ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

លោក Putin ស្ដី​បន្ទោស​អ៊ុយក្រែន​ជា​ដើម​ចម​ធ្វើ​ឲ្យ​ការ​ចរចា​សន្តិភាព​យឺតយ៉ាវ​

2022/04/27 07:48:05 pm        1643
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ទៅកាន់​ប្រមុខ​អង្គការសហប្រជាជាតិលោក Antonio Guterres ថា យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្ដូរ​ បន្ទាប់​ពី​ការ​បង្ក​ហេតុ​ជុំវិញ​ការចោទប្រកាន់​លើ​ការប្រព្រឹត្ត​របស់​ទាហាន​រុស្ស៊ី​នៅ​ទីក្រុង​ Bucha នៅ​ជាយ​ទីក្រុងគី​វ​។​ ​ទោះជា​យ៉ាង​នេះ​ក្តី មេដឹកនាំ​រុស្សី​បាន​សម្តែង​ក្តី​សង្ឃឹម​ខ្លះ​ៗ​ក្នុង​ការចរចា​សន្តិភាព​ ដែល​នឹង​បន្តធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​បាន​ប្រា​ប់​លោក​ Guterres ក្នុង​កិច្ចពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ​ថា លោក​សង្ឃឹមថា នេះ​នឹង​នាំ​យើង​ទៅ​រក​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន។​ ​ក្នុងអំឡុងពេល​ជំនួប​លោក Guterres បាន​រិះគន់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ថា​ ជាការរំលោភ​លើ​បូរណភាព​ទឹកដី​របស់​ប្រទេសជិតខាង ក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​លោក Guterres បាន​ជំរុញ​ឱ្យ​រុស្ស៊ី​អនុញ្ញាត​ឱ្យ​មាន​ការ​ជម្លៀស​ជន​ស៊ីវិល​ ដែល​ជាប់​នៅ​ក្នុង​រោង​ចក្រ​ដែក Azovstal ក្នុង​ទីក្រុង ​Mariupol ដោយ​និយាយ​ថា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និងកាក​បាទ​ក្រហម​នឹង​រីករាយ​ក្នុង​ការ​សម្របសម្រួល។ លោក Putin បាន​ចោទប្រកាន់​ទាហាន​អ៊ុយ​ក្រែ​ន​ថា ​លាក់ខ្លួន​នៅ​ពីក្រោយ​ជន​ស៊ីវិល​នៅ​ខាងក្នុង​រោង​ចក្រ​នេះ​៕អត្ថបទ៖ ប៊ុនថន

លោក Putin ឯកភាព​ជា​គោលការណ៍​សម្រាប់​តួនាទី​របស់​ UN ក្នុង​ការ​ជម្លៀស​មនុស្ស​នៅ​ទីក្រុង ​Mariupol

2022/04/27 06:16:57 pm        1242
​រុស្ស៊ី៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ឯកភាពជា​គោលការណ៍​សម្រាប់​តួនាទី​របស់​អង្គការសហប្រជាជាតិ និង​ការចូលរួម​ពី​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ (ICRC) ក្នុង​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែកថែប​រង​ការឡោមព័ទ្ធ​​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អំឡុង​ជំនួប​ក្នុង​ទីក្រុង Moscow លោក Putin និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​រោងចក្រ​ដែកថែប​ដ៏​ធំ Azovstal ជាទី​ដែល​ក្រុម​អ្នក​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​ចុងក្រោយ​នៃ​ទីក្រុង Mariupol បាន​សំងំ​លាក់ខ្លួន​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ និង​ទម្លាក់​គ្រាប់បែក​ឥត​ស្រាកស្រាន្ត​។​ ​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​បន្ទាប់​ពី​ជំនួប​ថា ក្រោយ​ការពិភាក្សា​នឹង​មាន​ការ​ជួប​ពិភាក្សា​រវាង​ការិយាល័យរបស់​អង្គការសហប្រជាជាតិ សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ និង​ក្រសួងការពារជាតិ​រុស្ស៊ី។​ក្នុង​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោក​គ្រោង​នឹង​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Zelenskyy នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​លោក Putin បាន​ប្រាប់​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ថា​នឹង​ពុំ​មាន​ប្រតិបត្តិការ​សឹក​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង Mariupol ទេ ដោយ​បញ្ជាក់​ថា ក្រុង Kyiv គួរតែ​ទទួល​ខុស​ត្រូវ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal៕អត្ថបទ៖ សុខមាន

វៀតណាមប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

2022/04/27 10:59:25 am        716
ភ្នំពេញ៖ ថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងភ្នំពេញឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាម និងជាលេខាបក្សទីក្រុងហាណូយបានអះអាងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសានេះ ។ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម ឌិញ ទៀនហ្ស៊ុង ជាមួយការគោរពអរគុណសម្តេចតេជោ​ និងនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងបានវាយតម្លៃខ្ពស់អំពីការដែលសម្តេចបានចាត់វិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ដោយជោគជ័យ ព្រមទាំងបានរាយការណ៍អំពីស្ថានភាពកូវីដ នៅទីក្រុងហាណូយជាមួយនឹងស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញផងដែរ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងការរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចបានបញ្ជាក់ថា ជាការពិត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែសម្ដេចបានមានប្រសាសន៍បន្ថែមថា យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងពិនិត្យមើលនូវអ្វីៗដែលរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញអាចធ្វើការរួមគ្នាតទៅទៀត៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយឯកឧត្តម ឌិញ ទៀន ហ្ស៊ង (Dinh Tien Dung) លេខាបក្សរដ្ឋធានីហាណូយ

2022/04/27 05:53:12 pm        346
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុំម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសម នៅវិមានរដ្ឋសភា៕

រុស្ស៊ី​៖ អង់គ្លេស​នឹង​មើល​ឃើញ​ការ​ឆ្លើយ​តប​ប៉ុនគ្នា​ដោយសារតែ​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​

2022/04/27 05:23:47 pm        3065
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​អង្គា​រថា បើ​ប្រទេស​នេះ​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​អ៊ុយ​ក្រែ​ន​វាយប្រហារ​ដាក់​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ប៉ុនគ្នា​វិញ​ភ្លាមៗ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ដកស្រង់​សេចក្ដីថ្លែងការណ៍​ ចេញពី​រដ្ឋមន្ត្រី​កងកម្លាំងប្រដាប់អាវុធ​របស់​ចក្រភព​អង់គ្លេស​លោក James Heappey ដែល​បាន​ប្រាប់​វិទ្យុ BBC ថា ​វា​ជា​រឿង​ស្របច្បាប់​ទាំង​ស្រុង ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​តាម​ប្រមាញ់​ដាក់​គោលដៅ​ចូល​ទៅ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​បង្អាក់​ភស្តុភារ និង​បណ្ដាញ​ផ្គត់ផ្គង់​នានា​។ ​រុស្ស៊ី​ថា ចក្រ​ភព​អង់គ្លេស​គាំទ្រ​ទាហាន​អ៊ុយ​ក្រែ​ន​វាយ​ប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​ប្រទេស​រុស្ស៊ី​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​​ថា ពួក​លោក​ចង់​គូស​បញ្ជាក់​ថា ​ក្រុង​ឡុង​ដ៍​កំពុង​ធ្វើ​សកម្មភាព​បង្ក​រឿង​បែបនេះ​ដោយ​ផ្ទាល់​នៅ​ក្នុង​របប​ទីក្រុង Kyiv ប្រសិនបើ​សកម្មភាព​បែបនេះ​ត្រូវ​បាន​បន្ត​ទៀតនោះ នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​ភ្លាមៗ។​ដូចដែល​យើង​បាន​ព្រមាន​រួច​មក​ហើយ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​កំពុង​ត្រៀមខ្លួន ​២៤​ម៉ោង​លើ ​២៤​ម៉ោង​ដើម្បី​វាយប្រហារ​សងសឹក​ដោយ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឆ្លើយតប​ទៅ​នឹង​ការសម្រេចចិត្ត​របស់​ទីក្រុង​ Kyiv៕អត្ថបទ៖ សុខមាន

អូស្ត្រាលីមើលឃើញថា សន្តិភាព និងស្ថិរភាព ជាកត្តាសំខាន់នាំឱ្យកម្ពុជារីកចម្រើនឆាប់រហ័ស

2022/04/26 07:30:20 pm        892
ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ មិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រ ចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) បានលើកឡើងថា ឯកឧត្ដមមានក្តីរីករាយដែលមានឱកា សមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅក ម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តមបានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែ លជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។ ក្នុងជំនួបនេះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំ ណែករបស់ឯកឧត្តម John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងស ម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួ យឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានគាំទ្រចំពោះទស្សនៈរបស់ឯកឧត្តម John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុង រឿងរបស់កម្ពុជាបន្តទៅមុខទៀត។ក្រៅពីនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមានក្នុងនោះមានដូចជា បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអាកាសធាតុ ជាដើម។ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី៣០ ឆ្នាំនៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ៕ ដោយ៖ គង់ ឌិន

ថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ តែ២នាក់គត់ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/26 06:46:06 pm        848
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៣០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៩៦៨នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

យុវជនគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរួមគ្នាដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»

2022/04/26 06:39:13 pm        863
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតាមប្រព័ន្ធ Online។កិច្ចជំនួបសំណេះសំណាល និងពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»៕

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន លើសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស

2022/04/26 06:19:41 pm        664
ភ្នំពេញ៖ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ បានស្វាគមន៍ និងគាំទ្រ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី លើការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។មន្ត្រីសង្គមស៊ីវិលទាំងនោះ បានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ។ លោកសេក សុជាតិ នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍផ្នត់គំនិត និងងជាអ្នកវិភាគ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងតែកាតព្វកាព្វកិច្ចពាក់ម៉ាស ក្នុងចំណោមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដូច្នេះនៅសល់ ៣កុំ និង២ការពារ ផ្សេងទៀត ដែលប្រជាពលរដ្ឋត្រូវបន្តរក្សាសុវត្ថិភាពផ្ទាល់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ លោកសូមចូលរួមអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តរតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ លោកលោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានមានប្រសាសន៍ថា ទាក់ទងទៅនិងការប្រកាសលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេសដែលបានប្រកាសដោយសម្តេចតេជោ ហ៊ុន សឬន នៅថ្ងៃទី២៦ ខែមេសា នេះ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ។ ពីព្រោះកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងទៅទទួលបានវ៉ាក់សាំងគ្រប់គ្នាទាំងអស់ ដែលតិចបបំផុតកុមារទទួលបាន ២ដង ៣ដង មន្ត្រីជួរមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលបាន ៤ដង ដែលបង្ហាញថា កម្ពុជាអាចទប់ស្កាត់បាននៃការរីករាលដាលនៃជំងឺកូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។សម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ-១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមកាន់តែរឹងមាំ៕

សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​អត្ត​ព​លិ​ក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/04/26 10:44:21 am        1030
​ស៊ីហ្គេម៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានឹង​អនុញ្ញាត​ឲ្យ​ប្រតិភូ ថ្នាក់ដឹកនាំ​កីឡា គ្រូ​បង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​កម្ពុជាប្រមាណ ៥៥០​នាក់​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច មុន​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះនៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា​រូប​នេះបាន​ចាត់ទុក​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូល​ជួប​សម្ដែង​ការ​គួរសម គោរព​ជម្រាប​លា និង​ទទួល​អនុសាសន៍​ណែនាំ​របស់​សម្ដេច​ដូច​រៀង​រាល់​ឆ្នាំ​ដែរ ដែល​សម្ដេច​តែងតែ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្តមុន​ចេញទៅ​ដំណើរ​ចូលរួម​ការប្រកួត​ក្រៅ​ប្រទេស។សូម​បញ្ជាក់​ថា ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយគ្រោង​បើក​ការប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ដាក់​ក្នុង​កម្មវិធី​ប្រកួត ខណៈ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក ៣៣​ប្រភេទ​កីឡា​ចូលរួមដែល​មាន​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​សរុប ៥៥០​នាក់។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់ មាន​ប្រភេទ​កីឡា​មួយ​ចំនួនត្រូវ​ធ្វើ​ការប្រកួត​មុន​ពិធី​បើក ជាក់ស្ដែង​កីឡាបាល់ទាត់​ដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​តាំង​ពី​ថ្ងៃ​ទី​០៦-​ឧសភា និង​ត្រូវ​ចេញដំណើរ​ទៅ​មុន​នា​ដើមខែ​ក្រោយ​៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM