សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីឆ្នាំ២០២៣​សម្រាប់គណបក្សប្រជាជនកម្ពុជា

2022/03/31 03:35:29 pm        592
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល»៕

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើម នៃអ្វីទាំងអស់

2022/03/31 03:19:46 pm        525
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយក្រែន​កំពុងបានបំផ្លាញដោយហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 02:33:56 pm        1528
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។- ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។- ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

នៅព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/30 04:14:33 pm        613
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។គួរបញ្ជាក់ថា ស្ពានអាកាសថ្មីចោមចៅតភ្ជាប់មហាវិថីសហព័ន្ឋរុស្សុី ទៅមកផ្លូវជាតិលេខ ៣ និងស្ពានអាកាសកំណោងពីមហាវិថី សហព័ន្ឋរុស្សុីបត់ឆ្វេងទៅមហាវិថី ចោមចៅ ត្រូវបានដាក់អោយធ្វើចរាចរបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោយពេលសាងសង់បញ្ចប់១០០%៕

ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​អ៊ុយ​ក្រែ​ន​

2022/03/30 10:20:22 pm        717
​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​រីកចម្រើន​ក្នុង​ការ​ចរចា​ខាង​នយោបាយ​ច្បាស់លាស់ ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ផ្អែកលើ​គោលការណ៍​របស់​ជំពូក​អង្គការសហប្រជាជាតិ​។​ថ្លែង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន លោក Guterres បាន​និយាយ​ថា សង្គ្រាម​បាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ ​១០​លាន​នាក់​ផ្លាស់ប្ដូរ​ទីលំនៅ ភាគច្រើន​ជា​ស្ត្រី និង​កុមារ ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ប្រព័ន្ធ និង​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​ឡើងថ្លៃ​ខ្ពស់​កប់​ពពក​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះ​ត្រូវតែ​បញ្ឈប់​សង្គ្រាម​នេះ​ភ្លាម​។​ លោក Guterres បាន​ពន្យល់​ថា អង្គការសហប្រជាជាតិ និង​ភ្នាក់ងារ​ជាច្រើន​របស់​ខ្លួន​បាន​កំពុង​ធ្វើ​ការ​គ្មាន​សម្រាក​ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ពី​ជម្លោះ​ដែល​នៅតែ​បន្ត។ បច្ចុប្បន្ន​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ចំនួន ១,០០០​នាក់​ត្រូវ​បាន​ប្រចាំការ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រុម​ទី​ភ្នាក់ងារ​មនុស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ បាន​ជួយ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួលយក​ជ​ន​ភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​បាន​ផ្ដល់​ជំនួយ​​ដល់​ប្រជាជន​ជិត ៩០០,០០០​នាក់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​ដូចជា អាហារ ជម្រក ថ្នាំពេទ្យ និង​ទឹកបរិសុទ្ធ​ជាដើម៕អត្ថបទ៖ សុខមាន

អ្នកចរចា​រុស្ស៊ី​ចង់បាន​អព្យាក្រឹតភាព​អ៊ុយ​ក្រែ​ន​មិន​ប្រែប្រួល​

2022/03/30 07:13:22 pm        991
​ទួរគី៖ ប្រធាន​គណៈប្រតិភូ​រុស្ស៊ី​សម្រាប់​កិច្ចចរចា​ជាមួយ​អ៊ុយ​ក្រែ​ន ​បានលើកឡើង​ម្តងទៀត​នូវ​សំណើ​ជា​លាយ​លក្ខណ៍អក្សរ​របស់​ភាគី​អ៊ុយ​ក្រែ​ន ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព​បន្ទាប់ពី​កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​។​ ​លោក Vladimir Medinsky បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​ប្រកាសខ្លួន​ជា​រដ្ឋ​អព្យាក្រឹត​ ស្ថិតក្រោម​ការធានា​ពី​ច្បាប់​អន្តរជាតិដើម្បី​អនុវត្ត​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​។​​សេចក្តីថ្លែងការណ៍​រប​ស់លោក​ធ្វើឡើង​ បន្ទាប់ពី​កិច្ចចរចា​ជុំ​ថ្មី​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ននៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី ហើយ​ហាក់ដូច​ជាមាន​សម្បទាន​សំខាន់​ដំបូង​ដែល​រុស្ស៊ី​បានធ្វើ ចាប់តាំងពី​ការចាប់ផ្តើម​ការវាយ​លុក​លើ​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​មួយខែ​មកនេះ​។​ ​លោកនិយាយថា គួរតែមាន​បញ្ជី​នៃ​រដ្ឋ​អ្នកធានា​ដែល​នឹង​ធានា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន មិន​អនុវត្តចំពោះ​ដែនដី​តំបន់​គ្រី​មៀ និង Sevastopol។​លោក Medinsky និយាយថា មានការ​រំពឹងទុក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បោះបង់​ចោល ការ​ចូលរួមក្នុង​សហព័ន្ធយោធា ការដាក់​ពង្រាយ​មូលដ្ឋាន​យោធា ឬ​ធ្វើ​សមយុទ្ធ​យោធានៅលើ​ទឹកដី​នៃ​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពី​រដ្ឋ​អ្នកធានារួមទាំង​សហព័ន្ធរុស្ស៊ី​។ ​ជាមួយគ្នានេះ ​ប្រទេស​អ៊ុយ​ក្រែ​ន​បានស្នើ​សុំឱ្យ​មានការ​សម្រេច​ចុងក្រោយ​ រវាង​ប្រទេស​ទាំងពីរដើម្បី​ឲ្យមាន​ជំនួប​ជា​ផ្លូវការ​នៃ​ប្រមុខរដ្ឋ​៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ចាំបាច់​ក្នុង​ករណី​ខ្លះ​

