សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

វិមាន​ក្រឹម​ឡាំង​និយាយ​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​រដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​រង​ការ​គំរាមកំហែង​

2022/03/23 04:26:57 pm        2149
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​ថា រុស្ស៊ី​មាន​ទស្សន​នៃ​សន្តិសុខ​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​ដាក់​ចេញ នៅ​ពេល​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវ​បាន​ប្រើ​។​ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​អត្ថិភាព​របស់​ខ្លួន​ត្រូវ​បាន​គំរាមកំហែង​។​​ការ​អត្ថាធិប្បាយ​របស់​លោក Peskov បាន​ធ្វើ​ឡើង ខណៈ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន CNN លោកស្រី​ Christiane Amanpour បាន​សង្កត់ធ្ងន់​ឲ្យ​លោក​បញ្ជាក់​ថា ​តើ​លោក​មានការ​ជឿជាក់ ឬ​ទុកចិត្ត​ទេ​ថា លោក​ប្រធានាធិបតី Vladimir Putin នឹង​មិន​ប្រើ​ជម្រើស​អាវុធ​នុយក្លេអ៊ែរនៅ​ក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​។ ​លោក Peskov និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យើង​មាន​ទស្សន​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ និង​ជា​សាធារណៈ​របស់​ខ្លួន​។ ​អ្នក​អាច​អាន​រាល់​មូលហេតុ​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ត្រូវ​បាន​ប្រើ។ ដូច្នេះ​ប្រសិនបើ​រដ្ឋ​របស់​យើង​ត្រូវ​បាន​រង​ការ​គំរាម​កំហែង អញ្ចឹង​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវ​ប្រើ​ស្រប​ទៅ​តាម​ទស្សនរបស់​យើង​។ សូម​រម្លឹក​ថា កាលពី​ខែ​មុន​លោក Putin បានបញ្ជា​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី​ត្រៀមលក្ខណៈ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរជាលក្ខណៈអន្តរជាតិ​ប្រឆាំងការឈ្លានពាន​ប្រទេសមួយ​លើប្រទេសមួយ

2022/03/23 10:15:48 am        1113
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាប្រឆាំង​ដាច់ខាតការប្រើប្រាស់កម្លាំងមួយរំលោភបំពានទៅលើប្រទេសដទៃ ដោយសម្តេចបានបញ្ជាក់ និងនិយាយជារួមថា «គឺប្រឆាំងការប្រើប្រាស់កម្លាំងការឈ្លានពាននៅកាន់ប្រទេសមួយទៀត»។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា»។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាង ដើម្បីធានា​ការធ្វើដំណើរទៅកាន់តុចរចាស្វែងរកសុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ ដោយសម្តេច មិនចង់ឃើញទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នក​តូចតាចនោះ​ឡើយ៕

កម្ពុជា-កូរ៉េ កំណត់ទីតាំង និងឯកភាពស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រហើយ

2022/03/23 03:54:15 pm        1305
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិត្តកូរ៉េ​(កូរ៉េខាងត្បូង) បានឯកភាពរួចរាល់ហើយ ដើម្បីជួយកម្ពុជាក្នុងការសាងសង់ និងផ្តល់ហិរញ្ញប្បទាន ស្ថាបនា​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ដែលមានទីតាំងគល់ស្ពាននៅចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំបន្ថែមទៀតឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ​(កយកា)​ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយ​នៃការលើសម្រស់ភ្នំពេញផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិ​លេខ២១ ជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

2022/03/23 09:10:46 am        914
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងស្ថាននាផ្លូវជាតិលេខ២១នេះ គឺប្រើប្រាស់ថវិកាអស់ច្រើនណាស់ ដោយសារផ្លូវជាតិនេះមានព្រែកច្រើន ដែលទាមទារឱ្យយើងសាងសង់ស្ពានឆ្លងកាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា មិត្តកូរ៉េបានយល់ព្រមសិក្សាផ្តល់ហិរញ្ញវត្ថុ និងបច្ចេកទេស នូវគម្រោងធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េហើយ ប៉ុន្តែគម្រោងធ្វើស្ពាននេះមិនទាន់កំណត់កន្លែងឲ្យបានច្បាស់លាស់នោះទេ ខណៈគម្រោងជាច្រើនកំពុងតែជជែកគ្នានោះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគោរព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា កុំឱ្យមានផ្លូវល្អ ផ្លូវស្អាត ក្នុងការធ្វើដំណើរហើយ បែរជាទទួលរងនូវសោកនាដកម្មដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ សម្តេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមានមនុស្សស្លាប់ជារៀងរៀងរាល់ និងមានចំនួនច្រើនថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាងដើម្បីធានាការធ្វើដំណើរទៅកាន់សុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ។ សម្តេចបញ្ជាក់ថា «យើងមិនចង់ឱ្យមានទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នកតូចតាចនោះទេ»។- សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញផងដែរ។ សង្កថាសម្តេចចប់នៅវេលាម៉ោង៨ និង៣៣នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

2022/03/23 08:36:32 am        1837
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។ផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព៕

មនុស្ស ៨នាក់ស្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីលើផ្សារទំនើបក្នុងរដ្ឋធានីគីវ​

2022/03/22 08:59:43 pm        3594
​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​មួយ​នៅ​ជាយក្រុងនៃ​រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន ដោយសារតែ​ផ្សារ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ប្រើប្រាស់​ដើម្បី​រក្សាទុកគ្រាប់​រ៉ុក្កែត​។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ឧត្ដមសេនីយ៍ Igor Konashenkov បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​ផ្សារ​ទំនើប​ដើម្បី​ផ្ទុក​ឧបករណ៍​បាញ់​រ៉ុក្កែ​ត និង​គ្រាប់​រ៉ុក្កែត​ដែល​ប្រើ​សម្រាប់​បាញ់​ផ្លោង​លើ​ទាហាន​រុស្ស៊ី​។​ យោង​តាម​មន្ត្រី​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែ​ន​និយាយ​ថា​ មជ្ឈមណ្ឌល​លក់ទំនិញ​ក្នុង​ក្រុង Podil មាន​ប្រជាជន​រស់នៅ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ដោយ​ការ​បាញ់​ផ្លោង​បណ្តាល​ឲ្យ​មនុស្ស​ ៨​នាក់​ស្លាប់​។ យោធា​រុស្ស៊ី​និយាយ​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងទំនើប ដើម្បី​វាយប្រហារ​គោលដៅ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Konashenkov បាន​និយាយ​ថា មី​ស៊ី​ល​ល្បឿន​​លឿន​ជាង​សំឡេង ​Kinzhal បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា ​ក្នុង​ការ​បំផ្លាញ​គ្រឿង​បរិក្ខារ​ការពារ​ពិសេស​ដែល​រឹងមាំ​។លោក​និយាយ​ថា មី​ស៊ី​ល Kinzhal ត្រូវ​បាន​ប្រើប្រាស់​កាលពី​ថ្ងៃ​សុក្រ ដើម្បី​វាយប្រហារ​ឃ្លាំង​អាវុធ​សម័យ​សូ​វៀត សម្រាប់​ការ​រក្សា​ទុក​មី​ស៊ី​ល​នៅ​ជិត​ទីក្រុង Deliatyn ជា​លើក​ដំបូង​ដែល​អាវុធ​ថ្មី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការវាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​នៅ​ក្រុង Kostiantynivka ក្បែរ​កំពង់ផែ​សមុទ្រ​ខ្មៅ​កាលពី​ចុង​សប្តាហ៍​។ មី​ស៊ី​ល Kinzhal ជា​អាវុធ​មួយ​ប្រភេទ​ក្នុងចំណោម​សព្វាវុធ​ល្បឿន​លឿន​ជាង​សំឡេង ត្រូវ​បាន​ផលិត​ឡើង​ដោយ​រុស្សី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដែល​បាញ់​បាន​ក្នុង​ចម្ងាយ ២,០០០​គីឡូម៉ែត្រ ហើយ​ហោះ​ក្នុង​ល្បឿន ១០​ដង​នៃ​ល្បឿន​សំឡេង៕អត្ថបទ៖ ប៊ុនថន

យន្តហោះ ​Boeing ធ្លាក់​នៅ​ប្រទេស​ចិន​អ្នកដំណើរ ១៣២​នាក់​នៅ​លើ​នោះ​គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់

2022/03/22 07:29:20 pm        10087
​ចិន៖ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​នាក់​បន្ថែម​ទៀត បាន​ទៅដល់​ទីតាំង​ធ្លាក់​យន្តហោះក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាង​ត្បូង​ប្រទេស​ចិនកាលពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយថា គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់រានមានជីវិតនៅលើ​ជើងហោះហើរ​ក្នុងស្រុក​មួយ​នេះឡើយ​។​​យន្តហោះ Boeing 737 (​ជើងហោះហើរ MU5735) របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines មាន​ផ្ទុកមនុស្ស ១៣២នាក់បាន​ធ្លាក់​ចូលទៅក្នុង​តំបន់ភ្នំ​ក្បែរ​ភូមិ Molang បណ្តាល​ឲ្យមាន​អគ្គិភ័យ​។ យន្តហោះ​បាន​ហោះចេញពី​ទីក្រុង Kunming ទី​រួម​ខេត្ត​ Yunnan ភាគ​និរតី​ប្រទេសចិនទៅកាន់​ទីក្រុង Guangzhou ខេត្ត​ Guangdong ភាគខាងត្បូង​ប្រទេស​ចិន​។​ ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិនបាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ​មនុស្ស ១៣២នាក់​នៅលើ​យន្តហោះ មាន​អ្នកដំណើរ ១២៣នាក់ និង​សមាជិក​បុគ្គលិក​យន្តហោះ ៩នាក់។ ក្រុម​អ្នក​សង្គ្រោះច្រើនជាង ​៧៦០​នាក់បាន​ទៅដល់​កន្លែងកើតហេតុ​ និង​បានចាប់ផ្តើម​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាមដាន​បញ្ហា​។ ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង Wuzhou បានដាក់​ពង្រាយ​រថយន្ត​ក្រុង​ចំនួន ២៩គ្រឿង និង​តាក់ស៊ីចំនួន ៥០គ្រឿងដើម្បី​មក​ទទួលយក​អ្នកជំនាញ និង​សមាជិកគ្រួសារអ្នកដំណើរ​តាម​យន្តហោះ​។ ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះចំពោះ​អ្នកដំណើរ និង​សមាជិក​បុគ្គលិក​ដែល​បាន​បាត់​បង់ជីវិត​ក្នុងហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​នោះទេ ហើយ​ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេតនៅឡើយ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយ​ថា ខ្លួន​នៅតែ​ចង់​បន្ត​បើក​ច្រក​ការទូត​ជាមួយ​រុស្ស៊ី​

2022/03/22 06:48:26 pm        1242
​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​នឹង​នៅតែ​រក្សា​បេសកកម្ម​ការទូត​របស់​ខ្លួន ក្នុង​ការ​បើកចំហ​ទ្វារ​ទំនាក់​ទំនង​របស់​ប្រទេស​រៀង​ៗ​ខ្លួន ហើយ​នឹង​រក្សា​ច្រក​ដោះស្រាយ​ជម្លោះ។​​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុង Moscow បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោកប្រធានាធិបតី Joe Biden ដែល​មិន​អាច​ទទួល​យក​បាន​លើ​សម​ភាគី​រុស្ស៊ីលោក Vladimir Putin ដោយ​ព្រមាន​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ជិត​ដួល​រលំ​ហើយ​។ លោក Price បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង Washington ថា វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ច្រក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ការ​បើក​ទ្វារ​ការ​សន្ទនា​គឺ​សំខាន់​ណាស់ ពិសេស​អំឡុង​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​បែបនេះ ពិសេស​អំឡុង​ពេល​មាន​ជម្លោះ​បែបនេះ។​លោក​បាន​បន្ថែម​ថា យើង​បាន​ស្វែងរក​ការ​រក្សា​វត្តមាន​ច្រក​ការទូត​ក្នុង​ទីក្រុង Moscow ហើយ​យើង​ព្យាយាម​អូសទាញ​រុស្ស៊ីដើម្បី​អាច​បន្ត​រក្សា​វត្ត​មាន​កា​រ​ទូត​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​ គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ហៅ​លោក Putin ​ថា ​ជា​ឃាតក និង​ឧក្រិដ្ឋជន​សង្គ្រាម៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កើន​ឡើង​ដល់​ជាង​ ៩០០​នាក់​

2022/03/22 06:28:59 pm        683
​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ចំនួន​ ៩០២​នាក់​បាន​ស្លាប់ និង ១​,៤៥៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ការិយាល័យ​នេះ​បាន​ព្រមាន​ថា ​ចំនួន​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។ ​ការ​រង​គ្រោះ​ទាំងនោះ​បានកើត​ឡើង​នៅ​ចន្លោះថ្ងៃទី​២៤​ ខែកុម្ភៈ នៅពេល​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​អ៊ុយ​ក្រែ​ន និង​កាល​ពី​ថ្ងៃ​សៅរ៍ពាក់កណ្ដាល​អាធ្រាត្រ​ម៉ោង​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កងទ័ព​រុស្ស៊ី​បន្ត​បំផ្ទុះ​គ្រាប់បែក និង​វាយប្រហារ​លើ​ទីក្រុង​ជាច្រើន​។ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ OHCHR បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នករបួស​ និង​ស្លាប់​បណ្ដាល​មកពី​ការ​ប្រើ​គ្រឿង​បំផ្ទុះ​ ដែល​មាន​វិសាលភាព​ប៉ះពាល់​ខ្លាំងរួម​ទាំង​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ និង​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចម្រុះ និង​មីស៊ីល និង​ការវាយប្រហារ​តាម​អាកាស។​ភាគច្រើន​នៃ​ជនរងគ្រោះ​ចំនួន ៩៩២​​នាក់​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Donetsk និង ​Luhansk ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើតដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្នែក​ ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗនៅសហភាពមីយ៉ាន់ម៉ា

2022/03/22 05:56:42 pm        763
ភ្នំពេញ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗ នៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ប្រេសិតពិសេសប្រធានអាស៊ាន បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM