ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​និយាយ​ថា ជន​ស៊ីវិល​ច្រើនជាង ​៨០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក Azovstal ​ក្នុង​ទីក្រុង Mariupol

2022/05/02 07:26:00 pm        1919
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃអាទិត្យ ​នៃ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា គឺជា​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែក Azovstal ក្នុង​ទីក្រុង Mariupol។​ ​ក្រសួង​បាន​រាយការណ៍​ថា ជន​ស៊ីវិល​ច្រើនជាង ៨០​នាក់​រួម​ទាំង​ស្ត្រី និង​កុមារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​រោង​ចក្រ​ដែក​នេះ ខណៈ​បទ​ឈប់​បាញ់ និង​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ត្រូវ​បាន​រៀបចំឡើងដោយ​កង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី និង​កងជីវពល​នៃ​សាធារណរដ្ឋ​ប្រជាមានិត Donetsk។​ ​យោង​តាម​យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ត្រូវ​បាន​គេ​នាំទៅ​កាន់​ភូមិ Bezimenne ក្នុងសាធារណរដ្ឋ​ប្រជាមានិត Donetsk ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​ផ្តល់​កន្លែង​ស្នាក់នៅ អាហារ និងជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​។​ ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ Azovstal មាន​បំណង​ចាក​ចេញ​ទៅកាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​គី​វ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ និង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​។​ ​មនុស្ស​រហូតដល់ ១០០,០០០​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​នៅតែ​ស្ថិត​នៅ​ក្នុង​ទីក្រុង Mariupol រួម​ទាំង​ជន​ស៊ីវិល​រហូតដល់ ១,០០០​នាក់​ដែល​បាន​លាក់ខ្លួន​ជាមួយ​នឹង​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ ២,០០០​នាក់​នៅ​ក្នុង​រោងចក្រ​ដែក​សម័យ​សូ​វៀត​។​​មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោង​របស់​ពួកគេ​ទៅលើ​រោងចក្រ​ដែក​ក្នុង​ទីក្រុង Mariupol ហែកហួរ​ដោយ​សង្គ្រាម ភ្លាមៗ​បន្ទាប់ពី​ការ​ជម្លៀស​ប្រជាជន​ដោយផ្នែក​។ មេបញ្ជាការ​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​បាញ់​ផ្លោង​បាន​ចាប់ផ្ដើម​ភ្លាមៗ ​ខណៈ​បុគ្គលិកសង្គ្រោះ​បាន​ផ្អាក​ការ​ជម្លៀស​ជន​ស៊ីវិល​នៅ​រោងចក្រ​ដែក​ Azovstal​។ មេបញ្ជាការ​និយាយ​ថា យើង​ត្រូវការ​ជុំ​មួយ​ផ្សេងទៀតដើម្បី​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែក ខណៈ​កុមារ​តូច​ៗ​ច្រើនស្ថិត​នៅ​ក្នុង​លេណដ្ឋាន​ក្នុង​រោងចក្រ​ឧស្សាហកម្ម​មួយ​នេះ​៕អត្ថបទ៖ ប៊ុនថន

តារា​ហូលីវូដ Angelina Jolie ធ្វើដំណើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​ជួប​ក្មេងៗ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/05/02 06:55:04 pm        922
​អ៊ុយក្រែន៖ អភិបាល​តំបន់ Lviv បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា កំពូល​តារា​ហូលីវូដ និង​ជា​ប្រេសិត​ពិសេស​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​លោកស្រី Angelina Jolie បាន​ធ្វើ​ដំណើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ទីក្រុង Lviv ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ចុង​សប្ដាហ៍​នេះ។​ ​យោង​តាម​លោក​ Maksym Kozytskyy លោកស្រី Jolie ដែល​បាន​ក្លាយ​ជា​ប្រេសិត​ពិសេស​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់ UNHCR ចាប់​តាំង​ពី​ឆ្នាំ២០១១​ មក​បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ធ្វើ​បម្លាស់ទី ​ដែល​បាន​ស្វែងរក​ទីជ្រកកោន​នៅ​ក្នុង​ទីក្រុង Lviv រួម​ទាំង​ក្មេងៗ​ដែល​កំពុង​សម្រាក​ព្យាបាល​របួសដោយសារ​ការ​វាយប្រហារ​មី​ស៊ី​ល​លើ​ស្ថានីយ​រថភ្លើង Kramatorsk កាល​ពី​ដើម​ខែ​មេសា​។ ​លោកស្រី​បាន​ទៅកាន់​គ្រឹះស្ថាន​វេជ្ជសាស្ត្រ និង​និយាយ​ជាមួយ​ក្រុម​បុគ្គលិក ​និង​មន្ត្រី​មូលដ្ឋាន​អំពី​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ទៅលើ​ជីវិត​របស់​ពួកគេ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​៖ ​ថ្ងៃ​ខួប​ជ័យជម្នះ​៩​ឧសភា នឹង​មិន​ប៉ះពាល់ដល់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/05/02 04:50:20 pm        1348
​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Mediaset របស់​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​ថា ខួប​នៃ​ការ​រំដោះ​ប្រទេស​រុស្ស៊ី​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២​ នៅ​ថ្ងៃ​ទី៩ ឧសភា ដែល​នឹង​មកដល់​នា​ពេល​ខាង​មុខនឹង​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ​នៅ​ពេល​លោក​ត្រូវ​បាន​សួរ​ថា ​តើ​ថ្ងៃ​ទី៩ ឧសភា​នឹង​ក្លាយ​ជា​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់ ឬ​ជា​ចំណុច​ផ្លាស់ប្ដូរ​នៃ​សង្គ្រាម​លោក Lavrov បាន​និយាយ​ថា ទាហាន​របស់​ពួក​លោក​នឹង​មិន​ពឹង​ផ្នែក​សកម្មភាព​របស់​ពួកគេ លើ​កាល​បរិច្ឆេទ​ជាក់លាក់​ទេ​។​ លោក​បាន​បន្ថែម​ថា ពួក​លោក​នឹង​រំឭក​ជ័យជម្នះ​ដ៏​ឧឡារិក ប៉ុន្តែ​ពេលវេលា​នឹង​ល្បឿន​នៃ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​កំណត់​លើ​ភាព​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ហា​នី​ភ័យ​សម្រាប់​ជន​ស៊ីវិល និង​ទាហាន​រុស្ស៊ី។​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច និង​ក្រុម​អ្នក​វិភាគ​បាន​រំពឹង​ថា​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មានបំណង​ប្រកាស​ជ័យជម្នះក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំ​ថ្ងៃ​អបអរ​ទិវា​៩​ឧសភា អំឡុង​ពេល​ដែល​ប្រទេស​រុស្ស៊ី​រៀបចំ​ក្បួន​ព្យុហយា​ត្រា​​ប្រចាំ​ឆ្នាំ​ដ៏​ធំ​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ប៉ុន្តែ​ជំហាន​រីកចម្រើន​ត្រូវ​បាន​ជាប់​គាំង​ដោយសារ​ក្រុម​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​យោធា​ពី​លោក​ខាង​លិច​៕អត្ថបទ៖ សុខមាន

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញជាធម្មតាឡើងវិញហើយនៅព្រឹកនេះ

2022/05/01 05:43:53 pm        1712
បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ តែត្រូវភ្ជាប់មកជាមួយកាតចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ និងប័ណ្ណចេញ-ចូលព្រំដែន។ការបើកឱ្យដំណើរការប្រជាពលរដ្ឋចេញ-ចូលឡើងវិញនេះ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ហើយភាពស៊ាំសហគមន៍ក៏មានកម្រិតខ្ពស់ហើយដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ

2022/05/01 05:36:33 pm        1550
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ ដែលនាំឲ្យចំនួនការងារការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្របគ្រងបាន។ថ្លែងតាមរយៈសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករ ទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ៕

គ.ជ.ប ប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/01 05:23:46 pm        1176
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីការបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខណៈការឃោសនារកសំឡេងឆ្នោតនឹងដំណើរការរយៈពេល១៤ថ្ងៃ (ថ្ងៃទី២១ ខែឧសភា -៣ ខែមិនថុនា ឆ្នាំ២០២២ ) និងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។

ជប៉ុន និង​ឥណ្ឌូនេស៊ី​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរ​បញ្ឈប់​ឲ្យ​បាន​ឆាប់​ក្នុង​ដំណោះស្រាយ​សន្តិវិធី​

2022/04/30 12:42:23 pm        1131
​ឥណ្ឌូនេស៊ី៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ទទូច​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរតែ​ត្រូវ​បាន​បញ្ឈប់​យ៉ាង​ឆាប់រហ័សជាមួយ​នឹង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។​​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ទី​ឈប់​ដំបូង​របស់​លោក ​Kishida ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៨​ថ្ងៃទៅកាន់​អាស៊ីអាគ្នេយ៍ និង​អឺរ៉ុប ដែល​លោក​នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ថៃ អ៊ីតាលី និង​ចក្រភព​អង់គ្លេស។ លោក Kishida និងលោក Widodo បាន​ពិភាក្សា​អំពី​តួនាទី​របស់ប្រទេសឥណ្ឌូនេស៊ី​ ក្នុងនាម​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឈានមុខ​គេ​ចំនួន ២០ ឬ G-20។​ ​លោក Widodo បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​ប្រទេស G-20 នៅ​ខែវិច្ឆិកា​ឆ្នាំ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​បាលីប្រទេស​ឥណ្ឌូនេស៊ី​។​លោក Widodo និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូល​រួម​កិច្ចប្រជុំ​កំពូល​នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយលោក Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​ឥណ្ឌូនេស៊ី ក្នុង​ការ​ពង្រឹង​ការ​ការពារ​មហាសមុទ្រ​ដោយ​សេរី និង​បើកចំហ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយ​ថា មិន​ចាំបាច់​មាន​ជំនួយ​ដើម្បី​ធានា​បាន​ច្រក​របៀង​មនុស្សធម៌​នោះ​ទេ​

2022/04/30 06:11:33 pm        1693
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីហាក់​ដូច​ជា​ច្រានចោល​តម្រូវការ​ របស់​អង្គការសហប្រជាជាតិដើម្បី​ជួយ​ធានា​សុវត្ថិ​ភាព​ច្រក​របៀង​មនុស្សធម៌​ ចេញពី​ទីក្រុង​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Al-Arabiya របស់​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov ត្រូវ​បាន​សួរ​អំពី​សំណើ​របស់​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ជន​ស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​។​ លោក Lavrov បាន​និយាយ​ថា ​មិន​ចាំ​បាច់​សម្រាប់​ភាគី​ណាមួយ​ដើម្បី​ផ្តល់​ជំនួយ​ ក្នុង​ការ​បើក​ច្រក​របៀង​មនុស្សធម៌​នោះ​ទេ​។​ លោក​បាន​កោតសរសើរ​ចំពោះ​ចំណាប់អារម្មណ៍ ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres សម្រាប់​ការ​ជួយ​ក្នុង​ដំណោះស្រាយ​។ ក្នុង​អំឡុង​ពេល​សម្ភាសន៍​រយៈពេល​មួយ​ម៉ោងលោក Lavrov បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​ថា ​បាន​បំផ្លិចបំផ្លាញ​កិច្ចចរចា​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​។​​លោក​បាន​អះអាង​ថា ការចរចា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី​កាលពី​ខែ​មុន ​បាន​នឹង​កំពុង​ដំណើរ​ការលើ​បញ្ហា​នៃ​ការ​ទាមទារ​ទឹកដី និង​ការ​ធានា​បាន​សន្តិសុខ​របស់​រុស្ស៊ី​ រហូតដល់​អ្នកការទូត​អ៊ុយ​ក្រែ​ន​បាន​ដើរ​ថយក្រោយ​ តាម​ការ​បង្គាប់​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​។​ ​លោក Lavrov និយាយ​ថា យើង​ជាប់​គាំង​ដោយសារតែ​បំណង​របស់​ពួក​គេ​ក្នុង​ការ​លេង​ហ្គេម​គ្រប់​ពេលវេលា​។ ដោយសារតែ​ការណែនាំ​ដែល​ទទួល​បាន​ពី​ទីក្រុង​វ៉ាស៊ីនតោន ពី​ទីក្រុង​ឡុង​ដ៍ និង​ពី​រដ្ឋធានី​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​ពន្លឿន​ការចរចា​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy​ និយាយថា ស្ថានភាព​នៅ​ទីក្រុង Kharkiv និង​តំបន់ Donbas ពិបាក​