2022/03/30 06:31:55 pm        941
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រើ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ទៅកាន់​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ប៉ុន្តែ​ការសន្ទនា​រវាង​ក្រុង ​Moscow ​និងក្រុង​ Washington​ គឺ​មាន​ការចាំបាច់​ក្នុង​ចំណុច​មួយ​ចំនួន វា​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល។​​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​និយាយ​ថា ការ​ប្រមាថកាតទាន​រឿង​ផ្ទាល់ខ្លួន មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ​ជាពិសេស​ការ​និយាយ​ប្រមាថ​រឿង​ផ្ទាល់ខ្លួន ដែល​មិន​គួរ​បណ្ដោយ​ឲ្យ​មាន​សង្គ្រាម​វោហារសាស្ត្រ​កើត​មាន​ទាល់តែសោះ​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ពិត​ណាស់​ថា ​កត្តា​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ជា​អវិជ្ជមាន​។ ជាង​នេះ​ទៅទៀត​នោះ លោក Peskov បាន​បន្ថែម​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ពិតជា​ចាំបាច់​ក្នុង​ករណី​ខ្លះ​។ ​ម្យ៉ាងទៀត​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​ប្រទេស​ទាំង​ ២​ នោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ផលប្រយោជន៍​ពិភពលោក​ផង​ដែរ​។​ចំណែក​សហរដ្ឋអាមេរិក​វិញ ប្រធាន​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោកស្រី Kate Bedingfield បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អាមេរិក​លោក Joe Biden នឹង​កើតឡើងបន្ទាប់ពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធូរស្បើយ​ហើយ​នោះ​៕អត្ថបទ៖ សុខមាន

អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​ស្ថានទូត​ក្នុង​ប្រទេស​មួយ​ចំនួន​ដោយ​ចោទ​ថា ជា​ចារកម្ម​

2022/03/30 05:25:29 pm        608
អឺរ៉ុប៖ ប្រទេស​បែលហ្ស៊ិក អៀរ​ឡង់ សាធារណរដ្ឋ​ឆែក និង​ហូ​ឡង់​បាន​រួម​គ្នា​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ជាង ៤០​នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ចារកម្ម​។ ​យោង​តាម​អ្នកនាំពាក្យ​មួយ​រូប ​ប្រទេស​បែលហ្ស៊ិកនឹង​ត្រូវ​បណ្ដេញ​ជនជាតិ​រុស្ស៊ី ២១​នាក់​ដែល​ធ្វើការ​នៅ​ស្ថានទូត​របស់​ទីក្រុង​មូ​ស្គូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង Antwerp។ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ថា ខណៈ​ពួកគេ​ទាំងអស់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ពួកគេ​ពិតជា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចារកម្ម និង​បង្ក​ការ​ប៉ះពាល់​។​ ​ក្រសួងការបរទេស​ហូ​ឡង់​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដក​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ចំនួន ១៧​នាក់​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ដោយ​ធ្វើ​សកម្មភាព​លើ​ព័ត៌មាន​ពី​សេវា​សន្តិសុខ​របស់​ខ្លួន​។ ក្រសួង​នេះ​បាន​បន្ថែម​ថា ​ប្រទេស​ហូ​ឡង់​ត្រូវ​បាន​រៀប​ចំ​សម្រាប់​វិធានការ​សងសឹក​ណាមួយ​រួចរាល់​ហើយ ព្រោះ​ទីក្រុង Moscow អាច​នឹង​ចាត់វិធានការ​វាយបក​វិញ​នៅ​ថ្ងៃ​ណាមួយ​។​​ជាមួយគ្នា​នោះ​ដែរ ក្រសួង​ការបរទេស​របស់​អៀរ​ឡង់បាន​បណ្ដេញ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ចំនួន ៤​រូប​ដែល​បាន​បម្រើ​ការងារ​នៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ប្រទេស​ខ្លួន ដោយ​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​អ្នកការទូត​ទាំងនោះ មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នៃ​ឥរិយាបថ​ជា​អ្នក​ការទូត​ទេ ដោយ​បន្ថែម​ថា ​ទោះ​យ៉ាង​ណា​ក៏ដោយ​ទ្វារ​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ Dublin និង​ក្រុង Moscow នៅតែ​បើកចំហ​ជានិច្ច​៕​អត្ថបទ៖ សុខមាន

រុស្ស៊ី​ប្ដេជ្ញា​កាត់បន្ថយ​ប្រតិបត្តិការ​សឹក​ជុំវិញ​រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន ក្រោម​ការសង្ស័យ​ពី​សហរដ្ឋអាមេរិក

2022/03/30 09:46:59 am        1091
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​សឹក​នានា​យ៉ាង​ច្រើន​ជិត​រដ្ឋធានី​គី​វ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង ខណៈ​ផែនការ​នៃ​កិច្ច​ព្រមព្រៀង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​ធំ​ បាន​លេចចេញ​ជា​រូបរាង​នៅ​ក្នុង​ការចរចា​ជុំ​ចុង​ក្រោយ​បំផុត ​នៅ​ក្នុង​ប្រទេស​ទួរគី​។​គណៈប្រតិភូ​របស់​អ៊ុយ​ក្រែ​ន​នៅ​ជំនួប​ចរចា ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុលបាន​ដាក់​ចេញ​ក្របខ័ណ្ឌ​មួយ ​ដែល​ប្រទេស​នេះ​នឹង​ប្រកាស​ខ្លួនឯង​ជា​រដ្ឋ​អព្យាក្រឹត្យ ហើយ​សន្តិសុខ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ធានា​ដោយ​ក្រុម​ប្រទេស​ផ្សេងទៀត។ ប្រតិកម្ម​ជា​សាធារណៈ​របស់​ក្រុង Moscow គឺ​វិជ្ជមាន ហើយ​ការចរចា​បន្ទាប់​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​រយៈពេល​ ៥​សប្ដាហ៍នូវ​អ្វី​ដែល​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជិត ​៤​លាន​នាក់​កំពុង​រត់​ភៀសខ្លួន​។​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា លទ្ធផល​រឹងមាំ​តែ​មួយ​គត់​បាន​មកពី​ការចរចា​ថ្មីៗ​នេះ​អាច​ជឿជាក់​បាន​។ ​ចំណែក​លោក Antony Blinken ប្រមុខ​ការទូត​អាមេរិក​បាន​លើក​ឡើង​ថា សូចនាករ​ផ្សេងៗ​នៃ​ការ​ដក​កងទ័ព​របស់​រុស្ស៊ី​អាច​ជា​ការប៉ុនប៉ង​ពី​សំណាក់​ក្រុង Moscow កុហក​បោក​បញ្ឆោត​គេឯង​ និង​ជា​ការបង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ពិភព​លោក​៕ អត្ថបទ៖ សុខមាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

2022/03/30 04:35:55 pm        431
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង, ឯកអគ្គរដ្ឋទូត ប្រទេសជាមិត្ត, ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ព្រមទាំងអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងបណ្តាអង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
08/10/2026 07:08 PM
បន្ទុះភ្នំភ្លើង Etna បណ្តាលឲ្យផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Catania ស្ថិតលើកោះ Sicilyរបស់អ៊ីតាលី
08/10/2026 07:08 PM
មនុស្ស ១៣នាក់ រួមទាំងកុមារម្នាក់ រងរបួស នៅក្នុងការវាយប្រហារតាមច្រកអាកាសរុស្ស៊ីលើទីក្រុង Zaporizhzhia របស់អ៊ុយក្រែន
08/10/2026 07:08 PM
មន្ទីរពិសោធន៍ក្រសួងបរិស្ថាន បានចូលរួមចំណែកលើការពង្រឹងធនធានមនុស្ស តាមរយៈការផ្តល់ឱកាសដល់និស្សិត
08/10/2026 07:08 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
08/10/2026 07:08 PM
ផ្ទះសម្បែងពលរដ្ឋនិងហាងលក់ទំនិញនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រងការជន់លិចដោយសារទឹកជំនន់
08/10/2026 06:08 PM
ក្រុមហេសបូឡាជំរុញឱ្យលីបង់បញ្ឈប់ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជុំវិញ​ផែនទីដែន​ដី
08/10/2026 06:08 PM
ជនជាតិឃើស៊ីរីរាប់រយនាក់បានវិលត្រឡប់ទៅទីក្រុងព្រំដែនវិញ បន្ទាប់ពីការផ្លាស់ទីលំនៅអស់ជាច្រើនឆ្នាំ
08/10/2026 06:08 PM
មនុស្សជាប់កំណត់ត្រា ២៣០នាក់លើទូកតូចមួយគ្រឿង ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអង់គ្លេស
08/10/2026 06:08 PM
ក្រុមហ៊ុនចិននឹងចាប់ផ្តើមដឹកជញ្ជូនកុងតឺន័រជាប្រចាំទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រខាងជើង
08/10/2026 06:08 PM