ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

អ៊ុយ​ក្រែ​ន​ជំរុញ​អង្គការ​សហប្រជាជាតិ​ជួយ​សម្រប​សម្រួល​ច្រក​របៀង​មនុស្សធម៌​ពី​រោងចក្រ​ដែក​ថែប​ក្នុង​ទីក្រុង Mariupol

2022/04/26 04:57:18 pm        1395
​អ៊ុយក្រែន៖ ប្រទេស​អ៊ុយ​ក្រែ​នបាន​ច្រានចោល​កិច្ចព្រមព្រៀង​ដែល​បានសម្រេច​ជាមួយ​រុស្ស៊ី ក្នុង​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែកថែប​នៅ​ក្នុង​ទីក្រុង​រង​ការឡោមព័ទ្ធ Mariupol និង​បាន​ជំរុញដល់​អង្គការសហប្រជាជាតិ​ឲ្យ​ដើរ​តួនាទី​ជា​អ្នក​ផ្ដួចផ្ដើម និង​ជា​អ្នកធានា​លើ​កិច្ច​ព្រមព្រៀង​ណាមួយ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បើក​ច្រក​របៀង​មនុស្សធម៌​មួយ​ដើម្បី​ឲ្យ​ជន​ស៊ីវិល​អាច​ចាក​ចេញពី​រោងចក្រ​ដែកថែប​ដ៏​ធំ Azovstal ជាទី​ដែល​ពួកគេ​កំពុង​សំងំ​លាក់ខ្លួន​ជាមួយ​ក្រុម​យុទ្ធជន​អ៊ុយ​ក្រែ​ន និង​ស្ថិត​ក្រោម​ការវាយប្រហារ​របស់​រុស្ស៊ី​។ ​ក្នុង​ការ​ឆ្លើយតប​កាលពី​ថ្ងៃ​ចន្ទ​នោះ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោកស្រី Iryna Vereshchuk បាន​សរសេរ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម​ Telegram ថា ថ្ងៃនេះ​ភាគី​ខាង​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ជាថ្មី​ម្ដង​ទៀតពី​ច្រក​របៀង​មនុស្សធម៌​ ដែល​មាន​ស្រាប់​សម្រាប់​ឲ្យ​ជន​ស៊ីវិល​ចាកចេញ​។​ ការប្រកាស​នេះ​អាច​ជឿជាក់​បាន ប្រសិនបើ​ទាហាន​រុស្ស៊ី​មិន​កម្ទេច​ច្រក​របៀង​មនុស្សធម៌​ជាច្រើន​លើក​ច្រើន​សារ​កាល​ពីមុន​។​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជួប​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan កាលពី​ថ្ងៃ​ចន្ទអំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់​ទីក្រុង Ankara មុន​ពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Moscow និង​ទីក្រុង Kyiv​។​ លោក Antonio Guterres ដែល​កំពុង​ស្វះស្វែង​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នគ្រោង​នឹង​ជួប​លោក Putin ក្នុង​ទីក្រុង Moscow នៅ​ថ្ងៃ​អង្គារ​នេះ និង​ជួប​លោក Zelenskyy នៅ​រដ្ឋធានី Kyiv​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដែរ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោប្រកាសជាផ្លូវការដកចេញជាផ្លូវការហើយកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

2022/04/26 04:48:27 pm        4437
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦មេសានេះ តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការហើយ លើការ​ដកចេញ​កាតព្វកិច្ចពាក់ម៉ាស់នៅ តាមទីសាធារណៈ លើកលែងតែ​ក្នុង​អគារ​ ឬសាល​ដែល​មាន​ការ​បិទ​ជិត និងប្រើម៉ាស៊ីនត្រជាក់ហើយមានការជួបជុំ ប៉ុន្តែក្នុងករណីសាលដែលមានការបើកចំហ និង​មិនមាន​មនុស្សច្រើនមិនចាំបាច់ពាក់ម៉ាស់នោះទេ។សម្ដេចតេជោបានបន្តថា ការពាក់ម៉ាស់នៅ​តាមទីសាធារណៈ ឬសាល​ដែល​មិនមាន​ការបិទជិត និង​មនុស្សច្រើនជាដើម គឺអាស្រ័យលើការសម្រេចចិត្តរបស់បងប្អូន ដោយ​ខ្លួនឯង​ដែល​ចង់​ពាក់​ម៉ាស់​ ឬមិនចង់ពាក់ម៉ាស់។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍បន្តថា ចំពោះទីតាំងមួយចំនួនផ្សេង​ទៀត​រាជរដ្ឋាភិបាល​នៅ​តែបន្តដោយលើកទឹកចិត្តឱ្យបន្តពាក់ម៉ាស់ តែមិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​តែពា​ក់​នោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលក៏​នៅ​តែយក​ចិត្តទុក​ដាក់ឲ្យ​ពាក់ម៉ាស់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កក​កុញ និងប្រមូលផ្ដុំ និងទីកន្លែងដែលមានការសង្ស័យថាមានករណី កូវីដ នៅទីនោះ។ ដូច្នេះ​ជម្រើសនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ចូលរួមចំណែកជាមួយបងប្អូនជនរួមជាតិ បន្ទាប់ពីយើង​បានចាក់វ៉ាក់សាំងពេញរួចមកហើយៗជម្រើសនេះ សម្ដេចក៏បានជម្រាបជូនថា ចំពោះទីកន្លែងដែលធ្លាប់បានអនុវត្តទៅតាមស្តង់ដាដែលរៀបចំដោយក្រសួងដូចជាភោជនីយដ្ឋានឬទីកន្លែងមួយចំនួនដែលមានការបិទជិតក៏ត្រូវបន្តអនុវត្តទៅតាមនោះនិងទៅតាមការជាក់ស្ដែងនៅទីកន្លែងនីមួយៗដោយមិនស្លាប់ក្រឡា ហើយសង្ឃឹមថា បងប្អូន​របស់​យើង​នឹង​រំដោះ​ខ្លួន​ចេញ​ពីការលំបាក ការចំណាយដែលយើងបានយកវ៉ាក់សាំងមកជំនួសដោយការពាក់ម៉ាស់​ ប៉ុន្តែដើ​ម្បី​ធានានូ​វ​ភាព​រឹងមាំ សម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាស់​ហើយ​និង​មិន​មាន​ជំងឺ​ឆ្លង​បន្តទៀត សម្ដេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងសុំទៅទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់​ទុកថាជាដូស អប្បបរមា ។សម្ដេចថា៖ កម្រិត​ទាបបំផុត​នៅ​ក្នុងប្រទេស​រប​ស់​យើង​ដែល​បង​ប្អូនដែលបានចាក់២ដូសរួចមកហើយ គឺត្រូវបន្តចាក់ដូសទី៣ ។ចំណុចនេះគឺជា​ចំណុចនៃ​ការ​ទាមទារអំ​ពី​បញ្ហា​សុខុមាលភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន និងការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសាររបស់ប្អូន និងខ្លួនយើងម្នាក់ៗ។ សម្ដេចក៏បានបញ្ជាក់បន្ថែមចៀសវាងការភ័ណ្ឌច្រលំណាមួយថា ទោះបីជាសម្ដេចបានប្រើពាក្យថា វាដូចជាកាតព្វកិច្ច ប៉ុន្តែវាមិនពាក់ព័ន្ធផ្នែកផ្លូវច្បាប់នោះទេ។ការប្រើពាក្យកាតព្វកិច្ច ប៉ុន្តែអ្វីដែល​សម្ដេច​និយាយពីបញ្ហាដូសទី៣នេះ គឺបងប្អូនចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត បើទោះ​បី​ជា​មិនបានចាក់ក៏មិនមានច្បាប់មួយណាតម្រូវឱ្យមានការផាកពិន័យ និង​វិធានការ​រដ្ឋបាលអ្វីទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្ដេចនៅតែទទួចឲ្យបងប្អូនជនរួមជាតិទៅបន្តទទួលយកវ៉ាក់សាំងដូសទី៣ ដែលត្រូវតែមានសម្រាប់អ្នកដែលបានចាក់ដូសទី១ និងទី២រួច​ហើយៗ ប្រសិន​បើបងប្អូន​យើង​មានការ​ពេញចិត្តត្រូវ​មកទទួលនូវ​ដូសទី៤​ បន្ថែមទៀត​ហើយ​យើង​កំពុង​តែ​ពិនិត្យ​លទ្ធភាព​លើ​ការចាក់​ដូសទី៥ សម្រាប់​មន្ត្រីជួរ​មុខ​របស់​យើង​ជា​បន្តទៀត​ព្រោះយើ​ង​មិន​មាន​ការលំបាកណាមួយសម្រាប់វ៉ាក់សាំងចាក់ជូនបងប្អូន ប៉ុន្តែអ្វីដែលសម្ដេចអំពាវនាវចង់​បានបំផុតគឺ​ការទទួល​យក​សាំងនូវដូសទី៣ នេះតែម្តងសម្រាប់ប្រជាពលរដ្ឋប្រមាណជា ៦ លាន ៤ សែននាក់ដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី៣នៅឡើយ៕ អត្ថបទ មុត សុត

ប្រមុខ​ការទូត​រុស្ស៊ី​ព្រមាន​ពី​គ្រោះថ្នាក់​ពិតប្រាកដ​នៃ​សង្គ្រាម​លោក​លើកទី​៣

2022/04/26 04:36:29 pm        1537
​រុស្ស៊ី៖ កាលពី​ថ្ងៃ​ចន្ទ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា ការចរចា​សន្តិ​ភាពជា​មួយ​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​បន្ត ខណៈ​ព្រមាន​ពី​គ្រោះថ្នាក់​ពិតប្រាកដ​នៃ​សង្គ្រាម​លោក​លើក​ទី​៣​។ ​ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​របស់​រុស្ស៊ី លោក​បាន​រិះគន់​វិធីសាស្ត្រ​របស់​រដ្ឋធានី Kyiv ក្នុង​ការ​ចរចា ដោយ​បន្ថែម​ថាឆន្ទៈ​ស្មោះត្រង់​មាន​ដែន​កំណត់។ ​ប៉ុន្តែ​បើ​វា​មិន​ទទួល​បាន​ផល​ត្រឡប់មកវិញទេ​នោះ​ មិន​អាច​ជួយ​ដល់​ដំណើរ​ការចរចា​បាន​ឡើយ​។ ​ប៉ុន្តែ​យើង​កំពុង​បន្ត​ចូលរួម​ក្នុង​ការចរចា​ជាមួយ​ក្រុម​គណៈ​ប្រតិភូ​ របស់​លោក​ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ហើយ​ការ​ទំនាក់ទំនង​ទាំងនេះ​នឹង​បន្ត​ទៅមុខ។ ​យ៉ាងណាក៏ដោយ​លោក Lavrov បាន​ចោទប្រកាន់​អតីត​តារា​កំប្លែង Zelensky ពី​បទ​ធ្វើជា​លេស​ចង់​ចរចា។លោក​ថា លោក Zelensky គឺជា​កំពូល​តារា​សម្ដែង​។ ​ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន លោក Lavrov បាន​និយាយ​ថា គ្រោះថ្នាក់​នៃ​សង្គ្រាម​លោក​លើកទី​៣ គឺ​មាន​ពិតប្រាកដ​។ ​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Interfax ថា គ្រោះថ្នាក់​គឺ​មាន​ពិតប្រាកដ​មែន វា​ពិត​ជា​មាន​មែន អ្នក​មិន​អាច​មើលស្រាល​បានទេ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសពីគម្រោងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទីជំរុញទី៥ ដល់មន្ត្រីជួរមុខ

2022/04/26 04:32:08 pm        5822
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសពីគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ ដល់មន្ត្រីជួរមុខ នាពេលខាងមុខជាបន្តទៀត ។ជាមួយនឹងការប្រកាសលើកសែលកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងក្របខណ្ឌទូទាំងប្រទេសនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន​ សែន​ ក៏បាន​ប្រកាសពីគម្រោង​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាដូសជំរុញ ទី៥ ជូនដល់មន្ត្រីជួរមុខ នាពេលខាងមុខឆាប់ៗនេះ តែចំពោះ​ពេល​វេលា​ជាក់​​លាក់​នៅថ្ងៃណានោះ នៅមិន​ទាន់ដឹង​នៅ​ឡើយ ដោយសម្តេចគ្រាន់តែបញ្ជាក់ថា កម្ពុជា​មិន​ខ្វះវ៉ាក់សាំង ដើម្បី​ចាក់ដូស​ជំរុញ​ជាបន្តបន្ទាប់​ដល់​មន្ត្រីជួរមុខ និងប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឡើយ​៕

អ៊ុយ​ក្រែ​ន​អំពាវនាវ​សុំ​អាវុធ​ធុន​ធ្ងន់​ក្នុង​ពេល​មន្ត្រី​កំពូល​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​គី​វ​

2022/04/25 09:19:13 pm        1963
​អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ក្នុង​ទីក្រុង​គី​វ​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ស្នើ​សុំ​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក សម្រាប់​សព្វាវុធ​ដ៏​មាន​អានុភាពបន្ថែម​ទៀតក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ច​កាល​ពីថ្ងៃ​អាទិត្យ​ ខណៈ​ការវាយលុក​របស់​រុស្ស៊ីឈាន​ចូលដល់​ខែ​ទី​បី​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​ប្រទេស​របស់​លោក​នឹងយកឈ្នះ​លើ​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​នៅ​ក្នុង​សុន្ទរកថា​ដ៏​រំជួលចិត្ត​មួយ​នៅ​វិហារ Saint Sophia ដែលមាន​អាយុកាល ១,០០០​ឆ្នាំ​ក្នុង​ទីក្រុង​គី​វ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Orthodox Easter ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​បាន​គ្របដណ្ដប់​លើ​ការ​ប្រារព្ធ​ពិធី​សាសនា​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់​លោក Blinken និង​លោក Austin ដែល​បានប្រកាស​ដោយ​លោក Zelenskyy បាន​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត ​មកកាន់​ប្រទេស​អ៊ុយ​ក្រែ​នរបស់​មន្ត្រី​សហរដ្ឋអាមេរិក ចាប់តាំងពី​ប្រធានា​ធិ​បតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​វាយលុក​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​។​បន្ទាប់ពី​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​បាន​បង្ខំ​ឱ្យ​រុស្ស៊ី​ដកថយ​ពី​ជុំវិញ​ទីក្រុង​គី​វ ការ​វាយ​លុក​របស់​ទីក្រុង​មូ​ស្គូពេលនេះ​បាន​ផ្តោត​លើ​តំបន់ Donbas ភាគ​ខាងកើត ​និង​ភាគខាងត្បូង​ប្រទេស​។ ​ជាមួយ​នឹង​ជីវិត​ធម្មតា​នៃ​ការ​វិល​ត្រឡប់​មកកាន់​រដ្ឋធានី បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​បើក​ស្ថានទូតឡើងវិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ភៀសខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នាបាន​ត្រឡប់មកវិញ​សម្រាប់​ពិធីបុណ្យ Easter៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​អបអរសាទរ​ជ័យជម្នះ​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron

2022/04/25 06:04:39 pm        855
​បារាំង៖ ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក Charles Michel ព្រមទាំង​លោកនាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក និង​លុច​ហ្សំ​បួ​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដំបូង ដែល​បាន​អបអរសាទរ​ជ័យ​ជម្នះ​លោក​ប្រធានាធិបតី​បារាំង Macron ជាមួយ​បណ្ដា​មេដឹកនាំ​ស្ទើរ​តែ​ទាំងអស់​នៅ​ក្នុង​ប្លុក​សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​ ២៧​ប្រទេស បន្ទាប់ពី​លោក​បាន​ទទួល​ជ័យជម្នះ​លើ​លោកស្រី Marine Le Pen​។ ​លោក Michel បាន​សេ​សេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ជ័យ​យោ​លោក Emmanuel នៅ​ក្នុង​ពេលវេលា​ដ៏​ច្របូកច្របល់​នេះ យើង​ត្រូវការ​ឲ្យ​អឺរ៉ុប​រឹងមាំ ហើយ​ប្រទេស​បារាំង​ពិតជា​បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​អធិបតេយ្យភាព និង​សហភាព​អឺរ៉ុប​ជា​យុទ្ធសាស្ត្រ​។​ ​បណ្ដា​មេដឹកនាំ​របស់​ប្រទេស​ជា​ច្រើន​ទៀត​ដូចជា ស៊ុយអែត រ៉ូ​ម៉ា​នី លី​ទុយ​អា​នី ហ្វាំ​ង​ឡង់ ហូ​ឡង់ អៀរ​ឡង់ និង​ក្រិ​ក​ជាដើម ព្រម​ទាំង​ប្រធាន​គណៈកម្មការ​សហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​បង្ហាញ​ការ​អបអរ​សាទរ​ បន្ទាប់ពី​ប្រកាស​លទ្ធផល​ជ័យជម្នះ​ជាង​កន្លះ​ម៉ោង​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន​៖ ដើម្បីទុកលុយទិញម៉ាស ប្រជាពលរដ្ឋខ្លះមិនទហ៊ានទិញខោអាវថ្មីឱ្យកូនទេ

2022/04/25 10:48:19 am        881
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត ។ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីអំឡុងពេលបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋតិចណាស់ ដែលពាក់ម៉ាស ដែលពេលនោះ គឺសមុទ្រមនុស្សតែម្តង ។សម្តេចបន្តថា «ការពាក់ម៉ាសជាការតម្រូវ ដែលនាំឱ្យប្រជាពលរដ្ឋយើងចំណាយយ៉ាងធំ ជូនកាលមិនហ៊ានទិញខោអាវថ្មីឱ្យកូនថែមទៀត ។សម្តេចបញ្ចាក់ថា អ្វីដែលសម្តេចចង់បាន គឺចង់ឱ្យប្រជាពលរដ្ឋអាចរំដោះខ្លះចេញពីការគំរាមគំហែងពីមេរោគកូវីដ-១៩ឱ្យបានឆាប់រហ័ស តាមរយៈយុទ្ធនាការចាក់វ៉ាសាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ដូសទី៣, ទី៤) និងកាតព្វកិច្ចមួយចំនួនរបស់សុខាភិបាល។

អង្គការសហប្រជាជាតិ​៖​ ជនជាតិ​អ៊ុយ​ក្រែ​ន​ជិត​ ៥​លាន ​២​សែន​នាក់​ភៀសខ្លួន​ចេញពី​សង្គ្រាម

2022/04/25 05:46:12 pm        709
​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​បាន​រត់​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ីកាលពី ​២​ខែ​កន្លង​ទៅ​នេះ​កំពុង​កើន​ឡើង​ដល់​ជិត ៥​លាន ​២​សែន​នាក់​។​ ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា ​តួលេខ​សរុប​ចំនួន ៥,១៨៦,៧៤៤​នាក់ គឺ​កើន​ឡើង ២៣,០៥៨​នាក់​គិត​តាម​ទិន្នន័យ​កាលពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លងទៅ​។ ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ១​,១៥១,០០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះ​អំឡុង​ខែ​មេសា​ធៀប​នឹង​ចំនួន​ជាង ៣​លាន ៤​សែន​នាក់​តែ​នៅ​ក្នុង​ខែ​មីនា​ប៉ុណ្ណោះ​។ ​ទិន្នន័យ​ចុងក្រោយ​បំផុត​មាន​ឡើង ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ពិធីបុណ្យ​អ៊ី​ស្ទ័​រ នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក​កាលពី​ថ្ងៃអាទិត្យ​។លោក Filippo Grandi ប្រធាន​ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​អ្នក​ទាំងឡាយ​ដែល​បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ផ្សេងទៀត​ដែល​ប្រកប​ដោយ​ភាព​ភ័យ​ខ្លាច ទុក្ខ​ព្រួយ ការបាត់បង់ និង​ការ​ព្រាត់ប្រាសចេញពី​មនុស្ស​ជាទី​ស្រឡាញ់ ខណៈ​ដែល​សង្គ្រាម​នៅតែ​បន្ត​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍

2022/04/25 10:34:50 am        592
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ ការពារ ដោយការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព។ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទុះឡើងកូវីដ-១៩ដំបូង បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់ពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំដែន និងកាត់បន្ថយទំនាក់ទំនងសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយស្មារតី រួបរួម សាមគ្គី និងការចេះជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស,តំបន់ និងសកលលោកទាំងមូល បានធ្វើឱ្យសង្គម សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌតំបន់ និងសកល បានងើបឡើងយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩៕

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់សាធារណរដ្ឋអ៊ីតាលី

2022/04/25 10:18:01 am        289
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid-19 ជាង ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM