ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

លោក Biden ច្រាន​ចោល​គំនិត​ថា សង្គ្រាម​អ៊ុយក្រែន​អាច​ក្លាយ​ជា​ជម្លោះ​តំណាង​រវាង​រុស្ស៊ី-អាមេរិក​

2022/04/29 10:30:44 pm        1917
​សហរដ្ឋអាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កំពុង​ច្រានចោល​គំនិត​ដែល​និយាយ​ថា សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​អាច​ក្លាយ​ជា​ជម្លោះ​តំណាង​កាន់តែ​ធំ​រវាង​ទីក្រុង​មូ​ស្គូ និង​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​ NATO ដែល​អាច​នាំ​ពិភពលោក​កាន់តែ​ខិត​ជិត​ទៅ​រក​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​នុយក្លេអ៊ែរ​។ នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សេត​វិមាន ​ជា​កន្លែង​ដែល​លោក Biden បាន​ស្នើ​សុំ​សភា​សម្រាប់​ជំនួយ​បន្ថែមចំនួន ៣៣ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​បាន​និយាយ​ថា ​គំនិត​នៃ​សង្គ្រាម​តំណាង​កាន់តែ​ធំ​កំពុង​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ពិត​នោះ​ទេ។​ ​លោក​បាន​បន្ទោស​អាជ្ញាធរ​រុស្ស៊ី​ ចំពោះ​ការ​និយាយ​បំផ្លើស​លើ​ការ​អះអាង​បែបនេះ​ ដោយ​និយាយ​ថា វា​បង្ហាញ​ពី​ភាព​អស់សង្ឃឹម​ដែល​រុស្ស៊ី​កំពុង​គិត ​ចំពោះ​ភាព​បរាជ័យ​ខ្លាំង​របស់​ពួកគេ​ក្នុង​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​។លោក ​Biden​ និយាយ​ថា គ្មាន​នរណា​ម្នាក់​នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ដោយ​គ្មាន​ប្រយោជន៍ ​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នោះ​ទេ ហើយ​បាន​ចាត់​ទុក​ការ​ធ្វើ​បែបនេះ​ថា​ ជា​ការ​គ្មាន​ការទទួលខុសត្រូវ​។ លោក Biden បាន​និយាយ​លើកឡើង​អំពី​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម ហើយ​ធ្វើដំណើរ​ទៅ​ព្រំដែន​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក​។ លោក​កំពុង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ដាក់​ពាក្យសុំ​កម្មវិធី​ទិដ្ឋាការ​ថ្មី ហើយ​ជិះ​យន្តហោះ​ត្រង់​ទៅកាន់​សហរដ្ឋ​អាមេរិក​៕អត្ថបទ៖ ប៊ុនថន

លោក ​Zelenskyy ​និយាយ​ថា មី​ស៊ី​ល​វាយប្រហារ​ក្រុង​គី​វ បន្ទាប់ពី​ជំនួប​ជាមួយ​ប្រមុខ​ UN

2022/04/29 09:42:57 pm        1954
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា មី​ស៊ី​ល​ចំនួន ៥​គ្រាប់​បាន​វាយប្រហារ​លើ​ទីក្រុង​គី​វ បន្ទាប់ពី​ជំនួប​របស់​លោក​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយ​ថា ភ្លាមៗ​បន្ទាប់ពី​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​លោក Guterres ក្នុង​ទីក្រុង​គី​វ​បាន​បញ្ចប់ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ៥​​គ្រាប់​ចូល​មក​កាន់​ទីក្រុង​នេះ​។ នេះ​អាច​និយាយ​បាន​អំពី​អាកប្បកិរិយា​ពិត​របស់​រុស្ស៊ី​ចំពោះ​ស្ថាប័ន​ពិភពលោក​។​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​មក​ដល់​ទី​ក្រុង Bucha របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អង្គការសហប្រជាជាតិ​កំពុង​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​និង​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី​។ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង Borodianka ថា​ គ្មាន​វិធី​ណា​ដែល​សង្គ្រាម​អាច​ទទួល​យក​បាន​ក្នុង​សតវត្សរ៍​ទី​២១ ​នេះ​នោះ​ទេ​។​​ជាមួយគ្នានេះ​លោក Zelenskyy បាន​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​បាន​ស្នើសុំ​ថវិកា​ថ្មី​ចំនួន ៣៣ពាន់​លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​គាំទ្រដល់​ប្រទេសអ៊ុយ​ក្រែ​ន ហើយ​លោក​សង្ឃឹមថា​សភា​នឹង​អនុម័ត​សំណើ​នេះក្នុងពេលឆាប់ៗ​។ ប្រធានាធិបតីលោក Biden បាន​និយាយថា ​ផលវិបាក​អវិជ្ជមាន​សម្រាប់​ពិភព លោក​ទាំងមូល​ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​មកលើ​លទ្ធិប្រជាធិបតេយ្យ​គឺធំធេង​ណាស់ ដូច្នេះ​បើ​ប្រៀបធៀប​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​គឺ​ចាំបាច់​។ លោក​និយាយ​ថា រួមគ្នា​យើង​ពិតជា​អាច​បញ្ឈប់​ការវាយលុក​របស់​រុស្ស៊ី និង​ការពារ​សេរីភាព​នៅ​ទ្វីប​អឺរ៉ុប​ដោយ​ភាព​ជឿជាក់៕អត្ថបទ៖ ប៊ុនថន

មន្ត្រី​ជាន់​ខ្ពស់​វិមាន​ក្រឹម​ឡាំង​និយាយ​ថា រុស្ស៊ី​គ្មាន​ជម្រើស​ក្រៅពី​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ​

2022/04/29 12:18:52 pm        2931
​រុស្ស៊ី៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា ការ​គាំទ្រ​ផ្នែក​គ្រឿង​សព្វាវុធ​របស់​លោក​ខាងលិច​ឲ្យ​វាយប្រហារ​ចូល​ទឹកដី​របស់​រុស្ស៊ី មិន​ត្រឹមតែ​អាច​នាំ​ឲ្យ​បរាជ័យ​ក្រោម​ដៃ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទៀត​ផង​។ ​ការព្រមាន​ចេញពី​មាត់​របស់​លោកស្រី Margarita Simonyan និពន្ធ​នាយក​របស់​សារព័ត៌មាន​ឃោសនា​នយោបាយ RT និង Sputnik មាន​ឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ពី​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត ទាំង​យប់​នៅ​ទីក្រុង​ព្រំដែន Belgorod ដែល​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ដ៏​សំខាន់​ សម្រាប់​កងកម្លាំង​យោធា​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​។ នេះ​មិន​មែន​ជា​លើកដំបូង​ទេ​ដែល​ក្រុម​មេដឹកនាំ​នៅ​វិមាន​ក្រឹម​ឡាំង ឬ​ក្រុម​អ្នក​ឃោសនា​នយោបាយ​រុស្ស៊ី​បាន​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ទោះ​បី​ជា​ការ​គំរាម​ទាំងនោះ​លេចចេញ​រូបរាង​កាន់​តែ​ច្បាស់​ឡើង ខណៈ​សង្គ្រាម​នៅតែ​បន្ត​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​ពី​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​នៅ​អឺរ៉ុប ក្រោយ​អង់គ្លេស​អំពាវនាវ​ឲ្យ​បណ្ដេញ​កងកម្លាំង​រុស្ស៊ី​ចេញ​ពី​អ៊ុយ​ក្រែ​ន​

2022/04/29 06:47:28 pm        1320
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា​ សន្តិសុខ​អឺរ៉ុប​ត្រូវ​បាន​គំរាមកំហែង​ដោយសារ​ការ​ផ្គត់ផ្គង់​អាវុធ​ពី​លោក​ខាង​លិច បន្ទាប់ពី​ប្រមុខ​ការទូត​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​វាយ​បណ្ដេញ​កងទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​រួម​គ្នា​សម្រុក​ផ្ដល់​អាវុធ រួម​ទាំង​អាវុធ​ធុន​ធ្ងន់​ផង​នោះ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​គឺជា​សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិសុខ និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ដល់​ឧបទ្វីប​នេះ។​ លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​នានា​ ធ្វើឡើង​ដោយ​ប្រមុខ​ការទូត​អង់គ្លេស​គឺ​លោកស្រី Liz Truss ថា លោក​ខាង​លិច​ត្រូវតែ​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន និង​ត្រៀម​ការ​ធ្វើ​សង្គ្រាម​រយៈពេល​វែង​។ ​លោកស្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍​ថា ​យើង​បន្ត​បង្កើន​នឹង​ប្រឹង​ឲ្យ​បាន​លឿន​ដើម្បី​បណ្ដេញ​រុស្ស៊ី​ចេញពី​អ៊ុយ​ក្រែ​ន​ទាំងមូល។ យើង​មិន​អាច​ឈប់​បានទេ។ ជោគវាសនា​របស់​អ៊ុយ​ក្រែ​ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​។​ លោកស្រី​បាន​បន្ថែម​ថា ​ប្រសិនបើ​លោក Putin សម្រេច​បំណង​នឹង​មាន​ប្រទេស​ជាច្រើន​ទៀត នឹង​រង​ទុក្ខ​នៅ​ទូទាំង​អឺរ៉ុប៕អត្ថបទ៖ សុខមាន

ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​ត្រៀមខ្លួន​គាំទ្រ​អ៊ុយ​ក្រែ​ន​រយៈពេល​ច្រើន​ឆ្នាំ​ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​

2022/04/29 06:07:55 pm        905
​ណាតូ៖ អគ្គលេខាធិការ​អង្គការសម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អង្គការ​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត។ ​ការ​ជួយ​គាំទ្រ​នេះ​រួម​ទាំង​ជួយ​ឲ្យ​ទីក្រុង Kyiv ផ្លាស់ប្ដូរ​ពី​ការប្រើប្រាស់​អាវុធ​សម័យ​អតីត​សហភាព​សូវៀត មក​ប្រើ​ប្រាស់​អាវុធ​លោក​ខាង​លិច​ និង​ប្រព័ន្ធ​អាវុធ​នានា​ដ៏​ទំនើប។ ការ​ថ្លែង​បែបនេះ​របស់​លោក Stoltenberg មាន​ឡើង​បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​ព្រមាន​ថា ការ​ផ្គត់ផ្គង់​អាវុធ​របស់​លោក​ខាង​លិច​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​អាវុធ​ធុន​ធ្ងន់​ជាដើម​បាន​បង្ក​ការ​គំរាម​ដល់​សន្តិ​សុខ​នៃ​ឧបទ្វីប​អឺរ៉ុប និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​។​យោង​តាម​សារព័ត៌មាន Reuters លោក Stoltenberg បាន​ប្រាប់​កិច្ចប្រជុំ​កំពូល​យុវជន​ក្នុង​ទីក្រុង​ព្រូស​សែ​ល​ថា យើង​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​រយៈ​ពេល​វែង។ វា​ពិតជា​អាច​ទៅ​រួច​ដែល​ថា ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ​រយៈពេល​ច្រើន​ខែ​ ច្រើន​ឆ្នាំ​ទៀត​។​ លោក Stoltenberg បាន​និយាយ​ថា លោក​ខាង​លិច​នឹង​បន្ត​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដើម្បី​បញ្ចប់​ការ​លុក​លុយ​លើ​អ៊ុយ​ក្រែ​ន​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម និង​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​ទី​ក្រុង Kyiv៕​អត្ថបទ៖ សុខមាន

កងទ័ពជប៉ុន និងកម្ពុជា​បានប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យការពារជាតិ

2022/04/29 11:04:29 am        798
ភ្នំពេញ៖ មេទ័ពជប៉ុនបានអះអាងថា កងទ័ពទាំងពីរ ជប៉ុន និងកម្ពុជាបានពិភាក្សា ឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យការពារជាតិស្របតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ(Yamasaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញ​ចូលជួប​សំដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩មេសានេះ ។ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម យ៉ាម៉ាសាគិ បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គ ការសហប្រជាជាតិទៅទូទាំងពិភពលោក និងបានគោរពជម្រាបជូនសម្ដេច អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជាដែលបានជួបជាមួយថ្នាក់ដឹកនាំនានា ជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំង២។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ និងសម្ដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សាជាមួយនឹងឯកឧត្តម វង្ស ពិសេន និងឯកឧត្តម ហ៊ុន ម៉ាណែត ចំពោះអ្វីដែលបានលើកឡើង ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ត្រូវយកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ នូវគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេរវកម្ម៕ អត្ថបទ៖ មុត សុត

ប្រមុខ​អង្គការសហប្រជាជាតិ​ប្ដេជ្ញា​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​បញ្ចប់​សង្គ្រាម​រុស្ស៊ី

2022/04/29 05:30:35 pm        1825
​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្ដេជ្ញា​ថា អង្គការ​ពិភពលោក​មួយ​នេះ​នឹង​មិន​បោះបង់ចោល​គោលបំណង ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ និង​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy លោក Guterres បាន​ថ្លែង​ថា ​សង្គ្រាម​ត្រូវតែ​បញ្ចប់ ហើយ​សន្តិភាព​ត្រូវតែ​ត្រូវ​បាន​បង្កើត​ឡើងស្រប​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ មេដឹកនាំ​ទាំង​២ បាន​ជួប​ពិភាក្សា​គ្នា​រយៈ​ពេល​ជាង ៩០​នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ការិយាល័យ​របស់​លោក Zelenskyy នៅ​ក្នុង​ទីក្រុង Kyiv។ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា លោក​នៅ​ទី​នេះ​ដើម្បី​ផ្ដោត​លើ​មធ្យោបាយ​ដែល​អង្គការ​សហ​ប្រជា​ជាតិ ​អាច​ពង្រីក​ការ​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ដោយ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​កាត់បន្ថយ​ទុក្ខវេទនា និង​ជួយ​ស្វែង​រក​ផ្លូវ​នៃ​សន្តិភាព។លោក​ចង់​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដឹង​ថា ​ពិភពលោក​បាន​មើល​ឃើញ​បាន​លឺ​សំឡេង​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ពិភពលោក​នេះ​កំពុង​ស្ញប់ស្ញែង​ភាព​អត់ធ្មត់ និង​ដំណោះស្រាយ​របស់​អ្នក​ទាំង​អស់​គ្នា​។ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មាន​គណនេយ្យ​ភាព ​បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​តំបន់​រង​ការ​បំផ្លិច​បំផ្លាញ​នានា​ជិត​រដ្ឋធានី Kyiv ​របស់​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕ អត្ថបទ៖ សុខមាន

ទីក្រុង Moscow ព្រមាន​លោក​ខាង​លិច​កុំ​ឲ្យ​សាកល្បង​ភាព​អំណត់​របស់​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/04/29 04:45:40 pm        2039
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​លោក​ខាង​លិច​ថា នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​យោធា​ដ៏​ខ្លាំងក្លា​ទៅកាន់​ការវាយប្រហារ​ណា​មួយ​បន្ថែម​ទៀត​មក​លើ​ដែនដី​របស់​រុស្ស៊ី ដោយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ខ្លួន​ពី​បទ​ចេញមុខ​ញុះញង់​ដោយ​បើក​ចំហរ ​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​មក​លើ​ប្រទេស​រុស្ស៊ី។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​នឹង​មិន​ពិចារណា​ពី​វត្តមាន​របស់​ទីប្រឹក្សា​បរទេស​ឡើយ នៅ​ពេល​ការវាយប្រហារ​សងសឹក​ចូល​មក​ដល់​។ ​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ចេញពី​ក្រុង Moscow លោកស្រី Zakharova បាន​ទទួល​ស្គាល់​ថា ​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​ដឹក​ដី​របស់​រុស្ស៊ីបាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​ការ​បំផ្លិចបំផ្លាញ ប៉ុន្តែ​ពុំបាន​និយាយ​ពី​ការវាយប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​តំបន់ Bryansk ស្ថិតនៅ​ចម្ងាយ ​១០០ម៉ា​យ​ល៍ពី​ព្រំដែន​នោះទេ​។​​លោកស្រី Zakharova បាន​បន្ថែម​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​បែបនេះ​ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​មក​លើ​ទឹកដី​រុស្ស៊ី ​នៅតែ​ជា​រឿង​នៅ​ស្ងៀម​មិន​ឆ្លើយតប​បានទេ យើង​ចង់​ឲ្យ​ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ស្ដាប់​សេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​របស់​យើង​ឲ្យ​បាន​ច្បាស់​ថា សកម្មភាព​បង្ករឿង​ដែល​ចេះតែ​បន្ត​របស់​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​ប្រឆាំង​រុស្ស៊ីនឹង​ទទួល​បាន​ត្រឡប់​ទៅវិញ​ នូវ​ការ​ឆ្លើយ​តប​ដ៏​ធ្ងន់ធ្ងរ​ពី​រុស្ស៊ី ហើយ​ក្រុម​ទី​ប្រឹក្សា​មកពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ដែល​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​ការសម្រេចចិត្ត​របស់​អ៊ុយ​ក្រែ​ន ក៏​នឹង​ត្រូវ​ប្រឈម​នឹង​សកម្មភាព​សងសឹក​របស់​រុស្ស៊ី​ដូចគ្នា​ផង​ដែរ។ យើង​មិន​ណែនាំ​ឲ្យ​មានការ​សាកល្បង​ភាព​អំណត់​របស់​យើង​បន្ថែម​ទៀត​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ស.ស.យ.ក នឹងបើកសិក្ខាសាលាជាស៊េរីវគ្គទី៤ ជំរុញសហគ្រិនភាពយុវជនខ្មែរ

2022/04/29 03:42:40 pm        848
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM) ក្នុងការជំរុញសហគ្រិនភាព” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖- ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM- ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស- យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល- ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ។

ស្ត្រីពិការទុរគតឥតទីពឹងម្នាក់ រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

2022/04/28 06:05:23 pm        305
កំពង់ចាម ៖ ដោយក្តីអាណិតអាសូរជាពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី សៀង ផល្លី អាយុ ៥៥ឆ្នាំ ជាស្ត្រីពិការទុរគតឥតទីពឹង រស់នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះអ្នកស្រី សៀង ផល្លី និងសូមលើកទឹកចិត្តឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ ជៀសផុតពីជំងឺនានា ដើម្បីបន្តក្តីសង្ឃឹមរស់នៅតទៅមុខទៀតឱ្យបានសមរម្យ។ ជាកិច្ចឆ្លើយតប អ្នកស្រី សៀង ផល្លី ក៏បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក រួមមានស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៀតផង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM