ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

សហរដ្ឋអាមេរិក និង​អឺរ៉ុប​វាយប្រហារ​រុស្ស៊ី​ដោយ​ទណ្ឌកម្ម​សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/04/07 07:24:23 pm        1277
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​ លើ​ប្រទេស​រុស្ស៊ី​ដែល​ប្រធានាធិបតី​លោក Joe Biden បាន​និយាយ​ថា ​នឹង​ដាក់​ទណ្ឌកម្ម​យូរអង្វែង​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ចក្រភព​អង់គ្លេស​បាន​ធ្វើ​តាម​យ៉ាង​ឆាប់រហ័ស​ ហើយក៏​មានការ​ខឹងសម្បា​រ​កាន់​តែ​ខ្លាំង​ឡើង​ពី​សហភាព​អឺរ៉ុប ខណៈ​សម្ព័ន្ធមិត្ត​បាន​ជំរុញ​ឆ្ពោះ​ទៅ​រក​យុទ្ធនាការ​កាន់តែ​ធំ​ ដើម្បី​រឹតត្បិតសេដ្ឋកិច្ច​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​ខណៈ​ទណ្ឌកម្ម​ជាច្រើន​ដង​ត្រូវ​បាន​បង្កើន​ឡើង មិនបាន​បង្ខំ​ឲ្យ​លោក​ Putin ចាក​ចេញពី​សង្គ្រាមនោះ​ទេ ទណ្ឌកម្ម​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អស់សង្ឃឹម ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ន​តស៊ូ​ទប់ទល់​ការ​បាញ់​ផ្លោង​ពី​រុស្ស៊ី​បន្ថែម​ទៀត​។ គន្លឹះ​នៃ​ប្រសិទ្ធភាព​ទណ្ឌកម្ម​គឺ​ការ​រួប​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រជាជាតិ​អឺរ៉ុប​។​​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប​លើ​បម្រាម​នាំចូល​ធ្យូងថ្ម​ នឹង​ជា​ការ​ដាក់ទណ្ឌកម្ម​ដំបូង​របស់​សហភាពអឺរ៉ុប​ ដែល​មាន​គោលដៅ​លើ​ឧស្សាហកម្ម​ថាមពល​រក​ប្រាក់​ចំណូល​បាន​ច្រើន ​សម្រាប់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ធ្វើសង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា បម្រាម​លើ​ធ្យូងថ្ម​មាន​តម្លៃ ៤ពាន់​លាន​អឺរ៉ូ ឬ​ ៤.៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​បន្ថែម​រួចហើយ រួម​ទាំង​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់យោធភូមិភាគទី៥

2022/04/07 07:00:23 pm        794
បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃតទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។លោកមេបញ្ជាការកងទ័ពជើងគោកសូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។ វគ្គហ្វឹក ហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះ ដឹង និង បទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ ភារកិច្ច នៅតាម បណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទទួល រ៉ាប់រង រា ល់ភារកិច្ចរបស់ អង្គភាព  នាពេលចំពោះមុខ និងតទៅអនាគត។លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។លោកបញ្ជាក់ថា ចំពោះមុខនេះភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈានមកដល់ដំណាក់ កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះ សូមបន្ត ប្រុង ប្រៀប ត្រៀម លក្ខណៈធានា អនុវត្ត យ៉ាង ម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕

ចិន​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ការ​សម្លាប់​រង្គាល​នៅ​ទីក្រុង Bucha ជាជាង​ការ​ទម្លាក់​កំហុស​ដាក់គ្នា​

2022/04/07 06:45:26 pm        1482
​ចិន៖ កាលពី​ថ្ងៃ​ពុធ​ប្រទេស​ចិន​បាន​និយាយ​ថា រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​ក្នុង​ទីក្រុង Bucha របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​រំខាន​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​គួរ​ទម្លាក់កំហុស​ឲ្យ​គ្នា​ឡើយ​រហូត​រក​ឃើញ​ការពិត​។​ការ​លេច​ចេញ​ភស្តុតាង​នៃ​អ្វី​ដែល​បង្ហាញ​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល ក្រោយ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​តំបន់​រដ្ឋធានី Kyiv អាច​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុង​ប៉េកាំង ក្នុង​ការ​ដឹកនាំ​គំនិត​ជា​សាធារណៈ​ជុំវិញ​ជម្លោះ​ដែល​ចិន​មិន​ព្រម​រិះគន់​ក្រុង​មូស្គូ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ Zhao Lijian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា ប្រទេស​ចិន​គាំទ្រ​ការ​ផ្ដួចផ្ដើម និង​វិធានការ​ទាំងឡាយ​ជួយ​កាត់បន្ថយ​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​នេះ និង​ត្រៀម​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការ​ប៉ះពាល់​ទាំង​ឡាយ​ដល់​ជន​ស៊ីវិល​។​​លោក Zhao បាន​និយាយ​ថា ការពិត និង​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង​ត្រូវតែ​ផ្ទៀង​ផ្ទាត់។ គ្រប់​ភាគី​ទាំងអស់​គួរតែ​រក្សា​ការ​អត់ធ្មត់ និង​ចៀសវាង​ការចោទប្រកាន់​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក មុន​ការ​សន្និដ្ឋាន​នៃ​ការស៊ើបអង្កេត​ត្រូវ​បាន​កំណត់​៕អត្ថបទ៖ សុខមាន

មន្ទីរ​បញ្ច​កោណ​និយាយ​ថា ​រុស្ស៊ី​បាន​ដក​កងកម្លាំង​ទាំងស្រុង​ចេញពី​រដ្ឋធានី Kyiv និង​ទីក្រុង Chernihiv

2022/04/07 05:38:31 pm        2288
​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ទាំងស្រុង​ពី​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង Chernihiv ទៅ​ភាគ​ខាងជើង​របស់​ខ្លួន ខណៈ​ទីក្រុងមូស្គូ​ត្រៀម​ប្រមូលផ្ដុំ​កងកម្លាំង​វាយលុក​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​។​​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រោម​លក្ខខណ្ឌ​កំណត់​ដោយ​មន្ទីរ​បញ្ច​កោណ​ថា យើង​កំពុង​វាយ​តម្លៃ​ថា ​ជនជាតិ​រុស្ស៊ី​ទាំងអស់​បាន​ចាកចេញ​។ ការ​ចាក​ចេញ​របស់​ពួកគេ​ទាំងស្រុង​ត្រូវ​បាន​បញ្ជាក់​ត្រឹមតែ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​ប៉ុណ្ណោះ ដោយ​ព្រមាន​ថា​ កងកម្លាំង​រុស្ស៊ី​ប្រហែលជា​បាន​បន្សល់ទុក​គ្រាប់មីនដែល​ត្រូវ​ការ​សម្អាត​ជា​ចាំបាច់​។​ ​មន្ត្រី​ចារកម្ម​អាមេរិក និង​អឺរ៉ុបបាន​តាមដាន​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ​ថា រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ការ​កំណត់​ទិសដៅ​ឡើងវិញ បន្ទាប់ពី​បាន​ជួបប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា និង​ទទួលរង​នូវ​ការ​បាត់​បង់​ជីវិត​រាប់​ពាន់​នាក់នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​។​ទីក្រុងមូស្គូទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ភាគ​ខាងកើត ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​គាំទ្រដោយ​រុស្ស៊ី ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដ៏​ចម្រូងចម្រាស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខណៈ​ការ​ដក​ទ័ព​របស់​រុស្ស៊ី​ចេញពី​តំបន់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន ​ហាក់​ដូច​ជា​ពេញ​លេញដោយមាន​អង្គភាព​ជាច្រើន​បាន​ដកថយ​តាម​ប្រទេស​បេឡា​រុស មន្ទីរ​បញ្ច​កោណ​មិនទាន់​ឃើញ​កងទ័ព​ទាំងនោះ​វិលត្រឡប់​មក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​វិញ​ទេ​៕អត្ថបទ៖ សុខមាន

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា អង្គការសហប្រជាជាតិនិយាយថា ប្រើហិង្សាហួសហេតុ

2022/04/06 07:55:23 pm        666
ជាច្រើនខែមកនេះ ប្រជាជនស្រីលង្កាបានស៊ូទ្រាំក្នុងជួរដ៏វែងដើម្បីទិញប្រេងឥន្ធនៈ ឧស្ម័នចម្អិនអាហារ ស្បៀងអាហារ និងថ្នាំពេទ្យដែលភាគច្រើននាំមកពីបរទេស។ និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) លោកស្រី Liz Throssell បានលើកឡើងអំពីរបាយការណ៍អំពើហិង្សាហួសហេតុ និងគ្មានដំណោះស្រាយរបស់នគរបាលមកលើក្រុមអ្នកតវ៉ា និងបាននិយាយថា រដ្ឋាភិបាលមិនគួរប្រើអំណាចរដ្ឋក្នុងគ្រាអាសន្នដែលបានប្រកាសរបស់ខ្លួន ដើម្បីបង្ក្រាបការតវ៉ានោះទេ។

មេដឹកនាំ​អ៊ុយ​ក្រែ​ន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដោយ​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់​

2022/04/06 06:41:47 pm        1139
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឱ្យ​មានកំណែទម្រង់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​(UNSC) ​ដោយ​ចោទ​ប្រកាន់​ថា ​ក្រុម​ប្រឹក្សា​មិនបាន​ចាត់វិធានការ​ណាមួយ​ដើម្បី​បញ្ចប់​ការ​វាយលុក​របស់​រុស្ស៊ី និង​ស្ដារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​។​​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​អង្វរ​តាមរយៈ​វីដេអូ ខណៈ​ភស្តុតាង​ដ៏​សោកសង្រេង​បាន​បន្ត​បង្ហាញការ​សម្លាប់​រង្គាល​ជន​ស៊ីវិល​ ធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ជាយក្រុង​គី​វ មុន​ពេល​ពួកគេ​ដក​កងទ័ព​ចេញពី​រដ្ឋធានី​។​ លោក Zelenskyy បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឱ្យ​ដក​ប្រទេស​រុស្ស៊ី​ចេញ ខណៈ​ប្រទេស​នេះ​ជា​អ្នក​ឈ្លានពាន និង​ជា​ប្រភព​នៃ​សង្គ្រាម ហើយ​បន្ទាប់មក​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាចធ្វើ​បាន​ដើម្បី​បង្កើត​សន្តិភាព​។​ រុស្ស៊ី​មាន​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រដ្ឋ​មួយ​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រែក្លាយ​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ទៅជា​សិទ្ធិ​រក​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​បានទេ​។​អត្ថបទ៖ ប៊ុនថន

ចិន​ជំរុញ​ឲ្យ​ចៀសវាង​ការ​យក​បញ្ហា​មនុស្សធម៌​ធ្វើជា​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/06 06:13:18 pm        1497
​ចិន៖ តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Zhang Jun បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​ជំរុញ​ឲ្យ​គោរព​តាម ឬ​ធ្វើ​តាមច្បាប់​មនុស្សធម៌អន្តរជាតិ​នៅ​អ៊ុយ​ក្រែ​ន និង​ដើម្បី​បញ្ចៀស​ការ​យក​បញ្ហា​ទាំងនោះ​ធ្វើជា​រឿង​នយោបាយ។​លោក​ថា យើង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឲ្យ​អនុវត្តន៍​តាមច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ការពារ​សុវត្ថិភាព​ជន​ស៊ីវិល និង​លំនៅឋាន​ជន​ស៊ីវិល កុំ​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ ធានា​សុវត្ថិភាព និង​ដំណើរ​ការ​ល្អ​លើ​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ការ​ជម្លៀស​មនុស្ស និង​ជំនួយ​មនុស្សធម៌ និង​ការធានា​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ស្ត្រី កុមារ អ្នក​រង​របួស និង​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ ​ប្រេសិត​ពិសេស​របស់​ចិន​រូប​នេះ​និយាយ​ថា ​បញ្ហា​មនុស្សធម៌​គួរតែ​កុំ​យក​ទៅ​ឡូកឡំ​បង្កើត​ជា​បញ្ហា​នយោបាយ​។ លោក Zhang Jun បាន​ប្រាប់​ថា សហរដ្ឋអាមេរិក សម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​គួរតែ​ចូលរួម​ក្នុង​ការ​សន្ទនា​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​រុស្ស៊ី​ ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា៕អត្ថបទ៖ សុខមាន

លោក Zelenskyy អំពាវនាវ​ឲ្យ​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី​

2022/04/06 05:00:48 pm        1311
​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មាន​ភស្តុតាង​គួរ​ឲ្យ​រន្ធត់ចិត្ត​កាន់​តែ​ច្រើន​នៃ​ការ​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​កងកម្លាំង​រុស្ស៊ី​ទើបតែ​បាន​ចាក​ចេញទៅ​ថ្មីៗ​។​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រូប​ភាពជា​អ្វី​ដែល​ទំនងជា​ការ​សម្លាប់​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ​ប្រព្រឹត្ត​ដោយ​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Bucha និង​ទីប្រជុំជន​ផ្សេងទៀត មុន​ពេល​ពួកគេ​ដក​ចេញពី​តំបន់​ជាយ​រដ្ឋធានី Kyiv បាន​បណ្ដាល​ឲ្យ​មានការ​តវ៉ា​ទូទាំង​ពិភពលោក និង​នាំ​ឲ្យ​បណ្ដា​ប្រទេស​លោក​ខាង​លិច​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​កាន់​តែ​ច្រើន និង​ស្នើ​ឲ្យ​បន្ថែម​ទណ្ឌកម្ម​រួម​ទាំង​បម្រាម​លើ​ការ​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​។​លោក Zelenskyy និយាយ​ថា បន្ទាប់ពី​ពិភពលោក​បាន​មើល​ឃើញ​រូបភាព​ដ៏​សោកសង្រេង​ក្នុង​ទីក្រុង Bucha ទណ្ឌកម្ម​លើ​រុស្ស៊ី​ត្រូវតែ​ស័ក្ដិសម​នឹង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នកកាន់កាប់​ក្នុង​តំបន់​ទាំងនោះ​។ ​លោក​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ទោះបីជា​សង្គ្រាម​ចប់​ក៏ដោយ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ត្រឡប់​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​វិញ​ឡើយ ហើយ​ថា​បណ្ដា​មេដឹកនាំ​លោក​ខាងលិច​ដែល​ព្យាយាម​រារាំង នឹង​ត្រូវទទួល​ការ​ពិន័យ​ខាង​នយោ​បាយ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​៖ ​លោក​ខាង​លិច​កំពុង​ព្យាយាម​ជាន់​ពន្លិច​កិច្ចចរចា​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​តាម​រយៈ​ការ​ប្រឌិត​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/04/06 04:25:17 pm        945
​រុស្ស៊ី៖ កាលពី​ថ្ងៃ​អង្គារ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​ចោទប្រកាន់​លោក​ខាង​លិច​ថា ​កំពុង​ព្យាយាម​ជាន់​ពន្លិច​កិច្ចចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​តាមរយៈ​ការ​ប្រឌិត​ឲ្យ​មានរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ទម្លាក់កំហុស​លើ​កងកម្លាំង​រុស្ស៊ី​។ ​រដ្ឋធានី Kyiv និង​លោក​ខាងលិច​ន​និយាយ​ថា ពួកគេ​មាន​ភស្តុតាង​រួម​ទាំង​រូបភាព និង​ការ​អះអាង​ពី​សាក្សីប្រមូល​បាន​ដោយសារ​ព័ត៌មាន Reuters និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ទីក្រុង Bucha របស់​ប្រទេស​អ៊ុយ​ក្រែ​ន។ ទីក្រុង Moscow បាន​ទាត់​ចោល​ការចោទប្រកាន់​នេះ​ និង​បាន​ហៅ​ការចោទប្រកាន់​ទាំងឡាយ​ថា ​ជាការ​ប្រឌិត​ដ៏​អស្ចារ្យ​បំផុត​។ ​លោក Lavrov បាន​និយាយ​ដោយ​គ្មាន​ផ្ដល់​ភស្តុតាង​ថា ទីក្រុង Moscow ​ជឿ​ថា ការចោទប្រកាន់​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បំផ្លិចបំផ្លាញ​ដំណើរ​ការចរចា បន្ទាប់ពី​អ្វី​ដែល​លោក​បាន​ហៅថា​ ជា​ភាព​រីកចម្រើន​នៅ​ពេល​ក្រុម​អ្នកតំណាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ជួប​គ្នា​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី​៕ អត្ថបទ៖ សុខមាន

ក្រុង ​Moscow ​ព្រមាន​ពី​ការ​ឆ្លើយ​តប​ឲ្យ​ដូចគ្នា​ទៅ​លោក​ខាង​លិច​ ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​

2022/04/05 06:22:08 pm        1329
​រុស្ស៊ី៖ អតីត​ប្រធានាធិបតី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Dmitry Medvedev បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​នឹង​ឆ្លើយតប​ឲ្យ​បាន​ដូចគ្នា​ ទៅ​នឹង​ការ​បណ្ដេញ​អ្នក​ការទូត​របស់​ខ្លួន​ចេញពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​។​លោក Medvedev​ និយាយ​នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Telegram របស់​លោក​ថា មនុស្ស​គ្រប់គ្នា​ដឹង​ពី​ចម្លើយ​ហើយ ការ​បំផ្លិចបំផ្លាញ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​នឹង​កើតឡើង​ដូចគ្នា​។ តើ​គេ​ដាក់ទោស​អ្នកណា​? អ្នក​ទី​មួយ​គឺ​ខ្លួនឯង​។ កាលពី​ថ្ងៃ​ចន្ទប្រទេស​បារាំង​បាន​និយាយ​ថា ខ្លួន​នឹង​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​ជុំវិញ​សកម្មភាព​របស់​ទីក្រុង Moscow ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អាល្លឺម៉ង់​បាន​ប្រកាស​ថា "​ចំនួន​ដ៏​ច្រើន​" នៃ​អ្នកការទូត​រុស្ស៊ី​ជា​អ្វី​ដែល​មិន​គួរ​ចង់បាន​។ ក្រៅពី​ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នៅ​មាន​ប្រទេស​ឡា​ត​វី និង​លី​ទុយ​អា​នី​ផង​ដែរ​ដែល​បាន​ប្រកាស​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់ ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប​ទាក់ទងនឹង​ការ​សម្លាប់​រង្គាល​នេះ​។​​លោក Medvedev បាន​និយាយ​ថា​ ប្រសិនបើ​បញ្ហា​នេះ​នៅតែ​បន្ត វា​នឹង​សម​ដូច​ខ្ញុំ​បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ដើម្បី​បិទទ្វារ​ស្ថានទូត​នៅ​ក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​។ ​វា​នឹង​រឹតតែ​បន្ទាប​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ហើយ​បន្ទាប់មក​យើង​នឹង​បញ្ចប់​ដោយ​គ្រាន់តែ​សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​គ្មាន​វិធី​ផ្សេង​ក្រៅពី​ការ​មើល​ឃើញ​ដោយ​ចុង​កាំភ្លើង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីប្រឹក្សា៖ អ៊ីស្រាអែលបន្តឈរជើងក្នុងតំបន់ទ្រនាប់នៅលីបង់ ខណៈបរាជ័យក្នុងការដកហូតអាវុធពីក្រុមហេសបូឡា
08/10/2026 03:08 PM
លោក TRUMP និយាយថា ស្ថានភាពសេដ្ឋកិច្ចនៅអ៊ីរ៉ង់ កំពុងធ្លាក់ចុះយ៉ាងខ្លាំង
08/10/2026 03:08 PM
ទាហានយ៉ាងតិច ១០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមូលដ្ឋានយោធា នៅភាគកណ្តាលប្រទេស ម៉ាលី
08/10/2026 03:08 PM
អ៊ុយក្រែននិងរុស្ស៊ីចោទគ្នាទៅវិញទៅមកជុំវិញការវាយប្រហារដ៏សាហាវ ខណៈកំពង់ផែ Odesa ត្រូវខូចខាតធ្ងន់ធ្ងរ
08/10/2026 03:08 PM
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន
08/10/2026 03:08 PM
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
08/10/2026 02:08 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ជម្រើសរបស់លោក TRUMP ក្នុងការដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ កាន់តែមានកម្រិត
08/10/2026 02:08 PM
ប្រភព៖ ការវាយប្រហាររបស់ក្រុមហ៊ូទី បានសម្លាប់មនុស្សយ៉ាងតិច ៨នាក់ នៅតំបន់ឆ្នេរភាគខាងលិច យេម៉ែន
08/10/2026 02:08 PM
ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី
08/10/2026 02:08 PM
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 02:08 PM