្តិភាពនេះគឺពិតជាមិនអាចខ្វះបាននោះឡើយ ខណៈសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យនោះ៕

សម្ដេចតេជោ ហ៊ុន​ សែន​ រំលឹកពីគ្រាដែល​​​ឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកបំផុតដល់ពលរដ្ឋ និងប្រជានេសាទ

2022/07/01 04:01:05 pm        426
បន្ទាយមានជ័យ៖ សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​រំលឹក​ពី​គ្រាដែ​ល​ឯក​ជន​កាន់​កាប់​ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូត​ដល់​មាន​អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈ​សាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែល​នេះ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នកទទួលទានប៉ុណ្ណោះ។  

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យបន្តសកម្មភាពកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប តែត្រូវមានការសិក្សាស្រាវជ្រាវឲ្យបានដិតដល់

2022/07/01 03:52:02 pm        544
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ​សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មាន​សកម្មភាព​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងនោះមានតម្រូវការកាត់ចេញទៅតំបន់៣ ទៅតំបន់២ និងពីតំបន់២ ទៅតំបន់១ តែ​ការ​កាត់​នោះ ត្រូវមានការសិក្សាស្រាវជ្រាវឲ្យបានដិតដល់ និង​សម្រេច​កាត់​តាម​អ្វី​ដែល​ជា​យន្ត​ការ​ដាក់​ចេញ​មក​ស្រាប់។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

2022/07/01 02:50:24 pm        225
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែននេសាទផងជាពិសេសតាម តំបន់សមស្រប នៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ Madrid​ ជំរុញ​ឲ្យ​សម្ព័ន្ធ​ណា​តូ​ជួយ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/06/30 07:23:54 pm        479
​អេស្ប៉ាញ៖ ខណៈ​កំពុង​កាន់​ផ្ទាំង​បដា​ជាច្រើន​ដែល​មានន័យថា ណា​តូ​ត្រូវ​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ណា​តូ​ត្រូវ​ក្លាហាន​ដូច​អ៊ុយ​ក្រែ​ន ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ទីលាន​សាធារណៈ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ទាមទារ​សុំ​ឲ្យ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​ ប្រយុទ្ធ​ប្រឆាំង​នឹង​បិទ​ដែនអាកាស​ជុំវិញ​ប្រទេសដែល​កំពុង​ជួប​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​មួយ​នេះ​។ ​ក្រុម​មនុស្ស​គាំទ្រ​សម្ព័ន្ធ​ណា​តូ​ដ៏​ធំ​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីក្រុង Madrid កាលពី​ថ្ងៃ​ពុធ ដើម្បី​ថ្លែង​អំណរគុណ​ដល់​ក្រុម​ប្រទេស​សម្ព័ន្ធ​យោធា​ទាំងឡាយ ​សម្រាប់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ការ​តវ៉ា​នេះ​បាន​កើតមានឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ប្រាប់​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​ថា ​ប្រទេស​របស់លោក​ត្រូវការ​អាវុធ​ទំនើប​ និង​ថវិកា​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​ទប់ទល់​នឹង​រុស្ស៊ី ដោយ​ព្រមាន​ថា មហិច្ឆតា​របស់​ក្រុង Moscow មិនបាន​បញ្ចប់​ត្រឹម​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។លោក Yuriy Chopyk ប្រធាន​សហគមន៍​ជនជាតិ​អ៊ុយ​ក្រែ​ន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ថ្លែង​អំណរគុណ​ដល់​សម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​បាន​និយាយថា លោក​កំពុង​អំពាវនាវ​យ៉ាង​ដាច់​ណាត់​សុំ​ជំនួយ​បន្ថែម​ទៀត ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​លោក​ថា រុស្ស៊ី​កំពុង​កម្ទេច​អ៊ុយ​ក្រែ​ន​ចោល​។ ​កាលពី​ថ្ងៃ​អង្គារ​មុន​ជំនួប​កំពូល​សម្ព័ន្ធ​ណា​តូ​ចាប់ផ្ដើម ក្នុង​រដ្ឋធានី​នេះ​ក្រុម​ប្រឆាំង​យោធា និង​ក្រុម​បរិស្ថាន​ក៏បាន​ចេញ​តវ៉ា​នៅ​ខាង​មុខ​មហាវិទ្យាល័យ​យោធា​ក្នុង​ទីក្រុង Madrid ផង​ដែរ​។ ​ក្រុម​បាតុករ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​សិស្សបាន​អំពាវនាវ​សុំ​សន្តិភាព និង​បាន​បង្ហាញ​ការ​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍

2022/06/30 06:42:31 pm        518
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីទេ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧៩នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

អាជីវកម្មលក់បន្លែសុវត្ថិភាពកើនឡើង ខណៈការផ្គត់ផ្គង់ពីកសិករមិនគ្រប់គ្រាន់

2022/06/30 06:35:35 pm        608
ភ្នំពេញ៖ ក្រុមអាជីវករ បានលើកឡើងថា ការបើកអាជីវកម្មលក់បន្លែសុវត្ថិភាព ដែលដាំនៅក្នុងរោងសំណាញ់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកសិករមិនទាន់មានផលិតផលផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ ខណៈការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកំពុងមានសន្ទុះ។លោក ម៉េង សុងហោរ ម្ចាស់ផ្សារខ្មែរបន្លែធម្មជាតិ នៅសំណង់១២ បានលើកឡើងថា កាលពី៥ឆ្នាំមុន ការលក់បន្លែសុវត្ថិភាពមានមិនដល់១០ប្រេននោះទេ ប៉ុន្តែរយៈពេលចុងក្រោយនេះបានកើនឡើងជាច្រើនទៀត ហើយតម្លៃបន្លែក៏មិនខ្ពស់ប៉ុន្មាន ពីបន្លែដាំនៅតាមទីវាល និងមានការគាំទ្រច្រើន ព្រោះមានប្រភពច្បាស់លាស់ ការវេចខ្ចប់ក៏ល្អ រួមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនទៀត ។ លោកបន្តថា បន្លែសុវត្ថិភាពដែលលក់នេះ ត្រូវបាននាំមកពីសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ជាទីតាំងប្រមូលផ្ដុំបន្លែដាំក្នុងរោងសំណាញ់ និងតំបន់មួយចំនួនទៀត ប៉ុន្តែមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ចំណែកលោក សាន ស អ្នកគ្រប់គ្រងហាងសួនធម្មជាតិ នៅខណ្ឌសែនសុខ ដែលនាំយកបន្លែសុវត្ថិភាពីសហភាពសហគមន៍បន្លែសុវត្ថិភាពដែរនោះបានឲ្យដឹងថា កសិករយល់ដឹងច្រើនពីការដាំដុះបន្លែសុវត្ថិភាព ការដឹកជញ្ជូន ការវេចខ្ចប់បានល្អនៅស្រស់ និងសូមឲ្យពួកគាត់បន្តដាំបន្លែប្រភេទនេះឲ្យមាននិរន្តរភាព និងស្វែងរកប្រភេទដំណាំថ្មីៗមកធ្វើការដាំដុះ ។ បើតាមលោក ជួ មករា ប្រធានសហភាពសហគមន៍ បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ មានទីតាំងធ្វើអាជីវកម្មលក់បន្លែសុវត្ថិភាព ចំនួនប្រមាណ ៣០កន្លែងហើយ នាំយកបន្លែពីសភាពរបស់លោក ទៅចែកចាយបន្ត ។ លោកបញ្ជាក់ថា ចំពោះសន្ទុះនៃការគាំទ្របន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់កំពុងគាំទ្របន្ថែមពីពលរដ្ឋ ព្រោះបានយល់ដឹងពីអត្ថប្រយោជន៍របស់បន្លែសុវត្ថិភាព ខណៈសហភាពនេះ ក៏ជួយបង្រៀនពីបច្ចេកទេស ការផ្គត់ផ្គង់សម្ភារធ្វើរោងផ្ទះសំណាញ់ និងរកទីផ្សារជូនកសិករ ដែលមានបំណងដំបន្លែប្រភេទនេះផងដែរ ៕

សម្ដេចតេជោ​ ហ៊ុន​ សែន អនុញ្ញាតឲ្យអតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួប​សម្ដែងការគួរសម

2022/06/30 06:20:27 pm        649
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Ogawa Gotaro អតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (២០០០-២០០៣) ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក Zelenskyy ទាមទារ​កញ្ចប់​ថវិកា​ ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ពី​សម្ព័ន្ធ​ណា​តូ​

2022/06/30 06:07:03 pm        956
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ជំរុញ​ឱ្យ​ប្លុក​សម្ព័ន្ធ​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ បង្កើន​ការគាំទ្រ​ដល់​ប្រទេស​របស់លោក ស្របពេល​មាន​ជម្លោះ​ដែល​នៅតែ​បន្ត​ជាមួយ​រុស្ស៊ីដោយ​អះអាងថា​ ការបរាជ័យ​របស់​ទីក្រុង Kiev នឹង​បណ្តាល​ឱ្យ​សង្គ្រាម​នេះ "​អូស​ពេល​" រវាងទីក្រុង Moscow និង​ប្រទេស​លោកខាងលិច​ទាំងមូល​។ លោក ​Zelensky បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ ខណៈ​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល NATO នៅ​ទីក្រុង Madrid តាម​វីដេអូ​កាលពី​ថ្ងៃ​ពុធ​។​ ​លោក Zelensky បាន​ប្រាប់​មេដឹកនាំ​ណា​តូ​ថា វា​ក៏​ជា​ជំនួយ​បន្ទាន់​ផង​ដែរ ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ បើ​ពុំ​នោះ​ទេ​នឹង​ក្លាយ​ជា​សង្គ្រាម​អូស​បន្លាយ​ពេល​រវាង​រុស្ស៊ី និង​អ្នក​ទាំង​អស់​គ្នា។ ​លោក Zelensky បាន​និយាយថា ប្រទេស​នេះ​ត្រូវការ​ទាំង​ជំនួយ​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់ ដោយ​បន្ថែមថា កញ្ចប់​ថវិកា​ចំនួន ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​គឺជា​រឿង​ចាំបាច់​ណាស់ ដើម្បី​ទប់ទល់​ឱនភាព​ថវិកា​របស់​ខ្លួន​។ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ ទៅកាន់​លោកខាងលិច​ឱ្យ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។​​លោក Zelensky បាន​និយាយថា ជំនួយ​ហិរញ្ញវត្ថុ និង​កា​រ​បញ្ជូន​អាវុធ​មក​ឲ្យ​អ៊ុយ​ក្រែ​ន​សុទ្ធ​តែ​មាន​សារៈសំខាន់​ដូចគ្នា​។ យើង​ត្រូវ​ការប្រាក់​ចំនួន ​៥​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​ដូចដែល​អ្នកដឹង​ស្រាប់​ហើយ​។ ​ហើយ​នេះ​ជា​បញ្ហា​ដ៏​ចម្បង​ដែល​ត្រូវការ​សម្រាប់​ការ​ការពារ និង​ផ្នែក​ការពារ​ជាតិ​៕អត្ថបទ៖ សុខមាន

អាមេរិក​នឹង​បង្កើន​វត្តមាន​យោធា​នៅ​អឺរ៉ុប ខណៈ​ណា​តូ​ពង្រឹងកម្លាំង​នៅ​តំបន់​ភាគ​ខាងកើត​របស់​ខ្លួន

2022/06/30 05:42:22 pm        996
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​យ៉ាង​សំខាន់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ជា​ឧទាហរណ៍​ចុងក្រោយបង្អស់​អំពី​របៀប​ដែល​រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​ បាន​កែប្រែ​ផែនការ​សម្រាប់​សន្តិសុខ​របស់​ទ្វីប​នេះ និង​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​ការ​ចំណាយ​ជាថ្មី​នៅ​ក្នុង​អង្គការ​ណា​តូ​។ ​ក្នុងចំណោម​ការ​ផ្លាស់ប្តូ​រទាំង​ឡាយ​នឹង​មាន​យោធភូមិ​អចិន្ត្រៃយ៍ ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​ប៉ូឡូញជា​លើកដំបូង​ ដែល​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ឈរជើង​រឹងមាំ​របស់​អាមេរិក​ នៅ​ស្លាប​ខាង​កើត​របស់​សម្ព័ន្ធ​យោធា​នេះ​។ លោក Biden ក៏បាន​និយាយ​ផង​ដែរ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង F-35 ចំនួន​ពីរ​គ្រឿង​បន្ថែម​ទៀត​ទៅកាន់​ចក្រភព​អង់គ្លេស និង​ការ​ការពារ​ដែន​អាកាស និង​សមត្ថភាព​ផ្សេងទៀត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ និង​អ៊ីតាលី​។​លោក​បាន​និយាយ​ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធ​ភាព​នេះ​នៅ​ទីក្រុង​ Madrid ​ប្រទេស​អេ​ស្ប៉ា​ញ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ពង្រឹង​ឥរិយាបថកម្លាំង​របស់​យើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​បរិយាកាស​សន្តិសុខ ព្រមទាំង​ការ​ពង្រឹង​សន្តិសុខ​រួម​របស់​យើង​។ ​ការ​និយាយ​ភាសា​យ៉ាង​សោះ​កក្រោះ​គ្មាន​ការ​ទាក់ទាញ​នេះ ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ដែល​កំពុង​ដើរ​ទៅ​មុខ​ ស្រប​ពេល​សហរដ្ឋអាមេរិក​រៀបចំ​រក្សា​កងទ័ព ១០ម៉ឺន​នាក់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ កើន​ពី ៨ម៉ឺន​នាក់​មុន​ពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចាប់ផ្ដើម​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ ការខ្ទេចខ្ទាំនៅតំបន់ហ្កាហ្សាកើនឡើង បើទោះបីជាមានបទឈប់បាញ់ក៏ដោយ
08/08/2026 02:08 PM
UN៖ សកម្មភាពយោធាធ្លាក់ចុះនៅតំបន់ភាគខាងត្បូងលីបង់ រយៈពេល ២ថ្ងៃក្រោយការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល
08/08/2026 02:08 PM
ក្រុមហ៊ូទី​វាយប្រហារទីក្រុង Marib ម្តងទៀត ខណៈ UN ព្រមានពី​ជម្លោះជិត​រីក​កាន់​តែ​ធំ នៅយេម៉ែន
08/08/2026 01:08 PM
អ៊ីរ៉ង់ និងអូម៉ង់ បញ្ចប់ចុងក្រោយក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz
08/08/2026 01:08 PM
NEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
08/08/2026 01:08 PM
ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
08/08/2026 01:08 PM
ក្រសួងការងា​រ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ២ពាន់កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋ និងបងប្អូន​អតីតពល​ករត្រឡ​ប់មក​ពី​ថៃ និងអ្នកកំពុងស្វែងរកការ​ងារធ្វើ
08/08/2026 01:08 PM
អាមេរិក នឹងដកការបិទច្រកកំពង់ផែអ៊ីរ៉ង់ នៅពេលការដឹកជញ្ជូនទំនិញបន្តជាថ្មីដោយគ្មានការារាំង
08/08/2026 12:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍កតិកាសញ្ញាទីក្រុងមេកា ថាជាជំហានសម្រាប់សន្តិសុខរួម
08/08/2026 12:08 PM
នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀន
08/08/2026 12:08 PM