2022/04/30 05:57:55 pm        1355
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Kharkiv និង​នៅ​តំបន់ Donbas នៅតែ​ពិបាក​ខ្លាំង​។​ ​លោក Zelenskyy និយាយ​ថា ការ​ការពារ​ទឹកដី​របស់​យើង និង​ប្រជាជន​គឺជា​ការ​ប្រយុទ្ធ​ដើម្បី​ជីវិត​។ អ្នក​ឈ្លានពានកំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង ​ដើម្បី​បំផ្លាញ​ជីវិត​របស់​យើង​នៅ​ក្នុង​ទឹកដី​តំបន់ Donbas​។​ ​ការ​បាញ់​ផ្លោង​ដ៏​ឃោរឃៅ​ឥត​ឈប់ឈរ ការវាយប្រហារ​ឥត​ឈប់ឈរ​របស់​រុស្ស៊ី​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​លំនៅឋាន​បញ្ជាក់​ថា ​រុស្ស៊ី​មានបំណង​ធ្វើ​ឱ្យ​ទឹកដី​នេះ​គ្មាន​មនុស្ស​រស់នៅ​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ​ទៅលើ​អគារ​លំនៅឋាន​ខ្ពស់​មួយ​កន្លែង និង​អគារ​មួយ​កន្លែង​ផ្សេងទៀត​ក្នុង​ទីក្រុង Kyiv ដែល​មាន​ភាព​ស្ងប់ស្ងាត់​ជាច្រើន​សប្តាហ៍​កន្លងមក​នៅ​ក្នុង​រដ្ឋធានី ​បន្ទាប់ពី​ការ​ដក​ថយ​របស់​កង​ទ័ព​រុស្ស៊ី​ចេញពី​តំបន់​កាលពី​ដើមខែ​នេះ​។​​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បាន​កើតឡើង​ត្រឹម​តែមួយ​ម៉ោង ​បន្ទាប់ពី​លោក Zelenskyy បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។ ​លោក Zelenskyy និយាយ​ថា ការ​បោសសម្អាត​កម្ទេចកំទី​នៅតែ​បន្ត​ក្នុង​ទីក្រុង Kyiv ជា​កន្លែង​ដែល​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​៕អត្ថបទ៖ ប៊ុនថន

លោក ហ៊ុន ម៉ាណែត ៖ សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលសង្រ្គាមចាប់ផ្តើមកើតទ្បើង

2022/04/29 05:26:05 pm        509
កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ លោកថា គុណតម្លៃនេះ ប្រៀបបានខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្សជូនប្រជាពលរដ្ឋជាម្ចាស់ស្រុកបាន យូរអង្វែង ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីក ឱកាសសម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ លោកសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងសូមកោត សរសើរ ចំពោះ ការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធទាំងនេះ សម្រាប់ ជាទី សក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។ បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥,០០០ វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ។លោកបញ្ជាក់ថា សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជី វិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់ សង្គ្រាម រុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM