ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ​ ហ៊ុន សែន សម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស

2022/04/11 02:32:48 am        3105
ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាសគឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល ដោយចាប់អនុវត្តពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២២តទៅ។សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តទាំង៤នេះនៅពេលចេញទៅកាន់បណ្តាខេត្តដទៃត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសគឺការពាក់ម៉ាសជាចាំបាច់។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានហ្មត់ចត់ទៅលើការអនុវត្តនូវវិធានការសាកល្បងសម្រាប់ខេត្តទាំង៤នេះ ។ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាសសម្រាប់ខេត្តទាំង៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ។ សម្តេចតេជោ ហ៊ុន សែន បន្តថា ចំពោះការសម្រេចមិនតម្រូវឲ្យពាក់ម៉ាសនេះ ក៏ដោយសារខេត្តទាំង៤ ជាខេត្តដែលគ្មានករណីឆ្លងកូវីដ-១៩ ឬបើមានក៏មានឆ្លងតិចតួចបំផុតក្នុងរយៈកាលកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរដល់ជនរួមជាតិនៅទូទាំងប្រទេស ចូលរួមសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ៕

កម្ពុជាឈរលេខ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក

2022/04/10 10:41:06 am        3688
ភ្នំពេញ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។នៅក្នុងតារាងវាយតម្លៃរបស់ Nikkei ៖ ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន៤

2022/04/09 09:44:26 pm        86
ភ្នំពេញ៖ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន ៤។អង្គការ សមាគម មន្ទីរពេទ្យចំនួន៤នោះរួមមាន៖ ចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ២០០០ ជូនដល់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រះរាជទ្រព្យចំនួន ៥០០០ដុល្លារអាមេរិក និងម៉ាសចំនួន ១០០០ ជូនដល់សមាគមដូនជី និងឧបាសិកាកម្ពជរដ្ឋ ព្រះរាជទ្រព្យចំនួន ១០០០០ដុល្លារអាមេរិក ម៉ាសចំនួន ២០០០ ថ្នាំព្យាបាលកូវីត ៤០០០ប្រអប់ ជូនមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ខណ្ឌឫស្សីកែវ ព្រះរាជទ្រព្យ ២០០០០ដុល្លារអាមេរិក ម៉ាសចំនួន ៤០០០ ជូនដល់អង្គការដើម្បីភាពញញឹម នៃកុមារ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាត ក៏ដូចជាឧត្តមប្រយោជន៍ផ្សេងៗជាច្រើនទៀត។(ប្រភព៖ Royal du Cambodge)

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

2022/04/10 07:28:43 am        1115
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ឯកឧត្តមបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់យុវជនបក្ស ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ឯកឧត្តមបញ្ជាក់ថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ទន្ទឹមនឹងនោះឯកឧត្តមក៏បានលើកឡើងពីកត្តាសន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

រុស្ស៊ីបណ្តេញអ្នកការទូតប៉ូឡូញ ៤៥នាក់ចេញពីទីក្រុងមូស្គូ

2022/04/10 07:20:10 am        763
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានបណ្តេញចេញអ្នកការទូតប៉ូឡូញ ៤៥នាក់ក្នុងការឆ្លើយតបទៅកាន់ប្រទេសប៉ូឡូញ ដែលបណ្តេញចេញអ្នកការទូតរុស្ស៊ីក្នុងចំនួនដូចគ្នា ដែលខ្លួននិយាយថាជាអ្នកស៊ើបការណ៍ដែល  ផ្តោតលើផ្នែកការទូត។ ប្រទេសប៉ូឡូញ បានបណ្តេញចេញអ្នកការទូតរុស្ស៊ី៤៥នាក់កាលពីថ្ងៃទី២៣ ខែមីនា ដោយចោទប្រកាន់ពួកគេថាជាមន្ត្រីបម្រើសេវាពិសេសរបស់រុស្ស៊ី និងអ្នកជាប់ពាក់ព័ន្ធរបស់ពួកគេ៕

លោក ​Zelenskyy ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី ខណៈ​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មក​អ៊ុយ​ក្រែ​ន​

2022/04/09 07:23:48 pm        1485
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​អរគុណ​ដល់​ប្រទេស​ស្លូ​វ៉ា​គី​សម្រាប់​ការ​គាំទ្រ​ដែល​បាន​ផ្តល់​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​របស់​លោក​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គីលោក Eduard Heger បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ ជាកន្លែង​ដែល​លោកបាន​ជួប​ជាមួយ​លោក Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ចលោក Heger បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​បាន​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 សម័យ​សូ​វៀត​របស់​ខ្លួន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក Zelenskyy បាន​អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​ S-300s ជួយ​ដល់​ប្រទេស​លោក និង​បិទ​ជើងមេឃ​ចំពោះ​យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល​របស់​រុស្ស៊ី​។​​លោក Heger បាន​អម​ដំណើរ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell មកកាន់​ទីក្រុង​គី​វ ដែល​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​សញ្ញា​ដល់​សហភាព​អឺរ៉ុប​សម្រាប់​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ជួប​លោកស្រី​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​

2022/04/09 06:19:32 pm        1325
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ក្នុង​ទីក្រុង​គី​វកាលពី​ថ្ងៃ​សុក្រ​។​​ដំណើរ​ទស្សនកិច្ច​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឡើង ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​បានបញ្ជូន​ត្រឡប់មក​វិញ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​មកកាន់​ទីក្រុង​គី​វ ក្នុង​វិធានការ​មួយ​ដែល​បញ្ជាក់​ពី​ស្ថានភាព​សន្តិសុខ​ដែល​ប្រសើរ​ឡើង​នៅ​​ទីនោះ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្លុក​អឺរ៉ុប​ទាំង ២៧​ប្រទេស​ចំពោះប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​។​ ​កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​ចូល​មក​ក្នុង​ទីក្រុង​គី​វក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​បន្ទាប់ពី​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ប៉ុន្តែ​ទោះបីជា​មានការ​បាត់បង់ និង​ការខូចខាត​ធ្ងន់ធ្ងរក៏​ដោយទីក្រុង​គី​វ​បាន​ទប់ទល់​ទៅ​នឹង​ការវាយ​ប្រហារ​នេះ ហើយ​រដ្ឋាភិបាល​អាច​បន្ត​ដំណើរ​វិធានការ​នានា​ពី​ទី​នោះ​បាន៕អត្ថបទ៖ ប៊ុនថន

UN និយាយ​ថា​ ការវាយប្រហារ​លើ​ជន​ស៊ីវិល​ជា​អំពើ​ឃោរឃៅ​មិន​អាច​ទទួល​យក​បាន​

2022/04/09 10:51:14 am        1058
​អ៊ុយក្រែន៖ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយ​ថា ការ​វាយ​ប្រហារ​លើ​ស្ថានីយ​រថភ្លើង Kramatorsk នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​ច្រើន​នាក់​ ខណៈ​កំពុង​រង់ចាំ​ការ​ជម្លៀស និង​ការ​គេច​ចេញពី​ការ​វាយ​ប្រហារ​ផ្សេងទៀត រួម​ទាំង​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​គឺ​មិន​អាច​ទទួលយក​បានទេ​។​​លោក Stéphane Dujarric អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​បាន​និយាយ​ថា ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ គឺជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌ និង​សិទ្ធ​មនុស្ស​អន្តរជាតិ ដែល​អ្នក​ប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​។​ ​លោក​អគ្គលេខាធិការ​បាន​រំលឹក​ដល់​ភាគី​ទាំងអស់​ អំពី​កាតព្វកិច្ច​របស់​ពួកគេ​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​ដើម្បី​ការពារ​ជន​ស៊ីវិល និង​ព្រមព្រៀង​បន្ទាន់​លើ​បទ​ឈប់​បាញ់​មនុស្សធម៌ ​ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ជម្លៀស​ដោយ​សុវត្ថិភាព និង​ដំណើរការ​មនុស្សធម៌​ជួយ​ដល់​ប្រជាជន​ដែល​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ។ លោក Stéphane Dujarric បាន​និយាយ​ថា​ លោក​អគ្គលេខាធិការ​សូម​អំពាវនាវ​ជាថ្មី​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ ឲ្យ​បញ្ចប់​សង្គ្រាម​ដ៏​ឃោរឃៅ​នេះ​ជាបន្ទាន់​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ស្ថានីយ​រថភ្លើង​បណ្ដាលឲ្យមនុស្ស​ ៥០នាក់ស្លាប់

2022/04/09 10:34:54 am        2593
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kramatorsk បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥០​នាក់​ស្លាប់​ក្នុង​នោះ​មាន​កុមារ ៥​នាក់​។​​លោក​បាន​និយាយ​ថា​ នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​ដោយ​រុស្ស៊ី​។ អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នឹង​ត្រូវ​នាំ​យក​មក​កាត់ទោស​។ លោក និង​មេដឹកនាំ​ផ្សេងទៀត​បាន​ចោទប្រកាន់​យោធា​រុស្ស៊ី​ថា ​មាន​ចេតនា​វាយប្រហារ​ស្ថានីយ​រថភ្លើង​។ ប៉ុន្តែ​រុស្ស៊ី​បាន​ដាក់​កំហុស​លើ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ​កងកម្លាំង​របស់​ខ្លួន​មិនបាន​ប្រើប្រាស់​ប្រភេទ​មី​ស៊ី​ល ​ដែល​បាន​វាយប្រហារ​លើ​ស្ថានីយ​នេះ​នោះ​ទេ​។​ ​ប្រធានាធិបតី​លោក Zelenskyy បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់​តែ​ខ្លាំង​លើ​ប្រទេសរុស្ស៊ី ​ដោយ​លោក​បាន​និយាយ​ថា ​ភាព​ទន់ភ្លន់​ដែល​ប្រទេស​មួយ​ចំនួន​កំពុង​ធ្វើ​ដាក់​ប្រទេស​រុស្ស៊ី​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។លោក​បាន​អង្វរ​ឲ្យ​ផ្តល់​អាវុធ​បន្ថែម​ទៀតដើម្បី​ផ្គត់ផ្គង់​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​ ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​បាន​សម្លាប់​មនុស្ស​ជាង ៥០​នាក់ និង​របួស​ជាង​ ១០០​នាក់​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kramatorsk ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់

2022/04/09 03:15:52 pm        918
ព្រះសីហនុ៖​ គិតត្រឹមម៉ោង​០១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
08/10/2026 01:08 PM
ការប្រឡងក្នុងខេត្តព្រំដែន ឧត្តរមានជ័យ និងព្រះវិហារ ដំណើរការទៅដោយស្ងៀមស្ងាត់ និង រលូនល្អ
08/10/2026 01:08 PM
បេក្ខជនមានពិការភាពខិតខំប្រឹងប្រែងឆ្លងកាត់ស្ពានបាក់ឌុបឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត
08/10/2026 01:08 PM
ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីមួយ​នៃការប្រឡងបាក់ឌុប បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ
08/10/2026 12:08 PM
អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជន​ឱ្យខិតខំប្រឡង ខណៈការ​ប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់ »
08/10/2026 12:08 PM
ភ្លៀងមូសុងកើនឡើងដោយសារព្យុះទីហ្វុងដូហ្វីន បង្កឱ្យមានទឹកជំនន់នៅប្រទេសហ្វីលីពីន
08/10/2026 12:08 PM
អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូប​សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
08/10/2026 12:08 PM
បេក្ខជនប្រឡងបំពេញវិជ្ជា​ បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឡង​ឱ្យជាប់
08/10/2026 11:08 AM
បេក្ខជនស្វ័យរិនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បង្ហាញក្តីរំពឹងខ្ពស់ក្នុងការប្រឡងឆ្នាំនេះ
08/10/2026 11:08 AM
តម្លៃប្រេងកើនឡើង ខណៈការទាមទាររបស់អ៊ីរ៉ង់ធ្វើឱ្យទស្សនវិស័យសម្រាប់ច្រកសមុទ្រហ័រមូសអាប់អួរ
08/10/2026 11:08 AM